គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​
គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានសម្រេច​ទទួលយក​តាម​គម្រោង​គំរូ​ប្លង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២​ ទីតាំង​របស់​ក្រុមហ៊ុន​ Space​ Media​ បន្ទាប់ពី​ក្រុមហ៊ុន​ចុះ​សិក្សា​រួមគ្នា​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយា​ដី​។

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

លោក​ ម៉េ​ត មាស​ភក្តី​ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៥​ ខែវិច្ឆិកា​នេះ​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ នូវ​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ​ មិនទាន់​បាន​កំណត់ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​ តែ​យ៉ាងណាក៏ដោយ​លោក​ថា​ មិនជា​យូរ​នោះ​ទេ​ ពោល​គឺ​នឹង​ធ្វើឡើង​នៅក្នុង​ពេល​ឆាប់​ៗនេះ​។

លោក​ថា​ “មកដល់ពេលនេះ​យើង​មិនទាន់​កំណត់ពេល​ណា​ថា​ នឹង​បើ​ករ​ដ្ឋាន​សាងសង់​នោះ​ទេ​ ប៉ុន្តែ​តាម​ផែនការ​គឺ​ក្នុង​ពេល​ឆាប់​ៗនេះ​ ហើយ​ការសាងសង់​អាច​ចំណាយពេល​មួយឆ្នាំ​ទើប​បញ្ចប់​”។លោក​បន្ត​ថា​ “ចំណែក​ថវិកា​សាងសង់​វិញ​ គឺជា​គម្រោងថវិកា​ររបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ តែ​មិនទាន់​បាន​កំណត់​ថា​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ​ ”។

យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុក​ងបានឱ្យ​ដឹង​ថា​ រដ្ឋបាល​រាជធានី​សន្យា​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២កន្លែង​ នៅត្រង់​ផ្សារដើមគរ​ និង​មុខ​សា​សាប​ឋមសិ​ក្សា​សន្ធរ​ម៉ុ​ក និង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ ខាងមុខ​ ខណៈ​ដែល​កុ្រ​មកា​រងា​រជំនាញ​ បាន​ចាប់ផ្តើម​កំណត់​ទី​តំាង​ស្ថាបនា​ និង​ខួង​ដី​យក​ទៅ​ពិសោធន៍​រួចរាល់​។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ ការ​សុំច្បាប់​ និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​របស់​ក្រុមហ៊ុន​ Space​ Media​ កាលពី​ម្សិលមិញ​នេះ​ថា​ ការ​ពន្លឿន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២កន្លែង​នេះ​ ដោយសារតែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ ចង់​ឲ្យ​មានការ​ស្ថាបនា​ឲ្យបាន​ឆាប់​។

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

លោក​បន្ត​ថា​ គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​មុខ​ផ្សារ​ ដើម​គរ​ក្រុម​មន្រ្តី​ជំនាញ​ បាន​ចាប់ផ្តើម​ស្ថាបនា​ជា​បណ្តើរ​ៗហើយ​ ដូចជា​ការកំណត់​ទី​តំាង​ការដ្ឋាន​ ការ​ខួង​ដី​យក​ទៅ​ពិសោធន៍​ និង​ការ​ដោះស្រាយ​ផល​ប៉ៈ​ពាល់​ជាមួយ​ប្រជាពលរដ្ឋ​។

លោ​កឃួង​ ស្រេង​ បាន​បញ្ជាក់​ទៀត​ថា​ ចំណែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​កវិញ​ អាច​នឹង​ចុះ​កំណត់​ទី​តំាង​ស្ថាបនា​នៅ​សប្តាហ៍​ក្រោយ​ ដោយសារ​ក្រុម​អ្នកជំនាញ​ ត្រូវការ​សិក្សា​ឲ្យបាន​ល្អិតល្អន់​បន្ថែម​ទៀត​ ព្រោះ​ស្ពាន​អាកាស​នេះ​ នៅ​លើ​ចំនុច​ផ្លូវ​ប្រស​ព្វ​ទំាង៤ទិស​តែម្តង​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ​ ដោយ​សុវត្ថិភាព​ទោះ​ពួកគេ​មក​ពី​ទិស​ខាងណា​ក៏ដោយ​។

លោក​បន្ថែម​ថា​ “គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២នេះ​ នឹង​ស្ថាបនា​ឡើង​ឲ្យ​ធានា​បាន​គុណភាព​ខ្ពស់​បំផុត​ រហូតដល់ ៥០ឆ្នាំ​ឡើង​ទៅ​ ពិសេស​ការរចនា​ជណ្តើរ​ឡើង​ ឲ្យ​មាន​ភាព​ងាយស្រួល​ឡើង​ចុះ​ទំាង​កុមារ​និង​មនុស្សចាស់​ ដែល​អាច​ធ្វើដំណើរ​ឆ្លងកាត់​បាន​”។

តំណាង​ក្រុមហ៊ុន​ Space​ Media​ ដែល​ទទួល​សិទ្ធិ​ក្នុង​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២កន្លែង​នេះ​ បាន​សន្យា​នឹង​អនុវត្តន៍​ផែនការ​ស្ថាបនា​ គ្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ទំាង២កន្លែង​នេះ​អោយ​ ហើយ​តាម​ផែនការ​កំណត់​ ហើយ​ប្រកបដោយ​គុណភាព​និង​សោភ័ណភាព​ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​។

គំរោង​ស្ពាន​អា​កាស​ថ្មើ​ជើងថ្មី​ចំនួន​ពីរ​ត្រូវ​បាន​អនុម័ត​គំរោង​ប្លង់​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​

មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន៣កន្លែង​ហើយ​ ដោយ​នៅ​តំបន់​ជម្ពូ​វ័ន្ត​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ចំនួន២កន្លែង​ និង​នៅ​តំបន់​ភ្លើងស្តុប​នាងគង្ហីង​ មាន​ចំនួន១កន្លែង​ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឲ្យបាន​ច្រើន​កន្លែង​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​ប្រទេសជាតិ​ មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព​ស៊ីវិល័យ​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​៕

ក្រុមហ៊ុន​ចិន​ជាង​ ១០០​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ប្រមាណ​ជាង១០០​ ស្ថិតនៅ​ក្នុង​សម្ព័ន្ធ​ធុរកិច្ច​នៃ​ខេ​ត្ត​ហ្វូ​ជៀន​ ប្រទេស​ចិន​ បាន​មក​សិក្សា​ពី​សក្ដានុពល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ជាពិសេស​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

សម្ព័ន្ធ​ធុរកិច្ច​ខេ​ត្ត​ហ្វូ​ជៀន​ត្រូវ​បាន​ដឹកនាំ​ដោយ​ លោក​ហ៊ូ​ ស៊ីន​វូ​ (Huaxin​ Wu​) ប្រធាន​ក្រុមហ៊ុន​ Eversun​ Holding​ Group​ Co​. Ltd​ និង​ជាស​មា​ជិ​កស​ភា​ប្រជាជន​ខេ​ត្ត​ហ្វូ​ជៀន​ និង​មាន​សហការី​មួយចំនួន​ទៀត​ បាន​ទទួលការ​អនុញ្ញាត​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្ដិ​ កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ស្ដី​ក្រសួង​ពាណិជ្ជកម្ម​។

លោក​ហ៊ូ​ ស៊ីន​វូ​ បាន​កោតសរសើរ​ពី​ភាព​រីកចម្រើន​ និង​កម្រិត​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ ពិតជា​មាន​ល្បឿន​មួយ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​។ បន្ថែម​ពីនេះ​ លោក​ក៏​មានបំណង​ពិនិត្យ​លើ​សក្ដានុពល​ដើម្បី​ធ្វើការ​វិនិយោគ​ ដោយ​នៅក្នុង​សម្ព័ន្ធ​នេះ​គឺ​មាន​ក្រុមហ៊ុន​ប្រមាណ១០០​ ដែល​មាន​ជំនាញ​និង​បទពិសោធន៍​ចម្រុះ​ រួមមាន​ការផលិត​ឧបករណ៍​អេឡិចត្រូនិក​ កែច្នៃ​ដែកថែប​ សំណង់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ សេវា​ហិរញ្ញវត្ថុ​ ប្រព័ន្ធ​ទឹក​ស្អាត​ និង​ចម្រាញ់​ប្រេងឥន្ធនៈ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្ដិ​ បាន​គាំទ្រ​នូវ​គោលបំណង​របស់​សម្ព័ន្ធ​ធុរកិច្ច​របស់​ខេត្ត​ ហ្វូ​ជៀន​ ទាំងស្រុង​ រួម​ជាមួយនឹង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​សហការ​វិនិយោគ​រួមគ្នា​ដែល​ត្រូវ​ទៅ​នឹង​បទពិសោធន៍​ និង​ជំនាញ​និ​មួយ​ៗរបស់​ក្រុមហ៊ុន​ ជាពិសេស​ការផលិត​ទឹក​ស្អាត​ ជា​ការងារ​មួយ​ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ នៅ​ខេត្ត​ព្រះសីហនុ​ ហើយ​ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុងតែ​ឈាន​ទៅ​រកការធ្វើ​ឧស្សាហូបនីយកម្ម​ ដូចនេះ​នឹង​មាន​តម្រូវការ​ច្រើន​លើ​ការកែច្នៃ​ដែកថែប​ អេឡិចត្រូនិក​ និង​ថាមពល​ ។ល។

លោក​រដ្ឋមន្ត្រី​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​សម្ព័ន្ធ​ធុរកិច្ច​ខេ​ត្ត​ហ្វូ​ជៀន​ ពិនិត្យ​លទ្ធភាព​ចូលរួម​កែច្នៃ​ផលិតផល​កសិកម្ម​ ដូចជា​ ស្វាយ​ ចេក​ មៀន​ ដំឡូងមី​ កៅស៊ូ​ និង​កសិផល​ដទៃទៀត​ដើម្បី​ធ្វើការ​នាំចេញ​ ដោយ​កសិផល​ទាំងនោះ​ ជា​កសិផល​ដែល​មានការ​ផលិត​ច្រើន​នៅ​កម្ពុជា​។ ចំពោះ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​រូបវន្ត​ ក្រុមហ៊ុន​ចិន​អាច​ស្វែងយល់​បន្ថែម​លើ​ការ​វិនិយោគ​ក្រោម​រូបភាព​សម្បទាន​ ឬការ​ចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ និង​ហិរញ្ញប្បទាន​បន្ថែម​ពី​ក្របខណ្ឌ​ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​៕

រដ្ឋមន្ត្រី​សាធារណៈការ​អញ្ជើញ​អ្នក​ធុរកិច្ច​អាមេរិក​-អាស៊ាន​មក​វិនិយោគ​នៅ​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុ​លបាន​អញ្ជើញ​ គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ស្វែងយល់​ឱកាស​វិនិយោគ​ និង​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ស៊ុន​ ចាន់​ថុ​លនៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ និង​ក្រុម​ហ៊ុន​ធំៗ​របស់​អាមេរិក​ 3M​, Autodesk​, FedEx​ Express​ និង​ UPS​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី ១៤ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ បាន​សន្យា​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​អាមេរិក​ ដែល​មានបំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​ក្រុមប្រឹក្សា​ អំពី​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ កំណើន​សេដ្ឋកិច្ច​ថេរ​ បរិយាកាស​នយោបាយ​ល្អ​ គោលនយោបាយ​គាំទ្រ​វិនិយោគ​ ទីតាំង​ប្រកបដោយ​អត្ថ​ប្រយោជន៍​និង​យុទ្ធសាស្ត្រ​ និង​កត្តា​សក្តា​នុ​ពល​ផ្សេង​ៗ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​ ក៏​បា​នន​គូស​លើកឡើង​អំពី​ កំណែទម្រង់​សំ​ខាន់​ៗដែល​បាន​បញ្ចប់​ និង​កំពុង​អនុវត្តន៍​នៅ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ព្រមទាំង​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

