សេដ្ឋកិច្ច​កម្ពុជា​រំពឹង​កើនឡើង​ ៧,១ភាគរយ​ និង​ប្រាក់ចំណូល​របស់​មនុស្សម្នាក់​កើន​ជិតដល់​ ១៧០០ដុល្លារ​នៅ​ឆ្នាំនេះ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញ៖ របាយការណ៍​ថ្មី​មួយ​របស់​រដ្ឋាភិបាល​បាន​ឲ្យដឹង​ថា​ ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់​ នឹង​កើនឡើង​ដល់ ១៦៧៩ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៩នេះ​ កើនឡើង​ពី ១៥៤៨ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​។

របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ កាលពីដើម​សប្តាហ៍​មុន​នេះ​បាន​ឲ្យដឹង​ទៀត​ថា​ ក្នុង​ឆមាស​ទី១ឆ្នាំ២០១៩នេះ​ ស្ថានភាព​ជីវភាព​របស់​ប្រជាជនទូទៅ​មាន​ភាពល្អ​ប្រសើរ​ ដោ​យកំនើន​ផលិតផល​ក្នុង​ស្រុក​ជាមធ្យម​ សំរាប់​មនុស្សម្នាក់​ ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ពី១៥៤៨ដុល្លារ​ ដល់១៦៧៩ដុល្លារ​អាមេរិក​ ហើយ​អត្រា​ភាព​ក្រីក្រ​កំពុង​កាត់បន្ថយ​មក​នៅ​ក្រោម១០ភាគរយ​។ របាយការណ៍​បាន​បន្ត​ថា​ កម្ពុជា​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​កម្រិតទាប​បំផុត​ត្រឹម០​,៣ភាគរយ​។

​តាម​ការ​ប៉ាន់ប្រមាណ​ក្នុង​ឆមាស​ទី១ឆ្នាំនេះ​ ការងារ​ថ្មី​ដែល​ត្រូវ​បង្កើត​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន១៤៦ពាន់​នាក់​ និង​ក្នុង​វិស័យ​សេវាកម្ម​មាន​ចំនួន២៥ពាន់​នាក់​ និង​បាន​បង្កើត​ការងារ២៥ពាន់​នាក់​ សំរាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស​។

របាយការណ៍​ដដែល​បាន​បន្ត​ឲ្យដឹង​ថា​ “ស្ថានភាព​ទីផ្សារ​ការងារ​មាន​លក្ខណៈ​វិជ្ជមាន​ ដែល​អាច​ឆ្លើយតប​បាន​តាម​តម្រូវការ​ស្វែងរក​ការងារ​សំរាប់​យុវជន​ ដែល​ទើបដល់​វ័យ​ចូល​ទីផ្សារ​ពលកម្ម​ និង​ប្រជាជន​ដែល​ចាកចេញ​ពីមុខ​របរ​ និង​ការងារ​ក្នុង​វិស័យ​កសិកម្ម​”។

លោក​បណ្ឌិត​ហុង​ វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដោយ​កម្ពុជា​អាច​សម្រេច​បា​នកំនើ​នក្នុ​ងរ​ង្វង់៧ភាគរយ​ដដែល​ ព្រោះ​ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ មិនទាន់​ជះ​ចំណាយ​មកដល់​កម្ពុជា​នៅឡើយ​ ហើយ​បញ្ហា​នៃ​ការ​ដក​ ឬមិន​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា​ ក៏​មិនទាន់​មាន​ភាព​ច្បាស់លាស់​ថា​គេ​ដក​ឬមិន​ដក​នៅឡើយ​ដែរ​។

លោក​បន្ត​ថា​ “ក្នុង​ដំណាក់កាល​កែ​ទម្រង់​ប្រព័​ន្ឋ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ការ​បង្កើន​ការ​ប្រមូល​ពន្ឋ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​បាន​ផ្តល់​ចំណូល​ដល់​រដ្ឋាភិបាល​កាន់តែ​ច្រើន​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​សាធារណៈ​ ក្នុង​ន័យ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​”៕

ឥណ្ឌូណេស៊ី​គ្រោង​ចំណាយ​ប្រាក់​ ៤០ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​ទីក្រុង​ Jakatar​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​ប្រកាស​ពី​ការ​ចំណាយ​ប្រាក់​ប្រមាណ៤០ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើ​ទំនើបកម្ម​ទីក្រុង​ Jakatar​ ​និង​សង្គ្រោះ​ទីក្រុង​មួយ​នេះ​ឱ្យ​មាន​វត្តមាន​សម្រាប់១០​ ទៅ២០ឆ្នាំខាងមុខ​ទៀត​ ខណៈ​ទាន់​មាន​ទីក្រុង​ថ្មី​។

