មហា​យក្ស​ចិន​មាន​អាគារ​អ្វី​ខ្ពស់​សម្រាប់​បង្អួត​ពិភពលោក?

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រទេសមួយៗតែងតែមាន​មោទនភាព ចំពោះ​ការសាងសង់​អគារ ខ្ពស់ៗ ដើម្បី​បង្ហាញ​ពិភពលោក​ពី​មហិច្ឆតា​សេដ្ឋកិច្ច​របស់ខ្លួន នឹង​ដើម្បី​ទាក់ទាញ​វិនិយោគទុន​មក​វិនិយោគ​ក្នុងស្រុក។ ជាក់ស្តែង​មហា​យ​ក្យ​ចិន​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់ ឬ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ នៅលើ​ពិភពលោក ក៏បាន​នឹង​កំពុងមាន​គម្រោង សាងសង់​អាគារ​ខ្ពស់​កប់​ពក់​ជាច្រើន  ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក ដែលមាន​សេដ្ឋកិច្ច​រី​ច​ចម្រើន។

គេហទំព័រ​ព៌​ត​មាន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ​propertyarea.asia នឹង​បង្ហាញ​នូវ​អគារ​មជ្ឈមណ្ឌល Ping An ថ្មី​មួយទៀត​របស់​មហា​យក្ស​ចិន​ដែល​នឹង​កំពុង​សាងសង់។

អគារ​មជ្ឈមណ្ឌល Ping An (Ping An International Finance Center) ដែលជា​ទូទៅ​គេ​ហៅ​អគារ​នេះ​ថា Ping An IFC គឺជា​អាគារ​ខ្ពស់១១៥ ជាន់ និង​កំពស់​ជិត ៦០០ម៉ែត្រ នៅក្នុង​ទីក្រុង Shenzhen ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន។  អាគារ​នេះ ទទួលបន្ទុក​សាងសង់ ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ភីង​អាន ហើយ​ត្រូវបាន​រចនា និង​គូ​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាមេរិក Kohn Pedersen Fox Associates ។ អគារ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ២០១៨ ខាងមុខនេះ ហើយនឹង​ក្លាយជា​អាគារ​ខ្ពស់​លំដាប់​ទី៤នៅលើ​ពិភពលោក។

អគារ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ក្រុង​ពាណិជ្ជកម្ម Shenzhen នៅក្នុង​ខណ្ឌ Futian ដែល​សាងសង់​លើ​ទំហំ​ដី១៨.៩៣១ម៉ែត្រការ៉េ ក្រោម​ការដេញថ្លៃ​ក្នុងតម្លៃ១៦,៥៦៨ពាន់​លាន​យ័ន កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា​ឆ្នាំ២០០៧ របស់​ក្រុមហ៊ុន Ping An Group ។ អគារ​នេះ​ត្រូវបាន​បុកគ្រឹះ​សាងសង់​នៅ​ថ្ងៃទី២៩ ខែសីហា​ឆ្នាំ២០០៩។

នៅ​ថ្ងៃទី១៥ ខែមីនា​ឆ្នាំ២០១៣ ដំណើរការ​នៃ​សាងសង់​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារតែ​គេ​សង្ស័យ​ប្រើប្រាស់​ស៊ីម៉ងត៍ ដែល​ធ្វើ​ពី​ខ្សាច់​សមុទ្រ ដែល​មិនបាន​កែច្នៃ​ដែល​អាច​បំផ្លាញ​រចនាសម្ព័ន្ធ​ដែក។ ការសាងសង់​បាន​បន្ត​ឡើងវិញ បន្ទាប់ពី​ការធ្វើ​តេស្ត​គំរូ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ និង​កំពស់​ជិត៦០០ម៉ែត្រ​នេះ មាន​បណ្តុំ​ទៅដោយ​ការិយាល័យ សណ្ឋាគារ ហាង​លក់ដូរ មជ្ឈមណ្ឌល​សន្និសីទ និង​ផ្សារ​ទំនើប​លំដាប់​ខ្ពស់។ មិនតែប៉ុណ្ណោះ​អគារ​នេះ ក៏​ជាទី​ស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ភីង​អាន​ផងដែរ។ អាគារ​នេះ​មាន​ទំហំ​សរុប៣៧៨.៦០០ ម៉ែត្រការ៉េ បូក​រួមទាំង​បន្ទប់ក្រោមដី​ផង​នោះ​មាន​ទំហំ៩០.000 ម៉ែត្រការ៉េ។

អគារ Ping An International Finance Centre ត្រូវបាន​បំពាក់​ដោយ​ជណ្តើរយន្ត​ពីរ​ជាន់​ដ៏​ទំនើប​ចំនួន៣៣  ជាមួយនឹង​ការ​គ្រប់​គ្រង់​ប្រកបដោយ​សុវត្ថិភាព​បំផុត នឹងមាន​ល្បឿន​រហូត​ទៅដល់១០ម៉ែត្រ​ក្នុង​មួយ​វិនាទី។

