យានយន្ត​កើនឡើង១៦ភាគរយ​ធ្វើ​ឲ្យ​យានយន្ត​កើន​ដល់៤លាន​គ្រឿង

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ កំនើនសេដ្ឋកិច្ច និង​ការកើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​ផ្នែក​មួយ​មិនអាច​បដិសេធ​បាន ទាក់ទង​នឹង​កំនើន​យានយន្ត​ដែល​សម្រេចបាន១៦ភាគរយ​ជា​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​តូ ចាន់​កុសល បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​នា​ព្រឹក​ថ្ងៃទី១៨ ធ្នូ​នេះ​ថា កំណើន​យានយន្ត    ក្នុ​ប្រទេស​កម្ពុជា បាន​កើនឡើង​ប្រមាណ១៦ភាគរយ​ក្នុងមួយឆ្នាំៗ ជា​រៀងរាល់ឆ្នាំ។ ការកើនឡើង​នេះ​ឆ្លុះបញ្ចាំង​ពី​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ មាន​សេដ្ឋកិច្ច​រីកចម្រើន ដែល​បណ្តាល​ឲ្យ​មានលទ្ធភាព​ទិញ យានយន្ត​ជិះ​ស្ទើរ​គ្រប់​ផ្ទះ។លោក​បន្តថា “ក្នុង​មួយឆ្នាំ​កើនឡើង១៦ភាគរយ ដោយសារ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ យើង​ឥឡូវ​មានការ​រីកចម្រើន មធ្យោបាយ​កើន​បង្ហាញ​ពី​កម្រិតជីវភាព​របស់​ប្រជាជន ដែល​គាត់​មានការ​រីកចម្រើន បើ​អត់​រីកចម្រើន​គាត់​មានលទ្ធភាព​ឯណា​ទៅ​ទិញ​ម៉ូតូ​ឡាន​បានទេ មិន​ចឹ​ង?។

លោក​តូ ចាន់​កុសល​បាន​បន្តថា ក្រសួង​បាន​ចុះបញ្ជី​យានយន្ត​មកដល់ពេលនេះ មាន​ប្រមាណ​ប្រមាណ​ជាង៤លាន​គ្រឿង​ទាំង​ម៉ូតូ និង​ឡាន។ តែ​ចំនួន​នេះ​មិនត្រូវ​ទាំងអស់​នោះឡើយ​ព្រោះថា មាន​យានយន្ត​ខ្លះ​ខូចខាត ហើយ​ត្រូវបាន​បោះចោល តែ​នៅពេលនេះ ក្រសួង​កំពុង​រិះរក​វិធី ដើម្បី​កាត់កង​ធ្វើយ៉ាងណា​អោយ​តួលេខ​នេះ​ត្រឹមត្រូវ។

លោក កែវ ស​ម្ប​តិ្ត អគ្គនាយករង​ពន្ធដារ បាន​ថ្លែងថា ចំណូល​ពី​ការបង់ពន្ធ​យានយន្ត​ប្រមាណ២២៩ពាន់​លាន​រៀល ដែល​ស្មើនឹង៥៧លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៧ ដោយ​ក្នុងនោះ​មាន​រថយន្ត​ចុះបញ្ជី​ថ្មី​មាន​ប្រមាណ​ជាង៦៨,០០០គ្រឿង នឹង​ថយ​ន្ត​ដែល​មក​បង់ពន្ធ ប្រមាណ​ជា៤៨ម៉ឺន​គ្រឿង និង​យានយន្ត​ដែល​មិនទាន់​ទៅ​បង់ពន្ធ​ប្រមាណ​ជាង៣ម៉ឺន​គ្រឿង។លោក​បន្តថា កាលពី​ឆ្នាំ២០១៦មាន​យាយ​ន្ត​ប្រមាណ៤៥ម៉ឺន​គ្រឿង បាន​ចូលមក​បង់ពន្ធ ដែល​បាន​កើនឡើង​លើស​ផែនការ​ប្រមាណ​ជា២៣ភាគរយ​ក្នុង​ឆ្នាំ ២០១។

លោក​បន្ថែមថា នៅពេល​ដែលមាន​ប្រព័ន្ធ​ចុះបញ្ជី​ទំនើប  អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​អាច​ប្រមូល​ពន្ធ​បាន​ច្រើនជាង​នេះ ព្រោះ​ពេលនោះ​អាច​ចាប់​ផាកពិន័យ​អ្នក​ដែល​ប្រើប្រាស់​យានយន្ត​ទាំងនោះ ដែល​មិន​ចូលខ្លួន​មក​បង់ពន្ធ​ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ បានកំណត់​អាស័យដ្ឋាន​របស់​អ្នក​ប្រើស​ប្រាស់​ជាក់លាក់ និង​មាន​កាត់ឈ្មោះ​បាន​ត្រឹមត្រូវ។

