ប្រទេសចិនបង្កើនការព្យាយាមដើម្បីដណ្តើមចំណែកទីផ្សារយន្តហោះពីក្រុមហ៊ុន Boeing និង Airbus របស់លោកខាងលិច

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែតអង់គ្លេស Financial Times បានរាយការណ៍ថា ប្រទេសចិនកំពុងព្យាយាមដណ្តើមចំណែកនៃទីផ្សារយន្តហោះពីក្រុមហ៊ុនយក្សដូចជាក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន Airbus របស់តំបន់អឺរ៉ុប។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរដំបូងគេរបស់ប្រទេសចិន Comac កំពុងស្វែងរកអាជ្ញាបណ្ណ ដើម្បីអាចឱ្យយន្តហោះម៉ាក C919 របស់ខ្លួនអាចហោះហើរហួសពីដែនអាកាសរបស់ប្រទេសចិនជាផ្លូវការ។

លោក Yang Yang អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារ និងការលក់របស់ក្រុមហ៊ុនរដ្ឋចិន Comac បានថ្លែងប្រាប់កាសែត Financial Times ថា ក្រុមហ៊ុនមានគោលបំណងធ្វើឱ្យយន្តហោះនេះមានសិទ្ធិហោះហើរនៅតំបន់អាស៊ាននៅឆ្នាំ២០២៦ និងព្យាយាមស្វែងរកវិញ្ញាបនបត្រទទួលស្គាល់ពីសហភាពអឺរ៉ុបនៅដើមឆ្នាំ២០២៥នេះ។

លោក Yang បន្តថា Comac នឹងបើកដំណើរការយន្តហោះរបស់ខ្លួនឱ្យហោះហើរកាន់តែច្រើននៅក្នុងប្រទេសចិន ដើម្បីកំណត់ឱ្យបានហ្មត់ចត់នូវបញ្ហាណាមួយដែលអាចកើតមាន មុនពេលនាំយកយន្តហោះរបស់យើងទៅកាន់តំបន់អាស៊ាន។

យន្តហោះ C919 ជាគម្រោងដ៏សំខាន់មួយក្នុងផែនការជំរុញរបស់លោកប្រធានាធិបតីចិន សុី ជីនពីង Xi ដើម្បីបង្កើនខ្សែសង្វាក់តម្លៃបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងគោលដៅឈានទៅរកការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus របស់លោកខាងលិច។

បញ្ហាហិរញ្ញវត្ថុ និងការពន្យារពេលក្នុងការប្រគល់យន្តហោះរបស់ក្រុមហ៊ុន Boeing ទៅឱ្យអតិថិជន បូករួមទាំងបញ្ហាកង្វះខាតផ្នែកម៉ាស៊ីន និងគ្រឿងបន្លាស់របស់ក្រុមហ៊ុន Airbus បានជះផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពិភពលោក និងផ្តល់ក្តីសង្ឃឹមសម្រាប់ក្រុមហ៊ុនចិន Comac ដែលជាអ្នកចំណូលថ្មីក្នុងការប្រឡូកក្នុងឧស្សាហកម្មផលិតយន្តហោះ។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Airbus បានបង្ហាញថា ពិភពលោកនឹងត្រូវការយន្តហោះថ្មីចំនួន៤២.៤៣០គ្រឿងក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ៕ប្រភព: Financial Times៕

ក្រុមអ្នកជំនាញ: ការទិញលំនៅដ្ឋាននៅទីក្រុងហុងកុងនៅពេលនេះ ជាពេលវេលាល្អសម្រាប់អ្នកទិញក្នុងគោលបំណងរស់នៅ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា គម្រោងលំនៅដ្ឋានធំៗចំនួន១០ ដែលមានផ្ទះល្វែងថ្មីយ៉ាងតិចចំនួន១០.០០០យូនីតនឹងវាយលុកចូលទីផ្សារនៃទីក្រុងហុងកុងនៅក្នុងឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នៅតែបន្តកាត់បន្ថយតម្លៃផ្ទះល្វែងរបស់ខ្លួន ដើម្បីលក់ចេញបង្ហើយផ្ទះដែលនៅសេសសល់ ខណៈពេលមានការកាត់បន្ថយអត្រាការប្រាក់ និងការកើនឡើងនៃទំនុកចិត្តក្នុងការទិញផ្ទះ។

