កម្ពុជា​គ្រោង​សាងសង់​កំពង់ផែ​ប្រើប្រាស់​ប្រព័ន្ធ Port EDI នៅ​ខេត្ត​ព្រះសីហនុ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា កម្ពុជា​បាននិងកំពុង​គ្រោង​សាងសង់​កំពង់ផែ​ថ្មី​មួយ ដោយ​ប្រើប្រាស់​ប្រ​ព័​ន្ឋ Port EDIនៅក្នុង​តំបន់​កំពង់ផែ​ស្វ័យ​ត្ន ខេត្ត​ព្រះសីហនុ។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ទូច ចាន់​កុសល បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ផែ និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នា​ព្រឹក​ថ្ងៃទី១៤ ធ្នូ​នេះ​ថា កម្ពុជា​គ្រោង​នឹង​សាងសង់​កំពុងផែ​កុង​ទី​ន័​រ​ថ្មី   និង​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ Port EDI នៅ​កំពង់ផែ​នៅ​ក្រុងព្រះសីហនុ ព្រោះ​ប្រព័ន្ធគ្រប់គ្រង​កំពង់ផែ Port EDI មាន​សរៈ​សំខាន់​ណាស់ ក្នុងការ​ជម្រះបញ្ជីរ​ទំនិញ​ដឹក​តាម​កប៉ាល់​នៅតាម​កំពង់ផែ ដែល​អាច​កត់ត្រា​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​មាន​ស្តង់ដា​ជា​អន្តរជាតិ។

លោក​បន្តថា “គំរោង​សាងសង់​កំពង់ផែ​ថ្មី​នេះ ព្រោះ​ប្រទេស​កម្ពុជា​បច្ចុប្បន្នកំពុង​ស្វះស្វែង​ពង្រឹង​អោយមាន​ការបង្កើត​កំពង់ផែ រួមជាមួយ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​អោយមាន​ដំណើរ​ការប្រកប​ដោយ​សុវត្ថិភាព និង​កិច្ចសហការ​ល្អជា​មួយ​វិស័យ​ឯកជន។

រដ្ឋលេខាធិការ​រូបនេះ​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​នៃ​គោល​ការ​ណ៏​កំពង់ផែ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ការគ្រប់គ្រង ការចុះបញ្ជីរ និង​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ដឹកជញ្ជូន។ ជាពិសេស​សិក្ខាសាលា​នេះ នឹង​កាន់តែ​ជម្រុញ​កិច្ចសហការ​តាម​កំពង់ផែ និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ឲ្យ​មាន​លក្ខ​ណះ​ជា​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​ផងដែរ។

លោក Asawa Takamitsu អគ្គនាយករង​នៃ​នាយកដ្ឋាន​កិច្ចការ​វិស្វកម្ម​របស់​ប្រទេស​ជប៉ុន​បាន​ថ្លែងថា ចំណត​កំពង់ផែ និង​ការដឹកជញ្ជូន​នេះ ត្រូវតែ​អនុវត្ត​ដោយ​ធានា​នូវ​ការចូល​រួមសហការ ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​ជាតិ អន្តរជាតិ ព្រោះ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក គឺជា​ការដឹកជញ្ជូន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ។

បច្ចុប្បន្ន​មាន៨ក្រុមហ៊ុន​ដែល​កំពុង​ស្នើ និង​ប្រតិបត្តិការ ហើយ​កំពង់ផែ​នៅតាម​តំបន់ឆ្នេរ​មាន​ចំនួន៣ កំពង់ផែ​ឧកញ៉ា​ម៉ុង ស្ថិតនៅ​ខេត្ត​ព្រះសីហនុ ស្រុកស្រែ​អំបិល និង​នៅ​ទី​រួម​ខេត្តកោះកុង។ ហើយ​កំពង់ផែ​ដែល​កំពុងមាន​សព្វថ្ងៃ​គី មាន​ប្រវែង៤៤០គីឡូម៉ែត្រ ពី​ព្រំដែន​ប្រទេស​ថៃ​រហូតដល់​ប្រទេស​វៀតណាម។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​តាម​កុងតឺន័រ​ផ្ទុកទំនិញ​នាំចេញ និង​នាំចូល​របស់​កម្ពុជា​សរុប​ប្រមាណ៦០ភាគរយ ត្រូវបាន​ដឹកជញ្ជូន​ឆ្លងកាត់​ក្រុងព្រះសីហនុ ចំណែកឯ ៣០ភាគរយ​ផ្សេងទៀត ត្រូវបាន​ដឹកជញ្ជូន​តាម​កំពង់ផែ​រាជធានី​ភ្នំពេញ និង​ទន្លេមេគង្គ៕

ឧកញ៉ា​សៀ រិ​ទ្ឋី៖ ចង់​រកស៊ី​ដោយ​គ្មាន​ទុន ​គឺ​ដេក​ស្រម័យ​ទៅ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ស្រប​ពេលដែល​អ្នកជំនាញ​មួយចំនួន បានលើកឡើង​ពី​ការធ្វើ​ជំ​នួ ញ​ដោយ​មិនចាំបាច់​ប្រើប្រាស់​ទុន លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​ថ្លែងថា ចង់​ធ្វើ​ជំនួញ​ដោយ​គ្មាន​ទុន គឺ​ត្រូវ​ដេក​ស្រម័យ​ទៅ។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ចង់​ធ្វើ​ជំនួញ​តែ​មិនមាន​ទុន​គឺ​ត្រូវ​ដេក​ស្រម័យ​ទៀត​ទៅ ព្រោះ​ធនាគារ​គេ​មិន​ឲ្យ​យើង​ខ្ចី១០០ភាគរយ​នោះទេ ប៉ុន្តែ​លោក​បង្ហើប​ថា ដើម្បី​ធ្វើ​ជំនួញ​បាន​យើង​ត្រូវមាន​កេ​រ្ត៍​ឈ្មោះ​ល្អ ត្រូវមាន​តម្លាភាព  និង​ត្រូវ​ធ្វើជា​ក្រុមហ៊ុន​ស្អាតស្អំ បង់​ព​ន្ឋ​ជូន​រដ្ឋ​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ទេ គេ​មិន​ចង់​រកស៊ី ឬ​ទុកចិត្ត​រកស៊ី​ជាមួយ​យើង​នោះទេ។

