ហេតុផលសំខាន់ៗមួយចំនួនដែលចិនវិនិយោគច្រើននៅកម្ពុជា

ដោយវុត្ថា
ភ្នំពេញ: ទំនាក់ទំនងរវាងចិន និងកម្ពុជាបានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ អស់ពេលប្រហែល២០០០ឆ្នាំមកហើយ បើគិតពីដំណើរទស្ស នកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង រាជទូតចិន ដែលបានទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសម័យហ៊្វូណន។


ក្រោយមកទៀត ក៏មានទស្សនកិច្ចរបស់លោកជីវ តាក្វាន់ ទៅកាន់រាជធានីអង្គរ ដោយលោកបាននាំត្រឡប់មកកាន់ប្រទេសចិនវិញ នូវការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរដូចមានកត់ត្រាយ៉ាងច្បាស់នៅក្នុងឯកសាររបស់លោក ដែលមានចំណងជើងថា ប្រពៃ​ណី​របស់អ្នកស្រុកចេនឡា។ នេះគឺជាទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងមិនឤចកាត់ថ្លៃបានរវាងប្រទេស និងប្រជាជនទាំងពីរ។

រយៈពេលជាច្រើនរយឆ្នាំក្រោយមក ក្រោមការដឹកនាំរបស់ សម្តេចព្រះនរោត្តម សីហនុ និង លោកប្រធានម៉ៅ សេទុង ប្រទេសទាំងពីរកម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨រៀងរហូតមក។ កិច្ចសហប្រតិ​បត្តិការទ្វេភាគី ត្រូវបានលើកកម្ពស់នេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីឆ្នាំ២០១០មក។ កម្ពុជាតែងតែគាំទ្រនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី “ការផ្តួចផ្តើមគំនិងខ្សែក្រវ៉ាត់ និងផ្លូវ”។

ផ្តើមចេញពីទំនាក់ទំនងដ៏ស្មោះត្រង់ និងដូចដែកថែបក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននិងមេដឹកនចិនជាបន្តបន្ទាប់នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនបានកើនឡើងយ៉ាងឆាប់រហ័ស ដែលសម្រេចបានជាមធ្យម២៦%ក្នុងមួយឆ្នាំៗ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។


ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់៤,៨ ប៊ីលានដុល្លារឤមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ៨៣០លានដុល្លារឤមេរិក និងការនាំចូលមានប្រមាណ៣,៩ប៊ីលានដុល្លារឤមេរិក។ ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតពីដើមទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨នេះទំហំវិនិយោគរបស់ចិនមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិក។

អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ។ នៅឆ្នាំ២០១៦ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន៨៣០ពាន់នាក់ កើនឡើងប្រមាណ២០ភាគរយប្រៀបទៅនឹងឆ្នាំ ២០១៥។


ដោយឡែក នៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ប្រទេស​កម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់៤,២ ប៊ីលានដុល្លារឤមេរិក គិតត្រឹមខែ កុម្ភៈឆ្នាំ២០១៧ នេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិបាល និងអប់រំ។

ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានបេជ្ញាបន្តពង្រីក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម។


អំពីប្រទេសចិន
• រដ្ឋធានី៖ ប៉េកាំង (Beijing) ដែលមានប្រជាជន២១.៧ លាននាក់
• ប្រជាជន៖ ១.៣៧៣ លាននាក់ (២០១៦) • ផ្ទៃដី៖ ៩.៥៩៦.៩៦១ ម៉ែត្រក្រឡា• មានខេត្ត ក្រុង៣១ (ក្នុងនោះ ខេត្តចំនួន២២ តំបន់ស្វ័យ័តចំនួន៥។ក្រុងចំនួន ៤ និងតំបន់រដ្ឋបាលពិសេស ២ (ហុង កុង និងម៉ាកាវ)។ • ផលិតផលសង្គមសរុប៖១១,៨ ទ្រីលានដុល្លា (ប៉ាន់ស្មាន២០១៧)។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំសំរាប់ មនុស្សម្នាក់មានទំហំ៨.៤៨១ដុល្លារក្នុងមួយឆ្នាំ។
• ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក ស៊ី ជិនភីង (Xi Jinping)។• នាយករដ្ឋមន្ត្រី លោក លី ឃើឈៀង (Li Keqiang)• ប្រធានសភាប្រជាជន លោក ចាង ដេជាង (Zhang Dejiang)៕

