តើ​ខេត្តរតនគិរី​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អ្វីខ្លះ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ខេត្តរតនគិរី​ ស្ថិតនៅ​ភា​គឦសាន្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ៥៨៨គីឡូម៉ែត្រ​ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៦A​ ផ្លូវជាតិ​លេខ៧​ និង​ផ្លូវជាតិ៧៨​ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់នឹង​ខេត្ត​ស្ទឹងត្រែង​ ខាងកើត​ទល់នឹង​ខេត្ត​យ៉ា​ឡាយ​ និង​ខេ​ត្ត​កន្ទូម​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ខាងជើង​ទល់នឹង​ខេត្ត​អត្ត​ពឺ​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ និង​ខាងត្បូង​ទល់នឹង​ខេត្តមណ្ឌលគិរី​។

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ រដ្ឋបាល​ខេត្តរតនគិរី​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ភូមិសាស្ត្រ​ នៃ​ខេត្តរតនគិរី​ ជា​តំបន់​ខ្ពង់រាប​សម្បូរ​ ភ្នំ​ ជ្រោះ​ជ្រលង​ ដងអូរ​ និង​ព្រៃឈើ​គ្រប់​ប្រភេទ​ ហើយ​មាន​ទន្លេ​ឆ្លងកាត់​ចំនួន​ ២ គឺ​ទន្លេសេសាន​ និង​ទន្លេស្រែពក​។

ជនជាតិ​ដើម​ភាគតិច​មាន​ប្រមាណ​ជាង​ ៦០​% នៃ​ប្រជាពលរដ្ឋ​ទូទាំង​ខេ​ត្ដមា​នជនជាតិ​ដើម​ភាគតិច​ ចំនួន​ ៨អម្បូរ​ គឺ​ ទំពួន​ គ្រឹង​ ចា​រាយ​ ព្រៅ​ កា​វែ​ត ព្នង​ កា​ចក់​ និង​លន់​។បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ នៅក្នុង​ខេត្តរតនគិរី​ សរុប​ចំនួន​ ២៦ក្រុមហ៊ុន​ (ក្រុមហ៊ុន​ ដែល​ បាន​ចុះបញ្ជី​ដី​រួច​ ចំនួន​ ១៦ក្រុមហ៊ុន​ មានផ្ទៃ​ដី​អាជីវកម្ម​ សរុប​ ១៤៨.៧៧៥,២៧ហ.ត​ និង​កំពុង​ដំណើរការ​ ចុះបញ្ជី​ដី​ ចំនួន​ ១០ក្រុមហ៊ុន​) លើ​ផ្ទៃដី​វិនិយោគ​ សរុប​ ១៥៥.២២២,២៧ហ.ត​ ដែល​បាន​ធ្វើការ​ឈូស​ឆាយ​ រួចរាល់​ ៥៨.២៤៨ហ.ត​។

ជាមួយគ្នា​នេះ​ បាន​អនុវត្ត​ការ​ដាំដុះ​ សរុប​ ៤៩.៩៧១ហ.ត​ ក្នុង​នោះ​រួមមាន​៖ កៅស៊ូ​ ២៦.៦៧០ហ.ត​ ដូងប្រេង​ ១៧.៨៧៦ហ.ត​ ដំឡូងមី​ ១០០ហ.ត​ ស្វាយចន្ទី​ ១.៤០៦ហ.ត​ ឈើ​ហូប​ផ្លែ​ ៨.០៥១ហ.ត​ និង​ដំ​ណាំ​ផ្សេង​ៗ ចំនួន​ ៤០០ហ.ត​។

នៅក្នុង​ខេត្តរតនគិរី​ មានផ្ទៃ​ដី​ដំា​កៅស៊ូ​សរុប​ចំនួន​ ៦៧.៣០៣,៦៦ហ.ត​(កំពុង​ធ្វើអាជីវកម្ម​ចៀរ​ជ័រ​ ចំនួន​ ៣០.៥៥១,៨៧ហ.ត​) ក្នុង​នោះ​មាន​កៅ​ស៊ូ​កសិ​-ឧស្សាហកម្ម​ និង​គ្រួសារ​ ៣៧.៨០៨,៥៤ហ.ត​ និង​ក្រុមហ៊ុន​ ដីសម្បទាន​សេដ្ឋកិច្ច​ ២៩.៤៩៥,១២ហ.ត​។

បរិមាណ​ផល​ក្រែប​ជាមធ្យម​ ២២.៦១៨តោន​/ឆ្នាំ​។ រោងចក្រ​ កែច្នៃ​កៅស៊ូ​ក្រែប​ ចំនួន​ ៧ទី​តំាង​(សមត្ថភាព​ផលិត​ ១តោន​-២តោន​/ម៉ោង​) សិប្បកម្ម​ មាន​ចំនួន​ ៩ទី​តំាង​ (៤០តោន​-១៥០តោន​/ឆ្នាំ​) និង​ឡសម្ងួត​ ១កន្លែង​។

• ​ចម្ការ​ចន្ទី​សរុប​ចំនួន​ ៣៤.៧៣៨ហ.ត​ ដំា​ឆ្នំា​នេះ​កើន​បាន​ចំនួន​ ២.១៣០ហ.ត​ ផ្ទៃដី​ប្រមូល​ផល​ចន្ទី​ សរុប​ ២០.៩៨៦ហ.ត​ បរិមាណ​ផល​ សរុប​ ១១.៣០៥,៥៤តោន​ ទិន្នផល​មធ្យម​ ០,៥៣៩តោន​/ហ.ត​ គឺ​ទិន្នផល​ មានការ​កើនឡើង​ជាង​ឆ្នំា២០១៧​ ប្រមាណ​ ២៩៧គីឡូក្រាម​/ហ.ត​។