លោក​ឧកញ៉ា​បាន​បន្តថា អ្វី​ត្រូវធ្វើ​បន្ថែមទៀត ត្រូវ​សិក្សា​ពី​តម្រូវការ​ទីផ្សារ សិក្សា​ពី​ប្រភព​ទុន និង​សិក្សា​ពី​ធនធានមនុស្ស​របស់ខ្លួន​ថា​ទៅមុខ​បាន​ឬ​អត់ ទើប​ជាការ​ល្អប្រសើរ ដើម្បី​កំណត់​បាន​នូវ​ភាពជោគជ័យ​នៃ​ក្រុមហ៊ុន​របស់ខ្លួន៕

រចនា​ស​ម្ព័​ន្ឋ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​មិនទាន់​រ៉ឹង​មាំ

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ស្រប​ពេលដែល​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ពិភពលោក កម្ពុជា​ក៏​បាននិងកំពុង​ដើរ​តាម​លំ​អាន​នេះ ប៉ុន្តែ​ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ឋ​ចាំបាច់ សម្រាប់ធ្វើ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​តាមបែប​អេ​ឡិ​ក​ត្រូ​និក​នៅទីនេះ មិនទាន់មាន​ភាព​រ៉ឹង​មាំ​នៅឡើយ​ទេ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៤ ធ្នូ​នេះ​ថា វា​ជា​និន្នាការ​នៃ​ការធ្វើ​ជំនួញ​បែប​ថ្មី​មួយ ដែល​រដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ផងដែរ ប៉ុន្តែ​បើ​និយាយ​ពីរ​ចនាស​ម្ព័​ន្ឋ​គាំទ្រ​នានា ដើម្បី​ជួយ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន និង​មាន​ប្រ​សិទ្ឋិ​ភាព គឺ​មិនទាន់មាន​នៅឡើយ​ទេ។

លោក​បន្តថា “អ្វី​សំខាន់​ជាង​គោលនយោបាយ គឺ​ធនធានមនុស្ស និង​មូលធន​របស់​យើង តើ​មានការ​ឆ្លើយតប​ឬ​នៅ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិ​ក​ត្រូ​និក។លោក​បន្តថា “វា​នៅមាន​ការងារ​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ ខណៈ​ប្រ​ព័​ន្ឋ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែបនេះ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ណាស់ និង​មាន​ច្រើន​ផ្នែកដោយឡែកៗពីគ្នា។

នៅ​កម្ពុជា​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិ​ក​ត្រូ​និក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បាននិងកំពុង​ចាប់ផ្តើម ដែល​បច្ចុប្បន្ន​យើង​ឃើញ​មាន​ប្រ​ព័​ន្ឋ​ផ្ទេរប្រាក់​ជាច្រើន ដូចជា លី ហួ​រវេ​លុយ វី​ង ភី ភេ​យ៍ និង​ដា​រា ផេ​យ៍​ជាដើម។

ទោះបីជា​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិ​ក​ត្រូ​និក បានចាប់ផ្តើម​សកម្មបណ្តើរៗក្តី ក៏​ច្បាប់​ការពារ​អ្នកប្រើប្រាស់ ច្បាប់​នៃ​ការប្រកួតប្រជែង​មិន​ស្មើភាព និង​ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិ​ក​ត្រូ​និក មិនទាន់បាន​អនុម័ត​នៅឡើយ​ទេ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា​សុខ ពិសិដ្ឋ​អតីត​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន G Gear បាន​ថ្លែងថា ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិ​ក​ត្រូ​និក បានចាប់ផ្តើមបណ្តើរៗហើយ តាមរយៈ​មុខ​ជំនួញ​ជាច្រើន ដែល​បាន​បង្កើតឡើង​ដោយ​សហគ្រិន​នានា ហើយ​លោក​ក៏​បាននិងកំពុង​រៀបចំ​ប្រ​ព័​ន្ឋ​ជំនួញ​បែបនេះ​ផងដែរ។លោក​បន្តថា យុវជន និង​សហគ្រិន​នានា​បាននិងកំពុង​ចាប់យក​ឧស្សាហ​កម្មនេះ ហើយ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​មួយចំនួន​បាននិងកំពុង​អភិវឌ្ឍន៍​ផលិតផល​ពួកគេ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​កា​ន់​តែ​ទំនើប។

លោក​ឧកញ៉ា​បាន​បន្តថា ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ជួយ​ច្រើន​ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិ​ក​ត្រូ​និក ប្រសិនជា​យើង​ប្រើប្រាស់​វា​បាន​ក្នុង​ផ្លូវ​ត្រឹម​ត្រួវ”៕

បណ្ឌិត​សុក ស៊ីផាន់ណា៖ កិច្ចសហប្រតិបត្តិការ​ល្អ​ជួយ​កម្ពុ​ជាមាន​ទីផ្សារ​ទូ​លំ​ទូលាយ​នៅ​ចិន

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការ មេគង្គ ឡាន​ឆាង ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ដែលជា​គោលនយោបាយ​លើក​កំពស់ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ចិន និង​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ។

លោក​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ ដឹង​កាលពីពេលថ្មីៗនេះ​ថា កិច្ចសហប្រតិបត្តិការ​ល្អ និង​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន​ពិតជា​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​យើង​ពិនិត្យ​សំខាន់​ទៅលើ​សេដ្ឋកិច្ច ហេតុនេះ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​ត្រូវ​បង្កើន សមត្ថភាព​ផលិតកម្ម ព្រោះ​ប្រទេស​ចិន​មា​នល​ទ្ឋ​ភាព ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ផង ជួយ​ច្រើន​លើ​សេដ្ឋកិច្ច​និង​ការវិនិយោគ​ផង។

