លោក​ឧកញ៉ា​លឹម ហេង៖ នយោបាយ​ដើរ​មុខ​សេដ្ឋកិច្ច

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្នុងការ​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម ទំនាក់ទំនង​នយោបាយ​ល្អ​មាន​សារៈសំខាន់​ណាស់ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​កើន​គ​ឡើង។

លោក​ឧកញ៉ា​លឹម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នា​ថ្ងៃទី៥ ធ្នូ​នេះ​ថា ដើម្បី​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​បង្កើន​ការវិនិយោគ  រវាង​ប្រទេស​និង​ប្រទេស​ល្អប្រសើរ ទាល់តែ​ទំនាក់ទំនង​ក្នុង​កម្រិត​នយោបាយ​មាន​ភាពល្អប្រសើរ។ ជាក់ស្តែង​ដូចជា ប្រទេស​កម្ពុជា និង​បង់​ក្លា​ដេ​ស​បានបង្ហាញ​ពី​ការពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក​ល្អប្រសើរ ទាំងសងខាង ទាល់តែ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​មានការ​សហការគ្នា ក្នុង​កម្រិត​នយោបាយ​ល្អប្រសើរ។

លោក​ឧកញ៉ា​បាន​បន្តថា ដូចជា​សហរដ្ឋអាមេរិក​ជាដើម ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ល្អ ទើប​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទៅវិញទៅមក​កើនឡើង ហើយ​ការដែល​សហរដ្ឋអាមេរិក​មក​ចាប់ដៃ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជិត​ស្និ​ទ្ឋ​ជាមួយ​អាស៊ាន ដោយសារ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​ពួកគេ។

លោក​ឧកញ៉ា​លឹម ហេង​បាន​បន្តថា “កម្ពុជា​បង់​ក្លា​ដេ​សបាន​សន្យា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក បន្ទាប់ពី​កម្រិត​ទំនាក់ទំនង​នយោបាយ​រវាង​ប្រមុខ ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាពប្រសើរឡើង។ លោក​ឧកញ៉ា​បាន​បន្ថែមថា “នយោបាយ​ត្រូវ​ដើរ​មុន ទើប​សេដ្ឋកិច្ច​ដើរ​តាម​ក្រោយ ព្រោះ​បើ​ទំនាក់ទំនង​នយោបាយ​មិនល្អ​ទេ ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ក៏​មិន​ដើរ​ល្អ​ដែរ”៕

កម្ពុជា​កំពុង​ចាប់ផ្តើម​សិក្សា​ពី​ការប្រើប្រាស់​រូបិយប័ណ្ណ​តាម​តាម​បច្ចេកវិទ្យា​ឌីជីថល

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ស្របពេល​កំនើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ការទូទាត់​រូបិយប័ណ្ណ​តាម​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំ ពុង​សិក្សា​លទ្ធភាព ក្នុងការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល សម្រាប់​ការទូទាត់​នៅក្នុង​ទីផ្សារ​រូបិយប័ណ្ណ អន្តរជាតិ​ធនាគារ​ផងដែរ។

លោកជំទាវ​នាវ ច័ន្ទ​ថា​ណា​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​លោក បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី៤ ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី៥ ខែធ្នូ​នេះ​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការចូលរួម​ក្នុងការ​ស្រាវជ្រាវ​បាន​កើនឡើង ស្រប​ពេលដែល​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រីកចម្រើន​ឥតឈប់ឈរ និង​ស្រប​ពេលដែល​បច្ចេកវិទ្យា​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​បច្ចេកវិទ្យាថ្មីៗត្រូវបាន​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​សេវា​ជាច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន។

លោកជំទាវ​បន្តថា “បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បានផ្តល់​គុណសម្បត្តិ​ជាច្រើន តាមរយៈ​ការ​ជម្រុញ ឲ្យ​វិស័យ​សេវា​ហិរញ្ញវត្ថុ​កាន់​តែមាន​ប្រសិទ្ធភាព ចំណាយ​តិច ឆាប់រហ័ស សមាហរណកម្ម​ខ្ពស់ លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​គាំទ្រ​ដល់ កំណើនសេដ្ឋកិច្ច។ លោកជំទាវ​បន្តថា “បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏បាន​បង្ករ​ឲ្យ​មាន​ហា​នី​ភ័យ​ប្រតិបត្តិការ​ផងដែរ រួមមាន​ហា​នី​ភ័យ​Cyber ហា​នី​ភ័យ​នៅក្នុង​ក្រុមហ៊ុន​គតិ​យ​ភាគី ដែល​មិន​នៅក្រោម​ច្បាប់ ការចែង​មិន​ច្បាស់លាស់​នៅក្នុង​ច្បាប់ ហា​នី​ភ័យ​កម្រិត​មីក្រូ និង​ម៉ាក្រូ និង​កង្វះខាត​ទិន្នន័យ​ក្នុងការ​វាយតម្លៃ​ហា​នី​ភ័យ​ជាដើម។

លោកជំទាវ​នាវ ច័ន្ទ​ថា​ណា បាន​បន្តទៀតថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍន៍ ប្រព័ន្ធ​ទូទាត់​ផ្អែកលើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុថ្មីៗ នឹង​បានអនុញ្ញាត​ឲ្យ​ផ្តល់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផងដែរ ក្នុងនោះ​ធន​គា​ជាតិ​នៃ​កម្ពុជា បានដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​រាយ នៅ​ឆ្នាំ២០១២សម្រាប់​ផាត់​ទូទាត់​មូល​ប្ប​ទា​នប​ត្រ និង​បញ្ជា​ផ្ទេរ​ឥណទាន។ ចំណែក​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស ក៏បាន​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ២០១៦ សម្រាប់​សម្រួល​ដល់​ការទូទាត់ភ្លាមៗនូវ​រាល់​ការផ្ទេរ​មូលនិធិ ។

លោកជំទាវ​បន្តថា ប្រព័ន្ធ Cambodian Shared Switch (CSS) សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន POS គឺ​ទើប​ដាក់​ឲ្យ​ដំណើរការ​ក្នុងពេលថ្មីៗនេះ​ផងដែរ ហើយ​ក្នុងពេល​បច្ចុប្បន្ន​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ក៏​កំពុង​សិក្សា​លទ្ធភាព ក្នុងការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល សម្រាប់​ការទូទាត់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ធនាគារ។ លោក​ឆា​រស៍ វ៉ាន់​ប្រធានស្តីទី​សមាគម​ធនាគារ​កម្ពុជា​បាន​ថ្លែងថា ប្រ​ព័​ន្ឋ​ទូទាត់​បែបនេះ​មិនទាន់​មាននៅ​កម្ពុជា​ទេ ប៉ុន្តែ​នៅ​ប្រទេស​ជឿនលឿន​នានា​បាន អនុវត្តន៍​ហើយ ហេតុនេះ​យើង​ត្រូវ​សិក្សា​លើ​ប្រ​ព័​ន្ឋ​នេះ​ជាក់លាក់​សិន ដើម្បី​កំណត់ថា​គួរ​ជ្រើស​រើសយក​ប្រ​ព័​ន្ឋ​ណាមួយ យកមកប្រើ​ប្រាស់​ឲ្យ​មាន​ប្រ​សិទ្ឋិ​ភាព​ខ្ពស់។លោក​បន្តថា ការប្រើប្រាស់​ប្រ​ព័​ន្ឋ​នេះ​ក៏មាន​ហានិភ័យ​ផងដែរ ហេតុនេះ​ការរៀបចំ​ប្រ​ព័​ន្ឋ​នេះ​ឲ្យ​បានច្បាស់លាស់ មាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា។

លោក​បន្តថា “ប្រ​ព័​ន្ឋ​ថ្មី​នេះ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នកប្រើប្រាស់ និង​អតិថិជន ហើយ​ធនាគារ​គ្រាន់តែ​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​ប៉ុណ្ណោះ ប៉ុន្តែ​ការរៀបចំ​ប្រ​ព័​ន្ឋ​ឲ្យ​បានច្បាស់លាស់​មាន​សារៈសំខាន់​ណាស់ ដើម្បី​ការពារ​ហានិភ័យ​ពី​ការ​លួច”៕