ក្នុង​កំឡុង​ពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​អាស៊ាន​ លើក​ទី២៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ ដឹកនាំ​ដោយ​លោក​ Michael​ Michalak​ អនុប្រធាន​ជាន់ខ្ពស់​ និង​ជានា​យក​គ្រប់គ្រង​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ ដែល​តំណាង​មក​ពី​ក្រុម​ហ៊ុន​ធំៗ​របស់​អាមេរិក​៖ 3M​, Autodesk​, FedEx​ Express​ និង​ UPS​។

កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​ វិធី​ដែល​វិស័យ​ឯកជន​របស់​សហរដ្ឋអាមេរិក​ អាច​គាំទ្រ​ ដល់​ផែនការ​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​អាស៊ាន​ និង​ដំណោះស្រាយ​លើ​គម្លាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ ការជំរុញ​បរិយាកាស​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​ តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​ប្រកបដោយ​តម្លាភាព​ ការ​លើកកម្ពស់​តម្លៃ​នៃ​បច្ចេកវិទ្យា​នៅក្នុង​ការរៀបចំ​សិក្សា​គំនូស​ប្លង់​ និង​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ការប្រែប្រួល​អាកាសធាតុ​ និង​ភាព​ធន់​នឹង​គ្រោះមហន្តរាយ​៕

រដ្ឋាភិបាល​ត្រៀម​ដាក់ចេញ​វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ស្របច្បាប់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និង​កំពុង​រៀបចំ​ដាក់ចេញ​វិធានការ​ច្បាប់​ ដើម្បី​រឹ​តបណ្តឹង​ទៅលើ​បណ្តា​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងឡាយ​ណា​ ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ខណៈ​ដែល​ក្រុមហ៊ុន​ដែល​បាន​ទទួលស្គាល់​ ពី​រដ្ឋាភិបាល​មាន​ចំនួន​ត្រឹម២០៥ក្រុមហ៊ុន​តែប៉ុណ្ណោះ​។

ស្រប​ពេល​ដែល​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ចាប់អារម្មណ៍​ងាក​ទៅ​បង្កើត​អាជីព​ និង​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ជាច្រើន​ ដែល​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​អនុវត្ត​ និង​ប្រតិបត្តិ​ការគោរព​ទៅតាមច្បាប់​ ដោយ​ការចុះបញ្ជី​ត្រឹមត្រូវ​ ប៉ុន្តែ​មាន​មួយចំនួន​តូច​ នៅ​មិនទាន់​បាន​គោរព​ទៅតាមច្បាប់​ កំណត់​នៅឡើយ​នោះ​ទេ​។

ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ នង​ ពិសិដ្ឋ​បាន​មានប្រសាសន៍​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ថា​ ការបង្កើត​អាជីវកម្ម​ ឬបង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​ សុទ្ធតែ​បាន​ចូលរួម​ជួយ​បង្កើន​ នូវ​ចំណូល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​មួយ​ចំណែក​ផង​ដែរ​ ប៉ុន្តែ​រាល់​ការបង្កើត​ទាំងអស់​នោះ​ក៏​ត្រូវតែ​ស្ថិតនៅ​ក្រោម​ការ​គោលការណ៍​របស់​ច្បាប់​ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ និង​ធ្វើ​ ឱ្យ​មាន​តម្លាភាព​ចំពោះ​ប្រភេទ​អាជីវកម្ម​ និង​ក្រុមហ៊ុន​ដែល​ដំណើរការ​ក្នុង​វិស័យ​រួមគ្នា​។

លោក​បន្ត​ទៀត​ថា​ “យើង​សង្កេតឃើញ​មាន​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​អចលនទ្រព្យ​ជាច្រើន​កំពុងតែ​ដំណើរ​អាជីវកម្ម​ និង​បម្រើ សេវា​ដល់​អតិថិជន​ នៅក្នុង​វិស័យ​មួយ​នេះ​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ ដែល​មក​ធ្វើការ​ចុះបញ្ជី​អនុវត្ត​ទៅតាមច្បាប់​ត្រឹមត្រូវ​ គឺ​មានតែ​ចំនួន​ ២០៥​ ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ ក្រៅពី​នេះ​ គឺ​កំពុងតែ​អនុវត្ត​ក្រៅ​ប្រព័ន្ធ​ច្បាប់​”។

លោក​បាន​បញ្ជាក់​ថា​ “ដើម្បី​ផ្តល់​នូវ​ភាព​ត្រឹមត្រូវ​ និង​តម្លាភាព​ ទៅដល់​បណ្តា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ បច្ចុប្បន្ន​ក្រសួង​ជំនាញ​ កំពុងតែ​រៀបចំ​វិធានការ​ និង​ត្រៀម​អនុវត្ត​ចំពោះ​បណ្តា​ក្រុមហ៊ុន​ដែល​មិនទាន់​មានច្បាប់​ ដូចជា​ការ​ផាកពិន័យ​ ឬអាច​ឈាន​ដល់​តំណា​ក់​កាល​ផ្អាក​សកម្មភាព​អាជីវកម្ម​ប្រសិន​ស្ថិតនៅ​ក្នុងករណី​ធ្ងន់ធ្ងរ​”។