• ​ដំ​ណំា​ម្រេច​សរុប​ ៩៩៦ហ.ត​ ផ្ទៃដី​ប្រមូល​ផល​ ៦១១ហ.ត​ ទិន្នផល​មធ្យម​ ២,១១តោន​/ហ.ត​ ​គិតជា​បរិមាណ​ផល​ ១.៨២៤,៨១តោន​។ ការ​ប្រមូល​ទិញ​តម្លៃ​មធ្យម​ ៩.០០០រៀល​-១១.០០០រៀល​/គ.ក្រ​៕

កម្ពុជា​រំពឹង​ថា​ ទេសចរ​វៀតណាម​បាន​មក​ទស្សនា​កម្ពុជា​នឹង​កើន​ជិតដល់​ ១លាន​នាក់​នៅ​ឆ្នាំ២០១៩​ នេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បានឱ្យ​ដឹង​ថា​ នៅក្នុង​រយៈពេល​ ៦ខែ​ដើមឆ្នាំ២០១៩​ នេះ​ ទេសចរ​វៀតណាម​បាន​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ជាង​ ៤០ម៉ឺន​នាក់​ និង​រំពឹង​ថា​ទទួល​បាន​ប្រមាណ​ ៩០ម៉ឺន​នាក់​នៅ​ឆ្នាំ២០១៩​ ទាំងមូល​។

លោក​ រដ្ឋមន្ត្រី​ថោង​ ខុន​ បាន​ថ្លែង​នៅក្នុង​ពិធី​ខួប​លើក​ទី៧៤​ នៃ​ទិវា​ឯករាជ្យជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ កាល​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ថា​ នៅ​ឆ្នាំ២០១៨កន្លងទៅ​បានឱ្យ​ដឹង​ វៀតណាម​ជាទី​ផ្សារ​ទេសចរណ៍​ធំ​ទីពីរ​របស់​កម្ពុជា​ ដោយ​ក្នុង​នោះ​ ទេសចរ​ជនជាតិ​វៀតណាម​បាន​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​ ៨០ម៉ឺន​នាក់​ ក្នុង ចំណោម​ទេសចរ​ ៦,២លាន​នាក់​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ប្រាក់ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ​ ៤៣៧៥លាន​ដុល្លារ​ ស្មើនឹង​ ១២,៧​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង​ ៦២ម៉ឺន​នាក់​ ស្មើនឹង​ ១៣​% នៃ​ការងារ​សរុប​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ដើម្បី​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ក៏ដូចជា​ សន្តិភាព​ ស្ថិរភាព​ និង​ភាព​រីកចម្រើន​របស់​ពិភពលោក​ ហើយ​កម្ពុជា​នឹង​ធ្វើការ​សហការ​ជាមួយ​ប្រទេស​អា​ស៊ាន​ផ្សេង​ៗទៀត​ ដើម្បី​សហការ​គាំទ្រ​កិច្ចប្រជុំ​អាស៊ាន​នានា​ ដឹកនាំ​ដោយ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ២០២០​ ឲ្យ​ទទួល​បាន​ជោគជ័យ​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទី​ភ្នាក់​ទេសចរណ៍​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ​ ទេសចរណ៍​មកលេង​កម្ពុជា​មានការ​ធ្លាក់ចុះ​ ដោយសារ​កត្តា​មួយចំនួន​ មិនថា​ទេសចរណ៍​វៀតណាម​នោះ​ទេ​ តែបើ​រដ្ឋាភិបាល​ទាំងពីរ​មាន​ចំណាត់ការ​ការទូត​ និង​ពាណិជ្ជកម្ម​ល្អ​ប្រសើរ​ នឹង​មានសន្ទុះ​ឡើង​ដូច​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​បាន​រំពឹង​ទុក​ចំពោះ​ទេសចរណ៍​វៀតណាម​ទស្សនា​នៅ​ម្ពុ​ជា​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​ វៀតណាម​ ​ឡាវ​ និង​ថៃ​ បាន​បង្កើត​តំបន់​មរកត​មួយ​ក្នុង​ការ​ជម្រុ​ញសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង៤​ ក្នុង​តំបន់​នេះ​ និង​ការ​តភ្ជាប់​ទេសចរណ៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ដូចជា​ពី​កម្ពុជា​ទៅ​វៀតណាម​ ពី​វៀតណាម​មក​កម្ពុជា​ជាដើម​ដោយ​តភ្ជាប់​ទាំង​ផ្លូវទឹក​ ផ្លូវគោក​ និង​ផ្លូវអាកាស​ តែ​យ៉ាងណាក៏ដោយ​លុះត្រាតែ​ប្រទេស​ទាំងនេះ​ មាន​ទាំង​ទំនាក់​ការទូត​ល្អ​ ទើប​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​មក​ពី​ប្រទស​ផ្សេងទៀត​កើនឡើង​ ក្រៅតែ​ទេសចរណ៍​នៅក្នុង​ប្រទេស​ទាំងនេះ​។

