ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានគាំទ្រការបង្កើតក្រុងនៅតាមស្រុកនិមួយៗ

0

 

ដោយ : ដែន ចែងចាំង

ភ្នំពេញ : ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហូរ បានគាំទ្រនឹងផែនការរបស់​រដ្ឋាភិបាល ក្នុងការបង្កើតក្រុងនៅតាមស្រុកនិមួយៗ ដើម្បីជំរុញការអភិវឌ្ឍនិងផ្តល់សេវាដល់ប្រជាពលរដ្ឋ​កាន់តែងាយស្រួល។

លោកឧកញ៉ា លី ហួរ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៦ ខែមីនានេះថា កាលណាមានការអភិវឌ្ឍ​រៀបចំជាទីក្រុង នឹងត្រូវមានការិយាល័យ និងតំបន់ពាណិជ្ជកម្មរបស់ក្រុង ហេតុនេះការបង្កើតទីក្រុងនៅតាម​មូលដ្ឋានស្រុកនិមួយៗពិតជាល្អ ព្រោះវាបង្ហាញឲ្យឃើញពីការរីកចម្រើននៅប្រទេសរបស់យើង។លោកបន្តថា ទោះជាយ៉ាងណាលោកមិនទាន់ដឹងថា គំរោងនេះនឹងដំណើរការពេលណានៅឡើយទេ។ លោកបន្តថា “កាលណាបង្កើតឲ្យមានទីក្រុងច្រើន មានតំបន់ពាណិជ្ជកម្ម​នោះ នឹងធ្វើឲ្យមានការវិនិយោគនៅតាម​មូលដ្ឋាន​នោះកាន់តែច្រើន ធ្វើឲ្យប្រទេ​សយើងកាន់តែរីកចម្រើន”។

គួររំលឹកផងដែរថា ៖ កាលពីពេលថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រួងមហាផ្ទៃបានថ្លែងឲ្យដឹងថា ក្រសួងមហាផ្ទៃមានគម្រោងបង្កើតទីក្រុង នៅតាមស្រុកនីមួយៗនេះ គឺមានប្រយោជន៍ច្រើនណាស់ ដូចជា ការផ្សព្វផ្សាយប   ញ្រ្ជាបព័ត៌មាន ការផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសការបម្រើសេវាសាធារណៈ ដល់វិស័យឧស្សាហកម្ម និងសិប្បកម្មដែលមានតម្រូវការច្រើន។ សម្តេចបានបន្តថា “ការបង្កើតឲ្យមានសេវា​របៀបនេះ និងអាចផ្តល់ភាពជោគ​ជ័យច្រើនដល់ម្ចាស់ឧស្សាកម្ម និងសិប្បកម្ម លើការអភិវឌ្ឍន៍របស់ខ្លួន និងជួយដល់កម្មករដែលរស់នៅក្នុង មូលដ្ឋានមានការងារធ្វើនៅជិតផ្ទះសម្បែង ជាពិសេ​សជាផ្នែកមួយចូលរួម កាត់បន្ថយចំណាក់ស្រុករបស់ប្រជាពលរដ្ឋមករស់នៅទីក្រុង”។

សម្តេចក្រឡាហោម ស ខេង បានបន្តថា នៅពេលដែលរាជរដ្ឋាភិបាល បង្កើតទីក្រុងបន្ថែ​មកាន់​តែច្រើន  យើង​នឹងជម្រុញការផ្តល់សេវាសាធារណៈកា​ន់តែខិតជិត និងនៅទីកន្លែងណា ដែលអាចបង្កើតច្រកចេញ​ចូលតែមួយ​បាន គឺយើងត្រូវតែអនុវត្តន៍ ព្រោះសម្រាប់អ្នកមានតម្រូវការនៅលើការផ្តល់សេវា ពួកគេមិនចំណាយពេល​វេលា​ច្រើន ក្នុងការដើរស្វែងរកការផ្តល់សេវា ដូចនេះការជម្រុញផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់​ពេលវេលា គឺជាជម្រុញដល់ការ អភិវឌ្ឍទាំងវិស័យឯកជន និងសង្គមជាតិទាំងមូល៕

ដំណឹងល្អ ៖ ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនឹងសាងសង់ដើមឆ្នាំ២០១៩

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ដំណឹងល្អ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ​បានកំណត់កាលបរិច្ឆេទសាងសង់ ជាផ្លូវការហើយ ដោយផ្លូវល្បឿនលឿនជាលើ​កតំបូងនេះនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ និងបញ្ចប់នៅ ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនៅសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៦ មិនានេះរវាងលោក​យន្ត មីនអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រុមហ៊ុនChina Road&Bridge Corporation បានកំណត់ពីពេលវេលាសាងសង់ ផ្លូវប្រវែង ជាង១៩០,១៦គីឡូ​ម៉ែត្រនេះជាផ្លូវការហើយ ដោយគ្រោងចំណាយថវិកាសរុប១,៧៨២លានដុល្លារអាមេរិក។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវនេះនឹងសាងសង់ជាពីរគន្លងទៅមក និងមានការរៀបចំរបងអមសងខាងផ្លូវ ដែលមិនអនុញ្ញាត្តឲ្យគោ ក្របីអាចឆ្លងកាត់ផ្លូវនេះបានឡើយ ហើយចំណុចឆ្លងកាត់ផ្លូវនេះក៏មិនមានច្រើនផងដែរ។លោកបន្តថា នៅពេលផ្លូវនេះបញ្ចប់ការសាងសង់ ផ្លូវនេះនឹងសម្រួលការដឹកជញ្ជូន និងកាត់​បន្ថយថ្លៃដើម ដឹកជញ្ជូន ដោយសារវាជាផ្លូវល្បឿនលឿន និងចំណាយពេលតិច​ក្នុងការធ្វើដំណើរ។ លោកបន្តថា “ផ្លូវនេះនឹងសាងសង់អមផ្លូវជាតិលេខ៤ទាំងឆ្វេង និងស្តាំស្របតាមសណ្ឋាននៃការរៀបចំសម្រាប់ផ្លូវ ល្បឿនលឿននេះ”។លោកបន្តថា “រដ្ឋាភិបាលត្រូវវិនិយោគកាន់តែច្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ព្រោះដើម្បីជំរុញកំនើនសេដ្ឋកិច្ច ត្រូវតែមានការវិនិយោគលើការសាង​សង់ហេដ្ឋារចនាសម្ព័ន្ឋ”។

ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សាការអភិវឌ្ឍន៍លោកបណ្ឌិត ម៉ី កល្យាណ បានយល់ស្របនឹងការ លើក ឡើងខាងលើ ដោយលោកបានថ្លែងថា ដើម្បីអភិ​វឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់ ដំណាក់កាលថ្មីមួយ និងរីកចម្រើនជាបន្តទៀត ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ជារឿងចាំ​បាច់មិន អាចខ្វះបាន។ លោកបន្តថា “រដ្ឋាភិបាលកំពុងធ្វើការងារនេះ តែខ្ញំចង់ជម្រុញឲ្យរដ្ឋាភិបាល ពន្លឿនការវិនិយោគ លើផ្លូវ ព្រោះផ្លូវមួយៗមិនចំណាយពេល១ខែឬ១ឆ្នាំបញ្ចប់បានទេ”៕

ដំណឹងល្អ : គ្រប់ភូមិទាំងអស់នឹងមានអគ្គិសនីនៅដំណាច់ឆ្នាំ ២០២០

0

ដោយ : គង់ សូរិយា

ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា គ្រប់ភូមិ​ទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីសម្រាប់ប្រើប្រាស់នៅត្រឹមដំណា​ច់ឆ្នាំ២០២០ ជាជោគជ័យនៃគោលនយោបាយ អភិវឌ្ឍន៍វិស័យថាមពលរបស់រដ្ឋាភិបាល​។

អគ្គនាយកនៃអគ្គនាយកថាមពល ក្រសួងរ៉ែ និងថាមពល លោក វិចទ័រ សូណា បានមានប្រសាសន៍ឲ្យដឹងនា ព្រឹកថ្ងៃទី១៦ មិនានេះថា ប្រភពនៃការផ្គត់ផ្គង់ និងការទទួលបានអគ្គិសនីមកដល់ចុងឆ្នាំ២០១៧នេះ អនុភាព​ផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា មានទំហំសរុបមានជាង២២៨២មេហ្គាវ៉ាត់ ស្មើនឹងកំណើន៦៨ភាគរយ បើធៀប​ទៅឆ្នាំ២០១៤។ ចំណែ​កខ្សែបញ្ជូនជាតិ មានប្រវែង១៩៧៥គីឡូម៉ែត្រ គ្រប់ដណ្តប់ជាង៨១ភាគរយ នៃភូមិ​ទាំងអស់​ទូទាំងប្រទេស និងបានតភ្ជាប់បណ្តាញ ចូលខ្នងផ្ទះបានចំនួន២,៣២លា​ន​ខ្នងផ្ទះស្មើជាង៦៨ភាគរយ នៃចំនួនខ្នងផ្ទះទាំងអស់បើធៀបទៅឆ្នាំ២០១៤។

លោកបន្តថា កម្ពុជានឹងសម្រេចតាមគោលដៅរបស់ខ្លួន ព្រោះបច្ចុប្បន្នការគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុ​របស់​អគ្គិសនីកម្ពុជា អនុវត្តន៍បានយ៉ាងល្អប្រសើ ក្រោមការឧបត្តមធុនពីរាជរដ្ឋាភិបាល”។លោកបន្តថា “យើងអាច​ជម្រុញឲ្យគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស ដែលមានជាង១ម៉ឺនភូមិ នឹងទទួលបានអគ្គិសនីសម្រាប់ប្រើ​ប្រាស់ នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ”។

គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងជម្រុញឲ្យអគ្គិសនីឲ្យមានស្ថិរភាព គុណភាព សុវត្ថិភាព និងមានអគ្គិសនីគ្របដណ្តប់ ទូទាំងប្រទេសមានតម្លៃទាប និងការគិតគូរខ្ពស់អំពីបរិស្ថាន  ដែលបានជម្រុញឲ្យ​វិស័យអគ្គិសនីនៅកម្ពុជា ទទួលបានជោគជ័យមួយយ៉ាងធំ សម្រាប់តម្រូវការនៃការប្រើប្រាស់ ជាពិសេសការ​ផ្តល់​ផលប្រយោជន៍ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល។

ប្រធានវិទ្យាស្ថានសិក្សាការអភិវឌ្ឍលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា បណ្តាញអគ្គិសនីមានសារៈសំខាន់​ណាស់ សម្រាប់ជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ ព្រោះវិស័យអ្វីៗស្ទើរតែទាំងអស់សុទ្ឋតែត្រូវការអគ្គិសនី ដូចជា ការធ្វើកសិកម្មក៏ត្រូវការអគ្គិសនីដើមបូមទឹកបញ្ចូលស្រែ វិស័យផលិតកម្មនៅត្រូវការអគ្គិសនី ដើម្បី​ដំណើរ​ការខ្សែសង្វាក់ផលិត​កម្មរបស់ខ្លួន ប៉ុន្តែបញ្ហាប្រឈមរបស់យើងគឺអគ្គិសនីនៅកម្ពុជា នៅតែមានតម្លៃ​ថ្លៃធៀបជាមួយប្រទេសក្នុងតំបន់។ លោកបន្តថា “ទោះជាយ៉ាងណាបណ្តាញថាមពលអគ្គិសនីកម្ពុជា មិនទាន់​មាន​គុណភាពខ្ពស់នៅឡើយទេ ដែលទាមទារការយកចិត្តទុកដាក់បន្ថែមទៀត ពីអាជ្ញាធរអគ្គិសនីកម្ពុជា”។

បណ្តាញអគ្គិសនីមានគុណភាពសំដៅលើ ថាមពលដែលមានលំនឹងច្បាស់លាស់ មិនមានការដាក់បណ្តាញ និងមានប្រព័ន្ឋសុវត្ថិភាពល្អប្រសើរ៕

