កម្ពុជា​-ចិន​គ្រោង​រៀបចំ​ពិភាក្សា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅដើម​ខែធ្នូ​ខាងមុខនេះ​

កម្ពុជា​-ចិន​គ្រោង​រៀបចំ​ពិភាក្សា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅដើម​ខែធ្នូ​ខាងមុខនេះ​
កម្ពុជា​-ចិន​គ្រោង​រៀបចំ​ពិភាក្សា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅដើម​ខែធ្នូ​ខាងមុខនេះ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ដើម្បី​សម្រេច​ឈាន​ដល់​កុង​សុង​ស៊ី​សចម្បង​ នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ចិន​ និង​កម្ពុជា​ ភាគី​ទាំងពីរ​នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង​ស្តី​អំ​ ពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន​ និង​កម្ពុជា​ ក្នុង​រដ្ឋធានី​ប៉េកាំង​ ថ្ងៃទី៣​ ខែធ្នូ​ នា​ពេល​ខាងមុខនេះ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ នេះ​ជា​ការរៀបចំ​ដ៏​ពិសេស​មួយ​នៃ​ភាគី​ចិន​ ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​។ ពេលមុន​នេះ​ ថ្នាក់​ប្រតិបត្តិ​ការងារ​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន​ និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួចជាស្រេច​ ដើម្បី​ជម្រុ​ញកិ​ច្ច​ការ​ ដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ល្អ​។

ចំពោះ​កិ​ច្ច​សហ​ប្រ​ហតិ​បត្តិ​ការ​ទ្វេភាគី​ កម្ពុជា​-ចិន​ លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​វប្បធម៌​ ការទូត​ និង​រវាង​ប្រជាជន​ និង​ប្រជាជន​ មានការ​រីកចម្រើន​ជាលំដាប់​ ដោយ​ឈរ​លើ​ស្មារតី​ គោរព​ជឿ​ទុកចិត្ត​ គ្នា​ទៅវិញទៅមក​ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ​-ឈ្នះ​។

យុទ្ធ​សាស្រ្ត​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គឺជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ដ៏​មាន​មាន​សារៈសំខាន់​ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ប្រទេស​ចិន​ ហើយ​ថែមទាំង​ជា​ការ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​ រវាង​ប្រជាជន​ចិន​ និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​លើស​កល​លោក​ ដែល​នឹង​បង្កើត​បាន​ជា​កម្លាំង​ចលករ​ថ្មី​ ដើម្បី​រក្សា​តុល្យភាព​សេដ្ឋកិច្ច​ពិភពលោក​ថែមទៀត​។

នៅ​ក្រោម​ក្របខណ្ឌ​នៃ​យុទ្ធសាស្ត្រ​នេះ​ បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​ រវាង​កម្ពុជា​ និង​ចិន​ ឲ្យ​ឈាន​ដល់កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​។ ដោយ​នៅក្នុង​នោះ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​ឆ្នាំ២០១៨​ សម្រេច​បាន​ទឹកប្រាក់
៦​,៤៥៧លាន​ដុល្លារ​អាមេរិក​ គឺ​បាន​កើនឡើង១៥​%បើ​ធៀប​នឹង​ឆ្នាំ២០១៧​។

លើស​ពីនេះ​ កម្ពុជា​បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​តាម​ទី​ក្រុង​ធំៗ​របស់​ប្រទេស​ចិន​ និង​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ជាមួយ​ភាគី​ចិន​ ដើម្បី​ទទួល​បានការ​លើកលែង​ពន្ធ៩៧​% នៃ​បន្ទាត់​ពន្ធគយ​សរុប​។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខ១​ ដែល​បាន​បណ្តាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​នៅ​កម្ពុជា​ ចំនួន៧.៩ពាន់​លាន​ដុល្លារ​ ស្មើនឹង៣៥ភាគរយ​ នៃ​ទុន​វិនិយោគ​សរុប​គិត​ចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​។

បើ​ពិនិត្យ​ទៅលើ​សកម្មភាព​វិនិយោគ​បរទេស​ តាម​ប្រទេស​នី​មួយ​ៗចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ សកម្មភាព​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​ មានការ​កើនឡើង​គួរ​ជាទី​ការ​កត់សម្គាល់​ ដោយ​បាន​ចូលរួម​ចំណែក​ប្រមាណ ៥៦​% នៃ​ទុន​វិនិយោគ​សរុប​ ក្នុង​នោះ​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី១​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ៧.៩ប៊ី​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង៣៥​% នៃ​ទុន​វិនិយោគ​សរុប​ បន្ទាប់មក​គឺ​ប្រទេស​ជប៉ុន​ ដែល​មាន​ប្រមាណ៨​%។

ដោយឡែក​ គិត​ចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ ដូចជា​ ខេត្តកោះកុង​ ខេត្ត​ព្រះសីហនុ​ និង​ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ២.៦ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​នៅ​ខេត្តកោះកុង​ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ​ជា៤៧០លាន​ដុល្លារ​អាមេរិក​, ខេត្ត​ព្រះសីហនុ​ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ ២ពាន់​លាន​ដុល្លារ​ និង​ខេត្តកំពត​ ទទួល​បាន​ទុន​វិនិយោគ​ប្រមាណ​ជា១០០លាន​ដុល្លារ​៕

ហាង​ល្បី​ៗចំនួន៣​ ដែល​ជា​ដៃគូ​លក់​ក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃស្អែក​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ​នៅ​ត្រឹម​ព្រឹក​ថ្ងៃស្អែក​ទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្រុមហ៊ុន​ក៏ដូចជា​ហាង​ល្បី​ៗចំនួន៣​ នឹង​ចាប់​បើក​ដំណើរការ​សាកល្បង​របស់​ខ្លួន​ ជាលើកដំបូង​នៅក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ លើទឹក​ដី​ក្រុង​ព្រះសីហនុ​ហើយ​ ដែល​ហាង​ធំៗ​ និង​ល្បីឈ្មោះ​ទាំងនេះ​ រួមមាន​ដូចជា​ ហាង​លក់​សម្លៀកបំពាក់​ម៉ាក​ល្បី​ Levi​’s ក្រុមហ៊ុន​ភេសជ្ជៈ​តែ​ទឹកដោះគោ​ KOI​ រួម​ជាមួយនឹង​ក្រុមហ៊ុន​ សេវា​ផ្នែក​ចំណីអាហារ​ដ៏​ល្បីឈ្មោះ​មក​ពី​ប្រទេស​សិង្ហបុរី​ Bee​ Chheng​ Hiang​។

