នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​៖ ភ្នំពេញ​មាន​អគារ​ខ្ពស់​ៗច្រើន​ និង​ប្រជាជន​មាន​ជីវភាព​ប្រសើរ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បណ្ឌិត​ Tun​ Dr​. Mahathir​ Mohamad​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ម៉ាឡេស៊ី​បានឱ្យ​ដឹង​ថា​ ទីក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ មានការ​ផ្លាស់​ច្រើន​ខ្លាំង​មែនទែន​ ដោយមាន​ការ​អគារ​ខ្ពស់​ៗជាច្រើន​ ដូច​បណ្តា​ទីក្រុង​ផ្សេងទៀត​ក្នុង​តំបន់​។ ការ​កត់សំគាល់​បែបនេះ​បន្ទាប់​ការ​ធ្វើទស្សនកិច្ច​ផ្លូវ​កា​របស់​លោក​ មកកាន់​កម្ពុជា​លើក​ទី៣នា​ពេលនេះ​។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad

លោក​ Mahathir​ បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​ស្ដី​អំពី​ “ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​” នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៩នេះ​ថា​ ​ទីក្រុង​ភ្នំ​ពេញ​ពោ​ពេញ​ទៅ​ដោយ​ភាព​មមាញឹក​ និង​អគារ​ខ្ពស់​រីក​ដុះដាល​ និង​ហាង​ទំនើប​ជាច្រើន​ ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​សប្បាយរីករាយ​ទៅ​នឹង​ការ​ដើរ​ផ្សារ​។

លោក​បន្ត​ថា​ “នេះ​សរ​បញ្ជាក់​ទីក្រុង​ភ្នំពេញ​កំពុង​មានការ​រីកចម្រើន​ ដូច​ទីក្រុង​ធំ​ដទៃទៀត​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ នេះ​ដោយ​សារ​ប្រជាជន​នៅក្នុង​ប្រទេស​នេះ​ ខិតខំ​ប្រឹងប្រែង​ក្នុង​ចែករំលែក​កសាង​សាង​ឡើងវិញ​នូវ​ទីក្រុង​ភ្នំពេញ​ ដែល​ជា​បេះ​ដូរ​នៃ​ប្រទេស​កម្ពុជា​”។

លោកនាយក​រដ្ឋមន្ត្រី​បាន​សម្តែង​កា​រស​ម្បាយ​ចិត្ត​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេលនេះ​ ហើយ​ឃើញ​ប្រជាជន​កម្ពុជា​មាន​ភាព​រីក​ចំរើន​ ជាពិសេស​ទីក្រុង​ភ្នំពេញ​មានការ​រីក​ចំរើន​លឿន​។

លោកនាយក​រដ្ឋមន្ត្រី​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​តំបន់​អាស៊ាន​ បាន​អះអាង​ចំពោះមុខ​និស្សិត​កម្ពុជា​រាប់​រយ​នាក់​នៅ​ថ្ងៃនេះ​ថា​ ប្រទេស​កម្ពុជា​គឺ​មិត្ត​ និង​មាន​ទំនង​ល្អ​ទាំង​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​វិនិយោគ​ក្នុង​តំបន់​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សន្យា​ថា​ ប្រាប់​អ្នក​វិនិយោគិន​ម៉ាឡេស៊ី​ទាំងអស់​មក​វិនិយោគ​ទាំង​មក​បណ្តា​កទុន​រីក​ស៊ី​ ក្នុង​វិស័យ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ដល់​យុវជន​កម្ពុជា​ និង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ មានការ​រីក​ចំរើន​បន្ថែម​ទៀត​ ។ លោក​ក៏​នឹង​ណែនាំ​ឱ្យ​អ្នក​វិ​នយោ​គិ​នម៉ាឡេស៊ី​ទាំងនេះ​ ត្រូវ​គោរពច្បាប់​ប្រទេស​កម្ពុជា​ ទៅ​ក្នុង​កាលៈទេសៈ​បែប​ណាក៏ដោយ​។

លោក​បណ្ឌិត​ មហា​ធា​ មហាម៉ាត់​ (Mahathir​ Mohamad​) នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ រយៈពេល៣ថ្ងៃទី២​ ដល់​ថ្ងៃទី៤​ ខែ​ កញ្ញា​ ឆ្នាំ២០១៩​ តប​តាម​ការ​អញ្ជើញ​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ លោក​បណ្ឌិត​មហា​ធៀ​ មហាម៉ាត់​ នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការ​ពង្រឹង​ និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ ក្នុង​កម្រិត​តំបន់​ និង​អន្តរជាតិ​។

ប្រទេស​ម៉ាឡេស៊ី​មាន​ប្រជាជន​ចំនួន៣២​,៦លាន​នាក់​ និង​ប្រា​ក់់​ចំណូល​ចំនួន១២​,១០៩ដុល្លារ​សំរាប់​មនុស្សម្នាក់​នៅ​ឆ្នាំ២០១៩នេះ​៕

បច្ចេកវិទ្យា​ 5G នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់​ចិន​កើន​ដល់​ ២,១ ទ្រី​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ២០២០​

0
បច្ចេកវិទ្យា​ 5G នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់​ចិន​កើន​ដល់​ ២,១ ទ្រី​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ២០២០​

ដោយ​ វុត្ថា​

ប្រទេស​ចិ​នៈ​ បច្ចេកវិទ្យា 5​G ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​ចិន​ ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ១៥​,២ ទ្រី​លា​នយ័ន​ ស្មើនឹង​ ២,១ ទ្រី​លាន​ដុល្លារ​ ដោយ​ចាប់ពី​ឆ្នាំ២០២០​ ដល់២០២៥ខាងមុខ​។

