បុរី​ KC​ លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​អាច​ប្រកប​អាជីវកម្ម​បាន​នៅ​ជិត​ផ្សារ​ព្រែកព្នៅ​ថ្មី​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ទាន់សម័យ​ តម្លៃ​សមរម្យ​ ហើយ​អាច​ប្រកប​អាជីវកម្ម​បាន​យ៉ាង​ប្រសើរ​ ស្ថិតនៅ​ក្នុង​បុរី​KC​ នា​តំបន់​ផ្សារ​ព្រែកព្នៅ​ បាន​និង​កំពុង​លក់​ជា​ផ្លូវការ​ហើយ​។

លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​ បាន​ផ្តល់​នូវ​លក្ខខ័ណ្ឌ​លក់​ជាពិសេស​ ដោយ​អតិថិជន​បង់​ត្រឹមតែ ១០០០ដុល្លារ​ រួម​ជាមួយនឹង​ការ​បង់​រំលស់​ជាមួយ​ធនាគារ​ឬម្ចាស់​បុរី​បាន​។

បុរី​ខេ​ ស៊ី​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។ បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦​ ៦៨៥​ ៨៥៨​ ៕

ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ពី​ពេលវេលា​ទាញ​យក​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​

ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ពី​ពេលវេលា​ទាញ​យក​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​
ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ពី​ពេលវេលា​ទាញ​យក​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ KrisEnergy​ បាន​ចេញផ្សាយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​អប្សរា​របស់​ខ្លួន​នៅក្នុង​ប្លុក​ A ខណៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ទូក​ដឹក​ជិ​ញ្ជួ​នកំ​ពុង​បន្ត​នៅ​តំបន់​ Benoi​ និង​ Gul​ drydock​ នៅ​សឹង្ហ​បូរី​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​។

កន្លែង​ធ្វើការ​ត្រូវ​បាន​ធ្វើ​ និង​តម្លើង​រួម​ជាមួយ​កន្លែង​ចំណត​ឧទ្ធម្ភាគចក្រ​ និង​ម៉ាស៊ីន​សង្គ្រោះ​បន្ទាន់​។ ផែស្ងួត​ទី​ ២ និង​ចុង​ក្រោយ​ត្រូវ​បាន​បញ្ចប់​។ នៅក្នុង​កន្លែង​នេះ​ផង​ដែរ​គឺ​អង្គភាព​ផលិត​ថាមពល​សំ​ខាន់​ៗចំនួន​បី​គឺ​បន្ទប់​ប្តូរ​អគ្គិសនី​ និង​បន្ទប់​ប្តូរ​បន្ទាន់​ ម៉ាស៊ីនស្ទូច​ និង​ឧប​ករណ៍បំ​លែង​អគ្គិសនី​សំ​ខាន់​ៗ។

ការកែច្នៃ​កំពុង​ស្ថិតនៅ​លើ​ផ្ទៃ​ ១,២០០​ គីឡូម៉ែត្រ​ក្រឡា​ (៤៦៣​ ម៉ែ​លកា​រ៉េ​) ដោយ​ប្រើ​បច្ចេកវិទ្យា​ 3D​ ដែល​ទទួល​បាន​នៅ​លើ​ប្លុក​ A អំឡុង​ខែមិថុនា​ និង​កក្កដា​។ កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ KrisEnergy​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​ ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​អប្សា​រា​នៅ​ប្លុក A ឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​គម្រោ​ងផ្សេង​ៗនៅតែ​ដំណើរ​ធម្មតា​ ទោះបីជា​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​បង្កចលាចល​ដល់​ក្រុមហ៊ុន​នៅ​សឹង្ហ​បូរី​នេះ​ក៏ដោយ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ បាន​ប្រាប់​ Property​ Area​ Asia​ នៅ​ថ្ងៃ១៨​ ខែកញ្ញា​នេះ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ “ការ​អភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​ (ប្លុកA​) ត្រូវ​បាន​ចាត់ទុកជា​រតនវត្ថុ​មួយ​នៅក្នុង​ផលប័ត្រ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ KrisEnergy​ និង​កំពុង​ដំណើរការ​”។

លោក​បន្ត​ថា​ “ដំណើរការ​ទាញ​យក​ប្រេង​ នឹង​សម្រេច​បាន​តាម​ការ​គ្រោងទុក​ ដែល​អាច​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០ ខាងមុខ​”។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​កែច្នៃ​សំភារៈ​ ក្នុង​ការសាងសង់​គ្រោង​ទាញ​យក​ប្រេង​ និង​ជួសជុល​កន្លែង​ផលិតកម្ម​សម្រាប់​គម្រោង​។

អ្នក​នាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ ឱ្យ​ដឹង​ថា​ “ដែកថែប​សម្រាប់​គ្រឿងបរិក្ខារ​នានា​កំពុង​ត្រូវ​បាន​ដាក់​ដំណើរការ​ផលិត​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ដឹក​ចេញពី​កន្លែង​ផលិត​ទៅកាន់​តំបន់​ប្លុក​ប្រេង​នៅ​ចុងខែ​កញ្ញា​ ឆ្នាំ២០១៩​”។