រដ្ឋមន្រ្តី​ក្រសួងផែនការ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ Bambang​ ​Brodjonegoro​ បានឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា​ រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ មិន​បោះបង់ចោល​ទីក្រុង​ហ្សាការតា​នោះ​ទេ​ បើ​ទោះបី​បាន​ប្រកាស​ពី​ផែនការ​រើ​ទីក្រុង​ ទៅកាន់​កន្លែង​ផ្សេង​ក៏ដោយ​ ព្រោះ​ទីក្រុង​ហ្សាកាតា​ ជា​មជ្ឈមណ្ឌល​នៃ​អ្វី​ៗគ្រប់យ៉ាង​ នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ អ្វី​ដែល​នឹង​ផ្លាស់​ប្តូរ​ចេញ​គឺ​រដ្ឋបាល​ ប៉ុន្តែ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​នឹង​នៅ​ដដែល​។

លោក​បន្ត​ថា​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បច្ចុប្បន្ន​នឹង​ចំណាយ​ថវិកា​ប្រមាណ៥៧១​ ពាន់​ពាន់​លាន​រូពី​ ស្មើនឹង ៥៥.៥ពាន់​លាន​ដុល្លារ​ ក្នុង​ការបង្កើត​ទីក្រុង​ឡើងវិញ​នៅក្នុង​រយៈពេល១០ឆ្នាំខាងមុខ​ ដែល​ច្រើនជាង​ការ​រំពឹង​ទុក​ថា​ នឹង​ចំណាយ​ជាង៣៣ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ទីក្រុង​ថ្មី​នៅ​លើ​កោះ​ Borneo​។

ទីក្រុង​ហ្សាការតា​ គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​ប្រជាជន​រស់នៅ​ជាង១០លាន​នាក់​ និង​មាន​ចំនួន៣​ ដង​ នៅពេល​ដែល​រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង​ជុំវិញ​ ដែល​ជា​អត្រាកំណើន​កើនឡើង​លឿន​បំផុត​ក្នុង​ពិភពលោក​។

លោក​ Brodjonegoro​ បន្ថែម​ថា​ ការសម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ត្រូវ​បាន​ធ្វើឡើង​ពីព្រោះ​រដ្ឋាភិបាល​ដឹង​ថា​ កំហាប់​ប្រជាជន​នៅ​ហ្សាកាតា​ត្រូវតែ​កាត់បន្ថយ​។ រដ្ឋាភិបាល​រំពឹង​ថា​នឹង​ចាប់ផ្តើម​ផ្លាស់​ ទៅ​ទីក្រុង​ថ្មី​នៅ​ខេត្ត​ Kalimantan​ ខាងកើត​នៅ​ឆ្នាំ​ ២០២៤​ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ទីក្រុង​ហ្សាការតា​ ត្រូវ​បាន​ទឹក​ជន​លិច​ជាច្រើនលើក​ច្រើន​សារ​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ ពី​ប្រទេស​ហូ​ឡង់​កាលពី​ឆ្នាំ១៩៤៥​ ហើយ​បាន​ធ្វើឲ្យ​ខាតបង់​ថវិការ​ចំនួន ១០០ទ្រី​លាន​ Rupias​ ដែល​ស្មើនឹង ៦.៨ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល​ឆ្នាំ​។

គំរោង​ផ្លាស់​ប្តូរ​ទីក្រុង​ Jakarta​ នេះ​ បន្ទាប់ពី​លោក​ Widodo​ បាន​ប្រកាស​ពី​ជ័យជំនះ​ លើ​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាលពីដើម​ខែមុន​ តែ​លទ្ធផល​ផ្លូវការ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​។

យោង​តាម​ការស្ទង់មតិ​កាលពី​ឆ្នាំ​ ២០១៦​ កន្លងមក​នេះ​បាន​បង្ហាញថា​ ទីក្រុង​ហ្សាការតា​ជា​កន្លែង​ ដែល​មានការ​កកស្ទះ​ចចរាចរណ៍​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​៕

រដ្ឋាភិបាល​ដាក់ចេញ​ផែនការ​ចំនួន៤​ ដើម្បី​លើកកម្ពស់​ និង​សោភ័ណភាព​ខេត្ត​ព្រះសីហនុ​

0
ខេត្ត​ព្រះសីហនុ
រូបសំណាក់រង្វង់មូលតោ២នៅខេត្តព្រះសីហនុ

ដោយ​ ៖ ​រ៉ា​ណេត​

ព្រះសីហនុ​ ៖ ​ជា​ការជំរុញ​ដើម្បី​កែ​លម្អ​ស្ថានភាព​ ​ដោះស្រាយ​បញ្ហា​ និង​លើក​កម្ពស់​សោភ័ណ្ឌភាព​ទូទាំង​ខេត្ត​ ជាពិសេស​ក្រុង​ព្រះសីហនុ​ អោយ​ល្អ​ប្រសើរ​យ៉ាង​ឆាប់រហ័ស​ រដ្ឋាភិបាល​បាន​កំណត់​ផែនការ​ចំនួន៤ក្នុង​ការអនុវត្ត​ជាចម្បង​ក្រោម​ការ​យកចិត្ត​ទុកដាក់​។