បណ្តាអ្នកអភិវឌ្ឍន៍ ដែលគ្រោងបើកដំណើរការលក់គម្រោងលំនៅដ្ឋានថ្មី រួមមានក្រុមហ៊ុន CK Asset Holdings ដ៏ល្បីរបស់លោកមហាសេដ្ឋី Li Ka-shing ក្រុមហ៊ុន Sun Hung Kai Properties ក្រុមហ៊ុន Henderson Land ក្រុមហ៊ុន China Overseas Land & Investment ក្រុមហ៊ុន New World Development ក្រុមហ៊ុន Sino Land ក្រុមហ៊ុន Kerry Properties និងក្រុមហ៊ុន Wheelock Properties ។

ក្រុមអ្នកជំនាញឧស្សាហកម្មបានលើកឡើងថា “នេះជាពេលវេលាដ៏ល្អក្នុងការទិញផ្ទះសម្រាប់ប្រើប្រាស់ ឬរស់នៅដោយខ្លួនឯង។ ប៉ុន្តែ យ៉ាងណាមិញ ទីផ្សារនឹងនៅតែមិនអាចទាក់ទាញអ្នកទិញក្នុងគោលបំណងវិនិយោគបានឡើយ”។

លោក Joseph Tsang ប្រធានក្រុមហ៊ុន JLL ប្រចាំទីក្រុងហុងកុង បានអះអាងថា “ពេលនេះប្រហែលជាមិនមែនជាពេលវេលាដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងការចូលទៅក្នុងទីផ្សារនោះទេ ដោយសារតម្លៃជួលមិនទាន់ប្រែទៅជាវិជ្ជមាន ហើយផលចំណេញមូលធននៅតែបន្តធ្លាក់ចុះ”។

យោងតាមភ្នាក់ងារអចលនទ្រព្យនានាបានឱ្យដឹងថា តំបន់ Kai Tak ដែលជាអតីតទីតាំងអាកាសយានដ្ឋានរបស់ទីក្រុងហុងកុងនឹងក្លាយជាជាសមរភូមិដ៏ក្ដៅម្តងទៀតសម្រាប់ការប្រកួតប្រជែងបើកដំណើរការគម្រោងលក់លំនៅដ្ឋានថ្មីនៅឆ្នាំនេះ៕ប្រភព: SCMP៕

លោកយិន លាងគង់ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៩ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia& Cambodiafinancialtimes.com សូមផ្ញើសារលិខិត សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិ តពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួប១៩ឆ្នាំនៃចំណងអាពាហ៍​ពិពាហ៍ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ ដោយស្មោះអស់ពីដួងចិត្ត។ ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ ជាអមតៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំ តាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្តពូនជ្រុំថែទាំ “សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ” ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៏ពិពាហ៍ កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំ ដូចទឹកអម្រឹត និងសូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

តើខុនដូនៅក្នុងតំបន់សំខាន់ៗចំនួន៤ របស់ទីក្រុងបាងកកមានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងបាងកកជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ និងជាទីចាប់អារម្មណ៍របស់ជនបរទេសក្នុងការទិញផ្ទះ ឬខុនដូ ព្រោះទីក្រុងនេះមានរបៀបរស់នៅដ៏ទាន់សម័យ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈខ្វាត់ខ្វែង។

យោងតាមកាសែតថៃ Bangkok Post បានដកស្រង់ចុះផ្សាយថា តំបន់ “Bang Na-Lat Krabang” ជាទីតាំងទិញខុនដូដ៏ទាក់ទាញ និងមានតម្រូវការខ្ពស់ជាងគេបំផុតទី១ នៅក្នុងទីក្រុងបាងកក ដោយសារតំបន់នេះមានទីតាំងនៅជិតសាកលវិទ្យាល័យ និងតំបន់ឧស្សាហកម្ម។

ខុនដូនៅក្នុងតំបន់ Bang Na-Lat Krabang មានតម្លៃលក់ជាមធ្យមចំនួន៦៩.០០០បាត(ប្រហែល១.៩៩១ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមប្រភពពីក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវអចលនទ្រព្យ Terra Media and Consulting។

