លោក​ Donald​ Trump​ អះអាង​ថា​ ៦០ភាគរយ​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ចុះហត្ថលេខា​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក ​Donald​ Trump​ បាន​និយាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ ៦០ភាគរយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ចុងក្រោយ​រវាង​អាមេរិក​ និង​ចិន​បាន​បញ្ចប់​ ហើយ​ត្រៀមខ្លួន​ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​។

លោក​ Donald​ Trump​ បាន​សរសេរ​កាលពី​ម្សិល​ម៉ិញ​នេះ​ថា​ “ចិន​ និង​អាមេរិក​កំពុងធ្វើការ​ជ្រើសរើស​ទីតាំង​ថ្មី​មួយ​ សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ដោយ​បាន​ធ្វើ​ប្រមាណ៦០ភាគរយ​នៃ​កិច្ច​ព្រមព្រៀង​សរុប​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC​) នៅក្នុង​ប្រទេស​ឈីលី​ ត្រូវ​បាន​លុបចោល​ធ្វើ​ចំពោះ​កាលៈទេសៈ​ដែល​មិន​ទាក់ទងគ្នា​”។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​មានបំណង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ “ដំណាក់កាល១​” បណ្តោះ អាសន្ន​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ APEC ​នៅ​ប្រទេស​ឈីលី​នៅ​ថ្ងៃទី១៦​ ខែ​ វិច្ឆិកា​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​យូរអង្វែង​ ក្នុងរយៈពេល​មួយឆ្នាំ​ ដែល​បាន​បង្ក​ឱ្យ​មានការ​រអាក់រអួល​យ៉ាង​ខ្លាំង​ នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។

លោក​ Trump​ បាន​បន្ថែម​ “ទីតាំង​ថ្មី​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់​ៗនេះ​។ ប្រធានាធិបតី​ស៊ី​ និង​ប្រធានាធិបតី​ Trump​ នឹង​ចុះហត្ថលេខា​”។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ចិន​នឹង​មាន​ឆន្ទៈ​ ក្នុង​ការ​យកពន្ធ​លើ​ទំនិញ​កសិកម្ម​របស់​អាមេរិក​ ជំនួស​ឱ្យ​ការយល់ព្រម​លើ​កម្មវិធី​ទិញ​ ដោយ​ផ្ទាល់​ជាមួយ​អាមេរិក​។

ចិន​បាន​ដាក់​ពន្ធ២៥ភាគរយ​ លើ​ទំនិញ​កសិកម្ម​អាមេរិក​ ដូចជា​ សណ្តែកសៀង​កាលពី​ឆ្នាំមុន​។

លោក​ Cao​ Derong​ ប្រធាន​សភា​ពាណិជ្ជកម្ម​ចិន​សម្រាប់​ការនាំចេញ​ និង​នាំចូល​ចំណីអាហារ​ ផលិតផល​ដើម​ និង​ផលិតផល​សត្វ​ (CFNA​) បាន​ប្រាប់​សារព័ត៌មាន​ Reuters​ ថា​ “អ្វី​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ គឺ​ដក​ពន្ធគយ​បន្ថែម​ដែល​ភាគី​ទាំងពីរ​ត្រូវ​ធ្វើ​។ បន្ទាប់មក​ ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទិញ​ ដោយ​ផ្អែកលើ​ឆន្ទៈ​របស់​ពួកគេ​ផ្ទាល់​ និង​ផ្អែកលើ​ច្បាប់​ទីផ្សារ​”៕

គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកោះកុង​នឹង​បញ្ចប់​មុន​ការ​គ្រោងទុក​

ដោយៈ​ រ៉ា​ណេត​

កោះ​កុងៈ​ រហូតមកដល់​ពេលនេះ​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​តារា​សាគរ​ ខេត្តកោះកុង​ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ កំពុងតែ​បន្តសកម្មភាព​យ៉ាង​រលូន​ និង​បន្តដំណើរ​ទៅមុខ​ ដែល​អាច​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​ នៅ​ត្រឹម​ខែឧសភា​ឆ្នាំ២០២០​ ឆាប់​ៗខាងមុខនេះ​។

អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក​ស៊ិន​ ចាន់​សេ​រី​វុត្ថា​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ថា​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​តារា​សាគរ​ ខេត្តកោះកុង​ មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ពោល​គឺ​ខាង​ក្រុម​អ្នកជំនាញ​ផ្នែក​សាងសង់​ កំពុងតែ​បន្តសកម្មភាព​ស្រប​ទៅតាម​ផែនការ​ និង​គម្រោង​រប​សក្រុ​មហ៊ុន​។

លោក​បាន​បន្ត​ទៀត​ថា​ “ដំណើរការ​សាងសង់​នៅតែ​បន្ត​ រួម​ជាមួយនឹង​ដំណោះស្រាយ​ផល​ប៉ះពាល់​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​”។