លោក​បន្តថា “នេះ​ជា​ចំណុច​សំខាន់ ដែល​កម្ពុជា​អាច​ក្រេប​យក​អត្ថប្រយោជន៍​ចេញពី​កិច្ចសហប្រតិបត្តិការ ព្រោះ​សេដ្ឋកិច្ច​យើង​ពឹង​លើ​កសិកម្ម ជា​ផលិតផល​ធ្ងន់ ដែល​ជួញ​ជិត​ល្អ​ជាង​ជួញ​ឆ្លា​យ។លោក​បន្តថា “កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា ចិន​បាន​បើក​ទីផ្សារ​មួយ​កាន់តែ​ទូលំទូលាយ។លោក​បន្តថា “ប្រសិនជា​យុ​ទ្ឋ​នា​ការចង់បាន១លាន​តោន ក្នុង​ការនាំ​អង្ករ​ចេញ ចិន​នឹង​ជួយ​ទិញ​កម្ពុជា៣០ម៉ឺន​តោន​នៅ​ឆ្នាំក្រោយ ហេតុនេះ​យើង​អា​ចរក​ទីផ្សារ​បានតែ៧០ម៉ឺន​តោន​ទៀត យើង​សម្រេច​គោលនយោបាយ​នាំចេញ​ឲ្យ​បាន១លាន​តោន​ហើយ។

ជាមួយគ្នានេះ លោក​បណ្ឌិត សុក ស៊ីផាន់ណា ក៏​មើលឃើញ​ប្រយោជន៍​ចេញពី​វិស័យ​ទេសចរណ៍​ផងដែរ ដែល​បច្ចុប្បន្ន​ចិន​បានមក​ទស្សនា​កម្ពុជា​ច្រើន និង​វិនិយោគ​ច្រើន​នៅ​កម្ពុជា ហេតុនេះ​ដើម្បី​ឲ្យ​ចិន​មក​កាន់តែច្រើន ទាល់​តែមានយន្តហោះៗចូលមក​ច្រើន សាងសង់​ភោជនីយដ្ឋាន សណ្ឋាគារ គឺជា​ផ្នែក​មួយ​ដែល​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា។

លោក ជី​ង រ៉ុង (Ying Rong) នាយករង និង​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ចិន នៃ​ការសិក្សា​អន្តរជាតិ បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ នឹង​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​សាកល​ស្រាវជ្រាវ​ពី​តំបន់​មេគង្គ​មួយ ដើម្បី​សម្រេច​គោលដៅ​ចំនួន២គឺ ទី១. មជ្ឈមណ្ឌល​នេះ​នឹង​ជា​ជំនួយ​គំនិត​ដ៏​សំខាន់ ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង០៦ ក្នុងការ​នាំមក​នូវ​យោបល់ថ្មីៗបន្ថែមទៀត ដើម្បី​ជួយ​ជំរុញ​នៃ​ការ អភិវឌ្ឍ​តំបន់​មេគង្គ​ឲ្យ​កាន់តែ​រីកចម្រើន និង​ទី២.មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយជា​កន្លែង​ផ្សព្វផ្សាយ និង​ទំនាក់ ទំនង​ជាមួយនឹង​សាធារណ​ដើម្បី​បង្កើន​ការយល់ដឹង​ឲ្យ​បាន​ច្រើន​តទៅទៀត ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ចិន (ឡាង​ឆាង​មេគង្គ) ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង០៦បង្កើតឡើង។

លោក​បន្តទៀតថា “ថវិកា​សម្រាប់​ប្រើប្រាស់ សម្រាប់​ការបង្កើត​មជ្ឈមណ្ឌល​សិក្សា​សាកល​នៅ​តំបន់​ទន្លេមេគង្គ​នេះ   ជា​ថវិកា​ពិសេស​បានមក​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង៦ ជាពិសេស​ប្រទេស​ចិន​បាន​គ្រោងទុក​សម្រាប់​ការប្រើប្រាស់ ក្នុងការ​ឲ្យ​ដំណើរការ​នៃ​មជ្ឈមណ្ឌល​នេះ”៕

កំដៅនយោបាយៈក្រុមសហជីពស្នើសភាពអឺរ៉ុបបន្តបញ្ជាទិញសម្លៀក បំពាក់ពីកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ កំដៅនយោបាយ ពិតជាបានធ្វើឲ្យក្រុមសហជីពកម្មករនានាមានការព្រួយបារម្ភ ទាក់ទងនឹងការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុប ព្រោះ​ប្រសិនជាសហគមន៍អឺរ៉ុបឈប់បញ្ជាទិញទំនិញពីកម្ពុជា កម្មករ និយោជិតនិងមនុស្សរាប់លាននាក់នឹងទទួលរងគ្រោះ។
សហជីពកម្មករចំនួនបី រួមមានសហព័ន្ធសហជីពមិត្តភាពកម្មករ សហព័ន្ធសហជីពជាតិ និងសហព័ន្ធសហជីពដើម្បីកម្មករ នៅថ្ងៃទី ១៣​ ខែធ្នូ ឆ្នាំ២០១៧នេះ បានសរសេរលិខិតរួមគ្នាមួយផ្ញើរទៅកាន់ ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ប្រចំានៅកម្ពុជា​ ស្នើរសុំបន្តបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា។


ការស្នើសុំនេះ ក្រោយពីក្រុមសហជីពកម្មករ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការនយោបាយនៅកម្ពុជា ដែលមានសភាពហាក់ដូចជាតានតឹង និង​កើនដំដៅគួរអោយកត់សំគាល់ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ព្រមមទាំងមានការភ័យខ្លាចសហភាពអឺរ៉ុបមិនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជាដោយសារបញ្ហានេះ។
នៅក្នុងលិខិតរបស់ក្រុមសហជីព ដែលបានចែកជូនបណ្តាញអ្នកសារព៌តមាននានានាថ្ងៃទី១៣ ធ្នូនេះបានបានសរសេរថា “ យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដែលវាអាចជះឥទ្ធិពលអាក្រក់មកលើប្រទេសកម្ពុជា ជាពិសេសលើវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀត ដែលនាំចូលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រសិនបើគេទាញជាចំណាត់ខ្មាំង នៃបញ្ហានយោបាយរបស់កម្ពុជា ដែលនាំអោយកម្មករនិយោជិត និប្រជាជនរាប់ម៉ឺននាក់បាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ” ។