កញ្ញា​ លីម​ សុខា​ដា​វីន​ នាយិកា​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​ការ​លក់​ផ្សារ​ទំនើប​ FURI​ Times​ Square​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ចុង​សប្ដាហ៍​នេះ​ ក្រុមហ៊ុន​ដែល​ជា​ដៃគូ​លក់​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​លក់​សាកល្បង​ជាលើកដំបូង​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មី​ លើទឹក​ដី​ក្រុង​ព្រះសីហនុ​ ជាពិសេស​​ដើម្បី​បំពេញបន្ថែម​ នូវ​តម្រូវការ​របស់​អតិថិជន​ ក្នុង​ខេត្ត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នេះ​។

កញ្ញា​បាន​បញ្ជាក់​ថា​ “ជាមួយនឹង​កិច្ច​ដំណើរការ​បើក​សាកល្បង​ លើ​ការ​លក់​របស់​ក្រុម​ហ៊ុន​ល្បី​ៗខាងលើ​នេះ​ រួមមាន​ដូចជា​ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ម៉ាក​ល្បី​លំដាប់​អន្តរជាតិ​ Levi​’s ក្រុមហ៊ុន​ ភេសជ្ជៈ​តែ​ទឹកដោះគោ​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​ KOI​ រួម​ជាមួយនឹង​ក្រុមហ៊ុន​ បម្រើសេវា​ផ្នែក​ចំណីអាហារ​ដ៏​ល្បីឈ្មោះ​មក​ពី​ប្រទេស​ សិង្ហបុរី​ Bee​ Chheng​ Hiang​ ខណៈ​ដែល​ក្រុមហ៊ុន​កាហ្វេ​លំដាប់​ពិភពលោក​ Starbucks​ នឹង​បើក​ដំណើរការ​នៅ​ត្រឹម​ថ្ងៃទី២២​ ក្នុង​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​”។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ការកំណត់​កាលបរិច្ឆេទ​ខាងលើ​នេះ​ គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ដំណើរ​សាកល្បង​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​តែប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​លក់​ដទៃទៀត​ ក៏​កំពុងតែ​រៀបចំខ្លួន​ត្រៀម​ចូល​មក​ដំណើរការ​ ក្នុង​ពេល​ដ៏​ខ្លី​ ខណៈ​ដែល​ពិធី​បើក​ដំណើរការ​ផ្សារ​ទំនើប​ FURI​ Times​ Square​ ជា​ដំណាក់កាល​ដំបូង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ត្រឹម​អំឡុង​ខែធ្នូ​ ចុងឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​”។

ផ្សារ​ទំនើប​ FURI​ Times​ Square​ មាន​ទីកន្លែង​លក់រាយ​ និង​កន្លែង​កម្សាន្ត​ចំនួន​ ៦,០០០ម៉ែត្រការ៉េ​ ត្រូវ​បាន​ជ្រើសរើស​ នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅក្នុង​ពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​។ ផ្សារ​ទំនើប​មួយ​នេះ​មាន​កម្ពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​៕

សម្តេច​តេជោ​៖ ការស្ថាបនា​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ​គ្រោង​ចំណាយ​ថវិកា​ ៣០០លាន​ដុល្លារ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ការ​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​សៅរិ៍​នេះ​ គ្រោង​ចំណាយ​ដើមទុន​ប្រមាណ៣០០លាន​ដុល្លារ​អាមេរិក​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ទី៥​ នៅ​កម្ពុជា​នៅ​ខេត្តកំពត​ តម្លៃ​ប្រមាណ១១០លាន​ដុល្លារ​នា​ព្រឹក​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ បានឱ្យ​ដឹង​ថា​ ​ផ្លូវ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដែល​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ នៅ​ថ្ងៃសៅរ៍​សប្តាហ៍​នេះ​ នឹង​ចាក់​បេតុង២តឹក​កន្លះ​ ​និង​ចាក់កៅស៊ូ៨ផឹង​ នៅ​ពីលើ​ថែមទៀត​ ដើម្បី​ធានា​ការ​ដឹកជញ្ជូន​ នៅក្នុង​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ កុង​តឺន័​រធំៗ​ សម្រាប់​ដឹកជញ្ជូន​ទំនិញ​ជា​រៀងរាល់ថ្ងៃ​។

សម្តេច​បន្ត​ថា​ “សម្រាប់​ចក្ខុវិស័យ​របស់​យើង​ ការ​វិនិយោគ​សាធារណៈ​បាន​ដាក់​ឆ្លង​គណៈរដ្ឋ​មន្ត្រី​កាលពី​ប៉ុន្មាន​អាទិត្យមុន​នេះ​ ដោយ​បាន​ដាក់​ចូលក្នុង​ចក្ខុវិស័យ​ស្តីអំពី​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ គឺ​បានសម្រេច​ធ្វើ​ផ្លូវ​ឱ្យ​បាន​រឹងមាំ​ជាង​មុន​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ “ពីមុន​ថវិកា១០០លាន​ដុល្លារ​ ធ្វើ​ផ្លូវ​បាន​ ២០០គីឡូម៉ែត្រ​ ប៉ុន្តែ​តែ​ចក្ខុវិស័យ​ថ្មីនេះ​ គឺ​យើង​បាន​ដូរ​ទស្សនៈ​ថ្មី​គឺ​ថវិកា១០០លាន​ដុល្លារ​ធ្វើ​ផ្លូវ​ត្រឹម១០០គីឡូ​ប៉ុណ្ណោះ​ ដើម្បី​ធានា​នូវ​គុណភាព​ផ្លូវ​ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​”។

សម្តេច​បន្ថែម​ទៀត​ថា​ ការ​ផ្លាស់​ប្តូរ​ចក្ខុវិស័យ​សម្រាប់​ ការសាងសង់​ផ្លូវថ្នល់​នេះ​ ដើម្បី​ឱ្យ​សមស្រប​នឹង​ស្ថានភាព​ នៃ​ការ​ដឹកជញ្ជូន​ និង​ការ​រីកចម្រើន​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​នូវ​គុណភាព​ និង​ជាពិសេស​តម្រូវ​ឱ្យ​សមស្រប​ តាម​ស្តង់ដារ​ដែល​បណ្តា​ប្រទេស​នានា​ ដែល​បាន​ផលិត​រថយន្ត​ប្រើប្រាស់​នោះ​ទេ​ ដូច្នេះ​ ការ​ដាក់ចេញ​នូវ​ទស្សនវិស័យ​សាងសង់​ផ្លូវ​ ដើម្បី​ធ្វើ​យ៉ាង​អាច​ទ្រាំទ្រ​ទម្ងន់​របស់​រថយន្ត​ ដែល​បាន​ផលិត​នៅក្នុង​ប្រទេស​ដទៃ​ផង​ដែរ​។