គម្រោង​អាកាសយាន​ដ្ឋាន​តារា​សាគរ​ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ស្រុក​ថ្មបាំង​ និង​ស្រុក​បទុម​សាគរ​ ខេត្តកោះកុង​ ត្រូវ​បាន​វិនិយោគ​ការសាងសង់​ដោយក្រុម​ហ៊ុន​ចិន​ Union​ Development​ Group​ (UDG​) សហការ​ជាមួយ​ក្រុមហ៊ុន ​MY​ និង​ក្រុមហ៊ុន​ ស៊ី​ឈួន​ ហួយ​ស៊ីង​គ្រុប​។

អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារា​សាគរ​ ដែល​មាន​ទីតាំង​ខាងលើ​នេះ​ មាន​ចម្ងាយ​ប្រមាណ៣៣០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ដោយមាន​ចំណាត់ថ្នាក់​តំបន់​ហោះហើរ​ 4E​ ដែល​មាន​ប្រវែង​ផ្លូវ​រត់៣.២០០​ ម៉ែត្រ​ ទទឹង៤៥​ ម៉ែត្រ​ និង​មាន​ទីតាំង​សម្រាប់​ឧទ្ធម្ភាគចក្រ​ចំនួន៤គ្រឿង​ ជាពិសេស​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ប្រភេទ​ ប៊ូ​អីង៧៧៧​ និង​អ៊ែ​របើស​A៣៤០ចុះចត​បាន​។

បើ​តាម​គម្រោង​ ការសាងសង់​នឹង​ត្រូវ​បាន​បញ្ចប់​ នៅ​ត្រឹម​អំឡុង​ខែមិថុនា​ ឆ្នាំ២០២០ខាងមុខនេះ​ ប៉ុន្តែ​ផ្អែក​តាម​ទិដ្ឋភាព​សម្រេច​ជាក់ស្ដែង​ ការសាងសង់​អាច​នឹង​បញ្ចប់​មុនពេលកំណត់​។

អាកាសយាន​ដ្ឋាន​តារា​សាគរ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តកោះកុង​ រួម​ជាមួយ​គម្រោង​វិនិយោគ​ជា​ជំហាន​ដំបូង​ចំនួន២​,២ពាន់​លាន​ដុល្លារ​ គ្រោង​នឹង​បញ្ចប់​ការ​សាសង​សង់​នៅ​ត្រឹម​ខែឧសភា​ ឆ្នាំ២០២០​ ខណៈ​ដែល​ការហោះហើរ​សាកល្បង​នឹង​ត្រូវ​ធ្វើឡើង​ជាលើកដំបូង​នៅក្នុង​អំលុង​ខែតុលា​ឆ្នាំ២០១៩ឆាប់​ៗនេះ​។

អនុប្រធាន​ក្រុមហ៊ុន​ Union​ Development​ Group​ (UDG​) ដែល​បាន​ធ្វើការ​វិនិយោគ​លើ​ការ​សា​សង់​ លោក​ WANG​ CHAO​ ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ “ក្រុមហ៊ុន​ គ្រោង​សាង​សង់​ព្រលា​នយន្តហោះ​នេះ​ឱ្យ​រួច​ ជាស្ថាពរ​នៅ​ខែឧសភា​ឆ្នាំ២០២០​ ហើយ​ក្រុមហ៊ុន​ នឹង​បើក​ដំណើរការ​ហោះហើរ​សាកល្បង​នៅ​ខែតុលា​ ជាពិសេស​នៅ​ខែធ្នូ​ចុងឆ្នាំ ២០២០យើង​នឹង​ហោះហើរ​ជា​ផ្លូវការ​”។

លោក​បានឱ្យ​ដឹង​បន្ថែម​ថា​ នៅ​ពេល​ព្រលា​នយន្តហោះ​ដំណើរការ​ ក្រុមហ៊ុន​របស់​លោក​ នឹង​ធ្វើការ​បណ្ដុះបណ្ដាល​ ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដើម្បី​ប្រើប្រាស់​កម្លាំង​ពលកម្ម​ ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ខណៈ​បច្ចុប្បន្ន​នេះ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ជុំវិញ​តំបន់​នោះ​មានកម្រិត​ ដូច្នេះ​ទើប​អាច​ត្រឹមតែ​ធ្វើការ​ងា​រស្រាលៗ​តែប៉ុណ្ណោះ​។