ជាមួយនឹង​ការ​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​ច្បាប់​នេះ​ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​កំពុងតែ​អនុវត្ត​អាជីវកម្ម​ ក្នុង​វិស័យ​នានា​ចូលរួម​គោរពច្បាប់​ និង​ចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ទាំងអស់គ្នា​ ដើម្បី​លើកកម្ពស់​ និង​រក្សា​បាន​នូវ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​យូរអង្វែង​។

អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​ចំណាត់ការ​ ក៏ដូចជា​វិធានការ​ដែល​រដ្ឋាភិបាល​ត្រៀម​អនុវត្ត​ខាងលើ​នេះ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ប្រសិនបើ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ ទៅលើ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​ ឬក្រុមហ៊ុន​ដែល​គ្មាន​អជ្ញា​ប័ណ្ណ​ គឺជា​ការ​ផ្តល់​នូវ​តម្លាភាព​ និង​ស្មើភាព​គ្នា​នៅ​លើ​ទីផ្សារ​រួម​ ក៏ដូចជា​លើកកម្ពស់​វិស័យ​មួយ​នេះ​ផង​ដែរ​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​“ទោះជា​ក្រុមហ៊ុន​មួយចំនួន​បាន​ចុះបញ្ជី​ ប៉ុន្តែ​មិន​មាន​អជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ ក៏​នៅតែ​មិនទាន់​គ្រប់គ្រាន់​នោះ​ឡើយ​ ដោយ​ត្រូវ​ទាម​ទា​ឱ្យ​អ្នក​កាន់​អជ្ញា​ប័ណ្ណ​មាន​ជំនាញ​ពិតប្រាកដ​ និង​មានបទពិសោធន៍​នៅក្នុង​វិស័យ​មួយ​នេះ​ប្រកបដោយ​គុណភាព​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ ប៉ុន្តែ​មិន​មាន​អជ្ញា​ប័ណ្ណ​ ប្រៀបបានទៅ​នឹង​ក្រុម​អ្នក​គួ​កជេរ​ ដែល​នៅ​មិនទាន់​គ្រប់គ្រាន់​ក្នុងនាម​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ ឬក្រុមហ៊ុន​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ស្ដ​ង់​ដារ​នោះ​ទេ​។

លោក​បាន​លើក​ជា​ឧទាហ​ណ៍​ថា​ នៅ​ស្រុក​គេ​ អ្នក​ដែល​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ ឬក្រុមហ៊ុន​ភ្នាក់ងារ​ផ្តល់​សេវា​ក្នុង​វិស័យ​នេះ​ ចាំបាច់​អ្នកស្នើ​សុំ​ត្រូវតែ​ប្រាកដ​ថា​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​អ្នក​ដែល​កាន់​អជ្ញា​ប័ណ្ណ​តែម្ដង​ ដែល​វា​មិនមែន​ធ្វើឡើង​ ក្នុង​ភាព​ប្រថុយប្រថាន​នោះ​ទេ​៕

សេដ្ឋកិច្ច​ជប៉ុន​បាន​ដាំ​ក្បាល​ចុះ​នៅ​ត្រីមាស​ទី៣​

ដោយ​ Donald​ Lee​

តូ​ក្យូៈ​ យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​ទើបនឹង​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​អោយ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី៣នៅ​លើ​ពិភពលោក​ បាន​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ​នៅក្នុង​ត្រីមាស​ទី៣​ នៃ​ឆ្នាំនេះ​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​ បាន​កើន​សរុប​តែ០​,២ភាគរយ​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ពី១​,៦ ភាគរយ​ពី​ត្រីមាស​មុន​ ដោយសារតែ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។ សេដ្ឋកិច្ច​ជប៉ុន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការនាំចេញ​ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ភ័ស្តុភារ​សំ​ខាន់​ៗនៅ​ជុំវិញ​ពិភពលោក​។

លើស​ពីនេះ​ទៀត​សង្គ្រាម​ពាណិជ្ជកម្ម​ ជាមួយ​កូរ៉េ​ខាងត្បូង​ដែល​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​មិន​ធ្វើអាជីវកម្ម​ និង​មិន​ទទួល​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​នេះ​ បាន​ឈាន​ដល់​កំរិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​មិន​ទិញ​ រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ (Made​ in​ Japan​) ចាប់តាំងពី​ប្រទេស​ជប៉ុន​ បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​សម្រាប់​ការចូលរួម​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ចន្លោះ​ឆ្នាំ១៩១០​ ដល់​ ១៩៤៥​ ៕

វគ្គ​បណ្តុះបណ្តាល​ផ្តោត​លើ​ការស្វែងរក​អតិថិជន​ និង​ទាញ​យក​ផល​ពីអ​ចលនទ្រព្យ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២២​ វិច្ឆិកា​ខាងមុខ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​ ដែល​ផ្តោត​សំខាន់​លើ​វិធី​សាស្រ្ត​ស្វែងរក​អតិថិជន​ ការរៀបចំ​ឯកសារ​និ​តិ​វិធី​ស្តី​ពី​ការ​វិនិយោគ​ និង​ទាញ​យក​ផលប្រយោជន៍​ពី​ភាពេះ​ជា​ភ្នាក់ងារ​អចលនវត្ថុ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២២​ វិច្ឆិកា​ខាងមុខនេះ​។

វគ្គ​បណ្តុះបណ្តាល​នេះ​ នឹង​ធ្វើការ​បង្វឹក​ដោយ​លោក​អេង​ លាភា​អ្នក​សរសេរ​សៀវភៅ​ “ក្បាច់​គួ​កជេ​ដី​បានលាភ​” ជោគជ័យ​មិន​ធ្លាក់​ពីលើ​មេឃ​” អភិវឌ្ឍន៍​គំ​និ​តលើដ៣​ និង​សៀវភៅ​ជំនួញ​ខ្ញុំ​ឆ្លងកាត់​” ។