អ្នកនាំពាក្យ​រូប​ខាងលើ​បាន​បាន​បន្ថែម​ទៀត​ថា​ “ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ផលិតកម្ម​ Ingenium​ II​ កំពុង​បន្ត​នៅក្នុង​ទីធ្លា​ Keppel’s​ Benoi​ ក្នុង​ប្រទេស​សឹង្ហ​បូរី​ជាមួយនឹង​ការ​តំឡើង​ចុងក្រោយ​បង្អស់​ គឺ​បន្ទប់​ត្រួតពិនិត្យ​កណ្តាល​ និង​ឧបករណ៍​បំពាក់​ថាមពល​”៕

ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​

ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​
ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បង្ហើប​ប្រាប់​ពី​គម្រោង​ នៃ​ការរៀបចំ​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ធំ​ជាច្រើន​ នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​នានា​ ទូទាំង​ប្រទេស​ ដើម្បី​ធ្វើ​យ៉ាងណា​អាច​បង្កើន​ភាព​ទាក់ទាញ​ និង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន​នៅ​ឆ្នាំ​បន្ទាប់​នេះ​។

​មានប្រសាសន៍​នៅក្នុង​កិច្ច​សម្ភាសន៍​ ជាមួយ​បណ្តា​អ្នកសារព័ត៌មាន​ជាតិ​កាលពី​ថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​ បាន​បង្ហើប​ប្រាប់​ថា​ “រាជរដ្ឋាភិបាល​បាន​តម្រូវ​ឱ្យ​អាជ្ញាធរ​ខេ​ត្ត​ទំាង​អស់​ ពង្រឹង​ការគ្រប់គ្រង​រមណីយដ្ឋាន​ គ្រប់គ្រង​សហគមន៍​ទេសចរណ៍​ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ គ្មាន​សំរាម​ សេវាកម្ម​ល្អ​ ប្រកបដោយ​គុណភាព​ និង​មាន​ភាព​បៃតង​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចង​មក​ម្តង​ហើយ​ចង​មក​ម្តង​ទៀត​”។

បន្ទាប់ពី​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ ប្រទីប​ និង​សំពះព្រះខែ​ អកអំបុក​ នេះ​ទៅ​ អាជ្ញាធរ​ខេត្ត​មួយចំនួន​បាន​ត្រៀម​រៀបចំ​ បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ធំៗ​ជាច្រើន​ ដូចជា​ ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ នៅ​ខេត្តសៀមរាប​ ការរៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ ការ​ប្រណាំង​កង់​អន្តរជាតិ​ ការរត់ប្រណាំង១២៦គីឡូម៉ែត្រ​ ព្រមទាំង​មានបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​ និង​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗជាច្រើន​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ យើង​មាន​ព្រឹត្តិ​កា​រណ៍​ធំៗ​ជាច្រើន​ ឆ្នាំនេះ​ចុងឆ្នាំ២០១៩​ ដោយ​នៅ​ខែធ្នូ​មាន​ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ នៅ​សៀមរាប​ ចុះឈ្មោះ​ជាង១ម៉ឺន​នាក់​ហើយ​ថ្ងៃ៨ខែធ្នូ​។ ថ្ងៃទី៥​ ទី៦ធ្នូ​ នឹង​មានការ​ប្រណាំង​កង់​អន្តរជាតិ​ ដែល​មក​ជាច្រើន​ប្រទេស​ នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​។ ចាប់ពី​ថ្ងៃទី២០ដល់២២ធ្នូ​ នឹង​មានការ​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​។

ចាប់ពី​ថ្ងៃ២០​ ខែមករា​ ឆ្នាំ២០២០​ មានការ​រត់ប្រណាំង១២៦​ គីឡូម៉ែត្រ​ ដែល​មក​ពីគ្រប់ទិស​ទី​ក្នុង​ពិភពលោក​ និង​ខែមីនា​ ឆ្នាំ២០២០​ បាន​យើង​មានបុណ្យ​ទន្លេ​ នៅ​ខេត្តបាត់ដំបង​ និង​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗជាច្រើន​ទៀត​”។

គោលដៅ​នៃ​ការរៀបចំ​ព្រឹត្ត​ការណ៍​ ទេស​ចរ​ណ៍​ធំៗ​នៅ​កម្ពុជា​នេះ​ គឺ​ដើម្បី​ឆ្ពោះទៅ​រក​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ ហាត់​កីឡា​ មួយ​មុខ​ ហើយ​ទន្ទឹម​នេះ​ គឺ​ការចូលរួម​សំអាត​ប្រទេស​កម្ពុជា​ឱ្យ​បាន​ស្អាត​ កាត់បន្ថយ​ឱ្យ​បាន​នូវ​អតិបរមា​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀន​ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ ដើម្បី​ឱ្យ​កម្ពុជា​កាន់តែ​ស្អាត​ និង​មាន​បដិសណ្ឋារ​កិច្ច​ល្អ​៕

កម្ពុជា​នឹង​ទទួល​បាន​ថាមពល​អគ្គិសនី​បន្ថែម​ពី​ឡាវ​ចំនួន ២៤០០មេ​ហ្កា​វ៉ាត់ដោយ​នឹង​ចាប់ផ្តើម​ពីឆ្នាំ២០២៤​