ចំណាត់ថ្នាក់ទី២ បានទៅលើតំបន់“Ramkhamhaeng-Bang Kapi” ដោយសារតំបន់នេះមានទីតាំងនៅជិតខ្សែរថភ្លើងធំៗ។ ខុនដូនៅតំបន់នេះមានតម្លៃជាមធ្យមចំនួន១០៥.០០០បាត(ប្រហែល៣.០៣០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ចំណាត់ថ្នាក់ទី៣ បានទៅលើតំបន់ “Rangsit-Ku Kot”ដែលមានភូមិសាស្ត្រនៅជិតសាកលវិទ្យាល័យ និងផ្លូវរថភ្លើងលើអាកាស។ តម្លៃខុនដូជាមធ្យមនៅតំបន់ Rangsit-Ku Kot មានទំហំទឹកប្រាក់ចំនួន៦៧.០០០បាត(ប្រហែល១.៩៣៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯ ចំណាត់ថ្នាក់ទី៤ បានទៅលើតំបន់ “Kaset-Ram Intra” ដែលត្រូវបានជំរុញជាចម្បង ដោយសារមធ្យោបាយដឹកជញ្ជូនងាយស្រួលជាច្រើន។ តម្លៃខុនដូនៅតំបន់នេះត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមចំនួន៨៥.០០០បាត(ប្រហែល២.៤៥៣ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Bangkok Post៕

New Technology Trends for 2025

0

Technology today is evolving at a rapid pace, enabling faster change and progress, causing an acceleration of the rate of change. However, it is not only technology trends and emerging technologies that are evolving, a lot more has changed, making IT professionals realize that their role will not stay the same in the contactless world tomorrow.

And an IT professional in 2025 will constantly be learning, unlearning, and relearning, out of necessity, if not desire!
What does this mean for you? It means staying current with emerging technologies and the latest technology trends.

It means keeping your eyes on the future to know which skills you’ll need to know to secure a safe job tomorrow and even learn how to get there. Here are the top 3 emerging technology trends you should watch in 2025.

1. Generative AI

Starting the list of new technology trends with the talk of the town, gen-AI! Generative AI is set to dominate as a key technology trend in 2025, reshaping industries through its ability to create highly sophisticated and human-like content, from text and images to audio and complex simulations. Advancements in generative models, like GPTs and multimodal systems, are driving new applications in content creation, design
automation, and interactive
experiences.

This technology is not only enhancing productivity but also revolutionizing how businesses approach problem-solving, customer engagement, and creative processes, making tools more accessible and versatile across various sectors. In 2025, organizations will continue integrating generative AI into workflows to innovate faster and provide personalized services at scale.

2. Quantum Computing

Quantum computers leverage the properties of quantum mechanics to process information exponentially faster than classical computers for specific tasks. This year, we’re seeing quantum computing being applied in areas such as cryptography, where it can potentially crack currently considered secure codes, and in drug discovery, speeding up the process by accurately simulating molecular structures. The technology is still nascent but poised to revolutionize industries by solving complex problems intractable for traditional computers.

3. 5G Expansion

The next emerging technology trend is 5G! The fifth generation of mobile networks, 5G, promises significantly faster data download and upload speeds, wider coverage, and more stable connections. The expansion of 5G is facilitating transformative technologies like IoT, augmented reality, and autonomous vehicles by providing the high-speed, low-latency connections they require. This technology is crucial for enabling real-time communications and processing large amounts of data with minimal delay, thereby supporting a new wave of technological innovation.

Source: SimpliLearn

តម្លៃអចលន​ទ្រព្យ​នៅក្នុង​ប្រទេស​ឥណ្ឌា​អាចវ៉ាដាច់​បណ្តាប្រទេសនានាទូទាំង​តំបន់អាស៊ី ប្រសិនសេដ្ឋកិច្ចឥណ្ឌាបន្តហក់ឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលន​ទ្រព្យ​នៅក្នុង​ប្រទេស​ឥណ្ឌា​អាចនឹងវ៉ាដាច់បណ្តាប្រទេសនានានៅ​ទូទាំង​អាស៊ី ដោយសារកត្តានគរូបនីយកម្ម និងកំណើនសេដ្ឋកិច្ចបានធ្វើឱ្យការលក់ផ្ទះនៅក្នុងប្រទេសអាសុីខាងត្បូងមួយនេះហក់ឡើងខ្លាំង។

