នៅត្រឹម​សប្ដាហ៍​ទី២ CDC សម្រេច​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន៣ សរុប​ទឹកប្រាក់​ជាង ២០លាន​ដុល្លារ

0

បន្ទាប់ពី​បាន​ពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ​យ៉ាង​ត្រឹមត្រូវ​មួយរយៈ​កន្លងទៅនេះ នៅត្រឹម​សប្ដាហ៍​ទី២ នៃ​ខែមករា ឆ្នាំ២០១៩នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៣ ទៅតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង២០លាន​ដុល្លារ ។

សម្រាប់​ក្រុមហ៊ុន​ទាំង៣ ដែល​ទទួលបាន​ការចុះ​បញ្ជី​ពី​សំណាក់ CDC ខាងលើនេះ​រួមមាន ៖

១) “MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,១២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៥កន្លែង។

២) “THE SOUL GEAR (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលសាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន វិនិយោគ​ប្រមាណ ១៤,៩៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៩០៤កន្លែង។

៣) “JIE RUI FENG (CAMBODIA) LEATHER CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត កណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៦៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៩០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here