លោក​ Wang​ Zhiqin​ នាយករង​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ចិន​ (CAICT​) ​បានឱ្យ​ដឹង​នៅក្នុង​សន្និសីទ​សិប្បនិម្មិត​ពិភពលោក​ឆ្នាំ​ ២០១៩​ (2019​ World​ Artificial​ Intelligence​ Conference​ ) នៅ​ទីក្រុង​សៀងហៃ​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ថា​ បច្ចេកវិទ្យា5​G ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួយ​បង្កើន​តម្លៃបន្ថែម​នៃ​ឧស្សាហកម្ម​ព័ត៌មាន​របស់​ប្រទេស​ចិន​ចំនួន៣​,៣ទ្រី​លា​នយ័ន​ ក្នុងរយៈពេល៥ឆ្នាំខាងមុខ​ទៀត​។

លោក​បន្ត​ថា​ ទន្ទឹម​នឹង​នេះ​ដែរ​វា​នឹង​រួមចំណែក​ ដល់​កំណើន​សេដ្ឋកិច្ច​ចំនួន ១១​,៩ទ្រី​លា​នយ័ន​ នៅក្នុង​តម្លៃបន្ថែម​នៃ​ឧស្សាហកម្ម​រួម​មាន​អ៊ិ​នធើ​ណេត​ យានយន្ត​ ផលិតកម្ម​ និង​ថែទាំ​សុខភាព​។ បច្ចេកវិទ្យា​ 5G នឹង​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​ចិន​ ហើយ​ការ​រួមបញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា​ 5G ជាមួយនឹង​បច្ចេកវិទ្យា​ផ្សេងទៀត​ នឹង​ធ្វើ​បដិវត្ត​នូវ​ទម្រង់​ឌីជីថល​នៃ​សេដ្ឋកិច្ច​ឌីជីថល​។

បច្ចេកវិទ្យា​ 5G នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់​ចិន​កើន​ដល់​ ២,១ ទ្រី​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ២០២០​

ប្រទេស​ចិន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ 5​G ថ្នាក់​ជាតិ​ នៅក្នុង​ខែតុលា​ ឆ្នាំ២០១៨​ កន្លងមក​នេះ​ នៅក្នុង​ទីក្រុង​សៀងហៃ​ ដែល​បាន​ក្លាយជា​ទីក្រុង​ដំបូង​គេ​ ដែល​មាន​បណ្តាញ​ពាណិជ្ជកម្ម​ 5G៕

អាមេរិក​ និង​ចិន​កំពុង​សាចទឹក​ដាក់គ្នា​ ខណៈ​ក្រុមហ៊ុន​អាមេរិក​ទាមទារ​ឲ្យ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ អាមេរិក​ និង​ចិន​ បាន​គំរាមកំហែង​ក្នុង​ការ​ដាក់​ពន្ធគយ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក​កាលពី​ចុង​សប្តាហ៍​ ដោយធ្វើ​ឲ្យ​ប៉ះពាល់​លើ​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​របស់​ប្រទេស​រៀង​ខ្លួ​មៗ​ ខណៈ​ក្រុមហ៊ុន​អាមេរិក​បន្ត​អង្វរ​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ ឲ្យ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​។

កាលពី​ខែមុន​ លោក ​Trump​ បា​នប​ញ្ជ​ឲ្យ​ដំឡើង​ពន្ធគយ​ពី២៥ភាគរយ​ ទៅ៣០​ ភាគរយ​សម្រាប់​ទំនិញ​ចិន​ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ និង​ការ​កើនឡើង​បន្ថែម​លើ​ទំនិញ​ចិន​ផ្សេងទៀត​ ដែល​មានតម្លៃ៣០០ពាន់​លាន​ដុល្លារ​ ជាមួយនឹង​ការ​ជាប់ពន្ធ​ ១៥ភាគរយ​ បន្ទាប់ពី​ចិន​បាន​ប្រកាស​ពន្ធ​ថ្មី​លើ​ទំនិញ​អាមេរិក​។

ការដំឡើង​ពន្ធ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ ខណៈ​ចិន​បាន​ប្រកាស​ថា​ ខ្លួន​នឹង​លុបចោល​រាល់​ការទិញ​ទំនិញ​កសិកម្ម​របស់​អាមេរិក​ ជាពិសេស​ផលិតផល​សណ្តែកសៀង​ ហើយ​ចិន​ក៏បាន​ប្រកាស​ដំឡើង​ពន្ធគយ​ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​នេះ​ ហើយនឹង​បង្កើន​ពន្ធ​លើ​ការនាំចូល​ទំនិញ​ ពី​អាមេរិក​ស្ទើរតែ​ទាំងអស់​នៅ​ខែ​ ធ្នូ​ខាងមុខ​។

ខណៈ​កាតព្វកិច្ច​ពន្ធ​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​ទាំងពីរ​ ក្រុមហ៊ុន​អាមេរិក​បាន​ថ្កោលទោស​ និង​រិះគន់​ការ​បន្ត​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​។

លោក​ Bethany​ Aronhalt​ អ្នកនាំពាក្យ​របស់​អាមេរិក​សម្រាប់​ពាណិជ្ជកម្ម​សេរី​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “ពន្ធគយ​គឺជា​ការ​ធ្វើ​ខាតបង់​ការងារ​នៅ​អាមេរិក​ និង​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​អាមេរិក​ ដោយធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សេដ្ឋកិច្ច​អាមេរិក​ទាំងមូល​”។

លោក​បាន​បន្ត​ថា​ “ជាក់ស្តែង​គឺថា​ ក្រុមហ៊ុន​ទទួលរង​ផល​ប៉ះពាល់​ ដោយ​ពន្ធ​បន្ថែម​ខ្ពស់​រហូតដល់៣០ភាគរយ​ ហើយ​ការ​ប្រឈម​នេះ​គឺ​មិនមែន​ជា​ការ​ដោះ​សារ​ទេ​។ វា​ជាត​ថភាព​សេដ្ឋកិច្ច​ពិត​”។