ការវិនិយោគឃ្លាំងជួល៖ ឱកាសរកប្រាក់ចំណេញច្រើនតែគេមើលរំលង

0

ដោយគង់ សូរិយា

ភ្នំពេញ ការវិនិយោគឃ្លាំងសម្រាប់ជួល ហាក់បីដូចជាមិនសូវមានអ្នកចាប់​អារម្មណ៍ខ្លាំងនោះទេ ខណៈវាជាផ្នែកមួយនៃវិស័យអចលនទ្រព្យ ដែលអ្នកវិនិ​យោគទទួលបានប្រាក់ចំណេញច្រើន។

លោកខាត់ សុវណ្ណអគ្គនាយកក្រុមហ៊ុន Camtop Property Groupបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១៦ មិនានេះថា ការវិនិយោគលើឃ្លាំងសម្រាប់ជួល ជាការវិនិ​យោគលើផ្នែកអចលនទ្រព្យផងដែរ ប៉ុន្តែហាក់មិនសូវមានការពេញនិយមច្រើន នោះទេ ខណៈតម្រូវការលើឃ្លាំងសម្រាប់ជួលកើនឡើងជាប្រចាំ និងរកប្រាក់ចំ ណេញបានច្រើន បើធៀបនឹងការវិនិយោគលើវិស័យអចលនវត្ថុផ្សេងៗទៀត។លោកបន្តថា ​ការវិនិយោគលើឃ្លាំងសម្រាប់ជួល ប្រសិនជាឃ្លាំងមិនមានស្តង់ដា អាចជួលបានចន្លោះពី១,២ ទៅ២ដុល្លារ ប៉ុន្តែឃ្លាំងមានស្តង់ដាអាចជួលបានចន្លោះពី២ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “ការវិនិយោគលើឃ្លាំងជួល អ្នកវិនិយោគអាចទទួលបានចំណូ​លពីរផ្នែកផ្សេងៗគ្នា គឺបានចំណេញពីការជួលឃ្លាំង និងចំណេញពីការឡើងថ្លៃតម្លៃដី”។

ឃ្លាំងមិនមានស្តង់ដាសំដៅដល់ឃ្លាំង ដែលសាងសង់តែរោង មិនមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ។ ចំណែកឃ្លាំងមានស្តង់ដា ជាឃ្លាំងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដូចជាទឹក ភ្លើង ផ្លូវ បន្ទប់ការិយាល័យ និងប្រព័ន្ឋខ្សល់ត្រឹមត្រូវ។

លោកខាត់ សុវណ្ណបានបន្តថា ទោះជាយ៉ាងណាអ្នកវិនិយោគឃ្លាំង ក៏ត្រូវមើល​លើចំណុចអាទិភាពចំនួនបីផងដែរ ដើម្បីឲ្យការសាងសង់ខ្លាំងរបស់ខ្លួនទទួល​បានអតិថិជនឆាប់រហ័ស ដូចជា ទី១ ត្រូវគិតពីច្រកចេញចូលឃ្លាំងភ្ជាប់មកផ្លូវឲ្យ​មានភាពងាយស្រួល ទី២ ត្រូវគិតពីការរៀបចំហេដ្ឋារចនាសម្ព័ន្ឋដូចជា ទឹក ភ្លើង ទី៣ ត្រូវគិតអំពីកត្តាប្រជាសាស្រ្តថា មានប្រជាជនរស់នៅជុំវិញតំបន់នោះឬអត់ ព្រោះប្រសិនជាអ្នកវិនិយោគចង់បើករោងចក្រ តែមិនមានកំលាំងពលកម្មច្រើន ក៏ពួកគេអាចមិនសម្រេចចិត្តជួលឃ្លាំងនៅតំបន់នោះផងដែរ៕

តោះ​ទៅ​មើល​ពិព័រណ៍​ពាណិជ្ជកម្ម​ជា​លើកតំបូង​របស់​ខេត្តរតនគិរី

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​អាជ្ញាធរ​ខេត្តរតនគិរី បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី១ ឆ្នាំ២០១៨ ដើម្បី​បង្ហាញ​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត ក៏ដូចជា​ព្យាយាម​ទាក់ទាញ​អ្នកវិនិយោគ។

លោក​ញ៉ែម សំអឿន អភិបាលរង​ខេត្តរតនគិរី​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ពិព័រណ៍​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ការរៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ក្នុង​គោលបំណង បង្ហាញ​នូវ​ផលិតផល​សក្តានុពល និង​សេវាកម្ម​ដែលមាន​នៅក្នុង​ខេត្ត ដើម្បី​បង្កើន​ការទាក់ទាញ​វិនិយោគ និង​បង្កើត​បរិយាកាស​ធុរកិច្ច​នៅក្នុង​ខេត្ត ឲ្យ​កាន់តែ​ល្អប្រសើរ និង​ដើម្បី​ផ្តល់​លទ្ធភាព​ងាយស្រួល ជូន​វិស័យ​ឯកជន​របស់​យើង ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ពង្រីក​ទីផ្សារ​ស្របតាម​របត់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក​វ៉េង សុធី បាន​មានប្រសាសន៍ថា ពិព័រណ៍​ពាណិជ្ជកម្ម​ខេត្តរតនគិរី គឺជា​វេទិកា​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ សម្រាប់​ឲ្យ​ពាណិជ្ជករ​អាច​សិក្សា​ស្វែងយល់​ពិភាក្សាគ្នា និង​ផ្លាស់ប្តូរ​គំនិត​ទៅវិញទៅមក​ក្នុង​ប្រយោជន៍​បង្កើត​ដៃគូ​ពាណិជ្ជកម្ម និង​ចែករំលែក​បទពិសោធន៍ ដើម្បី​ឈានទៅ​បង្កើត​ផលិតផលថ្មីៗ ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​អាច​ប្រកួតប្រជែង​បាន និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​នាំចេញ​នាពេល​អនាគត។

លោក​បន្តថា “លទ្ធផល​សំខាន់បំផុត ដែល​លោក​ចង់បាន​ពី​ពិព័រណ៍​ពាណិជ្ជកម្ម​ខេត្តរតនគិរី​លើក​ទី១ ដែលមាន​រយៈពេល៥ថ្ងៃនេះ គឺ​ការចុះកិច្ចសន្យា​ទិញ-លក់ និង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួមគ្នា។ លោក​បន្តថា “ខ្ញុំ​សូម​ជំរុញ​ឲ្យ​អាជីវករ ពាណិជ្ជករ​ទាំងអស់ ប្រើពេល​វេលា​ដ៏​មានតម្លៃ​នេះ ដើម្បី​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​លក្ខណៈ​យូរអង្វែង។

ការរៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ មាន​ស្តង់​សរុប​ចំនួន៧១ស្តង់ ដែល​កំពុង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី១៤-១៨ ខែមីនា ឆ្នាំ២០១៨ នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី៕

អាន សុធី​តា៖ ពី​កម្មការិនី​រោងចក្រ ក្លាយជា​អ្នកដឹកនាំ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មាន​សម្បុរ​ស្រអែម ញញឹម​ស្រស់​ស័ក្តិ​សមជា​នារី​ខ្មែរ អ្នកនាង​អាន សុធី​តា​បាន​ឆ្លងកាត់​ចេញពី​គ្រួសារ​ក្រីក្រ​មួយ និង​ធ្លាប់​តស៊ូ​ធ្វើការ​ផង​រៀន​ផង​បាន​ក្លាយជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ ដ៏​ជោគជ័យ​ម្នាក់។

កុមារភាព​ក្នុង​ភាពក្រីក្រ

ចាប់កំណើត​ក្នុងភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ខ័​ណ្ឌ​មានជ័យ (បច្ចុប្បន្ន​ខ័​ណ្ឌ​ច្បារអំពៅ) ឆាកជីវិត​ក្មេងស្រី​ម្នាក់នេះ មាន​ភាពបត់បែន​ជាច្រើន ទម្រាំ​បានមក​កាន់​មុខដំណែង​ជា​នាយិកា​ប្រចាំ​ប្រទេស ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE កម្ពុជា។

ផ្តើម​ពី​ថ្នាល​បណ្តុះបណ្តាល​នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ គឺ​សាលាបឋមសិក្សា​ឬ​ស្សី​ស្រស់ មុន​បន្ត​កម្រិត​មធ្យម​សិក្សា​បឋមភូមិ និង​ទុតិយភូមិ​នៅ​វិទ្យាល័យ​ច្បារអំពៅ ក្មេងស្រី​ដ៏​ស្រស់​សោភា​នេះ ត្រូវ​រែកពន់​ការងារ​ច្រើន ដោយ​បង្ខំចិត្ត​ទៅធ្វើ​ការ​នៅ​រោងចក្រ ក្នុងនាម​ជា​ស្មៀន​ការិយាល័យ ដើម្បី​យកប្រាក់​មក​បន្ត​ការសិក្សា​មហាវិទ្យាល័យ​នៅពេល​យប់ នា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ពេលនោះ​មានឈ្មោះ​ជា​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង។

ភាពជូរចត់

គ្មាន​អ្នកណា​មិន​ជួប​បញ្ហា​ក្នុង​ឆាកជីវិត​ទេ មនុស្ស​តែង​ស្គាល់​បរាជ័យ និង ជោគជ័យ។ អ្នកនាង​អាន សុធី​តា​ក៏​ដូចគ្នា ព្រោះ​ពេល​ប្រលង​បាក់​ឌុប​ជាប់ អ្នកនាង​ប្រលង​ចូលរៀន នៅ​មហាវិទ្យាល័យ​ណា​ក៏​មិន​ជាប់​ដែរ។

កើត​ក្នុង​គ្រួសារ ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ និង​ម្តាយ​ជា​មេផ្ទះ ហើយ​ឪពុកម្តាយ​ត្រូវ​ផ្គត់ផ្គង់​បងប្រុស​ពីរ​នាក់​ទៀត​ដែល​កំពុង​សិក្សា ជីវភាព​គ្រួសារ​របស់​នាយិកា​រូបនេះ​មិន​ធូរធារ​នោះទេ។

ក្នុង​កាលៈទេសៈ​បែបនេះហើយ ្វើអ្នកដឹកនាំត្រូវមានជំនាញចម្រុះដូង” ក្រមសីលធ៌មវិជ្ជាជីវៈនជាមួយគ្នាផងដែរ”ណ្យទា៉ាងដូចម្តេច ទើបអាចឡើងកាន់តំណែងមួយខ្ពស់ដែល​មនុស្ស ទើបកញ្ញាធីតាបានសម្រេចចិត្តក្រោកឈរដោយខ្លួនឯង ដោយបានធ្វើការដំបូងនៅរោងចក្រតាំងពីអាយុ១៧ឆ្នាំ ប៉ុន្តែក្រោយមកអ្នកនាងបានផ្លាស់ប្តូរមកធ្វើការនៅក្រុមហ៊ុនផែស្ងួត ជាកន្លែងការងារដែលបានផ្តល់បទពិសោធន៍ច្រើនដល់នាង។

ចាប់ផ្តើមការងារអចលនទ្រព្យ

រៀនជំនាញផ្នែក Accounting ប៉ុន្តែបែរជាក្លាយជាអ្នកដឹកនាំក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ មិនមែនជារឿងងាយស្រួល និងខ្វះការប្រឹងប្រែងឡើយ។

អ្នកនាងអាន សុធីតាបាននិយាយដោយស្នាមញញឹម ប៉ុន្តែបង្កប់ភាពម៉ឺងមាត់ថា នៅឆ្នាំ២០១០ អ្នកនាងបានឃើញសេចក្តីប្រកាសរើសបុគ្គលិក ផ្នែកគណនេយ្យ អ្នកនាងមានការចាប់អារម្មណ៍ បន្ទាប់ពីបានមើលពីសាវតាក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុត និង មានបណ្តាញទូទាំងពិភពលោក។

ទីបំផុតអ្នកនាងបានជាប់ និងចូលធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ជាគណនេយ្យករ។

ក្នុងពេលបំពេញការងារ អ្នកនាងមិនដែលប្រកាន់ការងារនោះឡើយ គឺធ្វើការលើសជំនាញអ្វីដែលខ្លួនមាន នៅទីបំផុតអ្នកនាងត្រូវបាននាយកប្រចាំប្រទេស ជនជាតិអង់គ្លេស សម្រេចចិត្តឲ្យធ្វើការងារលើជំនាញទិញ លក់អចលនទ្រព្យ ដែលធ្វើឲ្យអ្នកនាងកាន់តែមានជំនាញច្រើនថែមទៀត។