អនុប្រធាន​ក្រុមហ៊ុន​ UDG​ ឱ្យ​ដឹង​បន្ត​ថា​ អាកាសយាន​ដ្ឋាន​នៅ​ជាប់​សមុទ្រ​ និង​ភ្នំ​នេះ​ នឹង​មាន​ជើង​យន្តហោះ​ហើរ​ត្រង់​ទៅកាន់​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដែល​អាច​នឹង​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​ឱ្យ​ប្រទេស​កម្ពុជា​។ អាកាសយាន​ដ្ឋាន​អន្តរជាតិ​នេះ​អាច​ទទួលភ្ញៀវ៥លាន​នាក់​ក្នុង១ឆ្នាំ​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការ​មា​នព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត​ នឹង​ហុច​សក្តា​នុ​ពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ ជាពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ថែមទៀត​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា​ ហើយ​ប្រសិន​ជា​ព្រលា​នថ្មីនេះ​មាន​ស្តង់​ដា​អន្តរជាតិ​ វា​នឹងអាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ថៃ​ និង​ខេត្ត​របស់​ថៃ​ដែល​ជាប់នឹង​កម្ពុជា​ អាច​ភ្ជាប់​បណ្តាញ​ហោះហើរ​ទៅវិញទៅមក​។

លោក​បន្ត​ថា ​“ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ​ ដែល​វា​នឹង​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ និង​ទាក់ទាញ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ កាន់តែ​ច្រើន​ថែមទៀត​”៕

ធនាគារ​ថៃ​មួយ​គ្រោង​ពង្រីក​ប្រព័ន្ធ​ទូទាត់​ QR​ Code​ មកកាន់​កម្ពុជា​នៅ​ឆ្នាំក្រោយ​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ធនាគារ​អយុធ្យា​ ឬ Bank​ of​ Ayudhya​ (BAY​) ដែល​ជា​អ្នក​ផ្តល់​ប្រាក់កម្ចី​ពាណិជ្ជកម្ម​ធំជាង​គេ​ទី៥របស់​ថៃ​ កំពុង​កំណត់​គោលដៅ​លើ​ឡាវ​ វៀតណាម​ និង​កម្ពុជា​ជា​ទិសដៅ​បន្ទាប់​របស់​ខ្លួន​ សម្រាប់​ការ​ទូទាត់​សាច់ប្រាក់​ឆ្លងកាត់​ព្រំដែន​តាម​ប្រព័ន្ធ​ QR​។

លោក​ Thakorn​ Piyapan​ ប្រធាន​ធនាគារ​ Krungsri​ Consumer​ និង​ជា​ប្រធាន​ផ្នែក​ឌីជីថល​ធនាគារ​ និង​ច្នៃប្រឌិត​ផ្នែក​ធនាគារ​ BAY​ បាន​និយាយ​ថា​ ធនាគារ​នឹង​ចាប់ផ្តើម​ ចចារ​លើ​ផែនការ​ពង្រីក​សេវាកម្ម​នៅ​ឆ្នាំក្រោយ​។

ធនាគារ​ BAY​ បាន​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ QR​ ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន​ នៅ​ឯមជ្ឈមណ្ឌល​ទិញ​ឥវ៉ាន់​ទីក្រុង​តូក្យូ​ក្នុង​ខែ​ សីហា​។

លោក​ Thakorn​ បាន​មានប្រសាសន៍​ថា​ ធនាគារ​កំពុង​ចរចា​ជាមួយ​ប្រតិបត្តិ​ករ​លក់រាយ​ចំនួន៤ផ្សេងទៀត​នៅក្នុង​ប្រទេស​ជប៉ុន​។ កន្លែង​ទាំង៤គឺជា​ហាង​ ដែល​មិន​បង់ពន្ធ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ជប៉ុន​ ម៉ាត​ Big​ Camera​ និង​ Don​ Quijote​។

លោក​ Thakorn​ បាន​និយាយ​ថា​ ប្រសិនបើ​កិច្ចពិភាក្សា​របស់​ធនាគា​ទទួល​បាន​លទ្ធផល​ពី​កន្លែង​ទាំង៤​ នោះ​បរិមាណ​នៃ​ការ​ទូទាត់​ QR​ អន្តរជាតិ​របស់​ធនាគារ​ BAY​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​កើនឡើង៥ដង​នៅ​ឆ្នាំក្រោយ​។

ប្រតិបត្តិ​ការ​ទូទាត់ប្រាក់​ឆ្លងដែន​តាមរយៈ​ QR​ code​ សរុប​មាន​ចំនួន២៦០​, ០០០​ បាត​ ក្នុង​ខែសីហា​ដែល​កើនឡើង​ដល់៤០០​,០០០បាត​ ក្នុង​ខែកញ្ញា​ និង៥២០​,០០០​ បាត​ចាប់ពី​ថ្ងៃទី១​ ដល់​ថ្ងៃទី​ ១៥​ ខែតុលា​។

តំបន់​ Takeya​ គឺជា​ទិសដៅ​ទិញទំនិញ​ឈានមុខ​គេ​ សម្រាប់​ទេសចរ​ថៃ​នៅ​ជប៉ុន​។ QR​ មាន​ចំនួន២​,៣ភាគរយ​ នៃ​ការ​បង់ប្រាក់​របស់​ថៃ​នៅ​ឯតំបន់​នេះ​។