អនុរដ្ឋ​លេខាធិការ​ស្ដីទី​គណៈរដ្ឋ​មន្ត្រី​ និង​ជា​តំណាង​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ លោក​ តឹក​រ៉េ​ត ​សំរេច​ ​បាន​លើកឡើង​ថា​ ក្រុមការងារ​ និង​មន្ត្រី​មូលដ្ឋាន​ទាំងអស់​ ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ឱ្យ​បាន​ទាន់ពេល​វេលា​។ការ​លើកឡើង​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាល​ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ នៅក្នុង​ឱកាស​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​ គណបក្សប្រជាជន​សង្កាត់​លេខ១​ និង​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ នៅ​ស្នាក់​ការ​គណបក្ស​ខេត្ត​ព្រះសីហនុ​។

លោក​ តឹក​ រ៉េ​តសំរេច​ បាន​បញ្ជាក់​ថា​ បញ្ហា​យើង​កំពុង​ជួបប្រទះ​ យើង​ត្រូវ​រួមគ្នា​បន្ត​ដោះស្រាយ​តាម​ផែនការ​រយៈពេល​វែង​ និង​បន្ត​ដោះស្រាយ​ជាបន្ទាន់​ នូវ​បញ្ហា​ជាក់ស្តែង​ចំពោះមុខ​ ដូចដែល​លោក​ សាយ​ សំ​អាល់​ បាន​ដឹកនាំ​ដោះស្រាយ​កន្លងមក​ តា​មទ​ស្ស​វិស័យ​ និង​ប្រសាសន៍​ដឹកនាំ​ ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​។

១៖ ត្រូវ​បន្ត​ស្តារ​អូរ​ដើម្បី​ រំដោះ​ជំនន់​ទឹកភ្លៀង​ ហើយ​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ​សំណង់​ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​អូរ​នានា​ និង​រក​វិធានការ​សមស្រប​ ដោះស្រាយ​បញ្ហា​នេះ​ ឱ្យ​បាន​ល្អ​ ។

២៖ ដោះស្រាយ​បញ្ហា​ទឹក​ស្អុយ​ នៅ​តាម​អគារ​ពាណិជ្ជកម្ម​ត្រូវ​ដាក់​ម៉ាស៊ីន​ចម្រោះ​ ដោយឡែក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​តម្រូវ​ឱ្យ​បង្ហូរ​ចូលក្នុង​លូ​សាធារណៈ​ បញ្ជូន​ទៅ​អាង​ចម្រោះ​មុន​បញ្ចេញ​ទៅ​សមុទ្រ​។

៣៖ កសាង​ផ្លូវ​ឡើងវិញ​ ដោយ​ត្រូវ​ធ្វើជា​ផ្លូវ​បេតុង​ទាំងអស់​ប្រកបដោយ​គុណភាព​មាន​ស្តង់ដារ​ ដើម្បី​ធានា​ការ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​។ គម្រោង​នេះ​ សម្តេច​តេជោ​សែន​ បានសម្រេច​ផ្តល់ ២០០លាន​ដុល្លា​ ដើម្បី​ស្តារ​ហេ​ដ្ឋា​រចបា​សម្ព័ន្ធ​ផ្លូវថ្នល់​ នៅ​ក្រុង​ព្រះសីហនុ​ និង​ ហេដ្ឋារចនាសម្ពន្ធ​ចាំបាច់​ សម្រាប់​ ខេត្ត​ព្រះសីហនុ​។

៤៖ ចំពោះ​សំរាម​ នៅ​តាម​ភូមិ​ដែល​រថយន្ត​សម្រាម​ពិបាក​ចូល​យក​, លោក​ សាយ​ សំ​អាល់​ នឹង​ផ្តល់​ជូន​ម៉ូតូ​រឺ​ម៉ក​ដឹក​សម្រាម​ ចេញពី​ភូមិ​ មកកាន់​ ផ្លូវ​ធំ​ ១ភូមិ​ ១គ្រឿង​ដើម្បី​ដឹក​ចេញ​មក​ចាក់​នៅកន្លែង​ប្រមូល​ផ្តុំ​។

លោក​បាន​បន្ថែម​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ មាន​សក្តា​នុ​ពល​ ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ជា​ប្រយោជន៍​ សម្រាប់​ប្រជាពលរដ្ឋ​ ខេត្ត​ព្រះសីហនុ​ទាំងមូល​ ដូចជា​ មាន​ឆ្នេរសមុទ្រ​ កោះ​ ជាគោល​ដៅ​ទេសចរណ៍​។ មាន​កំពង់ផែ​ទឹកជ្រៅ​ ដែល​ទាក់ទាញ​ដល់​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ មាន​អាកាសយាន​ដ្ឋាន​អន្តជាតិ​ ជា​ច្រក​ទ្វារ​ទៅ​កាន​ពិភព​ខាងក្រៅ​។

បន្ថែម​ពីលើ​នេះ​ ទំនាក់ទំនង​ល្អ​ដែល​កំពុង​មានស្រាប់​ជាមួយ​មិត្ត​ចិន​ រួម​ទាំង​គម្រោង​កែ​លម្អ​ទាំងឡាយ​ ដែល​កំពុង​គិតគូរ​ដោយ​ ថ្នាក់ដឹកនាំ​បក្ស​ និង​ ប្រមុខ​រាជរដ្ឋាភិបាល​នៅពេល​នេះ​ នឹង​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ប្រកប​ដោយសក្តានុពល​ និង​ទំនើប​ នា​ពេល​អនាគត​៕