ប្រធានាធិបតី​អាមេរិក​បាន​ស្តី​បន្ទោស​ក្រុមហ៊ុន​អាមេរិក​ ចំពោះ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​ បន្ទាប់ពី​អ្នកសារព័ត៌មាន​បាន​រាយការណ៍​ពី​យោបល់​ អវិជ្ជមាន​របស់​ក្រុមហ៊ុន​អា​មេ​រិក​ធំៗ​ដែល​ការ​កើតឡើង​ដោយសារ​ លោក​ Trump​។

លោក​ Trump​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “ក្រុមហ៊ុន​ដែល​ដំណើរការ​មិនល្អ​ និង​ក្រុមហ៊ុន​ទន់ខ្សោយ​កំពុង​ស្តី​បន្ទោស​ ទៅលើ​ពន្ធគយ​តូចតាច​ទាំងនេះ​ជំនួស​ឱ្យ​ការគ្រប់គ្រង​មិនល្អ​”។

លោក​បាន​បន្ថែម​ថា​ “ហើយ​អ្នកណា​ពិតជា​អាច​ស្តី​បន្ទោស​ពួកគេ​ ចំពោះ​ការ​ធ្វើបែប​នេះ​? សូមទោស​!” ។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត៥៨៥ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​៕

រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ចំនួន​ ១,៨៤៣លាន​ដុល្លារ​លើ​គម្រោង​រថភ្លើង​អាកាស​ និង​ក្រោម​ដី​នៅ​ក្រុងភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​រហូតដល់១៨៤៣លាន​ដុល្លារ​ ដើម្បី​កសាង​បណ្តាញ​រថភ្លើង​លើ​អាកាស​ ដែក​តភ្ជាប់​ពី​តំបន់​ផ្សារ​ធំ​ថ្មី​ ទៅកាន់​រង្វង់​មូល​ចោមចៅ​ ជាយ​រាជធានី​ភ្នំពេញ​ ដែល​គ្រោង​ចាប់ផ្តើម​សាងសង់​នា​ឆ្នាំ ២០២០​ខាងមុខ​។

អ្នក​នាំ​ពាក​ម្យ​ក្ថ​រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ ការសិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន​ (JICA​) ហើយ​បាន​ស្ថាប័ន​ជ្រើសរើស​ក្រុមហ៊ុន​ Nippon​ Koei​ សម្រាប់​សិក្សា​គម្រោង​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​ ២០១៧​ កន្លងមក​នេះ​។

លោក​បាន​ពន្យល់​ថា​ គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ ​(AGT​) ចាប់ពី​ចំណុច​ផ្សារ​ធំ​ថ្មី​ ទៅដល់​រង្វង់​មួល​ចោមចៅ​និង​បំបែក​ទៅកាន់​ចំណត​សំរោង​(តាម​បណ្តោយ​មហា​វិ​ថី​ហ្សាល​ដឺ​ហ្គោល​ មហាវិថី​មុនី​រ៉េ​ត ផ្លូវ​វ៉េ​ងស្រេង​ មហាវិថី​សហព័ន្ធ​រុស្សី​ និង​ផ្លូវជាតិ​លេខ៤​ ឆ្ពោះទៅ​កាន់​ចំណត​សំរោង​) មាន​ប្រវែង១៩គីឡូម៉ែត្រ​ ( ១៥​ គីឡូម៉ែត្រ​នៅ​លើ​អាកាស​ និង៤គីឡូម៉ែត្រ​នៅ​ក្រោយ​ដី​) និង​មាន២០ស្ថានីយ៍​ (១៨​ ស្ថានីយ៍​ នៅ​លើ​អាកាស​ និង​ ២ ស្ថានីយ៍​នៅ​ក្រោ​ងដី​)។

លោក​បន្ថែម​ទៀត​ថា​ គម្រោង​នេះ​ត្រូវ​បាន​សិក្សា​បញ្ចប់​ និង​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​សមាជិក​គណៈកម្មការ​សម្របសម្រួល​ ដែល​មាន​សមាសភាព​ពី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​ដឹកជញ្ជូន​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងបរិស្ថាន​ និង​រដ្ឋ​រាជធានី​ភ្នំ​ចំនួន៥​ ចាប់ពី​ឆ្នាំ២០១៧​ រហូតដល់​ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​។

ជាមួយគ្នា​នេះ​ ក៏បាន​របាយការណ៍​ហេតុ​ប៉ះពាល់​បរិស្ថាន​ទៅ​ក្រសួង​បិ​រស្ថាន​ កាលពី​ថ្ង​ ៨ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ និង​របាយការណ៍​ផែនការ​ដោះស្រាយ​ប៉ះពាល់​ទៅ​អគ្គនាយក​ដ្ឋាន​ ដោះស្រាយ​ផល​ប៉ះពាល់​ និង​រង​ចាំ​ការ​ឯកភាព​។

លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​បញ្ជាក់​ថា​ បើ​តាម​ផែនការ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នេះ​ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២០​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ចរាចរណ៍​ និង​ឱ្យ​ទាន់​អា​ស៊ី​ហ្គែម​ ២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នា​ពេល​ខាងមុខ​ តែ​អ្វី​ដែល​លំបាក​ គឺ​ស្វែងរក​ថវិកា​ក្នុង​ការសាងសង់​លើ​គម្រោង​នេះ​៕

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ផ្តោត​លើ​ការ​កសាង​សហគមន៍​បៃតង​នៅ​តាម​មូលដ្ឋាន​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បាន​ផ្តោត​លើ​ការ​កសាង​សហគមន៍​បៃតង​នៅ​តាម​មូលដ្ឋាន​ ដោយ​បាន​ឧបត្ថម្ភ​ថវិកា​ជាច្រើន​ក្នុង​ការទិញ​ដើមឈើ​ និង​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៅ​ឃុំ​រកាខ្នុរ​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​។