កាលពី​ខែមករា​ឆ្នាំ២០១៥ អ្នក​ថតរូប​អាជីព​ជនជាតិ​ម៉ាឡេស៊ី​ដ៏​ល្បីល្បាញ លោក Keow Wee Loong  បាន​ឡើងលើ​កំពូល​អាគារ​នេះ ដើម្បី​ថតរូប បើទោះបី​ការសាងសង់​អគារ​នេះ មិនទាន់​រួចរាល់​ក៏ដោយ​ហើយ​បានចេញ​ផ្សាយ​វីដេអូ និង​រូបថត​ដែល​ថត​ពីរ​ទេះ​មួយ​នៅ​កំពូលភ្នំ។  បន្ទាប់មកទៀត ក្រោយពី​សាងសង់​គ្រោង​អាគារ​រួច ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ​ឆ្នាំ២០១៥ ក៏មាន​អ្នក​ព​នេ​រ​ចរណ៍​ទីក្រុង ជនជាតិ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ពីរ​នាក់​គឺ​លោក Vadim Makhorov និង​លោក Vitaly Raskalov មកពី Ontheroofs ដែល​បាន​បន្ត​ឡើងលើ​រលើ​អគារ​ខ្ពស់​នេះ ដើម្បី​ថត​ជា​វីដេអូ​ចងក្រង​ឯកសារ​របស់​ពួកគេ។

ក្រោយមកទៀត នៅ​ខែតុលា​ឆ្នាំ២០១៦លោក ​James Sight និង​មិត្តភក្តិ​ពីរ​នាក់​មកពី​ប៉ុស្តិ៍ YouTube Ill sight ក៏បាន​ឡើងលើ​ដំបូល​នៃ​អគារ​នេះ ប៉ុន្តែ​ត្រូវបាន​គេ​ហាមឃាត់​ទៅវិញ។គម្រោង​សាងសង់​អគារ​នេះ បានចាប់ផ្តើម​សាងសង់​ឡើងវិញ នៅ​ខែមេសា​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំ២០១៨ខាងមុខ៕

ទិញ​ផ្ទះ និង​ដី​ទុក​លក់​យកចំណេញ​ មួយណា​ល្អ​ជាង?

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ស្រប​ពេលដែល​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ កំពុងមាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ ការវិនិយោគ​ក្នុង​វិស័យនេះ​ក៏មាន​ផលចំណេញ និង​ហានិភ័យ​ផងដែរ។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោកអ្នក ទៅ​ស្តាប់​អ្នកជំនាញ ដែលមាន​បទពិសោធន៍ លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ និង​កំពុង​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែង​ឲ្យ​ដឹងថា ការវិនិយោគ​លើដី និង​ផ្ទះ​ត្រូវ​សម្លឹងមើល​កត្តាសំខាន់ៗចំនួន​បី ទីតាំង តម្លៃ និង​ពេលវេលា។

ទី១កត្តា​ទីតាំង

ទីតាំង​សំដៅ​ដល់​ការវិនិយោគ ដែល​អ្នកវិនិយោគ​ត្រូវ​ផ្តោតលើ​តំបន់​មានការ​អភិវឌ្ឍ និង​មាន​គំរោង​អភិវឌ្ឍន៍​ច្រើន​នាពេល​អនាគត ព្រោះ​បើ​យើង​ទិញ​ដី​នៅ​តំបន់​មិនមាន​ការអភិវឌ្ឍ ឬ​មិន​ងាយ​នឹងមាន​គំរោង​អភិវឌ្ឍន៍​ទៅដល់ ការទិញ​ដី​នៅ​ទីតាំង​បែប​នោះ មិន​ងាយ​ទទួលបាន​ផលចំណេញ​នោះទេ។

ទី២ កត្តា​តម្លៃ

តម្លៃ​ដី​ក៏​ជា​អ្វីដែល​អ្នកវិនិយោគ គួរផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង​ផងដែរ ព្រោះ​ប្រសិនជា​ទីតាំង​ដី​នោះ​មានតម្លៃ​ខ្ពស់​ខ្លាំង​រួចទៅហើយ អ្នកវិនិយោគ​ក៏​មិនអាច​ទទួលបាន​ផលចំណេញ​ច្រើន​ផងដែរ ដោយសារ​តំបន់​ខ្លះ​តម្លៃ​ដី​បាន​ឡើង​កប់​ពពក​រួចទៅហើយ ហេតុនេះ​វា​មិន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីតាំង​នោះ​ឡើងថ្លៃ​ច្រើន​ទៀត​ទេ។

ទី៣ កត្តា​ពេលវេលា

កត្តា​ពេលវេលា គឺ​ជាប់ទាក់ទង​នឹង​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស។ ការកំណត់​ពេលវេលា​ទិញ​ដី ដើម្បី​វិនិយោគ​ជា​រឿង​ចាំបាច់​ផងដែរ ព្រោះ​បើ​ទិញ​ចំពេល​វេលា​ដី​ធ្លាក់​ថ្លៃ​ជាការ​ល្អ ដោយសារ​នៅពេល​សេដ្ឋកិច្ច សង្គម​មាន​កំនើន​និង​លំនឹង​ល្អ គួបផ្សំ​នឹង​លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស​កើនឡើង​ខ្លាំង តម្លៃ​ដី​នោះ​នឹង​កើនឡើង​និង​ផ្តល់​ផលចំណេញ​ច្រើន​ដល់ អ្នកវិនិយោគ​នានា។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​ដី និង​ផ្ទះ​បាន​ឡើងថ្លៃ​ចន្លោះ​ពី១៥ ទៅ២៥ភាគរយ​ក្នុង​មួយឆ្នាំ ហេតុនេះ​បើ​សួរថា​គួរ​ទិញ​ដី​ឬ​ទិញ​ផ្ទះ​យកចំណេញ តើ​ការវិនិយោគ​មួយណា​ល្អ​ជាង គឺ​ទិញ​ដី​ទុក​ចំ ណេ​ញ​ល្អ​ជាង ព្រោះ​បើ​មាន​លុយ​ក្នុង​ទំហំ​ដូចគ្នា ការទិញ​ដី​បាន​ទំហំ​ធំ​ជាង​ទិញ​ផ្ទះ ហេតុនេះ​ភាគរយ​នៃ​ផលចំណេញ​ទទួលបាន​ច្រើនជាង។