កម្មវិធី​នេះ​ នឹង​មាន​រយៈពេល​ពេញមួយថ្ងៃ​ ដោយ​ចាប់ផ្តើម​ពី​ម៉ោង៨ព្រឹក​ ដល់៥ល្ងាច​ នៅ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ខ័ណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

លោក​អេង​ លាភា ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ​ នឹង​មានការ​សិក្សា​លើ​ទ្រឹ​ស្តី​ និង​ការអនុវត្ត​ន៍​ ព្រមទាំង​បទពិសោធន៍​ឆ្លងកាត់​ពិ​តៗ​ សំរាប់​សិក្ខាកាម​ ដែល​នឹង​ទទួល​បាន​ចំណេះដឹង​ និង​អាចយ​កទៅ​អនុវត្តន៍​ក្នុង​អាជីព​របស់​ខ្លួន​បាន​ជោគជ័យ​ ពិសេស​យើង​នឹង​មានការ​ផ្តល់​ឯកសារ​ពេញលេញ​ សំរាប់​សិក្ខាកាម​ចូលរួម​ផង​ដែរ​។

លោក​បន្ត​ថា​ “តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​ ខ្ញុំ​នឹង​ប្រាប់​អ្នកចូលរួម​ពី​វិធី​សាស្រ្ត​ធ្វើ​យ៉ាងណា​គួ​កជេ​ឲ្យបាន​ផល​ វិធី​សាស្រ្ត​ស្វែងរក​អតិថិជន​ ការ​ចងក្រង​ឯកសារ​និ​តិ​វិធី​នានា​ ដើម្បីកុំឲ្យ​មានការ​ភ្លាំងភ្លាត់​ នៅក្នុង​ការងារ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​”។លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ លោក​នឹង​បង្ហាញ​ពី​បទពិសោធន៍​ និង​ភាពជា​អ្នកទទួល​ខុសត្រូវ​របស់​ម្ចាស់​អចលនទ្រព្យ​ និង​វិធី​សាស្រ្ត​សិក្សា​ពីចិត្ត​សាស្រ្ត​អតិថិជន​ ដើម្បី​ធ្វើឲ្យ​ការងារ​ក្នុង​វិស័យ​នេះ​ទទួល​បាន​ជោគជ័យ​”។

លោក​អេង​ លាភា​បាន​បន្ត​ទៀត​ថា​ លើស​ពីនេះ​ វិធី​សាស្រ្ត​នៃ​ការ​ចចាកា​ន់​តែ​មាន​សារៈសំខាន់​ សំរាប់​ភ្នាក់ងារ​អចលនទ្រព្យ​ ព្រោះ​ប្រសិនជា​ពួកគេ​មិន​មាន​វិធី​សាស្រ្ត​ច្បាស់លាស់​ និង​ម៉ត់ចត់​ទេ​នោះ​ ពួកគេ​នឹង​មិន​ទទួល​បានផល​ ពី​ភាពជា​ភ្នាក់ងារ​អចល​ទ្រព្យ​នោះ​ទេ​។

វគ្គ​បណ្តុះបណ្តាល​ពិសេស​នេះ​ ទទួល​បានការ​សហការ​ពី​ក្រុមហ៊ុន​ KH​ LAND​ និង​ក្រុមហ៊ុន​ជាច្រើន​ទៀតផង​ដែរ​។

លោក​ លោក​ស្រី​ចាប់់​អារម្មណ៍​ចូលរួម​ អាច​ទាក់ទង​ចុះឈ្មោះ​ចូលរួម​សិក្សា​ក្នុង​កម្មវិធី​នេះ​ សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ ០១៦​ ​៣៦៦​ ៧៦៦​, ០១២​ ៧៨៣១៩៧​, ០១០​ ៧៨៣១៩៧​៕

រដ្ឋបាល​ហុងកុង​នឹង​ដាក់​បំរាម​គោចរ​ ខណៈ​ការ​ធ្វើបាតុកម្ម​ធ្វើ​ឱ្យ​ជាប់​គាំ​ទីក្រុង​

រដ្ឋបាលហុងកុងនឹងដាក់បំរាមគោចរ ខណៈការធ្វើបាតុកម្មធ្វើឱ្យជាប់គាំទីក្រុង

ដោយ​ Donald​ Lee​

ហុង​កុងៈ​ មន្រ្តី​ជាន់ខ្ពស់​ទីក្រុង​ហុងកុង​ នឹង​ដាក់​បំរាម​គោចរ​នៅ​ចុង​សប្តាហ៍​នេះ​ បន្ទាប់ពី​ក្រុម​បាតុករ​អាណា​ធិប​តេយ្យ​ បាន​អុកឡុក​ទីក្រុង​នេះ​អូ​សបន្លាស​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​កន្លងមក​នេះ​ ​ហើយ​បាន​ធ្វើ​ឱ្យ​ទីក្រុង​សេដ្ឋកិច្ច​មួយ​នេះ​ជាប់​គាំង​។

អាជ្ញាធរ​ក្រុង​ បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​ទាំងអស់​ រហូតដល់​ថ្ងៃអាទិត្យ​ដោយសារ​មានអំពើ​ហិង្សា​កើតឡើង​រយៈពេល ៤ថ្ងៃ​ជាប់​ៗគ្នា​ ដែល​បាន​ធ្វើ​ឱ្យ​ទីក្រុង​ទាំងមូល​បាត់បង់​សណ្តាប់​ធ្នាប់​ និង​ជាប់​គាំង​។

យោង​តាម​សេចក្តី​រាយការណ៍​ របស់​ទីភ្នាក់ងារ​សារព័ត៌​មា​នរ៉យទ័​របា​នឱ្យ​ដឹង​ថា​ និស្សិត​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ នៅ​តាម​សាលារៀន​ និង​បាន​ប្រមូល​សម្ភារៈ​ផ្គត់ផ្គង់​ នៅក្នុង​សាលា​ធ្វើជា​អាវុធ​ និង​ធ្នូ​ និង​ព្រួញ​តតាំង​ជាមួយនឹង​អាជ្ញាធរ​។