តាមរយៈ​ក្រុមការងារ​ចុះ​ជួយ​ឃុំ​រកាខ្នុរ​ ស្រុក​ក្រូចឆ្មារ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​បាន​ឧបត្ថម្ភ​ថវិកា​តាមរយៈ​លោក​ម៉ឹង​ សុខ​លាត​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​រកាខ្នុរ​ ដើម្បី​ដាំ​ដើមឈើ​នៅក្នុង​គ្រប់​បរិវេណ​សាលារៀន​ នៅក្នុង​មូលដ្ឋាន​ខាងលើ​ ហើយក៏​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ការ​កសាង​ផ្លូវលំ​ និង​សំណង់​មួយចំនួន​ក្នុង​វត្ត​អារ៉ាម​ផង​ដែរ​។

កម្មវិធី​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១​ កញ្ញា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដែល​មានការ​ចូលរួម​ពី​លោក​ម៉ឹង​ សុខ​លាត​ អភិបាលស្រុក​ អាជ្ញាធរ​មូលដ្ឋាន​ សិស្សានុសិស្ស​ និង​ព្រះសង្ឃ​ផង​ដែរ​៕

CVEA​ បង្កើន​ការ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ការ​វិនិយោគ​ពីជ​ប៉ុន​មកកាន់​កម្ពុជា​បន្ថែម​ទៀត

0

​ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០១៩​ ព្រឹកមិញ​នេះ​ គណៈប្រតិភូ​តំណាង​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​សរុប​ចំនួន៤១នាក់​ បាន​ទៅដល់​ប្រទេស​ជប៉ុន​ហើយ​ក្រោម​ការដឹកនាំ​ដោយ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ ដើម្បី​ស្វែងយល់​ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទីផ្សារ​អចលនទ្រព្យ​ និង​កៀងគរ​ក្រុម​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) កាលពីយប់មិញ​នេះ​ បាន​ដឹកនាំ​ប្រតិភូ​ និង​សមាជិកសមាគម​សរុប​ ៤១នាក់​ ទៅ​ចូលរួម​កិច្ចប្រជុំ​អចលនទ្រព្យ​អន្ដរ​ជាតិ​ IREC​ ឆ្នាំ២០១៩​ នៅ​ប្រទេស​ជប៉ុន​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី០២​ ដល់​ថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ ។មុន​ចាកចេញ​ពី​ព្រលា​នយន្តហោះ​ភ្នំពេញ​ – អន្តរជាតិ​ ប្រធាន​សមាគម​ CVEA​ បាន​ចាត់ទុកថា​ការចូលរួម​នេះ​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នករក​ស៊ី​វិស័យ​ អចលនទ្រព្យ​កម្ពុជា​ ដែល​ត្រូវ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​រីកចម្រើន​លើ​ពិភពលោក​ ពិសេស​ម្ចាស់ផ្ទះ​ជប៉ុន​ ។

លើស​ពីនេះ​ លោក​ក៏បាន​ត្រៀម​ នូវ​ប្រធានបទ​សំ​ខាន់​ៗ ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​កៀងគរ​អ្នក​វិនិយោគ​បរទេស​ផង​ដែរ​ ។លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​ “នេះ​គឺជា​ឱកាស​ដ៏​ល្អ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មកកាន់​កម្ពុជា​ និង​ពី​កម្ពុជា​ទៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​”។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​បាន​ត្រៀម​ធ្វើ​បទ​បង្ហាញ​ ដោយ​លើកយក​ចំណុច​សំ​ខាន់​ៗមួយចំនួន​ ពិសេស​ផ្ដោត​លើ​ប្រទេស​កម្ពុជា​ ហេតុអ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​អ្នក​វិនិយោគ​បរទេស​បាន​យល់​ និង​ស្គាល់​ច្បាស់​ពី​ប្រទេស​កម្ពុជា​”។

ជាមួយនឹង​មហា​ព្រឹត្តិ​ការណ៍​ស្ដី​អំពី​ទីផ្សារ​អចលនទ្រព្យ​ជាសាកល​ និង​ការ​វិនិយោគ​នេះ​ លោក​ ច្រឹក​ សុ​ខនីម​ បាន​គូសបញ្ជាក់​ថា​ “ IREC​ ឬ International​ Real​ Estate​ Conference​ គឺជា​ព្រឹត្តិ​ការណ៍​ផ្សព្វផ្សាយ​ និង​ផ្លាស់ប្ដូរ​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ​ រវាង​អ្នកជំនួញ​វិស័យ​អចលនទ្រព្យ​ ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​ និង​អនាគត​ នៃ​ទីផ្សារ​អចលនទ្រព្យ​ តាម​ប្រទេស​នី​មួយ​ៗ” ។

លោក​បាន​បញ្ជាក់​ថា​ “ IREC​ ជាផ្នែក​មួយ​ដ៏​សំខាន់​របស់​សមាគម​អចលនទ្រព្យ​ពិភពលោក​ National​ Association​ of​ Realtors​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ហើយ​បាន​ផ្ដោត​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ាន​”។

វត្តមាន​របស់​មហា​ព្រឹត្តិ​ការណ៍​ IREC​ បាន​ធ្វើ​ឱ្យ​ប្រទេស​ដែល​មានឱកាស​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ ទទួល​បាន​ឱកាស​ និង​ភាពល្អ​ប្រសើរ​ជាច្រើន​ ទាំង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ ទាំង​វិស័យ​សេដ្ឋកិច្ច​ រហូត​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នានា​ជាស​មា​ជិ​កធ្វើការ​ប្រកួតប្រជែង​ និង​ដាក់ពាក្យ​ស្នើសុំ​ជាច្រើន​ឆ្នាំ​ ទោប​អាច​មានឱកាស​។