មន្ត្រី​ក្រសួង​ដែនដី​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ភាព​បៃតង​តាម​សហគមន៍​

0

ដោយ ​តារា

ភ្នំ​ពេញៈ​ មន្រ្តី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​រកាខ្នុរ​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ បាន​ផ្តោត​លើ​ការ​លើក​កំពស់​ភាព​បៃតង​ នៅ​តាម​សហគមន៍​។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី១​ កញ្ញា​កន្លងមក​នេះ​ លោក​ម៉ឹង​ សុខ​លាត​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខាងលើ​ រួម​ជា​មួយ​អភ​ភិបាល​ស្រុក​ក្រូចឆ្មារ​ លោកគ្រូ​ អ្នកគ្រូ​ និង​ ក្រុមប្រឹក្សា​ឃុំ​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​បាន​ដាំ​កូនឈើ​នៅ​តាម​សាលា​ រៀន​ ​និង​ក្នុង​វត្ត​ទូទាំង​ឃុំ​រកាខ្នុរ​។

ជាមួយគ្នា​នេះ​លោក​ក៏បាន​នាំ​បច្ច័យ​មួយចំនួន​ របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ដើម្បី​ស្ថាបនា​ផ្លូវ​បេតុង​ និង​កសាង​សមិទ្ឋ​ផល​ក្នុង​វិស័យ​ពុទ្ឋសាសនា​ផង​ដែរ​៕

ស្វែងយល់​ពី​ជំពូក​សំ​ខាន់​ៗចំនួន៥​ ទាក់ទង​នឹង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ដែល​ទើប​អនុម័ត​ដោយ​គណ​រដ្ឋមន្ត្រី

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​កាលពី​សប្តាហ៍​មុន​ បាន​អនុម័ត​ទាំងស្រុង​នូវ​សេចក្តី​ព្រាងច្បាប់​សំណង់​ជាលើកដំបូង​ មុន​បញ្ជូន​ទៅ​កាន់់​រដ្ឋសភា​ពិនិត្យ​ ដែល​យើង​រំពឹង​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​ នឹងអាច​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​នេះ​។

​ដោយសារ​វា​ជា​សេចក្តី​ព្រាងច្បាប់​សំខាន់​ ដែលគេ​រង់ចាំ​ជាយូរមកហើយ​ ទើប​គេហទំព័រ ​Propertyarea.asia​ សូម​លើកយក​នូវ​ជំពូក​សំ​ខាន់​ៗចំនួន៥​ យក​មក​ផ្សាយ​ជូន​ដើម្បីឲ្យ​លោក​ អ្នក​បាន​សិក្សា​ស្វែងយល់​។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ មាន២២ជំពូក​ និង១១១មាត្រា​ មាន​ដូចជា​

– ជំពូក​ទី១​ : បទប្បញ្ញត្តិ​ទូទៅ​ មាន៤មាត្រា​ ពី​មាត្រា១​ ដល់​មាត្រា៤​ ចែង​ពី​គោលបំណង​ គោលដៅ​ វិសាលភាព​ និង​និយមន័យ​។

– ជំពូក​ទី២​ : សមត្ថកិច្ច​គ្រប់គ្រង​ មាន១មាត្រា​ គឺ​មាត្រា៥​ កំណត់​សមត្ថកិច្ច​គ្រប់គ្រង​លើ​វិស័យ​សំណង់​ និង​ការ​ប្រគល់​ឬធ្វើ​ប្រតិភូកម្ម​ សមត្ថកិច្ច​ដល់​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​។

– ជំពូក​ទី៣​ : គោលការណ៍​ មាន១មាត្រា​ គឺ​មាត្រា៦​ កំណត់​អំពី​គោលការណ៍​សំ​ខាន់​ៗសម្រាប់​អនុវត្ត​ក្នុង​ការងារ​សំណង់​។

– ជំពូក​ទី៤​ : បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​មាន៥មាត្រា​ គឺ​មាត្រា៧​ ដល់​មាត្រា១១​ កំណត់​អំពី​អានុភាព​គតិ​យុត្ត​ យន្តការ​បង្កើត​ការ​ត្រួតពិនិត្យ​ និង​បញ្ជាក់​អនុលោម​ភាព​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​សម្ភារៈសំណង់​ បរិ​ក្ខា​សំណង់​ និង​ផលិតផល​សំណង់​ ដែល​តម្រូវ​ឱ្យ​អនុវត្ត​តាម​ស្ដ​ង់​ដារ​ណាមួយ​ជា​កំណត់​ ឬដែល​មិនទាន់​ត្រា​បាន​កំណត់​ជា​ស្ដ​ង់​ដារ​កម្ពុជា​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ដទៃទៀត​ និង​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​។

– ជំពូក​ទី៥​ : ការគ្រប់គ្រង​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ មាន៣មាត្រា​ ពី​មាត្រា១២​ ដល់​មាត្រា១៤​ កំណត់​អំពី​កាតព្វកិច្ច​ក្នុង​ការចុះបញ្ជី​នៅ​គណៈ​វិជ្ជាជីវៈ​ ក្រមសីលធម៌​វិជ្ជាជីវៈ​ និង​ការគ្រប់គ្រង​បុគ្គល​ផ្សេងទៀត​ ដែល​មាន​ជំនាញ​ក្នុង​វិស័យ​សំណង់​ ដែល​មិនទាន់​បាន​បង្កើត​គណៈ​វិជ្ជាជីវៈ​៕

​នៅ​មានត​………………..