វិធីសាស្រ្តឆ្ពោះទៅមុខ

ការទទួលតំណែងធំប្រចាំក្រុមហ៊ុនមួយ មិនមែនជាការងាយឡើយ តើអ្នកនាងធីតាមានវិធីសាស្រ្តយ៉ាងដូចម្តេច ទើបអាចឡើងកាន់តំណែងមួយខ្ពស់ដែលមនុស្សជាច្រើនចង់បានផងដែរ?។

អ្នកនាងសុធីតាបានបកស្រាយថា “ខ្ញុំតែងតែចាត់ទុកក្រុមហ៊ុនខ្ញុំធ្វើការ ជាក្រុមហ៊ុនរបស់ខ្លួន និង ទទួលខុសត្រូវនូវអ្វីដែលជាកាតព្វកិច្ចដែលត្រូវបំពេញ”។

អ្នកនាងបន្ថែមថា “ជាមួយគ្នានេះ យើងត្រូវមានភាពស្មោះត្រង់ គោរពក្រមសីលធ៌មវិជ្ជាជីវៈ និងធ្វើការងារដោយទឹកចិត្តចេញពីបេះដូង”។

ជាមួយនឹងការងារកាន់តែមមាញឹក តំណែងក៏កាន់តែខ្ពស់ការទទួលខុសត្រូវកាន់តែច្រើន ហេតុនេះហើយទើបអ្នកនាងអាន សុធីតាមិនដែលបោះបង់ការសិក្សាឡើយ គឺនៅតែបន្តការសិក្សានៅវិទ្យាស្ថាន Cam-Ad ជំនាញ ACCA។ លើសពីនេះ យើងក៏ត្រូវរៀបចំពីការងារគ្រួសារ ឲ្យមានភាពរលូនជាមួយគ្នាផងដែរ។

បែងចែកការងារនិងគ្រួសារ

ក្នុងតរុណវ័យ អ្នកនាងធីតា បានរៀបការនៅឆ្នាំ២០០៣ ជាមួយលោករ័ត្ន ប៊ុនរិទ្ឋ ដែលជាជាងជួសជុលយន្តហោះនៃក្រុមហ៊ុន Thai Airway និងមានបុត្រជាចំណងដៃពីរនាក់នាពេលបច្ចុប្បន្ននេះ។

តើអ្នកនាងបែងចែកការងារ និងកាតព្វកិច្ចគ្រួសារយ៉ាងដូចម្តេច? អ្នកនាងអាន សុធីតាបានលើកឡើងថា “ខ្ញុំតែងតែបង្រៀនកូនឲ្យចេះទទួលខុសត្រូវលើខ្លួនឯង ចេះជួយការងាផ្ទះ មានភាពស្មោះត្រង់ និងមានភាពតសូ។ ភាពជោគជ័យរបស់កូន មិនមែនសំរាប់ខ្លួនម្នាក់នោះទេ វាជាភាពជោគជ័យ សំរាប់គ្រួសារ និងសំរាប់ប្រទេសជាតិ”។

ការដឹកនាំក្រុមហ៊ុន

ដោយសារមានសមត្ថភាព និងទទួលបានការលើកទឹកចិត្តផង អ្នកនាងសុធីតាបានក្លាយជានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia នៅឆ្នាំ២០១៣ ដែលជំនាញនេះ តម្រូវឲ្យអ្នកនាងចេះការងារច្រើន មិនត្រឹមតែភាពជាអ្នកដឹកនាំឡើយ។

ក្នុងនាមជានាយិកាប្រចាំប្រទេស អ្នកនាងត្រូវមានជំនាញគណនេយ្យ ដើម្បីគ្រប់គ្រងចំណូលចំណាយច្បាស់លាស់ និងត្រឹមត្រូវ ហើយត្រូវមានជំនាញលក់ ដើម្បីធ្វើឲ្យប្រាកដថា ការលក់របស់យើងសម្រេចតាមផែនការ និងជំនាញគ្រប់គ្រងមនុស្ស ដែលអ្នកនាងមានអារម្មណ៍ថា ពិបាកជាងគេ។

អ្នកនាងធីតាបានបន្តថា “ការគ្រប់គ្រងមនុស្ស ខ្ញុំមានអារម្មណ៍ពិបាកជាងគេ ដោយសារក្រុមហ៊ុនមានបុគ្គលិកច្រើននាក់ និងមាន៦ជនជាតិ ដែលត្រូវធ្វើការជាមួយ”។អ្នកនាងបន្តថា “ក្នុងតួនាទីជាស្រ្តីខ្មែរម្នាក់ ហើយមានតួនាទីដឹកនាំមនុស្សជាង៤០នាក់ គឺធម្មតាមានអត្តចរិក៤០ប្រភេទ ហេតុនេះយើងត្រូវប្រាកដថា ពួកគេអាចធ្វើការងារជាក្រុមនិងសម្រេចគោលដៅបាន”។

ជាមួយនឹងបុគ្គលិកមាន៦សញ្ជាតិក្នុងក្រុមការងារ ការធ្វើការជាមួយគ្នាតែងមានបែបផែនខុសៗគ្នា ហេតុនេះយើងត្រូវប្រាកដថា ពួកគេសម្រេចបាននូវការងាររបស់ពួកគេនិមួយៗតាមផែនការ ហើយដើម្បីសម្រេចបានគោលដៅការងារ អ្នកនាងបានលើកឡើងថា “ខ្ញុំប្រើប្រាស់ការលើកទឹកចិត្តច្រើន ជាជាងការរុញឬចាប់បង្ខំ ព្រោះខ្ញុំត្រូវប្រើវិធីសាស្រ្តទន់ភ្លន់ ជាជាងវិធីសាស្រ្តក្តៅ ប៉ុន្តែក៏មានការតាមដានការងារយ៉ាងហ្មត់ចត់ផងដែរ នៅពេលជិតដល់ពេលកំណត់ យើងតែងតែរំលឹកពួកគេពីអ្វីដែលពួកគេមិនទាន់សម្រេចបាន”។

ផ្តល់ការងារនិងបណ្តុះបណ្តាល

ដើម្បីឲ្យស្ថាប័នមួយសម្រេចជោគជ័យ និងរីកចម្រើន ការលើកទឹកចិត្តមានសារៈសំខាន់បំផុត ដើម្បីអោយការងារដំណើរការល្អ និងទទួលបានជោគជ័យព្រមគ្នា។