សហគ្រិនវ័យក្មេងមួយក្រុមបោះទុន២លានដុល្លារសាងសង់​ Relax Resort

​ដោយគង់ សូរិយា
​កណ្តាល:​ សហគ្រិនវ័យក្មេងមួយក្រុមបានបោះទុនរួមគ្នា អភិវឌ្ឍន៍គំរោងបែបលំ​ហែ​រកាយមួយឈ្មោះRelax Resort ​ដែលមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ។


​សហភាគហ៊ុនិកនៃគំរោងRelax Resort លោកចក់ ស៊ីណាតបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៧ មករាកន្លងមកថា ការវិនិយោគនេះស្ថិតនៅលើទំហំដី៨ហិកតា ដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ផ្ទះលំហែរសាងសង់បាន៩០ភាគរយ ភោជនីយដ្ឋានបាន៨០ភាគរយ។ គំរោងនេះមានសាងសង់ផ្ទះបែបលំហែរកាយ និងដីឡូត៍ដែលផ្ទះមានតម្លៃចាប់ពី២៥,០០០ ទៅ៣,០០០០ដុល្លារអាមេរិក និងដីឡូត៍មានតម្លៃចាប់ពី១៥០០០ដុល្លារឡើងទៅ។


​លោកបន្តថា “អ្នកទិញដីឡូត៍ក្នុងគំរោងនេះ បើសិនជាពួកគេសាងសង់លំនៅដ្ឋាន យើងនឹងមានគំរូលំនៅដ្ឋានសមស្រប និងមានផាសុខភាពជូនពួកគាត់ ព្រោះយើងមិនចង់​ឲ្យអ្នកសាងសង់តាមចិត្តពួកគាត់នឹកឃើញ ហើយធ្វើឲ្យសំណង់មិនរៀបរយនោះទេ”។​លោកបន្តថា “វាជាពេលវេលាសមស្របសម្រាប់គំរោងនេះ ដោយសារប្រជាពលរដ្ឋកម្ពុជា​បច្ចុប្បន្នមានការផ្លាស់ប្តូរបែបផែននៃការរស់នៅ និងកាន់តែស្រលាញ់ធម្មជាតិ”។

​គំរោងនេះស្ថិតនៅក្នុងភូមិប្រាញ់ ឃុំរកា ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។


​លោកចក់ ស៊ីណាតបានបន្តថា គំរោងនេះមិនមែនជាដីឡូត៍នោះទេ តែជាគំរោងបែ​បរមណីយដ្ឋាន ដែលយើងមានផែនការច្បាស់លាស់ក្នុងការរៀបចំប្លង់ ទឹក ភ្លើង ប្រព័ន្ឋលូត្រឹមត្រូវ ហើយក្រុមហ៊ុននៅតែជួយរៀបចំនិងគ្រប់គ្រងគំរោងនេះ ដើម្បីឲ្យអ្នករស់នៅក្នុង​គំរោងនេះមានសុវត្ថិភាព និងមានផាសុខភាពក្នុងការរស់នៅ។លោកបន្តថា ជាមួយគ្នានេះ​អ្នកទិញដីឡូត៍ក្នុងគំរោងនេះ អាចឲ្យយើងសាងសង់ជូន ព្រោះយើងបានធ្វើការងារជាមួយក្រុមហ៊ុនសាងសង់មួយចំនួន ឬអតិថិជនអាចយកជាងពីខាងក្រៅសាងសង់ដោយ​ខ្លួនឯងបាន។

​លោកបន្តថា “គំរោងនេះជាតំបន់មានសក្តានុពលមួយ ដែលស្ថិតនៅចំណុចកណ្តា​លរវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤និងផ្លូវជាតិលេខ៤១”។លោកបន្តថា “ទីផ្សារគោល​ដៅរបស់យើងផ្តោតលើអតិថិជនលើអ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពធូរធារ”។