លោកស្រី ជា សិរី ៖ ប្រាក់កម្ចីពីធនាគារ បើខ្ចីគ្មានគោលដៅច្បាស់លាស់គួរកុំខ្ចី

0

ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងនូវការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលស្វែងរកឥណទាន ប្រាក់កម្ចីពីធនាគារ បើខ្ចីគ្មានគោលដៅច្បាស់លាស់គួរកុំខ្ចី ប៉ុន្តែបើខ្ចីសម្រាប់បង្កើនមុខរបរ ឬអាជីពរបស់ខ្លួនដែលមានប្រាក់ ត្រឡប់មកវិញ ទើបធ្វើឲ្យយើងមិនជួបបញ្ហានៅលើឥណទាននេះ ។

ថ្លែងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋ កិច្ចលើកទី៤ ស្តីពីតួនាទីរបស់បច្ចេកវិទ្យា ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នេះ លោកស្រី ជា សិរី បានលើកឡើងថា ពាក់ព័ន្ធនឹងប្រាក់កម្ខីឥណទាននេះ ធនាគាជាតិនៃកម្ពុជាបានពង្រឹងចំពោះស្ថានប័នមីក្រូហិរញ្ញ វត្ថុជាញឹកញយ ព្រមទាំងបានចាត់វិធានការចំពោះស្ថានប័នណាមិនបានអប់រំដល់បុគ្គលិក អំពីការសិក្សាឲ្យបានល្អិតល្អន់ ចំពោះអ្នកខ្ចី មុននឹងឲ្យខ្ចី ។

លោកស្រីបានបន្តទៀតថា គ្រឹះស្ថានមួយចំនួន បានដាក់ទិសដៅរបស់ខ្លួន អំពីការបញ្ចេញ ឥណទានបានច្រើន គឺទទួលបានប្រាក់ឧបត្ថម្ភច្រើន ដូច្នេះធ្វើបុគ្គលិករបស់ខ្លួនមិនបានសិក្សាលទ្ធភាពល្អិតល្អន់អំពីអ្នកកម្ចី ដែលនាំឲ្យមានហានីភ័យខ្ពស់សម្រាប់អ្នកខ្ចី ដូចនេះធនាគារជាតិគឺចង់មើលភាគីទាំងសងខាង ទាំងអ្នកផ្តល់ឥណទាន និងអ្នកកម្ខីឥណទាន គឺចង់ឲ្យស្គាល់សិទ្ធ និងកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងនោះចំពោះភាគីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ មុននឹងឲ្យខ្ចីគួរពិនិត្យឲ្យបានច្បាស់លាស់ បើអតិថជននោះអត់លទ្ធភាពក្នុងការផ្តល់ឥណទានមកវិញ ដូចជាជម្រុញ ឲ្យពួកគេធ្លាក់ទឹកជាមិនខាន ។

អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា ដើម្បីជំរុញការគ្រប់គ្រងមានប្រសិទ្ធភាព និងមានហានីភ័យទាបចំពោះអ្នកខ្ចី គឺទាមទារឲ្យមានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការកម្ខីប្រាក់យកមកប្រើប្រាស់ចំគោលដៅ កន្លងមកធនាគារជាតិ នៃកម្ពុជា បានបើកយុទ្ធនាការរបស់ខ្លួន តោះនិយាយពីលុយ ដែលជាផ្នែកមួយនៃការអប់រំអំពីឥណទាន នឹងបានពង្រឹង ដល់ស្ថាប័នហិរញ្ញវត្ថុផ្ទាល់ ក្នុងនោះធនាគារជាតិក៏បានចាត់វិធានការធ្ងន់ធ្ងរ ទៅលើគ្រឹះស្ថានណាដែលមិនមានការទទួល ខុសត្រូវ មុននឹងធ្វើការផ្តល់ឥណទានទៅឲ្យអតិថជនរបស់ខ្លួនផងដែរ៕

ពិភពលោក នឹងមាន​អគារ​ខ្ពស់បំផុត​មួយ​នៅក្នុង​ឆ្នាំ ២០២០

0

ដោយ៖ វុ​ដ្ឋា

ក្រោយពី​បញ្ចប់​សង្គ្រាមលោក លើក​ទី២ មក ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​បាន​សាងសង់​អគារ​ខ្ពស់កប់ពពក​ដើម្បី​បង្អួត និង​ចង់បង្ហាញ​ពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌​របស់ខ្លួន​ទៅកាន់​ពិភព​ក ឲ្យ​ងា​មក​មើល​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន តាមរយៈ​ការ​សាសង់​អគារ​ខ្ពស់កប់ពពក​នេះ។  គេហទំព័រ propertyarea.asia បានបង្ហាញ​អគារ​ជាច្រើន​នៅតាម​ប្រទេស​មួយចំនួន​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន នាពេលនេះ នឹង​សូម​ណែ​នាំអោយ​ស្គាល់​អគារ​ថ្មី​មួយទៀត ដែល​នឹង​បង្ហាញខ្លួន នៅ​ឆ្នាំ ២០២០ ខាងមុខ គឺ​អគារ Jeddah Tower។

អគារ Jeddah Tower ដែល​កាលពី​មុនគេ​ដាក់ឈ្មោះថា Kingdom Tower និង Mile-High Tower គឺជា​អគារ​ខ្ពស់កប់ពពក​មួយ​ដែល​កំពុង​សាងសង់​នៅក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងតម្លៃ​បឋម​ប្រមាណ ជា ១. ២៣ ពាន់​លាន​ដុល្លារ សហរដ្ឋអាមេរិក។ បើតាម​គម្រោង អគារ​Jeddah Towerដែលជា​អគារ​ខ្ពស់កប់ពពក​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ២០២០ ខាងមុខ ហើយ​ត្រូវគេ​រំពឹងថា​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ដែដែលមានរចនាសម្ពន្ធកំពស់​នៃ​អគារ​នេះ​រហូតដល់​មួយ​គីឡូម៉ែត្រ។

អគារ​នេះ ស្ថិតនៅ​ចំណុច​ស្នូល​នៃ​ទីក្រុង និង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ទៅជា Jeddah Economic City ដែល​នៅជាប់​តាម​បណ្តោយ​សមុទ្រ​ក្រហម​នៅ​ខាងជើង​ទីក្រុង Jeddah ។ ការអភិវឌ្ឍ​អគារ Jeddah Tower គឺ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​យ៉ាង​ធំធេង​ក្នុង​វិស័យ​អភិវឌ្ឍន៍​និង​ទេសចរណ៍​ទៅកាន់​ទីក្រុង Jeddah ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​ក្រុង​សេរីនិយម​បំផុត​នៅ​អារ៉ាប់​ប៊ី​សា​អូ​ឌី។

កាលពី​ដំបូង​ឡើយ គេ​គ្រោង​សាងសង់​អគារ​នេះ​ក្នុង​កំរិត​កម្ពស់១.៦គីឡូម៉ែត្រ តែដោយសារ​នៅ​ភូមិសាស្ត្រ​នៃ​តំបន់​នោះ​មិន​សមស្រប​សម្រាប់​ប៉ម​កំពស់​នោះទេ ទើប​គេ​បន្ថយ​កំពស់​មក​សល់​ពិត​ប្រាក​ដ​ប្រមាណ​ជិត១០០០ ម៉ែត្រ ដែល​ស្មើ​នឹង​ជិត ១ គីឡូម៉ែត្រ ហើយ​ជា​អគារ​ដែលមាន​កម្ពស់​ខ្ពស់ជាង​អគារ Burj Khalifa ស្ថិតនៅក្នុង​ទីក្រុង ឌូ​បៃ​នៃ ប្រ​ទេ​អារ៉ាប់​អេ​មី​រេ​ត ។ ការ​រចនា​គូ​រប្លង់​នៃ​អគារ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបត្យករ​អាមេរិក គឺ លោក Adrian Smith ជនជាតិ​អា​មេ​រិច ដែលជា​អ្នក​រចនា​គូ​រប្លង់​អគារ Burj Khalifa រួមរួមបញ្ចូលលក្ខណៈពិសេសនៃរចនាសម្ពន្ធ និង​សោភ័ណ​ភាព​នៃ​អគារ។