ចំណែក​ការទិញ​ផ្ទះ គឺ​មិនមែន​ផ្ទះ​ឡើងថ្លៃ​ទេ គឺ​ដី​ឡើងថ្លៃ​ទៅវិញ​ទេ ព្រោះ​ផ្ទះ​រស់នៅ​កាន់តែ​យូរ ត្រូវ​កាត់​រំលស់​កាន់តែ​ច្រើន ព្រោះ​ផ្ទះ​កាន់តែ​ចាស់៕

រដ្ឋាភិបាល​កំពុង​សិក្សា​ពី​ការធ្លាក់ចុះ​តម្លៃ​ជ្រូក​រស់ក្នុង​ស្រុក

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​បាននិងកំពុង​សិក្សា​រក​មូលហេតុ ដែល​នាំ​ឲ្យ​តម្លៃ​ជ្រូក​ក្នុងស្រុក​ធ្លាក់ចុះ ខណៈ​សមាគម​កសិករ​ចិញ្ចឹម​ជ្រូក បាន​ស្តីបន្ទោស​ពី​ការនាំ​ជ្រូក​លើស​កូតា​កំណត់​របស់​ក្រ​សូង។

លោកជំទាវ ស្រី អ៊ុក សា​វិ​ន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់ និង​នេសាទ​បានលើកឡើង នៅក្នុង​សិក្ខាសាលា​ស្តីពី ការ​វិវឌ្ឍន៍​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ដែល​បាន​ប្រារ​ព​ធ្វើ​នៅ​ថ្ងៃទី១៥ខែធ្នូ​នេះ​ថា រាជរដ្ឋាភិបាល​មិន​នៅ​ស្ងៀម ចំពោះ​បញ្ហា​ធ្លាក់ចុះ​នៃ​តម្លៃ​ជ្រូក​ក្នុងស្រុក​នោះទេ គឺ​កំពុង​សិក្សា​ពី​មូលហេតុ​ដែលនាំឱ្យ​កើតមាន​បញ្ហា​តម្លៃ​ជ្រូក​រស់ក្នុង​ស្រុក​មានតម្លៃ​ថោក ឯ​សាច់ជ្រូក​នៅតែ​ថ្លៃ ដើម្បី​ជួយ​ដល់​អ្នក​ចិញ្ចឹម​ផង និង​ការពារ​កុំឱ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ​ផង។

លោកជំទាវ​បន្តថា “ក្រសួងកសិកម្ម​បាន និង​កំពុងមាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ទប់ស្កាត់​ការនាំ​ចូល​ខុសច្បាប់ ហើយក៏​មានការ​ស្នើសុំ​បង្កើត​ច្បាប់​ស្តីពី ការត្រួតពិនិត្យ ចំពោះ​ការលក់​ក្រោម​តម្លៃ​ដើម​ដែល​មានន័យថា អ្នកលក់​ក្រោម​តម្លៃ​ដើម​ត្រូវតែ​មានទោស​តាមច្បាប់​កំណត់។ លោកជំទាវ​បន្តថា“ តម្លៃ​សត្វ​ជ្រូក​របស់​កសិករ​នឹង​ប្រសើរ​ឡើងវិញ ក្នុងពេល​ខាងមុខនេះ តាមរយៈ​យន្តការ​ផ្លូវច្បាប់​នានា ពិសេស​បង្កើន​សមត្ថភាព គុណភាព​ផលិត និង​រក​វិធីសាស្ត្រ​ប្រមូល​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​ផលិត​ចំណី ឆ្លើយតប​នឹង​តម្រូវការ​ចិញ្ចឹម។

កសិករ​ចិញ្ចឹម​ជ្រូក នៅ​ឃុំ​ដីឥដ្ឋ​ក្នុងស្រុក​គៀនស្វាយ ខេត្តកណ្តាល លោកស្រី ម៉ក់ សុជាតិ​និយាយថា នៅក្នុង​ឆ្នាំ២០១៧នេះ កសិករ អ្នក​ប្រក​បរបរ​ចិញ្ចឹម​ជ្រូក ខ្នាតតូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា តម្លៃ​ជ្រូក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ធ្វើឱ្យ​ពួកគេ​ប្រឈមមុខ នឹង​ការបិទទ្វារ​កសិដ្ឋាន​ជាបណ្តើរៗ ព្រមទាំង​ប្រឈមមុខ​នឹង​បំណុល ធនាគារ អាច​នឹង​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះសម្បែង​របស់​ពួកគាត់​នាពេលខាងមុខ។

លោកស្រី​បន្តថា “ការចិញ្ចឹម​ជ្រូក​របស់គាត់​នៅពេលនេះ កំពុង​ជួប​ការលំបាក​ជាខ្លាំង គឺ១គីឡូ​លក់​បានតែ​ជាង៥ពាន់​រៀល ឯ​ថ្លៃដើម​ផលិត​រហូតដល់​ទៅជិត៧ពាន់​រៀល។