វិធីសាស្រ្តរបស់នាយិការូបនេះ គឺ “យើងរួមចំណែកជោគជ័យ និងលំបាកជាមួយបុគ្គលិក ហើយយើងត្រូវផ្តល់ការងារល្អ និងចំណូលពីការងារសមរម្យសម្រាប់បុគ្គលិក”។ អ្នកនាងបន្តថា “លើសពីនេះយើងត្រូវផ្តល់បរិយាកាសការងារល្អ និងពង្រឹងសមត្ថភាពរបស់បុគ្គលិក ដោយផ្តល់ការហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស”។

អ្នកនាងបន្តថា “ក្នុងនាមជាអ្នកដឹកនាំក្រុមហ៊ុន យើងត្រូវមានជំនាញចម្រុះដើម្បីដឹកនាំ និងធ្វើការសម្រេចចិត្តលើផ្នែកអ្វីមួយ”៕

ហេតុ​អី​ចិន​កំពុង​គ្របដណ្តប់​តំបន់​សេដ្ឋកិច្ច​នៃ​ទឹកដី​ខេត្តកំពង់ស្ពឺ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ​មិន​ស្ថិតនៅក្នុង​សភាព​វាលស្រែ​បែក​ក្រហែង​ទៀត​ទេ ខេត្ត​នេះ​កំពុង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់ឧស្សាហកម្ម ដោយ​យ៉ាងហោចណាស់៨០ភាគរយ នៃ​គំរោង​វិនិយោគ​សរុប​ត្រូវបាន​កាន់កាប់​ដោយ​អ្នកវិនិយោគ​ជនជាតិ​ចិន។

អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី15 ខែមីនា​នេះ​ថា លោក វ៉ី សំណាង នៅពេល​បច្ចុប្បន្ននេះ​បើ​គេ​និយាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ត្រូវបាន​គេ​ស​ម្លឹ​ក​ឆ្ពោះទៅកាន់​ទឹកដី​ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ដែលមាន​ទីតាំងនៅ​មិន​ឆ្ងាយ​ពី​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ដ្បិត​ទីនេះ​ក្រៅពី​មាន​ភូមិសាស្ត្រ​ល្អ​និង​អំណោយផល​លើ​ការដឹកជញ្ជូន វា​នៅមាន​ភាពល្អប្រសើរ​ជាច្រើន​ទៀត វិសាស​ល​ភាព​ទីតាំង​មាន​ភាព​ធំ​ទូលាយ តម្លៃ​អចលនទ្រព្យ​នៅមានកម្រិត​ទាប ជាពិសេស​ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម ដែល​ភាគច្រើន​ជា​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​តំបន់​ស្រាប់ ។

លោក​បន្តថា នៅពេល​បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បាននិងកំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច បាន​កាន់តែ​ប្រសើរ​ជាង​មុន ពោលគឺ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ទៅលើ​ការវិនិយោគ​ក្នុង​រូប​ភាពជា​រោងចក្រ សហគ្រាសធំៗ ដែល​សរុប​មាន​ចំនួន១៣០ទីតាំង (រោងចក្រ​ស្បែកជើង និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់) ។ ដោយឡែក​សម្រាប់​សិប្បកម្ម​ខ្នាត​មធ្យម និង​ក្រោម​មធ្យម​នៅតាម​មូលដ្ឋាន​ជា​លក្ខណៈ​គ្រួសារផ្សេងៗ មាន​រហូតដល់​ប្រមាណ៤៦០០មូលដ្ឋាន ដែល​អាច​អនុគ្រោះ និង​ផ្តល់​ការងារ​ជូន​ប្រជា​កម្មករ​ក្របខណ្ឌ​បាន​ប្រមាណ៩១០០០នាក់ និង​ក្រៅ​ក្របខណ្ឌ​បាន​ប្រមាណ​ជិត៤០,០០០នាក់។

លោក​បាន​សម្ដែង​ការ​សាទរ​ផងដែរ​ថា ជាមួយនឹង​កំណើន​នៃ​ចំនួន​រោងចក្រ សហគ្រាស ក៏ដូចជា​សិប្បកម្ម​នានា ដែល​កំពុងមាន​សកម្ម​ភាព​នាពេល​ប​ច្ចុ ប្បន្ន​នេះ វា​ពិត​ជាមាន​សារសំខាន់​បំផុត ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​អ្នក​ចំណាកស្រុក​មកពី​តាម​បណ្តា​ខេត្តផ្សេងៗផងដែរ ដែល​យ៉ាង​ហោ​យ​ណាស់​សម្រាប់​កម្មករ​ក្របខណ្ឌ យ៉ាងហោចណាស់​អាច​ទទួល​បាន​ចំណូល​ប្រចាំខែ មិន​ក្រោម១៧០ដុល្លារ​នោះទេ ខណៈដែល​កម្មករ​ជំនាញ​មួយចំនួន ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​មួយចំនួន​ស្ថិតក្នុង​ក្រុង​ច្បារមន អាចមាន​លទ្ធភាព​ទទួល​បាន​ចំណូល​ចាប់ពី៦០០ទៅ៧០០ដុល្លារ​ក្នុង​មួយខែ។

ដោយឡែក​ចំពោះ​កម្មករ​ក្រៅ​ក្របខណ្ឌ​វិញ អាច​ទទួលបាន​ចំណូល​អាស្រ័យ​ទៅតាម​លទ្ធភាព និង​សកម្មភាព​ព្យាយាម​របស់ខ្លួន ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​សិប្បកម្ម​នានា ហើយ​ក៏មាន​អ្នកខ្លះ អាច​រកចំណូលបាន​តា​មរយៈ​ការដោះដូរ​កម្លាំងកាយ​ដោយ​ការ​បេះ​ផ្លែស្វាយ និង​ធ្វើការ​នៅក្នុង​សិប្បកម្ម​ស្ករអំពៅ​ជាដើម។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុងនាម​លោក​ជា​អជ្ញាធរ និង​ជា​អភិបាល​នៅក្នុង​ខេត្តកំពង់ស្ពឺ លោក​បានបង្ហាញ​ពី​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​បណ្តា​អ្នកវិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដែលមាន​បំណង​មក​បណ្តាក់ទុន ដោយ​ដាក់​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ យ៉ាង​រីករាយ ជាមួយនឹង​ការយកចិត្តទុកដាក់ ក្នុងការ​ចូលរួមចំណែក​សម្រួល ផ្តល់​សេវាសាធារណៈ​ងាយស្រួល​ផងដែរ។

ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​បាន​ត​ភ្ជាប់​គ្នា​ជាមួយ​រាជធានី​ភ្នំពេញ​រួចហើយ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ។

រាជរដ្ឋាភិបាល​បានរៀបចំ តំបន់​តាមផ្លូវ​ជាតិ​លេខ៤ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ជា​តំបន់ឧស្សាហកម្ម​នៅ​ឆ្នាំ២០២៥ខាងមុខនេះ។

លោក​លាង​គង់ យិន ស្ថាបនិក​គេហទំព័រ Propertyarea.asia បាន​ថ្លែងថា ការរីកចម្រើន​តំបន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ មិនមែនជា​រឿង​ចម្លែក​ទេ ព្រោះនេះ​ជា​ច្រកទ្វារ​ដ៏​សំខាន់ ក្នុង​ការតភ្ជាប់​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៅ​ខេត្ត​ព្រះសីហនុ និង​កត្តា​មួយទៀត គឺ​ខេត្ត​នេះ​ជា​ខេត្ត​មាន​សណ្ឋាន​ដី​ល្អ មិន​ប្រឈមមុខ​នឹង​ការ​លិច​ទឹក និង​មាន​កំលាំង​ពលកម្ម​ច្រើន។

លោក​បន្តថា “ខេត្តកំពង់ស្ពឺ​ក៏​ជាទី​តាំង​មាន​អំណោយផល សំរាប់​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់ឧស្សាហកម្ម ព្រោះ​គោលនយោបាយ​នាពេល​អនាគត​របស់រ​ដ្ឋា​ភិ​បាល នឹង​ជម្រុញ​ឲ្យ​រោងចក្រ សហគ្រាស​នានា​ចាក​ចេញពី​រាជធានី​ទៅកាន់​បណ្តា​ខេត្ត​នានា ហើយ​ខេត្ត​ទទួល​ឥ​ទ្ឋិ​ពល​មុនគេ​គឺ​ខេត្តកំពង់ស្ពឺ​នេះហើយ។

លោក​បន្តថា ខេត្តកំពង់ស្ពឺ​ក៏​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ ដូច្នេះ​វា​ងាយ​នឹង​ទទួល​ឥ​ទ្ឋិ​ពល​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច សង្គម​ពី​រាជធានី​របស់​ប្រទេស៕

ចម ប្រសិទ្ធ៖ កម្ពុជាកំពុងឈានទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា គោលនយោ​បាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសឲ្យកម្ពុជា កសាងបាននូវសេដ្ឋកិច្ចមួយមានភាពរឹងមាំ និងកំពុងប្រែក្លាយពីប្រទេ​សមានចំណូលមធ្យមកំរិតទាប ឈានទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកឡើង នៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៧ និងលើកទិសដៅការងារអនុវត្តន៍ បន្តកាលពីម្សិលម៉ិញនេះថា នៅក្នុងយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សានូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៧,៧% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប និងអត្រាប្តូប្រាក់មានលំនឹងល្អ។ ជាមួយនេះអត្រាកាត់បន្ថយភាពក្រីក្រវិញ កម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសជោគជ័យទី៤ លើពិភ​ពលោក។ ចំណែកតាមរយៈសូចនាករសង្គម គឺការកើនឡើងនៃផលទុនជាតិសរុបក្នុងស្រុក (ផសស) ក្នុងនោះចំណូលមនុស្សម្នាក់ពី១.០៤២ ដុល្លារអាមេរិកនៅឆ្នាំ២០១៣ មក ១.៤៣៥ដុល្លារអាមេរិកនៅឆ្នាំ២០១៧ ក្នុងមួយឆ្នាំ។

ឯកឧត្តមបន្តថា ការរីកចម្រើនឥតឈប់​ឈរនេះ គឺដោយសារកម្ពុជាកំពុងឈរលើសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កត្តាទាំងនេះហើយ បានផ្តល់ឱកាសឲ្យកម្ពុជា កសាងបាននូវសេដ្ឋកិច្ចមួយមានភាពរឹងមាំ ហើយកម្ពុជាប្រែក្លាយ​ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូ​លមធ្យមកំរិតទាប និងកំពុងបន្តដំណើរឈានទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ ផងដែរ។

ដើម្បីចូលរួមចំណែកជម្រុញរក្សាកំណើនកម្ពុជាឲ្យកាន់តែប្រសើ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើឲ្យមន្រ្តីទាំងអស់ គ្រប់ផ្នែកគ្រប់កម្រិត ជម្រុញប្រសិទ្ធិភាព នូវការផ្តល់សេវាសាធារណៈ-អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមប្រកាសស្តីពី ការធ្វើប្រតិភូកម្មអំណាចវិស័យឧស្សាហកម្ម ទៅថ្នាក់ក្រោមជាតិ-ជម្រុញឲ្យមានការចុះបញ្ជីរ តាមលក្ខណៈផ្លូវច្បាប់ នូវរោងចក្រ សហគ្រាស និងសិប្បកម្ម យកចិត្តទុកដាក់ការត្រួតពិនិត្យ រោងចក្រ សិប្បកម្ម ដែលផលិតផលិតផល មិនស្របតាមស្តង់ដារ នាំឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថានជាដើម៕

ដំណឹង​ល្អ! សហគមន៍​អឺរ៉ុប​នឹង​បន្ត​ជួយ​កម្ពុជា​លើ​គម្រោងធំៗចំនួន​បី

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ នៅ​ទីបំផុត​សហគមន៍​អឺរ៉ុប​បន្ត​ផ្តល់​ភ្លើង​ខៀវ​ដល់​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​ដល់​កម្ពុជា​ចំនួន​បីធំៗបន្ថែមទៀត ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កម្ពុជា។

