KFA was awarded From UK as a Leading Company

0

Phnom Penh – Khmer Foundation Appraisal Co, Ltd (KFA) recently received an International Quality Crown Award 2017 for immeasurable contribution to the business world, for high standing and professionalism demonstration by prestigious performance in London in the United Kingdom.

Oknha NUON RITHY, Chairman at Khmer Foundation Appraisal Co.,ltd said that this award is due to the support of customers, efforts of all levels of staffs , especially it is the stability of the economy, maintaining 7% GDP growth under the wise leadership of Samdech Techo Hun Sen prime minister of Cambodia who has been pushing for growth in all sectors, including the construction sector is an important part.

“It is great joy along with the pride for myself and other young Cambodians who always bring honor to the family as well as the whole country” Oknha NUON RITHY said. Without peace in the country, I would not have had the opportunity to get the award.

He continued that behind of his success is struggle and faithful. He has developed his vision according to the context of national and international politics. “We need principles and mission faster than the strategic idea, so we get the desired result” he said “And this point also requires the initial support from family and all levels of staff. So, the company can provide services to customers, because they are financial suppliers to keep us moving forward. ”

Khmer Foundation Appraisals Co., Ltd is new registered company with an international standard services which provide many services such as Asset & Property Appraisals, Property Consultancy for both selling and renting property across key area of Cambodia, Property Investment and Development for families’ residence and community living at affordable price, Property Management and Engineering & Construction.

As a local company of Cambodia, KFA is committed to bring the service to Asian countries and international standard and we are committed to advancing Cambodia’s property market as part of the this vision. Since the dedicated, experience and highly regarded real estate industry professionals deliver this vision. One of its key goals is to ensure the success of the market for investors and end-users alike. Equally important is an aspiration to create a desirable and dynamic city for modern lifestyle.

The business philosophy of KFA is focused on trust, professional, and transparency to create our quality mixed use for developments which are sensitive and complimentary with an existing neighborhood and community fabric.

ការបង់ពន្ធ​អចលនទ្រព្យ​សម្រេចបាន​កំណើន ៩ភាគរយ

0

ដោយ ៖ ដួង ចន្ទ្រា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ឲ្យ​ដឹងថា ការបង់ពន្ធ​អចលនទ្រព្យ​ឆ្នាំ២០១៧នេះ សម្រេចបាន​កំណើន៩ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល បាន​ថ្លែង​ឲ្យ​ដឹង​តាម​បទសម្ភាសន៍​នា​ព្រឹក​ថ្ងៃទី១២ ខែធ្នូ នេះ​ថា ការបង់ពន្ធ​អចលនទ្រព្យ​កើនឡើង​នេះ ដោយសារ​សកម្មភាព​នៃ​ការទិញ​លក់​ដី និង​សកម្មភាព​សាងសង់​នានា​កើនឡើង ប៉ុន្តែ​ប្រជាជន​មិនទាន់​យល់ដឹង​ពី​ការបង់ពន្ធ​នេះ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ ហើយ​រហូត​មកទល់ពេលនេះ មាន​អចលនទ្រព្យ​ប្រមាណ៧៥ភាគរយ នៃ​អចលនទ្រព្យ​ដែល​ត្រូវ​បង់ពន្ធ​សរុប​ប៉ុណ្ណោះ​បាន​ចូលទៅ​បង់ពន្ធ។

លោក​បន្តថា អចលនទ្រព្យ​នៅតាម​បណ្តា​ខណ្ឌ​ទាំង១២ ក្នុង​ក្រុងភ្នំពេញ​និង​អចលនទ្រព្យ​នៅតាម​ទី​រួម​ខេត្ត​នានា បាន​ជាប់ពន្ធ​ទាំងអស់ ប៉ុន្តែ​អចលន​ទ្រ ព្យ​នៅតាម​បណ្តា​ស្រុក ក្រុង​ទាំងនោះ​នៅ​មិនទាន់មាន​ការបង់​នៅឡើយ​ទេ។

តាមរយៈ​នៃ​កិច្ចសម្ភាសន៍​ខាងលើនេះ ក៏​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា យ៉ាងយូរបំផុត​នៅត្រឹម​ដើមឆ្នាំ2018ខាងមុខ ការអនុវត្ត​គោលការណ៍​បងពន្ធ​ទៅលើ​អចលនទ្រព្យ​នឹងត្រូវ​ចាប់ផ្តើម​បើទោះជា​ម្ចាស់​អចល​ទ្រព្យ​មិនបាន​មក​ធ្វើការ​ចុះបញ្ជី​ពន្ធ​ក៏ដោយ។

លោក គង់ វិបុល បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា ៖ « ចាប់ពី​ដើមឆ្នាំ2018 ទៅ យើង​មាន​នឹងមាន​មន្ដ្រី​ជាប់កិច្ចសន្យា​ចំនួន 100នាក់ ដើម្បី​ចុះ​ធ្វើការ​ងារ​នេះ​ទៅដល់​មូលដ្ឋាន​ដែល​ជាប់​ពាក់ព័ន្ធ (ចុះទៅ​ដល់ផ្ទះ) ។ នៅពេល​មន្ត្រី​ការងារ​ចុះ​ពិនិត្យឃើញថា ម្ចាស់​អចលនទ្រព្យ​បាន​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ នោះ​គឺជា​រឿង​ប្រសើរ​ដែល​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ប៉ុន្តែ​បើ​ពិ​និ​ត​ឃើញថា ម្ចាស់​មិនទាន់​ចុះបញ្ជី ឬ​មិន​ធ្លាប់​បង់ពន្ធ នោះ​មន្ត្រី​នឹង​ជួយ​បំពេញ​លិខិត​បែបបទ​នៃ​ការបង់ពន្ធភ្លាមៗតែម្ដង។ ម្យ៉ាងទៀត​ក្នុង​លក្ខខណ្ឌ ម្ចាស់​អចលនទ្រព្យ​មិន​ធ្លាប់​បងពន្ធ ខណៈដែល​ទ្រព្យ​អចលនទ្រព្យ​របស់ខ្លួន​ស្ថិតក្នុង​កម្រិត​ត្រូវ​បង់ពន្ធ នោះ​ម្ចាស់​នឹងត្រូវ​អនុវត្តតាម​ច្បាប់ ដែល​តម្រូវឱ្យ​បង់ពន្ធ រួម​ជាមួយនឹង​ការទទួល​ពិន័យ​ទៅតាម​ចំនួន​ឆ្នាំ​ដែល​អាក់ខាន ព្រមទាំង​អនុវត្ត​លើ​ការបង់​ការប្រាក់​ផងដែរ » ។