រដ្ឋាភិបាល​ចិនដីគោក​ បាន​ព្រមាន​ក្រុម​បាតុករ​ថា​ អំពើ​ហិង្សា​ដែល​កំពុង​កើនឡើង​នេះ​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗនេះ​។

យោង​តាម​ការ​អត្ថា​ធិប្បាយ​ និង​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ទូរទស្សន៍​ CCTV​ បានឱ្យ​ដឹង​ថា​ ដើម្បី​បញ្ឈប់​ភាព​វឹកវរ​នៅក្នុង​ទីក្រុង​ទាំងមូល​ គេ​ត្រូវតែ​អនុវត្តន៍​ និង​ដោះស្រាយ​បញ្ហា​នេះ​ ឱ្យ​បាន​លឿន​ជាង​មុន​នៅពេល​នេះ​។ ​ទីក្រុង​នេះ​ នឹង​មិន​ទទួលយក​ស្ថានការណ៍​ ដែល​មិន​អាច​គ្រប់គ្រង​បាន​នោះ​ទេ​ ​ហើយ​ភាព​យុត្តិធម៌​ត្រូវតែ​មាន​ ឬទីក្រុង​ហុងកុង​មិន​ត្រូវ​ឱ្យ​គេ​ជាន់ពន្លិច​នោះ​ទេ​។

ប្រភព​CCTV​ បន្ត​ថា​ ​“យើង​មានការ​ជជែកវែក​ញែក​ និង​ការព្រមាន​ចំពោះរឿងនេះ​ គ្រប់គ្រាន់​ហើយ​”។

សារព័ត៌មាន​ Global​ Times​ បាន​លុបចោល​ការប្រកាស​ស្តី​ពី​ បម្រាម​គោ​ចរ​ភ្លាម​ៗដោយ​មិន​មានការ​ពន្យល់​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ សារព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ក្រុង​ហុងកុង​មួយ​នេះ​ បាន​ចុះផ្សាយ​ពី​ការព្រមាន​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​ក្រុម​អ្នក​តវ៉ា​ហុងកុង​នៅ​សប្តាហ៍​នេះ​ ដោយ​បាន​និយាយ​ថា​ ក្រុម​បាតុករ​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​“ មហន្តរាយ​”។

ការ​អត្ថា​ធិប្បាយ​របស់​សារព័ត៌មាន​ Global​ Times ​បាន​លើកឡើង​ថា​“ យើង​ព្រមាន​ដល់​ក្រុម​បាតុករ​ឆ្វេងនិយម​ថា​ ​; អ្នក​គឺ​ស្ថិតនៅ​លើ​គែម​នៃ​សេចក្តី​វិនាស​” ។ “អ្នក​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យធ្វើ​ជា​” អ្នកក្លាហាន​ “គួរតែ​ដើរចេញ​ឱ្យ​ឆ្ងាយ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។ អ្នក​ដែល​ចចេស​ ហើយ​បន្ត​ប្រព្រឹត្តិ​អំពើអាក្រក់​ នឹង​ទទួលទោស​តាមច្បាប់​”៕

ផ្សារ​ទំនើប​ AEON​ Mall​ 3 គ្រោង​ចំណាយ​ទុន​ ៣០០លាន​ដុល្លារ​ជាមួយ​ផ្ទៃក្រឡា​ធំជាង​មុន​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទំនើប​ AEON​ Mall 3​ ដែល​ជា​បុ​ត្រ​សម្ព័ន្ឋ​របស់​ក្រុមហ៊ុន​ AEON​ MALL​ GROUP ​គ្រោង​ចំណាយ​ទុន ៣០០លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្សារ​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី ១៨ហិ​កតា​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​នេះ​ កំពុង​ចាក់​ដី​បំពេញ​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​យ៉ាងសកម្ម​ ដើម្បី​ចាប់់​ដំណើរការ​សាងសង់​នា​ដើមឆ្នាំ២០២០ខាងមុខនេះ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​រូប​ ដែល​បាន​ធ្វើការ​ជិ​តស្និ​ទ្ឋ​ជាមួយ​ក្រុមហ៊ុន EAON​ MALL​ និង​ជា​អ្នកនាំ​ចូល​សម្ភារៈ​សំរាប់​សាងសង់​ផ្សារ​នេះ​ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំណីអាហារ​ និង​ទំនិញ​នានា​ដល់​ផ្សារ​នេះ​ បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​សប្តាហ៍​មុន​ថា​ ​ផ្សារ​ទំនើប​ដ៏​ធំ​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​កំឡុង​ខែកុម្ភៈ​ឆ្នាំ២០២០ខាងមុខនេះ​ ដោយសារ​បច្ចុប្បន្ន​គ្រឿងចក្រ​នានា​ និង​សម្ភារៈសំណង់​បាន​នាំចូល​មក​បណ្តើរ​ៗហើយ​។

លោក​បន្ត​ថា​ “ផ្សារ​នេះ​នឹង​ចំណាយពេល​សាងសង់​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ វា​មាន​ទំហំ​ទំ​ជាង​ផ្សារ​ AEON​ MALL 1​, AEON​ MALL 2​ ដោយសារ​ផ្ទៃក្រឡា​សរុប​របស់​ផ្សារ​នេះ​មាន​ទំហំ​រហូតដល់១៨ហិ​កតា​”។ លោក​បន្ត​ថា​ “ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ចំណត​យានយន្ត​ ក្រុមហ៊ុន​បាន​រចនា​យ៉ាង​ពិសេស​ ដោយ​រៀបចំ​ឲ្យ​មាន​ចំណត​យានយន្ត​នៅ​ជុំវិញ​ផ្សារ​នេះ​ទាំង​មុខ​ ទាំង​ក្រោយ​ និង​ចំហៀង​”។