សម្ដេច​តេជោ​ ក៏​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ នៅក្នុង​ពិធីសម្ពោធ​បើក​គម្រោង​ស្ថាន​នា​ ផ្លូវ​ចំនួន៣៤ខ្សែ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​កែ​លម្អ​ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ខេត្ត​ឱ្យ​ល្អ​ប្រសើរ​ ស័ក្ដិសម​ទៅ​នឹង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ប្រចាំ​ប្រទេស​ ជាពិសេស​រង់ចាំ​ស្វាគមន៍​ការចូលរួម​ចំណែក​លើ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដ៏​ទំនើប​ ដែល​បាន​សន្យា​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។

គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៤ខ្សែ​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់​ផ្តើម​មអនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ​ ដោយធ្វើ​ទាំង​ថ្ងៃ​ ទាំងយប់​ និង​ប្រើ​រយៈពេល៨ខែ​ ដោយមាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ចំនួន៧ក្រុមហ៊ុន​៕

ជីប​ម៉ុង​ លែន​ បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី​ដ៏​ធំ​មួយទៀត​លើ​ផ្លូវ៥០ម៉ែត្រ​

ជីប​ម៉ុង​ លែន​ បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី​ដ៏​ធំ​មួយទៀត​លើ​ផ្លូវ៥០ម៉ែត្រ​
ជីប​ម៉ុង​ លែន​ បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី​ដ៏​ធំ​មួយទៀត​លើ​ផ្លូវ៥០ម៉ែត្រ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ ជីប​ ម៉ុង​ លែ​នបា​នប្រា​រព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​គម្រោង​ថ្មី​ដ៏​ធំអស្ចារ្យ​មួយទៀត​គឺ​ផាក​ លែន៥០ម៉ែត្រ​ នា​ព្រឹក​ថ្ងៃទី១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ ដែល​បាន​ចែក​ជូន​ដល់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ឱ្យ​ដឹង​ ថា​គម្រោង​ ផាក​ លែន​ ៥០ម៉ែត្រ​ នឹង​សាងសង់​លំនៅ​ដ្ឋាន​ប្រណិត​ៗជាច្រើន​ប្រភេទ​ ដូចជា​ វី​ឡា​ឃ្វីន​ វី​ឡា​ឃ្វីន​ អេ​ វីឡា​ភ្លោះ​ វីឡា​កូនកាត់​អេ​ និង​ លំនៅឋាន​ថ្មី​ ៣ ប្រភេទ​គឺ​៖ វី​ឡា​ឃ្វីន​ ប៊ី​ ហ្សប​ ហៅស៍​ អេ​ I និង​ ហ្សប​ ហៅស៍​ អេ​ II​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ក្នុង​បរិវេណ​គម្រោង​ ក៏​នឹង​មាន​ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ សួនកុមារ​ សួនច្បារ​បៃតង​ អម​ទៅ​ដោយ​ផ្លូវថ្នល់​ធំ​ទូលាយ​ខ្វាត់ខ្វែង​ ងាយស្រួល​ធ្វើដំណើរ​ និង​តភ្ជាប់​ទៅកាន់​ ផ្លូ​វធំៗ​ជុំវិញ​គម្រោង​ ដែល​ការណ៍​នេះ​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការរស់នៅ​បែប​ស៊ីវិល័យ​ ទាន់សម័យ​របស់​អតិថិជន​។

ផ្សារ​ទំនើប​ ជីប​ ម៉ុង​ ដ៏​ធំ​និង​ប្រណិត​មួយ​ ក៏​នឹង​ត្រូវ​បាន​សាងសង់​ក្នុង​គម្រោង​ ផាក​ លែន៥០ម៉ែត្រ​នេះ​ផង​ដែរ​ ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​ដែល​នឹង​រស់នៅ​ក្នុង​គម្រោង​នេះ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជុំវិញ​តំបន់​ដ៏​ពោរពេញ​ដោយ​សក្តានុពល​​នេះ​ផង​ដែរ​។

គម្រោង​ផាក​ លែន៥០ម៉ែត្រ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ៥០ម៉ែត្រ​ ដែល​ជា​ផ្លូវ​ក្រវាត់ក្រុង​ទី២​ កែង​ជាមួយ​ផ្លូវ៣០ម៉ែត្រ​ (ផ្លូវ​ព្រៃស​) ស្ថិត​ក្នុង​តំបន់​ចំការ​ដូង​ដែល​ជាទី​តាំង​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ និង​ មានការ​សន្ទុះ​អភិវឌ្ឍ​ន៏​ខ្លាំង​។

គម្រោង​នេះ​ មាន​ចង្ងា​យត្រឹ​មតែ៣នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ចំការ​ដូង​ ១០នាទី​ពី​ផ្សារ​ទំនើប​ ជីប​ ម៉ុង​ ៦០ម៉ែត្រ​ និង​ផ្សារ​ទំនើប​ AEON​ III​ និង​ ១៥​ នាទី​ពី​ផ្សារ​ទំនើប​ ជីប​ ម៉ុង​ ​២៧១​។

សព្វថ្ងៃ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ មាន​គម្រោ​ងធំៗ​សរុប​ចំនួន១០​ គឺ​ លែ​នម៉ាក​ ២៧១​, លែ​នម៉ាក​ ៦០​ ម៉ែត្រ​, ផាក​ លែន​ សែន​ សុខ​, ផាក​ លែន​ ៥៩៨​, ផាក​ លែន​ ធី​ខេ​, ផាក​ លែន​ ៦អា​, ផាក​ លែន​ ខុន​ដូ​ ធី​ខេ​, លែន​ រីច​ ចំការ​ដូង​, ផាក​ លែន​ ៥០ម៉ែត្រ​ និង​ ហ្រ្គេ​នភ្នំ​ពេញ​ ដែល​សុទ្ឋ​ស្ថិតនៅ​ទីតាំង​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​។

គម្រោង​ផាក​ លែន៥០ម៉ែត្រ​ នឹង​ធ្វើការ​បើក​លក់​ជា​ផ្លូវការ​ទៅកាន់​អតិថិជន​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​៕