លិខិតរបស់ក្រុមហសជីពដដែល បានស្នើរសុំពីរចំណុចដល់ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោកចច អេដហ្គើ ។ ទី ១ ស្នើរសុំបន្តការអនុគ្រោះលើការនាំចូលសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀត ដែលនាំចូលទីផ្សារសហភាពអឺរ៉ុប ២ ស្នើបន្ថែមការបញ្ជាទិញអោយកាន់តែច្រើនមកកម្ពុជា ដើម្បីបន្តផ្តល់ឪកាសការងារដល់កម្មករនិយោជិត ដែលនឹងកំពុងតែទន្ទឹមរងចាំប្រាក់ឈ្នួលអប្បបរមាថ្មី១៧០ដុល្លារ នឹងជិតមកដល់នាឆ្នាំ ២០១៨ ខាងមុខនេះ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដំឡើង និងផ្តល់តាមការស្នើរបសសហជីព។
កាលពីអំឡុងខែវិច្ឆិការ ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមសមាគម និងសហជីពកម្មករកនេះ ក៏បានចេញសេចក្តីថ្លែងការណ៍រួមម្តងរួចហើយ ដោយបានអំពាវនាដល់អង្គការជាតិ អន្តជាតិ ស្ថានទូតនានា សហគមអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកបញ្ជាទិញនានា និងបណ្តាប្រទេសជាដៃគូ ទាំងអស់បន្តការអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញ ការបញ្ជាទិញអោយកាន់តែច្រើនពីកម្ពុជា។ ក្នុងនោះបានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងរឿងនយោបាយកម្ពុជាបច្ចុប្បន្ន គឺជារឿងដោយឡែកពីបញ្ហាសេដ្ឋកិច្ច ជាពិសេសវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប។


សហភាពអឺរ៉ុបនាពេលថ្មីៗនេះ បានព្យួរការផ្តល់ជំនួយដល់គណៈកម្មាធិជា​តិរៀបចំការបោះឆ្នោត បន្ទាប់ពីតុលាការកំពូលនៃប្រទេសកម្ពុជាបានចេញសាលដីការស្ថាពររំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកប្រមាណជាង ១១៨នរូប មិនអោយធ្វើសកម្មភាពនយោបាយ ព្រមទាំងបានចាប់ប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ ដាក់ពន្ធធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម កាលពីកន្លងទៅនេះ ដោយបានចាត់ទុកថា សកម្មភាពនេះ​គឺជាការបិទសិទ្ធិសេរីភាព​នយោបាយ គ្មានលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស និងបំបិទមាត់គណបក្សប្រឆាំង តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានចាត់ទុកវិញថា គឺជាការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ស្របតាមលទ្ធិប្រជាធិប្បតេយ្យ។
ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើប្រចំានៅកម្ពុជាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា សហភាពអឺរ៉ុប អាចនឹងសើរើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាលើការបញ្ជាទិញ សម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា បើសិនជារដ្ឋាភិបាលកម្ពុជា មិនបានធ្វើអោយស្ថានការណ៍នយោបាយក្នុងប្រទេ​សកម្ពុជាមានសភាពដូចដើម តែមកដល់ពេលនេះ ពុំទាន់មានសេចក្តីសម្រេ​ចណាមួយចេញពីសភាពអឹរ៉ុបនៅឡើយទេ។
វិស័យវាយណភ័ណ្ឌកាត់ដេរ ស្បែកជើង និងកាបូបជាតំណាងវិស័យនាំចេញ៨០ភាគរយ នៃផលិតផលសរុបកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់វិស័យនេះ។ ការនាំចេញផលិត​ផលទាំងនេះ មានទំហំទឹកប្រាក់ជាង៦០០០លានដុល្លារ និងរំពឹងកើនដល់៧០០០លានដុល្លារនៅឆ្នាំនេះ។
វិស័យនេះបានផ្តល់ការងារដល់ប្រជាជនរដ្ឋកម្ពុជា ដោយផ្ទាល់ជិត១លាននាក់ និងអ្នកទទួលបានផលប្រយោជន៍ដោយប្រយោល ប្រមាណ៣លាននាក់បន្ថែមទៀត៕

ក្រុមសហជីពស្នើសភាពអឺរ៉ុបបន្តបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា

0

ដោយ : វុត្ថា
ក្រុមសហជីពកម្មករចំនួន ៣ មានសហព័ន្ធសហជីពមិត្តភាពកម្មករ សហព័ន្ធសហជីពជាតិ និងសហព័ន្ធសហជីពដើម្បីកម្មករ នៅថ្ងៃទី ១៣​ ខែធ្នូ ឆ្នាំ២០១៧នេះ បានសរសេរលិខិតរួមគ្នាមួយផ្ញើរទៅកាន់ ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ប្រចំានៅកម្ពុជា​ ស្នើរសុំបន្តបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា។
ការស្នើសុំនេះ ក្រោយពីក្រុមសហជីពកម្មករបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការនយោបាយនៅកម្ពុជា ដែលមានសភាពហាក់ដូចជាតានតឹង និង​កើនដំដៅគួរអោយកត់សំគាល់រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ព្រមមទាំងមានការភ័យខ្លាចសហភាពអឺរ៉ុបមិនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជាដោយសារបញ្ហានេះ ។