ទីតាំង​របស់​ផ្សារ​ទំនើប​នេះ​ ស្ថិតនៅ​លើ​ផ្លូវ ៦០ម៉ែត្រ​ និង​មាន​ចម្ងាយ​ហួសពី​បុរី​ប៉េង​ ហួត​ ប្រមាណ ២គីឡូម៉ែត្រ​ និង​ស្ថិតនៅ​ខាងស្តាំ​ដៃ​ (បើ​គិតចេញ​ពី​តំបន់​ក្បាលថ្នល់​)។

តំបន់​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ដ៏​រស​រវើក​មួយ​នា​រយៈពេល​ពីរ​ទៅ ៣ឆ្នាំខាងមុខ​ ដោយ​បច្ចុប្បន្ន​តំបន់​នេះ​មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ចំនួន៣ កំពុង​សាងសង់​ ដោយ​ រួមមាន​ ផ្សារ​ទំនើប​របស់​បុរី​ប៉េង​ ហួត​ ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីព​ ម៉ុង​ ផ្សារ​ទំនើប​ AEON​ MALL 3​ និង​ផ្សារ​ទំនើប​នៅក្នុង​គំរោង ​Urban​ Village ​ជាដើម​៕

ចំណេះដឹង​! តើ​ការអនុវត្ត​នីតិវិធី​សម្រាប់​រៀបចំ​ដែនដី​ទីក្រុង​ត្រូវ​ធ្វើ​យ៉ាងដូច​ម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការរៀបចំ​ដែនដី​ទីក្រុង​ កាន់តែ​មាន​សារៈសំខាន់​ឡើង​នៅ​កម្ពុជា​ ខណៈ​ដែល​ទីក្រុង​រីក​ធំ​យ៉ា​ងរ​ហ័យ​ តម្រូវការ​លំនៅឋាន​ និង​ទីកន្លែង​សម្រាប់​ធុរៈ​កិច្ច​កាន់តែ​កើនឡើង​ច្រើន​ ហើយ​សំពាធ​លើ​សេវភាព​ និង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ខ្លាំង​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​គោលនយោបាយ​ដីធ្លី​បានឱ្យ​ដឹង​ថា​ រាជធានី​ភ្នំពេញ​ គឺជា​ឧទាហរណ៍​ធំ​មួយ​ ប៉ុន្តែ​បណ្តា​ខេត្ត​នានា​ក៏​ប្រឈមមុខនឹង​បញ្ហា​ដូចគ្នា​ដែរ​។ ការរៀបចំ​ដែនដី​ទីក្រុង​ ទាម​ទា​នូវ​ការ​អភិវឌ្ឍ​ជាច្រើន​ ដើម្បី​ឈាន​ដល់​កំរិត​នៃ​ជីវភាព​ដែល​ត្រូវ​ធានា​។

ការ​ទាក់ទាញ​ការ​វិនិយោគ​ ដើម្បី​ធ្វើ​ឱ្យ​ទីតាំង​ដី​បាន​ប្រសើរ​ឡើង​ និង​ដើម្បី​អាច​រក​ដី​បាន​ ទាមទារ​ត្រូវ​មានក​ត្តា​ផ្សេងទៀត​ពី​ការ​ផ្តល់​លំនៅឋាន​ ដែល​អាច​ទិញ​បាន​ និង​សេវាកម្ម​ផ្សេងទៀត​។

ដំណាក់​ការសំខាន់​មួយ​ គឺ​ត្រូវ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​សមត្ថកិច្ច​របស់​ក្រុង​ និង​ឃុំ​ សង្កាត់​ ក្នុង​ការ​កសាង​ផែនការ​ប្រើប្រាស់​ដី​ ផែនការ​អភិវឌ្ឍន៍​ ក្រម​សំណង់​ បទបញ្ញត្តិ​កំណត់​តំបន់​ នីតិវិធី​កែតម្រូវ​ក្បាលដី​ និ​យន្តការ​សម្រាប់​អនុវត្ត​។ ដំណាក់​ការ​គន្លឹះ​ទី​ពពីរ​គឺ​ត្រូវ​បញ្ជាក់​ច្បាស់​ពី​យន្តការ​បែងចែក​ដី​សម្រាប់​អភិវឌ្ឍ​ទីក្រុង​។

ការ​បញ្ជាក់​ទាំងនេះ​ គ្រប​ដណ្តប់​លើកលែង​ដី​សាធារណៈ​ (សម្រាប់​គោល​ដី​ដឹកជញ្ជូន​ សេវាកម្ម​សាធារណៈ​ ការ​សង់​លំនៅឋាន​ និង​ពាណិជ្ជកម្ម​) តួនាទី​នៃ​ទីផ្សារ​ដី​ក្នុង​ការ​អភិវឌ្ឍ​ថ្មី​ និង​តម្រូវការ​ក្នុង​ការ​កែតម្រូវ​ក្បាលដី​ (កែតម្រូវ​ព្រំប្រទល់​ក្បាលដី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​)។

ដំណាក់កាល​នេះ​ ត្រូវ​បាន​គ្រោង​ដាក់បញ្ចូល​ទៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ ផែនការ​ប្រើប្រាស់​ដី​ និង​ការរៀបចំ​ដែនដី​ទីក្រុង​។ អនុក្រឹត្យ​ទាំងនេះ​ ត្រូវ​បញ្ជាក់​ផង​ដែរ​អំពី​ដំណើរការ​ត្រួតពិនិត្យ​ និង​ការ​អនុម័ត​លើ​ផែនការ​អភិវឌ្ឍ​របស់​មូលដ្ឋាន​៕