ក្រុមហ៊ុន​ Facebook​ បាន​លុប​គណនី​ក្លែងក្លាយ​រាប់ពាន់​លាន​នៅ​ឆ្នាំ​ ២០១៩​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ Facebook​ បាន​បង្ហាញថា​ ខ្លួន​បាន​លុប​គណនី​ក្លែងក្លាយ​រាប់ពាន់​លាន​ក្នុង​ឆ្នាំនេះ​។

ក្រុមហ៊ុន​ Facebook​ បាន​ផ្សព្វផ្សាយ​ទិន្នន័យ​ថា​ ខ្លួន​បាន​លុប​គណនី​ក្លែងក្លាយ​ចំនួន​ ៥,៤​ ពាន់​លាន​គណនី​គិត​មកទល់​ពេលនេះ​។

ក្រុមហ៊ុន​ Facebook​ នៅក្នុង​របាយការណ៍​តម្លាភាព​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​ថា​ “ក្នុងរយៈពេល​ពីរ​ត្រីមាស​កន្លងមក​ យើង​បាន​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការស្វែងរក​ និង​រារាំង​ការប៉ុនប៉ង​បង្កើត​គណនី​ក្លែងក្លាយ​ និង​រំលោភបំពាន​។ យើង​អាច​ប៉ាន់ស្មាន​បាន​ថា​ ជា​រៀងរាល់ថ្ងៃ​យើង​ការពារ​ការប៉ុនប៉ង​រាប់​លាន​ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ​ដោយ​ប្រើ​ប្រព័ន្ធ​រុករក​ទាំងនេះ​”។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ “ភាព​លេចធ្លោ​សម្រាប់​គណនី​ក្លែងក្លាយ​នៅតែ​បន្ត​ប៉ាន់ស្មាន​ថា​មាន​ប្រមាណ​ ៥ ភាគរយ​នៃ​ចំនួន​អ្នកប្រើ​ប្រាស់​សកម្ម​ទូទាំង​ពិភពលោក​នៅ​លើ​ហ្វេ​សប៊ុ​ក”។ ហ្វេ​សប៊ុ​កបាន​បញ្ជាក់​ថា​ វា​មាន​វិធី​មួយចំនួន​ក្នុង​ការ​រក​ឃើញ​គណនី​ក្លែងក្លាយ​។

វិធី​សាស្រ្ត​មួយ​ក្នុងចំណោម​វិធី​សាស្រ្ត​ដែល​ត្រូវ​បាន​គេ​ប្រើជា​ទូទៅ​គឺ​គណនី​ជាច្រើន​កំពុង​ត្រូវ​បាន​បង្កើត​ពី​អាសយដ្ឋាន​ IP​ តែមួយ​។លោក​ Alex​ Schultz​ អនុប្រធាន​ផ្នែក​ Facebok​ Analytics​ បានឱ្យ​ដឹង​ថា​ “ឧទាហរណ៍​ អ្នក​ផ្ញើ​សារ​ឥតបានការ​អាច​ព្យាយាម​បង្កើត​គណនី​ ១,០០០,០០០​ យ៉ាង​ឆាប់រហ័ស​ពី​អាសយដ្ឋាន​ IP​ តែមួយ​។

ប្រព័ន្ធ​របស់​យើង​នឹង​ដឹងរឿង​នេះ​ ហើយ​លុប​គណនី​ក្លែងក្លាយ​ទាំងនេះ​ចេញ​យ៉ាង​ឆាប់រហ័ស​”។ ហ្វេ​សប៊ុ​កក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​បិទ​ និង​លុប​គណនី​ក្លែងក្លាយ​ត្រូវតែ​ធ្វើឡើង​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ដើម្បី​កុំ​អោយ​មានការ​ចូល​ប្រើប្រាស់​របស់​គណនី​អ្នកប្រើ​ប្រាស់​ស្របច្បាប់​។

នៅពេល​នរណា​ម្នាក់​ភ្ជាប់​ហ្វេ​សប៊ុ​ក ហើយ​ផ្ញើ​សំណើ​មិត្ត​ជាច្រើន​ វា​មើលទៅដូចជា​ពួកគេ​ជា​អ្នក​ផ្ញើ​សារ​ឥតបានការ​ ប៉ុន្តែ​តាមពិត​ជា​មនុស្ស​ដែល​ចូលចិត្ត​បណ្តាញ​សង្គម​ខ្លាំង​ ឧទាហរណ៍​ អ្នកប្រើ​ប្រាស់​នៅ​ប្រេស៊ីល​ដែល​កំពុង​ទទួលយក​បណ្តាញ​សង្គម​ ឬក្មេង​ជំទង់​យ៉ាងច្រើន​ផ្ញើ​សារ​យ៉ាងច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ។ នេះ​បើ​តាម​សម្តី​របស់​ Schultz​ ។

លោក​ Schultz​ បាន​បន្ថែម​ថា​ “ពេលខ្លះ​មាន​នរណា​ម្នាក់​ចុះឈ្មោះ​ ហើយ​មាន​អាកប្ប​កិរិយា​មិន​សមរម្យ​ ព្រោះ​ពួកគេ​គឺ​ថ្មី​សម្រាប់​ Internet​ ហើយ​កំពុង​រកមើល​វា​ ដូចជា​នរណា​ម្នាក់​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ឬមនុស្សចាស់​ដែល​ប្រើប្រាស់​អន​ឡាញ​”។ គណនី​តម្លាភាព​ និង​គណនី​ក្លែងក្លាយ​គឺជា​បញ្ហា​ចម្បង​សម្រាប់​ហ្វេ​សប៊ុ​កក្នុង​ឆ្នាំនេះ​។

ស្ថាបនិក​ហ្វេ​សប៊ុ​កគឺ​លោក​ Mark​ Zuckerberg​ បាន​ប្រឈមមុខនឹង​ការ​បែកបាក់​ផ្ទៃក្នុង​នៅ​ឯក្រុមហ៊ុន​របស់​គាត់​ ខណៈ​និយោជិក​រាប់​រយ​នាក់​បាន​ចុះហត្ថលេខា​លើ​លិខិត​ថ្កោលទោស​ចំពោះ​ជំហរ​របស់​ស្ថាបនិក​ក្នុង​ការ​មិន​ហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​មិន​ស្មោះត្រង់​។