អ្នកបង្កើត និង​ជា​អ្នកដឹកនាំ​គម្រោង​សាងសង់​អគារ​នេះ​គឺ​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត Al-Waleed bin Talal ដែលជា​អ្នកមាន​បំផុត​នៅ​ម​ជ្ឈឹ​ម​បូព៌ា ជា​ចៅប្រុស​របស់​ព្រះអង្គម្ចាស់ Ibn Saud និង​ជា​ក្មួយប្រុស​របស់​ស្តេច​អា​រ៉ា​ប៊ី​សា​អូ​ឌី។ ព្រះអង្គម្ចាស់ Al-Waleed គឺជា​ប្រធាន​ក្រុមហ៊ុន Kingdom Holding (KHC) ដ៏​ធំ​បំផុត និង​ជា​ដៃគូ​របស់  Jeddah Economic Company (JEC) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងអំឡុង​ឆ្នាំ ២០០៩ សម្រាប់​ការអភិវឌ្ឍ​អគារ Jeddah និង​ទីក្រុង​ទាំងមូល។

ការសាងសង់​នៃ​អគារ​នេះ ត្រូវ​បានទទួល​ការកោតសរសើរ យ៉ាងខ្លាំង និង​ជា​និមិត្តសញ្ញា​វប្បធម៌​ដ៏​សំខាន់​មួយ នឹង​ជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ និង​អំណាច​របស់​ជាតិ ។ បើ​គិត​ត្រឹម​ថ្ងៃទី ២២  ខែតុលា ឆ្នាំ២០១៧ ត្រូវបាន​គេ​សាងសង់​រួច​បាន​ប្រមាណ ៥៦ ជាន់ និង​ស្នូល​កណ្តាល​ដែលមាន​ជណ្តើរយន្ត បាន ៦៣ ជាន់៕

ហេតុអ្វី​បានជា​ខណ្ឌដង្កោ ត្រូវបាន​អ្នកជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ចាប់អារម្មណ៍​ខ្លាំង?

0

ដោយ៖ រ៉ាវី

ភ្នំពេញ៖ បច្ចុប្បន្ន​គេ​មើលឃើញថា ការជួញដូរ​អ​ល​ច​ន​វត្ថុ​នៅក្នុង​តំបន់​ខណ្ឌដង្កោ​ចាប់ផ្ដើម​មាន​សកម្មភាព​ផុលផុស​ឡើងវិញ​តាមរយៈ​សកម្មភាព​នៃ​ការអភិវឌ្ឍ​នៃ​គម្រោង​នានា​ជាច្រើន រហូត​ធ្វើឱ្យ​អ្នកជំនាញ​លើ​វិស័យនេះ ចាត់ទុកថា ខណ្ឌដង្កោ​ជា​តំបន់​ដ៏​ល្អ និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ជួញដូរ និង​ជា​ឱកាស​ក្នុងការ​អភិវឌ្ឍ​បាន​គ្រប់យ៉ាង។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះដែរ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បាន​លើកឡើងថា ដង្កោ​ជា​ខណ្ឌ​ងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ដូច​ខណ្ឌ​ដទៃ​មួយចំនួនទៀត​ដែរ ព្រោះ​ខណ្ឌ​នេះ​មាន​សណ្ឋាន​ដី​ល្អ​ច្រើន ម្យ៉ាង​ពុំ​សូវ​ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ឡើយ។ «ដោយសា​តែ​ហេតុផល​នេះហើយ ទើប​ធ្វើឱ្យ​ដង្កោ​កំពុងតែ​ជាប់​ចំណាត់ថ្នាក់​នៃ​ការ​សម្លឹង​មើលឃើញ​ពី​អ្នកវិនិយោគ ព្រោះ​តំបន់​ដង្កោ​ពោរពេញ​ដោយ​ទីផ្សារ​មធ្យម និង​ក្រោម​មធ្យម​សម្រាប់​ការកសាង​លំនៅឋាន។ ពិសេស​ដង្កោ​ក៏មាន​សួន​ឧស្សាហកម្ម​មួយចំនួន​នៅ​ទីនោះ​ផងដែរ ដូច្នេះ​តំបន់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​មានការ​អភិវឌ្ឍ​ចម្រុះ»។ នេះ​ជា​សំដី​របស់លោក​ឧកញ៉ា ដែល​បាន​បញ្ជាក់បន្ថែម។

អគ្គនាយក​ក្រុមហ៊ុន KFA រូបនេះ បាន​បន្ដថា ជាមួយនឹង​ការអភិវឌ្ឍ​បែប​បុរី ខណ្ឌដង្កោ​ក៏មាន​ច្រើន លើសពីនេះ​នៅមាន​រោងចក្រ​ឧស្សាហកម្ម និង​ផែស្ងួត​ក៏​ត្រូវបាន​អភិវឌ្ឍ​នៅ​ទី​នោះដែរ មូល​ហេតុនេះ​បានធ្វើឱ្យ​តម្លៃ​អចលនវត្ថុ​នៅក្នុង​តំបន់​នេះ​នៅតែ​អាច​រក្សាបាន​សមរម្យ ព្រោះ​តំបន់​ខណ្ឌដង្កោ​ជា​តំបន់​មាន​សក្ដានុពល​មិន​ចាញ់​ខណ្ឌ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​ទេ ។ អ្វីដែល​ធ្វើឱ្យ​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ (ខណ្ឌដង្កោ)មាន​សក្ដានុពល គឺ​ព្រោះតែ​តំបន់​នេះ​មាន​ប្រព័ន្ធ​ទឹក ភ្លើង និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​ដែល​អា​ចត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​តំបន់​នេះ ជា​កត្តា​ចម្បង​ក្នុង​ធ្វើ​ចរាចរណ៍​យ៉ាង​ងាយស្រួល​ព្រមទាំង​អាច​កាត់បន្ថយ​ការកកស្ទះ​បាន​ផងដែរ ។

លោក​ឧកញ៉ា​បញ្ជាក់ថា៖ នៅក្នុង​តំបន់​ខណ្ឌដង្កោ យើង​ឃើញថា មាន​ផ្លូវ​សម្ដេច​តេ​ជោ​មួយ​ខ្សែ​ដែល​បែងចែក​មួយផ្នែក​ទៅកាន់​ផ្លូវជាតិ​លេខ2 មួយផ្នែក​ទៀត​ទៅកាន់​ផ្លូវជាតិ​លេខ3 ជា​ចរន្ដ​មួយ​ធ្វើឱ្យ​តំបន់​ដង្កោ​មាន​សក្ដានុពល​នៃ​ការធ្វើ​ចរាចរណ៍។ ករណី​អតិថិជន​ទិញ​ដី​នៅក្នុង​តំបន់​ខណ្ឌដង្កោ​ពួកគាត់​មាន​អាច​ផ្លូវ​ល្អ អាចធ្វើ​ដំណើរ​ត្រឹម5នាទី​ក៏​មកដល់​រាជធានី​ភ្នំពេញ ។ ជាងនេះទៅទៀត​តំបន់​អភិវឌ្ឍន៍​មួយ​នេះ​មាន​ប្រព័ន្ធ​ទឹក ភ្លើង និង​ផ្លូវ ជា​ចំណុច​ពិសេស​អាចធ្វើឱ្យ​ខណ្ឌដង្កោ​មាន​សក្ដានុពល៕

ទំនាក់ទំនង កម្ពុជា-បង់​ក្លា​ដេ​ស បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ទំនាក់ទំនង​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដេ​សបាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ ដោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ប្តេជ្ញា​បង្កើន​កិច្ច​សហ ប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម និង​ការវិនិយោគ។

ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា លោកជំទាវ​សេក្ខ ហា​ស៊ីណា​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី៣ដល់៥ ធ្នូ​ខាងមុខ ប្រមុខ​រដ្ឋាភិបាល​បង់​ក្លា​ដេ​សបាន  ប្តេជ្ញាចិត្ត​ជំរុញ​ឲ្យ​អ្នកវិនិយោគ​បង់​ក្លា​ដេ​ស មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា បង់​ក្លា​ដេ​សមាន​ទឹកប្រាក់​ត្រឹម៦លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០១។

ជាមួយគ្នានេះ​នៅ​ព្រឹក​ថ្ងៃទី៤ ធ្នូ​នេះ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន១១ ជា​កិច្ចព្រមព្រៀង ដែល​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កា​ទូត ពាណិជ្ជកម្ម និង​ការវិនិយោគ។ ការចុះហត្ថលេខា​នេះ ជាការ​ចុះហត្ថលេខា​ធំ​បំផុត និង​ច្រើន​បំផុត​មិន​ធ្លាប់មាន​រវាង​ប្រទេស​ទាំងពីរ។