កាលពី​ឆ្នាំ២០១៦កន្លងទៅ​អគ្គនាយក​ពន្ធដារ បាន​ចាប់​យានយន្ត​ប្រមាណ​ជាង២គ្រឿង​ឲ្យ​មក​ចូលខ្លួន​បង់ពន្ធ៕

វត្តមាន​ផ្សារ MAKRO បង្កើត​ភាព​ចម្រូង​សម្រាស​ជុំវិញ​ការលើកស្ទួយផលិតផល​ខ្មែរ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ក្រោយ​ការដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ផ្សារ MAKRO បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​កាលពី​ម្សិលមិញ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​សម្រុក​ទៅ​ទិញ​សម្ភារៈ​ទុក​ប្រើ​ប្រើ​គ្រប់​ប្រភេទ អ្នកខ្លះ​ទិញ​យកទៅលក់​បន្ត និង អ្នក​ខ្លះទៀត​គ្រាន់តែ​ទៅ​ដើរ​មើល​ប៉ុណ្ណោះ ។

ជាមួយនឹង​វត្តមាន​ផ្សា​របោះ​ដុំ MAKRO ដ៏​ធំ​បាន​បើក​សម្ភោ​ធ​កាលពី​ម្សិល​ម៉ិ​ញ​នេះ ភ្នាក់ងារ​ព៌​ត​មាននៃ​គេហទំព័រ Propertyarea.asia បាន​ទៅកាន់​ផ្សារ​នេះ​ដើម្បី​សម្ភាសន៍ និង​ស្វែងយល់​ពី​ទស្សន​ប្រជាពលរដ្ឋ​ជុំវិញ ការវិនិយោគ​ផ្សារតម្លៃ៦៨លាន​ដុល្លារ​នេះ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ទស្សនា និង​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​នេះ បាន​បញ្ចេញ​នៅ​ទស្សនៈផ្សេងៗគ្នា ជុំវិញ​ការ​វត្តមាន​ផ្សារ MAKRO បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក មាស សោភ័ណ អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុង​ដើរ​ទិញ​ទំនិញខ្លះៗនោះបាន​លើកឡើង​កាលពី​ម្សិល​ម៉ិ​ញ​ថា  ផ្សារ MAKRO នេះ ត្រូវបាន​គេ​រៀបចំ​បានល្អ ហើយ​មានមុខ​ទំនិញ​គ្រប់​ប្រភេទ​បានរៀបចំ ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការដើរ​ទិញ និង​មាន​មនុស្ស​ច្រើន​ដើរ​ទិញ​ឥ​វ៉ាន់។ លោក​បន្តថា ការ​នេះ​បានបង្ហាញ​ពី​សេដ្ឋកិច្ចកម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុងតែ​បោះជំហាន​ទៅមុខ តែ​អ្វីដែល​លោក​មានការ​ព្រួយបារម្ភ​នោះ គឺ​ការ​នាំចូល​ទំនិញ​បរទេស​មក​កាន់តែច្រើន នឹងធ្វើ​អោយ​ទំនិញ​នៅក្នុង​ស្រុក​ធ្លាក់ចុះ និង​ខ្វះ​ការគាំទ្រ ដោយសា រ​តែមាន​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ ណាមួយ​ទំនិញ​របស់គេ​ល្អ​ជាង​របស់​ខ្មែរ។

ចំណែក​លោកស្រី​លី វ​ន្នី ដែល​បាន​កំពុង​ដើរ​ទិញ​ទំនិញ​ដែរនោះ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការបើក​ដាក់អោយ​ដំណើការ ផ្សារ MAKRO នេះ ស្រប​ពេលដែល​មានការ​រីកចម្រើន​នូវ​បុរី និង​ផ្ទះល្វែង​នៅ​វិញ​ខណ្ឌ​សែន​សុខ​នេះ។ លោកស្រី​បន្តថា កាលពីមុន​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប នៅក្នុង​ក្រុងភ្នំពេញ ដូចជា​ផ្សារ ឡាក់​គី និង​ផ្សារ​ផេ​នស​ល ជាដើម តែ​ឥឡូវ​នៅពេល​មាន​វត្តមាន​ផ្សារ​នេះ​កើតឡើង​នៅ​ជាយក្រុង នឹង​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​បន្ថែម​ទៀត ដោយ​មិនបាច់​ឡើងទៅ​ដល់ទី​ក្រុង​ឡើយ។