​ជាមួយនឹងគោលដៅជាក់លាក់ ដោយផ្តោតលើអតិថិជនមិនទិញដីឬផ្ទះយកចំណេ​ញនោះទេ តែជាការវិនិយោគលើលំនៅដ្ឋានទី២របស់ពួកគេ ដែលពួកគេអាចមកសំរាកចុងសប្តាហ៍ ដូចជាមកកំសាន្តអាំងសាច់ លំហែរកាយ ឬអានសៀវភៅនៅចុងសប្តាហ៍ជា​ដើម។

​អតិថិជនអាចទំនាក់ទំនងជាវគំរោងនេះ តាមរយៈលេខទូរស័ព្ទ០១២ ៧១៧៧០១ និងលេខ០១៥ ៧១ ៧៧ ០១៕

នៅត្រឹម​សប្ដាហ៍​ទី២ CDC សម្រេច​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន៣ សរុប​ទឹកប្រាក់​ជាង ២០លាន​ដុល្លារ

បន្ទាប់ពី​បាន​ពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ​យ៉ាង​ត្រឹមត្រូវ​មួយរយៈ​កន្លងទៅនេះ នៅត្រឹម​សប្ដាហ៍​ទី២ នៃ​ខែមករា ឆ្នាំ២០១៩នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៣ ទៅតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង២០លាន​ដុល្លារ ។

សម្រាប់​ក្រុមហ៊ុន​ទាំង៣ ដែល​ទទួលបាន​ការចុះ​បញ្ជី​ពី​សំណាក់ CDC ខាងលើនេះ​រួមមាន ៖

១) “MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,១២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៥កន្លែង។

២) “THE SOUL GEAR (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលសាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន វិនិយោគ​ប្រមាណ ១៤,៩៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៩០៤កន្លែង។

៣) “JIE RUI FENG (CAMBODIA) LEATHER CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត កណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៦៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៩០កន្លែង៕

បុរីប៉េង ហួត ផ្តល់ឱកាសចំណេញដល់អតិថិជន ៣០០០០ដុល្លារ

ដោយ រតនៈ

ភ្នំពេញ៖ គម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍​ចំណេញរហូតដល់៣០,០០០ដុល្លារពីបុរី ប៉េង ហួត​​ ការបញ្ចុះតម្លៃពិសេសនេះ​ នឹងផុតកំណត់ត្រឹមដំណាច់ខែមករាឆ្នាំ២០១៩ នេះតែប៉ុណ្ណោះ។

ដឹស្តា មុនីរ៉ាហ៍ ជាគម្រោងដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ500ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និងអាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ។

គម្រោងមួយនេះ បានអភិវឌ្ឍលំនៅដ្ឋានរចនាបថថ្មី ដែលរួមបញ្ចូលរចនាបថខ្មែរនិងបរទេស ដ៏ប្រណីតៗ ជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអតិថិជន ដែលមាន​ដូចជាវីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍សម្រាប់ប្រកបអាជីវកម្ម នៅលើផ្លូវជាតិលេខ៦A ផ្ទាល់តែម្តង។លំនៅដ្ឋានទាំងនេះ ត្រូវបានសាងសង់ឡើងដោ​យ​យកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាពខ្ពស់ ភាពច្នៃប្រឌិត សោភ័​ណភាព និងផាសុកភាព ក្នុងការរស់នៅ  ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។

តំបន់ជ្រោយចង្វារ បានក្លាយជាតំបន់អ៊ូអរប្រជុំជន ប្រមូលផ្តុំទៅដោយកីឡដ្ឋាន សួនកំសាន្ត ផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាច្រើន អំណោយផលទៅដល់ការធ្វើអាជីវកម្ម និងរស់នៅ ព្រមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ផ្លូវថ្នល់ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ។

សូមបញ្ជាក់ផងដែរថា ដោយសម្លឹងឃើញសក្តានុពលក្នុងតំបន់នេះ បុរី ប៉េង ហួត ក៏បានវិនិយោគសំណង់លំនៅដ្ឋានចំនួន ២គម្រោង ស្ថិតនៅតាមបណ្តោយផ្លូជាតិលេខ ៦A  ក្នុងតំបន់ព្រែក លាបផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 67 89​Email: [email protected]

ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com​/​boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