ការប្រកាស​បន្ត​ជំនួយ​លើ​គម្រោងធំៗចំនួន​បី​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី១០នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា សហគមន៍​អឺរ៉ុប​ដែល​ប្រព្រឹត្តទៅ​មាន​រយៈពេល៣ថ្ងៃ ដែល​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី១២ដល់១៤ មិនា​កន្លងមកនេះ។ កិ​ច្នៅ​ទីស្នាក់ការ​កណ្ដាល​សហគម​ន៍​អឺរ៉ុបនៅ​ទីស្នាក់ការ​កណ្ដាល​សហគម​ន៍​អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​ស្សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់​សហភាព​អឺរ៉ុប និង​កម្ពុជា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៤ខែមីនា ឆ្នាំ២០១៨បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​លើក​ទី១០ នៃ​គណកម្មាធិការ​ចម្រុះ​កម្ពុជា សហគមន៍​អឺរ៉ុប​ក្រោម​ប្រធានបទ កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប ដែល​ធ្វើឡើង​ក្នុង​រយៈពេល ៣ថ្ងៃ​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៤ ខែមីនា​នេះ ភាគី​សហគមន៍​អឺរ៉ុប​បាន​សន្យា​នឹង​បន្ត​ជួយ​កម្ពុជា​ដោយ​នឹង​ផ្ដល់ជំនួយ​លើ ៣គម្រោង​ធំ ដើម្បី​បន្ត​រួមចំណែក​ក្នុង​កិច្ចការ​អភិវឌ្ឍ​នៅ​កម្ពុជា។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ៣ក​ម្រោ​ងធំៗដែល​សហគមន៍​អឺរ៉ុប​នឹង​បន្ត​ជួយ​នោះ​មានដូចជា ១ វិស័យ​កសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ២ វិស័យ​អប់រំ អភិបាលកិច្ច និង​រដ្ឋបាល ដែល​រាប់បញ្ចូល​ទាំង​ការគាំទ្រ​ដល់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការធ្វើ​វិមជ្ឈកា​ល។

គម្រោង​ទី៣ ទាក់ទង​វិសាលភាព​គម្រោង និង​តំបន់​ដោយ​ផ្ដោតលើ ការងារ​មួយចំនួន​ដែល​ទាក់ទង​នឹង​បរិស្ថាន ដូចជា​ការប្រែប្រួល​អាកាសធាតុ ការ​ផ្ដល់ជំនួយ​ពាណិជ្ជកម្ម បញ្ហា​សិទ្ធមនុស្ស ហើយ​ក្នុងនោះ​សហគមន៍​អឺរ៉ុប​ក៏​នឹង​បន្ត​ជួយ​ក្នុង​កិច្ចការ​សាលាក្ដី​ខ្មែរក្រហម​ផងដែរ។

ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការពិភាក្សា​លើ​កិច្ចការងារ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​ផងដែរ ដោយ​ក្នុង​ឆ្នាំ២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហគមន៍​អឺរ៉ុប​មាន​ចំនួន​ជាង៥០០០លាន​អឺរ៉ូ។

កម្ពុជា និង​សហគមន៍​អឺរ៉ុប​ក៏បាន​ឯកភាពគ្នា នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី ១១ នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០២០ផងដែរ៕

កម្ពុជានឹងរៀបចំការប្រកួតសំណង់ទូទាំងប្រទេសជាលើកដំបូង

0

ដែន ចែងចាំង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន SCG នឹង​រៀបចំការប្រកួតប្រជែងផ្នែកសំណង់ជាលើកតំបូង ដើម្បីពង្រឹងគុណភាពក្នុងវិស័​យនេះ។

ការប្រកួតសំណង់ទូទាំងប្រទេសនេះ ធ្វើឡើងដោយមានការប្រកួតប្រជែងរបស់ជាងសំណង់លើការងារបូកស៊ីម៉ងត៍ និងការងារប្រក់ដំបូល។ ការប្រកួតប្រជែ ងបូកស៊ីម៉ងត៍ នឹងធ្វើឡើងជំរុះក្នុងទីរួមខេត្តមួយចំនួន ហើយប្រកួតសម្រេចក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ២០១៨។ ចំណែកឯការប្រកួតប្រក់ដំបូលវិញ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅខែធ្នូឆ្នាំ ២០១៨ផងដែរ។

លោកឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន SCG កាលពីម្សិលម៉ិញនេះថា ការប្រកួតសំណង់នេះ នឹងជួយលើកតម្លៃរបស់ជាងសំណង់ បង្កើនសមត្ថភាពរបស់ពួកគាត់កាន់តែប្រសើរ។

នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ បានមានប្រ​សាសន៍ថា ការប្រកួតសំណង់ទូទាំងប្រទេសនេះ ក៏ជាផ្នែកមួយដែលគាំទ្រដល់ចក្ខុវិស័យរបស់ SCG ក្នុងការរួមចំណែកអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាល ​អប់រំ និងការលើកកំពស់បទដ្ឋានសំណង់នៅកម្ពុជា។ លោកបន្តថា ការប្រកួតនេះជាឱកាសល្អសម្រាប់ជាងសំណង់ ដើម្បីបង្ហាញជំនា​ញរបស់ខ្លួន និងកិត្តិនាមរបស់ខ្លួន។ ការទទួលបានកិត្តិនាមល្អមានន័យថា មានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់ ដោយទទួលបានការទុកចិត្តពីម្ចាស់គម្រោងសាងសង់គម្រោងផ្សេងៗ។ ជាពិសេសអ្នកទទួលបានជ័យលាភី ក៏ទទួលបានប្រាក់រង្វាន់ចំនួន២លានរៀល និងអាចរួមដំណើរទស្សនកិច្ចអប់រំ ទៅប្រទេសថៃដែលរៀបចំដោយក្រុមហ៊ុន SCG ផងដែរ។

កាលពីដើមខែមីនាកន្លងទៅនេះ  ក្រុមហ៊ុន SCG បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន២នៅរាជធានីភ្នំពេញ ដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់ជាងសំណង់ តាមក្បួនខ្នាតត្រឹមត្រូវផងដែរ ហើយមជ្ឈមណ្ឌលទាំងពីរនេះ មានដូចជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា ថៃ៕