នៅក្នុងលិខិតរបស់ក្រុមហសជីព បានសរសេរថា “ យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដែលវាអាចជះឥទ្ធិពលអាក្រក់មកលើប្រទេសកម្ពុជា ជាពិសេសលើវិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀតដែលនាំចូលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រសិនបើគេទាញជាចំណាត់ខ្មាំងនៃបញ្ហានយោបាយរបស់កម្ពុជា ដែលនាំអោយកម្មករនិយោជិត និប្រជាជនរាប់ម៉ឺននាក់បាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ” ។
នៅក្នុងលិខិតរបស់ក្រុមហសជីពដដែល បានស្នើរសុំពីរចំណុច ពី ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ១ ស្នើរសុំបន្តការអនុគ្រោះលើការនាំចូលសំលៀកបំពាក់ ស្បែកជើង និងកាបូប រួមទាំងផលិតផលមួយចំនួនទៀត ដែលនាំចូលទីផ្សារសហភាពអឺរ៉ុប ២ ស្នើបន្ថែមការបញ្ជាទិញអោយកាន់តែច្រើនមកកម្ពុជា ដើម្បីបន្តផ្តល់ឪកាសការងារដល់កម្មករនិយោជិត ដែលនឹងកំពុងតែទន្ទឹមរងចាំប្រាក់ឈ្នួលអប្បបរមាថ្មី ១៧០ ដុល្លារ នឹងជិតមកដល់នាឆ្នាំ ២០១៨ ខាងមុខនេះ រួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាបានដំឡើង និងផ្តល់តាមការស្នើរបសសហជីព។
កាលពីអំឡុងខែវិច្ឆិការ ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមសមាគម និងសហជីពកម្មករកនេះ ក៏បានចេញសេចក្តីថ្លែងការណ៍រួមម្តងរួចហើយដោយបានអំពាវនាដល់អង្គការជាតិ អន្តជាតិ ស្ថានទូតនានា សហគមអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកបញ្ជាទិញនានា និងបណ្តាប្រទេសជាដៃគូ ទាំងអស់បន្តការអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញការបញ្ជាទិញអោយកាន់តែច្រើនពីកម្ពុជា។ ក្នុងនោះបានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងរឿងនយោបាយកម្ពុជាបច្ចុប្បន្ន គឺជារឿងដោយឡែកពីបញ្ហាសេដ្ឋកិច្ច ជាពិសេសវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប។
សហភាពអឺរ៉ុបនាពេលថ្មីៗនេះ បានព្យួរការផ្តល់ជំនួយដល់គណៈកម្មាធិជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីតុលាការកំពូលនៃប្រទេសកម្ពុជាបានចេញសាលដីការស្ថាពររំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកប្រមាណជាង ១១៨ រូប មិនអោយធ្វើសកម្មភាពនយោបាយ ព្រមទាំងបានចាប់ប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ ដាក់ពន្ធធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាមកាលពីកន្លងទៅនេះ ដោយបានចាត់ទុកថា សកម្មភាព នេះ​ គឺជាការបិតសិទ្ធិសេរីភាព​នយោបាយ គ្មានលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស និងបំបិតមាត់គណបក្សប្រឆាំង តែយ៉ាងណាក៏ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានចាត់ទុកវិញថាគឺជាការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ស្របតាមលទ្ធិប្រជាធិប្បតេយ្យ។
ឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប លោក ចច អេដហ្គើ ប្រចំានៅកម្ពុជា​ នាពេលកន្លងទៅនេះ បានបញ្ជាក់ថា សហភាពអឺរ៉ុប អាចនឹងសើរើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាលើការបញ្ជាទិញ សម្លៀកបំពាក់ ស្បែកជើង និងកាបូបពីកម្ពុជា បើសិនជារដ្ឋាភិបាលកម្ពុជាមិនបានធ្វើអោយស្ថានការនយោបាយក្នុងប្រទេសកម្ពុជាមានសភាពដូចដើម តែមកដល់ពេលនេះ ពុំទាន់មានសេចក្តីសម្រេចណាមួយចេញពីសភាពអឹរ៉ុបនៅឡើយទេ ៕

ចង់ដឹង​ខេត្តសៀមរាប​មាន​សណ្ឋាគារ​ប៉ុន្មាន​ទេ?

0

ដោយ៖ ដែន ចែង​ចាំ

ភ្នំពេញៈ ស្របពេល​កំនើន​ទេសចរណ៍​ជាតិ អន្តរជាតិ​កើនឡើង​ជា​រៀងរាល់ឆ្នាំ បានធ្វើ​ឲ្យ​ការផ្គត់ផ្គង់​សណ្ឋាគារ​លំដាប់​ប្រណីត នៅ​ខេត្តសៀមរាប​កើន​ឡើងជា​លំដាប់។

តើ​ខេត្តសៀមរាប​មាន​សណ្ឋាគារ​ប៉ុន្មាន​នាពេលនេះ? បើ​យោងតាម​ការសិក្សា​របស់​ក្រុមហ៊ុន​ប៊ុណ្ណា រៀល​ធី​គ្រុប​បាន​រកឃើញថា សណ្ឋាគារ​ប្រណីត​នៅ​ខេត្តសៀមរាប បាន​កើនឡើង​ពី ៥,៩៨៧ បន្ទប់ កាលពី​ឆ្នាំមុន​ដល់ ៦,៧០៩ បន្ទប់ នៅ​ឆ្នាំ ២០១៧ នេះ​សណ្ឋាគារ​កម្រិត​ផ្កាយ៤ បាន​កើន​ពី៨,១៣២បន្ទប់ ដល់៨,៩៦២ បន្ទប់​នៅ​ឆ្នាំនេះ ប៉ុន្តែ​សណ្ឋាគារ​កម្រិត​ផ្កាយ៥ បាន​ថយចុះ​នូវ​ចំនួន​បន្ទប់​ដែល​កាលពី​ឆ្នាំមុន​មាន​ចំនួន៦,៦៩៩ បន្ទប់ ធ្លាក់​មក​នៅត្រឹម ៦,១៣១ បន្ទប់​នៅ​ដំណាច់​ឆមាស​ទី១ឆ្នាំនេះ។

ការសិក្សា​ដដែល​បាន​រកឃើញថា ការ​ថមថយ​នូវ​ចំនួន​បន្ទប់​កម្រិត​ផ្កាយ៥ នេះ មួយផ្នែក​ដោយសារ​ការ​ផ្អាក​នូវ​ដំណើរការ​សណ្ឋាគារ​មួយចំនួន និង​សណ្ឋាគារ​មួយចំនួន​ទំនងជា​បាន​បញ្ចុះ​កម្រិត​ផ្កាយ​របស់​ពួកគេ។