លោក​បញ្ជាក់​ទៀត​ថា​ ទេសចរណ៍​ជា​អ្នកនាំ​លាភ​ នាំ​នូវ​សំណាង​ដល់​ប្រទេស​ដែល​ខ្លួន​ទៅ​ទស្សនា​ ដោយ​ក្នុង​នោះ​ពួកគេ​ត្រូវការ​របស់​ ៣ ជា​សំខាន់​ គឺទី​ ១ ការ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​ ទី​ ២ ការ​ទទួល​អាហារ​មាន​អនាម័យ​ និង​ ទី​ ៣ ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​ ដូច្នេះ​ អជ្ញា​ធរ​ជំរុញ​កត្តា​ទាំង​ ៣ទៅមុខ​ដោយ​រលូន​ ទើប​វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​មានការ​កើនឡើង​ព្រមគ្នា​។

ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-វៀតណាម​បាន​កើនឡើង​រហូតដល់​ ៤,៧​ ប៊ី​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៨​ កន្លងទៅ​ និង​ ៦ខែ​ដើមឆ្នាំ២០១៩​ នេះ​ កើនឡើង​រហូតដល់​ ២,៧​ ប៊ី​លាន​ដុល្លារ​អាមេរិក​ ហើយ​ប្រទេស​ទាំងពីរ​មាន​សុទិដ្ឋិនិយម​ក្នុង​ការសម្រេច​បាន​គោលដៅ​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​ចំនួន​ ៥ប៊ី​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០២០​៕

ក្រុមហ៊ុន​ចិន​ចំនួន​ ១៣០​ មក​ស្វែ​ករ​កឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ទាំង​វិស័យ​ការទូត​ផ្នែក​នយោបាយ​ និង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ – ចិន​ កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ និង​ស៊ីជម្រៅ​យ៉ាង​ខ្លាំង​ ជាក់ស្ដែង​បន្ថែម​ពីលើ​ក្រុមហ៊ុន​ចិន​រាប់​រយ​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ស្រាប់​ ពេលនេះ​មាន​ក្រុម​ហ៊ុន​ថ្មី​ៗចំនួន ១៣០ផ្សេងទៀត​មក​ពី​ខេត្ត​ក្វាងទុង​ បាន​មក​ធ្វើការ​សិក្សា​ និង​ស្វែ​ករ​កឱកាស​ចូល​មក​បណ្តាក់​វិនិយោគ​នៅ​កម្ពុជា​។

តាមរយៈ​វេទិកា​ធុរកិច្ច​ កម្ពុជា​ -ចិន​ ដែល​ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នៅ​សណ្ឋាគារ​ សុខា​ភ្នំពេញ​ គណៈប្រតិភូ​អ្នក​វិនិយោគ​ចិន​ជាង១០០នាក់​ តំណាង​ឱ្យ​ក្រុមហ៊ុន​ចំនួន១៣០​ មក​ពី​ខេត្ត​ក្វាងទុង​ ប្រទេស​ចិន​ បាន​បង្ហាញ​ពី​ចេតនា​ចូល​មក​ស្វែងរក​ក្រុមហ៊ុន​ក្នុង​ស្រុក​ធ្វើជា​ដៃគូ​វិនិយោគ​រួម​។

រដ្ឋ​លេខាធិ​កា​ក្រសួង​ពាណិជ្ជកម្ម​ លោក​ សំ​ សិរី​រត​ន៍​ បាន​លើកឡើង​នៅក្នុង​ពិធី​ជំនួប​ខាងលើ​នេះ​ថា​ «គេ​ថា​ស្តាប់​ឮ ១០០ដង​ មិន​ស្មើនឹង​បានឃើញ​ ១ដង​ឡើយ​! » កម្ពុជា​ គឺជា​កូនក្រមុំ​ស្រស់​ជាងគេ​នៅក្នុង​តំបន់​ មាន​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​នយោបាយ​ ម៉ាក្រូ​សេដ្ឋកិច្ច​មានការ​កើនឡើង​ ក្របខណ្ឌ​ច្បាប់​ល្អ​ និង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​។

នៅក្នុង​ឱកាស​នេះ​ លោក​ សំ​ សិរី​រត​ន៍​ បាន​ប្រកាស​ស្វាគមន៍​ និង​បាន​អំពាវនាវ​ឱ្យ​ធុរជន​ និង​វិនិយោគិន​ចិន​ នៃ​ខេត្ត​ក្វាងទុង​ ចូល​មក​បណ្តាក់​ទុន​ថែមទៀត​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ចូលរួម​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច​ជាតិ​ ជាមួយ​រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

បន្ថែម​ពីនេះ​ លោក​ក៏បាន​ពន្យល់​ពី​លក្ខណៈ​ពិសេស​ នៃ​គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា​ ការ​លើក​ទឹក​ចិ​ត្ត​ផ្សេង​ៗរបស់​រា​ជដ្ឋា​ភិបាល​ចំពោះ​វិនិយោគិន​បរទេស​ ព្រមទាំង​សភាព​ការ​វិវត្ត​ន៍​ថ្មី​ៗ ជាពិសេស​ការ​ដាក់ចេញ​នូវ​កំណែទម្រង់​ និង​វិធានការ​មុត​ស្រួច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​លើកស្ទួយ​បរិយាកាស​វិនិយោគ​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា​ “កម្ពុជា​ គឺជា​ប្រទេស​បើក​ចំហរ​ សម្បូរទៅដោយ​កម្លាំង​ពលកម្ម​វ័យក្មេង​ និង​មានការ​គាំពារ​វិនិយោគ​ប្រសើរ​បំផុត​! អ្នក​វិនិយោគ​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ ជាពិសេស​លើ​ផ្នែក​កសិកម្ម​ ឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​សុខាភិបាល​ ព្រោះ​វិស័យ​ទាំងអស់​នេះ​ គឺជា​កិច្ចការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​” ។