លោកស្រី​បញ្ជាក់ទៀតថា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ឆ្ងាយ​អាច​នឹងមិន​មក​ទិញ​ទំនិញ​នៅទីនេះ ព្រោះ​គេ​ក៏​អាច​ទិញ​ទំនិញ​នៅតាម​ផ្សារ​ទំនើប ឬ​កន្លែង​លក់ដូរ​នៅ​ជិត​ផ្ទះ​របស់​ពួ​គេ។

ឆ្លើយតប​ទៅនឹង​សំនួរ សួរថា​តើ​វត្តមាន​ផ្សារ​នេះ អាច​ប៉ះពាល់​ដល់​ផលិតផល​ខ្មែរ​ដែរឬទេ ? លោកស្រី​លើកឡើងថា ប្រសិនបើ​ផលិត​ខ្មែរ​ផលិត​គ្មាន​ស្តង់ដារ  និង​គុណភាព​ប្រហែល​គេ​អាច​នឹង​ប៉ះពាល់​ខ្លាំង ព្រោះថា​ប្រជាពលរដ្ឋ​នាពេលនេះ គិតពី​អនាម័យ និង​គុណភាព ព្រមទាំង​តម្លៃ​សំរម្យ។

លោកស្រី​លី វ​ន្នី​បាន​ពន្យល់ថា “  ទី ១ គឹ​ផលិតផល​ខ្មែរ​ត្រូវតែមាន​អនាម័យ គុណភាព​ខ្ពស់ និង​តម្លៃ​ប្រហាក់ប្រហែល​នឹង​ទំនិញ​របស់គេ យើង​នឹង​បែរមក​ប្រើប្រាស់​ផលិតផល​ខ្មែរ​វិញ​ហើយ  ព្រោះ​ខ្មែរ​យើង​ត្រូវការ​ប្រើប្រាស់​របស់​ខ្មែរ​ជាង​របស់​បរទេស។ ទី២ បើ​ខ្មែរ​ធ្វើ​មិន​ស្អាត គឺ​គេ​មិនត្រូវ​ការ​ឡើយ ព្រោះ​គេ​ផ្តោតលើ​អនាម័យ នឹង​គុណភាព។

លោកស្រី​ស្នើរ​សុំ​ឲ្យ​មានការ​វិនិយោគ​ផ្សា​របោះ​ដុំ​ផលិតផល​ខ្មែរ ដ៏​ធំ​មួយ​ដូចគ្នា​នឹង​ផ្សារ MAKRO ដែល​ទើបនឹង​សម្ពោធ​នេះ ដើម្បី​មានលទ្ធភាព​ដាក់តាំង​ទំនិញ​ខ្មែរ ឲ្យ​ប្រជាពលរដ្ឋ​ខែ្ម​រអា​ចរក​ទិញ​បាន ព្រោះ​នាពេល​បច្ចុប្បន្ន​មិនដឹងថា​ទៅ​ទិញ​នៅទីណា តែ​យ៉ាងណាក៏ដោយ​លោកស្រី​ថា “ប្រហែលជា​ខ្មែរ​យើង​មិនមាន​លទ្ធភាព​ផលិត​ទំនិញ​បាន​ច្រើន​ដូច​គេ​ឡើយ។ ខ្មែរ​តែងតែ​គាំទ្រ​ផលិតផល​ខ្មែរ​ឲ្យ​តែមាន​គុណភាព និង​តម្លៃ​ប្រហាក់ប្រហែល​ដូច​គេ តែ​កន្លងមក​ខ្មែរ​យើង​ផលិត​ខ្វះ​អនាម័យ ខ្វះ​តម្រូវការ​ទីផ្សារ ចឹ​ង​យើង​មិនអាច​ទទួលយក​បានទេ។

បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​នាំ​កូន​ដើរ​មើល​ទំនិញ​ក្នុង​ផ្សារ MAKRO មួយរូប​ទៀត​បាន​ឲ្យ​ដឹងថា លោក​សប្បាយរីករាយ​ណាស់ នៅពេល​មាន​ផ្សារ​ទំនើប និង​មាន​ទំនិញ​គ្រប់​ប្រភេទ​បែបនេះ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ជាយក្រុង​ថែមទៀត ដែល​ធ្វើអោយ​ងាយ​ទិញ​ទំនិញផ្សេងៗ ដោយ​មិនចាំបាច់​ទៅដល់​ទីក្រុង។ តែ​យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់ថា ស្ទើរ​តើ​គ្រប់មុខ​ទំនិញ​ទាំងអស់​មាន​សុទ្ធតែ​ភាសា​ថៃ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ ពិបាក​ក្នុង​ការអាន ព្រមទាំង​មិនដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់  និង​គុណភាព​ពិតប្រាកដ។