នាយក​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ នៃ​ក្រុមហ៊ុន​ប៊ុណ្ណា រៀល​ធី​គ្រុប​លោក​ប៉ែន សុខ​គា​បាន​ថ្លែងថា ចំនួន​សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ច្រើន​ធៀប នឹង​ខេត្តសៀមរាប ដោយ​យើង​ឃើញថា នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​សណ្ឋាគារថ្មីៗ កាន់តែច្រើន​មាន​ភ្ញៀវ​ចម្រុះ​ទាំង​ភ្ញៀវទេសចរ និង​អ្នកជំនួញ​និង​ប្រតិភូ នានា។

លោក​បន្តថា “ទោះជា​យ៉ាងណា យើង​សង្កេតឃើញថា អ្នកវិនិយោគ​សាងសង់​សណ្ឋាគារ​ភាគច្រើន​នៅ​កម្ពុជា ជា​អ្នកវិនិយោគ​ក្នុងស្រុក»។លោក​បន្តថា«ការវិនិយោគ​លើ​វិស័យនេះ មិនមាន​ផលចំណេញ​ខ្លាំង​នោះទេ តែ​មិនសូវមាន​ហានិភ័យ​ឡើយ ដោយសារ​ការមកដល់​របស់​ភ្ញៀវទេសចរ​បាន បន្ត​កើនឡើង»។

ប្រធាន​សមាគម​សណ្ឋាគារ​លោក​ឌិន សុមេធា​រិ​ទ្ឋ​បាន​ថ្លែង​ស្រដៀង​គ្នា​ថា ទីផ្សារ​សណ្ឋាគារ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ ដោយសារ​ការប្រកួតប្រជែង​កើនឡើង ហើយ​ការមកដល់​របស់​ភ្ញៀវ​ទេសចរណ៍​កើនឡើង ក៏​មិនបាន​ជួយ​ឲ្យ​អត្រា​ប្រើប្រាស់​បន្ទប់​សណ្ឋាគារ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​ទេ ដោយសារ​ការផ្គត់ផ្គង់​កើនឡើង​ខ្ពស់។

លោក​បន្តថា “ទីផ្សារ​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នកវិនិយោគ​សណ្ឋាគារតូចៗ បង្ខំចិត្ត​បិទទ្វារ ដោយសារ​ការ​ប្រ​កូត​ប្រជែង និង​កង្វះ​ជំនាញ​ពី​អ្នក​ទាំងនោះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងថា ការកើនឡើង​នូវ​ភ្ញៀវទេសចរ ក៏មាន​បញ្ហា​ប្រឈម​ថ្មី​កើនឡើង​ផងដែរ ពិសេស​នៅ​តំបន់ឆ្នេរ​ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា និង​រៀបចំ​ផែនការ​ច្បាស់លាស់ ទើប​ការអភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​ជាការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។

លោក​បន្តថា “យើង​មានការ​ប្រុងប្រយ័ត្ន​ណាស់​ក្នុង​បញ្ហា​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ហើយ​ដើម្បី​ធ្វើបាន​យើង​ត្រូវមាន​ប្លង់​មេ​ច្បាស់លាស់​មួយ​រៀបចំ​តំបន់ អភិវឌ្ឍន៍​ឲ្យ​បានច្បាស់លាស់​ថា តំបន់​ណា​ជា​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​តំបន់​ណា​ជា​តំបន់ឧស្សាហកម្ម តំបន់​ណា​ជា​តំបន់ឆ្នេរ​ជាដើម»៕

ទូត​អាមេរិក៖ ​សេដ្ឋកិច្ចកម្ពុជា​នឹង​ប្រឈម​បញ្ហា​ច្រើន​ក្នុង ២០ឆ្នាំ​ខាងមុខ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បានលើកឡើង​ថា កម្ពុជា​បាន​អភិ​វ ឌ្ឍ​ន៍​សេដ្ឋកិច្ច​យ៉ាង​ល្អ ក្នុង​រយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​នេះ ប៉ុន្តែ​សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​ប្រឈមមុខ​នឹង​បញ្ហា​ច្រើន សម្រាប់​រយៈពេល២០ឆ្នាំ​ខាងមុខ។

លោក William A Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្នុង​រយៈពេល២០ឆ្នាំ​ខាងមុខ សេដ្ឋកិច្ចកម្ពុជា​ត្រូវ​ពឹង​លើ​បច្ចេកវិទ្យា​ច្រើន ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​នេះ ហើយ​ត្រូវការ​ជំនួយ​ពី​សហរដ្ឋអាមេរិក ដើម្បី​ជួយ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ដើរ​ទាន់​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូចជា​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ជាដើម។

លោក​បន្តថា “យើង​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំង​មួយ ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា យើង​បាន​ជួយ​កម្ពុជា​ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​ការងារ​មួយ ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​សម្លៀកបំពាក់ល្បីៗនៅក្នុង​ពិភពលោក ដោយ​រួមទាំង​ក្រុមហ៊ុន​អាមេរិក​រាប់សិប​ផងដែរ។

លោក William A Heidt បាន​បន្តថា “យើង​រីករាយ​ចំពោះ​ជោគជ័យ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា ហើយ​យើង​បានផ្តល់​ជូន​នូវ​ធុរកិច្ចសំខាន់ៗសម្រាប់​កម្ពុជា។លោក​បន្តថា “កម្ពុជា​បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​ល្អ ក្នុង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ចិន​បាន​ជួយ​កម្ពុជា​លើ​ការសាងសង់​ផ្លូវ​ហាយ​វេ តែ​កម្ពុជា​ត្រូវការ​វិស័យ​ដទៃទៀត​ជាច្រើន។