លោក គង់ វិបុល បាន​បន្តទៀតថា ការបង់ពន្ធ​អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ក្រុង​នានា អាច​បង់ពន្ធ​តាមរយៈ​ទូរស័ព្ទដៃ​បាន ព្រោះ​អគ្គនាយកដ្ឋាន​ពន្ធដា​បានធ្វើ​កំណែទម្រង់​ច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មិន​ខាត​ពេលវេលា និង​ជួយ​សម្រួល​ដល់​ការងារ​ប្រមូល​ពន្ធ​ឲ្យ​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់។ ទោះជា​យ៉ាងណា លោក គង់ វិបុល មិន​បញ្ជាក់​ដឹង​ឲ្យ​ពី​ចំនួន​ទឹកប្រាក់​សរុប​ដែល​ប្រមូលបាន​ពី​ការបង់ពន្ធ​លើ​អចលនទ្រព្យ​ទាំងអស់នោះ​នៅឡើយ​ទេ៕

ផ្សារ MAKRO ទំនង​មិនសូវ​ស្វាគមន៍​អតិថិជន​រាយ​នោះទេ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ជាមួយនឹង​ដំណឹង​ល្អ​នៃ​ការបើក​ដំណើការ​ផ្សារ MAKRO អ្នកជំនាញ​នានា​បាន​លើកឡើងថា ផ្សារ​មួយ​នេះ​ទំនងជា​មិនសូវ​ស្វាគមន៍​ឬ​ផ្តោតលើ​អតិថិជន ទិញ​ទំនិញ​រាយ​នោះទេ។

ផ្សារ​ទំនើប​បោះ​ដុំ​ដ៏​ធំ​របស់​ប្រទេស​ថៃ​ឈ្មោះ MAKRO នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី១៧ ខែធ្នូ ខាងមុខ​នេះហើយ ដើម្បី​ស្វាគមន៍​អតិថិជន​នានា។ ផ្សារ​ទំនើប​ដែលមាន​លក់ទំនិញ​ដ៏​សម្បូរបែប​ជាមួយ​មុខទំនិញ​ចម្រុះ ១៥,០០០ ប្រភេទ​នេះ នឹង​បើក​ដោយ​ឧកញ៉ា លី យ៉ុង​ផាត់ អគ្គនាយក​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប ដែលមាន​រហ័ស​នាម​ជា​ស្តេច​កោះកុង និង​ដៃគូ​របស់លោក។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ផ្សារ​ទំនើប MAKRO ជា​ប្រភេទ​ផ្សា​របោះ​ដុំ និង​ទំនងជា​មិន​ផ្តោតអារម្មណ៍​ខ្លាំង​លើ​អតិថិជន ទិញ​ទំនិញ​រាយរង​នោះទេ ព្រោះ​វា​ជា​ផ្សារ​សម្រាប់​បោះ​ទំនិញ​ដុំ ឬ​អតិថិជន​ចែកចាយ​បន្ត។

អ្នកនាង​បន្តថា “ខ្ញុំ​គិតថា​វា​ទំនងជា​មិនសូវ​ផ្តោតលើ​អតិថិជន​គោលដៅ ដែលជា​អ្នកទិញ​ទំនិញ​រាយរង​នោះឡើយ ព្រោះ​វា​ជា​ផ្សារ​សម្រាប់​បោះ​ទំនិញ​ដុំ។អ្នកនាង​បន្តថា “យ៉ាងណា​ក៏​អតិថិជន​ទិញ​ទំនិញ​រាយ ក៏​អាច​ទៅកាន់​ផ្សារ​នេះ​និង​ទិញ​ទំនិញ​បាន​ផងដែរ វា​មិនមែន​មានន័យថា គេ​មិន​លក់​ជូន​នោះទេ។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​លោក​ធួន ស៊ីណាន​ដែលមាន​បទពិសោធន៍​ចេញចូល​ប្រទេស​ថៃ​ច្រើនលើក និង​យល់ដឹង​ពី​ផ្សារ​នេះ​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា “ខ្ញុំ​ក៏​គិតបែបនេះ វា​ទំនងជា​មិន​ចាប់យក​អតិថិជន​ធម្មតា​នោះទេ ព្រោះ​វា​ជា​ផ្សារ​ដែលមាន​គោលដៅ​បោះ​ដុំ​នូវ​មុខទំនិញ ទៅ​អតិថិជន​លក់រាយ​បន្តទៀត។

ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលមាន​លោក ថា​នី​ន ជា​រ៉ា​វ៉ា​នុ​ន (Dhanin Chearavanont) បាន​កាន់កាប់​ភាគហ៊ុន​ចំនួន៧០ភាគរយ និង​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប​កាន់កាប់​ភាគហ៊ុន​ត្រឹម៣០ភាគរយ​ប៉ុណ្ណោះ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៨ ខែធ្នូ​នេះ​ថា ផ្សារ​ទំនើប Makroនេះ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង៥ហិកតា ដែលមាន​កម្ពស់២ជាន់ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​ពោងពាយ​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ៕