លោក​ជេ​ត ភិរម្យ តំណាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ទទួលស្គាល់ថា តម្លៃ​ជ្រូក​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​ធ្វើឱ្យ​កសិករ​ជួប​នូវ​បញ្ហា​ខាតបង់​យ៉ាងខ្លាំង​ពេញ​មួយឆ្នាំ។ លោក​បន្តថា ដើម្បីឱ្យ​ការចិញ្ចឹម​ជ្រូក​មាន​ភាពប្រសើរ​ឡើងវិញ មានតែ​រាជរដ្ឋាភិបាល​ជួយ​ធ្វើយ៉ាងណា កាត់បន្ថយ​ការនាំ​ចូល​ខុសច្បាប់ បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ត្រួតពិនិត្យ​នៅតាម​ច្រកព្រំដែន និង​បង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ដែល​បានកំណត់​នៅក្នុង​សៀវភៅ​បន្ទុក ចំពោះ​សត្វ​ដែល​នាំចូល ដើម្បី​ធានា​ដល់​ការរក្សា​តម្លៃ​ផលិតផល​ក្នុងស្រុក និង​ការប្រកួតប្រជែង​តម្លៃ​ក្នុង​ទីផ្សារ៕

ការវិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន និង​ខុន​ដូ​កើនឡើង​ខ្ពស់​ក្នុងឆ្នាំនេះ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ បរិយាកាស​វិនិយោគ​ក្នុង​វិស័យ​លំនៅដ្ឋាន​នៅតែមាន​សញ្ញា​ល្អប្រសើរ ដោយ​ទំហំ​នៃ​ការវិនិយោគ​និង​លំនៅដ្ឋាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ មានការ​កើនឡើង ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន VTUST Appraisal ដែល​បានធ្វើ​ការសិក្សា​ពី​ទីផ្សារ​លំនៅដ្ឋាន និង​ខុន​ដូ​បានបង្ហាញ​នា​ព្រឹក​ថ្ងៃទី១៥ ធ្នូ​នេះ​ថា នៅ​ដំណាច់ឆ្នាំ២០១៧នេះ គម្រោង​វិនិយោគ​ផ្ទះ​ផ្ទាល់​ដី និង​ខុន​ដូ​ក្នុងឆ្នាំនេះ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ចំនួន​លំនៅដ្ឋាន​ទាំងនោះ បាន​កើនឡើង​សរុប២សែន​ផ្ទះ​និង​យូ​នី​ត ខណៈ​ឆ្នាំមុន​មាន​ត្រឹម​ប្រមាណ១សែន​ផ្ទះ និង​យូ​នី​ត​ប៉ុណ្ណោះ។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTRUST Appraisal បានលើកឡើង​នា​ព្រឹក​ថ្ងៃទី ១៥ធ្នូ ឆ្នាំ ២០១៧ថា ការសាងសង់​ផ្ទះ​ផ្ទាល់​ដី និង​ខុន​ដូ​មានការ​កើនឡើង ដោយ​ឆ្នាំ២០១៧នេះ​មាន​ជាង២សែន​ផ្ទះ​និង​យូ​នី​ត។ លោក​បន្តថា ការដាក់​លក់​ថ្មី​ក្នុងឆ្នាំនេះ ក៏មាន​ការកើនឡើង​ផងដែរ ដោយ​អត្រា​លក់​ចេញ​មាន​ចំនួន​រហូតដល់​ជាង១៣,០០០ផ្ទះ ខណៈពេលដែល​ឆ្នាំ២០១៦ មានការ​ដាក់លក់​ត្រឹមតែ១២,០០០ផ្ទះ​ប៉ុណ្ណោះ។

លោក​ហ៊ឹម សីហា​បាន​បន្តថា ភាគច្រើន​ការវិនិយោគ​ផ្ទះ​ជាប់​ដី​ជា​ប្រភេទ​ផ្ទះល្វែង ធ្វើឡើង​ដោយ​អ្នកវិនិយោគ​ក្នុងស្រុក​ផ្ទាល់ ខណៈដែល​ការវិនិយោគ​លើ​ប្រភេទ​ផ្ទះ​ខុន​ដូ​ភាគច្រើន វិនិយោគ​ដោយ​ជនបរទេស។លោក​បន្តថា​បញ្ហានយោបាយ​នៅ​ម្ពុ​ជា​មិន​ប៉ះពាល់​ការវិនិយោគ លើ​វិស័យ​លំនៅដ្ឋាន​នោះទេ តែ​ផ្ទុយទៅវិញ​គម្រោង​ផ្គត់ផ្គង់​លើ​វិស័យនេះ បែ​ជាមាន​ការកើនឡើង​ខ្ពស់ជាង​ឆ្នាំ២០១៦ទៅទៀត ហើយ​គិត​មកទល់ពេលនេះ មិនទាន់មាន​គម្រោង​ណាមួយ​ដែល​ផ្អាក​ដំនើរការ​សាងសង់​នោះទេ ដោយមាន​ត្រឹមតែ​ការយឺតយ៉ាវ​បន្តិចបន្តួច ហើយ​ការសាងសង់​នៅតែ​បន្ត។