នាយក​មជ្ឈមណ្ឌល​សិក្សាការ​អភិវឌ្ឍ​លោក​ចាន់ សុផល​បាន​ថ្លែងថា ក្នុង​ផ្នែក​សេដ្ឋកិច្ច សហរដ្ឋអាមេរិក​ជាទី​ផ្សារ​ធំ​មួយ​សម្រាប់​សម្លៀកបំពាក់ ស្បែកជើង​ប្រភព​នៃ​ការវិនិយោគទុន និង​សហរដ្ឋអាមេរិក​ក៏បានផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ក្នុង​មួយឆ្នាំ​ប្រមាណ៦០ ទៅ៧០លាន​ដុល្លារ​ផងដែរ​ក្នុង​មួយឆ្នាំ។ ក្រៅពីនេះ​សហរដ្ឋអាមេរិក ក៏បាន​ជួយ​លើ​ផ្នែក​យោធា និង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ភេ​វរ​កម្ម និង​វិស័យ​ជាច្រើន​ទៀត។

លោក​បន្តថា “សហរដ្ឋអាមេរិក​ក៏​ជា​អ្នកដឹកនាំ​ធនាគារពិភពលោក និង​ជា​ដៃគូ​ជិត​ស្និ​ទ្ឋ​ជាមួយ​ប្រទេស​ផ្តល់ជំនួយធំៗដល់​កម្ពុជា​ផងដែរ ដូច្នេះ​ប្រសិនជា​យើង​ឈ្លោះ​ជាមួយ​សហរដ្ឋអាមេរិក​មិន​ចំណេញ​ទេ។លោក​បន្តថា “ប្រសិនជា​អាមេរិក​ដាក់​សម្ពាធ ឬ​ទ័​ណ្ឌ​កម្ម​ណាមួយ​ដល់​សេដ្ឋកិច្ច សេដ្ឋកិច្ច​របស់​យើង​នឹង​ប្រឈមមុខ​នឹង​ការលំបាក​ខ្លាំង”៕

បុរី​អ័​រ​គី​ដេ ចាប់ផ្តើម​ប្រកា​សលក់​ផ្ទះ​វីឡា​ភ្លោះ​ប្រភេទ​ថ្មី

0

ដោយ៖ គង់ សូរីយា

ភ្នំពេញ៖ ក្រុមហ៊ុន​វិនិយោគ​បុរី​អ័​រ​គី​ដេ បានសម្រេច​រៀបចំ​លក់​ផ្ទះ​វីឡា​ភ្លោះ ក្នុង​គំរោង​សាគូ​រ៉ា​ថ្មី ជាមួយ​តំលៃ​សមរម្យ ឆ្លើយ​តម​តាម​ការចង់បាន​របស់​អតិថិជន។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​បុរី​អ័​រ​គី​ដេ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៣ ធ្នូ​នេះ​ថា គម្រោង​អ័​រ​គី​ដេ​វីឡា ដឹ​បូ​តា​និ​ច​ស៊ី​ធី បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន ពីព្រោះ​គម្រោង​មួយ​នេះ​ស្ថិតក្នុង​តំបន់​ជ្រោយចង្វារ ដែល​ត្រូវបាន​រៀបចំឡើង​នៅលើ​ផ្ទៃដី​ជាង160ហិច​តា រួមមាន​សាលារៀន​ខ្នាត​អន្តរជាតិ​ផ្សារ​ទំនើបធំៗ អមដោយ​សួន​ធម្មជាតិ​ប៊ូ​តា​និ​ច​យ៉ាង​ធំ ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​រាជធានី​ភ្នំពេញ ជាមួយ​ផ្ទះ​វីឡា​គ្រប់​ប្រភេទ​ដូចជា វីឡា​កូនកាត់ វីឡា​ភ្លោះ វីឡា​ទោល ផ្ទះ​ប្រកប​អាជីវកម្ម និង​ដីឡូត៍​ផងដែរ ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​ខ្លាំង​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ នៅ​ជុំវិញ​គម្រោង​នេះ ព័ទ្ធ​ទៅដោយ​គម្រោង​ទីក្រុង​រណបធំៗដូចជា គម្រោង​ទីក្រុង​រណប​ជ្រោយចង្វារ និង​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន LYP Group ផងដែរ ពិសេស​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ និង​ទន្លេសាប​ទៀតផង។

សេចក្តីប្រកាស​ដដែល​បាន​បន្តថា “នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សំរាប់​អតិថិជន ក៏ដូចជា​គ្រួសារ​ថ្មី ដែល​កំពុង​មានបំណង​ចង់​បានជា​ប្រភេទ​ផ្ទះ​ភ្លោះ ហើយ​ម៉ូដ​ជា​វីឡា​សាគូ​រ៉ា​នេះ គួរ​សំរេចចិត្ត​នាពេលនេះ ពីព្រោះ​ចំនួន​ផ្ទះ​នៃ​ការបើក​លក់​នេះ​មានកំណត់។

លោក​ច្រឹ​ក សុខ​នី​ម​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែងថា ទីផ្សារ​លំនៅដ្ឋាន​នៅតាម​បុរី​នានា​កំពុងមាន​សញ្ញា​ល្អប្រសើរ ដោយសារ​ការទិញ​លក់​កើនឡើង ព្រោះ​កំនើនសេដ្ឋកិច្ច កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពិសេស​ការកើនឡើង​នូវ​ចំនួន​ប្រជាជន​ក្នុង​ក្រុងភ្នំពេញ។លោក​បន្តថា ការផ្តល់​ឥណទាន​ពី​ធនាគារ​នានា​កាន់តែ​ងាយស្រួល ក៏បានផ្តល់​ឲ្យ​ទីផ្សារ​លំនៅដ្ឋាន​សម្រេចបាន​កំនើន​នៃ​ការលក់​កើនឡើង​ជាប្រចាំ​ផងដែរ៕

ភាពជា​អ្នកដឹកនាំ និង​ការ​ឆ្ពោះទៅកាន់​ភាពជោគជ័យ

0

ដោយ៖ រ៉ាវី

ភ្នំពេញ៖ អ្នកដឹកនាំ​ទាំងអស់​ត្រូវការ​ការនិយាយ ការគិត និង​ការបង្ហាញ​ពី​ចិត្តគំនិត និង​អារម្មណ៍​ពិត​ចំពោះ​សមាជិក​សង្គម​របស់ខ្លួន។ ផ្តើម​ពី​ការគិត និង​ការនិយាយ អ្នក​ប្រាកដជា​អាច​ក្លាយទៅជា​អ្នកដឹកនាំ​ដែលមាន​សក្តានុពល។