 

រដ្ឋាភិបាល​វៀតណាម​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ ​វុត្ថា

វៀតណាមៈ​ មន្ទីរ​រៀបចំ​សំណង់​ទី​ក្រុង​ហូ​ជី​មីញ​ បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ ឈ្មួញ​កណ្តាល​ និង​ពាណិជ្ជករ​ទាំងអស់​នៅក្នុង​ទីក្រុង​ ត្រូវ​ពង្រឹង​វិធានការ​ការពារ​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ មន្ទីរ​រៀបចំ​សំណង់​បាន​ស្នើសុំ​ឱ្យ​អង្គភាព​ អនុវត្ត​តាម​បទប្បញ្ញត្តិ​យ៉ាង​តឹង​រឹង​លើ​ការកំណត់​អត្តសញ្ញាណ​អតិថិជន​ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អតិថិជន​ ពិនិត្យមើល​ប្រតិបត្តិ​ការ​ និង​គ្រប់គ្រង​ប្រតិបត្តិ​ការ​ចំពោះ​អតិថិជន​ដែល​មាន​ហានិភ័យ​ខ្ពស់​។

យោង​តាម​សេច​ក្តី​ជូ​ដំណឹង​ដដែល​បាន​គូសបញ្ជាក់​ថា​ ត្រូវ​ផ្ញើរ​បាយ​ការណ៍​ស្តី​ពី​ប្រតិបត្តិ​ការគួរ​ឱ្យ​សង្ស័យ​ និង​របាយការណ៍​ស្តី​ពី​ប្រតិបត្តិ​ការ​សាច់ប្រាក់​ ដែល​មាន​តំលៃ​ ៣០០លាន​ដុង​ ស្មើនឹង១២​,៨០០ដុល្លារ​អាមេរិក​ ឬច្រើនជាង​នេះ​ ទៅ​នាយកដ្ឋាន​លំនៅ​ដ្ឋាន​ និង​ការគ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​ ដែល​ស្ថិតនៅ​ក្រោម​ក្រសួង​សំណង់​ និង​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​លាងលុយកខ្វក់​របស់​ធនា​គា​រណ្តាល​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។

មន្ទីរ​រៀបចំ​សំណង់​ទី​ក្រុង​ហូ​ជី​មីញ​ ក៏បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្ញើរ​បាយ​ការណ៍​ស្តី​ពី​ ការវាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​ស្តី​ពី​ ការ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ភេរវ​ករ​នៅ​អង្គភាព​របស់​ខ្លួន​ ទៅកាន់​នាយកដ្ឋាន​មុន​ថ្ងៃទី១៥​ ខែកញ្ញា​ឆ្នាំនេះ​ដើម្បី​ប្រមូល​ស្ថិតិ​ និង​បាន​ស្នើ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ ឱ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​នានា​ ដើម្បី​ធានា​សុវត្ថិភាព​ និង​អនុលោម​តាមច្បាប់​ស្តី​ពី​ ការ​ការពារ​ការ​លាងលុយកខ្វក់​និង​ផ្ញើរ​បាយ​ការណ៍​ទៅ​ មន្ទីរ​រៀបចំ​សំណង់​ទី​ក្រុង​ហូ​ជី​មីញ​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ ប្រជាជន​ទីក្រុង​ហូជីមិញ​បានឱ្យ​ដឹង​ថា​ គ្រាន់តែ​ក្នុង​ខែសីហា​ខែសីហា​កន្លងមក​នេះ​ ទីក្រុង​បានសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវ​កម្ម​ថ្មី​ៗចំនួន២៨​,៤៦៥​ ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន៤៥៦​ ទ្រី​លាន​ដុង​ ដែល​ក្នុង​នោះ​ចំនួន​ នៃ​អាជីវកម្ម​អចលនទ្រព្យ​មាន​ចំនួន៧​,៣ភាគរយ​។

