ដោយវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លទ្ធផលចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុដល់កម្មសិទ្ធិករបានចំនួន១០១៨ប័ណ្ណ។

-->
យោងតាមការផ្សព្វផ្សាយរបស់ក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់ដែលគេហទំព័រ propertyarea.asia នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះបានឲ្យដឹងថា ការចុះបញ្ជីដីធ្លីត្រូវបានបែងចែកជាពីរ គឺ១ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ និង២ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ត្រូវធ្វើឡើងតាមរយៈការស្នើសុំរបស់ម្ចាស់ដីផ្ទាល់។
ចំណែកការចុះបញ្ជីដីមានលក្ខណៈជាប្លង់ប្រព័ន្ធ ត្រូវធ្វើទៅតាមការកំណត់របស់រដ្ឋាភិបាល ដែលត្រូវកំណត់យកតំបន់ណាមួយ ឬឃុំណាមួយជាតំបន់អាទិភាព។
បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដីបានប្រកាស ផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មីនិងបន្ថែមQR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបាន ពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។

កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនេះ គឺជាប្រព័ន្ធនែការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី វាសដីជួនប្រជាពលរដ្ឋ ដោយបច្ចុប្បន្នអនុវត្តបាន៥៨% ហើយឆ្នាំ២០១៨ សម្រេចអោយបាន៧០% និងឆ្នាំ២០២៣ អោយបាន១០០%៕