ដោយ​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ខាងលើ​នេះ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ពី​គម្រោង​របស់​ខ្លួន​ក្នុងនាម​ជា​អ្នកតំណាង​កម្ពុជា​បាន​ត្រៀមខ្លួន​ប្រកួតប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​ កិច្ចប្រជុំ​អចលនទ្រព្យ​អន្ដរ​ជាតិនេះ​នៅ​ថ្ងៃ​អនាគត​៕

វិ​ស័យ​ធំៗ​ចំនួន៣​ នៅ​រក្សា​បា​នកំនើ​នយ៉ា​ងរ៉ឹង​មាំ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​សំ​ខាន់​ៗចំនួន៣បាន​ និង​កំពុង​បន្ត​សម្រេច​បា​នកំនើ​នយ៉ា​ងរ៉ឹង​មាំ​ ដដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​កំនើន​ល្អ​ប្រសើរ​ ដោយ​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា​ សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ២០១៩នឹង​សម្រេច​បា​នកំនើន​ ក្នុងរង្វង់៧​,១ភាគរយ​។

វិស័យ​ចំនួន៣​ ដែល​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​ភាពល្អ​ប្រសើរ​ក្នុង​ការ​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​នៅក្នុង​ឆ្នាំ២០១៩​ ឱ្យ​សម្រេច​បាន​គោល​ការព្យាករណ៍​រួមមាន​វិស័យ​កសិកម្ម​ វិស័យ​ឧស្សាហកម្ម​ និង​វិស័យ​សេវាកម្ម​។

របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញថា​ វិស័យ​ឧស្សាហកម្ម​ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ នឹង​កើនឡើង​ប្រមាណ ១០​,៧ភាគរយ​ យឺត​ជាង​ឆ្នាំ២០១៨​ ដែល​មាន​កំណើន១២​,៣ភាគរយ​ ដោយសារ​ការ​រំពឹង​ទុក​អំពី​ការ​ថមថយ​នៃ​អនុ​វិស័យ​កាត់ដេរ​។ អនុ​វិស័យ​កាត់ដេរ​ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន៧​,១ភាគរយ​ ធៀប​នឹង ១០​,៧ភាគរយ​ ក្នុង​ឆ្នាំ២០១៨​ ដោយសារ​កំណើន​យឺត​នៃ​សេដ្ឋកិច្ច​សកល​ ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​។

អនុ​វិស័យ​សំ​ណង់​ត្រួ​វបាន​ប៉ាន់ស្មាន​ថា​ នឹង​នៅតែ​បន្ត​កំណើន​ប្រមាណ១៧​,៣ភាគរយ​ ទោះបីជា​មានការ​ថមថយ​បន្តិច​ពី១៨ភាគរយ​កាលពី​ឆ្នាំ២០១៨​ ដោយសារតែ​ការ​ថមថយ​នៃ​សំណង់​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​ខ្ពស់​ ប៉ុន្តែ​ត្រូវ​បាន​ប៉ះប៉ូវ​មកវិញ​ដោយ​តម្រូវការ​ខ្ពស់​នៃ​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​ ព្រមទាំង​សំណង់​អគារ​ពាណិជ្ជកម្ម​។

​ចំពោះ​អនុ​វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​ នឹង​នៅតែ​បន្ត​កំណើន​រឹងមាំ​ក្នុងរង្វង់១០​,៥ភាគរយ​ ដោយសារ​ការ​កើនឡើង​ផលិតកម្ម​ សម្រាប់​បម្រើ​ដល់​ការនាំចេញ​ និង​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​ដែល​កំពុងតែ​មាន​និន្នាការ​កើនឡើង​។

វិស័យ​សេវាកម្ម​ ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កំណើន​ល្អ​ប្រសើរ​ ក្នុង​អត្រា៦​,៧ភាគរយ​ ខ្ពស់​ជាង​ឆ្នាំ២០១៨​ មាន​ត្រឹម៦​,៥​ភាគរយ​ ដែល​គាំទ្រ​ដោយ​អនុ​វស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ ការ​ដឹកជញ្ជូន​ និង​ទំនាក់ទំនង​ ការ​លក់ដុំ​-រាយ​ និង​អចលនទ្រព្យ​។ អនុ​វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ នឹង​បន្ត​កំណើន៥​,៦ភាគរយ​ ដោយសារតែ​ការ​រំពឹង​ទុក​អំពី​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ទេសចរ​បរទេស​ រួម​ជាមួយនឹង​ទេសចរ​ក្នុង​ស្រុក​ ព្រមទាំង​កំណើន​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​មួយ​នេះ​។

អនុ​វិស័យ​ដឹកជញ្ជូន​ និង​ទំនាក់ទំនង​ នឹង​បន្ត​រក្សា​បាន​កំណើន​រឹងមាំ​ក្នុង​អត្រា​ ៧,៨ភាគរយ​ ចំណែក​ឯអនុ​វិស័យ​អចលនទ្រព្យ​ ក៏​នឹង​បន្ត​រក្សា​កំណើន​ខ្ពស់​ក្នុង​អត្រា៨​,៨ភាគរយ​។