ទោះ​យ៉ាងណា​បើ​និយាយ​អំពី​ដើមទុន​ ដែល​បាន​ចុះបញ្ជី​អាជីវកម្ម​អចលនទ្រព្យ​មាន​សមាមាត្រ​ខ្ពស់​បំផុត​(៣៩​,៦ ភាគរយ​) បន្ទាប់មក​គឺ​សំណង់​ (១៧​,៣ ភាគរយ​) បន្ទាប់មក​លក់ដុំ​និង​រាយ​។ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សហគ្រាស​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុងរយៈពេល៨ខែ​ឆ្នាំ​ ២០១៩​ ទីក្រុង​បាន​ផ្តល់​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ការ​វិនិយោគ​ថ្មី​ចំនួន​ ៨១៦​ គម្រោង​ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង៧៥០លាន​ដុល្លារ​។ អាជីវកម្ម​អចលនទ្រព្យ​បាន​ទាក់ទាញ​សមាមាត្រ​មូលធន​ ខ្ពស់​បំផុត​គឺ៣៣​,២ ភាគរយ​ បន្ទាប់មក​គឺ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា៣០​,១ ភាគរយ​ លក់ដុំ​ និង​រាយ​មាន​ចំនួន១៨​,៧ ភាគរយ​៕

ក្រសួងទេសចរណ៍​ចេញប្រកាស​ពី​ការសម្រួល​ការ​ធ្វើដំណើរ​របស់​ទេសចរ​នៅ​តំបន់​ច្រក​ទ្វារ​ និង​ទ្វារ​ព្រំដែន​អន្តរជាតិ​ទូទាំង​ប្រទេស​

0

ដោយ ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ជាថ្មី​ម្តង​ទៀត​ថា​ ក្នុង​គោលបំណង​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​របាំង​មិន​ចាំបាច់​ ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​កម្ពុជា​។

ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ (អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​) ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​) ក្នុង​ការសម្រួល​បែបបទ​នៃ​ការ​ធ្វើដំណើរ​មួយចំនួន​នា​ព្រឹក​ថ្ងៃទី១​ កញ្ញា​កន្លងមក​នេះ​។

សេចក្តី​ប្រកាស​ផ្តោត​លើ​ចំណុច​សំ​ខាន់​ៗដូចជា​ ទី១​ អំពី​សាលា​កប​ត្រ​ចូល​ ចេញ​ប្រទេស​ និង​បែបបទ​ស្នើសុំ​ទិដ្ឋាការ​ដូចជា​ បែបបទ​នៃ​ការ​បំពេញ​សាលា​កប​ត្រ​ចូល​ ចេញ​ និង​ស្នើសុំ​ទិដ្ឋាការ​ពេល​មកដល់​ ត្រូវ​បាន​បញ្ចូល​គ្នា​តែមួយ​សន្លឹក​ ដោយមាន​ជា​ភាសាខ្មែរ​ ចិន​ និង​អង់គ្លេស​។

ភ្ញៀវ​ទេសចរ​បំពេញបែបបទ​ចូល​តែម្តង​គត់​ ហើយ​ពេល​ត្រឡប់​ចេញទៅ​វិញ​ មិន​តម្រូវឲ្យ​បំពេញបែបបទ​ទៀត​ទេ​ និង​មិន​ត្រូវការ​រូបថត​ឡើយ​។ចំពោះ​ពលរដ្ឋខ្មែរ​ដែល​ធ្វើដំណើរ​ចេញ​ និង​ចូល​ប្រទេស​ដែល​កាន់​លិខិតឆ្លងដែន​អេ​ឡិច​ត្រូ​និច​ខ្មែរ​ (E-Passport​) មិន​តម្រូវឲ្យ​បំពេញបែបបទ​ទេ​។

២) អំពី​បែបបទ​ចូល​ ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​

ភ្ញៀវ​ទេសចរ​ដែល​បើកបរ​ដោយខ្លួនឯង​ (Self​ Driving​ Tours​) មានបំណង​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​ នាំចូល​បណ្តោះអាសន្ន​ និង​ចេញទៅ​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ ទូទាំង​ប្រទេស​ អាច​បំពេញ​ប្រតិវេទន៍​គយ​សង្ខេប​ សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ចូល​ ចេញ​បណ្តោះអាសន្ន​របស់​ភ្ញៀវ​ទេសចរ​ (Summary​ declaration​ form​ for​ temporary​ entry​-exit​ of​ conveyance​ of​ tourists​) ជាមួយ​មន្រ្តី​គយ​ច្រក​ទ្វារ​តែម្តង​។

ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​បង់ប្រាក់​និមុត្តិធានា​ (Deposit​) និង​ថ្លៃ​ធានារ៉ាប់រង​ឡើយ​។ ភ្ញៀវ​ទេសចរ​អាច​ចូល​គេហ៍​ទំព័រ​ WWW.Customs.gov.kh​ ដើម្បី​ទទួលយក​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​។

ខាងក្រោម​នេះ​ ជា​សេចក្តី​ប្រកាស​របស់ក្រ​សួង​ទេសចរណ៍​សូម​អាន​លំអិត​…..