ក្នុងជំនួប​ភិ​ភា​ក្សា​គ្នា​នេះ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​និង​កម្ពុជា​បាន​ផ្តោតលើ​កិច្ចការសំខាន់ៗមួយចំនួន​រួមមាន​ទី១ សម្រេច​ជ្រើស​រើសយក​ផ្លូវ​មួយ​ខ្សែ​នៅ​ប្រទេសរៀងៗខ្លួន ដើម្បី​យក​ព្រះនាម​មេដឹកនាំ​ល្បីឈ្មោះ​ប្រទេស​ទាំងពីរ ដាក់ឈ្មោះ​ផ្លូវ​នៅ​ប្រទេស​រៀសងៗខ្លួន ទី២ ប្រទេស​ទាំងពីរ​ប្តេជ្ញា​បង្កើន​ការវិនិយោគ និង​ពាណិជ្ជកម្ម​កាន់តែ​ធំ។

ប្រទេស​បង់​ក្លា​ដេ​ស​នាំចេញ​កំណាត់ ស្បែកជើង​របស់របរ​ប្រើប្រាស់​ជា​ស្បែក​មក​កម្ពុជា ហើយ​ប្រទេស​កម្ពុជា​វិញ នាំចេញ​ផលិតផល​មួយចំនួន ដូចជា កប្បាស ប្រេងឆា និង​ជី​ជាដើម​ត្រឡប់​ទៅ​ប្រទេស​បង់​ក្លាស​ដេ​ស។

យោងតាម​របាយការណ៍​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ប​ច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បង់​ក្លា​ដេ​ស ជាង១០០កំពុង​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​បង់​ក្លា​ដេ​សមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា​ លឹម ហេង​ បាន​ថ្លែងថា ប្រទេស​កម្ពុជា និង​បង់​ក្លា​ដេ​សមាន​ឳ​កាស​ធ្វើការ​រួមគ្នា បាន​ច្រើន​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម ដោយសារ​ប្រទេស​បង់​ក្លា​ដេ​សមាន​ជំនាញ​ខាង​កសិកម្ម និង​ជា​ប្រទេស​កសិកម្ម​ដូច​កម្ពុជា​ដែរ។ លើសពីនេះ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ក៏មាន​សក្តានុពល​ផងដែរ ព្រោះ​ទេសចរណ៍​បង់​ក្លា​ដេ​ស​ចេញមក​កំសាន្ត​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ៣០ម៉ឺន​នាក់​ក្នុងមួយឆ្នាំ។

លោក​ឧកញ៉ា​បាន​បន្តថា “ខ្ញុំ​គិតថា​ប្រទេស​ទាំងពីរ​មាន​ឳ​កាស​ច្រើន​ធ្វើការ​រួមគ្នា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ព្រោះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ចំនួន​តូច​នៅឡើយ។លោក​បន្តថា “ ក្រុមហ៊ុន​បង់​ក្លា​ដេ​ស​វិនិយោគ​នៅ​ម​កម្ពុជា​ភាគច្រើន​ផ្តោតលើ​ការនាំ​ចូល​ឳ​សថ ព៌​ត​មាន​វិទ្យា និង​កសិកម្ម​ជាដើម។

ជាមួយនឹង​ឆន្ទៈ​រួមគ្នា​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម និង​វិនិយោគ លោកជំទាវ​សេក្ខ ហា​ស៊ីណា​នា​រសៀល​ថ្ងៃនេះ​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា បង់​ក្លា​ដេ​ស ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់​ព័​ន្ឋ​និង​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ផងដែរ៕

ការនាំ​ជ្រូក​ចូល​នៅតែ​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ វិបត្តិ​នៃ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម យកមក​លក់​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ នៅតែ​ជា​ចំណោទ​ដែល​គ្មាន​ដំណោះស្រាយ​ច្បាស់លាស់​នៅឡើយ និង​បានធ្វើអោយ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា  និង​អ្នក​ចឹ​ញ្ចឹ​ម​ជ្រូក ក្នុងស្រុក​លើកឡើង​ម្តង​ហើយ​ម្តងទៀត ដើម្បី​មាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគាត់។

អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ជេ​ត ភារ​ម្យ បាន​ថ្លែង​នៅក្នុង​ស​ន្នី​សីត​សារព័ត៌មាន​ស្តីពី ការនាំ​ជ្រូក​ចូល​ដោយ​អនាធិប្បតេយ្យ​ពី​ប្រទេសជិតខាង និង​ផលប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ដោយសារ​តម្លៃ​ជ្រូក​រស់​ធ្លាក់ចុះ​នា ព្រឹក​ថ្ងៃទី៤ ធ្នូ​នេះ​ថា សម្រាប់​ឆ្នាំ ២០១៧ អ្នករករ​ស៊ី​ចឹ​ញ្ចឹ​ម​ជ្រូក​ក្នុងប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ ដោយសារ​តែមាន​ការនាំ​ជ្រូក​ចូល​ខុសច្បាប់ តាម​ច្រក   របៀង​មួយចំនួន​នៅតាម​បន្ទាប់​ព្រុំ​ដែនកម្ពុជា​វៀតណាម។

លោក​បន្តថា កាលពី​ឆ្នាំ ២០១៥-២០១៦ កន្លងទៅនេះ ប្រជាកសិករ​បាន​លក់​ជ្រូក​របស់ខ្លួន​ក្នុងតម្លៃ​ខ្ពស់​ពី៨ ម៉ឺន ទៅ ៩ ពាន់​រៀល​ក្នុង​មួយ​គីឡូ ដោយសារតែ​មានការ​ចឹ​ញ្ចឹ​ម​បានល្អ ដូច្នេះ​ពួកគេ​បាន​បង្កើន​ការចិញ្ចឹម​ដោយបាន​ខ្ចីលុយ​ពី​ធនាគារ ស្រាប់តែ​មកដល់​ដើមឆ្នាំ​នេះ មាន​ការនាំ​ជ្រូក​ប្រមាណ​ជា ១ពាន់ ទៅ១៨០០ក្បាល​ដោយ​ខុសច្បាប់ ពី​ប្រទេស​វៀត​ណា​ហើយ​បានធ្វើអោយ​តម្លៃ​ជ្រូក​របស់​កសិករ​ក្នុងស្រុក មានការ​ធ្លាក់ចុះ​ហើយ​លក់​មិន​ចេញ។ កសិករ​ប្រមាណ ៥០ភារ​យ​នៅ​ទូទាំងប្រទេស ក៏បាន​បោះ​ការ​ចឹ​ញ្ចឹ​ម​ជ្រូក  ដោយសារ​ជំពាក់​ធនាគារ។

សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម លោក ប៊ុន ហៀ​ង​បាន​លើក​ឡើ​ថា សមាគមន៍ និង​អ្នក​ចិញ្ចឹម​ជ្រូក​មិនអាច​ទប់ស្កាត់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​នាំចូល​ជ្រូក​មក​កម្ពុជា​ទេ ព្រោះ​វា​ជាទី​ផ្សារសេរី ប៉ុន្តែ​អ្វីដែល​សំខាន់​ស្នើរ​សុំ​ដល់​អ​ជ្ញា​រពាក់​ព័ន្ធ ជា​ពិ​សេ​អជ្ញាធរ​នៅតាម​បន្ទាត់​ព្រំដែន ត្រូវមាន​ការទប់ស្កាត់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ចូលដល់​ប្រទេស​កម្ពុជា ជាពិសេស​ទប់ស្កាត់​ការលក់​ដំលៃ​ទាប​ជាង​ក្នុងស្រុក បើ​មិន​ចឹ​ង​ទេ​កសិករ​នឹងត្រូវ​បិត​កសិដ្ឋាន​របស់ខ្លួន។

លោកស្រី មន ណា​រី កសិករ​មកពី​ស្រុក​កៀនស្វាយ​បានលើកឡើង​ថា មកដល់ពេលនេះ លោកស្រី​បាន​ខាត​ជ្រូក​មួយ​ក្បាល​ជាង១០ម៉ឺន​រៀល ហើយ​លោកស្រី​ជំពាក់​លុយ​ធនាគា។ លោកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ ការនាំ​ជ្រូក​ចូល​ដោយ​ខុសច្បាប់ ដើម្បីអោយ​លោកស្រី​មានលទ្ធភាព​ចឹ​ញ្ចឹ​ម​សត្វ​ឡើងវិញ ដើម្បី​ផ្ត​ត់​ផ្គត់​គ្រួរ​សារ​អោយមាន​ជីវភាព​ធូ​ធារ ស្របតាម​គោល​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​លើ​កក​ម្កើ​ត​ជីវភាព​ពលរដ្ឋ។

កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ​បានចេញ​សារាចរ​ណែនាំ​មួយ​ស្តីពី​ការនាំ​ចូល និង​លើកកម្ពស់​គុណភាព​សត្វ ព្រមទាំង​រក្សា​តម្លៃ​ជ្រូក​ក្នុងស្រុក​នោះ បាន​ជម្រុញអោយមាន​ការ​ទប់​ស្កាក់ ការនាំ​ចូល​សត្វ​ដែល​ខ្វះ​ស្តង់ដារ និង​ត្រួតពិនិត្យ​អោយបាន​ត្រឹមត្រូវ​មុននឹង​អនុញ្ញាតិ​អោយ​លក់​នៅក្នុង​ទីផ្សារ​កម្ពុជា៕

ហ្គ្រេ​ន​ភ្នំពេញ​បោះទុន១០លាន​ដុល្លារ​វិនិយោគ​សាងសង់​ផ្ទះល្វែង​ប្រណីត

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ក្រុមហ៊ុន​ហ្គ្រេ​ន​ភ្នំពេញ អ៊ិន​ធើ​ណេ​សិ​នណល​ស៊ី​ធី​បានសម្រេច​បោះទុន១០លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​វិនិយោគ​គំរោង​ផ្ទះល្វែង​ប្រណីត​ថ្មី​មួយ ស្ថិតក្នុង​បរិវេណ​បុរី​នេះ។

លោក Yeok Foo នាយក​គម្រោងកា​អភិវឌ្ឍ​ទីក្រុង​ហ្គ្រេ​ន​ភ្នំពេញ​អន្តរជាតិ បាន​មានប្រសាសន៍ ក្នុង​សន្និសីទសារព៌តមាន​ស្តីពី​ការចាប់ផ្តើម​គំរោង​នេះ​កាលពី​ចុង​សប្តាហ៍​មុន​ថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់​គំរោង​នេះ ជា២ដំណាក់កាល ដោយ​ដំណាក់កាល​ទី១ ក្រុមហ៊ុន​ចំណាយ​ទុន៥លាន​ដុល្លារ និង​ដំណាក់កាល​ទី២នឹង​វិនិយោគ​បន្ថែម​ទុន៥លាន​ដុល្លារ​ទៀត ហើយ​ការបើក​លក់​គំរោង​នេះ​បាន​បើក​ដាក់លក់​ចាប់​ពីថ្ងៃ​សម្ពោធ​តទៅ។

លោក​បន្តថា “លក្ខណៈពិសេស​នៃ​គម្រោង​ខាងលើ​ត្រង់​ថា នៅក្នុង​បរិវេណ​ក្រុមហ៊ុន​គឺ​ធម្មជាតិ​ដោយ មាន​បឹង​ធម្មជាតិ មាន​សួន​ទឹក កន្លែង​ហាត់ប្រាណ​ដែលមាន​លក្ខណៈ​ស៊ី​វិ​ល័យ និង​ធំ​ទូលាយ។

លោក Yeok Fooបាន​បន្តថា ស្ថានភាព​នយោបាយ​រប​ស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មិន​រង​ផលប៉ះពាល់​ដល់​គំ​រិ​ង​អភិវឌ្ឍន៍​នានា​ឡើយ ព្រោះ​អ្វី​ជាការ​ព្រួយបារម្ភ​មាន​តិចតួច​ណាស់ ហើយ​បើទោះជា​សេដ្ឋកិច្ចពិភពលោក​មាន​ភាពប្រែប្រួល​ច្រើនក្តី ប៉ុន្តែ​សេដ្ឋកិច្ចកម្ពុជា​នៅ​រក្សាបាន​កំនើន​ល្អប្រសើរ ដោយ​គ្មាន​បញ្ហា​ដូច​ប្រទេស​ដទៃ បើទោះបី​ជាមាន​គឺ​តិច​បំផុត។

ហ្គ្រេ​ន​ភ្នំពេញ​អន្តរជាតិ​បាន​បង្កើតឡើង​នៅ​ឆ្នាំ២០០៥ លើ​ផ្ទៃដី២៦០ហិកតា ក្នុងនោះ​ផ្ទៃដី​ចំនួន១៨៩ហិកតា សម្រាប់​ការអភិវឌ្ឍ​លំនៅដ្ឋាន និង៧០ហិកតា​ផ្សេងទៀត ជាទី​លាន​វាយ​កូន​ហ្គោល។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម ដែលមាន​ឯកទេស​ខាង​ទិញ​លក់​លំនៅដ្ឋាន​នៅតាម​បុរី​នានា​បាន​លើកឡើងថា ទីផ្សារ​បុរី​នៅតែមាន​ភាពល្អប្រសើរ ជាមួយនឹង​កំនើន​តម្រូវការ និង​តម្លៃ​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ ដោយសារ​ប្រជាជនមាន​ប្រាក់ចំណូល​កើនឡើង ទន្ទឹមនឹង​កំណើន​ប្រជាសាស្ត្រ​នៅក្នុង​ទីក្រុង​ជា​បន្តបន្ទាប់។

លោក​បន្តថា “ខ្ញុំ​មាន​ភាព​ជឿជាក់ថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​លក្ខ​ខ័​ណ្ឌ​សេដ្ឋកិច្ច សង្គម​មាន​ស្ថិរភាព និង​លក្ខ​ខ័​ណ្ឌ​នៃ​ការផ្តល់​ឥណទាន​ពី​ធនាគារ​នានា​កាន់​តែមាន​ភាពងាយស្រួល”៕

ផ្ទៃដី​ដាំដំឡូង​មី​ឆ្នាំនេះ មាន​ចំនួន៦៧ម៉ឺន​ហិកតា ខណៈ​តម្លៃ​ប្រសើរ​ជាង​ឆ្នាំមុន

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋមន្ត្រី​កសិកម្ម​លោក​វេ​ង សាខុន​បាន​លើ់កឡើងថា ទិន្នផល​ដំឡូង​មី​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​លក់​ចេញ​ឆ្នាំនេះ​ក៏មាន​ភាពប្រសើរ​ជាង​ឆ្នាំមុន​ផងដែរ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំដំឡូង​មី​សប្បាយចិត្ត។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុ​ក្ឋា​ប្រមាញ់​និង​នេសាទ​លោក​វេ​ង សាខុន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​លើ​ទីផ្សារ​ក៏មាន​ភាពល្អប្រសើរ​ផងដែរ ដោយ​កសិករ​អាច​លក់​ដំឡូង​មី​ស្រស់​ក្នុងតម្លៃ​ចន្លោះ​ពី៣០០ ទៅ៣៥០រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ឆ្នាំមុន​តម្លៃ​ដំឡូង​មី​មាន​ចន្លោះ​ត្រឹម១០០ទៅ១៥០រៀល​ប៉ុណ្ណោះ។លោក​បាន​បន្តថា ទោះជា​យ៉ាងណា​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ឆ្នាំនេះ មិនមាន​កំនើន​ទេ ដោយសារ​កសិករ​មាន​ការ​រាងចាល នឹង​ការធ្លាក់ចុះ​តម្លៃ​កាលពី​ឆ្នាំមុន។

លោក​បន្តទៀតថា “ការនាំចេញ​ដំឡូង​មី​ភាគច្រើន បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ និង​ទៅកាន់​ប្រទេស​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​ផងដែរ ប៉ុន្តែ​បច្ចុប្បន្ន​ក៏មាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ តាមរយៈ​រោងចក្រ​កែច្នៃ​ចំណី​សត្វ​ក្នុងស្រុក។លោក​បន្តថា “ជាទូទៅ​ដំឡូង​មី​ឲ្យ​ផល​ចន្លោះ​ពី២០ទៅ៣០តោន​ក្នុង​មួយ​ហិកតា អាស្រ័យ​លើ​ស្ថានភាព​ដី​និង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ។

ជាមួយនឹង​បញ្ហា​តម្លៃ​កាលពី​ឆ្នាំមុន បានធ្វើ​ឲ្យ​ផ្ទៃដី​ដាំដំឡូង​មី​ឆ្នាំនេះ​ថយ​ចុះមក​នៅត្រឹម​ទំហំ៦៧ម៉ឺន​ហិកតា​នៅ​ទូទាំងប្រទេស។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន ​Emerging Market Consulting បាន​ថ្លែងថា ទីផ្សារ​កសិផល​នៅ​កម្ពុជា​មិនទាន់មាន​ភាពប្រាកដប្រជា​នៅឡើយ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​បន្ថែមទៀត​ពី​ទីផ្សារ និង​ជំរុញ​ការនាំចេញ ប៉ុន្តែ​ប្រសិនជា​យើង​មើល​ស្ថានភាព​តមលៃ​កសិផល​ឆ្នាំនេះ​មាន​សញ្ញា​វិជ្ជមាន​ច្រើន ដែល​អាចធ្វើ​ឲ្យ​ប្រជាកសិករ​មាន​ភាព​រីក​រាយ តែ​យ៉ាងណា​ការរក្សាបាន​នូវ​តម្លៃ​ដែល​អាច​ទុកចិត្តបាន និង​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ស្ថិរភាព​មាន​សារៈសំខាន់​ណាស់៕

ទៅទស្សនាខេត្តស្ទឹងត្រែងត្រូវស្គាល់ពីកន្លែងណាខ្លះ ?