ផលិតផល​ពេញនិយម​ ដែល​បាន​ទិញ​ដោយ​ប្រើ ​Krungsri​ QR​ code​ មាន​ដូចជា​ថ្នាំ​ វីតាមីន​ គ្រឿងសំអាង​ អាហារសម្រន់​ និង​របស់របរ​ម៉ា​កល្បី​ៗ។

លោក​ Thakorn​ បាន​មានប្រសាសន៍​ថា​ អតិថិជន​របស់​ធនា​គារ​ធំៗ​ចំនួន៣​ គឺ​ធនាគារពាណិជ្ជ​កម្ម​សៀម​ ធនាគារ​ Kasikornbank​ និង​ធនាគារ​ Bangkok​ Bank​ ឥឡូវនេះ​ អាច​ស្កេន​លេខ​កូដ​ ដើម្បី​ទូទាត់ប្រាក់​ឆ្លងកាត់​ព្រំដែន​ តាមរយៈ​សេវាកម្ម​របស់​ BAY​ ដែល​នឹង​ពង្រីក​ដល់​ធនាគារ​ថៃ​ផ្សេងទៀត​នា​ពេល​អនាគត​។

អត្រា​ប្តូរ​ប្រាក់​សម្រាប់​ការ​ទូទាត់​ QR​ ឆ្លងដែន​របស់​ Krungsri​ គឺ​ដូចគ្នានឹង​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ​ដែរ​។

លោក​ Thakorn​ បាន​និយាយ​ថា​ ការ​ទូទាត់​តាម​ QR​ Code​ មាន​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​ ពីព្រោះ​ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​ កាន់​សាច់ប្រាក់​ច្រើន​ទេ​ ហើយ​អត្រា​ប្តូរ​ប្រាក់​គឺ​ទាប​ជាង​ប័ណ្ណ​ឥណពន្ធ​៕ (ប្រភព​ Bangkok​ Post​)៕

មូលនិធិ​សកល​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ជាង​ ៥០០លាន​ដុល្លារ​ដល់​កម្ពុជា​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មូលនិធិ​សាកល​ (The​ Global​ Fund​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ជាង៥០០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ចូលរួម​អភិវឌ្ឍ​សុខមាលភាព​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ ក្នុងរយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​នេះ​។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ជំនួប​ជាមួយ​ លោក​ Donald​ Kaberuka​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​មូលនិធិ​សកល​ កាលពី​ថ្ងៃទី​ ៣០​ ខែតុលា​កន្លងមក​ថា​ គិត​មកដល់ពេលនេះ​ កម្ពុជា​បាន​ទទួល​ហិរញ្ញប្បទាន​ពី​មូលនិធិ​សកល​ប្រមាណ​ជាង៥១៥​,៩៥លាន​ដុល្លារ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទាំង​បី​រួមមាន​ ជំងឺអេដស៍​ របេង​ និង​ជំងឺគ្រុនចាញ់​ និង​ជាពិសេស​ជួយ​ឱ្យ​កម្ពុជា​សម្រេច​បាន​គោលដៅ៩០​-៩០​-៩០​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​នងឺ​អេដស៍​មុន​ការ​គ្រោងទុក​។

លោក​បន្ត​ថា​ “សមិទ្ធិ​ផល​ដែល​កម្ពុជា​ទទួល​បាន​នា​ពេលនេះ​ គឺ​បាន​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ ដែល​ស្របតាម​ចក្ខុវិស័យ​ប្រកប​ដោ​យម​ហិ​ច្ឆិ​តា​ នៃ​ផែនការ​យុទ្ធ​សាស្រ្ត​សុខាភិបាល២០១៦​-២០២០​ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មាន​សុខភាព​នឹង​សុខមាលភាព​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គមកិច្ច​ប្រកបដោយ​ចីរភាព​”។

លោក​ Donal​ Kaberuka​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​មូលនិធិ​សកល​ បា​នយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រព័ន្ធ​ប្រទេស​កម្ពុជា​ (Country​ System​) និង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការដឹកនាំ​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ ដោយ​មូលនិធិ​សកល​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​លទ្ធផល​គួរ​ជា​ទី​មោទ​នៈ​។

លោក​បន្ត​ថា​ ជាក់ស្តែង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ និង​របេង​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៨​-២០២០​ ដែល​កំពុង​អនុវត្ត​ត្រូវ​បាន​មូលនិធិ​សកល​វាយតម្លៃ​ បាន​ជាប់​ចំណាត់ថ្នាក់​ A2​ ដោយ​សម្រេច​បាន៩៩​% នៃ​សូចនាករ​ដែល​ជា​ Excellence​ Rating​ Exceptionally​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​មូលនិធិ​សកល​រូប​នេះ​ ក៏បាន​សន្យា​បន្ត​ពង្រិ​កកិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​បេ​សកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទាំង៣នេះ​បន្ត​ទៀត​ ក្នុង​ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​កាន់តែ​ធំជាង​មុន​ ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​កាត់បន្ថយ​អត្រាមរណៈ​ និង​ឈាន​ទៅ​លុបបំបាត់​ការ​រីក​រាលដាល​ ទាំងស្រុង​នៃ​ជំងឺ​ទាំង​បី​មុន​ដំណាច់ឆ្នាំ២០៣០​៕