កម្ពុជា​ និង​បណ្តា​ប្រទេស​ព្រមទាំង​អង្គការ​ចំនួន​ ១២០​ បាន​និង​កំពុង​ចូលរួម​ក្នុង​ពិព័រណ៍​សាកវប្បកម្ម​អន្តជាតិ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​បាន​និង​កំពុង​ចូលរួម​ក្នុង​ពិព៌​ណលំដាប់​ពិភពលោក​ ក្រោម​ឈ្មោះថា​ “ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​”នាទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ ដែល​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ និង​អង្គការ​អន្តរជាតិ​នានា​ចំនួន១២០មក​ពី​ជុំវិញ​ពិភពលោក​។

ពិព៌​ណដែល​មាន​រយៈពេល​រហូតដល់៦ខែ​នេះ​បាន​ចាប់ផ្តើម​ ពី​ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០១៩​ ពន្លា​ជាតិ​របស់​កម្ពុជា​ បាន​ទាក់ទាញ​ភ្ញៀវ​កិត្តិយស​ និង​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ចូល​មក​ទស្សនា​សួន​កម្ពុជា​ និង​ស្វែងយល់​អំពី​វប្បធម៌​ ប្រពៃណី​ និង​ផលិតផល​ខ្មែរ​ សុ​រប​ប្រមាណ​ជាង៤០ម៉ឺន​នាក់​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​លើក​អះអាង​ថា​កម្ពុជា​ ទទួល​បាន​ប្រយោជន៍​ជាច្រើន​ នៅក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ថែមទាំង​បាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ពី​វិស័យ​សេវាកម្ម​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​មកកាន់​កម្ពុជា​ផង​ដែរ​។

លោក​បាន​អះអាង​ថា​ ក្រៅពី​ទទួល​បាន​ឱកាស​ចូលរួម​ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​នៅ​កម្ពុជា​ ជាពិសេស​ទៅលើ​វិស័យ​ទេសចរណ៍​នោះ​ ថែមទាំង​មានឱកាស​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​ ក៏ដូចជា​អង្គការ​អន្តរជាតិ​ ដើម្បី​ជំរុញ​ដល់​ការ​វិនិយោគ​ ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ផង​ដែរ​។

លោក​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​មានប្រសាសន៍​ថា​ “លោក​ប្រធានាធិបតី​ ស៊ី​ ជី​នពីង​ តែងតែ​លើកឡើង​ពី​ ភ្នំ​បៃតង​ និង​ទឹកថ្លា​យង់​ គឺជា​ភ្នំ​មាស​-ភ្នំ​ប្រាក់​។ ចំណែក​ការ​លើកកម្ពស់​បរិស្ថាន​ធម្មជាតិ​ គឺជា​ការ​លើកកម្ពស់​ផលិតភាព​ ហើយ​នេះ​ជា​មូលហេតុ​សំខាន់​ ដែល​ប្រទេស​កម្ពុជា​ បាន​គាំទ្រ​ប្រទេស​ចិន​ ក្នុង​ការរៀបចំ​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​ និង​តែង​ចូលរួម​ឥត​រុញរា​នៅក្នុង​ពិព័រណ៍​ដ៏​អស្ចារ្យ​នេះ​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​នានា​ ក្នុង​កិច្ចការពារ​បរិស្ថាន​ធម្មជាតិ​”៕

ចំណេះដឹង​! តើ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ភាព​ពិសេស​ដូចម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ពាក្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ត្រូវ​គេ​លើកយកមកនិយាយ​យ៉ាង​រត់មាត់​ ប៉ុន្តែ​តើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​លក្ខណៈ​ពិសេស​ដូចម្តេច​ មិនទាន់​ត្រូវ​បាន​គេ​ដឹង​ទូលំទូលាយ​នៅឡើយ​ទេ​។

គេហទំព័រ ​Propertyerea.asia ​សូម​លើកយក​ចំណេះដឹង​ពី​តំបន់​នេះ​ មក​ពន្យល់​ជូន​មិត្ត​អ្នកអាន​ ដើម្បី​បាន​សិក្សា​ស្វែងយល់​។

​តំបន់​សេដ្ឋកិច្ច​ពិសេស​ សំដៅ​ទៅលើ​មជ្ឈមណ្ឌល​ពិសេស​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ ដែល​ប្រមូលផ្ដុំ​នូវ​សកម្មភាព​ឧស្សាហកម្ម​ និង​សកម្មភាព​ពាក់ព័ន្ធ​ដទៃទៀត​ ហើយ​អាច​មាន​តំបន់ឧស្សាហកម្ម​ទូទៅ​ និង​តំបន់​ផលិត​កែច្នៃ​នាំចេញ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​នី​មួយ​ៗត្រូវ​មាន​មណ្ឌល​ផលិតកម្ម​ និង​អាច​មាន​មណ្ឌល​ផលិតកម្ម​សេរី​ មណ្ឌល​សេវាកម្ម​ មណ្ឌល​លំនៅ​ដ្ឋាន​ និង​មណ្ឌល​ទេសចរណ៍​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ ជាគោល​នយោបាយ​របស់​រដ្ឋាភិបាល​ ក្នុង​គោលបំណង​ទាក់​ ទាញ​អ្នក​វិនិយោគ​តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​ផ្សេង​ៗ និង​ការ​លើកទឹកចិត្ត​ច្រើនជាង​តំបន់​ផ្សេង​ៗទៀត​ ក៏ដូចជា​ការ​ផ្ដល់​នូវ​នយោបាយ​ច្រកចេញ​ចូល​តែមួយ​ ក្នុង​ការនាំចេញ​ និង​នាំចូល​ ដោយ​មាន​មន្រ្ដី​រដ្ឋាភិបាល​ជា​អ្នកផ្ដល់​នូវ​សេវា​រដ្ឋបាល​៕