ទីផ្សារ​អចលនទ្រព្យ​នៅ​សង្កាត់​បឹង​ព្រលឹត​មាន​មាន​ភាព​លេចធ្លោ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ខណៈ​អចលនទ្រព្យ​នៅ​តំបន់​បឹង​កេងកង១ កាន់តែ​មាន​ភាព​ចង្អៀត​ពិបាក​រក​ទិញ និង​មានតម្លៃ​ថ្លៃ​នោះ បានធ្វើ​អ្នកវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែច្រើន បាន​ងាក​ទៅ​ចាប់អារម្មណ៍ ចំពោះ​អចលនទ្រព្យ​ទៅ​តំបន់​បឹង​ព្រលឹត​វិញ ព្រោះ​តំបន់​ទាំង២ត្រូវបាន​ខណ្ឌ​ដាច់ពីគ្នា​ត្រឹមតែ១ផ្លូវ​ប៉ុណ្ណោះ។

អគ្គនាយក​ក្រុមហ៊ុន ស៊ី​អិ​ល​រៀល​ធី ខូ​អិ​ល​ធី​ឌី​លោក ស៊ា ឆៃ​លីន បាន​និយាយ​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ននេះ​តំបន់​បឹង​ព្រលឹត កំពុង​វិវត្តន៍​ខ្លួន​បន្តិចម្តងៗទៅជា​កន្លែង​មួយ​ដ៏​មាន​សក្តានុពល​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​តំបន់​បឹង​កេងកង។ ជាក់ស្តែង​នៅក្នុង​រយៈពេល២ឆ្នាំ​ចុង​ក្រោយនេះ នៅក្នុង​សង្កាត់​បឹង​ព្រលឹត គេ​ឃើញ​មាន​សំណង់ធំៗ និងខ្ពស់ៗ ជាច្រើន​បាន​លេចឡើង ខណៈ​មួយចំនួនទៀត​កំពុង​សាងសង់។ លោក​បន្តថា បឹង​ព្រលឹត ជា​កន្លែង​ដែលមាន​សក្តានុពល​ខ្លាំង សម្រាប់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់ ព្រោះ​ទីនោះ​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ដែលមាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង មិន​លិច​ទឹក និង​ជាទី​ប្រជុំ​នៃ​សេវាកម្ម​ចម្រុះ​ជាច្រើន​ដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី និង​វិមានឯករាជ្យ​ជាដើម។

លោក​បន្តថា “អចលនទ្រព្យ​នៅក្នុង​សង្កាត់​បឹង​ព្រលឹត នឹងមាន​សក្តានុពល​កា​ន់​តែ​ខ្លាំង ខណៈ​ទីនោះ​កាលពីមុន​ជា​កន្លែង ដែល​ជនបរទេស​ចូលចិត្ត​មក​ស្នាក់នៅ រហូត​មាន​មនុស្ស​មួយចំនួន​បាន​ហៅ​តំបន់​នោះ​ថា តំបន់​ទេសចរណ៍​ដាក់​កាដូរ​ទៀតផង។

លោក ស៊ា ឆៃ​លីន បាន​អះអាងថា​ដី និង​អចលនទ្រព្យ​នៅ​បឹង​ព្រលឹត​នាពេលនេះ មានតម្លៃ​មិនសូវ​ចាញ់​តំបន់​បឹង​កេងកង១នោះទេ បើទោះបីជា​នៅ​ទី​នោះគេ​ពិបាករ​កដី​ដែលមាន​ទំហំ​ធំ​ក៏ដោយ។ នាពេលខាងមុខឆាប់ៗនេះ​ខ្ញុំ​គិតថា អចលនទ្រព្យ​នៅ​សង្កាត់​បឹង​ព្រលឹត នឹងមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​បន្ថែមទៀត។

លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រៀល​អេ​ស្ទេ​ត និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​និយាយថា តំបន់​ដែល​អចលនទ្រព្យ​កំពុង​កើន​តម្លៃ​ច្រើនជាងគេ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គឺ​បឹង​ព្រលឹត ព្រោះ​ទីនោះ​ជា​តំបន់​ស្ថិតនៅ​ចន្លោះ​មហាវិថី​ព្រះមុនីវង្ស ជាមួយ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ក្នុង​ឆ្នាំ២០១៥តម្លៃ​អចលនទ្រព្យ​តំបន់​ខាងលើ មាន​កើនឡើង​ប្រហែល៣០ភាគរយ។ លោក​បាន​ប្រាប់ទៀតថា កាលពីដើមឆ្នាំ២០១៥ ដី​នៅក្នុង​សង្កាត់​បឹង​ព្រលឹត​ក្នុង១ម៉ែត្រការ៉េ មានតម្លៃ​ប្រហែល៣០០០ដុល្លារ ខណៈ​បច្ចុប្បន្ន​មានតម្លៃ​ប្រហែល៤០០០ដុល្លារ​ក្នុង១ម៉ែត្រការ៉េ ហើយ​ថែមទាំង​ពិបាករ​កដី​ទិញ​បាន​ទៀតផង។

លោក​បន្តថា “អចលនទ្រព្យ​តំបន់​បឹង​ព្រលឹត​កំពុងមាន​សក្តានុពល​ខ្លាំង ហើយ​សម្រាប់​ឆ្នាំ២០១៦ នេះ​ខ្ញុំ​គិតថា អចលនទ្រព្យ​នៅ​ទីនោះ​នឹង​កើន​តម្លៃ​ច្រើន​បន្ថែមទៀត។

មាន​កត្តាធំៗចំនួន២ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​បឹង​ព្រលឹត​កើនឡើង ទី១ ការជះឥទ្ធិពល​ពី​គម្រោង​អភិវឌ្ឍន៍ Olympia City, Star City, និង​គំរោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត ដែល​ស្ថិតនៅ​ជុំវិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​តម្លៃ​ដ៏​ខ្ពស់​របស់​ដី​នៅ​តំបន់​បឹង​កេងកង១៕

Condo-Tel ទស្សនទាន​នៃ​ការវិនិយោគ​ថ្មី​មួយ​ទទួលបាន​ជោគជ័យ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ CondoTel ជា​ទម្រង់​វិនិយោគ​ថ្មី​មួយ ដែល​ប្រែក្លាយ​ខុន​ដូ​មកជា​សណ្ឋាគារ​ប្រណីត​កំពុង​ទទួលបាន​ជោគជ័យ ក្នុង​ទស្សនទាន​នៃ​ការអភិវឌ្ឍន៍​ថ្មី​សំរាប់​ទីក្រុង​ភ្នំពេញ។

