ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ព្រែកប្រា ចក្រអង្រែក្រោមសម្រេចបានវឌ្ឍនភាព

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានកាត់ឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារសាងសង់បាន១៦ភាគរយហើយ។

ក្រសួងបានប្រកាសថា បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

របាយយការណ៍បានបង្ហាញថា បច្ចុប្បន្នការងារសម្រេចបានការងារមួយចំនួនដូចជា ១.)ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤០,៣៨% ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម ចាក់បេតុងរួចចំនួន ៦៣ដើម ២០ជើងតាងសម្រេចបានចំនួន៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។

២.)រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥%  រួមមានតួសសរស្ពាន១២  សម្រេចបានចំនួន៦សសរ ធ្នឹមភ្ជាប់ក្បាលសសរទទឹ​ង​ស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ បន្ថែមពីនេះដែរ នៅដើមឆ្នាំ២០២៥ ក្រុមការងារកំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៤២ខែ៕

លោកយិន លាងគង់ ផ្ញើរសារគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia & Cambodiafinancialtimes.com និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបាន ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា អភិបាលប្រោះព្រំជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

សារពត៌មាន CNN ដាក់បញ្ចូលអាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជាក្នុងចំណោមគម្រោងស្ថាបត្យកម្មអស្ចារ្យទាំង១១នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈឆ្នាំ២០២៤បានកន្លងផុតទៅ សារពត៌មាន CNN របស់សហរដ្ឋអាមេរិកបានបង្ហាញនូវគម្រោងសំណង់ស្ថាបត្យកម្មយ៉ាងអស្ចារ្យចំនួន១១នៅលើពិភពលោក ដែលគ្រោងនឹងលេចរូបរាងឡើងនៅក្នុងឆ្នាំ២០២៥នេះ។

នៅក្នុងចំណោមគម្រោងស្ថាបត្យកម្មដ៏៏អស្ចារ្យទាំង១១នោះ ក៏រួមមានគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនៅកម្ពុជាផងដែរ។

សារពត៌មាន CNN បានសរសេររៀបរាប់នៅក្នុងអត្ថបទរបស់ខ្លួនថា “ប្រទេស​កម្ពុជា​កំពុង​សាងសង់​ព្រលាន​យន្តហោះថ្មី ដែលមាន​លទ្ធភាព​ទទួល​ភ្ញៀវ​ទេសចរ​ណ៍បាន​ច្រើនជាងព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញចំនួន៦ដង”។

ព្រលានយន្តហោះថ្មីជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆតារបស់ប្រទេសកម្ពុជាក្នុងការជំរុញចំនួនភ្ញៀវទេសចរណ៍ និងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។

នៅក្នុងដំណាក់កាលដំបូង អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនឹងមានសមត្ថភាពទទួលអ្នកដំណើរចំនួន១៣លាននាក់ក្នុងមួយឆ្នាំ ហើយចំនួននេះនឹងកើនឡើងដល់៣០លាននាក់នាពេលអនាគត។

សារពត៌មាន CNN បានសរសេរបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតក្នុងចម្ងាយប្រមាណ២០គីឡូម៉ែត្រ ភាគខាង​ត្បូងនៃរាជធានី​ភ្នំពេញនឹងក្លាយជាអាកាសយានដ្ឋានមួយក្នុងចំណោមបណ្តាអាកាសយានដ្ឋានធំបំផុតនៅតំបន់អាស៊ាន។

យោងតាមក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners របស់អង់គ្លេសបានឱ្យដឹងថា គម្រោងផលិតថាមពល តាមរយៈការបង្កើតកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែង ក៏បានធ្វើឱ្យអាកាសយានដ្ឋានដ៏ធំរបស់កម្ពុជាស្ថិតក្នុងចំណោមតំបន់បៃតងបំផុតរបស់ពិភពលោក។

ចំណែក គម្រោងស្ថាបត្យកម្មដ៏អស្ចារ្យផ្សេងទៀត រួមមាន អគារ New Sydney Fish Market នៅទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី អគារ Grand Ring នៅទីក្រុងអូសាកានៃប្រទេសជប៉ុន សាលារៀន Canadian School នៅទីក្រុង Cholula របស់ប្រទេសកាណាដា និងអគារ Life and Mind Building នៅសាកលវិទ្យាល័យ Oxford របស់ប្រទេសអង់គ្លេសជាដើម៕ប្រភព: CNN៕