កម្ពុជា​នឹង​ទទួល​បាន​ថាមពល​អគ្គិសនី​បន្ថែម​ពី​ឡាវ​ចំនួន ២៤០០មេ​ហ្កា​វ៉ាត់ដោយ​នឹង​ចាប់ផ្តើម​ពីឆ្នាំ២០២៤​
កម្ពុជា​នឹង​ទទួល​បាន​ថាមពល​អគ្គិសនី​បន្ថែម​ពី​ឡាវ​ចំនួន ២៤០០មេ​ហ្កា​វ៉ាត់ដោយ​នឹង​ចាប់ផ្តើម​ពីឆ្នាំ២០២៤​

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រុមហ៊ុន​ថាមពលអគ្គីសនី​អគ្គិសនី​ឡាវ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​សម្រេច​ផ្គត់ផ្គង់​បណ្តាញ​អគ្គិសនី​ជាង ៨០ភាគរយ​ ដែល​នឹង​បញ្ជូន​អគ្គិសនី​ទៅ​បណ្តាញ​បញ្ជូន​អគ្គិសនី​កម្ពុជា​ នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។

ការ​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី​រវាង​ឡាវ​ និង​កម្ពុជា​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​នាយក​រដ្ឋមន្រ្តី​ឡាវ​ លោក​ Thongloun​ Sisoulith​ មក​ប្រទេស​កម្ពុជា​កាលពី​ខែ​ កញ្ញា​។

ដំណើរ​ទស្សនកិច្ច​នេះ​ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ ឈាន​ដល់កម្រិត​ថ្មី​មួយ​ ដោយមាន​ការ​ចុះហត្ថលេខា​លើ​ឯកសារ​សំ​ខាន់​ៗជាច្រើន​ រួមមាន​កិច្ច​ព្រមព្រៀង​ទិញ​អគ្គិសនី​។

កម្ពុជា​បាន​យល់ព្រម​ទិញ​អគ្គិសនី​ចំនួន ២​,៤០០​ មេ​ហ្គា​វ៉ាត់​ពី​ឡាវ​ ក្នុង៤ដំណាក់កាល​ដែល​មាន​រយៈពេល៣០ឆ្នាំ​។

ដំណាក់កាល​ទី១​ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០២៤​ និង​បង្កើត​ថាមពល​បាន​ ៣០០មេ​ហ្កា​វ៉ាត់​ ហើយ​ដំណាក់កាល​ទី២​ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ២០២៥​ ដោយ​បង្កើត​បាន៦០០មេ​ហ្កា​វ៉ាត់​បន្ថែម​ទៀត​។

ដំណាក់កាល​ទី៣​ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៦​ ដែល​មាន​សមត្ថភាព​ផលិត៦០០មេ​ហ្កា​វ៉ាត់​ ហើយ​ដំណាក់​កាល​ទី៤​ នឹង​ត្រូវ​ដំណើរការ​នៅ​ឆ្នាំ២០២៧​ និង​ផលិត​ថាមពល៩០០មេ​ហ្កា​វ៉ាត់​បន្ថែម​ទៀត​ សម្រាប់​ថាមពល​សរុប​ ២,៤០០មេ​ហ្គា​វ៉ាត់​។

អនុរដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​ និង​រ៉ែ​ឡាវ​ លោក​ Thongphath​ Inthavong ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ការងារ​ជាង៨០ភាគរយ​ ក្នុង​ការ​តម្លើង​បណ្តាញ​បញ្ជូន​ ដែ​លនឹងបញ្ជួន​ថាមពល​អគ្គិសនី​មក​កម្ពុជា​បាន​ធ្វើរួចរាល់​ហើយ​។

កម្ពុជា​នឹង​ទទួល​បាន​ថាមពល​អគ្គិសនី​បន្ថែម​ពី​ឡាវ​ចំនួន ២៤០០មេ​ហ្កា​វ៉ាត់ដោយ​នឹង​ចាប់ផ្តើម​ពីឆ្នាំ២០២៤​

លោក​ឱ្យ​ដឹង​ថា​ “បច្ចុប្បន្ន​ក្រុមហ៊ុន​ថាមពលអគ្គីសនី​អគ្គិសនី​ឡាវ​ កំពុងធ្វើការ​លើ​ការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​បរទេស​មួយ​។ អនុ​ស្ថានីយ៍​នៅ​ស្រុក ​Khong​ ខេត្ត​ចំប៉ា​សាក់​ ភាគ​ខាងត្បូង​ប្រទេស​ឡាវ​គឺជា​ស្ថានីយ៍​ជំនួស​ ដ៏​សំខាន់​សម្រាប់​ការចែកចាយ​ថាមពល​ និង​ភ្ជាប់​ទៅ​នឹង​បណ្តាញ​អគ្គិសនី​នៅ​ស្ទឹងត្រែង​”។