លោក មាស ង៉ែត​វាស នា​អគ្គនាយក​ក្រុមហ៊ុន NAKI GROUP ជា​ក្រុមហ៊ុន​នាំមក​នូវ​ទស្សនទាន​នៃ​ការវិនិយោគ​ថ្មី​នេះ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា RESIDIA CondoTel ជា​ប្រភេទ​ធុរកិច្ច​ថ្មី​មួយ ដែល​បាននិងកំពុង​ចាប់ផ្តើម​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ការផ្តល់​សេវាកម្ម ពី​ក្រុមហ៊ុន​ជំនាញ​មកពី​សហរដ្ឋអាមេរិក ដែល​បាន​ចូលរួម​សហការ ដើម្បី​ផ្តល់​សេវាកម្ម​គ្រប់គ្រង​ប្រកបដោយ​ភាពកក់ក្តៅ និង​ច្នៃប្រឌិត​ដល់​អតិថិជន។

លោក​បន្តថា “សេវា Condo-Tel នឹង​ជា​សេវា​មាន​លក្ខណៈ​ចម្រុះ​ដែល​រួម​ប​ញ្ជូ​ល​នូវ​សេវាកម្ម​ខុន​ដូ ដោយ​ក្នុងចំណោម​ផ្ទះ១១០យូ​នី​ត នៅក្នុង​អគារ Silver Town នឹងត្រូវ​ប្រើប្រាស់ ៥០ភាគរយ​ជា Condo-Tel និង ៥០ភាគរយ​ជា​ខុន​ដូ។

លោក​បន្តថា “ខ្ញុំ​ជឿជាក់ថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយ​យើង​ផ្តោត​សំខាន់​លើ​អតិថិជន​ជា​អ្នក Business Travelling និង​អតិថិជន ដែល​ត្រូវការ​សេវា​ស្នាក់​នៅមាន​លក្ខណៈ​ជា​ឯកជន។

សេវាកម្ម Condo-Tel ជា​សេវា​មាន​ភាពស្រដៀងគ្នា​នឹង​សណ្ឋាគារ ប៉ុន្តែ​ការរៀបចំ​សេវា​បែបនេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ថា ដូចជា​ផ្ទះ​ទី២ របស់​ពួកគេ​ដោយ​ពួកគេ​អាច​ចម្អិន​អាហារ​បាន​ដោយ​ខ្លួនឯង អាច​រៀបចំ​តុបតែង​បន្ទប់​របស់​ពួកគេ និង​ពួកគេ​ទទួលបាន​សេវាកម្ម និង​ការបំពាក់​សម្ភារៈប្រើប្រាស់​គ្រប់មុខ រួមទាំង​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក សេវាកម្ម​សម្អាត ភោជនីយដ្ឋាន សេវា​ម្ហូបអាហារ​រយៈពេល២៤ម៉ោង​ជាដើម។

លោក មាស វាសនា​ដែល​ទទួលបាន​ការបណ្តុះ​បណ្តា​លពី​ការបម្រើ​សេវាកម្ម និង​គ្រប់គ្រង​អគារ​ពី​សហរដ្ឋអាមេរិក​បាន​បន្តថា ការផ្តល់​សេវាកម្ម​គ្រប់​គ្រង​អគារ​មាន​សារៈសំខាន់​ណាស់ ព្រោះ​សេវាកម្ម ជា​កត្តា​ស្លាប់​រស់​របស់​សេវាកម្ម​ខុន​ដូ​ថែ​ល។ ហេតុដូច្នេះ​ទើប​យើង​ផ្តោតលើ​ការគ្រប់គ្រង និង​បម្រើ​សេវាកម្ម ឲ្យ​បានល្អ​ឥតខ្ចោះ​ជូន​អតិថិជន។

លោក​បន្តថា “យើង​បាន​គិតពី ស្តង់ដារ និង​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​បែបណា ដើម្បី​ពេល​ពួកគេ​មកដល់​ទីតាំង​របស់​យើង ពួកគេ​ទទួលបាន​អារម្មណ៍ កក់ក្តៅ និង​ប្រកបដោយ​ផាសុខភាព​ខ្ពស់។

តម្លៃ​ស្នាក់​នៅក្នុង Condo-Tel ដែលមាន​ការរៀបចំ​សេវាកម្ម​ដូច​សណ្ឋាគារ​ផ្កាយ​ប្រាំ​មានតម្លៃ​បន្ទប់​ចន្លោះ​ពី១៤០ទៅ១៥០ដុល្លារ​ក្នុង​មួយ​យប់។
លោក​វាសនា​បាន​បន្តថា សេវាកម្ម Condo-Tel បានចាប់ផ្តើម​នៅ​កម្ពុជា​រួចហើយ ប៉ុន្តែ​នៅមាន​តិច​នៅឡើយ​នៅ​ទីក្រុង​ភ្នំពេញ“ដូច្នេះ​យើង​មិន​បារម្ភ​ពី​ការប្រកួតប្រជែង​នោះទេ ផ្ទុយទៅវិញ​យើង​ជឿជាក់ថា នឹង​ទទួលបាន​ជោគជ័យ ព្រោះ​សេវាកម្ម​បែបនេះ​នឹងមាន​លក្ខណៈ​ល្អប្រសើរ​នាពេល​អនាគត។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែងថា សេវាកម្ម Condo-Tel ជា​សេវាកម្ម​ថ្មី​សម្រាប់​កម្ពុជា ប៉ុន្តែ​វា​ជា​សេវា​ចាស់​នៅ​ប្រទេស​រីកចម្រើន​នានា ប៉ុន្តែ​សេវាកម្ម​នេះ​នឹងមាន​ការរីកចម្រើន​ខ្លាំង​នៅ​កម្ពុជា ក្រោយពេល​គេ​យល់ច្បាស់​ពី​វិស័យនេះ ពិសេស​ពេល​កម្ពុជា​ធ្វើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​បានល្អ​ប្រសើរ នឹងមាន​ភ្ញៀវ​បុក​ចូលមក​ច្រើន ដោយសារ​ការធ្វើសមាហរណកម្ម​អាស៊ាន។