លើផ្លូវ​ទៅកាន់​ភាពជា​អ្នកដឹកនាំ អ្នក​ប្រហែលជា​ត្រូវ​ជួប​គ្រោះភ័យ​ជាច្រើន​យ៉ាង។ អ្នក​ត្រូវ​ជួប​ភាពភ័យខ្លាច គ្រោះថ្នាក់ ការបាក់​ទឹកចិត្ត ហើយ​មាន​បញ្ហា​ជីវិត​ជាច្រើន​ទៀត ដែល​ចូលខ្លួន​មក​តាម​រំខាន​អ្នក​មិន​ឲ្យ​ទទួលជោគជ័យ។ ចូរ​កុំ​ខ្លាច​វា​អោយសោះ វា​គឺជា​ថ្នាំ​ប៉ូវ​សម្រាប់​អ្នក​ទៅវិញ​ទេ។

កំពូល​មហា​បុរស​ទាំងអស់​លើ​លោក សុទ្ធតែ​កើតចេញ​មកពី​ស្ថានភាព​លំបាក ហើយ​វីរភាព​របស់លោក ក៏​កើតចេញ​មកពី​ការប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ពុះ​បំបែក​គ្រោះកាច​ទាំងឡាយ ប្រកបទៅដោយ​ក្តីសង្ឃឹម រហូតដល់​ឃើញ​ពន្លឺ​យ៉ាង​ត្រចះត្រចង់ នៃ​លទ្ធផល​ដែល​មនុស្ស​គ្រប់គ្នា​មិនអាច​ធ្វើបាន។

តើ​អ្នកដឹង​ទេ! មានតែ​ការដែល​ហ៊ាន​ប្រឈម​ជាមួយនឹង​បញ្ហា​ទេ ទើប​អាចធ្វើអោយ​អ្នកសម្រេច​ជោគជ័យ​បាន​ដោយ​ក្តី​អស្ចារ្យ! មានតែ​ការដែល​អ្នក​ហ៊ាន​បំបែក​នូវ​របាំង​នៃ​ភាពភ័យខ្លាច ដើម្បី​ចូលខ្លួន​មក​ច្បាំង​ជាមួយនឹង​ភាពលំបាក​ទាំងឡាយ ហើយ​ប្រឈមមុខ​ជាមួយ​វា​គ្រប់​កាល​លៈ​ទេ ទើប​អាចធ្វើអោយ​អ្នកទទួលបាន​នូវ​ស្នាមញញឹម និង​វីរៈភាព​អមតៈ។ មនុស្ស​ភាគច្រើន តែងតែ​ខ្លាច​ឧបសគ្គ ចង់​គេច​ចេញពី​ស្ថានភាព​លំបាក និង​មិន​ចង់​តស៊ូ​ក្នុង​ជីវិត តែ​ពួកគេ​ភ្លេច​ទៅហើយ​ថា ពួកគេ​ជាម​នុស្ស! ពួកគេ​មិនអាច​គេច​ផុតពី​ស្ថានភាព​ប្រែប្រួល​នៃ​ធម្មជាតិ​របស់​មនុ​ស្សបាន​ទេ។

សូមកុំ​យក​អារម្មណ៍​ទៅ​ព្រួយ​ជាមួយនឹង​អ្វី ដែល​អ្នក​គិតថា​លំបាក ហើយ​ចាប់ផ្តើម​គិតថា ល្គឹកណា​ផែនដី​នៅតែ​វិល​នោះ ថ្ងៃ​នៅតែ​រះ​ហើយ​លិច លិច​ហើយ​រះ​ជាថ្មីដដែលៗឥតឈប់ឈរ។ បើ​គិត​អោយ​ល្អិត​ជាងនេះទៅទៀត​យើង​នឹង​ឃើញថា ល្គិ​កណា​ផែនដី​នៅតែ​វិល ជីវិត​របស់​អ្នក​នៅតែមាន​សុខ និង​ទុក្ខ ក៏​ប្រាកដជា​ផ្លាស់ប្តូរ​វេន​គ្នា ចូលមកក្នុង​សតិអារម្មណ៍​របស់​អ្នកជា​ដរាប ហាក់ដូចជា​ដំនើ​រវិ​វត្ត​នៃ​ថ្ងៃ​ដូច​ច្នោះ​ដែរ។

ច្បាប់ធម្មជាតិ​បាន​កំណត់ថា គ្មាន​អ្នកណា​សុខ​រហូត​នោះទេ តែ​ក៏​គ្មាន​អ្នកណា​ទុក្ខ​រហូត​នោះដែរ ហេតុនេះ​ទុក្ខ​ដែល​អ្នក​កំពុង​ប្រឈម​ប្រាកដជា​នឹង​រលត់​នៅពេល​ណាមួយ​ជាក់​ជាមិនខាន ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​មិនមែន​អង្គុយ​ចិញ្ចឹម​ទុក្ខ​នោះទេ តែ​ត្រូវ​ក្រោកឈរឡើង​ហើយ​ដើរ​សំដៅ​ទៅរក​ពន្លឺ​ថ្មី​នៃ​ជីវិត។

ប្រសិនបើ​អ្នក​ចង់​ក្លាយទៅជា​អ្នកដឹកនាំ​ពិតប្រាកដ​មែន នោះ​អ្នកនឹង​អាច​ក្លាយទៅជា​អ្នកដឹកនាំ​ជាក់​ជាមិនខាន ព្រោះថា​ប្រសិនបើ​អ្នក​អាច​អនុវត្តតាម​ចំណុច​វិជ្ជមាន​ទាំងអស់នេះ ទោះជា​មិនអាច​ក្លាយទៅជា​អ្នកដឹកនាំ​សង្គម យ៉ាងហោចណាស់​អ្នក​ក៏​ក្លាយជា​អ្នកដឹកនាំ​ខ្លួនឯង ឬ​គ្រួសារ​ដ៏​ល្អ​ម្នាក់​ដែរ៕