រដ្ឋបាល​ខេត្ត​ព្រះ​ស៊ី​ហនុ​គ្រោង​ចំណាយ​ថវិកា​ជិត​ ២៥លាន​ដុល្លារ​លើ​គម្រោង​អាទិភាព៦៦​ សម្រាប់​ឆ្នាំ២០២០​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋបាល​ខេត្ត​ព្រះ​ស៊ី​ហនុ​គ្រោង​ចំណាយ​ថវិកា​របស់​ខេត្ត​ចំនួន​ ៩៧.៦០៨.៦៣២.០០០រៀល​ ដែល​ស្មើ​ ២៥​ លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​អាទិភាព ៦៦​ សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​ ។

យោង​តាម​របាយការណ៍​ របស់​ទីចាត់ការ​វិនិយោគ​សាលាខេត្ត​ព្រះសីហនុ​ បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ ថា​ គម្រោង​អាទិភាព​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ សម្រាប់​ឆ្នាំ២០២០​ មាន​ ៦៦គម្រោង​ ក្នុង​នោះ​មាន​ដូចជា​ ការ​ជួសជុល​ផ្លូវ​បេតុង​ ការ​ស្តារ​លូ​ ស្ពាន​ មត្តេយ្យ​សហគមន៍​ ជួស​ ជុល​អគារ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ ជួសជុល​ភ្លើងស្តុប​ ភ្លើងបំភ្លឺ​ផ្លូវ​ និង​ពង្រីក​សួនច្បារ​ក្នុង​ក្រុង​ព្រះសីហនុ​ ជាដើម​។

លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បានឱ្យ​ដឹង​កាលពី​កន្លង​មក​ថ្មី​ៗនេះ​ថា​ ការ​ដាក់ចេញ​នូវ​គម្រោង​អាទិភាព​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ គឺ​ដើម្បី​ក្រុង​ព្រះសីហនុ​ ប្រែក្លាយ​ជាទី​ក្រុង​ទំនើប​ មាន​សោភ័ណភាព​ បរិស្ថាន​ល្អ​ សម្រាប់​ការរស់នៅ​ ទេសចរណ៍​ និង​ធុរកិច្ច​ ។

លោក​បន្ថែម​ថា​ ជាមួយគ្នា​នេះ​គឺជា​ការ​រួមចំណែក​លើក​ កម្ពស់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ ព្រមទាំង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ កាត់បន្ថយ​ភាព​ក្រីក្រ​ស្របតាម​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ដើម្បី​កំណើន​សេដ្ឋកិច្ច​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។

រាជរដ្ឋាភិបាល​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​ រមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ជា​ច្រកចេញ​ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើត​ជាតិ​ មជ្ឈមណ្ឌល​ភស្តុភារ​ធម្មជាតិ​ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យក​ម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ខេត្ត​ព្រះ​ស៊ី​ហនុ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពី​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​ទី១​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​៕

ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗក្នុង​ខេត្តសៀមរាប​ កំពុង​ពន្លឿន​ក្នុង​ការស្ថាបនា​

ដោយ​ ៖ រ៉ា​ណេត​

សៀមរាប​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ពន្លឿន​ការសាងសង់​ និង​ស្ថាបនា​ ផ្លូវ​សំ​ខាន់​ៗនៅក្នុង​ខេត្តសៀមរាប​ ដើម្បី​លើក​សោភ័ណភាព​ ក្នុង​គោលបំណង​សំខាន់​ក្នុង​ការជំរុញ​ និង​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែ​ច្រើន​។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ បាន​ និង​កំពុង​អនុវត្ដ​ការងារ​ជួសជុល​ថែទាំ​ប្រចាំ​លើ​ខ្សែរ​ផ្លូវ​សំ​ខាន់​ៗនៅ​ទូទាំង​ខេ​ត្ដ​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​ផ្ទាល់​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​៖

-គម្រោង​ជួសជុល​ផ្លូវ​ខេត្ត​លេខ​ ២៦៦C​ (បន្ទាយស្រី​) បាន​បន្តសកម្មភាព​ចាក់​លូ​ជ្រុង​បន្ត​ទៀត​។

-បាន​បន្ត​ធ្វើការ​ថែទាំ​ផ្លូវជាតិ​លេខ៦​ ដោយ​សម្អាត​រុក្ខជាតិ​សង្ខាង​ផ្លូវ​ និង​ជួសជុល​បង្គោល​សុវត្ថិភាព​ នៅចន្លោះ​ គ.ម​ ២៧៥​ ដល់​ គ.ម​ ២៨៦​។