លោក​បន្តថា “សេវាកម្ម Condo-Tel ជា​សេវាកម្ម​ស្នាក់នៅ​រយៈពេល​ខ្លី និង​វែង ដែលមាន​លក្ខណៈ​គ្រួសារ ឬ​ជា​បុគ្គល ដែល​ពួកគេ​អាច​ចម្អិន​អាហារ អាច​រៀបចំ​តុបតែង​ដាក់​រូបថត ឬ​សម្ភារៈប្រើប្រាស់​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ ប្រៀប​បី ដូចជា​ផ្ទះ​របស់​ពួកគេ​បាន ប៉ុន្តែ​ភ្ញៀវ​មិនអាច ផ្លាស់ប្តូរ​ទម្រង់​ដើម​នៃ​បន្ទប់​របស់​ពួកគេ​នោះទេ។

លោក​បន្តថា “សេវាកម្ម​នេះ​ទើប​ចាប់ផ្តើម​នៅ​កម្ពុជា ប៉ុន្តែ​វា​នឹងមាន​ការរីកចម្រើន​ខ្លាំង​នាពេល​អនាគត ព្រោះ​ការធ្វើសមាហរណកម្ម​អាស៊ាន អាចមាន​ភ្ញៀវ​ធ្វើដំណើរ​ជា​លក្ខណៈ​គ្រួសារ ឬ​ឯកជន ពួកគេ​ត្រូវការ​សេវា​បែបនេះ”៕

Take a Glance at the Condo Market in 2017

0

High-rise buildings in Phnom Penh are growing every day – most are condominium buildings that have gathered investments from national and international investors.

Market experts acknowledge that sales growth have slowed down over the previous years. Some people are still optimistic about the future market, as well as socio-economic conditions and demographic factors. The CBRE Cambodia releases report in Q3, show condo market increase 1 percent compare to last year in same period.

Sorn Seap, founder of Key Real Estate, said recently that condominiums are dominant within the real estate sector and there is a concern that the market may get stuck or have problems in the future: “However, if we see the number of supply and demand of condominiums currently it is not excessive for the market. But for the future, the condo supply is certainly large compared to the demand. But we don’t know what will happen to the market for the next two or three years. What will change over time?”

“The progress of ASEAN integration, economic growth, and the number of urban residents has increased. This causes heavy traffic and makes it difficult to travel. Combine this with the rise in land prices – I think people will live in condominiums in the future,” Seap said.

Experts in this sector raised similar experiences with neighboring counties that are similar to Cambodia such as Thailand, Malaysia, etc. These countries spent between 10 to 20 years to change the mindset of citizens to live in condominiums, and the cause of the change is due to traffic congestion and intensified land and housing prices. This has made people decide to live in condos because condos are more civilized forms of residences and are located near their workplaces.

Michael S. Nhim, member of Investors of SIDO Group, said he thinks the real estate market of luxury buildings — including condominiums – will be in a state of stagnation in 2017 due to a number of issues. First will be the slowdown of the economy in China. There’s also the growth of supply, and the concern from investors regarding the elections in the future.

He added, “I think the luxury property market is in a stupor, the same as 2016, but I think that real demand from the middle-income citizens will increase because Cambodia has a young population and they’ll need to prepare for their future family’s housing.”

Because the market is experiencing a slowdown, Nhim said that there will be some projects that might be completed later than the proposed time limit, and the construction and completion of some projects may be delayed.

Associate director of CBRE Cambodia, Ann Sothida, also said recently that the real estate market in the ASEAN region, not only in Cambodia, has slowed. And some markets in the region have been slowing down as well, with only Vietnam seeing increases in sales.

She continued, “This is the normal cycle of the industry. It’s not alarming because real estate is always decreasing and increasing between markets across countries.”

President of the Cambodia Valuers and Estate Agents Association, Kim Heang, said he thinks

That the condo market will be calm in 2017 and a few projects will be completed. He said that some construction projects may be delayed or cease construction if developers wait for customers’ investment capital to build. But developers with their own budget to build shouldn’t be concerned.

He continued, “The developers with their own capital to build have no fear of succeeding in its plans because the situation is not so serious or there is nothing alarming”.

However, Sear Rithy, CEO of World Bridge Land, which has built The Bridge project and The Peak with nearly $1 billion of investment capital, has been downplaying the issue, saying that the decrease in condominium sales came as a surprise. But, in fact, there are some companies whose sales have increased. But if combined, the figures show that the condo market did not diminish in terms of the speed of sale.

He added, “I think that in 2017 the market will be better because the country’s economy is still seeing strong growth and political stability.

គ​ន្ឋ​បុ​ប្ឆា​បើក​មជ្ឈមណ្ឌល​ព័ត៌មាន​រំលឹក​ការចងចាំ​ដល់​វីរបុរស​កុមារ​កម្ពុជា

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ស្លាកស្នាម​អនុស្សាវរីយ៍ ស​មិ​ទ្ឋិ​ផល​ការងារ និង​ការចងចាំ​មួយ​ដែល​មិនអាច​បំភ្លេចបាន ត្រូវបាន​ដាក់តាំង​បង្ហាញ នៅក្នុង​សាល​នៃ​មជ្ឈមណ្ឌល​ព៌​ត​មាន​គ​ន្ឋ​បុ​ប្ឆា ជា​សាល​មួយ​ដែល​ឧទ្ទិស​សម្រាប់​ការ​ពលី​កម្ម របស់លោក​វេជ្ជបណ្ឌិត​Beat Richner ដែល​បាន​លះបង់​ពេលវេលា​ជាង​ពីរ​ទសវត្សរ៍ ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា។