ប៉ុន្តែ ទន្ទឹមនឹងការរីកចម្រើននេះ អ្នកជំនាញមួយរូបនៅក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យប្រជាជនឥណ្ឌាជាច្រើនគ្មានលទ្ធភាពទិញផ្ទះថ្មី។

លោក Liam Bailey ប្រធានផ្នែកស្រាវជ្រាវសកលនៃក្រុមហ៊ុន Knight Frank បានថ្លែងប្រាប់កាសែត Nikkei Asia ថា “ប្រសិនបើគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌានឹងបន្តជំរុញកំណើនសេដ្ឋកិច្ច នោះតម្លៃអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មនៅឥណ្ឌានឹងវ៉ាដាច់បណ្តាប្រទេសអាស៊ីផ្សេងទៀត”។

លោកបានបន្តថា “មូលដ្ឋានគ្រឹះនៃទីផ្សារឥណ្ឌាមានភាពវិជ្ជមាន បើគិតពីតម្រូវការអចលនទ្រព្យ កំណើនប្រជាជន នគរូបនីយកម្ម និងកំណើនសេដ្ឋកិច្ច”។

តួយ៉ាង ការ​លក់​ផ្ទះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជាពិសេសនៅទីក្រុង Mumbai ទីក្រុង Bengaluru និងទីក្រុង Delhi កំពុង​កើនឡើងយ៉ាងឆាប់រហ័ស ស្របតាមអត្រាកំណើន​នៃសេដ្ឋកិច្ច​ឥណ្ឌា ដែល​បាន​និង​កំពុង​កើន​ឡើង​លើស​បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗនៅលើ​ពិភពលោក​។

យ៉ាងណាមិញ ស្របពេលដែលតម្រូវការ និងតម្លៃផ្ទះបន្តកើនឡើងយ៉ាងគំហុក ប្រជាជនឥណ្ឌាជាច្រើនបានជួបប្រទះការលំបាក ដោយសារពួកគេមិនអាចស្វែងរកលំនៅដ្ឋានតម្លៃសមរម្យបានទេ។

តួយ៉ាង តម្លៃផ្ទះនៅទីក្រុងបុមបៃ(Mumbai) ដែលជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា បានកើនឡើងលើសពី១០ភាគរយ ក្នុងឆ្នាំ២០២៤កន្លងទៅ។នេះបើយោងតាមក្រុមហ៊ុន ​​Knight Frank ។

អត្រាកំណើននេះមិនត្រឹមតែមានកម្រិតខ្ពស់ជាងទីក្រុងធំៗនៅតំបន់អាស៊ីដូចជាសិង្ហបុរី បាងកក តៃប៉ិ និងសេអ៊ូលប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏មានកម្រិតខ្ពស់ជាងទីក្រុងធំៗរបស់សហរដ្ឋអាមេរិកដូចជា ទីក្រុង Los Angeles ទីក្រុង Miami និងទីក្រុង San Francisco ផងដែរ៕ប្រភព: Nikkei Asia៕

បណ្តាអ្នកវិនិយោគចិនកំពុងផ្តោតលើសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសម៉ាឡេសុី និងសិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore Special Economic Zone (SEZ) រវាងរដ្ឋ Johor របស់ប្រទេសម៉ាឡេសុី និងប្រទេសសិង្ហបុរីកំពុងត្រូវបានប្រែក្លាយទៅជាតំបន់ដ៏មានសក្តានុពលសម្រាប់ការវិនិយោគ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុននានាក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីអ្នកធុរកិច្ចចិនដែលគ្រោងពង្រីកប្រតិបត្តិការរបស់ពួកគេ។

រដ្ឋ Johor បានក្លាយជាទីចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនចិនជាច្រើនរួចទៅហើយ ខណៈកិច្ចព្រមព្រៀងផ្លូវការដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអង្គារ ទី៧ ខែមករាស្អែកនេះ។