វេទិកា​ធុរកិច្ច​កម្ពុជា​-ចិន​ ត្រូវ​បាន​រៀបចំឡើង​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំ​ពី​សក្តា​នុ​ពល​វិនិយោគ​ និង​កាលានុវត្ត​ភាព​ធុរកិច្ច​ នៅក្នុង​ប្រទេស​កម្ពុជា​ ដល់​តំណាង​ក្រុមហ៊ុន​ចំនួន​ ១៣០​ ដែល​អញ្ជើញ​មក​ពី​ខេត្ត​ក្វាងទុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

តាមរយៈ​វេទិកា​ដ៏​សំខាន់​នេះ​ គេ​រំពឹង​ថា​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កម្ពុជា​-ចិន​ កើនឡើង​ថែមទៀត​ ខណៈ​ដែល​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ សម្រេច​បាន​ទឹកប្រាក់​ ៦,៤៥៧លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំ២០១៨​ គឺ​បាន​កើនឡើង​ជាង​ ១៥​% បើ​ធៀប​នឹង​ឆ្នាំ២០១៧​៕

ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​ព្រមាន​បុគ្គលិក​ខ្លួន​មិន​ឱ្យ​ចូលរួម​ការ​តវ៉ា​

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ ក្រុមហ៊ុន​អាកាសចរណ៍​ Cathay​ Pacific​ ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​បាន​ផ្ញើ​អ៊ីមែល​ ទៅ​និយោជិក​របស់​ខ្លួន​ដែល​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ពួកគេ​អវត្តមាន​ពី​ការងារ​ ហើយ​ចូលរួម​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ពួកគេ​នឹង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​។

កំណត់ហេតុ​បុគ្គលិក​ផ្ទៃក្នុង​ ត្រូវ​បាន​ផ្ញើ​ដោយ​លោក​ Tom​ Owen​ នាយក​ក្រុមហ៊ុន​ Cathay​ ហើយ​បាន​បញ្ជាក់​ថា​ ប្រសិនបើ​និយោជិក​ចូលរួម​ការ​តវ៉ា​ ពួកគេ​នឹង​រំលោភ​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​។

លោក​ Owen​ បាន​ឲ្យដឹង​តាម​អ៊ីមែល​ថា​ “យើង​រំពឹង​ថា​និយោជិក​របស់​យើង​ទាំងអស់​ នឹង​រាយការណ៍​អំពី​ការងារ​ដូចធម្មតា​ និង​ក្នុងរយៈពេល​នេះ​ ហើយនឹង​ត្រូវ​តាមដាន​កម្រិត​នៃ​ការ​ចូល​ធ្វើការងារ​ឲ្យបាន​ដិតដល់​”។

លោក​ Owen​ មានប្រសាសន៍​ថា​ “ក្រុមហ៊ុន​ Cathay​ Pacific​ Group​ មិន​យល់ព្រម​លើ​កូដកម្ម​នេះ​ទេ​ ហើយ​ការចូលរួម​ណាមួយ​ក្នុង​ម៉ោង​ធ្វើការ​ នឹង​ត្រូវ​បាន​ហាមឃាត់​ ហើយនឹង​ជា​ការរំលោភ​កិច្ចសន្យា​ការងារ​របស់​អ្នក​ ជាមួយ​ក្រុមហ៊ុន​ Cathay​ Pacific​ Group​”។

ក្រុម​អ្នក​តវ៉ា​គ្រោង​នឹង​ធ្វើកូដកម្ម​ទូទៅ​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី២​ និង៣​ ក្នុង​ខែធ្នូ​ ។

ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ បាន​ចាប់ផ្តើម​នៅពេល​រដ្ឋបាល​ហុងកុង​ ដែល​គាំទ្រ​ដោយ​ចិន​ បាន​ស្នើ​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ ឱ្យធ្វើ​បត្យាប័ន​ប្រជាជន​ហុងកុង​ទៅកាន់​តុលាការ​ចិន​នៅ​លើ​ដីគោក​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ បាន​ពណ៌នា​ពី​កន្លែង​កើតហេតុ​នៅក្នុង​ទីក្រុង​ហុងកុង​ថា​ជា​ “តំបន់​សង្គ្រាម​” ហើយ​បាន​និយាយ​សំដៅ​ទៅ​ក្រុម​អ្នក​តវ៉ា​ថា​ជា​ “ភេរវ​ករ​” ដែល​ធ្វើ​ឱ្យ​អ្នកវិភាគ​មួយចំនួន​ជឿជាក់​ថា​ ចិន​កំពុង​ត្រៀម​បញ្ជូន​កងទ័ព​ដែល​ប្រមូល​បាន​នៅ​តាម​ព្រំដែន​ហុងកុង​៕

រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ ១៤​,៤៨៧លាន​ដុល្លារ​លើ​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ឆ្នាំ​រំកិល​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ កម្ពុជា​គ្រោង​នឹង​ចំណាយ ១៤​,៤៨៧លាន​ដុល្លារ​ លើ​កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​ រំកិល​ចន្លោះ​ឆ្នាំ២០២០​-២០២២​ ដើម្បីឲ្យ​បាន​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការប្រែប្រួល​ថ្លៃ​ទំនិញ​ និង​អតិផរណា​ហើយក៏​ផ្អែកលើ​បរិមាណ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការដែល​ដៃគូ​អភិវឌ្ឍ​ធ្លាប់​បាន​សន្យា​។