“គាត់​លែង​អាច​ត្រលប់មក​កម្ពុជា​វិញ​ហើយ” ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ​របស់​លោ ក ប៉ុន្តែ​កេ​រ្ត៍​ឈ្មោះ និង​ការលះបង់​ដោយ​គ្មាន​ការនឿយហត់ របស់លោក​វេជ្ជបណ្ឌិត ​Beat Richner ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ​គ​ន្ឋ​បុ​ប្ឆា​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​មជ្ឈមណ្ឌល​នេះ ដែល​បើក​ឲ្យ​សាធារណៈជន​ចូល​ទស្សនា​ចាប់ពី​ម៉ោង៨ព្រឹក​ដល់១១ថ្ងៃត្រង់ និង​ពី​ម៉ោង២ដល់៤,៣០នាទី​រសៀល ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ និង​បើក​ចាប់ពី​ម៉ោង៨ព្រឹក​ដល់១១ព្រឹក​សម្រាប់​ថ្ងៃ​សៅរ៍។

ជា​អ្នកធ្វើការងារ​ជាមួយ​លោក​វេជ្ជបណ្ឌិត Beat Richner តាំងពីដើម​មក​លោក​វេជ្ជបណ្ឌិត​ដេ​នី​ស ឡូ​រ៉ង់​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ព៌​ត​មា​នគ​ន្ឋ​បុ​ប្ឆា​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី៥ ធ្នូ​កន្លងមកនេះ ក្រោម​ព្រះរាជ​ធ​ប​តី​ភាព​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពីស​ម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ស្ត្រី​ទី១កម្ពុជា និង​ជា​ប្រធាន​កាកបាតក្រហមកម្ពុជា។

មជ្ឈមណ្ឌល​ព៌​ត​មាន​នេះ ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឆា ខាងជើង​វត្តភ្នំ និង​ស្ថិតនៅ​ចន្លោះ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន និង​អាគារ​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឆា​។

លោក ដេ​នី​ស ឡូ​រ៉ង់ បាន​បន្តថា “ស​មិ​ទ្ឋិ​ផល​រយៈពេល ២៥ឆ្នាំ បានដាក់​តាំង​បង្ហាញ​ក្នុង​ម​ជ្ឈ​ម ណ្ឌ​ល​នេះ ដើម្បី​រំលឹក​នឹក​គុណ​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​បាន​លះបង់​កំលាំងកាយ​ចិត្ត​សម្រាប់​មន្ទីរពេទ្យ​នេះ។លោក​បន្តថា “បច្ចុប្បន្ន​ទោះបី​អវត្តមាន​របស់គាត់​ក៏ដោយ ប៉ុន្តែ​ភាពជា​អ្នកដឹកនាំ ការគោរព​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​នៅទីនេះ រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល ព្រមទាំង​ប្រជាជន​ស្វី​ស​នៅតែ​ប្តេជ្ញា​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​នេះ។

ចាប់តាំងពី​បើក​ឲ្យ​សាធារណៈជន​ចូល​ទស្សនា​ឥតគិតថ្លៃ មាន​សម្បុរ​សជន​បាន​បរិច្ចាក​ទឹកប្រាក់​ជាង ៤០០០ដុល្លារ​ហើយ សម្រាប់​មន្ទីរពេទ្យ​នេះ។

លោក​ដេ​នី​ស ឡូ​រ៉ង់​បាន​បន្តថា ការបើក​មជ្ឈមណ្ឌល​នេះ ក៏​ជា​ផ្នែក​មួយ​ផ្តល់ជូន​សាធារណៈ​ជូន សម្រាប់​ការយល់ដឹង​ពី​មន្ទីរពេទ្យ​នេះ និង​បាន​ដឹក​ពី​សកម្មភាព​របស់លោក​សាស្ត្រាចារ្យ Beat Richner ដើម្បី​ឲ្យ​ពួកគេ​ចូលរួមចំណែក​ជួយ​គាំទ្រ​ជា​មូលនិធិ​បន្ត ដល់​មន្ទីរពេទ្យ​ដែល​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដ៏​ធំ​នេះ។

លោក​សាស្ត្រាចារ្យ​គី ស​ន្ទ​ទី​ប្រធាន​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឆា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា មាន​ប្រជាពលរដ្ឋ​មួយចំនួន ចង់​ចូល​មើល​សកម្មភាព​ក្នុង​មន្ទីរពេទ្យ​នេះ ប៉ុន្តែ​ជាគោលការណ៍​មន្ទីរពេទ្យ​មិន​អនុ​ញ្ញា​ត្ត​នោះទេ ដោយសារ​ជា​កន្លែង​ព្យាបាល​ជំងឺ និង​មន្ទីរពេទ្យ​ប្រកាន់យក​គោលការណ៍​គោរព​សិ​ទ្ឋ​ឯកជន​របស់​អ្នកជំងឺ។

លោក​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការឧបត្ថម្ភ៦លាន​ដុល្លារ​ក្នុង​មួយឆ្នាំ កាកបាតក្រហមកម្ពុជា​ផ្តល់១លាន​ដុល្លារ និង​មូលនិធិ​បាន​ពី​ការលក់​សំបុ ត្រ​ចូល​ទស្សនា​អង្គ​ប្រមាណ​ជាង៣លាន​ដុល្លារ ព្រមទាំង​ថវិកា​ពី​រដ្ឋាភិបាល​ស្វី​ល៤លាន​ដុល្លារ​ទៀត ហើយ​មូលនិធិ​គ​ន្ឋ​បុ​ប្ឆា​នៅតែ​បន្តសកម្មភាព មិនមាន​សញ្ញា​ថយចុះ​នោះទេ៕

TV STAR វិនិយោគ​ជិត១០លាន​ដុល្លារ​សាងសង់​ផ្ទះល្វែង​ទំនើប

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ក្រុមហ៊ុន TV STAR បានសម្រេច​វិនិយោគ១០លាន​ដុល្លារ សាងសង់​គម្រោង​ផ្ទះល្វែង​វីឡា​ទំនើប​ដំបូងបង្អស់​នៅ​កម្ពុជា និង​គ្រោង​បញ្ចប់​ក្នុង​រយៈពេល១៦ខែ។