ក្រុមហ៊ុន​អាកាសចរណ៍ Air China ចាប់ផ្តើម​ហោះហើរ​ត្រង់​មក​កម្ពុជា​លើកដំបូង

ដោយ វុត្ថា

ភ្នំពេញ៖ ដូច​ការគ្រោងទុក ក្រុមហ៊ុន​អាកាសចរណ៍ Air China បានចាប់ផ្តើម​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន មកកាន់​ទីក្រុង​ភ្នំពេញ នៅ​ខែមករា ឆ្នាំ ២០១៩ នេះហើយ បន្ទាប់ពី​មានការ​ពន្យា​ពេល​នាពេល​កន្លងមកនេះ។

យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Cambodia Airports បាន​ចុះផ្សាយ​នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩កន្លងមកនេះ​បាន​លើកឡើងថា “[ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី] សូម​ស្វាគមន៍​មកកាន់​ជើងហោះហើរ​ដំបូង​របស់ Air China ដែល​បាន​មកដល់​កាលពី​ម្សិលមិញ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ជើងហោះហើរ​ត្រង់​ដំបូង​ដែល​ភ្ជាប់​ពី​ទីក្រុង​ប៉េកាំង​មកកាន់​ទីក្រុង​ភ្នំពេញ ដែលមាន​ការហោះហើរ៣ជើង​ក្នុង១សប្តាហ៍ (ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍) រីករាយ​ការហោះហើរ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍” ។

លោក ខែ​ក នរិន្ទ​ដា ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​អាកាសចរណ៍​កម្ពុជា ធ្លាប់បាន​អោយដឹងថា ក្រុមហ៊ុន​អាការ​ច​ណ៍ Air China នឹង​ប្រតិបត្តិការ​យន្តហោះ​ចំនួន៣ដែលមាន​បំពាក់​ទង់ជាតិ​ចិន ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ភ្នំពេញ​រៀងរាល់​សប្តាហ៍​ចាប់ពី​ថ្ងៃទី៧ ខែមករា​ឆ្នាំ២០១៩នេះ។ នៅពេល​ក្រុមហ៊ុន​ដាក់អោយ​ដំណើរការ​ហើយ​នោះ ចំនួន​យន្តហោះ​នឹង​កើនឡើង​អាស្រ័យ​លើ​តម្រូវការ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វណ្ឌី​បាន​ឲ្យ​ដឹ​ថា ទោះបី​សព្វថ្ងៃ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិន ម​កម្ពុ​ជាជាង១០ក្រុមហ៊ុន​រួចហើយ​ក្ដី តែ​ជើងហោះហើរ​ត្រង់​ថ្មី​នេះ នឹង​ស្រូបយក​ភ្ញៀវទេសចរ​ចិន​កាន់តែច្រើន​មក​កម្ពុជា  ព្រោះថា​ខេត្តនីមួយៗរបស់​ប្រទេស​ចិន មាន​មនុស្ស​រស់នៅ​រាប់លាន​នាក់។

លោក​បន្តថា ក្រៅពី​ផ្ដល់​ភាពងាយស្រួល សម្រាប់​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា លោក​បញ្ជាក់ដែរថា វា​ជាការ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា ទាក់ទាញ​អ្នកវិនិយោគ​ចិន​មក​កម្ពុជា​បន្ថែម ជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា អោយ​កាន់តែ​ប្រសើរ​ផងដែរ។

លោក​បន្តថា “វា​ក៏​ផ្ដល់​ភាពងាយស្រួល សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ ស្របពេល​សព្វថ្ងៃ​ប្រជាជន​កម្ពុជា បាន​ចេញទៅ​កំសាន្ត​នៅ​ប្រទេស​ចិន​មានការ​កើនឡើង​ផងដែរ។

ជាមួយគ្នានេះ​ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បានបញ្ជាក់​ថា រាល់​ការតភ្ជាប់​ត្រង់​ពី​ទីក្រុងធំៗមកកាន់​កម្ពុជា សុទ្ធតែជា​ចំណុច​វិជ្ជមាន​យើង​ស្វាគមន៍​ទាំងអស់​ឲ្យ​តែមាន​ការហោះហើរ​ត្រង់​មក​កម្ពុជា មក​កាន់តែច្រើន​កាន់តែ​ល្អ។