វិស័យ​កសិកម្ម​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​មាន​កំណើន​យឺត​ក្នុងរង្វង់១​,៦ភាគរយ​ ក្នុង​នោះ​អនុ​វិស័យ​ដំណាំ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ នឹង​មាន​កំណើន​ប្រមាណ១​,៧ភាគរយ​ ទាប​ជាង​អត្រាកំណើន​ឆ្នាំ២០១៨បន្តិច​ ដោយសារតែ​ថមថយ​កំណើន​ផលិតកម្ម​ស្រូវ​។ ទោះជាយ៉ាងណា​ ផលិតកម្ម​ដំណាំរួមផ្សំ​ឧស្សាហកម្ម​ និង​កៅស៊ូ​ នឹង​បន្ត​កំណើន​ល្អ​ ដោយសារ​កំណើន​វិនិយោគ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ស្រ​នឹង​ការ​ងើបឡើង​វិញ​នៃ​ថ្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​៕

ការ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ និង​ក្រុមហ៊ុន​នៅ​ហុងកុង​ខាតបង់​ ៦០ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ហុងកុង​៖ ការ​តវ៉ា​ប្រឆាំង​អំ​ពើ​ហឹង្សា​ដែល​កំពុង​កើតមាន​នៅ​ហុងកុង​កំពុង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​អចលនៈ​ទ្រព្យ​ដែល​ជាស​សរ​ស្តម្ភ​សេដ្ឋកិច្ច​រួមចំណែក​ដល់​ ១០​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ទីក្រុង​ហុងកុង​ និង​ក្រុមហ៊ុន​ខាតបង់​រាប់ពាន់​លាន​ដុល្លារ​ និង​បាត់បង់​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​រាប់ពាន់​។

សេដ្ឋកិច្ច​ទីក្រុង​ហុងកុង​កំពុង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​នៅ​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​។ ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​ ០,៤​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ២ ហើយ​អាជ្ញាធរ​ហុងកុង​បាន​កែសម្រួល​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ ២០១៩​ ដល់​សូន្យ​ភាគរយ​។

នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក្រុមហ៊ុន​សារព័ត៌មាន​ Caixin​ បាន​រក​ឃើញ​ភ្នាក់ងារ​ដែល​កំពុង​ស្វែងរក​ការ​លក់​យ៉ាង​ខ្លាំង​កំពុង​លក់​អចលនទ្រព្យ​ជិត​ ១០​ ភាគរយ​ក្រោម​តម្លៃ​ទីផ្សារ​។

លោក​ Louis​ Wong​ នាយក​ក្រុមហ៊ុន​ Phillip​ Capital​ Management​ បាន​ប្រាប់​ទូរទស្សន៍​ CNN​ ថា​ “ការ​តវ៉ា​នា​ពេល​ថ្មី​ៗនេះ​បាន​បង្ក​ឱ្យ​មាន​សម្ពាធ​ការ​លក់​ដ៏​ធំធេង​សម្រាប់​ភាគហ៊ុន​របស់​អ្នក​អភិវឌ្ឍន៍​ ពីព្រោះ​មនុស្ស​មាន​ភាព​ច្របូក​ច្របល់​អំពី​ភាព​ចលាចល​ដែល​កំពុង​កើនឡើង​ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ពេលណា​វា​អាច​បញ្ចប់​ឡើយ​”។

លោក​បាន​បន្ថែម​ថា​ “វា​បាន​ធ្វើ​ឱ្យ​អារម្មណ៍​អ្នកទិញ​ធ្លាក់ចុះ​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​”។

ក្រុមហ៊ុន​ Caixin​ ក៏បាន​រាយការណ៍​ផង​ដែរ​ថា​ អ្នកលក់​រាយ​ដែល​ប្រឈមមុខនឹង​ការ​ទទួល​បាន​ចំនួន​អតិថិជន​តិច​ ដោយសារតែ​ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កំពុង​ធ្វើ​ឱ្យ​មានការ​ជួល​ថយ​ចុះ​រហូតដល់​ ៣០​ ភាគរយ​ហើយ​កំពុង​ចាប់ផ្តើម​រៀបចំ​ជាមួយគ្នា​ដើម្បី​ដាក់​សម្ពាធ​លើ​ម្ចាស់ដី​។

វិស័យ​អចលនៈ​ទ្រព្យ​ក៏​ជា​វិស័យ​ដែល​ផ្តល់​ការងារ​ធំជាង​គេ​នៅ​ហុងកុង​ផង​ដែរ​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ហុងកុង​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​បាន​បង្កើត​ជាមួយ​លាន​ការងារ​ដល់​ប្រជាជន​។

លោក​ Liu​ Wai​-keung​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Ricacorp​ Properties​ បាន​ប្រាប់​សារព័ត៌មាន​ Caixin​ ថា​ “ប្រសិន​បើ​អ្វី​ៗកាន់តែ​អាក្រក់​ទៅ​ ភ្នាក់ងារ​ជាង​ ៣,០០០​ អាច​បាត់បង់​ការងារ​របស់​ពួកគេ​នៅ​ដំណាច់ឆ្នាំ​នេះ​”។

ការ​តវ៉ា​បាន​កើនឡើង​នៅក្នុង​អំ​ពើ​ហឹង្សា​នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ហុងកុង​កាលពី​ចុង​សប្តាហ៍​ ហើយ​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​ និង​លុបចោល​ជើងហោះហើរ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ហុងកុង​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ Refinitiv​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​អចល​ទ្រព្យ​ហុងកុង​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​បាន​ខាតបង់​ទឹកប្រាក់​ជិត​ ៦០​ ពាន់​លាន​ដុល្លារ​គិត​ចាប់តាំងពី​ខែ​ មេសា​៕

រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​ពង្រីក​ផ្លូវជាតិ​លេខ៧​ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម​ ជា​ ៤គន្លង

0
រូបតំណាង

​ដោយ ​វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ​ស្ពាន​ចិន​ (China​ Road​ And​ Bridge​ Corporation​) ចុះ​សិក្សា​លម្អិត​ពី​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៧​ ទៅជា​ផ្លូវ៤គន្លង​ ចាប់ពី​ស្គន់​ ដល់​ក្រុង​កំពង់ចាម​ នៃ​ខេត្ត​កំពង់ចាម​។

