ដោយវុត្ថា
ភ្នំពេញៈ លោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គម្រោងសាងសងផ្លូវរថភ្លើងនៅក្នុងទីក្រុងភ្នំពេញ បានសិក្សាចប់សព្វគ្រប់ ដោយគ្រោងចំណាយថវិកាសាងសង់ចន្លោះពី១០០០ ទៅ១៤០០លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល នៅក្នុង សន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា គម្រោងផ្លូវរថភ្លើងរត់នៅក្នុងទីក្រុង រួមមាន Monorail Way គម្រោងផ្លូវរថភ្លើងរត់លើអាកាស AGT និងរថផ្លូវភ្លើងរត់ក្រោមដី ត្រូវសិក្សាចប់សព្វគ្រប់ តែមិនទាន់បានជ្រើសរើសគម្រោងណាមួយនៅឡើយទេ ព្រោះវាតម្លៃខ្ពស់ពេក។
លោកស៊ុនចាន់ថុល “យើងសិក្សាចប់គម្រោងទាំងបីនេះហើយ តែយើងមិនទាន់មានថវិកាសាងសង់នៅឡើងយទេ ព្រោះវាអាចំណាយក្នុងចន្លោះ១០០០ ទៅ ១៤០០ លានដុល្លារអាមេរិក។ តើយើងបានលុយមកពីណា? យើងអោយក្រុមហ៊ុនឯកជនវិនិយោគ ឬយ៉ាងណានោះ រងចាំមើលសិន”។

បើតាមលោក ស៊ុន ចាន់ថុល ការសាងសងផ្លូវរថភ្លើងនៅក្នុងទីក្រុងភ្នំពេញនេះ គឺដើម្បសម្រួល ដល់ការកាត់បន្ថយកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរចណ៍ ខណៈទីក្រុងភ្នំពេញមានកំណើនយានយន្តច្រើនពីមួយថ្ងៃទៅ មួយថ្ងៃ៕