លោក​ថា “ខ្ញុំ​មិន​រើសអើង​អី​ទេ តែ​វា​ជាទី​ផ្សារសេរី និង​ប្រកួតប្រជែង តែ​ខ្ញុំ​ថាបើ​ទំនិញ​មក​លក់​ក្នុងប្រទេស​ខ្មែរ គួរតែ​ដាក់​អក្សរ​ខ្មែរ ដើម្បី​ងាយស្រួល​ក្នុង​ការទិញ និង​ជៀសវាង​ការខុស​កាលបរិច្ឆេទ។

បុគ្គលិក​ផ្សារ MAKRO លោក ថន សំណាង ជា​បាន​ឲ្យ​ដឹងថា កាលណា​មាន​ផ្សារ​ទំនើប​បែបនេះ​វា​ល្អ​សម្រាប់​កម្ពុជា ហើយ​មាន​ភ្ញៀវ​ច្រើន​មក​ដើររក​ទិញ​អីវ៉ាន់ផ្សេងៗ ដែល​ធ្វើ​ឲ្យ​លោក និង​ក្រុមការងារ​មិនសូវមាន​ពេលទំនេរ ព្រោះ​ថ្ងៃ​ដំបូង​នៃ​ការ​សម្ភោ​ធ​មាន​មនុស្ស​មក​ច្រើន ជាពិសេស​ខាង​ផ្សារ​គេ​បញ្ចុះតម្លៃ​ប្រមាណ ៥០ ភាករយ រយៈពេល៣ថ្ងៃ ។

លោក​បន្តថា “រាល់​ទំនិញ​ទាំងអស់​សុទ្ធតែ​ទំនិញ​ល្អ និង​សុទ្ធ​ដែល​នាំ​ចូលមក​ប្រទេស​ថៃ មិនមាន​ផលិតផល​ខ្មែរ​ទេ ខ្ញុំ​ចង់​ឲ្យ​មាន​ផលិតផល​ខ្មែរ​ច្រើន”៕

អាគារពាណិជ្ជកម្មដំបូងគេនៅក្រុងភ្នំពេញត្រូវបានក្រុមហ៊ុនជីពម៉ុងទិញយក

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ អាគារពាណិជ្ជកម្មធំជាងគេទី១ នៅទីក្រុងភ្នំពេញ Parkway Square ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេតុង ត្រូវបានទិញយកដោយក្រុមហ៊ុន ជីព ម៉ុង ហើយ។

អាគារពាណិជកម្មចម្រុះមួយនេះ បច្ចុប្បន្នកំពុងគ្រប់គ្រងជួលដោយក្រុមហ៊ុន VTRUST GROUP ហើយក្រុមហ៊ុននេះ នឹងរើចេញពីអាគារនេះនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការរៀបចំនិតិវិធីនានាត្រូវបានបញ្ចប់។ ទោះជាយ៉ាងណាមិនមានប្រភពណាមួយបញ្ជាក់ឲ្យដឹងពីតម្លៃនៃការទិញអាគារនេះនោះទេ។

តាមប្រភពព័ត៌មានជាក់លាក់បានឲ្យដឹងថា ក្រុមហ៊ុន ជីព ម៉ុង នឹងយកទីតាំងនេះសាងសង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានកម្ពស់ខ្ពស់កប់ពពក ក្នុងគោលដៅសម្រាប់ប្រើប្រាស់​ក្នុងរូបភាពជាសណ្ឋាគារ ខុនដូ និងអាគារការិយាល័យផងដែរ។

ទោះជាយ៉ាងណា ចំពោះការទាក់ទងសុំការអត្ថាធិប្បាយលម្អិតបន្ថែមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីព ម៉ុង មិនទទួលបានជោគជ័យនោះទេ ៕

ក្រសួងពាណិជ្ជកម្ម​រៀប​ចំ​វេទិកា​ទាក់ទង​នឹង​ផលិតភាព និង​គុណភាព​ដំណាំ​ម្រេច

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​វេទិកា​លើក​ទី១ ទាក់ទង​នឹង​ផលិតផល​ម្រេច​នៅ​កម្ពុជា ក្នុង​គោលដៅ​បង្កើន​ផលិតភាព ពង្រឹងគុណភាព​និង​រក្សា​និរន្តរភាព​ឧស្សាហកម្ម​ម្រេច​កម្ពុជាវេទិកា​ដ៏​មាន​សារៈសំខាន់​នេះ មាន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ព័ត​មានថ្មីៗ ស្តីពី​ផលិតកម្ម លក្ខខណ្ឌ​តម្រូវ​ទីផ្សារ ស្ថានភាព​ទីផ្សារ​ម្រេច​អន្តរជាតិ ការរៀបចំ​សៀវភៅ​បន្ទុក​ផលិត​ម្រេច​ប្រកបដោយ​គុណភាព ការចែករំលែក​ព័ត​មាន​ពី​ការ នាំចេញ​ម្រេច និង​ដើម្បី​ប្រមូល​កៀរគរ​មតិយោបល់​បន្ថែ​ម ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​អ្នក​ផលិត អ្នកប្រមូល​ទិញ អ្នក​កែច្នៃ និង​អ្នក​នាំ​ច​ញ​ក្នុង​ការកសាង​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​មួយ​ជា​ត្រីវិស័យ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ម្រេច​កម្ពុជា​ប្រកបដោយ​សង្គតិភាព និង​បរិ​យា​ប័ន្ន។