ឡាវ​បាន​នាំចេញ​អគ្គិសនី​ទៅ​កម្ពុជា​ វៀតណាម​ និង​ថៃ​រួចហើយ​។ ឡាវ​ក៏​គ្រោង​នឹង​នាំចេញ​ថាមពល​ទៅ​ឱ្យ​សមាជិក​អាស៊ាន​ដទៃទៀត​ តាមរយៈ​បណ្តាញ​អគ្គិសនី​ក្នុង​តំបន់​ផង​ដែរ​៕ (ប្រភព​ Xinhua​)៕

ក្រុមហ៊ុន​អចលនទ្រព្យ​អង់គ្លេស​ទិញ​អគារ​លំនៅ​ដ្ឋាន​របស់​ជប៉ុន​ចំនួន៣​ តម្លៃ​ ៥៧លាន​ដុល្លារ​

ក្រុមហ៊ុន​អចលនទ្រព្យ​អង់គ្លេស​ទិញ​អគារ​លំនៅ​ដ្ឋាន​របស់​ជប៉ុន​ចំនួន៣​ តម្លៃ​ ៥៧លាន​ដុល្លារ​
ក្រុមហ៊ុន​អចលនទ្រព្យ​អង់គ្លេស​ទិញ​អគារ​លំនៅ​ដ្ឋាន​របស់​ជប៉ុន​ចំនួន៣​ តម្លៃ​ ៥៧លាន​ដុល្លារ​

ដោយ ​វុត្ថា

ជប៉ុ​នៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​ M&​G ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​បាន​ទិញ​អគារ​លំនៅ​ដ្ឋាន​ចំនួន៣​ នៅ​ទីក្រុង​កូ​បេ​ និង​ណា​ហ្គូ​យ៉ា​របស់​ប្រទេស​ជប៉ុន ៦.០៧ពាន់​លាន​យ៉េន​ ស្មើរ​នឹង៥៧លាន​ដុល្លារ​អាមេរិក​។

លោក​ Richard​ van​ den​ Berg​ ដែល​គ្រប់គ្រង​យុទ្ធសាស្ត្រ​អចលនទ្រព្យ​អាស៊ី​សម្រាប់​ក្រុមហ៊ុន​ M&​G Real​ Estate​ បាន​កាលពី​ពេល​ថ្មី​ៗនេះ​ថា​“ តម្រូវការ​ជួល​នៅក្នុង​វិស័យ​លំនៅ​ដ្ឋាន​ គឺ​ខ្ពស់​នៅក្នុង​ទីក្រុង​សំ​ខាន់​ៗរបស់​ប្រទេស​ជប៉ុន​ ដូចជា​ កូ​បេ​ និង​ណា​ហ្គូ​យ៉ា​ ដោយសារ​ចំនួន​ប្រជាជន​កើនឡើង​ និង​ឧបសគ្គ​ក្នុង​ការ​ចូល​សម្រាប់​ការទិញ​នៅតែ​ខ្ពស់​”។

វិនិយោគិន​បរទេស​ បាន​ធ្វើការ​វិនិយោគ​ នៅក្នុង​ទីផ្សារ​លំនៅ​ដ្ឋាន​របស់​ប្រទេស​ជប៉ុន​ រួម​ទាំង​ ក្រុមហ៊ុន​ Allianz​ Real​ Estate​ ក្នុង​ការទិញ​យក​ផលប័ត្រ​លំនៅ​ដ្ឋាន​តម្លៃ​ ១,២ ពាន់​លាន​ដុល្លារ​ និង​មូលនិធិ​សោធន​របស់​ប្រទេស​អាល្លឺម៉ង់​ ក្នុង​ការទិញ​យក​ផល​ ប័ត្រ​អគារ​ពហុមុខ​ងារ​ សម្រាប់​គ្រួសារ​របស់​ទីក្រុង​អូ​សា​កា​ កាលពី​ខែសីហា​កន្លងមក​នេះ​។

កិច្ច​ព្រមព្រៀង​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ M&​G រួមបញ្ចូល​ទាំង​លំនៅ​ដ្ឋាន​ពហុ​គ្រួសារ​ចំនួន៣០៧ចំនួន​ពីរ​ នៅ​ទីក្រុង​កូ​បេ​ និង​នៅ​ណា​ហ្គូ​យ៉ា​។

ផលប័ត្រ​ដែល​ស្ទើរតែ​ត្រូវ​បាន​កាន់កាប់​ យ៉ាង​ពេញលេញ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​លំនៅ​ដ្ឋាន​ ដែល​បាន​បង្កើត​ឡើង​ ដោយមាន​សិទ្ធិ​ទទួល​បានការ​ដឹកជញ្ជូន​សាធារណៈ​ការងារ​ និង​សេវាកម្ម​។

លោក​ Van​ den​ Berg​ បាន​បន្ថែម​ថា​ “ទីផ្សារ​លំនៅ​ដ្ឋាន​របស់​ប្រទេស​ជប៉ុន​ជាពិសេស​នៅ​តាម​ទីប្រជុំជន​សំ​ខាន់​ៗ នៅតែ​មាន​ភាព​រ៉ឹង​មាំ​ និង​រ៉ឹង​មាំ​ហើយ​យើង​នឹង​បន្ត​ផ្តោត​លើ​ការ​ទទួល​បានទ្រព្យ​សម្បត្តិ​ ដែល​ផ្តល់​នូវ​ស្ថេរ​ភាព​ និង​ប្រាក់ចំណូល​ស្នូល​ដល់​វិនិយោគិន​របស់​យើង​”។