ការចុះហត្ថលេខារួមគ្នានេះគ្រោងនឹងធ្វើឡើងនៅក្នុងកំឡុងពេលនៃជំនួបក្រៅផ្លូវការប្រចាំឆ្នាំលើកទី១១រវាងនាយករដ្ឋមន្ត្រីម៉ាឡេសុីលោក Anwar Ibrahim និងសមភាគីសិង្ហបុរីលោក Lawrence Wong។

ជំនួបក្រៅផ្លូវការនេះ (Leaders’ Retreat) ជាវេទិកាដ៏សំខាន់មួយសម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេសុី និងសិង្ហបុរីដើម្បីកំណត់ទិសដៅរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគី និងកំណត់វិធីសាស្ដ្រថ្មីៗដើម្បីបង្កើនការតភ្ជាប់បន្ថែមទៀត សំដៅផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនសិង្ហបុរី និងម៉ាឡេស៊ី។

លោក Lee Ting Han ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកវិនិយោគ ពាណិជ្ជកម្ម កិច្ចការអ្នកប្រើប្រាស់ និងធនធានមនុស្សប្រចាំរដ្ឋ Johor បានលើកឡើងថា “រដ្ឋស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ីមួយនេះបានក្លាយជាគោលដៅវិនិយោគរបស់បណ្តាក្រុមហ៊ុនចិន”។

បណ្តាក្រុមហ៊ុនចិនទាំងនោះសង្ឃឹមថា លំហូរអ្នកដំណើរ និងការដឹកជញ្ជូនទំនិញនឹងត្រូវបានធ្វើឱ្យប្រសើរឡើង តាមរយៈការបន្តបង្កើនការអភិវឌ្ឍន៍ស្ពាន“Causeway” ដែលតភ្ជាប់រវាងទីក្រុងសិង្ហបុរី ជាមួយរដ្ឋ Johor។

ការណ៍នេះនឹងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនចិនចូលទៅកាន់ប្រព័ន្ធដឹកជញ្ជូនរបស់សិង្ហបុរីកាន់តែមានប្រសិទ្ធភាព និងជួយសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួលសម្រាប់ដៃគូអាជីវកម្ម៕ប្រភព: The Business Times ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈមានការព្យាករណ៍នានាដែលបង្ហាញពីសុទិដ្ឋិនិយមចំពោះតម្រូវការមាស ដោយសារភាពមិនច្បាស់លាស់នៃទិដ្ឋភាពភូមិសាស្ត្រនយោបាយសកលនៅតែបន្តអូសបន្លាយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៣ភាគរយដល់២៦៤០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៨ភាគរយដល់២៦៥២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៨,៨៨ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះបន្ទាប់ពីបិទការជួញដូរត្រឹម១០៨,៩៥ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

បច្ចេកវិទ្យាថ្មីចំនួន៣ នឹងផ្លាស់ប្តូរទិដ្ឋភាពឧស្សាហកម្មនានាលើពិភពលោកក្នុងឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សព្វថ្ងៃនេះ វិស័យបច្ចេកវិទ្យានៅលើពិភពលោករបស់យើងកំពុងបោះជំហានវិវឌ្ឍន៍ទៅមុខក្នុងល្បឿនយ៉ាងលឿន ដោយធ្វើឱ្យមានការផ្លាស់ប្តូរ និងវឌ្ឍនភាពកាន់តែឆាប់រហ័ស។

ខាងក្រោមនេះជានិន្នាការបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនកំពូលទាំង៣នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥៖

ទី១: បច្ចេកវិទ្យា Generative AI ។

“Generative AI” ឬ AI ជំនាន់ថ្មីនឹងក្លាយជានិន្នាការបច្ចេកវិទ្យាដ៏សំខាន់បំផុតនៅក្នុងឆ្នាំ២០២៥ ដោយផ្លាស់ប្តូរទិដ្ឋភាពនៃឧស្សាហកម្មនានា តាមរយៈសមត្ថភាពបង្កើតមាតិកា ដែលមានភាពស្មុគ្រស្មាញខ្ពស់ដូចជាមនុស្ស មិនថា ការសរសេរអត្ថបទ និងរូបភាព ព្រមទាំងការក្លែងធ្វើសំឡេង។