ការ​រុញច្រាន​ដ៏​មាន​ឥទ្ធិពល​របស់​និយោជិក​បាន​កើតឡើង​ បន្ទាប់ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញថា​ ប្រតិ​បត្ដិ​របស់​រុស្ស៊ី​បាន​បើក​គណនី​ក្លែងក្លាយ​ ហើយ​បាន​ប្រើប្រាស់​វេទិកា​នេះ​យ៉ាង​ទូលំទូលាយ​នៅក្នុង​យុទ្ធនាការ​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​ ២០១៦​ ដើម្បី​ជ្រើសរើស​លោក​ Donald​ Trump​។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​និយោជិក​ហ្វេ​សប៊ុ​កបាន​សរសេរ​កាលពី​ខែមុន​ថា​ “យើង​កំពុង​ទៅ​រក​អ្នក​ ដឹកនាំ​របស់​ក្រុមហ៊ុន​នេះ​ ពីព្រោះ​យើង​បារម្ភ​ថា​ យើង​នឹង​ស្ថិតនៅ​លើ​ផ្លូវ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ក្រុម​ផលិតផល​របស់​យើង​ដែល​មាន​ភាព​ស្មោះត្រង់​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​”៕

ក្រុមហ៊ុន​ Real​ estate.com.kh​ និង​សមាគម​ CVEA​ ប្រកាស​សម្ពោធ​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំ២០១៩​

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ក្រោម​កិច្ចសហការ​ពីសំណាក់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ រួម​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ Real​ estate.com.kh​ បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ និង​ទទួល​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ ឆ្នាំ២០១៩​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១២​ ខែធ្នូ​ នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ ភ្នំពេញ​ ។

នេះ​ជា​ព្រឹត្តិ​ការណ៍​លើក​ទី២​ នៅក្នុង​ប្រវត្តិសាស្ត្រ​ ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ និង​ភាព​ជោគជ័យ​ នៃ​វិស័យ​អចលនវត្ថុ​នឹង​ត្រូវ​ទទួលស្គាល់​ជាស​កល​។

លក្ខខណ្ឌ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​គឺ​ផ្តោត​សំខាន់​លើ​ ៣ កម្រិត​រួមមាន​៖ “ក្រុមហ៊ុន​ខ្នាត​តូច​” “ក្រុមហ៊ុន​ខ្នាត​មធ្យម​ និង​ ក្រុមហ៊ុន​ខ្នាត​ធំ​” ដែល​គ្រប់​ដណ្តប់​លើ​អាជីវកម្ម​ជាច្រើន​ប្រភេទ​នៅក្នុង​វិស័យ​នេះ​។

ការបង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​មួយ​នេះ​ គឺ​ដើម្បី​ទទួលស្គាល់​សមិទ្ធផល​ និង​ស្នាដៃ​របស់​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ តាមរយៈ​ការអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ និង​បុគ្គល​ (ភ្នាក់ងារ​អចលនទ្រព្យ​) ទាំងអស់​ចូលរួម​ប្រកួតប្រជែង​ដោយ​មិន​គិត​ពី​ទំហំ​ និង​ទ្រព្យសកម្ម​នៃ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ ឬភ្នាក់ងារ​នោះ​ឡើយ​ ដោយ​ផ្អែកលើ​កត្តា​សំខាន់​មួយ​ គឺ​កំណើន​នៃ​ភាព​រីកចម្រើន​នៃ​វិស័យ​ទាំងមូល​ ដែល​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​រហ័ស​ ជាមួយ​ការសាងសង់​ គម្រោ​ងថ្មី​ៗដ៏​ខ្លាំងក្លា​នៅ​ទូទាំង​ប្រទេស​ ដែល​នេះ​ជាស​ញ្ញាណ​វិជ្ជមាន​ និង​សក្តា​នុ​ពល​នៃ​វិស័យ​អចលនវត្ថុ​កម្ពុជា​ទាំងមូល​។

ទន្ទឹម​នឹង​នេះ​ ការ​ហូរ​ចូល​នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​អន្តរជាតិ​ ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ និង​ក្រុម​ហ៊ុន​ល្បី​ៗផ្សេង​ៗក៏បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ និង​ឱកាស​ជាច្រើន​នៅក្នុង​វិស័យ​នេះ​ ដែល​បាន​មក​ពី​ការចូលរួម​ចំណែក​របស់​ភ្នាក់ងារ​ម្នា​ក់ៗ​ និង​បណ្តា​ក្រុមហ៊ុន​ទាំងអស់​តាមរយៈ​ការ​ផ្តល់​ជូន​សេវាកម្ម​ប្រកបដោយ​ក្រមសីលធម៌​ ទំនុកចិត្ត​ និង​ភាព​ជោគជ័យ​។

លោក​ Tom​ O’Sullivan​ នាយក​ប្រតិបត្តិ​នៃ​ Realestate.com.kh​ បាន​មានប្រសាសន៍​ថា​ ការបង្កើត​ឱ្យ​មានកម្ម​វិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​នេះ​ ក្នុង​គោលបំណង​កំណត់​អំពី​ស្តង់ដារ​នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ ភ្នាក់ងារ​អចលនវត្ថុ​ និង​ក្រុមហ៊ុន​វាយតម្លៃ​ និង​គ្រប់គ្រង​អចលនវត្ថុ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​បាន​បន្ថែម​ទៀត​ថា​ “មិនថា​អ្នកជា​ក្រុមហ៊ុន​តូច​ ឬធំ​ អ្នកមាន​សិទ្ធិ​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​នេះ​។ ការចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​ពានរង្វាន់​នេះ​ គឺ​មិន​គិត​ និង​មិន​មានការ​ចំណាយ​អ្វី​ទាំងអស់​ទាក់ទង​នឹង​ការ​ឈ្នះ​រង្វាន់​”។អ្នកទទួល​បាន​ជ័យជំនះ​នឹង​ត្រូវ​បាន​កាត់សេចក្តី​ដោយ​គណៈកម្មការ​ជំនាញ​រួម​ជាមួយ​ការបោះឆ្នោត​ជា​សាធារណៈ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​។

Realestate.com.kh​ និង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នឹង​រក្សា​ភាព​ឯករាជ្យ​មិន​ពាក់ព័ន្ធ​ក្នុង​ដំណើរ​វាយតម្លៃ​ និង​វិនិច្ឆ័យ​នោះ​ទេ​។

កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​នេះ​បាន​យក​គម្រូ​តាមកម្ម​វិធី​ពានរង្វាន់​លំដាប់​អន្តជាតិ​ប្រកបដោយ​តម្លាភាព​ មិន​លំអៀង​ និង​យុត្តិធម៌​។ ដំណើរការ​នៃ​ការ​កាត់សេចក្ដី​នឹង​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​ដោយ​ការ​ត្រួតពិនិត្យ​ពី​ក្រុមហ៊ុន​គណនេយ្យ​ និង​សវនកម្ម​ “Cambodian​ Investment​ Management​”ដើម្បី​ធានា​ថា​បាន​នូវ​សុ​ក្រិត​ភាព​។