គម្រោង​ចំណាយ​នេះ​ ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បន្ត​ចាប់ផ្តើម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ “កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​។ នេះ​បើ​យោង​តាម​ លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Facebook ​នៅ​ថ្ងៃនេះ​។

លោក​ផៃ​ ស៊ី​ផា​នបាន​លើកឡើង​ ជាស​រុ​បបរិ​មា​ណទុន​តាម​ឆ្នាំ​របស់​កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ រួមមាន​៖ ឆ្នាំ២០២០​ ចំនួន៤៥៥៦លាន​ដុល្លារ​អាមេរិក​ ឆ្នាំ២០២១​ ចំនួន៥១០៤​ ដុល្លារ​អាមេរិក​ និង​ឆ្នាំ២០២២​ ចំនួន៤៨២៧​ លាន​ដុល្លារ​អាមេរិក​។

លោក​ បាន​បន្ត​ថា​ បរិមាណ​ទុន​សរុប១៤​,៤៨៧​ លាន​ដុល្លារ​អាមេរិក​នៃ​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ រួមបញ្ចូល​នូវ​បរិមា​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍ​រួចហើយ​ មាន​ចំនួន៨៥៩៧​ លាន​ដុល្លារ​អាមេរិក​ (ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ចំនួន​ ៥២៩​,៨ លាន​ដុល្លារ​អាមេរិក​ និង​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន៨០៦៧​,៥លាន​ដុល្លារ​អាមេរិក​) ដោយ​ត្រូវការ​ទុន​បន្ថែមចំនួន៥​ ៨៨៩.៧លា​នដុ​លា្ល​រអា​មេ​រិក​។

នៅក្នុង​ដំណើរការ​នៃ​ការ​នៃ​ការរៀបចំ​ កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ ក្រសួងផែនការ​ បាន​អនុវត្ត​ទៅតាម​ជំហាន​នី​មួយ​ៗដូច​ធ្លាប់​បាន​អនុវត្ត​កន្លងមក​ហើយ​ ជាពិសេស​ឆ្នាំនេះ​ក្រសួងផែនការ​ បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ជូន​ដល់​ក្រសួង​ ស្ថាប័ន​ក្នុង​ការ​បំពេញ​ ឬស្នើសុំ​គម្រោង​តាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​សេចក្តី​ព្រាង​នា​នេះ​ត្រូវ​បាន​ពិនិត្យ​ពិភាក្សា​ និង​កែសម្រួល​តាមរយៈ​កិច្ចប្រជុំ​តាម​ស្ថាប័ន​ និង​ក្រសួង​ពាក់​ព័ន្ឋ៕

ស្វែងយល់​ពី​ចំណុច​សំ​ខាន់​ៗនៃ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” ដែល​អនុម័ត​នា​ពេល​ខាងមុខ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ គណៈរដ្ឋ​មន្ត្រី​បានសម្រេច​អនុម័ត​សម្រេច​ លើ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” ដោយមាន​ការ​កែសម្រួល​ពាក្យពេចន៍​មួយចំនួន​នៅក្នុង​មាត្រា៣​ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​នេះ​ ត្រូវ​បាន​តាក់តែង​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ២០១៧​ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​មានការ​ចូលរួម​ផ្ដល់​មតិយោបល់​ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។

សេចក្ដីព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​បញ្ជូន​មក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​បច្ចេកទេស​ ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់​ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​វប្បធម៌​ នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី២៣​ ទី២៤​ និង​ទី២៥​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃទី៦​ និង​ទី៧​ ខែសីហា​ ឆ្នាំ២០១៩​។

ក្រសួង​យុត្តិធម៌​បាន​ជួយ​ពិនិត្យ​កែសម្រួល​ លើ​បណ្ដា​មាត្រា​មួយចំនួន​ ក្នុង​ជំពូក​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​ទោ​សប្ប​ញ្ញ​ត្តិ​ ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ជាមួយ​ច្បាប់​ជាធរមាន​ដទៃទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សេចក្ដីព្រាង​ច្បាប់​នេះ​ ក៏​ត្រូវ​បាន​ដាក់​ឆ្លង​ការពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​កាលពី​ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩​ ផង​ដែរ​។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ មាន​គោលបំណង​ និង​សារប្រយោជន៍​ដូចជា៖

១) ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។-

២) ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខមាលភាព​សាធារណៈ​។

៣) បង្កើន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​។

៤) បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់​ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​៕

របាយការណ៍​៖ គម្រោង​អគារ​ខ្ពស់​ៗជាង​ ២០០កំពុង​ដំណើរការ​សាងសង់​នៅ​ទូទាំង​ប្រទេស​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​កំណើន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ដែល​គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៩​ មាន​ទំហំ​ទុន​វិនិយោគ​រហូតដល់​ជាង១២០០លាន​ដុល្លារ​នោះ​ ងាក​មក​ចាប់អារម្មណ៍​ជាមួយ​ នឹង​គម្រោង​សំណង់​អគារ​ខ្ពស់​ៗ មាន​កម្ពស់​ចាប់ពី១០ជាន់ឡើង​ទៅ​ ដែល​កំពុងតែ​ដំណើរការ​សាងសង់​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​រហូតដល់២២០គម្រោង​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ ខែសីហា​កន្លងមក​បានឱ្យ​ដឹង​ថា​ គិត​មក​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ ចំនួន​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ចាប់ពី១០ជាន់ឡើង​ទៅ​ និង​កំពុងតែ​មាន​សកម្មភាព​សាងសង់​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន២២០គម្រោង​ អគារ​ជាង៦០ទៀត​ត្រូវ​បាន​បញ្ចប់​ការសាងសង់​ទាំងស្រុង​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​គម្រោង​អគារ​ទាំង២២០​ ដែល​កំពុងតែ​បន្តសកម្មភាព​សាងសង់​នា​ពេល​បច្ចុប្បន្ន​ មាន​ប្រមាណ៨០ភាគរយ​ជា​ប្រភេទ​អគារ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ហើយ​ក្រៅពីនោះ​ជា​ប្រភេទ​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ និង​អគារ​ការិយាល័យ​”។