បច្ចេកវិទ្យានេះមិនត្រឹមតែបង្កើនផលិតភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើបដិវត្តន៍អំពីរបៀប ដែលអាជីវកម្មនានាអាចឈានទៅរកការដោះស្រាយបញ្ហា ការទំនាក់ទំនងជាមួយអតិថិជន និងដំណើរការប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឱ្យឧបករណ៍កាន់តែងាយស្រួលប្រើប្រាស់ និងអាចប្រើប្រាស់បានក្នុងវិស័យផ្សេងៗ។

នៅឆ្នាំ២០២៥ អង្គភាពនានានឹងបន្តរួមបញ្ចូលបច្ចេកវិទ្យា AI ជំនាន់ថ្មីទៅក្នុងលំហូរការងារ ដើម្បីច្នៃប្រឌិតលឿនជាងមុន និងផ្តល់សេវាកម្មផ្ទាល់ខ្លួនរបស់អតិថិជន។

ទី២: បច្ចេកវិទ្យា Quantum Computing ។

Quantum computing ជា បច្ចេកវិទ្យា ដែលពឹងផ្អែកលើច្បាប់ Quantum Machanics ដើម្បី ដោះស្រាយបញ្ហាដែលមានភាពស្មុគស្មាញខ្លាំងលើសពី សមត្ថភាពសម្រាប់កុំព្យូទ័រធម្មតា។ Quantum Computer ត្រូវបានគេស្គាល់ជាទូទៅ Supercomputers។

Super Computer ត្រូវបានគេ ប្រើប្រាស់ក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា ការគ្រប់គ្រងទិន្នន័យ អាកាសធាតុ ការសិក្សា Simulation ផ្សេងៗ (ដូចជាការប្រើ Quantum Computing របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងការបង្កើតវ៉ាក់សាំងកូវីដ-១៩) ការគ្រប់គ្រងទិន្នន័យពលរដ្ឋ និងប្រព័ន្ធសន្តិសុខជាតិជាដើម។

នៅឆ្នាំនេះ Quantum Computing ត្រូវបានអនុវត្តន៍នៅក្នុងផ្នែកនានាដូចជា ការបំប្លែងទិន្នន័យ ដែលបច្ចេកវិទ្យានេះអាចបំបែកកូដសុវត្ថិភាព។

Quantum Computing ក៏ត្រូវបានប្រើប្រាស់ក្នុងការស្រាវជ្រាវថ្នាំ ដោយបង្កើនល្បឿននៃដំណើរការ ដោយការក្លែងធ្វើរចនាសម្ព័ន្ធម៉ូលេគុលបានយ៉ាងត្រឹមត្រូវ។

ទី៣: ការពង្រីកបណ្តាញអុីនធឺណេត 5G។

បណ្តាញទូរសព្ទចល័តជំនាន់ទី៥ “5G” នឹងមានល្បឿនទាញយកទិន្នន័យ និងល្បឿនផ្ទុកទិន្នន័យកាន់តែលឿន ព្រមទាំងគ្របដណ្តប់កាន់តែធំទូលាយ និងបង្កើនការតភ្ជាប់ឱ្យមានស្ថិរភាពជាងមុន។

ការពង្រីកបណ្តាញអុីនធឺណេត 5G មានសារៈសំខាន់ណាស់សម្រាប់ដំណើរការទិន្នន័យក្នុងបរិមាណដ៏ច្រើន ជាមួយនឹងការរអាក់រអួលតិចតួចបំផុត ដោយគាំទ្រដល់បដិវត្តន៍ថ្មីនៃការច្នៃប្រឌិតបច្ចេកវិទ្យា៕ប្រភព: SimpliLearn៕

តើការប្តេជ្ញាបោះទុនវិនិយោគចំនួន១ពាន់លានដុល្លាររបស់ក្រុមហ៊ុនយក្ស Apple នៅឥណ្ឌូនេស៊ីមានន័យដូចម្តេចសម្រាប់ប្រទេសនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការដាក់សម្ពាធលើក្រុមហ៊ុន Apple ឱ្យបង្កើនទុនវិនិយោគនៅក្នុងប្រទេសនេះដើម្បីទទួលបានសិទ្ធិលក់ទូរសព្ទ IPhone 16 នៅឥណ្ឌូនេស៊ី ហាក់ទទួលបានជោគជ័យ។