នៅពេល​បេក្ខភាព​ត្រូវ​បាន​ជ្រើសរើស​ហើយ​ការបោះឆ្នោត​ជា​សាធារណៈ​បាន​ធ្វើរួចរាល់​ បេក្ខភាព​ចុងក្រោយ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ និង​ពិធី​លាង​សាយ​ភោជន៍​ពេលល្ងាច​ជុំគ្នា​ ដើម្បី​អបអរសាទរ​ដល់​ភាព​ជោគជ័យ​របស់​បេក្ខភាព​ជ័យលាភី​ទាំងអស់​។

បេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រ​ និង​បេក្ខភាព​ជ័យលាភី​នឹង​ត្រូវ​បាន​ផ្តល់​ជា​តែម​សម្គាល់​ជ័យលាភី​របស់​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ ដែល​អាច​ប្រើ​សម្រាប់​ការ​ផ្សព្វផ្សាយ​ និង​ការ​ធ្វើ​ទីផ្សារ​រួម​ជាមួយនឹង​ពានរង្វាន់​ និង​វិញ្ញាបនបត្រ​ដែល​បញ្ជាក់​ពី​សមិទ្ធផល​ផ្ទាល់​ ឬក្រុមហ៊ុន​នី​មួយ​ៗ។

លោក​ Tom​ O’Sullivan​ មាន​ប្រសា​សន៏​ថា​ “នេះ​គឺជា​ឱកាស​របស់​ក្រុមហ៊ុន​ Realestate.com.kh ដើម្បី​ជម្រុ​ញដល់​វិស័យ​អចលនវត្ថុ​កម្ពុជា​ដោយ​ផ្តល់​ជូន​នូវ​ឱកាស​ដល់​ក្រុមហ៊ុន​ទាំងអស់​នៅក្នុង​វិស័យ​ដើម្បី​ឱ្យ​ពួកគេ​បង្ហាញ​ពី​សមិទ្ធផល​ដែល​បាន​ធ្វើកន្លង​មក​។

ក្រោម​ការ​សហការ​ជាមួយ​សមាគម​ CVEA​ និង​ការ​គាំទ្រ​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ពានរង្វាន់​ប្រចាំឆ្នាំ២០១៩​ នឹង​បង្កើត​ឧត្តមភាព​ និង​ភាព​ជឿជាក់​បន្ថែម​ទៀត​សម្រាប់​វិស័យ​អចលនវត្ថុ​កម្ពុជា​ទាំងមូល​។

អគ្គ​លេខា​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ សួស​ ចិន្តា​ បាន​មានប្រសាសន៍​ថា​ ពានរង្វាន់​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ប្រកបរបរ​ទទួលទាន​ក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​ថា​ “យើង​ចង់​បង្កើត​ការ​ទទួលស្គាល់​ ដើម្បី​ផ្តល់​តម្លៃ​ និង​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ភ្នាក់ងារ​ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ដែល​បាន​បម្រើការ​នៅក្នុង​វិស័យ​នេះ​ ប្រកបដោយ​ទំនុកចិត្ត​ និង​តម្លាភាព​ ហើយ​ពានរង្វាន់​នេះ​គឺ​ធានា​បាន​នូវ​ភាព​យុត្តិធម៌​ ជាមួយនឹង​ការវិនិច្ឆ័យ​ ដែល​ធ្វើឡើង​ដោយ​គណៈកម្មការ​ឯករាជ្យ​”។

ប្រភេទ​ពានរង្វាន់​ជាង​ ២០​ ត្រូវ​បែងចែក​ជា​ពីរ​ប្រភេទ​គឺ​៖  ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ និង​ពានរង្វាន់​ភ្នាក់ងារ​អចលនវត្ថុ​។

ពានរង្វាន់​ទាំងនេះ​មាន​ដូចជា​៖

ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ​

ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ឆ្នើម​ប្រចាំ​តំបន់​

ពានរង្វាន់​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ​ប្រចាំឆ្នាំ​

ពានរង្វាន់​ភ្នាក់ងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​

ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​គ្រប់គ្រង​អចលនវត្ថុ​ប្រចាំឆ្នាំ​

ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចន​លវត្ថុ​រីកចម្រើន​ថ្មី​ប្រចាំឆ្នាំ​

ពានរង្វាន់​អ្នកគ្រប់គ្រង​ឆ្នើម​ប្រចាំឆ្នាំ​

ពានរង្វាន់​ជម្រើស​ក្រុមហ៊ុន​ភ្នាក់ងារ​ល្អឆ្នើម​

ពានរង្វាន់​ភ្នាក់ងារ​ឆ្នើម​ប្រចាំឆ្នាំ​

ពានរង្វាន់​ភ្នាក់ងារ​លក់​ឆ្នើម​ប្រចាំឆ្នាំ​ ពានរង្វាន់​ភ្នាក់ងារ​ជួល​ឆ្នើម​ប្រចាំឆ្នាំ​

ពានរង្វាន់​អ្នក​វាយតម្លៃ​អចលនវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ​

ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​រីកចម្រើន​ថ្មី​ប្រចាំឆ្នាំ​

ពានរង្វាន់​ភ្នាក់ងារ​ឆ្នើម​

ពានរង្វាន់​បុគ្គល​ឆ្នើម​វិស័យ​អចលនវត្ថុ​ (Hall​ of​ Fame​) ឆ្នាំ២០១៩​

ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​ក្រៅពី​នេះ​មាន​ពានរង្វាន់​មួយចំនួន​ទៀត​ ដែល​នឹង​ត្រូវ​ដាក់បញ្ចូល​។ការ​ចុះឈ្មោះ​ចូលរួម​មានកាល​បរិច្ឆេទ​ផុតកំណត់​នៅ​ត្រឹម​ថ្ងៃទី២១​ ខែវិច្ឆិកា​នេះ​ ។