លោកស្រី​សុធី​តា​បាន​បន្ត​ទៀត​ថា​ កំនើ​ននៃ​ចំនួន​អគារ​ខ្ពស់​ទាំងអស់​នេះ​ ដោយសារតែ​ទីក្រុង​ត្រូវ​បាន​ពង្រីក​ ហើយ​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ខ្ពស់​ផ្នែក​លំនៅ​ដ្ឋាន​ ដោយ​ជម្រើស​នៃ​លំនៅ​ដ្ឋាន​មាន២ប្រភេទ​ អាច​ជា​ការផ្លាស់ប្ដូរ​ទៅកាន់​តំបន់​ជាយក្រុង​ ឬរស់នៅ​ក្នុង​ក្រុង​ដែល​ជា​អគារ​ទំនើប​ និង​ខ្ពស់​ៗ ដែល​អាស្រ័យ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​របស់​ពួកគាត់​។

លោកស្រី​បាន​បន្ត​ថា​ “អ្នកខ្លះ​ដែល​បម្រើ​លកា​រងា​រក្រុ​មហ៊ុន​ ឬអង្គការ​នានា​ ក៏ដូចជា​អ្នកជំនួញ​ ដែល​មាន​ទីតាំងនៅ​ក្នុង​ក្រុង​ បាន​ជ្រើស​យក​ការ​ស្នាក់នៅ​ក្នុង​អគារ​ខ្ពស់​ៗដូចជា​អា​ផា​តមិន​ ឬខុន​ដូ​ជាដើម​ធ្វើជា​លំនៅ​ដ្ឋាន​ទី២របស់​ខ្លួន​ (អ្នកមាន​លំនៅ​ដ្ឋាន​ និង​គ្រួសារ​នៅ​ជាយក្រុង​) ដោយសារតែ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ កកស្ទះ​ចរាចរណ៍​ជាដើម​។

នាយិកា​ប្រចាំ​ប្រទេស​រូប​នេះ​បាន​បន្ត​ទៀត​ថា​ “តាម​ការ​មើលឃើញ​របស់ខ្ញុំ​ អគារ​ដែល​កំពុងតែ​សាងសង់​សព្វថ្ងៃ​នេះ​ ភាគច្រើន​ត្រូវ​បា​នបំ​លែង​ចេញពី​សំណង់​អគារ​ចាស់​ៗដែល​មាន​ទីតាំង​សមស្រប​ នឹង​សំណង់​អគារ​ស្រាប់​ដែល​ស្ថិតនៅ​ក្នុង​ក្រុង​ ហើយ​មាន​ចំនួន​តូច​តែប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​សាងសង់​នៅ​លើ​ដី​ដែល​ជាទី​តាំង​អភិវឌ្ឍ​ថ្មី​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​បង្ហាញ​ ពី​ភាព​សុទិដ្ឋិនិយម​នៅក្នុង​វិស័យ​សំណង់​នេះ​ថា​ លោក​សាទរ​ទៅ​នឹង​កំណើន​ និង​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ ហើយ​វា​នៅតែ​បន្ត​រីកចម្រើន​បន្ថែម​ទៀត​ ខណៈ​ដែល​កម្ពុជា​ គឺជា​ចំណុច​គោលដៅ​នៃ​ការ​វិនិយោគ​ ពីសំណាក់​ក្រុមហ៊ុន​អន្តរជាតិ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​ “ភាព​រីកចម្រើន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ ត្រូវ​បាន​បណ្តា​ប្រទេស​មួយចំនួន​លើកយក​ទៅ​ធ្វើ​បទ​បង្ហាញ​ និង​កោតសរសើរ​នៅក្នុង​កិច្ចប្រជុំ​រួម​ស្ដីពី​ទីផ្សារ​អចលនទ្រព្យ​សាកល​”។ លោក​បាន​បន្ត​ទៀត​ថា​ “ភាព​រីកចម្រើន​ទាំងនេះ​នឹង​នៅតែ​បន្ត​ទៅមុខ​ទៀត​ ដោយ​នៅ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ ដែល​បង្ហាញ​ពី​ឱនភាព​នៅឡើយ​នោះ​ទេ​។