អគ្គនាយក​ក្រុមហ៊ុន TV STAR លោក​សាំង វាសនា​បាន​ថ្លែង​ក្នុងឱកាស​បើកសម្ពោធ​លក់​គម្រោង​ផ្ទះល្វែង​វីឡា​ទំនើប​នា​ព្រឹក​ថ្ងៃទី១១ ខែធ្នូ​ឆ្នាំ២០១៧ថា ក្រុមហ៊ុន ​TV STAR នឹង​សាងសង់​ផ្ទះល្វែង​បែប​វីឡា​ទំនើប​ចំនួន៨៩ល្វែង និង​ចែកចេញជា៣ប្រភេទ​ផ្សេងគ្នា។លោក​បន្ថែមថា ផ្ទះល្វែង​បែប​វីឡា​ប្រណីត​នេះ មា​នង​តម្លៃ​ចាប់ពី៦ម៉ឺន​ដុល្លារ​អាមេរិក​ឡើង នឹង​ទទួលបាន​ផ្ទះ​ប្រណីត ដែលមាន​ទីតាំង​នៅក្បែរ​ទីប្រជុំជន និង​មានការ​តុបតែង​ខាងក្នុង​ជា​លក្ខណៈ​ផ្ទះ​វីឡា​បំពាក់ ដោយ​សំភារៈទំនើបៗបែប​លំដាប់​ផ្កាយ  ទាំង​គុណភាព​សំណង់ និង​គុណភាព​ទឹក​ថ្នាំ សុទ្ធ​តែមាន​ស្តង់ដា​គុណភាព​ខ្ពស់ និង​ទទួលបាន​ប្លង់រឹង​ផងដែរ។ គំរោង​នេះ​ស្ថិតក្នុង​សង្កាត់​ទួល​ពង្រ ខ័​ណ្ឌ​ដង្កោ ក្រុងភ្នំពេញ។

លោក វេ​ង ស៊ី​គួរ​ទីប្រឹក្សា​ជាន់ខ្ពស់ TV STAR បានបញ្ជាក់​បន្ថែមថា ផ្ទះល្វែង​វីឡា​ទំនើប​នេះ​ធ្វើឡើង​សម្រាប់​អតិថិជន​គោលដៅ ដែលមាន​កម្រិតជីវភាព​មធ្យម ទៅកាន់​អតិថិជន​មាន​ជីវភាព​ធូរធារ និង​សម្រាប់​អ្នកមាន​ប្រាក់ចំណូល ចាប់ពី​ចន្លោះ៦០០ដុល្លារ​ឡើងទៅ ជា​លក្ខណៈ​គ្រួសារ អាជីវករ អ្នកធ្វើការ​ក្នុង​ការិយាល័យ​ជាដើម។ លោក​បន្ថែមថា អតិថិជន​អាច​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​ក្រុមហ៊ុន TV STAR ដោយ​ក្រុមហ៊ុន​ធានា​ជូន​នូវ​គុណភាព និង​ប្លង់រឹង​ស្របតាម​ផ្លូវច្បាប់​ផងដែរ ហើយ​គិត​ត្រឹម​មកដល់ពេលនេះ ផ្ទះល្វែង​វីឡា​ទំនើប​លក់បាន​ចំនួន៤០ល្វែង។ វា​ជា​ជោគជ័យ​មួយ​ហួស​ពី​ការរំពឹងទុក។

លោក អោម សេង​បូរ៉ា ជា​ស្ថាបនិក CEO Master Club និង​ជា​ដៃគូរ​សហការ​របស់​លំនៅដ្ឋាន ផ្ទះល្វែង​វីឡា​ទំនើប TV STAR  ក៏បាន​បញ្ជាក់​បន្ថែមថា ផ្ទះល្វែង​វីឡា​ទំនើប​នេះ រូបរាង​ខាងក្រៅ​ជា​ផ្ទះល្វែង ហើយ​ខាងក្នុង​មាន​លក្ខណៈ​ជាស ណ្ឋា​គារ​លំដាប់​ផ្កាយ ដែល​ផ្ដល់នូវ​ការពេញចិត្ត​ចំពោះ​អតិថិជន។ លោក​បន្តថា ផ្ទះល្វែង​វីឡា​ទំនើប​នេះ នឹង​នាំមុខគេ និង​ជា​គំរូ​ផងដែរ៕

កម្ពុជា សឹង្ហ​បុរី រួមគ្នា​វិនិយោគ​លើ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ថ្មី

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន​ក្នុងស្រុក គឺ​ធនាគារ​កាណាឌីយ៉ា អ៊ិន​វេស​មេន​ហូល​ឌី​ង ក.អ  និង​ក្រុមហ៊ុន​ហ្វុ​ល​លើ​តុ​ន នៃ​ប្រទេស​សិង្ហ​បុរី​បាន​វិនិយោគ​រួមគ្នា​លើ​ប្រ​ព័​ន្ឋ​ទូទាត់​សាច់ប្រាក់​បែប​ឌីជីថល ជា​អ្វីដែល​ក្រុមហ៊ុន​ទាំងពីរ​មើលឃើញ​ភាព​វិជ្ជមាន​ក្នុង​ឧស្សាហ​កម្មនេះ។

នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន ហ្វុ​ល​លើ​តុ​ន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​តារា​ផេ លោក Loh Niap Juan បាន​ថ្លែង​ឲ្យ​ដឹង ក្នុង​បើក​ពិធី​សម្ភោ​ធ​ក្រុមហ៊ុន​នា​ព្រឹក​ថ្ងៃទី១១ ធ្នូ​នេះ​ថា សេវា​ទូទ​ទាត់​តាម​ប្រព័ន្ធ​ឌីជីថល អាច​ផ្លាស់ប្តូរ​ទិដ្ឋភាព​សេវាកម្ម​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​ដទៃទៀត​ជាច្រើន​ជាពិសេស​នៅ​ប្រទេស​ចិន។ លោក​បន្តថា ប្រទេស​កម្ពុជា កំពុង​ស្ថិតនៅ​ចំណុច​បត់បែន​មួយ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​សង្ឃឹមថា តារា​ផេ នឹង​បង្កើតបាន​ភ្នាក់ងា​របស់​ខ្លូន​ដល់​ទៅ២៦០០ កន្លែង​នៅ​ចុងឆ្នាំ២០១៩ខាងមុខ ដើម្បី​ធានា​អតិថិជន​នឹង​ទទួលបាន សេវាកម្ម​កាន់តែ​រហ័ស​ទាន់​ចិត្ត។