ទីផ្សារអចលនទ្រព្យនៅប្រទេសចិនឈានជើងចូលឆ្នាំ២០២៥ ជាមួយសន្ទុះវិជ្ជមានពីដំំណាច់ចុងឆ្នាំចាស់

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្តីសង្ឃឹមរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសចិនសម្រាប់ឆ្នាំ២០២៥ ហាក់មានសន្ទុះ ខណៈការលក់ផ្ទះបានកើនឡើងនៅចុងឆ្នាំ២០២៤ បន្ទាប់ពីអាជ្ញាធរចិនប្តេជ្ញាទប់ស្កាត់តម្លៃផ្ទះមិនឱ្យធ្លាក់ចុះបន្ថែមទៀត។

ការលក់ផ្ទះជាមធ្យមនៅទូទាំងទីក្រុងធំៗចំនួន៣០ របស់ប្រទេសចិនបានកើនឡើង៨៦ភាគរយនៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤កន្លងទៅ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន China Real Estate Information Corp (CRIC) ។

យោងតាមក្រុមហ៊ុន ​​CRIC ដដែលបានឱ្យដឹងថា ការលក់ផ្ទះនៅក្នុងទីក្រុងខ្នាតយក្សទាំង៤ដូចជា រដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និងទីក្រុងសិនជុិន បានកើនឡើង៣៥ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២៤ធៀបនឹងឆ្នាំ២០២៣ ហើយបើ​ធៀប​នឹង​មធ្យមភាគ​ប្រចាំ​ខែ​ក្នុង​ត្រីមាស​ទី៣ ការ​លក់​ក្នុង​ខែ​ធ្នូ​បាន​កើន​ឡើង៨០ភាគរយ។

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង១០០របស់ប្រទេសចិនបានរាយការណ៍នៅក្នុងខែធ្នូ ឆ្នាំមុនថា ការលក់ផ្ទះសរុបសម្រេចបានទំហំទឹកប្រាក់ចំនួន៤៥១,៤ពាន់លានយ័ន (ប្រហែល៦១,៨ពាន់លានដុល្លារ) កើនឡើងជាង២៤ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Ding Zuyu នាយកប្រតិបត្តិនៃក្រុមហ៊ុន E-House China Enterprise Holdings បានអះអាងថា “នេះជាសញ្ញាដ៏សំខាន់បំផុតមួយដែលបង្ហាញពីស្ថិរភាព។ ការលក់ផ្ទះមាននិន្នាការកើនឡើង បន្ទាប់ពីគោលនយោបាយលើកទឹកចិត្តនានាត្រូវបានបង្ហាញ”។

លោក Ding បានបន្តទៀតថា “ការផ្លាស់ប្ដូរដ៏ធំមួយនឹងកើតមានឡើងនៅឆ្នាំ២០២៥នេះ។ តម្លៃផ្ទះថ្មីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតក្នុងឆ្នាំ២០១៩ ហើយតម្លៃផ្ទះប្រភេទទី២នឹងកើនឡើងដល់កម្រិតក្នុងឆ្នាំ២០១៧”។

លោក Lynn Song ប្រធានសេដ្ឋវិទូប្រចាំតំបន់ Greater China នៅក្រុមហ៊ុន ING បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា “យើងគិតថា តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះដល់បាតនៅឆ្នាំ២០២៥ ហើយវានឹងងើបឡើងវិញសន្សឹមៗ”។

ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ និងពង្រឹងសេដ្ឋកិច្ចជាតិ ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលនៃគណៈបក្សកុម្មុយនិស្តចិនបានប្តេជ្ញាធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថិរភាព និងទប់ស្កាត់តម្លៃផ្ទះមិនឱ្យធ្លាក់ចុះបន្ថែមទៀត៕ប្រភព: SCMP៕

Reserves at US Fed sink below US$3 tril to the lowest since 2020

0

The US banking system’s reserves, a key factor in the Federal Reserve’s decision to keep shrinking its balance sheet, tumbled below US$3 trillion (RM13.4 trillion) to the lowest since October 2020.

Bank reserves fell by about US$326 billion in the week through Jan 1 to US$2.89 trillion, according to Fed data released on Thursday. That’s the largest weekly slide in over two-and-a-half years.

The decline comes as year-end dynamics force banks to pare balance-sheet intensive activities like repurchase agreement transactions in order to shore up their books for regulatory purposes. That means cash is directed to places like the central bank’s overnight reverse repo facility, draining liquidity from other liabilities on the Fed’s ledger.