លោក​បន្តថា “ការតភ្ជាប់​ត្រង់​នាពេល​ខាងមុខនេះ មិន​ត្រឹមតែ​ជំរុញអោយមាន​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​មានការ​កើនឡើង​នោះទេ វា​ថែមទាំង​នាំមក​ពាណិជ្ជ​និង​ការវិនិយោគ​បន្ថែម​មក​កម្ពុជា​ផងដែរ។ លោក​បន្តថា “ការហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង ក៏ដូចជា​ទីក្រុងធំៗដទៃទៀត ផ្ដល់​ផលចំណេញ​ជាច្រើន​ដល់​កម្ពុជា ជាពិសេស​ការចំណាយរ​បស់​ភ្ញៀវទេសចរ ដោយ​ពួកគេ​មិនបាន​ចំណាយ​ថវិកា​នៅ​ប្រទេស​ណាមួយ​នៅពេល​មានការ​ឈប់​ចត​នោះទេ ដោយ​ថវិការ​ទាំងអស់​នឹងត្រូវ​ចំណាយ នៅ​ប្រទេស​កម្ពុជា​ទាំងអស់”៕

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុមការងារ​សិក្សា​ពី​លទ្ធភាព​បើក​ច្រកព្រំដែន

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា និង​ពិភាក្សា​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វា​ព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន។

នៅ​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា ដោយ​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋា​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ នេះ ថា​ក្រុមការងារ​នេះ មាន​សមាជិក១០រូប ដឹកនាំ​ដោយ​លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ភារកិច្ច​ស្រាវជ្រាវ​លិខិតបទដ្ឋាន​គតិយុត្តិ និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការសម្រេច​បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ក​ម្ព​ជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន។

សេចក្តីសម្រេច​នេះ​បាន​ជំរុញ​ឲ្យ​ក្រុមការងារ ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អំពី​កិច្ចដំណើរការ​ក្ន​ងុ​ការបើក​ច្រកទ្វារព្រំដែន​ដែល​បានសម្រេច។ ចុះ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព ជាក់ស្តែង​នៃ​ច្រកទ្វារព្រំដែននីមួយៗ ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុ​ជាំ និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប។ សម្របសម្រួល​ពិភាក្សា និង​ចរចា​ជាមួយ​ភាគី នៃ​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដើម្បី​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន។ ធ្វើ​របាយការណ៍​លទ្ធផល​ការងារ និង​សុំ​យោបល់​ដឹកនាំ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បំពេញភារកិច្ចផ្សេងៗទៀត​តាម​ការចាំបាច់។

ដំណេះដឹងថ្មី! តោះមកដឹងស្ថិតិសេវាទូរគមនាគមន៍នៅកម្ពុជាមានការរីកចម្រើនយ៉ាងដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញ៖ និយតករទូរគមនាគមន៍កម្ពុជា (TRC) បានបង្ហាញរបាយការណ៍របស់ខ្លួននៅថ្ងៃទី ៨ ខែមករាឆ្នាំ ២០១៩ នេះពីការរីកចម្រើនសេវាទទូរគមនាគមន៍កម្ពុជាដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ។