ត្រឹម៣ថ្ងៃ​ គ្រុប​ Telegram​ របស់​លោក​ អោម​ សេង​បូរ៉ា​ កើន​សមាជិក​រហូតដល់​ ១០០០០នាក់

អត្ថបទ​ ៖ សាន់​ ថា​វិន​

រាជា​ធានី​ភ្នំពេញ​៖ ​គ្រុប​ Telegram​ មួយ​ឈ្មោះថា​ ក្រុម​ ADVERTISING​ CAMBODIA​ ដែល​បាន​បង្កើត​ឡើង​ដោយ​លោក​ អោម​ សេង​បូរ៉ា​ ម្ចាស់​ពាន​ស្ថាបនិក​ឆ្នើម​ ២០១៩​ ដែល​ប្រគល់​ផ្ទាល់​ដោយ​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត នោះ​ នៅ​ត្រឹមតែ​រយៈពេល​ ៣ ថ្ងៃ​ប៉ុណ្ណោះ​គិត​មក​ថ្ងៃទី១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ២០១៩នេះ​ មាន​អ្នករក​ស៊ី​ ម្ចាស់​អាជីវកម្ម​ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ជាច្រើន​សម្រុកចូល​ជាស​មា​ជិ​ករ​ហូត​ដល់​ ១០,០០០នាក់​។

លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ និង​ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ការបង្កើត​ក្រុម​ ADVERTISING​ CAMBODIA​ នេះ​ធ្វើឡើង​ក្នុង​ជួយ​ជំរុញ​នូវ​ការ​ផ្សព្វផ្សាយ​ការ​លក់​ផលិតផល​សេវាកម្ម​របស់​អ្នករក​ស៊ី​ ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ ឱ្យ​មាន​សកម្មភាព​ការទិញ​លក់​ឱ្យ​បាន​ខ្លាំង​ បង្កើន​ល្បឿន​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​បាន​លឿន​ និង​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​បាន​ឆាប់រហ័ស​។

ដើម្បី​ចូល​ជាស​មា​ជិ​កក្រុម​ ADVERTISING​ CAMBODIA​ ឱ្យ​បាន​លឿន​បំផុត​! សូម​ចុច​ Linkនេះ​ https​://t.me​/joinchat​/CjO4fBO8woCONNsoii94Hw​ ស្ថាបនិក​ ADVERTISING​ CAMBODIA​ រូប​នេះ​ក៏បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ ក្នុងចំណោម​សមាជិក ១០,០០០នាក់​ដំបូង​ នៅក្នុង​ក្រុម​នេះ​ នឹង​ទទួល​បានការ​សរសើរ​ លើកទឹកចិត្ត​ ផ្តល់​រង្វាន់​ និង​បុព្វ​សិទ្ធ​ពិសេស​ ពី​គណៈ​គ្រប់គ្រង​ ជូន​ពោះ​សមាជិក​ណា​ដែល​សកម្ម​ ក្នុង​ការ​រួមចំណែក​ផ្តល់​ព័ត៌មាន​អំពី​ក្រុម​ ADVERTISING​ CAMBODIA និង​ កៀរគរ​មិត្តភក្តិ​ចូល​ជាស​មា​ជិ​កច្រើនជាង​គេ​។

ទទឹម​នឹង​នេះ​លោក​ អោម​ សេង​បូរ៉ា​ បាន​ថ្លែង​ថា​៖ “អរគុណ​ណាស់​ដែល​បាន​បញ្ចូល​មិត្តភក្តិ​បងប្អូន​មក​ក្នុង​ក្រុម​ ADVERTISING​ CAMBODIA​ របស់​យើង​ជាបន្តបន្ទាប់​ថែមទៀត​” ។

ស្ថាបនិក​ ADVERTISING​ CAMBODIA​ ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា​៖ “ ចាប់ពី​ពេលនេះ​រហូតដល់​ថ្ងៃទី០១​ មករា​ ២០២០​ តទៅ​ ចំពោះ​បងប្អូន​ណា​ដែល​បាន​បញ្ចូល​មិត្តភក្តិ​បងប្អូន​របស់​ខ្លួន​មក​ក្នុង​ក្រុម​ ADVERTISING​ CAMBODIA​ បាន​ចំនួន​ច្រើន​នឹង​មានឱកាស​ផ្សព្វផ្សាយ​បាន​ច្រើន​ បាន​ចំនួន​តិច​នឹង​មានឱកាស​ផ្សព្វផ្សាយ​បាន​តិច​ មិនបាន​បញ្ចូល​សោះនឹង​មិន​មានឱកាស​ផ្សព្វផ្សាយ​នៅក្នុង​ក្រុម​នេះ​ទេ​” ។

ដោយឡែក​លក្ខខណ្ឌ​នៃ​ការ​ផ្សព្វផ្សាយ​ ការ​លក់​ផលិតផល​ឬសេវាកម្ម​ ដែល​ត្រូវ​បាន​អនុញ្ញាត​ទាំងអស់​ឱ្យ​តែ​ស្របច្បាប់​ មានគុណ​ភាព​ មាន​សីលធម៌​ មិន​បោកប្រាស់​ មិន​ប៉ះពាល់​សុខភាព​ មិន​បង្ក​រជម្លោះ​ មិន​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ និង​សេចក្តី​ថ្លៃថ្នូរ​សមាជិក​ក្រុម​។ ក្នុងករណី​មានការ​អនុវត្ត​ល្មើស​នឹង​គោលការណ៍​ដែល​បាន​ណែនាំ​ គណៈ​គ្រប់គ្រង​មាន​សិទ្ធ​ធ្វើការ​ដក​ឈ្មោះ​បេក្ខភាព​ចេញពី​សមាជិក​របស់​ក្រុម​នេះ​ជា​ស្វ័យប្រវត្តិ​តែម្តង​៕