មានប្រសាសន៍​ក្នុង​វេទិកា​នាឱកាស​នោះ លោកជំទាវ​តឹក​រ៉េត កំ​រ៉ង​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​វេទិកា​នា​ព្រឹក​ថ្ងៃទី១៨ ធ្នូ​នេះ​ឲ្យ​ដឹងថា ម្រេច​ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ដាក់បញ្ចូល​ក្នុង​ប្រភេទ​មុខទំនិញ​សក្តានុពល របស់​កម្ពុជា សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ការនាំចេញ។ បច្ចុប្បន្ន ដំណាំ​ម្រេច​បាននិងកំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ព្រោះតែ​ដំណាំ​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទីផ្សារ និង​ឆាប់​ទទួលបាន​ប្រាក់ចំណូល​ត្រឡប់មកវិញ។

លោកជំទាវ​បាន​បន្តថា “ការពង្រីក​ការដាំដុះ​ដំណាំ​ម្រេច បាន​កើន​ដល់​ខេត្ត​ចំនួន១៩ ចាប់ពី​តំបន់​និរតី​រហូតដល់​តំបន់​ពាយ័ព្យ និង​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃ​សី​ដាំ​ដុះ​ប្រមាណ​ជាង៦ពាន់​ហិច​តា និង​ផ្តល់​ទិន្នផល​ប្រមាណ​ជាង ២ម៉ឺន​តោន​គិត​ត្រឹម​ខែឧសភា ឆ្នាំ២០១៧”៕

តោះទៅមើលឈ្មោះរបស់ឧកញ៉ានៅកម្ពុជា

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ នៅក្នុងសង្គមខ្មែរពីមួយជំនាន់ទៅមួយជំនាន់ អ្នកមានប្រាក់ច្រើនខ្ទង់រយឬដល់ពាន់លានដុល្លារត្រូវគេឲ្យឈ្មោះខុសៗគ្នា ដើម្បីសម្គាល់ពីឧត្តមភាពរបស់អ្នកទាំងនោះ។

សម័យមុនគេសម្គាល់អ្នកមានប្រាក់ទាំងនោះជាសេដ្ឋី ជាក្តុមពី ប៉ុន្តែបច្ចុ​ប្បន្នងាររបស់អ្នកមានប្រាក់ទាំងនោះគេហៅថា ឧកញ៉ា និងអ្នកឧកញ៉ា ដើម្បីបង្ហាញពីឥទ្ឋពល និងទឹកប្រាក់ឬទ្រព្យសម្បត្តិរបស់ពួកគេ។

ថ្ងៃនេះគេហទំព័រ Propertyrea.asia សូមបង្ហាញឈ្មោះឧកញ៉ា និងពេលវេ​លាដែលអស់លោក ឧកញ៉ា អ្នកឧកញ៉ាទាំងនោះទទួលបានងារ ដែលជាការព្រះរាជទានពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាជន​រាប់ពាន់នាក់​កំពុង​សំរុក​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ MAKRO

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់ កំពុង​សំរុក​ទៅ​ទិញ​ទំនិញ​នៅ​ផ្សា​របោះ​ដុំ MAKRO ដែល​មនា​នទី​តាំងនៅ​ខាងលិច ឈៀង​ខាងជើង​ទីក្រុង​រណប ​CAMKO CITY។

យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​គេហទំព័រ  Propertyrea.asia ពី​ទីតាំង​ផ្សារ​ទំនើប​បោះ​ដុំ MAKRO បាន​ឲ្យ​ដឹងថា ពេលនេះ​មនុស្ស​ប្រមាណ៥០០០នាក់​កំពុង​ឈរ​តម្រៀរ​ជួរ​គ្នា រង់ចាំ​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​ទំនើប MAKRO ដែល​បាន​បើក​ដំណើរការ​នា​ព្រឹក​ថ្ងៃទី១៧ ធ្នូ​នេះ។ អ្នករាយការណ៍​យើង​ឲ្យ​ដឹង​ទៀតថា តាម​អ្វីដែល​ក្រុម​អ្នកគ្រប់គ្រង​ផ្សារ​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃស្អែក​នេះ​មនុស្ស​ទៅកាន់​ផ្សារ​នេះ​នឹង​កើន​ដល់​រាប់ម៉ឺន​នាក់ ដោយសារ​វា​ជា​ផ្សា​របោះ​ដុំ​ថ្មី​មួយ មិន​ធ្លាប់​មាននៅ​កម្ពុជា។