0

ដោយ : រ៉ាវី
ភ្នំពេញ : ប្រជាពលរដ្ឋភាពច្រើន បានមើលរំលងខេត្តស្ទឹងត្រែង និងចាត់ទុកជាខេត្តឆ្លងកាត់មួយប៉ុណ្ណោះ ដោយសារការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តនេះនៅមានកម្រិត ប៉ុន្តែការពិតខេត្តនេះជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប្រៀងដូចឋានសួគ៌បង្កប់ខ្លួននៅដងទន្លេមេគង្គ និងកណ្តាលព្រៃដ៏ស្ងប់ស្ងាត់មួយ។
ប៉ុន្តែតាមពិតខេត្តភូមិភាគឥសាន្តមួយនេះ មានរមណីយដ្ឋានមានភាពទាក់ទាញ និង ស្រស់ស្អាតបំផុត និងតែងប្រែប្រួលរួបរាងតាមរដូវកាលផងដែរ។
លោក ថោង អូន អ្នកវិនិយោគរមណីយដ្ឋាន Mekong Bird នៅក្នុងខេត្តនេះបានថ្លែងថា ប្រជាពលរដ្ឋភាគច្រើនមិនដឹង និងសូវមកកំសាន្តនៅខេត្តនេះទេ ដោយសារពួកគេគិតថាខេត្តនេះ មិនមានកន្លែងកំសាន្តច្រើន ប៉ុន្តែប្រសិនជាពួកគេមកដល់ ពួកគេមិនចង់ត្រលប់ទៅវិញនោះទេ ដោយសារជក់ចិត្តនឹងសម្រស់ធម្មតាមតាមដងទន្លេមេគង្គ និងទន្លេសេកុង សេសាន ដែលបង្កប់នូវសម្រស់ធម្មជាតិ មិនសរសើរមិនបាន។ លោកបន្តថា មកទស្សនាខេត្តស្ទឹងត្រែង ភ្ញៀវទេសចរអាចមកទស្សនាបានគ្រប់ពេល ប៉ុន្តែរដូវកាលដែលអំណោយផលបំផុត គឺចាប់ពីខែវិច្ឆិកាដល់ខែមេសា ឬឧសភា។


ថ្ងៃនេះគេហទំព័ រPropertyarea.asia សូមនាំលោកអ្នកឲ្យស្គាល់ពីរមណីយដ្ឋានល្បីៗទាំងនោះ។
ទឹកធ្លាក់ល្បាក់ខោន គឺជា​តំបន់មួយ​ដែល​មានទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ ​មកមាន​កម្ពស់ប្រមាណជាង20ម៉ែត្រ ​ចេញ​ពីតំបន់ខ្ពង់រាប​ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​និង​សា​ធារណ​រដ្ឋឡាវ។ នៅ​ក្នុង​រដូវ​ភ្លៀង​​ទឹក​ទន្លេ​ចាប់​ផ្តើម​ឡើង​ពេញ​ប្រៀប​មាត់​ច្រាំង​ដោយ​ទំហំ​ទឹក​ធំ ​និង​ល្បឿន​កាន់​តែ​ខ្លាំង ​បាន​បង្កើតឱ្យ​មាន​ទស្សនីយភាព ​កាន់​តែ​ស្រស់ស្អាត​គួរ​ជា​ទី​គយគន់​ជាមួយ​ផ្សែង​អ័ព្វ​ដែល​បាន​ផុស​ចេញ​ពី​ទឹក​ដែល​កំពុង​ធ្លាក់​។ ​ចំណែក​ឯ​នៅ​ក្នុង​រដូវប្រាំង​វិញ ​ទឹក​ក៏ចាប់​​ផ្តើម​ចុះស្រក​ បាន​នាំ​ឱ្យទីនេះ​លេច​ចេញ​នូវ​ទេសភាព​ល្អ​ត្រកាល​ មួយបែបទៀត ដោយប្រែ​ក្លាយ​ជា​វាល​ដែល​រំលេចដោយ​ថ្មពណ៌​ក្រហម​ ខ្មៅ​ និង​ស ។​ តែ​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​លេង​នៅ​ទីនោះ ​ក៏​ត្រូវ​​ប្រយ័ត្ន​ នឹង​ដុំ​ថ្ម​ស្រួចៗ​រដិបរដុប​ដែល​នៅ​ទីនោះ​ផងដែរ។ នៅ​ពេល​ថ្មីៗ​នេះ ​ក៏មាន​ក្រុម​ទេសចរ​បាន​ចាប់​​ផ្តើម​ធ្វើ​ដំណើរ​មក​កំសាន្ត​នៅ​រមណីដ្ឋាន​ទឹកធ្លាក់ល្បាក់​ខោន​នេះ​ដែរ​ ដោយមាន​ស្លៀក​សំលៀក​បំពាក់​ការពារ​សុវត្ថិភាព​ នៅពេល​ដែល​ពួកគេ​ធ្វើដំណើរ​តាម​ទូក​មក​ទស្សនា​នៅ​ទីនោះ។
បូរីអូរស្វាយ ៖ បូរី​អូរ​ស្វាយ​ស្ថិត​ក្នុង​ឃុំ​អូរស្វាយ ​នៃ​ស្រុក​ថាឡាបូរិវ៉ាត​ ហើយ​ទីនេះ​គឺជា​រមណីយដ្ឋានមួយ ​ក្នុងចំណោម​រមណីយដ្ឋាន ​ដែលពេញ​និយមពីសំណាក់ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​។ តំបន់​នេះ​គឺជា​ផ្នែកមួយ​ នៃ​រាជធានី​អាណាចក្រ​ខ្មែរនា​សម័យបុរាណ ​ និង​រាប់​បញ្ចូល​ទាំងតំបន់​រុំាសា ​(តំបន់អភិរក្ស​ លិចទឹក) ដែល​មាន​សត្វផ្សោត​ជា​ច្រើន​រស់​នៅ​តាមបណ្តោយ​ទន្លេមេគង្គ​ សត្វបក្សាបក្សី​ សត្វព្រៃ​ ជា​ច្រើន​រស់​នៅ​តំបន់​ព្រៃឈើ​អភិរក្ស​ ដែល​រាជរដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់​ ស្ពានយោល ​វត្តអារាម ​ដោយ​រាប់បញ្ចូលទាំង​ផ្ទះសំណាក់​ សាធារណៈ​(ផ្ទះសម្រាប់ស្នាក់នៅ)​ មជ្ឈមណ្ឌលព័ត៌មាន​ និង​កំពង់ផែ​ទូក​សម្រាប់​ភ្ញៀវទេសចរ​។​ ល​។​
រមណីដ្ឋាន​បូរីអូរស្វាយ ​ប្រៀប​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏មាន​តម្លៃ​ដែល​បាន​ផុស​ឡើង​​នៅ​ក្នុងទ្រូងព្រៃ ​ត្រូពិចពណ៌បៃតង​ ដែល​លាតសន្ធឹង​តាម​បណ្តោយ​ទន្លេមេគង្គ​។ ​វាបាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ប្រសើរ​ ដែល​ជា​ជម្រកដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ​ ជា​ពិសេស ​ហ្វូងបក្សាបក្សី ​និង​ជា​ជម្រកត្រី​ដ៏ប្រសើរ​ ក្នុង​រដូវវស្សា ​ហើយ​មាន​ត្រីផ្សោត​ដ៏ច្រើន ​។ នៅរដូវប្រាំង​ពេល​ទឹក​ស្រក​ ទីនេះ​បាន​រំលេច​ឱ្យ​ឃើញ​នូវឆ្នេខ្សាច់​ពណ៌ស​ដ៏​ស្រស់​ស្អាត​ ដែល​លាតសន្ធឹងតាម​បណ្តោយ​ដងទន្លេ​ គួរ​ឱ្យ​ចង់​ដើរលេងកំសាន្ត​ ។
កោះព្នៅ ៖ កោះ​ព្នៅ​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ និង​ស្ថិត​នៅ​ក្នុង​ឃុំអូរ​ស្វាយ ។ កោះ​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស ​ជា​សហគមន៍​អេកូទេសចរណ៍ ពីព្រោះ​តែ​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​នៅរដូវប្រាំង។ ទីតាំង​ភូមិសាស្រ្ត​នៃ​កោះព្នៅ​នៅរដូវប្រាំង មានទំហំធំ ហើយ​វា​ព័ទ្ធ​ជុំវិញ​ដោយ​ឆ្នេរ​ខ្សាច់​ពណ៌ស តាម​បណ្តោយដងទន្លេមេគង្គ  ដែលនៅផ្នែកខាងកើត និងខាងលិច កោះមានទឹកថ្លាយង់ បានហូរធ្លាក់ចុះមក ហើយថ្មសំប៉ែត ហាក់បីដូចជាក្រាលនៅក្នុងព្រែកយ៉ាងដូច្នេះ។ នៅតាមបណ្តោព្រែកតូចៗ ដែលមានទឹកហូរមិនដាច់នោះ ក៏មានចំការស្វាយ ត្រូវបានគេដាំប្រៀបបាននឹងឋានសួគ៌ នៃហ្វូងបក្សាបក្សីជំពូកសត្វទឹក ដូចជាព្រាប  សេក  ក្អែក ។ល។ មានពេល ខ្លះ ហ្វូងសត្វត្មាត ជាច្រើនបានហើចុះមកទីនេះ នៅក្នុងរដូវប្រាំង។
អូរឬស្សីកណ្តាល ៖ ​រមណីដ្ឋាន​អូរឬស្សី​កណ្តាល ត្រូវបាន​សហគមន៍​អេកូទេសចរណ៍ដាក់​ជា​តំបន់​អភិរក្ស និងធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រី​កលាស់​នៃ​ធម្មជាតិ និង​បម្រើ​នូវ​តម្រូវការ​របស់​ភ្ញៀវទេសចរ។ នៅពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការប្រមូលផ្តុំ និង​រៀបចំ​ធ្វើការ​ផ្សព្វផ្សាយ​អំពីតំបន់​អេកូ​​ទេសចរណ៍​មួយនេះ ដោយ​មាន​ការតភ្ជាប់​ហេដ្ឋារចនាសម្ពន្ធ​ជាច្រើនទៅ​កាន់​តំបន់​នេះ។ រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជនបាន​សង្ឍឹមថា ចំនួន​ភ្ញៀវទេសចរ​ដែល​មាន​ចំនួន ចេះ​តែ​កើត​ឡើង​នឹង​រីក​សាយភាយ​កាន់តែច្រើន ព្រោះ​តំបន់​នេះ​​នៅ​ជិតផ្លូវជាតិ​លេខ7 ដែលងាយស្រួលក្នុងការធ្វើដំណើរ។​