ក្រុមហ៊ុន​អចលនទ្រព្យ​អង់គ្លេស​ទិញ​អគារ​លំនៅ​ដ្ឋាន​របស់​ជប៉ុន​ចំនួន៣​ តម្លៃ​ ៥៧លាន​ដុល្លារ​

ទ្រព្យសម្បត្តិ​ដែល​ទទួល​បាន​ថ្មី​ៗ បង្កើន​ផលប័ត្រ​គេហដ្ឋាន​របស់​ក្រុមហ៊ុន​ជប៉ុន​អេច​អឹ​មជី​ និង​ហ្គ្រី​នរៀល​អ៊ី​ស្ទេ​ត ដល់​អគារ​ចំនួន២៣​ ដែល​មាន​ទំហំ​ជាង១៧០០​ យូនី​តនិង​មាន​ទំហំ​ជាង​ ៦៧​,០០០​ ម៉ែត្រការ៉េ​។

ក្រុមហ៊ុន​ M&​G Real​ Estate​ មានទ្រព្យ​ចំនួន៣៣.៥​ កោដិ​ដុល្លារ​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​មូលនិធិ​អចលនទ្រព្យ​ នៃ​ក្រុមហ៊ុន​ M&​G Investment​ ៕

សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​

សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​
សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ ក្នុង​ការ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ សមិទ្ធិ​ផល​សំ​ខាន់​ៗនៅក្នុង​ខេត្ត​ជាប់​សមុទ្រ​ចំនួន២​ ក្នុង​ខេត្តកំពត​ និង​ខេត្ត​ព្រះសីហនុ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​

នៅ​ព្រឹក​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ស្អែកនេះ​ សម្ដេច​តេជោ​ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​សែន​ នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ ថៃ​ ប៊ុ​នរ៉ុង​ ស្ថិតនៅ​ក្នុង​ឃុំ​ល្អាង​ ស្រុក​ដងទង់​ ខេត្តកំពត​។

ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ បា​វិនិយោគ​ជា​ទឹកប្រាក់​សរុប​ប្រមាណ១២០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​កសាង​រោងចក្រ​ស៊ី​ម៉ង​តិ៍​នេះ​ និង​គម្រោង​កំណែទម្រង់​បច្ចេកវិទ្យា​ផលិតកម្ម​ ។ ខ្សែ​សង្វាក់​ផលិ​កម្ម​ថ្មីនេះ​ បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សមត្ថភាព​ផលិត​ស៊ី​ម៉ង​តិ៍​បាន​ប្រមាណ៣០០០តោន​ក្នុង​មួយថ្ងៃ​ ឬស្មើនឹង​ប្រមាណ២លាន​តោន​ក្នុង​ ១ឆ្នាំ​ និង​ផ្តល់​ឪកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ចំនួន៣០០នាក់​។

ជាមួយនឹង​គម្រោង​វិនិយោគ​មួយ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ ហើយ​សម្ដេច​ក៏​ធ្លាប់​បាន​មានប្រសាសន៍​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ រោងចក្រ​ស៊ី​ម៉ង់​តិ៍​នៅ​កម្ពុជា​ នឹង​ចូលរួម​ចំណែក​ច្រើន​ ក្នុង​ការ​ផ្គត់ផ្គង់​សភា​រៈសំ​ណង់​ នៅ​កម្ពុជា​ និង​កាត់បន្ថយ​ការនាំចូល​ស៊ី​ម៉ង​តិ៍​មក​ពី​បរទេស​។

ដោយឡែក​នៅ​ត្រឹម​ថ្ងៃទី១៦​ ខែវិច្ឆិកា​ នៃ​សប្ដាហ៍​ដដែល​នេះ​ សម្ដេច​តេជោ​ ក៏​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ នៅក្នុង​ពិធីសម្ពោធ​បើក​គម្រោង​ស្ថាន​នា​ ផ្លូវ​ចំនួន៣៤ខ្សែ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ ដើម្បី​កែ​លម្អ​ និង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ទូទាំង​ខេត្ត​ឱ្យ​ល្អ​ប្រសើរ​ ស័ក្ដិសម​ទៅ​នឹង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ប្រចាំ​ប្រទេស​ ជាពិសេស​រង់ចាំ​ស្វាគមន៍​ការ​ចូលរួម​ចំណែក​លើ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដ៏​ទំនើប​ ដែល​បាន​សន្យា​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​នឹង​សម្ពោធ​សមិទ្ធផល​សំ​ខាន់ៗចំនួន​ពីរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នា​ចុង​សប្តាហ៍​នេះ​

គម្រោង​ស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់​ផ្តើម​មអនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ​ ដោយធ្វើ​ទាំង​ថ្ងៃ​ ទាំងយប់​ និង​ប្រើ​រយៈពេល៨ខែ​ ដោយមាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ចំនួន៧ក្រុមហ៊ុន​៕