លោក​សុ​ខនី​មបាន​បន្ថែម​ថា​ មិនថា​ឆ្នាំនេះ​ ឬឆ្នាំក្រោយ​បន្ត​ទៀត​នោះ​ទេ​ វិស័យ​សំណង់​នៅ​កម្ពុជា​ នៅតែ​រឹងមាំ​ល្អ​ ព្រោះ​មុន​ពេល​ចាប់ផ្តើម​គម្រោង​សាងសង់​អ្នក​វិនិយោគ​គេ​បាន​សិក្សា​យ៉ាង​លម្អិត​ ពី​ស្ថានការណ៍​នៃ​ការ​វិនិយោគ​ ទាំង​វិស័យ​សេដ្ឋកិច្ច​ ទាំង​សន្តិសុខ​សង្គម​ ទាំង​បរិបថ​នយោបាយ​ក្នុង​ប្រទេស​ ដោយ​ពួកគេ​មិន​យក​ទុន​រាប់​សិប​លាន​ដុល្លារ​មក​ធ្វើការ​វិនិយោគ​ទាំង​ភាព​ប្រថុយប្រថាន​នោះ​ទេ​”។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញថា​ នៅក្នុង​រយៈពេល៧ខែ​ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មាន​គម្រោង​តូច​-ធំ​សរុប​ចំនួន៥២៥គម្រោង​ ដែល​គិតជា​ទឹកប្រាក់​មាន​ទុន​វិនិយោគ​ចំនួន​ ជាង១១៧៣លាន​ដុល្លារ​ កើនឡើង៣៩ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំមុន​ ដែល​វិស័យ​សំណង់​ មាន​គម្រោង​ត្រឹមតែ៣៣០គម្រោង​ប៉ុណ្ណោះ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង៨៤៣លាន​ដុល្លារ​៕

ការ​វិនិយោគ​អចលនទ្រព្យ​ចិន​នៅ​បរទេស​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការគ្រប់គ្រង​មូលធន​

0

ដោយ​ Donald​ lee​

ភ្នំពេញ​៖ ការ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​បរទេស​ដោយ​ជនជាតិ​ចិនដីគោក​បាន​ធ្លាក់ចុះ​មិនធ្លាប់​មាន​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​ ២០១៩​ បើ​គិត​ចាប់តាំងពី​ ៧ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ Cushman​ &​ Wakefield​ ។

របាយការណ៍​បាន​រក​ឃើញថា​ ការ​វិនិយោគ​អចលនទ្រព្យ​ចិន​នៅ​បរទេស​បាន​ធ្លាក់ចុះ​ ៦៦​ ភាគរយ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​កំពុង​កើតឡើង​ និង​ចិន​ផ្តោត​លើ​ការគ្រប់គ្រង​មូលធន​ ពិសេស​គឺ​រារាំង​អ្នក​វិនិយោគ​ពី​ការ​វិនិយោគ​នៅ​ក្រៅប្រទេស​។

របាយការណ៍​បាន​បញ្ជាក់​ថា​ “ការ​ធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​គោលនយោបាយ​វិនិយោគ​ក្រៅប្រទេស​ដែល​កំពុង​មាន​ភាព​តានតឹង​ និង​រឹត​បន្តឹង​កម្ចី​អចលនទ្រព្យ​នៅ​ចិន​ រួម​ជាមួយ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​ដែល​បាន​កើតឡើង​”។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត​ ៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។

ទោះ​យ៉ាងណា​របាយការណ៍​បាន​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ក្រៅប្រទេស​ពី​អ្នក​វិនិយោគ​ហុងកុង​នៅពេល​ដែល​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​គាំទ្រ​អស់​រយៈពេល​ជាច្រើន​ខែ​ និង​នៅតែ​បន្ត​រញ្ជួយ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​អាស៊ី​នេះ​។

វិនិយោគិន​ហុងកុង​បាន​បោះ​លុយ​ចូលក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​សឹង្ហ​បូរី​ ខណៈ​ប្រទេស​នេះ​កំពុងតែ​ធ្លាក់​ចូលក្នុង​វិបត្តិ​នៅ​ឆ្នាំនេះ​។

របាយការណ៍​បាន​រក​ឃើញថា​ វិនិយោគិន​ហុងកុង​បាន​ដាក់​ប្រាក់​ចំនួន​ ១,៤​ ពាន់​លាន​ដុល្លារ​ដល់​អចលនទ្រព្យ​សឹង្ហ​បូរី​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ ។

របាយការណ៍​របស់​ក្រុមហ៊ុន​ Cushman​ បាន​និយាយ​ថា​ “ប្រទេស​សឹង្ហ​បូរី​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​កាន់តែ​មាន​សុវត្ថិភាព​ បើ​ប្រៀបធៀប​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ដទៃទៀត​កំពុង​ប្រឈម​”៕

កម្ពុជា​-ចិន​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​វិស័យ​ពន្ធ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ និង​ចិន​បាន​បើក​វេ​ទិ​ការ​ ស្តី​ពី​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​សារពើពន្ធ​ដើម្បី​បង្ហាញ​កិច្ច​ សហប្រតិបត្តិ​ការ​ល្អ​ និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគទុន​ចិន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ ជា​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា​ថ្លែង​ក្នុង​វេ​ទិ​ការ​ ស្តី​ពី​យន្តការ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​សារពើពន្ធ​រវាង​កម្ពុជា​ និង​ចិន​នៅ​ថ្ងៃទី​ ៣០​ ខែសីហា​ ឆ្នាំ​ ២០១៩នេះ​ថា​ វេ​ទិ​ការ​នេះ​មាន​ សារៈសំខាន់​ណាស់​ដើម្បីឲ្យ​អ្នកវិនិយោគទុន​ចិន​ស្វែងយល់​ពី​កិច្ច​សហ​ប្រតិ​បត្ត​ការ​ នៃ​ប្រទេស​ទាំងពីរ​ លើ​វិស័យ​ សេដ្ឋកិច្ច​ និង​សារពើពន្ធ​នេះ​។