-គម្រោង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ គិត​ត្រឹម​ថ្ងៃនេះ​ ការងារ​ខួង​ដាក់​បំពង់​លូ​បាន​ប្រវែង​សរុប១៣២៧​ ម៉ែត្រ​ ស្មើនឹង​ ៣៥.៨៦ភាគរយ​។

ក្នុង​នោះ​ ៖

+រណ្ដៅ​ទី​ NW​ ២០​ ៖ រៀបពុម្ព​ចាក់​បេតុង​អណ្តូង​លូ​ សម្រាប់​ជាន់ទី៣​។

+រណ្ដៅ​ទី​ NW​ ១៩​ ៖ ចាក់​ខ្សាច់​លប់​អណ្តូង​ជាន់ទី1​ បន្ត​ចង​របា​ដែក​រៀបពុម្ព​ចាក់​បេតុង​អណ្តូង​លូ​ជាន់ទី២​។

+រណ្ដៅ​ ទីNW​ ១៨​ ៖ បន្ត​បូមទឹក​សម្អាត​បាត​រណ្តៅ​ រៀប​ចង​របា​ដែក​ រៀបពុម្ព​ជាន់ទី១​។

+រណ្ដៅ​ទី​ NW​ ១៧​ ៖ រៀបចំ​បូមទឹក​ និង​បិទ​ស៊ី​ម៉ង់​ត៍​ការពារ​ជម្រាប​ទឹក​តាម​បំពង់​លូ​។

+រណ្ដៅ​ទី​ NW​ ១៥​ ៖ រៀបចំ​ខួង​ពី​អណ្តូង​ NW​ ១៥​ ទៅ​អណ្តូង​ NW​ ១៦​ បាន​ប្រវែង​ ៤៤​ ម៉ែត្រ​៕

ក្រុមហ៊ុន​ដាណឺម៉ាក​នឹង​ទិញ​ហ៊ុន​ដែល​នៅសល់​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ផលិត​ស្រា​ដាណឺម៉ាក​ Carlsberg​ (CARLb.CO​) កាលពី​ថ្ងៃ​ ព្រហស្បតិ៍​បាន​រាយការណ៍​ថា​ ការ​លក់​នៅ​ត្រីមាស​ទី៣​ កើន​លើស​ការព្យាករណ៍​ ដោយសារ​ដំណើរការ​ល្អ​នៅ​អាស៊ី​ និង​បាន​និយាយ​ថា​ ខ្លួន​បាន​យល់ព្រម​ទិញ​ក្រុមហ៊ុនស្រា​បៀរ​មួយ​នៅ​កម្ពុជា​ ដែល​នៅសល់​ដែល​មិនទាន់​មានកម្ម​សិទ្ធិ​។

កាលពី​ថ្ងៃ​ចន្ទ​ លោក​ Carlsberg​ បាន​លើកឡើង​ពី​ទស្សនវិស័យ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ដែល​ផ្ទុយពី​ការព្រមាន​ប្រាក់ចំណេញ​នា​ពេល​ថ្មី​ៗនេះ​ ដោយគូ​ប្រជែង​ Anheuser​-Busch​ Inbev​ (ABI.BR​) និង​ Heineken​ (HEIN.AS​) ដោយសារតែ​ប្រាក់ចំណូល​មាន​ច្រើន​នៅក្នុង​ចិន​ និង​អឺរ៉ុប​ខាងលិច​ច្រើនជាង​ការ​ទូទាត់​ទីផ្សារ​រុស្ស៊ី​។

ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​ធំ​លំដាប់​ទីបី​ នៅ​លើ​ពិភពលោក​នេះ​បានឱ្យ​ដឹង​ថា​ ខ្លួន​បាន​យល់ព្រម​ទិញ​ភាគហ៊ុន​ចំនួន២៥ភាគរយ​ ដែល​នៅសល់​នៅក្នុង​ស្រា​បៀរ​ខេម​ប្រ៊ូ​ (Cambrew​) នៅ​កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​ធំជាង​គេ​មួយ​នៅ​ប្រទេស​នេះ​ ហើយនឹង​ស្វែងរក​ការ​កែ​លម្អ​នូវ​ស្រា​បៀរ​ធំជាង​គេ​របស់​ខ្លួន​ ដែល​ផ្តោត​ស្រា​បៀរ​អង្គរ​។

លោក​ Heine​ Dalsgaard​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Carlsberg​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ​ថា​ “បរិយាកាស​ជំនួញ​នៅ​កម្ពុជា​ មាន​សារសំខាន់​ណាស់​ ហើយ​វា​ទាមទារ​ការ​វិនិយោគ​ទីផ្សារ​ ពេលវេលា​ និង​ការ​អត់ធ្មត់​”។

ក្រុមហ៊ុន ​Carlsberg​ មិនបាន​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​ទេ​ ប៉ុន្តែ​លោក ​Dalsgaard​ បាន​និយាយ​ថា​តម្លៃ​នេះ​ គឺ​ប្រហាក់​ប្រហែល​នឹង​អ្វី​ដែល​ខ្លួន​បាន​ចំណាយ​ សម្រាប់​ភាគហ៊ុន​ចំនួន២៥ភាគរយ​ នៅក្នុង​ក្រុមហ៊ុនស្រា​បៀរ​មួយ​នេះ​កម្ពុជា​កាលពី​ឆ្នាំមុន​៕ (ប្រភព​ Reuters​)៕