នាយក​ប្រតិបត្តិ​ធនាគា​កាណាឌីយ៉ា លោក Quah Boon Leng បានលើកឡើង​ផងដែរ​ថា ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រីកចម្រើន​យ៉ាង​លឿន ក្រុមហ៊ុន​ក៏​កំពុងធ្វើការ​អភិវឌ្ឍ​ខ្លួន​ឥតឈប់ឈរ ដើម្បី​បង្កើត​សេវា​រហ័ស​ទាន់​ចិត្ត មាន​សុវត្ថិភាព ជូន​អតិថិជន។ លោក​បន្តថា តារា​ផេ  ជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការ​កាន់​សាច់ប្រាក់ ដោយផ្ទាល់​យកទៅ​ប្រើប្រាស់​លើ​ទីផ្សារ វា​ផ្តល់​ភាពងាយស្រួល ទំនុកចិត្ត ឆាប់រហ័ស ដែល​អតិថិជន​អាច ធ្វើ​ការដក​ប្រាក់ ដាក់​ប្រាក់ បញ្ចូល​កាត​ទូរ​ស័ព ទូទាត់​កម្ចី​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ទូទាត់ វិក្កយបត្រ​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​ផងដែរ។

លោក​ស៊ុំ សន្និសីទ​ទេសាភិបាលរ​ង​ធនាគា​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ការបើក​សម្ពោធ​សេវា​ថ្មី​នេះ ជា​ជម្រើស​ថ្មី​មួយទៀត​សំរាប់​អតិថិជន ជាមួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​កា​ន់​តែ​ទំនើប សម្បូរបែប និង​ធានាបាន​នូវ​ប្រសិទ្ធិភាព គុណភាព និង​តម្លៃ​សេវា​កាន់​តែមាន​ភាព​ប្រ​គួ​ត​ប្រជែង។លោក​បន្តថា ស្របពេល​ប្រទេសជាតិ​មានការ​រីកចម្រើន វិស័យ​ធនាគា​ក៏មាន​កា​រីក​ច្រើន គួ​អោយ​កត់សម្គាល់​ផងដែរ និង​នៅតែ​បន្ត​គាំទ្រ​សំខាន់​សំរាប់​ការ​អភិ​ឌ្ឍ​សេដ្ឋកិច្ចជាតិ៕

ជប៉ុន​វិនិយោគ ៣លាន​ដុល្លារ លើ​ឧទ្យាន Techno Park Poipet

0

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Corporation ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​បោះទុន​វិនិយោគ​ទឹកប្រាក់​ចំនួន៣លាន​ដុល្លារ ដែលមាន​ឈ្មោះថា Techno Park Poipet ជា​សួនឧទ្យាន​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន​ដែល​ផ្តល់ឱកាស​ថ្មី​សម្រាប់​ការងារ និង​ការផ្លាស់ប្តូរ​ជំនាញ​របស់​ប្រទេស។

រដ្ឋមន្ត្រី​ទទួលបន្ទុក​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិ​វឌ្ឍ​ន៍​កម្ពុជា​លោក​សុខ​ចិន្តា សោភា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​វត្តមាន​សួនឧទ្យាន​នេះ ដោយ​ចាត់ទុក​វា​ជា​មោ​ធិបតេយ្យ​មួយ សម្រាប់​ការវិនិយោគ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ជប៉ុន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​បន្តថា ក្រុមហ៊ុន Techno Park Poipet មិន​ត្រឹមតែ​ធ្វើ​ពិពិធ​កម្ម​ការវិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​ការងារ និង​ផ្ទេរ​ជំនាញ​ដល់​អ្នកស្រុក​ផងដែរ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម 2015-2025 របស់​រដ្ឋាភិបាល។

លោក Takayuki Tatsuta នាយក​គ្រប់គ្រង​ក្រុមហ៊ុន Toyota Tsusho បានឱ្យដឹងថា ការដាក់​ឧទ្យាន​បច្ចេកវិទ្យា​នៅ​ប៉ោយប៉ែត គឺជា​ការវិនិយោគ​ល្អ​បំផុត​ដោយសារ​វា​នៅ​ជិត​រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​ដែល​អនុ  ញ្ញាត​ឱ្យមាន​ការដឹកជញ្ជូន​ទំនិញ​កាន់តែ​ងាយស្រួល។ លោក​បន្តទៀតថា ក្រៅពី​ការផលិត​គ្រឿងបន្លាស់​របស់​យានយន្ត ឧទ្យាន​នេះ​ក៏បាន​បង្ហាត់បង្រៀន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ធ្វើការ​សម្រាប់​ឧស្សាហកម្ម​នេះ​ផងដែរ ហើយ​រហូតមក​ដល់ពេលនេះ​មាន​ក្រុមហ៊ុន៥ ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​បច្ចេកវិជ្ជា ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុ​ជាជាង១៥០នាក់។

លោក​បន្តថា “ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ទី​បួន ដែលមាន​សួន​បច្ចេកទេស​ជប៉ុន ដោយ​រួមមាន​ប្រទេស​ឥណ្ឌា​ថៃ​និង​ឥណ្ឌូនេស៊ី។

លោក Horinouchi Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សម្តែង​ការ​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា និង​បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់លោក ក្នុង​ការជួយ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ជប៉ុន ឲ្យ​មក​វិនិយោគ​នៅ កម្ពុជា​កាន់តែ​ច្រើនឡើង។

យោងតាម​ទិន្នន័យ​របស់ ​CDC បាន​បង្ហាញថា បច្ចុប្បន្ននេះ​មាន​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន១១៥ ដែលមាន​តម្លៃ​ជាង១ពាន់​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ៣៦,០០០នាក់​នៅ​ទូទាំងប្រទេស៕