ចំណេះដឹង​! អ្វី​ជា​ការចុះបញ្ជី​ និង​ការ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ការចុះបញ្ជី​ដី​រដ្ឋ​គឺជា​និ​តិ​វិធី​មួយ​ ដែល​ទីតាំង​និង​ព្រំប្រទល់​នៃ​ដី​រដ្ឋ​ ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​។ នៅក្នុង​ការ​បញ្ជី​សិទ្ធិ​ឯកជន​ ត្រូវ​បាន​លើក​មក​ពិចារណា​ និង​វិនិច្ឆ័យ​ ហើយ​ទំនាស់​ដី​នឹង​ត្រូវ​បាន​ដោះស្រាយ​ ដោយ​គណៈកម្មការរដ្ឋបាល​សុរិយោដី​។

​មុន​ពេលធ្វើការ​ចុះបញ្ជី​ ព័ត៌មាន​នៃ​ផែនទី​ និង​ប្រព័ន្ធ​ទិ​ន្ន័​យដី​រដ្ឋ​ គឺជា​ព័ត៌មាន​បឋម​ និង​មិនទាន់​បាន​បញ្ជាក់​នៅឡើយ​។

ចំណាត់ថ្នាក់​ដី​រដ្ឋ​ជា​ផ្លូវការ​ អាច​ត្រូវ​បាន​ធ្វើ​បន្ទាប់ពី​ការចុះបញ្ជី​ឋានៈ​របស់​ដី​ ដែល​បញ្ជាក់​ថា​ដី​រដ្ឋ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​គោលនយោបាយ​ស្តី​ពី​ ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យ​ដឹង​ថា​ការចុះបញ្ជី​ដី​រដ្ឋ​មានន័យ​៖

ក) កំណត់​ផលប្រយោជន៍​ សាធារណៈ​ជាក់លាក់​ណាមួយ​ ​ដែល​ដី​រដ្ឋ​សាធារណៈ​ អាច​បំពេញមុខ​ងារ​ស្របតាម​ច្បាប់​ភូមិបាល​។

ខ) កំណត់​ថាត្រូវ​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​យ៉ាងណា​ ឱ្យ​ច្បាប់ព្រៃ​ឈើ​ ច្បាប់​គ្រប់គ្រង​ធនធានទឹក​ ឬ សេចក្តី​ព្រាងច្បាប់​តំបន់​ការពារ​ ច្បាប់​ស្តី​ពី​តំបន់​បេ​តិ​កភ័​ណ្ឌ​បុរាណវត្ថុ​ និង​ច្បាប់​ផ្សេង​ៗទៀត​ អាច​បាន​ស្របគ្នា​ និង​គ)កំណត់​ឋានៈ​របស់​ដី​ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ឬជា​ដី​ឯកជន​របស់​រដ្ឋ​។

មាន​តំបន់​ជាច្រើន​ ដែល​ការ​ធ្វើ​ចំ​ណាច់​ថ្នាក់​នេះ​ មាន​ភាព​ច្បាស់លាស់​ តាម​ការប្រើ​ប្រាស់​កន្លងមក​ និង​កា​រស​ម្រ​ប់​សម្រួលការ​គ្រប់គ្រង​។ ប៉ុន្តែ​ក្នុង​តំបន់​មួយចំនួន​ ការកំណត់​នេះ​មិនទាន់​ច្បាស់លាស់​ ហើយ​ត្រូវតែ​ធ្វើឡើង​នៅក្នុង​ដំណើរការ​ នៃ​ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ ធ្វើ​ផែនទី​ និង​ធ្វើ​ចំណាត់ថ្នាក់​ដី​រដ្ឋ​។

ប្រភេទ​ជាក់លាក់​មួយចំនួន​ ក្នុង​ការ​ធ្វើ​ចំណា​ចត់​ថ្នាក់​ដី​ ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ច្បាប់​ផ្សេង​ៗនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាព​ចាំបាច់ក្នុង​ការ​ធ្វើ​កអត្តសញ្ញាណ​កម្ម​ ធ្វើ​ផែនទី​ និង​ធ្វើ​ចំ​ណាច់​ថ្នាក់​ដី​រដ្ឋ​ គឺ​មានបំណង​ភ្ជាប់​ចំ​ណាច់​ថ្នាក់​ជា​ផ្លូវការ​ទាំងនេះ​ ទៅ​នឹង​ទីតាំង​ជាក់ស្តែង​លើ​ផ្ទៃដី​។

នៅក្នុង​ជំពូក​ទី២​ ពី​មាត្រា១២​ ដល់១៦​ នៃ​ច្បាប់​ភូមិបាល​ មាន​ចែង​អំពី​ការ​ធ្វើ​ចំ​ណាច់​ថ្នាក់​ដី​ ជា​ប្រភេទ​ទ្រព្យសាធារណៈ​របស់​រដ្ឋ​ ជា​ប្រាំពីរ​ប្រភេទ​។ ដី​ឯកជន​របស់​រដ្ឋ​ គឺជា​ដិ​ទាំងឡាយ​ណា​ ដែល​មិន​ត្រូវ​បាន​កាន់កាប់​ជា​លក្ខណៈ​ឯកជន​។