ការ​ចុះឈ្មោះ​ចូលរួម​ត្រូវ​កំណត់​ជា​តំណា​ក់​កា​លងាយៗ​ចំនួន៣យ៉ាង​៖ ១) ជ្រើសរើស​ប្រភេទ​រង្វាន់​ដែល​អ្នក​ចង់​ចូលរួម​២) ថត​វីដេអូ​រយៈពេល​ ២ នាទី​ទាក់ទង​នឹង​ការចូលរួម​ប្រកួតប្រជែង​របស់​អ្នក​ ៣) បញ្ជូន​វីដេអូ​របស់​អ្នក​ទៅ​ក្រុមការងារ​របស់​ Realestate.com.kh​ តាមរយៈ​ info​@cambodiarealestateawards.com​ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​គេហទំព័រ​ ៖ cambodiarealestateawards.com​

សម្តេច​តេជោ​ដាក់ចេញ​ចក្ខុវិស័យ​ថ្មី​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​

ដោយ​ ប៊ី

​កំពត​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដាក់ចេញ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ថ្មី​ដើម្បី​ឱ្យ​សម្រេច​បានការ​ធ្វើ​ផ្លូវ​ឱ្យ​បាន​រឹងមាំ​ជាង​មុន​ និង​ការអភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​។

ក្នុង​ពិធីសម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ សម្ដេច​តេជោ​ មានប្រសាសន៍​ថា​ ដោយ​ពីមុន​ថវិកា១០០លាន​ដុល្លារ​ ធ្វើ​ផ្លូវ​បាន​ ២០០គីឡូម៉ែត្រ​ តែ​ចក្ខុវិស័យ​ថ្មី​ លុយ​ ១០០លាន​ដុល្លារ​ ធ្វើ​ផ្លូវ​ត្រឹម​ ១០០គីឡូ​ប៉ុណ្ណោះ​។

សម្តេច​តេជោ​ បាន​ថ្លែង​ថា​ “ឥឡូវ​ យើង​ត្រូវ​ធ្វើ​ផ្លូវ​ឱ្យ​វា​មាំ​ ហើយ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​ដាក់​ឆ្លង​គណៈរដ្ឋ​មន្ត្រី​កាលពី​ប៉ុន្មាន​មុន​នេះ​ ក៏​យើង​ដាក់​ចូល​ចក្ខុវិស័យ​សម្តី​អំពី​ការអភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​”។

សម្តេច​តេជោ​ បាន​បន្ថែម​ថា​ “ពីមុន​ ១០០​ ដុល្លារ​ធ្វើ​ផ្លូវ​បាន​ ២០០​ គីឡូម៉ែត្រ​ ព្រោះ​ធ្វើ​បាន​ (ខាង​) វែង​ពី​ពេលមុន​នោះ​ ប៉ុន្តែ​ឥឡូវនេះ​យើង​ទស្សនៈ​ ១០០​ ដុល្លារ​ដូចគ្នា​ដែល​ពីមុន​ធ្វើ​បាន​ ២០០​ គីឡូម៉ែត្រ​ ឱ្យមក​នៅ​ត្រឹមតែ​ ១០០​ គីឡូម៉ែត្រ​បាន​ហើយ​ ប៉ុន្តែ​វា​បាន​រយៈពេល​យូរ​”។

សម្តេច​តេជោ​ បញ្ជាក់​ថា​ “យើង​ដាក់​ទស្សនៈ​ចក្ខុវិស័យ​របស់​យើង​មួយ​គឺ​យើង​ត្រូវ​ធ្វើ​ផ្លូវ​ឱ្យ​ទ្រាំទ្រ​បាន​ជាមួយ​ទម្ងន់​នៃ​រថយន្ត​ដែលគេ​ផលិត​នៅ​ប្រទេស​ដទៃ​”។ការ​ផ្លាស់​ប្តូរ​ចក្ខុវិស័យ​សម្រាប់​ការសាងសង់​ផ្លូវថ្នល់​នេះ​ ដើម្បី​ឱ្យ​សមស្រប​នឹង​ស្ថានភាព​នៃ​ការ​ដឹកជញ្ជូន​៕

សម្តេច​តេជោ​៖ កម្ពុជា​ចំណេញ​លុយ​ប្រមាណ​ ៥០០លាន​ដុល្លារ​ ពី​ការទិញ​ស៊ី​ម៉ង់​តិ៍​ពីក្រៅ​ប្រទេស​

ដោយ ​វុត្ថា

​កំពត​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​គូ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ចំណេញ​លុយ​ប្រមាណ ៥០០លាន​ដុល្លារ​ ពី​ការទិញ​ស៊ី​ម៉ង់​តិ៍​ពីក្រៅ​ប្រទេស​ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​នៅក្នុង​ប្រទេស​ បន្ទាប់ពី​មាន​រោងចក្រ​ស៊ី​ម៉ង់​តិ៍​ទាំង៥នៅ​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធីសម្ពោធ​រោងចក្រ​ស៊ី​ម៉ង់​តិ៍​ «ថៃ​ប៊ុ​នរ៉ុង​» នៅ​ខេត្តកំពត​ នៅ​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បឱ្យ​ដឹង​ថា​ សមត្ថភាព​នៃ​ការផលិត​ស៊ីម៉ងត៍​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ប្រមាណ​ ៨លាន​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ចំណេញ​ប្រមាណ​ ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

សម្តេច​តេជោ​ បន្ត​ថា​ “ទាំងនេះ​ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការផលិត​នូវ​ផលិតផល​អ្វី​ដែល​យើង​អាច​ផលិត​បាន​ ជំនួយ​អោយ​ការនាំចូល​ពី​បរទេស​ និង​ ​រហូតដល់​យើង​អាច​មាន​សមត្ថភាព​នាំចេញ​ទៅក្រៅ​ប្រទេស​ទៀតផង​”។

តែ​យ៉ាងណាក៏ដោយ​សម្តេច​តេជោ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​នៅតែ​ខ្វះ​វត្ថុធាតុដើម​ ផលិត​ជា​ស៊ីម៉ងត៍​បាន​ ដោយ​នៅក្នុង ចំណោម​ ២៥​ រាជធានី​-ខេត្ត​-ក្រុង​ គឺ​មាន​ខេត្ត​តែ៣ប៉ុណ្ណោះ​ ដែល​មានលទ្ធភាព​ផលិត​ស៊ី​ម៉ង់​ត៍​រួមមាន​ ខេត្តកំពត​ បាត់ដំបង​ និង​បន្ទាយមានជ័យ​មាន​សមត្ថភាព​បន្តិចបន្តួច​ប៉ុណ្ណោះ​ បើ​ទោះបី​កម្ពុជា​មាន​ភ្នំ​ច្រើនយ៉ាង​ណា​ក្តី​។