លោក​បន្តថា ទោះបីជា​មានការ​កើនឡើង នូវ​ការផ្គត់ផ្គង់​ទាំង​ប្រភេទ​ផ្ទះ​ជាប់​ដី និង​ប្រភេទ​ផ្ទះ​ខុន​ដូរ​ក្ដី តែ​តម្រូវការ​មាន​ភាពខុសប្លែក​ពីគ្នា រវាង​ប្រភេទ​ផ្ទះ​ទាំងពីរ ដោយ​អតិថិជន​មានការ​ពេញនិយម​ចំពោះ​ប្រភេទ​ផ្ទះ​ផ្ទាល់​ដី ជា​លក្ខណៈ​ផ្ទះល្វែង​ដែលមាន​តំលៃ​សមរម្យ ជាង​ប្រភេទ​ផ្ទះ​វីឡា​ដែលមាន​តម្លៃ​ថ្លៃ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ការវិនិយោគ​លំនៅដ្ឋាន​នៅតែ​ល្អប្រសើរ ហើយ​ការទិញ​លក់​លំនៅដ្ឋាន​នៅតាម​បុរី​នានា​បាន​កើនឡើង​ប្រមាណ១០ភាគរយ​នា​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។លោក​បន្តថា បរិយាកាស​នយោបាយ មិនបាន​ជះ​ឥ​ទ្ឋិ​ពល និង​ការ ទិញ​លក់​លំនៅដ្ឋាន​នៅតាម​បុរី​នានា​នោះទេ៕

ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​កូរ៉េ នឹង​ដំឡើងរថយន្ត២ម៉ឺន​គ្រឿង​នៅ​កម្ពុជា

1

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​របស់​កូរ៉េខាងត្បូង DAEHAN Auto Cambodia Co, Ltd នឹងធ្វើ​ការដំឡើង​រថយន្ត​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០១៨ខាងមុខនេះ ដែល​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន​នេះ អាច​ដំឡើងរថយន្ត​បាន​ចំនួន២ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ។

ការដំឡើង​រោងចក្រ​ផលិត​រថយន្ត​នេះ នឹងធ្វើ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង និង​មានការ​ចូលរួម​ពី​លោក​កែវ សុខ​ឃាង​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​តំបន់​រួច​ព​ន្ឋ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ ក្រុមហ៊ុន​នេះ​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន១០,០០០នាក់។

នៅពេល​ក្រុមហ៊ុន​នេះ​វិនិយោគ​នៅ​កម្ពុជា វា​ជា​ក្រុមហ៊ុន​ទី២ហើយ ដែល​បានធ្វើការ​ដំឡើងរថយន្ត​នៅ​កម្ពុជា និង​ទទួល​បានការ​អនុ​ញ្ញា​ត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

ការវិនិយោគ​បែបនេះ ឆ្លើយតប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ជា​គោលនយោបាយ​មួយ​ជួយ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​តាមបែប​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​កំលាំង​ពលកម្ម​ជំនាញ។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កា​វិនិយោគ​បែបនេះ ជា​សញ្ញា​ល្អប្រសើរ​សម្រាប់​គាំទ្រ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា ហើយ​វា​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ដែលជា​គោលនយោបាយ​រុញ​កម្ពុជា ទៅកាន់​ដំណាក់កាល​ថ្មី​មួយ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់ខ្លួន។

លោក​បន្តថា “កំលាំងចលករ​ដែល​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា វា​ដូចជា​មិនសូវមាន​ថាមពល​ខ្លាំង​ទៀត​ទេ ហេតុនេះ​ទើប​រដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​នេះ ដើម្បី​រុញ​សេដ្ឋកិច្ចកម្ពុជា​ទៅមួយ​គន្លាក់​ទៀត”៕

អ្វី​ជា​បញ្ហា​ប្រឈម​នឹង​កាលានុវត្តន៍​ភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​បាន​ផ្សព្វផ្សាយ​ពី​ការវិវត្ត និង​កាលានុវត្តន៍​ភាព​នៃ​ដំណើរការ​វិវឌ្ឍន៍​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​ឱកាស​ពាណិជ្ជកម្ម ដើម្បី​ចែករំលែក​ចំណេះដឹង និង​ផ្សព្វផ្សាយ​ព័ត​មានសំខាន់ៗ អំពី​វឌ្ឍនភាព​កាលា​នុ​វត្ត នៃ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ក្នុង ក្របខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

រដ្ឋលេខាធិការ​ក្រ​សូង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី១៥ ធ្នូ​នេះ​ថា កម្ពុជា​បាន​ចូលរួម​អនុវត្តន៍ តាម​ផែនការ​សមាហរណកម្ម របស់​អាស៊ាន​យ៉ាង​យកចិត្តទុកដាក់ ក្រសួងពាណិជ្ជកម្ម​បាន​អនុវត្តន៍​តាម​កម្មវិធី​កែទម្រង់​រដ្ឋាភិបាល និង​បាន​បំពេញការងារ​ជាច្រើន ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​សមាជិក និង​ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ចរចា​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​វិស័យ​ឯកជន និង​លើកកម្ពស់​បរិយាកាស​អា​ជីវ​កម្ម​ឲ្យ​មាន​កម្រិត​ខ្ពស់​នៅ​កម្ពុជា។