យោង​តាម​លិខិត​របស់​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ស៊ុយ​ សាន​  ផ្ញើ​ទៅកាន់​អភិបាលខេត្ត​កំពង់ចាម​ កាលពី​ខែសីហា​កន្លងទៅ​ បានឱ្យ​ដឹង​ថា​ កំណាត់ផ្លូវ​ពី​ស្គន់​ ដល់​ក្រុង​កំពង់ចាម​ មាន​លក្ខណៈ​តូច​ចង្អៀត​មិន​អាច​ឆ្លើយតប​ជាមួយ​បរិមាណ​ចរាចរណ៍​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​អនុញ្ញាត​ឱ្យ​សាជីវកម្ម​ផ្លូវ​-ស្ពាន​ចិន​ សិក្សា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៧​ ទៅជា​ផ្លូវ៤គន្លង​ ចាប់ពី​ស្គន់​ ដល់​ក្រុង​កំពង់ចាម​ ដើម្បី​ត្រៀម​ដាក់​ចូល​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ក្របខណ្ឌ​ឥណទាន​ពី​ប្រទេស​ចិន​ផែនការ​ ៥ឆ្នាំខាងមុខ​។

លិខិត​ដដែល​បន្ត​ថា​ ក្រសួង​ឱ្យ​ក្រុមហ៊ុន​ចុះ​សិក្សា​លម្អិត​ផ្លូវ​នេះ​ គឺ​ក្នុង​គោលបំណង​ជំរុញ​គម្រោង​សាងសង់​ផ្លូវ​នេះ​ ឱ្យ​បាន​ទាន់​តាម​សភាពការណ៍​ ។ សាជីវកម្ម​ផ្លូវ​ស្ពាន​ចិន​ ត្រូវ​ចុះ​ធ្វើការ​សិក្សា​គម្រោង​ខាងលើ​ ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ខែកញ្ញា​ ឆ្នាំ២០១៩នេះ​តទៅ​។ ​

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំ​ពាក្យ​សក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ការសិក្សា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​ ៧ នេះ​ អាច​នឹង​ត្រូវ​ប្រើ​ពេល​ប្រមាណ​ជិត​ ១ឆ្នាំ​ផង​ដែរ​ ។

ការសិក្សា​នេះ​ មិន​ត្រូវ​បាន​ប្រាប់​ពី​តួលេខ​ជាក់លាក់​លើ​ការ​ចំណាយ​ថវិកា​នោះ​ទេ​ ព្រោះ​ស្ថិតនៅ​ក្នុង​កំ​ណា​ក់​ការសិក្សា​ លុះត្រា​ចប់​សព្វគ្រប់​ ទើប​ដឹងពី​ទំហំ​នៃ​ការ​ចំណាយ​ទាំង​ការ​វិនិយោគ​លើ​ផ្លូវ​ដែល​ត្រូវ​ចំណាយ​ និង​ការសិក្សា​លើ​ផ្លូវ​មួយ​នេះ​ ។

លោក​បន្ត​ថា​ មាន​ក្រុមហ៊ុន​ចិន​បាន​ចុះ​សិក្សា​លើ​គម្រោង​ផ្លូវ​ជាច្រើន​កន្លែងនៅ​ក្នុង​ប្រទេស​កម្ពុជា​ តែ​មាន​ក្រុមហ៊ុន​មួយចំនួន​ មិន​លទ្ធភាព​ក្នុង​ការ​សង​សាង់​ដែរ​ ។ មកដល់ពេលនេះ​មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន២​ ប៉ុណ្ណោះ​ដែល​មានលទ្ធភាព​ក្នុង​ការ​សា​ងស់​ផ្លូវ​រួមមាន​ ក្រុមហ៊ុន​ Shanghai​ Group​ ​និង​ ក្រុមហ៊ុន​ China​ Road​ And​ Bridge​ Corporation​ ដែល​បាន​សាងសង់​ផ្លូវ​ស្ពាន​ជាច្រើន​ខ្សែរ​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ មាន​លុយ​ ហើយ​ងាយស្រួល​ជាង​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​ទាំង​ការសិក្សា​ និង​សាងសង់​ផ្លូវ​។

បើ​តាម​លោក​ វ៉ា​ ស៊ី​មសូរី​យា​ បញ្ជាក់​ថា​ ផ្លូវជាតិ​លេខ​ ៧ នេះ​ មាន​ប្រវែង​ប្រមាណ៥០០​ គីឡូម៉ែត្រ​រាប់​ចាប់ពី​ ស្គន់​ក្រុង​កំពុង​ចាម​ ដល់​ ព្រំដែន​ឡាវ​៕

កម្ពុជា​ និង​ម៉ាឡេស៊ី​រំពឹង​ពង្រីក​ការ​វិនិយោគ​កាន់តែ​ធំជាង​មុន​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កើនឡើង​ខ្ពស់​

0

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ ការ​មកដល់​របស់​បុរស​ខ្លាំង​ម៉ាឡេស៊ី​នៅ​កម្ពុជា​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី២​ ដល់៤កញ្ញា​ខាងមុខនេះ​ គេ​រំពឹង​ថា​មេដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ស្វែងរក​កាលានុវត្តន៍​ភាព​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កាន់តែ​ធំឡើង​នា​ពេល​អនាគត​។

លោកនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ Mahathir​ Mohamad​ នឹង​ធ្វើជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការ​ជៀសវាង​ពន្ធ​ត្រួត​ស៊ី​គ្ន​ (DTA​) ដែល​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ម៉ាឡេស៊ី​។