ផ្សារ MAKRO មាន​លក់ទំនិញ​សរុប ១៥,០០០ប្រភេទ ជា​ផ្សា​រដែ​លបោះ​ដុំ​ធំជាងគេ​នៅ​ប្រទេស​ថៃ និង​បាន​មកកាន់​កម្ពុជា តាមរយៈ​ការសហការ​រវាង​លោក​ឧកញ៉ា​លី យ៉ុង​ផាត់​អគ្គនាយក​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​ដែល​កាន់កាប់​ភាគហ៊ុន៣០ភាគរយ និង​មហាសេដ្ឋី​លេខ១របស់​ប្រទេស​ថៃ ដែលជា​អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី​គ្រុប​កាន់កាប់​ភាគហ៊ុន៧០ភាគរយ។

កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​មួយ​ដ៏​ទាក់ទាញ​បំផុត ដោយសារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​ដ៏​ល្អ​របស់​កម្ពុជា ដែល​បាន​លើកទឹកចិត្ត​ដល់ អ្នកវិនិយោគ​ជាតិ និង​អន្តជាតិ​មាន​ភាពកក់ក្តៅ​ក្នុងការ​វិនិយោគ​នៅ​ប្រទេស​កំពុងតែ​មានការ​ងើបឡើង​យ៉ាង​លឿន​នេះ៕

ប៉េង ហួត​គ្រុប បោះទុន​ជាង ២០០លាន​ដុល្លារ សាងសង់​ផ្សារ​ទំនើបលំដាប់​អន្តរជាតិ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ជាមួយនឹង​មហិច្ឆតា​វិនិយោគ​បុរី និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឈានមុខ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន​បុរី​ប៉េង ហូត​គ្រុប​បានសម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​ជាង២០០លាន​ដុល្លារ ដើម្បី​សាងសង់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយ ស្ថិតនៅ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ១។

អគ្គនាយក​បុរី​ប៉េង ហួត​គ្រុប​លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​មានប្រសាសន៍​ក្នុង​សន្និសីទសារព៌តមាន​នា​ព្រឹក​ថ្ងៃទី១៧ ធ្នូ​នេះ​ថា បុរី​ប៉េង ហួត​មាន​មោទនភាព​ក្នុងការ​វិនិយោគ​ផ្សារ​ទំនើប PH Eco Mall នេះ​ឡើង ដែលជា​ផ្សារ​ផ្តោតលើ​ភាព​បៃតង និង​លើក​កំពស់​បរិស្ថាន ពិសេស​ផ្តល់នូវ​មោទនភាព​សម្រាប់​ប្រទេសជាតិ ព្រោះនេះ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ទី១ ដែល​បាន​វិនិយោគ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ។ ផ្សារ​ទំនើប​នេះ​នឹង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ២០២១ខាងមុខនេះ។លោក​ឧកញ៉ា​បន្តថា “យើង​ចង់​ផ្តល់​ឲ្យ​អ្នក​ទេសចរណ៍​អន្តរជាតិ ស្គាល់​នូវ​អ្វី ដែលជា​ផ្សារ ទំនើប PH Eco Mall ហើយ​ពេល​ពួកគេ​មក​ទីក្រុង​ភ្នំពេញ ពួកគេ​នឹង​នឹង​ឃើញ​ផ្សារ​នេះ។លោក​បន្តថា “បុរី​ប៉េង ហួត​គ្រុប​ក៏​បាននិងកំពុង​សាងសង់​សួន​កំសាន្ត​លំដាប់​អន្តរជាតិ ដែលមាន​រចនាបទ​បែប​អឺរ៉ុប និង​គ្រោង​បើក​ដំនើរការ​នៅ​ចុងឆ្នាំ២០១៨ខាងមុខ និង​សាលសន្និសីទ​និង​សាល​អាពាហ៍ពិពាហ៍​នឹង​បើក​ដំនើរការ​នៅ​ចុងឆ្នាំ២០១៩។