អូស្ត្រាលី​ផ្តល់​ទិដ្ឋ​ការ​ឲ្យតែ​មហាសេដ្ឋី​ហុងកុង​ក្នុង​វិនិយោគ​អចលនទ្រព្យ​ ខណៈ​ការ​តវ៉ា​កំពុង​ឡើង​កំ​ដៅ​

0

ដោយ​ Donald​ Lee

​ហុងកុង​៖ ប្រជាជន​ហុងកុង​កំពុង​សម្លឹង​មើល​ការ​វិនិយោគ​អចលនទ្រព្យ​លំដាប់​ប្រណីត​នៅ​អូស្ត្រាលី​ដើម្បី​ទទួល​បាន​ទិដ្ឋ​ការ​ ខណៈ​ការ​តវ៉ា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កំពុង​កើនឡើង​បាន​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​ជួប​ភាព​វឹកវរ​។

របាយ​កា​រណ៍​រ៉យទ័​របា​នរក​ឃើញថា​ ភ្នាក់ងារ​អចលនៈ​ទ្រព្យ​នៅក្នុង​ប្រទេស​អូស្រ្តាលី​កំពុងតែ​ទទួល​បានការ​កើនឡើង​ជាង​ ៣០​ ភាគរយ​នៃ​ប្រជាជន​ក្រុង​ហុងកុង​ដែល​ចាប់អារម្មណ៍​ក្នុង​ការទិញ​អចលនទ្រព្យ​ប្រណីត​ដែល​មានតម្លៃ​ ៣ លាន​ដុល្លារ​។

ក្រោម​កម្មវិធី​ទិដ្ឋ​ការដែល​មានតែ​មហាសេដ្ឋី​របស់​អូស្ត្រាលី​ អ្នក​វិនិយោគ​អាច​ទទួល​បាន​ទិដ្ឋាការ​ ប្រសិនបើ​ពួកគេ​វិនិយោគ​យ៉ាងតិច​ ៣,៤​លាន​ដុល្លារ​នៅ​អូស្ត្រាលី​។លោក​ Jamie​ Mi​ ភ្នាក់ងារ​នៅ​ Kat​ Burton​ Real​ Estate​ មាន​មូលដ្ឋាន​នៅ​អូទ្រីស​ បាន​និយាយ​ថា​ “បាតុកម្ម​នៅ​ហុងកុង​បាន​ពន្លឿន​ការជំរុញ​ទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​ការ​ប្តូរ​ប្រាក់​របស់​ពួកគេ​”។

ទិន្នន័យ​ពី​វេទិកា​អចលនទ្រព្យ​ចិន​ Juwai.com​ ក៏បាន​រក​ឃើញថា​ មានការ​កើនឡើង​ចំនួន​ ៥០​ ភាគរយ​នៃ​ចរាចរណ៍​ពី​ប្រជាជន​ហុងកុង​ដែល​ចាប់អារម្មណ៍​លើ​អចលនទ្រព្យ​អូស្ត្រាលី​នៅក្នុង​ត្រីមាស​ទី២​។

ប៉ូលី​សហុង​កុង​បាន​បដិសេធ​ការ​អនុញ្ញាតិ​អោយ​អ្នក​រៀបចំ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​កាលពី​ថ្ងៃសៅរ៍​។ ប៉ូលី​សនៅ​តែ​យាម​ក្រុម​អ្នក​តវ៉ា​មិន​គោរព​បទបញ្ជា​ និង​បន្ត​ការ​តវ៉ា​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​ជាង​ ១៣​ សប្តាហ៍​។

ប៉ូលី​សបា​ននិ​យាយ​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃសៅរ៍​ថា​ “ទោះបីជា​អ្នក​រៀបចំ​កម្មវិធី​បាន​និយាយ​ថា​ ពួកគេ​នឹង​លុបចោល​ព្រឹត្តិ​ការណ៍​នេះ​ក៏ដោយ​យើង​រំពឹង​ថា​ប្រជាជន​នឹង​នៅតែ​ចេញ​មក​តវ៉ា​”។

ប៉ូ​លី​សបា​នប​ន្ត​ថា​ “ប្រសិនបើ​ពួកគេ​ចេញ​មក​តវ៉ា​ យើង​នឹង​ឃើញ​ពី​សកម្មភាព​របស់​ពួកគេ​។ ប្រសិនបើ​ពួកគេ​ធ្វើ​វា​ដោយសន្តិវិធី​ ប៉ូលី​សនឹង​អនុវត្ត​សកម្មភាព​សមាមាត្រ​ដើម្បី​ការពារ​ការ​ប្រឈមមុខ​ដ៏​ធំ​មួយ​នេះ​”៕