លោកជំទាវ​បន្តថា “ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម ជា​សមាជិក​អាស៊ាន ការចូលរួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ការចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជ កម្ម​ពិភពលោក និង​អង្គការ​សេដ្ឋកិច្ច​ដទៃទៀត គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ និង​មិនអាច​កាត់ថ្លៃ​បាន។លោកជំទាវ​បន្តថា “កម្ពុជា​ត្រូវ​រូតរះ​ធ្វើ​សមាហរណកម្ម និង​ភ្ជាប់​ខ្លួន​ជាមួយ​បណ្តាញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ឲ្យ​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា​មានឱកាស​បាន​ចូលរួម ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពិភពលោក និង​ជា​ឱកាស​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូលមក វិនិយោគ​នៅ​កម្ពុជា។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​ប្រជាជន​ជាង៦៣០លាន​នាក់ ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន២,៦ទ្រី​លាន​ដុល្លារ​អាមេរិក និង​មាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន២,៨៨ទ្រី​លាន​ដុល្លារ​អាមេរិក។ ម្យ៉ាងទៀត​អាស៊ាន​ជាទី​ផ្សារ​មាន​សក្តានុពល​របស់​អា​ស៊ាន មាន​ទំហំ​ជាង​សហភាព​អឺរ៉ុប និង​អាមេរិក​ខាងជើង ហើយ​អាស៊ាន​ក៏មាន​កម្លាំង ពលកម្ម​ធំ​ទី​បី​បន្ទាប់ពី​ចិន និង​ឥណ្ឌា៕

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិ​វ​ឌ្ឈ​ន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក​ង៉ែត ជូ​បាន​ថ្លែងថា មុនពេល​សមាហរណកម្ម អាស៊ាន​បាន​បើកចំហ​ជាច្រើន​មកហើយ ហើយ​ការបើកចំហ​សហគមន៍​សេដ្ឋកិច្ច​នេះ​កាលពី​ចុងឆ្នាំ២០១៥ គ្រាន់តែ​បំពេញបន្ថែម​នូវ​អ្វី​ដែលមាន​ស្រាប់ និង​បើក​ឲ្យ​មាន​លំហូរ​កំលាំង​ពលកម្ម​ប៉ុណ្ណោះ។

លោក​បន្តថា “ការបើកចំហរ​នេះ វា​ជា​ឳ​កាស​សម្រាប់​ប្រទេស​ដើរ​ក្រោយ​គេ អាច​រៀបចំខ្លួន​ដើម្បី​ប្រកួតប្រជែង និង​សិក្សា​ពី​គេ ខណៈ​ធនធានមនុស្សរ​បស់​កម្ពុជា បើ​ធៀប​ជាមួយ​វៀតណាម និង​ប្រទេស​ថៃ​យើង​ស្ថិតនៅ​ក្រោយ​គេ​ច្រើន​នៅឡើយ។

ទាក់ទង​នឹង​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ក្នុង​តំបន់ លោក​ង៉ែត ជូ​បាន​ថ្លែងថា ការដាក់​របាំង​ពាណិជ្ជកម្មថ្មីៗ ដូចជា​បញ្ហា​ភូតគាម​អនាម័យ ដើម្បី​រារាំង​ការនាំចេញ គឺជា​ផលវិបាក​និង​ជា​បញ្ហា​ប្រឈម​ធំ​មួយ សម្រាប់​សហគ្រាស​នានា​នៅ​កម្ពុជា ដោយសារ​កម្ពុជា​មានតម្លៃ​ដើម​ផលិត​ថ្លៃ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅមានកម្រិត។

លោក​បន្តថា “ប្រសិនជា​ប្រទេសជិតខាង ដាក់​របាំង​ពាណិជ្ជកម្ម​បែបនេះ កម្ពុជា​គួរ​អនុវត្តន៍​ដូចគ្នា​ទាក់ទង​នឹង​ការនាំ​ចូល និង​អនុវត្តន៍​ផ្ទៃក្នុង​របស់​យើង ហើយ​ប្រសិនជា​យើង​អនុវត្តន៍​បាន វា​នឹង​ជួយ​ដល់​អ្នក​ផលិត​ក្នុងស្រុក​របស់​យើង​បាន​ច្រើន”៕

អគ្គនាយក RMA Cambodia បង្ហាញ​ភាព​កត្តា​នាំ​ឲ្យ​ជោគជ័យ​នៃ Pizza Company

0

ដោយ៖ ដូង ចន្ទ្រា

ភ្នំពេញ៖ ការធ្វើ​អាជីវកម្ម​មួយ មិន​ប្រាកដថា​ជោគជ័យ​នោះទេ ប្រសិនជា​គ្មាន​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​លក់​អាហារ​រហ័ស​ទាន់​ចិត្ត Pizza Company បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​នៅ​កម្ពុជា។

តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លក់​អាហារ​បែប Fast Food នេះ​ទទួលបាន​ជោគជ័យ? លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែង​ឲ្យ​ដឹង​ល​កាលពី​ម្សិល​ម៉ិ​ញ​ថា ភាពជោគជ័យ​នៃ​ក្រុមហ៊ុន​នេះ ដោយសារ​កត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ គឺ​នំ​ភី​ហ្សា​មាន​ច្រើន​រសជាតិ​ច្រើនបែប និង​មានមុខ​ម្ហូប​បន្ថែម​ចម្រុះ២៩មុខ​ផ្សេងទៀត ដែល​អតិថិជន​អាច​ជ្រើស​យក​រសជាតិ និង​មុខម្ហូប​ដែល​ពួកគេ​ពេញចិត្ដ​បាន​យ៉ាង​ងាយស្រួល ហើយ​អាហារ​ទាំងនោះ​គឺ​តម្រូវ​ទៅតាម​ស្ដង់ដា និង​មាន​សុ​វ​តិ​ភាព​ចំណីអាហារ​ខ្ពស់។ ទី២ ការរៀបចំ​ហាង និង​បរិយាកាស​នៅក្នុង​ហាង គឺមាន​ភាព​ទាកទាញ និង​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​មក​ញុំ​ាំ​អាហារ​ជជែក​គ្នា ជា​លក្ខណៈ​មិ​ត្ដ​ភ​ក្ដ័ គ្រួសារ និង​ការងារ​ជាដើម។ ទី៣ គឺ​ការផ្ដល់​សេវាកម្ម​ដ៏​ល្អ​ពី​បុគ្គលិក និង​ភាពងាយស្រួល​ក្នុង​ការចត​យានយន្ដ។

ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia) ដែល​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្មល្បីៗលើ​ពិភពលោក​ជាច្រើន​រួមមាន ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ខួ​ស្តារ ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន    កម្ពុជា (Swensen’s Cambodia) ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Kripsy Kreme) និង​ហាង បា​ប៊ី ឃ្យូ ផ្លា​ហ្សា (Bar B Q Plaza) ៕

លោក ង​ន សាំង​បាន​បន្តថា ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម ផ្នែក​ចំណីអាហារ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ដែល​មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន បាន​ពង្រីក​សាខា​សរុប​រហូតដល់៥៧ហាង​គ្របដណ្ដប់​នៅក្នុង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម ហើយ​មាន​បុគ្គលិក​រហូតដល់​ជិត២០០០នាក់ បានមក​បំរើការ​ក្នុង​ហាង​របស់ខ្លួន ជាពិសេស​សម្រាប់​ហាង ដឹ ភី​ហ្សា ខម​ផេ​នី មាន​សាខា​រហូតដល់២៧សាខា​ឯណោះ៕

VTRUST APPRAISALបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ដីធ្លី និង​ខុន​ដូ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន VTRUST PPRAISAL និង Century21 Cambodia បាននិងកំពុង​ធ្វើការ​បង្ហាញ​របាយការណ៍ ទាក់ទង​នឹង​ការស្រាវជ្រាវ​ពី​ការផ្គត់ផ្គង់ និង​តម្រូវការ​ខុន​ដូ រួម​នឹង​តម្លៃ​ដីធ្លី​នា​ព្រឹក​ថ្ងៃទី១៥ ធ្នូ​នេះ។

លោក ហ៊ឹម ស៊ី​ហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា នៅ​ព្រឹក​ថ្ងៃនេះ ក្រុមហ៊ុន​ទាំងពីរ​នឹងធ្វើ​បទ​បង្ហាញ ពី​ការស្រាវជ្រាវ​ទាក់ទង​នឹង​ទីផ្សារ​ខុន​ដូ និង​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន៦ទៀត ជា​របាយការណ៍​នៃ​កា​ស្រាវជ្រាវ​ប្រចាំឆ្នាំ២០៧ដែល​ក្រុមហ៊ុន Vtrust Century21 Cambodiaតែងតែ​ធ្វើជា​ប្រចាំ។

លោក​បន្តថា “ការស្រាវជ្រាវ​នេះ ជាការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​វិស័យ​អចលនវត្ថុ​កម្ពុជា និង​ការសិក្សា​ពី​ស្ថានភាព​ទីផ្សារ​ដើម្បី​ផ្តល់​ដល់​អ្នកវិនិយោគ​ជា​តិ អន្តរជាតិ​បាន​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការវិវត្ត​ក្នុង​វិស័យនេះ។

ក្រុមហ៊ុន Vtrust Group កាលពី​ប៉ុន្មាន​ឆ្នាំមុន បាន​ទិញ Master Franchise ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodia មក​កា​នើ​ទីផ្សារ​កម្ពុជា ដើម្បី​ផ្តល់​ទំនុកចិត្ត និង​សេវាកម្ម​អចលនទ្រព្យ​នៅ​កម្ពុជា​ប្រកបដោយ​វិជ្ជាជីវៈ និង​បង្កើន​ទំនុកចិត្ត​ដល់ទី​ផ្សារ​ក៏ដូចជា​អ្នកវិនិយោគ​អន្តរជាតិ​នានា៕

គ្រួសារ​កម្ពុ​ជាមាន​សុ​មង្គល​ជាងគេ​ក្នុង​តំបន់​អាស៊ី

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា គ្រួសារ​កម្ពុជា​មាន​ភាព​ឈានមុខ​គេ ដែលមាន​សុភមង្គល​ក្នុង​គ្រួសា​ក្នុង​តំបន់​អាស៊ី។ នេះ​បើតាម​ការសិក្សា​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Prudential។

យោងតាម​ការធ្វើ​រស​ន្ទ​ស្សន៍​បស់​ក្រ​ហ៊ុន​ព្រូ​ដិ​នស​ល ឆ្នាំ២០១៧ (PRI) បាន​ចាត់​ចំណាត់ថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា ឈរលើ​លេខ​រៀង​ទី១ និង​នាំមុខគេ​នៅក្នុង​តំបន់​អាស៊ី ក្នុងការ​បំពេញ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ។

ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល (PRI) បានបង្ហាញ​របាយការណ៍​ដែល​បានបង្ហាញ​នា​ថ្ងៃទី១៤ ធ្នូ​នេះ​បាន​បង្ហាញថា គូ​ស្វាមីភរិយា កម្ពុជា​ចំនួន៦៦ភាគរយ បាន​យល់ច្បាស់​គ្រប់យ៉ាង​អំពី​បញ្ហា​ហិរញ្ញវត្ថុ​របស់ខ្លួន ហើយ៨៣ភាគរយ​នៃ​គូ​ស្វាមីភរិយា មាន​គោលដៅ​ហិរញ្ញវត្ថុ​ចម្បង​គឺ​ទិញ​គេហដ្ឋាន  និង៦៤ភាគរយ​និយាយថា  ការ​ទំនុកបំរុង​ហិរញ្ញវត្ថុ​ដល់​ការអប់រំ​របស់កូនៗគឺជា​អាទិភាព​ខ្ពស់។