ផ្សារ​ទំនើប PH Eco Mall មាន​ទីតាំង​ធំ​ទូលាយ ដែល​សាងសង់​លើ​ផ្ទៃដី​ជិត៦ហិកតា និង​អាច​ចត​រថយន្ត​បាន​ជិត៣០០០គ្រឿង និង​ម៉ូតូ​ជាង២០០០គ្រឿង​ផងដែរ។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បន្តថា យើង​នឹង​ផ្តល់ជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​នូវ​បទពិសោធន៍​ដើរ​ផ្សារ​ទំនើប​ពិសេស​ប្លែក ប្រកបដោយ​បរិយាកាស​ស្រស់ស្រាយ​បែប​ធម្មជាតិពិត។ លើសពីនេះ​ការ​រចនា​ផ្សារ​ទំនើប​នេះ រួម​ប​ញ្ចួ​ល​នូវ​រចនាបទ​វប្ប​ធ៌​ម ប្រវត្តិសាស្ត្រ​ខ្មែរ ជាមួយនឹង​បែបផែន​ជីវិត​ទំនើប​ទាន់សម័យ​ផងដែរ។

ផ្សារ​ទំនើប PH Eco Mall មាន​ផ្ទៃក្រឡា​សំណង់២៦៨,០០០ម៉ែត្រការ៉េ និង​ផ្ទៃ​ជួល​ជិត៩ម៉ឺន​ម៉ែត្រការ៉េ។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បន្តថា ផ្សារ​ទំនើប​នេះ​នឹងធ្វើ​ឲ្យ​គំរោង​ស្តារ​ផ្លា​ទី​នឹម ក្លាយជា​ទីក្រុង​មួយ​មាន​ភាពទំនើប​ស៊ី​វិ​ល័យ សម្បូរបែប​បន្ថែម​លើ​សាលារៀន​លំដាប់​អន្តរជាតិ ក្លឹប​កីឡា​ដែលមាន​ទីលាន​វាយ​កូន​ហ្គោល ក្លឹប​បាល់ទាត់ បាល់បោះ​ដែល​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។

PH Eco Mall ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ឋ​ថ្មី​មួយ នៃ​ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប។

នៅពេល​លើកឡើង​ពី​ការប្រកួតប្រជែង លោក​ឧកញ៉ា​ថៃ ម៉េង​លី​បាន​បញ្ជាក់ថា នៅ​កម្ពុជា​មិនទាន់មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ច្រើន​នៅឡើយ​ទេ មានតែ​ផ្សារ AEON Mall I និង AEON Mall II ហេតុនេះ​អ្វីដែល​យើង​វិនិយោគ​គឺ​ផ្តោតលើ​ទីតាំង​ខុសគ្នា និង​មាន​ស្តង់ដា​អន្តរជាតិ ខណៈដែល​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​ប្រជាជន​បស់​យើង​កើនឡើង ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា យើង​ជឿជាក់ថា​គំរោង​នេះ​នឹង​ទទួលបាន​ជោគជ័យ។

លោក​ប៉ែន សុខ​គា​នាយក​ផ្នែក​វាយតម្លៃ នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែងថា  ការវិនិយោគ​ផ្សារ​ទំនើប​នៅ​កម្ពុជា ពី​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​មានការ​កើនឡើង ដោយសារ​កំលាំង​ទិញ​ពី​សំណាក់ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​កើនឡើង និង​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ កំនើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ឲ្យ​លំហូរ​ទុនវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​កើនឡើង​ខ្លាំង។

លោក​បន្តថា “ការវិនិយោគ​ផ្សារ​ទំនើប​នានា ក៏​ធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​វិស័យនេះ​មានការ​កើនឡើង​នូវ​ការប្រកួតប្រជែង​ផងដែរ ប៉ុន្តែ​កំនើនប្រជាជន​ក្នុង​ទីក្រុង និង​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ នឹង​ជួយ​ធ្វើ​ឲ្យ​ការវិនិយោគ​បែបនេះ​ទទួលបាន​ជោគជ័យ”៕

លំនៅដ្ឋាន​តម្លៃ ១១០លាន​ដុល្លារ The Palm ប្រកាស​លក់​ផ្លួ​វ​ការ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ នៅ​ទីបំផុត The Palm តម្លៃ​វិនិយោគ១១០លាន​ដុល្លារ​អាមេរិក​បានប្រកាស​លក់​ជា​ផ្លូវការ​ហើយ ចាប់តាំងពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។

គំរោង​លំនៅដ្ឋាន​បែប Resort ប្រណីត​មិន​ធ្លាប់មាន​នោះទេ នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​គម្រោង​នេះ​មាន​លក្ខណៈពិសេស និង​ជា​គំនិត​រចនា​ដំបូង​របស់​អ្នក​អភិ​វ​ឌ្ឃ​ន៏​សិង្ហ​បុរី។