ជោគជ័យក៏ដោយសារតែក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកបានប្តេជ្ញាបោះទុនវិនិយោគចំនួន១ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី ដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យក្រុមហ៊ុន Apple អាចលក់ទូរសព្ទ IPhone សេរ៊ីថ្មីចុងក្រោយរបស់ខ្លួនក្នុងប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ាន។

យ៉ាងណាមិញ ក្រុមអ្នកវិភាគបានធ្វើការព្រមានថា ក្រុមហ៊ុន Apple នៅតែអាចប្រឈមមុខនឹងឧបសគ្គផ្សេងទៀត ព្រោះថា ច្បាប់ស្តីពីមាតិកាក្នុងស្រុករបស់ឥណ្ឌូនេសុីមានភាពតឹងរឹង។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ទូរសព្ទ iPhone 16 សេរ៊ីថ្មីនៅក្នុងខែតុលា ឆ្នាំ២០២៤ ដោយលើកឡើងថា ក្រុមហ៊ុន Apple មិនបានបំពេញតាមច្បាប់មាតិកាក្នុងស្រុករបស់ឥណ្ឌូនេសុី ដែលកំណត់ថា សមាសធាតុមួយចំនួន ឬដំណើរការផលិតត្រូវតែមានប្រភពនៅក្នុងប្រទេសមួយនេះ។

ជាការឆ្លើយតបដំបូង ក្រុមហ៊ុន Apple បានស្នើសុំបណ្តាក់ទុនវិនិយោគថ្មីចំនួន១០លានដុល្លារនៅប្រទេសឥណ្ឌូនេស៊ី ហើយក្រោយមក Apple បានបង្កើនការប្ដេជ្ញាបោះទុនដល់ចំនួន១០០លានដុល្លារអាមេរិក។ ប៉ុន្តែ ក្រុមមន្ត្រីនៅទីក្រុងហ្សាការតានៅតែមិនពេញចិត្ត។

ក្រោយមកទៀតទើប ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេសុី។ នេះជាទំហំទឹកប្រាក់ដែលប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ចាត់ទុកថា អាចទទួលយកបាន។ នេះបើយោងតាមប្រភពដែលដកស្រង់ដោយសារពត៌មាន Bloomberg។

លោក Dedi Dinarto អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាគោលនយោបាយសាធារណៈ Global Counsel ក្នុងប្រទេសសិង្ហបុរីបានអះអាងថា “ការប្តេជ្ញារបស់ក្រុមហ៊ុន Apple ជាសញ្ញាបង្ហាញថា ផែនការជំរុញរបស់ឥណ្ឌូនេស៊ីសម្រាប់ច្បាប់មាតិកាក្នុងស្រុក និងការផលិតក្នុងស្រុកកំពុងចាប់ផ្តើមទទួលបានផ្លែផ្កា”។

ច្បាប់របស់ឥណ្ឌូនេស៊ីបានចែងថា ផលិតផលស្មាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុនបរទេស ដែលដាក់លក់ក្នុងស្រុកត្រូវតែប្រើប្រាស់គ្រឿងបង្គុំ ដែលផលិតឡើងក្នុងប្រទេសឥណ្ឌូនេសុីឱ្យបានយ៉ាងតិច៣៥ភាគរយ និងត្រូវបំពេញតាមគោលដៅនៃទំហំទុនវិនិយោគ ដែលត្រូវបានកំណត់ និងឯកភាពដោយរដ្ឋាភិបាល។

ក្រុមអ្នកវិភាគបានអះអាងថា ការដាក់ចេញបទបញ្ញត្តិទាំងនេះលើក្រុមហ៊ុនបរទេស អាចជួយជំរុញវិស័យផលិតកម្មក្នុងស្រុក និងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប៉ុន្តែ វាក៏អាចបង្កឧបសគ្គសម្រាប់ក្រុមហ៊ុនទាំងនេះផងដែរ។

លោក Josua Pardede ប្រធានសេដ្ឋវិទូនៅធនាគារ Permata ក្នុងប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា ច្បាប់ទាំងនេះអាចធ្វើឱ្យក្រុមហ៊ុនបរទេសប្រឈមមុខនឹងថ្លៃដើមផលិតកម្មខ្ពស់ និងការកើនឡើងនូវឧបសគ្គខាងការិយាធិបតេយ្យ៕ប្រភព: SCMP៕