Balances at RRP swelled by US$375 billion between Dec 20 and Dec 31 before falling by US$234 billion on Thursday.

As the same time, the Fed has also been removing excess cash from the financial system through its quantitative tightening programme, just as institutions continue to repay loans from the Bank Term Funding Programme.

With US policymakers continuing QT, Wall Street strategists have been paying close attention to the lowest comfortable level of reserves — which some have estimated between US$3 trillion and US$3.25 trillion, including a buffer. Policymakers said at last month’s gathering it was continuing to shrink its balance sheet.

It also adjusted the offering rate on the RRP facility so that it’s in line with the bottom of the target range for the fed funds rate.

That put downward pressure on short-term interest rates and some think that it could be enough to stave off reserve scarcity for a little bit longer.

Source: Bloomberg

Property sector to keep thriving in 2025

0

KUALA LUMPUR: The property sector is expected to continue its positive momentum in 2025, building on last year’s strong performance, RHB Investment Bank Bhd (RHB Research) said.

The firm said the sector continued to outperform the market in 2024 with the KL Property Index rising by 31.5 per cent following a 34.5 per cent increase in 2023.

“2024 saw a greater involvement of many developers in data centre (DC)-related investments and land transactions, as well as industrial developments.

“Many developers also managed to acquire sizeable land parcels during the year, with the focus shifting more towards Iskandar Malaysia,” it said in a note.

RHB Research said the sector valuations in 2025 will likely be driven by value crystalisation of non-development businesses, especially from recurring income-generating property asset portfolio and businesses such as healthcare.

The firm also expects stronger contributions from the industrial development segment as the Donald Trump 2.0 era begins, along with new catalysts if the Kuala Lumpur-Singapore High Speed Rail (KL-SG HSR) and Penang Special Financial Zone (SFZ) are implemented.

Source: NST Online

តម្រូវការដីសម្រាប់តំបន់ឧស្សាហកម្មនឹងកើនឡើងនៅឆ្នាំនេះ

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា តម្រូវការដីសម្រាប់អភិវឌ្ឍន៍តំបន់ឧស្សាហកម្ម នឹងកើនឡើងនៅឆ្នាំ២០២៥នេះ ស្របពេលនិន្នាការរបស់អ្នកអភិវឌ្ឍន៍រោងចក្រ ឧស្សាហកម្មកំពុងកើនឡើង។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា លោកស្រីបានទទួលព័ត៌មានមួយចំនួន ដែលរោងចក្រ ឧស្សាកម្ម និងតំបន់ឧស្សាហកម្មនានាកំពុងកើនឡើងនៅកម្ពុជា។

លោកស្រីបន្តថា “តាមព័ត៌មានពីអ្នកនៅក្នុងវិស័យនេះ បានបង្ហើបឲ្យដឹងថា អ្នកវិនិយោគបរទេសជាច្រើន បានចូលមកកាន់កម្ពុជា និងខ្លះកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យនេះ”។

    ជាមួយគ្នានេះ លោកហឿន សំនៀងអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា មានកត្តាជាច្រើន ដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីវិស័យឧស្សាហកម្ម ដោយពេលោកប្រធានាធិបតីដូណាល់ ត្រាំឡើងកាន់អំណាចនៅថ្ងៃទី២០ មករា ខាងមុខ សង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន និងជាមួយបណ្តាប្រទេសមួយចំនួនទៀត នឹងកើតមានឡើង ដែលធ្វើឲ្យរោងចក្រ សហគ្រាសនៅប្រទេសមួយចំនួន នឹងមកកាន់កម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត។

    លោកបន្តថា “ជាមួយគ្នានេះ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម្ពុជា ការអនុគ្រោះនិងការលើកទឹកចិត្តជាច្រើន លើច្បាប់វិនិយោគថ្មី នឹងផ្តល់ឱកាសសម្រាប់កម្ពុជា”។ លោកបន្តថា “ការខិតខំរបស់ប្រមុខ  រដ្ឋាភិបាលសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឲ្យកម្ពុជាត្រូវបានគេដឹងលឺទូលំទូលាយ ពីបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង”។

    លោកហឿន សំនៀងបានបន្តថា លើសពីនេះការដើរគោះទ្វារអ្នកវិនិយោគនៅអាមេរិក អឺរ៉ុប ចិន កូរ៉េ ជប៉ុនជាច្រើន បានធ្វើឲ្យគេស្គាល់កម្ពុជា ហើយជាលទ្ឋផលអ្នកវិនិយោគបរទេសកាន់តែច្រើន នឹងមកសិក្សានិងស្វែងរកឱកាសវិនិយោគនៅកម្ពុជានៅឆ្នាំនេះ៕

គំរោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លងពីស្គន់ ដល់ក្រុងកំពង់ចាមកំពុងសម្រេចបានជិត៣០ភាគរយហើយ

0

ដោយៈ និស្ស័យ

    កំពង់ចាមៈ

 មន្រ្តីក្រសួងសាធារណៈការបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបាន ២៨,៧៦% គិតត្រឹមដំណាច់ខែធ្នូ២០២៤។

ព័ត៌មាននេះ លើកឡើងបន្ទាប់ពីលោកលឹម ស៊ីដេនីន រដ្ឋលេខា​ធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ (រង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) ចុះត្រួតពិនិត្យវឌ្ឍនភាព ការងា​រគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជា៤គន្លង (ស្គន់-កំពង់ចាម) នៅកំណាត់ទី១  ដែលមានប្រវែង១៩គីឡូម៉ែត្រ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។

គម្រោងពង្រីកផ្លូវជាតិលេខ៧ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង៤៥.៤៨គ.ម ។  គិតត្រឹមដំណាច់ខែធ្នូ ២០២៤ នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជា៤គន្លង គិតត្រឹមដំណាច់ខែធ្នូ ២០២៤ សម្រេចបាន២៨,៧៦%ហើយ ៕

ក្រុមការងារដ្ឋនិងឯកជនផ្នែកសំណង់ អចលនទ្រព្យពិភាក្សាលើការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងាររដ្ឋ និងវិស័យឯកជន បានជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីសាស្រ្ត លើការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្រោមអធិបតីភាពលោកសាយ សំអាល់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា សមាគមអចល​នទ្រព្យ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារជាដើម។

កិច្ចប្រជុំនេះបានធ្វើកាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងគោលបំណងពិភាក្សា ដើម្បីពិភាក្សាលើចំណុចសំខាន់ៗចំនួន២ ដូចជា ទី១ ស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាព ក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។

ទី២ ស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យ នូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅ៕

ទិញផ្ទះ១ខ្នង ថែមផ្ទះ១ខ្នង! ថ្ងៃទី០៧ ខែមករា ចំថ្ងៃខួបកំណើត ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសផ្ដល់ប្រម៉ូសិនពិសេសបំផុតមិនធ្លាប់មាន

0

ថ្ងៃខួបកំណើតចំថ្ងៃពិសេសបុណ្យជាតិ ថ្ងៃទី០៧ ខែមករា ដែលត្រូវជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី ខេអេស រេស៊ីដេន (កៀនស្វាយ) បានប្រកាសផ្ដល់ជូនកាដូពិសេសបំផុត និងមិនធ្លាប់មានជូនអតិថិជន ដែលចាប់អារម្មណ៍ទិញផ្ទះប្រភេទណាមួយ ពីគម្រោង បុរី ខេអេស រេស៊ីដេន នៅក្បែរផ្សារគគីរ ម្ដុំផ្លូវជាតិ កៀនស្វាយ នឹងទទួលបានការថែមជូនផ្ទះមួយល្វែងភ្លាមៗ។

តាមការបញ្ជាក់របស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ថា ការផ្ដល់ជូនកាដូពិសេសទិញផ្ទះមួយ ទទួលបានផ្ទះរហូតដល់ទៅពីរនេះ គឺមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នេះតែម្ដង ដើម្បីចូលរួមអបអរសាទរ “ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី០៧ មករា” ។

សូមជម្រាបថា គម្រោង បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា។ បុរី KS Residence មានចំនួនផ្ទះ សរុបចំនទួន ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំប្រមាណ ៥០,៥៤៧ ម៉ែត្រការ៉េ។

គម្រោង មានបែងចែកជា ៥ប្លុក រួមមាន៖ ប្លុក A, B, C, D, E និងមានប្រភេទម៉ូដផ្ទះអាជីវកម្ម ផ្ទះវីឡាកូនកាត់ LS & LM និងប្រភេទផ្ទះវីឡាទោលផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ ងាយស្រួល និងមានភាពបត់បែន តាមការស្នើសុំរបស់អតិថិជន
សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ទ្ទ៖ 𝟬𝟲𝟵 𝟵𝟲 𝟮𝟬𝟬𝟬 | 𝟬𝟵𝟵 𝟵𝟲 𝟮𝟬𝟬𝟬 ៕