ហុងកុង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ដំបូង​ចាប់តាំង​មាន​វិបត្តិ​កាលពី១០ឆ្នាំមុន​

ដោយ​ Donald​ Lee​

ហុង​កុងៈ​ សេដ្ឋកិច្ច​របស់​ហុងកុង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ ជាលើកដំបូង​របស់​ខ្លួន​ ចាប់តាំងពី​មាន​វិបត្តិសេដ្ឋកិច្ច​ជិត១០ឆ្នាំ​កន្លងមក​នេះ​។

សេដ្ឋកិច្ច​ទីក្រុង​ បាន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ២ត្រីមាស​ជាប់គ្នា​ និង​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​មក​នៅ​ត្រឹម៣​,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​។

ទឹកដី​នេះ​ ត្រូវ​បាន​ជាប់​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​ ខណៈ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​ បាន​ធ្វើ​ឱ្យ​ទីក្រុង​ហិរញ្ញវត្ថុ​អាស៊ី​ដ៏​ធំ​មួយ​នេះ​ មាន​ភាព​វឹកវរ​អស់​រយៈពេល​ជាច្រើន​ខែ​ ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កាន់តែ​ខ្លាំង​ឡើង​ ក៏​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ធ្លាក់ចុះ​ និង​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​សំ​ខាន់​ៗនៅក្នុង​តំបន់​។

រដ្ឋលេខាធិការ​ហិរញ្ញវត្ថុ​ហុងកុង​ លោក​ Paul​ Chan​ Mo​-po​ បាន​សរសេរ​នៅក្នុង​ប្លក់​ប្រចាំ​សប្តាហ៍​របស់​លោក​ កាលពីដើម​សប្តាហ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ “រដ្ឋាភិបាល​នឹង​ធ្វើការ​ប្រកាស​ ពី​ការ​ប៉ាន់ស្មាន​ជាមុន​របស់​ខ្លួន​ សម្រាប់ត្រី​មាស​ទី៣​។ បន្ទាប់ពី​បានឃើញ​កំណើន​អវិជ្ជមាន​នៅក្នុង​ត្រីមាស​ទី២​ ត្រីមាស​ទី៣​ បាន​រក​ឃើញថា​ សេដ្ឋកិច្ច​របស់​យើង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​។

លោក​បាន​បន្ត​ថា​ “វា​ហាក់ដូចជា​មានការ​លំបាក​ខ្លាំង​ណាស់​ សម្រាប់​យើង​ក្នុង​ការ​ឈាន​ដល់​ការ​មាន​កំណើន​សេដ្ឋកិច្ច​ ពេញ​មួយឆ្នាំ​ពី០ទៅ១ភាគរយ​។ ខ្ញុំ​នឹង​មិន​ច្រានចោល​លទ្ធភាព​ដែល​ថា​ កំណើន​សេដ្ឋកិច្ច​ពេញ​មួយឆ្នាំ​ នឹង​មាន​ភាព​អវិជ្ជមាន​នោះ​ទេ​”៕ (ប្រភព​ Paul​ Chan​ Mo​-po​’s blog​)៕

រដ្ឋាភិបាល​ប្រមូល​ចំណូល​ថវិកា​បាន​ ៩០ភាគរយ​ នៃ​ផែនការ​ថវិកា​ឆ្នាំ២០១៩​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមូល​ថវិកា​បាន​រហូតដល់​ទៅ​ប្រមាណ៩០ភាគរយ​ ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ​ ដែល​ការសម្រេច​បាន​នេះ​ ស្មើនឹង​ផែនការ​ថវិកាជាតិ​ប្រចាំឆ្នាំ​។

តាមរយៈ​របាយការណ៍​បូកសរុប​នៅក្នុង​ត្រីមាស​ទី៣​ ឆ្នាំ២០១៩នេះ​ បាន​បង្ហាញថា​ គ្រប់​ផ្នែក​នៃ​ផែនការ​សកម្មភាព​ រួម​នៃ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ​បន្ត​មាន​វឌ្ឍនភាព​ល្អ​ និង​វិជ្ជមាន​។ ជាទូទៅ​ការ​ប្រមូល​ចំណូល​ និង​ការអនុវត្ត​ចំណាយ​ នៅ​បន្ត​មាន​សុខភាព​ល្អ​ធៀប​នឹង​ឆ្នាំ​មុន​ៗ និង​នៅ​រក្សា​បាន​ និន្នាការ​ល្អ​ប្រសើរ​ទៅតាម​ការ​គ្រោងទុក​។