ប្រាសាទព្រះធាតុ ៖ រមណីយដ្ឋាន​ប្រាសាទព្រះធា​តុ ស្ថិតនៅ​លើ​តំបន់​ខ្ពង់រាប  ដែល​មាន​ចំងាយ​3គីឡូ​ម៉ែត្រពី​ជាយក្រុង​ស្ទឹងត្រែង។ ប្រាសាទព្រះធាតុ​គឺជា​រមណីយដ្ឋាន​វប្បធ​ម៌មួយក្នុង​បណ្តា​រមណីយដ្ឋានដ៏​ពេញនិយម​ជាច្រើន​ទៀត និង​ជាទី​គោរព​សក្ការៈ​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​នោះ ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ​។ រមណីដ្ឋាន​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រវត្តិសាស្ត្ររបស់​ខេត្ត ដែល​ប្រសាទ​នេះ​ត្រូវបានគេ​កសាងឡើង​ក្នុង​សតវត្ស​ទី6 .គ.ស ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ័​ន្មទី​1 ដើម្បី​គោរព​ដល់​ព្រហ្ម​ញ្ញសាសនា​។​ ​
តួ​ប្រសាទ ដែល​បានរ​លំបាក់​បែក នៅសល់​តែ​គ្រឹះ និង ស្នាម​កាំជណ្តើរ ដែល​មានន័យថា នេះ​គឺ​មាន តែ​តួ​ប្រាសាទ​តែមួយ​ប៉ុណ្ណោះ​។ ចំណែក​នៅ​ចំណ្តា​ល​នៃ​តួ​ប្រាសាទ​បាន​បន្សល់​ទុក​យោនី​ពាក់ កណ្តាល និង​លិង្គព្រះឥសូរ​ពាក់កណ្តាល ដែល​យោនី និង​លិង្គព្រះឥសូរ​នេះ​ជា​និមិ្មតរូប​តំណាងឱ្យ​ព្រះអាទិទេព  ដែល​ប្រជាជន​រស់​នាំ​តំបន់​នេះ និង​ភ្ញៀវទេសចរ​មកសុំ​សេចក្តីសុខ​សប្បាយ  និង​សំណាងល្អ​។​ ​ ​រមណីយដ្ឋាន​ប្រាសាទព្រះធា​តុ ត្រូវបាន​កសាងឡើង​ពី​ឥដ្ឋ និង​ថ្មបាយក្រៀម។​ ទំហំ​ពិតប្រាកដ​នៃប្រាសាទ គឺ​ប្រហាក់ប្រហែល​នឹង​ទំហំ​នៃ​ប្រាសាទ​ព្រះ​គោ​នៅក្នុង​ស្រុក​ថា​ឡា​បូរិ​វ៉ាត់​ផងដែរ​។
ប្រាសាទព្រះគោ ៖ រមណី​យដ្ឋាន​ប្រាសាទ​ព្រះគោ ​ស្ថិត​នៅ​ក្នុងឃុំថាឡាបូរិវ៉ាត់ ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះ​តាម​ទូក​ ដោយ​ឆ្លងកាត់​ទន្លេ សេកុង ​​និង​​ទន្លេមេគង្គ​​ ដែលជា​​​ចំនុច​​ប្រសព្វ​​គ្នា​​មាន​​ទឹក​​ហូរ​ខ្មួលខ្មាញ់។ ប្រសាទ​​ព្រះគោ​​​​ គឺជា​​រមណីដ្ឋាន​​ប្រវត្តិសាស្រ្ត​​មួយ​​ដ៏មាន​សារៈសំខាន់​​នៃ​​ខេត្តស្ទឹងត្រែង​​ដែល​​ត្រូវបាន​​កសាង​ឡើង​​នៅ​ក្នុង​សតវត្សទី 6-7 ​​ក្នុងរាជព្រះបាទជ័យវរ័ន្មទី1 ​​សម្រាប់​ឧទ្ទិស​ចំពោះអាទិទេព​​ក្នុង​សាសនា​​ព្រាហ្មណ៍ ។ ​​​នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួព្រះវិហារ ដែលមានបណ្តោយជាង 9ម៉ែត្រ និងកម្ពស់៧ម៉ែត្រ តែប៉ុណ្ណោះ ។ ចំណែក​​ផ្នែក​​ដទៃ​ទៀត​​ដែល​មាន​​ប្រាសាទ​​ជា​​ច្រើន​​ត្រូវ​បាន​​កសាង​​ជុំវិញ​​ព្រះវិហារ​​ត្រូវ​បាន​​រលំដួល​​បាក់បែក​​អស់ហើយ​។
ទឹកធ្លាក់អូរចាប ៖ ទឹក​ធ្លាក់អូ​រចាប គឺជា​រមណីយដ្ឋាន​មួយ​ដ៏​ពេញនិយម ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​និយម​ទៅ​ទស្សនា ងូត ហែល​ទឹក​កំសាន្ត។ មាន​ប្រឡាយ​ទឹក​ជាច្រើន ដែល​បាន​ហូរ​មក​ប្រជុំ​គ្នា ធ្វើឱ្យ​ទឹក​ធ្លាក់​ពីលើ​ចំណោទ​ថ្ម​មាន​ល្បឿន​ខ្លាំងចាប់ពីខែ​មករា រហូតដល់​ខែ​មេសា ដែល​នាំឱ្យ​ដើម​ឈើលាស់ ស្លឹក​បៃតង​ស្រស់បំព្រង កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ទស្សនា និង​ងូត​កំសាន្ត ជាមួយ​ទឹក​ដ៏​ត្រជាក់ និង​ថ្លាយង់​ដូច​កញ្ចក់​។​ ​ជាធម្មតា​ភ្ញៀវទេសចរ កាលណា​គេ​ធ្វើដំណើ​កំសាន្ត គេ​តែងតែ​នឹកឃើញ​ដល់​រមណីដ្ឋាន​ទឹ​កធ្លាក់អូរ​ចាប​នេះ។
អាងត្រីផ្សោតអន្លង់ស្វាយធំ ៖ ​អាងត្រី​ផ្សោត​អន្លុង​ស្វាយ​ធំ ឬក៏​អាច​ហៅ​ម្យ៉ាងទៀត​ថា ត្រី​ផ្សោត​ព្រះ​រំកិល គឺជា​រមណីដ្ឋាន​មួយ ក្នុងចំណោម​កន្លែង​ដ៏​មាន​សារៈសំខាន់​ជាច្រីន សម្រា​ប់​តំបន់​អភិរក្ស​សត្វព្រៃ ទន្លេមេគង្គ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ដូចជាសម្រាប់​តំបន់​អាស៊ី​អាគេ្នយ៍​។ តំបន់​នេះ​គឺជា​តំបន់មួយ​ក្នុងចំណោម​តំបន់​4​ផ្សេងទៀត​នៅ​អាស៊ី​អ​គ្នេយ៍ ដែល​ជា​កន្លែង​អម្បូរថនិកសត្វ ។ រមណីដ្ឋាន​នេះ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បូរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​ ​តំបន់​នេះ​មិន​ត្រឹមតែ​ជា​តំបន់​អភិរក្ស​ប៉ុណ្ណោះ​ទេ ក៏បាន​ផ្តល់​នូវ​ទស្សនីយ៍ភាពដ៏​គួរឲ​គយគន់​ទស្សនា នូវ​ត្រី​ផ្សោត​ទន្លមេគង្គ​ផុស និង​លោត​ឡើង​ពី​ទឹក​ដ៏​ថ្លាយង់​ដូច​កញ្ចក់។ ​
នៅ​រដូវប្រាំង អាង​ត្រី​ផ្សោត​នៃ​រមណីយដ្ឋាន​អន្លុង​ស្វាយ​ធំ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើងៗ និង​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរបាន​មើល​ឃើញ​យ៉ាង​ងាយស្រួល នូវ​ប្រភេទ​ថនិកសត្វ​ទន្លេ មេគង្គ​មួយ​នេះ ​។ ជួនកាល អ្នក​អាច​ឃើញ​វា​លោត​ផុត​ពី​ទឹក​ទាំង​គូ ឬ​ទាំងកូន​វា ដូចជា​ត្រី​ផ្សោត ដែល​អ្នក​បាន​ឃើញ​តាម​ទូរទស្សន៍​យ៉ាង​ដូច្នេះ​ដែរ​។​