សម្តេច​តេជោ​បញ្ជាក់​ទៀ​ថា​ សម្រាប់​ខេត្តកំពត​វិញ​គឺ​ក្នុងចំណោម​រោងចក្រ​ស៊ី​ម៉ង់​ត៍៥​ មាន​រោងចក្រ​ស៊ី​ម៉ង់​ត៍​ ៤នៅក្នុង​ខេត្ត​នេះ​ មាន​សមត្ថភាព​ផលិត​ស៊ី​ម៉ង់​ត៍​បាន​ប្រមាណ​ ជិត​ ៦លាន​តោន​ ដើម្បី​ផ្គត់ផ្គង់​នូវ​តម្រូវការ​នៅ​ទូទាំង​ប្រទេស​។ សម្តេច​តេជោ​ បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​មានការ​កើនឡើង​ដូច​ពេល​បច្ចុប្បន្ន​ ដែល​ជំរុញ​ឱ្យ​មាន លទ្ធភាព​បង្កើត​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា​រោងចក្រ​ស៊ី​ម៉ង់​ត៍​ វារីអគ្គិសនី​ និង​ ទៅ​អនាគត​ខេត្តកំពត​នេះ​ នឹងអាច​បង្កើត​បាន​នូវ​គម្រោង​រោងចក្រ​ចំរាញ់​ប្រេង​បាន​មួយទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​មាន​រោងចក្រ​ធុន​ធ្ងន់​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

បើ​តាម​សម្តេច​តេជោ​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​ត្រូវការ​ស៊ី​ម៉ង់​ត៍​រាប់​លាន​តោន​ដើម្បី​ផ្គត់​ផ្តង់​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​មិន​ដូច​ពីឆ្នាំ​ ១៩៧៩​ ក្រោយ​រំដោះ​ពី​របប​ពល​ពតគឺ​គឹ​កម្ពុជា​ត្រូវការ​រាប់ពាន់​តោន​ ឬរាប់​ម៉ឺន​តោន​ប៉ុណ្ណោះ​ ៕

សម្តេច​តេជោ​អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​តម្លៃ​ជាង​ ១១០លាន​ដុល្លារ​នៅ​ខេត្តកំពត​នៅ​ព្រឹក​នេះ

សម្តេច​តេជោ​អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​តម្លៃ​ជាង​ ១១០លាន​ដុល្លារ​នៅ​ខេត្តកំពត​នៅ​ព្រឹក​នេះ
សម្តេច​តេជោ​អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​តម្លៃ​ជាង​ ១១០លាន​ដុល្លារ​នៅ​ខេត្តកំពត​នៅ​ព្រឹក​នេះ

​ដោយ​ ម៉ា​ណេត

​កំពត​៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ទី៥​ នៅ​កម្ពុជា​តម្លៃ​ប្រមាណ​ ១១០លាន​ដុល្លារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​។

រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ របស់​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភ្នំ​ល្អាង​ ឃុំ​ល្អាង​ ស្រុក​ដងទង់​ ខេត្តកំពត​។

រោងចក្រ​ស៊ី​ម៉ង់​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត​ ៧០០ហិ​កតា​ បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំនើប​ ហើយ​មាន​សមត្ថភាព​ផលិត​ស៊ី​ម៉ង់​តិ៍​បាន​ប្រមាណ​ ២,៥០០តោន​ក្នុង​មួយថ្ងៃ​ ស្មើនឹង​ជិត​ ១លាន​តោន​ក្នុង​មួយឆ្នាំ​។

វត្តមាន​រោងចក្រ​ស៊ីម៉ង់​ ថៃ​ ប៊ុ​នរ៉ុ​ងនេះ​ បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើ​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ រោងចក្រ​នេះ​ អាច​ផ្តល់​ការងារ​អចិន្ត្រៃយ៍​ដល់​បុគ្គលិក​ប្រមាណ​ ៣៣៥នាក់​ ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ប្រមាណ​ ៣៥នាក់​ផង​។

បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ចំនួន៥ហើយ​ រាប់ទាំង​រោងចក្រ​ស៊ី​ម៉ង់​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ ដែល​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​ ហើយ​រោងចក្រ​ទាំង៥នេះ​ អាច​ផលិត​ស៊ី​ម៉ង់​តិ៍​បាន​ជិត​ ៨លាន​តោន​ក្នុង​មួយឆ្នាំ​៕

ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចិន​ Alibaba​ នឹង​ដាក់​លក់​ភាគហ៊ុន​ជាច្រើន​នៅ​ផ្សារហ៊ុន​ហុងកុង​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Alibaba​ គ្រុប​គ្រោង​នឹង​លក់​ភាគហ៊ុន​ នៅ​ផ្សារហ៊ុន​ហុងកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ​ដែល​ជា​ការចុះបញ្ជី​ទីពីរ​បន្ទាប់ពី​ការចុះបញ្ជី​នៅ​អាមេរិក​។

ក្រុមហ៊ុន​ធំជាង​គេ​នៅ​អាស៊ី​នេះ​រំពឹង​ថា​ នឹង​ទទួល​ប្រាក់​បាន​រហូតដល់ ១៥ពាន់​លាន​ដុល្លារ​ ខណៈ​ផ្សារហ៊ុន​ហុងកុង​បាន​យល់ព្រម​លក់​ភាគហ៊ុន​ថ្មីនេះ​។

ផ្សារភាគហ៊ុន​ហុងកុង​គឺជា​ក្រុមហ៊ុន​ ដែល​បាន​ជ្រើសរើស​ត្រឡប់មកវិញ​កាលពី​ឆ្នាំ​ ២០១៣​ ប៉ុន្តែ​ការ​ខ្វែងគំនិត​គ្នា​លើ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​បា​នបោះពុម្ភ​ផ្សាយ​លើកដំបូង​នៅ​ញូ​វយ៉​ក។

សហ​ស្ថាបនិក​ Alibaba​ លោក ​Joe​ Tsai​ បាន​និយាយ​ថា​ “ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​មាន​អាជីវកម្ម​ភាគច្រើន​នៅ​ចិន​ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ហុង​កុ​ ងក្លាយជា​ជម្រើស​ដំបូង​របស់​យើង​”។

ក្រុមហ៊ុន​ Alibaba​ បាន​បន្ត​ប្រមូលប្រាក់​ចំនួន២៥ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០១៤​ នៅ​អាមេរិក​។ ការ​លក់​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​បន្ថយ​ភាគហ៊ុន​ នៅក្នុង​បញ្ជី​របស់​អាមេរិក​ជិត៣​ ភាគរយ​៕