លោក David Nutman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​ឲ្យ​ដឹងថា ការសិក្សា​ថ្នាក់​តំបន់​នេះ ដោយ​ផ្តោតលើ​ទីផ្សារ​ចំនួន៩ មានដូចជា កម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី ថៃ និង​វៀតណាម។ លោក​បាន​បញ្ជាក់ថា តាមរយៈ​ការសិក្សា​នេះ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​បាន​យកចិត្តទុកដាក់​ចំពោះ​ក្រុមគ្រួសារ ចេះ​គ្រប់គ្រង ហិរញ្ញវត្ថុ​ក្នុង​ក្រុមគ្រួសារ និង​អនាគតកូនៗរបស់​ពួកគេ។

ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដែន​សល ត្រូវបាន​បង្កើតឡើង ដើម្បី​ស្វែងយល់​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី ហើយ​មាន​សារៈសំខាន់ ខ្លាំង​ចំពោះ​សុភមង្គល សុខមាលភាព និង​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ។

កាលពី​ឆ្នាំ២០១៦ កន្លងទៅនេះ​កម្ពុជា បាន​ចាប់​ចំណាត់ថ្នាក់​លេខ៤ ខណៈ​ឆ្នាំ២០១៧បាន​ឈរលើ​ចំណាត់​លេខ១៕

MARUHAN បោះទុន ៦០លាន​ដុល្លារ សាងសង់​អាគារ​ពាណិជ្ជ​កម្ម​ជប៉ុន​ធំជាងគេ​នៅ​កម្ពុជា

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ធនាគារ MARUHAN ដែល​បាន​ទិញ​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​កាលពី​ឆ្នាំមុន គ្រោង​បោះទុន​វិនិយោគ៦០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អាគារ​ពាណិជ្ជក​ម្ម​ជប៉ុន​ធំជាងគេ និង​ខ្ពស់​ជាងគេ​នៅ​កម្ពុជា។

ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ថ្ងៃទី១៤ ធ្នូ​នេះ លោក Han Chang Woo ប្រធាន​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន MARUHAN បាន​ថ្លែងថា ថ្មីៗនេះ​ក្រុមហ៊ុន MARUHAN បាន​ទិញយក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​របស់​ក​ម្ពុ​ជា ឈ្មោះ​ស្ថាបនា ដែល​បច្ចុប្បន្ននេះ​ប្តូរ​ពី​មីក្រូហិរញ្ញវត្ថុ ទៅជា​ធនាគារ​ស្ថាបនា​វិញ ដែលមាន​អ្នកបច្ចេកទេស និង​អ្នកទទួលខុសត្រូវ មកពី​ប្រទេស​ជប៉ុន​ផង និង​នៅ​កម្ពុជា​ផង។

លោក​បន្តថា “ក្រុមហ៊ុន​មាន​គម្រោង​សាងសង់ អគារ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ ផ្លូវ​នរោត្តម​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ២០១៨ខាងមុខនេះ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២០ខាងមុខ ដោយ​អាគារ​នេះ​មាន​កម្ពស់២២ជាន់។លោក​បន្តថា សព្វថ្ងៃនេះ​ធនាគារ​នៅ​កម្ពុជា ទឹកប្រាក់​ប្រមាណ១២០លាន​ដុល្លារ​អាមេរិក ដែលមាន​សាខា១៦៨កន្លែង​នៅ​ទូទាំងប្រទេស មាន​បុគ្គលិក៤,៣០០នាក់ ស្មើនឹង១៥ភាគរយ​នៃ​បុគ្គលិក​បម្រើ​ការងារ នៅក្នុង​វិស័យ​ធនាគារ​ក្នុងប្រទេស​កម្ពុជា។

បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ជាង២៥០ ដែលមាន​ជំនឿ​ចិត្ត​ក្នុងការ​ប ណ្តា​ក់​ទុនវិនិយោគ​រកស៊ី​នៅ​កម្ពុជា ។

លោក Han Chang Woo បាន​ថ្លែងថា “១០ឆ្នាំ​កន្លងទៅនេះ កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​លឿន​នេះ គឺ​ដោយសារ​ភាពប៉ិនប្រសព្វ និង​ឈ្លាស​សវៃ​របស់​សម្តេច​តេ​ជោ ក្នុងការ​ដឹកនាំ​ប្រទេស។

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា ការរីកចំរើន​របស់​កម្ពុជា គឺ​ដោយសារ​នយោបាយ​របស់​កម្ពុជា ពិសេស​ការបើកចំហរ​លើ​គ្រប់​វិស័យ នៃ​សេដ្ឋកិច្ចជាតិ​រួមទាំង​ការអនុញ្ញាត ឲ្យ​វិនិយោគិន​បរទេស​អាចមក​វិនិយោគ​ផ្ទាល់១០០ភាគរយ​នៅ​កម្ពុជា។ សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​លោក Han Chang Woo បន្ត​វិនិយោគ​នៅ​កម្ពុជា ហើយ​បន្ត​ចូលរួម​ជួយ​ក្នុង​វិស័យ​សង្គម ជាពិសេស​វិស័យ​កីឡា ដោយសារ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​រៀបចំ​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ២០២៣ខាងមុខនេះ៕