ខាងក្រោមនេះ គឺជាស្ថិតិសេវាទូរគមនាគមន៍នៅកម្ពុជា៖
១) សេវាទូរស័ព្ទចល័ត (ប្រតិបត្តិករចំនួន ៦)៖មានចំនួន ១៩.៣០១.៥០២ ស៊ីមកាត ត្រូវនឹង ១២០,១១% មានកំណើនប្រមាណ ៣,៧៨% បើធៀបជាមួយតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានត្រឹមតែ ១៨.៥៩៧.៧៤៣ ស៊ីមកាត។
២) សេវាទូរស័ព្ទអចល័ត (ប្រតិបត្តិករចំនួន ៧)៖ មានចំនួន ៩១.៣៣១ នាក់ ត្រូវនឹង ០.៥៧% ថយចុះ -២៧.៤៦% បើធៀបជាមួយនឹងតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរហូតដល់ ១២៥.៩០៨ នាក់។
៣) សេវាអ៊ីនធឺណិតចល័ត (ប្រតិបត្តិករចំនួន ៧)៖ មានចំនួន ១២.៩៧៤.៣១៩ ស៊ីមកាត ត្រូវនឹង ៨០.៧៤% បើធៀបជាមួយតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានកំណើនកើនឡើង ២២,៧៩% ដែលមានត្រឹមតែ ១០.៥៦៥.៨៧៥ ស៊ីមកាត។
៤) សេវាអ៊ីនធឺណិតអចល័ត (ប្រតិបត្តិករចំនួន ៣៤)៖មានចំនួន ១៤៧.៥៩៦ នាក់ ត្រូវនឹង ០,៩២% បើធៀបជាមួយតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលកំណើនកើនឡើង ៩.១៦% ដែលមានត្រឹមតែ ១៣៥.២០៦ នាក់។
៥) បណ្តាញសង្គមហ្វេសបុក៖ មានត្រឹមចុងខែកុម្ភះ ប្រមាណ ៦,៨ លានគណនី មានកំណើនឡើងចំនួន ២ លានគណនី បើធៀបតួលេខចុងឆ្នាំ២០១៧។ ចំពោះលេខនេះមានការកើនឡើងតែមិនដឹងប៉ុន្មាន? ដោយសារយើងមិនទទួលបានតួលេខផ្លូវការច្បាស់លាស់ពីប្រភពគួរឲ្យទុកចិត្តបាន និងក្រុមហ៊ុនបណ្តាញសង្គមហ្វេសបុក៕

អស្ចារ្យ! កម្ពុជា​នឹងមាន​ទីលានប្រណាំង​រថ​យន្ត​លំដាប់ថ្នាក់​លេខ2 លើ​ពិភពលោក

ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹងមាន​ទីលានប្រណាំង​រថ​យន្ត​លំដាប់ថ្នាក់​លេខ 2 នៅលើ​ពិភពលោក ស្ថិតនៅលើ​ផ្ទៃដី​ទំហំ​ដី 500 ហិកតា ក្នុង​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ។

លោក​ឧកញ៉ា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ឱ្យដឹងថា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី7 ខែមករា ឆ្នាំ2019 ម្សិលមិញ​នេះ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គំរោង​សហប្រតិបត្តិការ​អាជីវ​កម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ 2 លើ​ពិភពលោក រវាង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd ។

លោក​ឧ​ញ៉ា​បាន​ក៏បាន​លើកឡើង​ផងដែរ​ថា ចំពោះ​គំរោង​សាងសង់​ទីលានប្រណាំង​រថយន្ត​មួយ​នេះ​មិនសូវ​បានទទួល​ទទួល​ប្រាក់ចំណេញ​ច្រើន​នោះទេ ប៉ុន្តែ​វា​អាច​ធ្វើជា​ស្ពាន​ចម្លង​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ​ប្រទេស​ទាំង 2 កម្ពុជា-ជប៉ុន ក៏ដូចជា​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ដែល​ស្នេហា​កីឡា​ប្រណាំង​យានយន្ត​នេះ ។ ទោះជា​យ៉ាងណាក៏ដោយ លោក​ឧកញ៉ា មិនបាន​ប្រាប់​ពី​ទំហំ​ទឹកប្រាក់​ក្នុងការ​វិនិយោគ​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ​ទេ ដោយ​លោក​ឧកញ៉ា គ្រាន់តែ​បញ្ជាក់ថា ទីលាន​មួយ​នេះ​នឹង​សាងសង់​រួចរាល់ ព្រមទាំង​មាន​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ។

ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក ត្រូវបាន​សាងសង់​លើ​ទំហំ​ដី 500 ហិកតា​នៅ​ព័ទ្ធជុំវិញ ហើយ​ទីលានប្រណាំង​ខាងក្នុង​មាន​ទំហំ​ដី 22 ហិកតា។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​របស់លោក Yamamoto មាន​ទីលានប្រណាំង​រថ​យន្ត​មួយកន្លែង​នៅក្នុង​ប្រទេស​ជប៉ុន ដែល​រហូតមក​ដល់ពេលនេះ​បាន​ដំណើរ​ការប្រមាណ16ឆ្នាំ​រួចមកហើយ។ ដោយឡែក​ចំពោះ​ការយល់ព្រម​ធ្វើការ​វិនិយោគ​សាងសង់​ទីលានប្រណាំង​រថយន្ត​រួមគ្នា​រវាង​ក្រុមហ៊ុន​ទាំង2 ខាងលើនេះ ត្រូវបាន​អនុវត្ត​តាំងពី​ប្រមាណ 7ខែ​មុន​មកម្ល៉េះ គ្រាន់តែ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ទើបតែ​ធ្វើឡើង​កាលពី​ល្ងាចម្សិលមិញ​នេះ​តែប៉ុណ្ណោះ ៕

ផ្លូវជាតិលេខ២បានសិក្សានិងរើសក្រុមហ៊ុនសាងសង់រួចរង់ចាំតែថ្ងៃបើក ការដ្ឋានសាងសង់

​ដោយគង់ សូរិយា
​ភ្នំពេញ:​ មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះការសិក្សា និងការជ្រើសរើសក្រុមហ៊ុនសាងសង់ពង្រីកផ្លូវជាតិលេខ២បានបញ្ចប់ហើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៧ មករាកន្លងមកថា ការសិក្សាសាងសង់និងពង្រីកផ្លូវជាតិលេខ២បានបញ្ចប់ហើយ ហើយការជ្រើសរើសក្រុមហ៊ុនសាងសង់ផ្លូវនេះក៏បានបញ្ចប់ដែរ​នៅសល់តែនិតិវិធីការងារមួយចំនួនប៉ុណ្ណោះ ដែលយើងរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។លោកបន្តថា ទោះជាយ៉ាងណាយើងមិនទាន់កំណត់ពេលវេលា ដើម្បីបើកការដ្ឋានសាង​សង់នៅពេលណានៅឡើយទេ។

លោកបន្តថា “ខ្ញុំមិនអាចបញ្ជាក់បានថាផ្លួវនេះ នឹងបើកការដ្ឋានសាងសង់បាននៅពេលណេទេ ប៉ុន្តែអ្វីៗទំនងជាមិនយូរពេកទេ”។


តាមគំរោងផ្លូវជាតិលេខ២ នឹងត្រូវពង្រីកជាបួនគន្លងដែលអាចរថយន្តបើកបរបានពីរទៅពីរមកនៅតំបន់ខ្លះ និងតំបន់ខ្លះនឹងពង្រីកត្រឹម១១ម៉ែត្រប៉ុណ្ណោះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាក្នុងឳកាសជួបជាមួយកម្មករ និយោ​ជិតក្នុងខេត្តនេះ កាលពីចុងឆ្នាំមុនបានរិះគន់ពីនិតិវិធី និងភាពយឺតយ៉ាវក្នុងការសាង​សង់ និងពង្រីកផ្លូវនេះ ដោយសម្តេចបានជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនធ្វើយ៉ាងណាឲ្យការសាងសង់ផ្លូវនេះធ្វើឡើងបានលឿន និងឆាប់រហ័សតាមដែល​អាចធ្វើទៅបាន៕

សម្តេច​តេ​ជោ៖ សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​ឈរ​នៅ​លំដាប់​ទី៦ លើ​ពិភពលោក

ដោយ​វុត្ថា

ភ្នំពេញ៖  សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​នាពេល​បច្ចុប្បន្ន​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​នៅ​លំដាប់​ទី៦នៅលើ​ពិភពលោក ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជាង៧% ក្នុង១ឆ្នាំ។

សម្តេច​ថ្លែង​ឲ្យ​ដឹង​បែបនេះ នៅក្នុង​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ៧មករា ខួប​លើក​ទី៤០ឆ្នាំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ សម្តេច​បាន​បន្តថា សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​សមិទ្ធផល​យ៉ាង​ធំធេង​គួរ​ជាទី​មោទន ក្នុង​រយៈពេល​ជាង២ទសវត្ស​ចុងក្រោយ។ ចាប់តាំងពី​ឆ្នាំ២០០០រហូតមកដល់​ឆ្នាំ២០១៨ ផលិតផល​ក្នុងស្រុក​សរុប​មានតម្លៃ ប្រមាណ​ជា២៤,៦០៥លាន​ដុល្លារ ដូច្នេះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុង​ផ្លាស់ប្ដូរ​ពី​ប្រទេស ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​វិញ។