ការបង្កើត​ DTA​ គឺជា​របៀបវារៈ​សំខាន់​មួយ​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Mahathir ​មកកាន់​កម្ពុជា​ ដែល​នេះ​គឺជា​លើក​ទី១ដែល​លោក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ បន្ទាប់ពី​ត្រូវ​បាន​តែងតាំង​ជានា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជា​លើក​ទី​ ២ បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​កាសែត​ Malaymail​ នៅ​ថ្ងៃនេះ​។

ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ លោក​ Eldeen​ Husaini​ Mohd​ Hashim​ បាន​មានប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​នេះ​ក៏​ត្រូវ​បាន​គេ​សង្ឃឹមថា​ នឹង​ជំរុញ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។

លោក​បាន​បន្ត​ថា​ “យើង​រង់ចាំ​អស់​រយៈពេល​ជាយូរមកហើយ​ សម្រាប់​កិច្ច​ព្រមព្រៀង​នេះ​។ កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន​ចុងក្រោយ​ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ DTA​ ជាមួយ​ប្រទេស​ម៉ាឡេស៊ី​”។

លោ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​ថា​ “ការ​ដាក់​ពន្ធ​ទ្វេរ​ដង​បាន​រារាំង​វិនិយោគិន​ម៉ាឡេស៊ី​មិន​ឲ្យ​មក​កម្ពុជា​។ ជាមួយ​DTA​ ក្រុមហ៊ុន​ម៉ាឡេស៊ី​កាន់តែ​ច្រើន​អាច​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​ និង​វិនិយោគ​នៅ​ទីនេះ​”។

លោក​ Eldeen​ Husaini​ បាន​មានប្រសាសន៍​ថា​ ក្នុងរយៈពេល៣ខែ​ដើមឆ្នាំ​នេះ​ ស្ថានទូត​បាន​ទទួលពាក្យ​សុំ​ចំនួន២០ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ដែល​ចង់​ស្វែងយល់​ពី​ឱកាស​ធុរកិច្ច​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​រួម​ទាំង​គម្រោង​សណ្ឋាគារ​ ដែល​មាន​បន្ទប់​ចំនួន២​,០០០​ បន្ទប់​មានតម្លៃ​ប្រមាណ៤ពាន់​លាន​ដុល្លារ​។

ក្រៅពី​ DTA​ លោក​បណ្ឌិត​ Mahathir​ ក៏​នឹង​ធ្វើជា​សាក្សី​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ទេសចរណ៍​ម៉ាឡេស៊ី​ កម្ពុជា​ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​មក​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​វាង​ទេស​ទាំងពីរ​។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​បណ្ឌិត​ Mahathir​ បន្ទាប់ពី២៥ឆ្នាំ​។ ទស្សនកិច្ច​ផ្លូវការ​ចុងក្រោយ​របស់​លោក​នៅ​កម្ពុជា​គឺ​នៅ​ឆ្នាំ១៩៩៤​។

លោក​ Eldeen​ Husaini​ បាន​និយាយ​ថា​លោក​ បណ្ឌិត​ Mahathir​ ដែល​នឹង​អមដំណើរ​ដោយ​ភរិយា​របស់​លោក​ លោក​ Tun​ Dr​ Siti​ Hasmah​ Mohd​ Ali​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មកដល់​ទីនេះ​នៅ​ថ្ងៃនេះ​ ហើយនឹង​មានកាល​វិភាគ​ដ៏​មមាញឹក​ នៅពេល​មកដល់​ដោយ​ចាប់ផ្តើម​ពី​កិច្ចពិភាក្សា​មួយ​ដែល​មាន​ប្រធានបទ​ ទំនាក់ទំនង​តុល្យភាព​ជាមួយ​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោកនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ ក៏​គ្រោង​នឹង​ទទួល​បានការ​ជួប​សំដែង​ការគួរសម​ពី​មេដឹកនាំ​ឥស្លាម​កម្ពុជា​លោក​ Othman​ Hassan​ ទេស​រដ្ឋមន្រ្តី​ទទួលបន្ទុក​ផ្នែក​ឥស្លាម​ជួប​ជាមួយ​សហគមន៍​ឥស្លាម​ និង​ចូលរួម​ទទួលទាន​អាហារ​ពេលល្ងាច​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​នៅ​ទីនេះ​មុន​ពេល​បញ្ចប់​ថ្ងៃ​ដំបូង​ ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​ថ្ងៃស្អែក​។

នៅ​ថ្ងៃទី២​ លោក​បណ្ឌិ​ Mahathir​ គ្រោង​នឹង​ចូលរួម​ និង​ជួប​សម្តែង​ការគួរសម​ជាមួយ​ជា​ផ្លូវការ​នៅ​វិមាន​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​។

មេដឹកនាំ​ទាំងពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ពិភាក្សា​អំពី​បញ្ហា​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ក៏ដូចជា​ កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​ វិស័យ​ការពារ​ជាតិ​ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ហា​ឡាល់​។

នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ​។

នៅ​ថ្ងៃ​ដដែល​នោះ​លោក​បណ្ឌិត​ Mahathir​ ក៏​នឹង​ចូលរួម​កិច្ចពិភាក្សា​ជាមួយ​ពាណិជ្ជករ​ និង​វិនិយោគិន​ម៉ាឡេស៊ី​ ដែល​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី​ចំនួន២៨​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​។

ប្រទេស​កម្ពុជា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​ទី៨របស់​ម៉ាឡេស៊ី​ នៅ​អាស៊ាន​ និង​ទី៥០​ នៅ​លើ​ពិភពលោក​។

ទំហំ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ និង​កម្ពុជា​កាលពី​ឆ្នាំមុន​មាន​ចំនួន៥៥៨​ លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ក្នុងរយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំនេះ​ តម្លៃ​បាន​កើនឡើង​ដល់៤២២​,៦ លាន​ដុល្លារ​អាមេរិក​ កើនឡើង៣៩​,២ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