ក្នុងរយៈពេល៩ខែ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមូល​ចំណូល​ថវិការដ្ឋ​សរុប​ស្មើនឹង៩០ភាគរយ​ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ២០១៩​ ដែល​ទិន្នផល​ចំណូល​នេះ​បាន​ពី​ការ​ប្រមូល​ដោយ​ពន្ធគយ​ និង​រដ្ឋាករ​ប្រមាណ៤៩ភាគរយ​ ពន្ធដារ​ប្រមាណ៣២ភាគរយ​។ចំណូល​មិនមែន​សារពើពន្ធ​ប្រមាណ១២ភាគរយ​ និង​ចំ​ណូល​ផ្សេង​ៗប្រមាណ៦ភាគរយ​។ រី​ឯការអនុវត្ត​ចំណាយ​ ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។

សម្រាប់​ការអនុវត្ត​សកម្មភាព​នៃ​ការងារ​កែទម្រង់​ ទាំង​ក្របខណ្ឌ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រប​ ខណ្ឌ​ក្រសួង​-ស្ថាប័ន​ កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​ អាច​សម្រេច​បាន​គោលដៅ​ប្រចាំឆ្នាំ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ណែនាំ​ អំពី​កិច្ច​ការ​គន្លឹះ​ៗមួយចំនួន​ទៀត​ ត្រូវ​បន្ត​ពង្រឹង​ក្នុង​អនុវត្តន៍​ កសាង​ និង​រៀបចំ​បញ្ចប់​ រួមមាន​ជា​អាទ៍​ ការរៀបចំ​បញ្ចប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​។ ផែនការ​សកម្មភាព​លម្អិត​សម្រាប់​អនុវត្ត​យុទ្ធ​សា​ស្ត្រគន្លឹះ​ៗ នានា​ ដូចជា​ យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ឆ្នាំ២០១៩​-២០២៥​ យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ២០១៩​-២០២៥​, យុទ្ធសាស្ត្រ​កៀរគរ​ចំណូល២០១៩​-២០២៣​ និង​អនុក្រឹត្យ​ស្តី​ពី​ ការគ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ជាដើម​៕

ចំណេះដឹង​! តើ​រយៈពេល​បញ្ចេញ​ទំនិញ​ពី​គយ​ត្រូវ​ប្រើ​ពេល​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) អង្គការ​គយ​ពិភពលោក​ (WCO​) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន​ (JICA​) បាន​អនុវត្ត​គម្រោង​សិក្សា​រយៈពេល​បញ្ចេញ​ ទំនិញ​ពី​គយ​ឆ្នាំ២០១៣​ ដែល​ជាស​មាស​ធាតុ​មួយ​នៃ​ទស្សនទាន​ ការអភិវឌ្ឍន៍​លំហូរ​ទំនិញ​នៅ​អាស៊ី ​Asia​ Cargo​ Highway​-ACH​ ដែល​បាន​ដាក់ចេញ​នា​កិច្ចប្រជុំ​ ថ្នាក់​អគ្គនាយក​គយ​អាស៊ាន​-ជប៉ុន​ នា​ថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០១១​។

គម្រោង​សិក្សា​រយៈពេល​បញ្ចេញ​ទំនិញ​ពី​គយ​នេះ​ គ្រប​ដណ្តប់​តែ​ទៅលើ​រយៈពេល​នៃ​បែបបទ​បញ្ចេញ​ទំនិញ​ ពី​គយ​ចាប់តាំងពី​ពេល​ដែល​ទំនិញ​ មកដល់​រហូតដល់​ពេល​ទំនិញ​ត្រូវ​បាន​យកចេញ​ប៉ុណ្ណោះ​ ពោល​គឺ​ពុំ​បាន​គិត​ពី​ពេលវេលា​ សម្រាប់​ការ​ទទួល​បានការ​សម្រេច​ជាមុន​ ក្នុង​រូបភាព​ជា​លិខិត​អនុញ្ញាតិ​ជាដើម​នោះ​ទេ​។

យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋ​ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ គិតជា​មធ្យម​ រយៈពេល​បញ្ចេញ​ទំនិញ​ពី​គយ​ អាច​សង្ខេប​បាន​ដូច​ខាងក្រោម​ 1. ​ពី​ពេល​ទំនិញ​មកដល់​រហូតដល់​ពេល​យក​ទំនិញ​ចេញ​ ពី​គយ​៖ 2ថ្ងៃ​ 14​ម៉ោង​ 39​នាទី​។ 2. ​ពី​ពេល​ចុះ​បញ្ជិ​ការ​ រហូតដល់​ពេល​យក​ទំនិញ​ចេញពី​គយ​៖ 5ម៉ោង​ 37​នាទី​ និង​3 ពី​ពេល​ចុះ​បញ្ជិ​ការ​រហូតដល់​ពេល​ទទួល​បាន​ប័ណ្ណ​បញ្ចេញ​ ទំនិញ​ពី​គយ​ 1ម៉ោង​ 57​នាទី​៕