សម្ដេច​បន្ដថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​នៅ​លំដាប់​ទី៦លើ​ពិភពលោក ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជាង៧% ក្នុង១ឆ្នាំ។សម្តេច​បាន​បន្តថា  “ការរីកចម្រើន​ក្នុង​កម្រិត​ដ៏​ខ្ពស់​ជាប់​មិន​ដាច់​នេះ ដោយសារ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម កម្មន្ដសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និង​ការដឹកជញ្ជូន ។ ជា​លទ្ធផល សេដ្ឋកិច្ចជាតិ បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស។

សម្ដេច​តេ​ជោ បន្ថែមថា ជាក់ស្ដែង​ផលិតផល​ក្នុងស្រុក​សរុប បាន​កើន​ពី​ប្រមាណ៣.៦៤៩លាន​ដុល្លារ​នៅ​ឆ្នាំ២០០០ ដល់​ប្រមាណ២៤,៦០៥លាន​ដុល្លារ នៅ​ឆ្នាំ២០១៨  ។ រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុង​ផ្លាស់ប្ដូរ​ពី​ប្រទេស ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស ដែល​ពឹងផ្អែក​ជាសំខាន់​លើ​វិស័យ ឧស្សាហកម្ម និង​សេវាកម្ម​វិញ។ ផ្លូវ ស្ពាន បណ្ដាញ​អគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ដ្រ មន្ទីរពេទ្យ សាលារៀន ត្រូវបាន​ស្ថាបនា​ច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស ជាពិសេស​រោងចក្រ សហគ្រាស កសិដ្ឋាន ម​ជ្ឈ​ម ណ្ឌ​ល​ពាណិជ្ជកម្ម ផ្សារ​ទំនើប អគារ​ខ្ពស់​ត្រូវបាន​កសាង និង​ព​ង្រឹ​ក​កាន់តែច្រើន ដែល​បានផ្ដល់​ការងារ​ជូន​ប្រជាជន​រាប់លាន​នាក់ នៅ​គ្រប់ទិសទី។ កម្ពុជា​ក៏ត្រូវ​បាន​មជ្ឈដ្ឋាន​វិនិយោគិន​ក្នុងស្រុក ក្រៅប្រទេស និង​ស្ថាប័នហិរញ្ញវត្ថុ​អន្ដរជាតិ​នានា​វាយតម្លៃថា ជា​ប្រ​ទេ ស​ដែលមាន​បរិយាកាស​ល្អ​សម្រាប់​ការវិនិយោគ និង​ធុរកិច្ច។

កម្ពុជា​រំពឹងថា នៅតែ​អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧% ក្នុង១ឆ្នាំ និង​ធាន​បាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ​បន្ដទៀត។

សម្ដេច​តេ​ជោ​ហ៊ុន សែន​បានលើកឡើង​ទៀតថា ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទូទៅ ក៏​ទទួលបាន​ការកែលម្អ កាន់តែ​ប្រសើរ​ឡើងជា​លំដាប់។ ប្រការនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ចំណូល​មធ្យម សម្រាប់​មនុស្ស​ម្នាក់​ពី​ប្រមាណ២៨៨ដុល្លារ នៅ​ឆ្នាំ២០០០ ដល់១.៥៦៣ដុល្លារ​នៅ​ឆ្នាំ២០១។ អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ប្រមាណ៥៣.២% នៅ​ឆ្នាំ២០០៤ មក​នៅត្រឹម​ប្រមាណ១៣.៥% នៅ​ឆ្នាំ២០១៤ និង​ត្រូវបាន​រំពឹងថា បន្ដ​ថយ​ចុះមក​នៅក្នុង​រង្វង់១០%នាបច្ចុប្បន្ន។

កម្ពុជា បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ប្រទេស​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង ដើម្បី​ឈានទៅ​កាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ខ្ពស់​នៅ​ឆ្នាំ២០៥០ ៕