អូរពងមាន់ ៖ រមណីយដ្ឋាន​អូរព​ងមាន់ ​បានទាក់​ទាញ​ភ្ញៀវទេសចរ​ជាច្រើនឱ្យមក​ទស្សនានូវ​សម្រស់​ធម្មជាតិ ដ៏​ស្រស់ត្រកាល​របស់​វា ដែល​មាន​កូន​ស្ទឹងតូច​មួយ​ហូរ​ឆ្លងកាត់ និង​ផ្តល់​នូវ​ភាព​មនោ​រម្យ​ជាខ្លាំង​ដល់ភ្ញៀវទេសចរ​។ ទឹក​បែក​ផ្កាត្រែង ដែល​បាន​ហូរ​ធ្លាក់​ពី​តំបន់​ខ្ពង់រាប កណ្តាល​ទ្រូងព្រៃ បាន​ហូរ​ឆ្លង កាត់​រមណីដ្ឋាន​នេះ ហើយ​បាន​ធ្វើឲ្យ​ទីនេះ ក្លាយជា​កន្លែង​ងូតទឹក​លេង​កំសាន្តកាល​ពី​ទសវត្សរ៍មុនៗ​។ ក្រៅ​ពី​ស្ទឹង​នេះ នៅ​មាន​កន្លែង កំសាន្ត​ជាច្រើន​ទៀត ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ឈប់សម្រាក​យក​កម្លាំងបន្ទាប់​ពី​ការធ្វើដំណើរ​អស់​ជាច្រើន​រយ​គីឡូ​ម៉ែត ចេញពី​ខេត្ត​ក្រចេះ មក​កាន់​ខេត្ត​ស្ទឹងត្រែង​។​ ​ការ​លាយ​បញ្ចូល​គ្នា​រវាងរមណីដ្ឋាន​បែប​ធម្មជាតិ និង​បែបសិប្បនិម្មិត នៅក្នុង​ភូមិ​អូរ​ពងមាន់ ក្នុង​ស្រុក​ស្ទឹងត្រែង បានធ្វើឱ្យទិដ្ឋភាពទាំងមូលនៃតំបន់កម្សាន្តមួយនេះមានភាពទាក់ទាញកាន់តែខ្លាំង។


តំបន់សត្វព្រៃ និងបក្សីសៀមប៉ាង ៖ ការ​ទស្សនា​សត្វព្រៃនៅក្នុង​សៀម​ប៉ាង ត្រូវបាន​គេ​ស្គាល់​ថា ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ ដែល​ទីនេះ ជា​ជម្រក​ដ៏​សុខសាន្តនៃ​ជំពូក​សត្វ​បក្សី​ជា​ច្រើន​រយ​ប្រភេទ ហើយក៏​មាន​ប្រភេទ​សត្វ​បក្សី​ជា​ច្រើន ត្រូវទទួល​នូវ​ការវិនាស​អន្តរាយ​ផុត​ពូជ​ផងដែរ​។ ចាប់តាំងពី​ខែ​ធ្នូ រហូតដល់​ខែ​មីនា គឺជា​ពេលវេលា​ដ៏ល្អ​បំផុត សម្រាប់​មក​ទស្សនា​នូវ​តំបន់​ខ្ពង់រាប​នេះ ដែល​មាន​សត្វ​បក្សី​ជាច្រើន​ប្រភេទ ដែល​យើងមិន​ដែល​បាន​ស្គាល់  ដែល​នៅ​ផ្នែក​ខាងក្រោម​មាន​បឹង​ជា​ច្រើន ហើយ​នៅ​ឯ​ឧទ្យាន​ជាតិ​វីរ​ជ័យនេះ​ក៏ចាប់ផ្តើម​ស្ងួត ហើយ​សត្វ​បក្សី​ភាគច្រើន​បាន​ហោះហើរ​នៅ​ពីលើ​ទន្លេសេកុង​។​ ​មាន​ប្រភេទ​ពូជ​បក្សី​ជា​ច្រើន​ដែល​ត្រូវបាន​វិនាស​អន្តរាយ ដូចជា សត្វ​ត្មាត កុក សត្វ​ក្ង​(​បក្សី​ម្យ៉ាង​) ក្ងាន ទុង និង ប្រភេទ​សត្វ​ជាច្រើន​ទៀត​។​ល​។
នៅក្នុង​ចំណោម​ប្រភេទ​ស​សត្វ​ទាំងនេះ តែង​តែ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ភ្ញៀវទេសច​រមាន​ការចាប់អារម្មណ៍​ជាខ្លាំងនៅតាម​បណ្តោយ​ដង​ទន្លេ​សេកុង​។ ​តំបន់​សៀម​ប៉ាង​ដែលជា​តំបន់​ព្រៃ​ត្រូពិក លាស់​ត្រសុំត្រសាយ និង​មាន​ទេសភាព​បៃតង​ស្រស់បំព្រង គឺជា​តំបន់​មួយក្នុងចំណោ​ម​តំបន់​អភិរក្ស​ធម្មជាតិ​ជាច្រើន​ទៀត នៅក្នុង​ខេត្ត​ស្ទឹងត្រែង៕ ​