នៅក្នុង​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ​ មាន​ប្រភេទ​បន្ទាប់បន្សំ​ជា​លា​ក់​ផ្សេង​ៗទៀត​ ដែល​មាន​ចែង​នៅក្នុង​បញ្ញត្តិ​ច្បាប់​តាម​វិស័យ​នានា​ ដូចជា​ច្បាប់ព្រៃ​ឈើ​ និង​សេចក្តី​ព្រាង​ផ្សេង​ៗ ដូចជា​ច្បាប់​ជលផល​ ច្បាប់​គ្រប់គ្រង់​ធនធានទឹក​ និង​ច្បាប់​ស្តី​ពី​តំបន់​ការពារ​៕

រដ្ឋាភិបាលអាមេរិកមិនទាន់ត្រៀមខ្លួនក្នុងការដកពន្ធលើទំនិញចិនទាំងអស់នោះទេ

ដោយ ៖ Donald Lee
ភ្នំពេញ ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា លោកមិនទាន់ឯកភាពលើការដកពន្ធឡើងវិញលើទំនិញចិនដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជាងមួយឆ្នាំនោះទេ។

លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានកាលពីសុក្រថា “ពួកគេចង់មានការដកពន្ធចេញ។ ខ្ញុំមិនបានយល់ព្រមអ្វីទាំងអស់នោះទេ”។
លោក Trump បានបន្ថែមថា “ចិនចង់ទទួលបាននូវការដកពន្ធមួយចំនួន តែមិនទាំងអស់ទេ ពីព្រោះពួកគេដឹងថា ខ្ញុំនឹងមិនធ្វើវាឡើយ”។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់ ហើយជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងបញ្ចប់នៅពេលពន្ធទាំងអស់ត្រូវបានដកចេញ”។
លោក Gao បានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្រសួងពាណិជ្ជកម្មថា “សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់មួយ ដោយការដាក់ពន្ធរបស់អាមេរិក ហើយសង្គ្រាមពាណិជ្ជកម្មនឹងត្រូវបញ្ចប់ប្រសិនបើពន្ធគយត្រូវបានដកចេញ”។
ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកថ្មីពីការិយាល័យជំរឿន និងក្រសួងកសិកម្មអាមេរិកបានបង្ហាញថា អ្នកប្រើប្រាស់ និងក្រុមហ៊ុនអាមេរិកកំពុងរងផលប៉ះពាល់ ដោយសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន និងគោលនយោបាយពាណិជ្ជកម្មដ៏ខ្លាំងក្លារបស់ប្រធានាធិបតីអាមេរិក Donald Trump។
នៅក្នុងខែកញ្ញា ជនជាតិអាមេរិកបានបង់ពន្ធសរុបចំនួន ៧,១ ពាន់លានដុល្លារ ច្រើនជាងចំនួនផ្សេងទៀតនៅក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក កើនឡើង ៥៩ ភាគរយ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងការកើនឡើងចំនួន ៦០០ លានដុល្លារកាលពីខែមុន។ សេចក្តីថ្លែងការណ៍ពីអង្គការដែលមានមូលដ្ឋាននៅអាមេរិកឈ្មោះថា Tariffs Hurt the Heartland (THH)៕

សម្តេចតេជោ អញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេស ទទួលទានអំបុក ថែជាតិ សាសនា និងព្រះមហាក្សត្រ

ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្របពេលដែលកម្ពុជាប្រារព្វទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ។


សម្តេចតេជោ ហ៊ុន សែន សរសេរនៅក្នុងហ្វេសបុកផ្លូវការនៅថ្ងៃទី ៩ ខែវិច្ឆិកា នេះថា នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ ខ្ញុំ និងមន្ត្រីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយសិស្សានុសិស្ស បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយភ្លើងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។

សម្តេចតេជោ បន្តថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។
សម្តេចតេជោ បន្ថែមថា ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។
ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ សម្តេចតេជោ ហ៊ុន សែនបាន អញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” ៕

ការឡើងថ្លៃប្រាក់បាតធ្វើឱ្យជនបរទេសបង្វែទិសដៅខ្លួនទិញអចលនទ្រព្យនៅកម្ពុជា

ដោយ ប៊ី
បាងកក៖ ការឡើងថ្លៃប្រាក់បាតថៃបាន និងកំពុងធ្វើឱ្យអ្នកទិញអចលនទ្រព្យបរទេសបង្វែទិសទិញអចលនទ្រព្យនៅកម្ពុជា ខណៈសមាគមខុនដូថៃបានជំរុញឱ្យរដ្ឋាភិបាលខ្លួនស្វែងរកវិធានការណ៍ដើម្បីលើកទឹកចិត្តដល់ការផ្ទេរភាពជាម្ចាស់លើការដាក់បញ្ចាំ និងការកាត់បន្ថយថ្លៃសេវាផ្ទេរប្រាក់ដើម្បីជួយជំរុញការលក់ខុនដូ។