លោក​បន្ត​ថា​ វេទិកា​នេះ​ ក៏បាន​បង្ហាញ​ពី​ច្បាប់​បទដ្ឋាន​របស់​កម្ពុជា​ពាក់ព័ន្ធ​លើ​ការ​យកពន្ធ​ត្រួត​គ្នា​ ជា​ប្រយោជន៍​មិន​ អោយ​អ្នក​វិ​និ​ យោគ​ខាតបង់​ច្រើន​ ជាពិសេស​ចង់​បង្ហាញ​ពី​ យន្ត​កា​រថ្មីៗ​ក្នុង​សម័យ​ បច្ចេកវិទ្យា​ក្នុង​ការចុះបញ្ជី​ក្រុមហ៊ុន​ ​ចំណេញ​ ​ពេលវេលា​ និង​កាត់បន្ថយ​មិន​អោយ​មានអំពើ​ពុករលួយ​។

លោក​ វ៉ាង​ វិន​ធៀន​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​វេទិកា​ ស្តី​ពី​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ផ្នែក​សារពើពន្ធ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​ ដោយ​បាន​ចាត់ទុកថា​នេះ​ គឺជា​កិច្ច​សហប្រតិបត្តិ​ល្អ​ រវាង​ប្រទេស​កម្ពុជា​ និង​ចិន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ។

កម្ពុជា​-ចិន​បាន​កាលពី​កន្លងមក​នេះ​ បាន​កំណត់​ផែនការ​វិនិយោគ​ថ្មី​ថា​ នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យបាន​ដល់១០ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០២៣​។ កាលពី​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​បាន​ឈាន​ដល់កម្រិត​មួយ​លើស​ពី​ការ​រំពឹង​ទុក​ ពោល​គឺ​មាន​ រហូតដល់​ជាង៦ពាន់​លាន​ដុល្លារ​អាមេរិក​។

ប្រទេស​ចិន​ឈរ​នៅ​លំដាប់​លេខរៀង​ទី​១ នៃ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន​រាប់​ចាប់ពី​វិស័យ​សំណង់​ឡើង​ទៅ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ផ្សេង​ទៀង​មក​ពី​តំបន់​អាស៊ី​ និង​អឺរ៉ុប​៕

រដ្ឋាភិបាល​ស្នើ​ដល់​ប្រតិភូ​ចិន​ខេត្ត​ស៊ី​ឈួន​ បង្កើន​ការ​វិនិយោគ​មកកាន់​កម្ពុជា

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ តំណាង​រដ្ឋាភិបាល​កម្ពុជា​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​គណប្រតិភូ​ចិន​មក​ពី​ខេត្ត​ស៊ី​ឈួន​ ដឹកនាំ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​ចិន​ ចូល​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ជាមួយនឹង​ការ​បង្ហាញ​ពី​ឱកាស​ និង​សក្ដានុពល​នៃ​ការ​វិនិយោគ​។

អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ពេជ​ ឬទ្ធី​ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ចិន​ ដែល​ដឹកនាំ​ដោយ​លោក​ ជាង​ ស៊ា​តុង​ អភិបាលរង​ទី​ក្រុង​ណៃ​ជាំ​ង ខេត្ត​ស៊ី​ឈួន​ កាលពី​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ កម្ពុជា​មាន​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​ធុរកិច្ច​ច្រើន​ ដែល​អាស្រ័យផល​ និង​ឱកាសល្អ​ក្នុង​ការ​វិនិយោគ​ ធ្វើ​ពាណិជ្ជកម្ម​ជា​ដៃគូ​។

លោក​បាន​បន្ត​ថា​ “កម្ពុជា​មាន​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​ ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​អន្តរជាតិ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជាលំដាប់​”។

លោក​បាន​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​ ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ និង​ជំរុញ​ការនាំចេញ​ផលិតផល​ ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​ ឱ្យ​បាន​អតិបរិមា​ សំដៅ​ធ្វើ​ពិ​ពិ​កម្ម​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​”។

លោក​ ពេជ​ ឫទ្ធី​ ក៏បាន​លើកឡើង​ពី​សមិទ្ធផល​ និង​ការ​យកចិត្ត​ទុកដាក់​របស់ក្រ​សួង​ពាណិជ្ជកម្ម​ទៅលើ​បណ្តា​ក្រុមហ៊ុន​ និង​ធុរជន​នានា​ដែល​ចូល​មក​ធ្វើវិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​ និង​ប្រកបដោយ​ស្ថិរភាព​ មាន​សុវត្ថិភាព​ខ្ពស់​ ។

តំណាង​ប្រតិភូ​ចិន​ លោក​ ជាង​ ស៊ា​តុង​ បាន​ថ្លែងអំណរគុណ​ និង​រីករាយ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ការ​វិនិយោគ​ ក៏ដូចជា​សមិទ្ធផល​សំ​ខាន់​ៗរបស់​រដ្ឋាភិបាល​កម្ពុជា​។

ជា​ការ​ឆ្លើយតប​ លោក​ក៏បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​គោលបំណង​របស់​រដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​ការ​លើក​កម្ពស់​បរិ​យាស​ធុរកិច្ច​ វិនិយោគ​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​ និង​ចិន​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​សន្យា​ជួយ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ និង​កាលានុវត្ត​ភាព​ធុរកិច្ច​របស់​កម្ពុជា​ ទៅកាន់​សមាគម​ធុរជន​ និង​វិនិយោគិន​ នៅក្នុង​ខេត្ត​ស៊ី​ឈួន​ ដើម្បី​ទាក់ទាញ​ការ​បណ្តាក់​ទុន​ថែមទៀត​ពី​ប្រទេស​ចិន​ មកកាន់​ប្រទេស​កម្ពុជា​ ស្របតាម​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ ខ្សែ​ក្រ​វ៉ាត់​មួយ​ របស់​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ ៕