ប្រធានសមាគម លោកស្រី Apa Ataboonwongse បាននិយាយថា បរទេសបាន និងកំពុងសម្លឹងរកទិសដៅវិនិយោគផ្សេងៗនៅតំបន់ក្រៅពីប្រទេសថៃ ដោយវិបត្តិសេដ្ឋកិច្ចសកល និងការឡើងថ្លៃប្រាក់បាត។
លោកស្រីបានលើកឡើងថា ជនបរទេសកំពុងបង្វែទិសដៅខ្លួនទៅទិញអចលនទ្រព្យនៅកម្ពុជា និងជប៉ុន ព្រោះប្រាក់បាតឡើងថ្លៃមានន័យថាប្រាក់ចំណេញទាបជាងការវិនិយោគ។
លោកស្រីបានបន្តថា ប្រសិនបើស្ថាប័នហិរញ្ញវត្ថុរក្សាការបដិសេដផ្តល់ប្រាក់កម្ចីរបស់ពួកគេ វិធានការណ៍ជំរុញអចលនទ្រព្យរបស់រដ្ឋាភិបាលនឹងមានប្រសិទ្ធិភាពតិចតួច ពីព្រោះអ្នកអភិវឌ្ឍន៍អាចទទួលបានប្រាក់ចំណូលពីការលក់នៅពេលអចលនទ្រព្យនោះត្រូវបានផ្ទេរ។

លោកស្រីបាននិយាយថា អត្រាការបដិសេដការផ្តល់ប្រាក់កម្ចីអចលនទ្រព្យបានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងអត្រាសរុប ៣០ ភាគរយ និងខ្ពស់ជាង ៥០ ភាគរយសម្រាប់គម្រោងមួយចំនួន។ អត្រាបដិសេធខ្ពស់ជាងនេះអាចបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចដែលធ្វើឱ្យការទិញធ្លាក់ចុះ។
លោកស្រី Apa បាននិយាយថា តម្លៃអចលនទ្រព្យដោយជនបរទេសដែលបានទិញតាំងពីពាក់កណ្តាលឆ្នាំនេះគឺជិតដល់ ០ ភាគរយ ហើយរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការឡើងថ្លៃប្រាក់បាត។

ពាក់កណ្តាលនៃការផ្គត់ផ្គង់លំនៅដ្ឋានថ្មីគឺខុនដូ ប៉ុន្តែខុនដូយូនីតប្រណីតមានចំនួន ៦០ ទៅ ៦៥ ភាគរយ នៃការផ្គត់ផ្គង់ថ្មីគឺនៅទីក្រុងបាងកក។

គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី ២២ ខែតុលា បានអនុម័តលើកញ្ចប់វិធានការជំរុញអចលនទ្រព្យដែលរួមមានការកាត់បន្ថយប្រាក់កម្ចីបញ្ចាំបណ្តោះអាសន្ន និងថ្លៃសេវាផ្ទេរប្រាក់ទៅអត្រាតែមួយ ០,០១ ភាគរយ សម្រាប់លំនៅដ្ឋានដែលមានតម្លៃ ៣ លានបាត ឬតិចជាងនេះ។
កញ្ចប់នេះមានគោលបំណងជួយអ្នកអភិវឌ្ឍន៍លក់ចេញស្តុកចាស់របស់ខ្លួន។ ការកាត់បន្ថយថ្លៃសេវានេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ ។
ធនាគារ GH ក៏ផ្តល់ប្រាក់កម្ចីសម្រាប់គេហដ្ឋានចំនួន ២,៥ ភាគរយដែលមានតម្លៃ ៥០ ពាន់លានបាតសម្រាប់រយៈពេល ៣ ឆ្នាំ សម្រាប់អចលនទ្រព្យដែលមានតម្លៃមិនលើសពី ៣ លានបាត ខណៈក្រុមហ៊ុនអចលនទ្រព្យកំពុងរៀបចំយុទ្ធនាការផ្សព្វផ្សាយរួមគ្នាដើម្បីជំរុញតម្រូវការ។
លោក Charnkitt Dejvitak អនុរដ្ឋមន្ត្រីអមជាមួយនាយករដ្ឋមន្ត្រី ប៉ាន់ប្រមាណថា វិធានការណ៍ជំរុញអចលនទ្រព្យ ការដាក់អត្រាការប្រាក់ទាបរបស់ធនាគារ GH និងយុទ្ធនាការផ្សព្វផ្សាយនឹងជួយឱ្យការលក់អចលនទ្រព្យកើនឡើង ៥ ភាគរយនៅឆ្នាំក្រោយ។
លោកបន្តថា អ្នកអភិវឌ្ឍន៍អាចសម្របខ្លួនទៅនឹងផលប៉ះពាល់នៃតម្រូវការប្រាក់កម្ចីរបស់ធនាគារកណ្តាលថៃកាន់តែតឹងរឹងជាងមុន។
ទន្ទឹមនឹងនេះដែរលោក ផាន់ ណារិទ្ធ Chounchaisit ប្រធានសមាគមអចលនទ្រព្យថៃ បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាង ៥០០ នាក់កំពុងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ៕ (ប្រភព បាងកកប៉ុស្តិ៍)