យោងតាម​ព៌​ត​មាន​ពី​ក្រុមហ៊ុន​ដែល​ទទួលបាន​សិ​ទ្ឋ​លក់​គំរោង​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៦ ធ្នូ​នេះ​ថា គម្រោង​បុរី​លំនៅដ្ឋាន The Palm ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចម្ងាយ​ប្រមាណ៤គីឡូម៉ែត្រ ពី​គល់ស្ពាន​ព្រះមុនីវង្ស ដែល​ត​ភ្ជាប់​រហូតដល់​មាត់ទន្លេ ក្នុងភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពី​គេ មិន​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី។

គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ ជា​ផ្លូវការ​នៅ​ដើមឆ្នាំ២០១៨នេះហើយ ដែល​នឹង​ចំណាយ​ទុនវិនិយោគ​សាងសង់​ប្រមាណ១១០លាន​ដុល្លារ​អាមេរិក។ គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ​ផាម នឹងមាន​ការសាងសង់​វីឡា​កូនកាត់ Clusters ចំនួន ២០៤វីឡា ជា​លក្ខណៈ​បឹង​កា​ឡូ ១៦វីឡា និង​មាន​កន្លែង​ចត​អូប័រ ជាពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹង​កា​ឡូ។ ហើយ​វីឡា​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ផ្ទៃ​ទន្លេ ហើយ​ផ្ទះ​និមួយៗមាន​ជណ្តើរយន្ត​ផងដែរ។

បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សាធារណជន ដែលជា​អ​ថិ​តិ​ជន​នៅក្នុង​គម្រោង​អគារ​លំនៅដ្ឋាន ខុន​ដូរខ្ពស់ទំនើបៗនៅក្នុង​ទីក្រុង​ភ្នំពេញ​កន្លងមក នៅពេល​នេះដែរ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុប កំពុង​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​ដ៏​ប្រណីត​មួយទៀត​នៅតាម​មាត់ទន្លេ។

លោក​ឧកញ៉ា​បន្តថា គម្រោង The Palm នេះ សាងសង់​នៅលើ​ផ្ទៃដី​ចំនួន ៣,៧ហិកតា។ គម្រោង​នេះ​ខុសប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើ​ល ប្រ៊ី​ដ បាន​អភិវឌ្ឍ​សាងសង់​រួចមកហើយ ដូចជា គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់៤៥ជាន់ The Bridge និង​អគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ ដែលមាន​ឈ្មោះថា The Peak។ ហើយ​គម្រោង​ទាំងពីរ​នេះ ទទួលបាន​ការគាំទ្រ​និង​មាន​ភាពជោគជ័យ​យ៉ាងខ្លាំង។

លោក​ឧកញ៉ា សៀ ឫទ្ធី​អគ្គនាយក​ក្រុមហ៊ុន World Bridge Groupបាន​ថ្លែងថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន The Palm  នៅ​តំបន់​នោះ ដោយសារតែ​មើលឃើញថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពី​រត​ភា្ជ​ប់ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់ទន្លេ ដែល​បង្ក​លក្ខណៈពិសេស​សម្រាប់​ការអភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយជា រី​ស៊​ត ដ៏​ប្រណីត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ៕

តើ​អាចទាក់ទង​ព៌​ត​មាន​ទាក់ទង​នឹង​ការលក់​គំរោង​នេះ តាមរយៈ​ណា? អតិថិជន​អាច​សាកសួរ​ព​ត័​មាន​លំអិត និង ទំនាក់ទំនង​ផ្នែក​លក់ 067 / 070 / 085 787 888។

លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​បញ្ជាក់ថា “អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​ត្រូវតែ​ទទួលបាន​ជោគជ័យ បើ​មិន​ជោគជ័យ​ខ្ញុំ​មិន​ធ្វើ​នោះទេ”៕

បុរី The Flora ស្វាគមន៍អតិថិជន បន្ទាប់បញ្ចប់ការសាងសង់ជាស្ថាពរ

0

ដោយ : រ៉ាវី
ក្រោយពេលទទួលបានជោគជ័យក្នុងការលក់គេហដ្ឋានស្អាតទាន់សម័យរបស់ខ្លួន អស់ជាច្រើនគំរោងរួចមកពេលនេះ បុរី The Flora ក៏បានដាក់បង្ហាញផ្ទះគំរូថ្មីរបស់ខ្លួនដែរទើប​ នឹងបញ្ចប់ការសាងសង់ថ្មីៗនេះ អោយអតិថិជន ចូលទស្សនាជាផ្លូវការផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្នុងឳកាសដាក់បង្ហាញផ្ទះគំរូនេះដែរ អតិថិជនទាំងអស់នឹងទទួលបានឳកាសបញ្ចុះតំលៃពិសេសរហូតដល់ $ 3, 000 សម្រាប់ការកក់ផ្ទះ ដែរនឹងផ្តល់ជូនរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 តែប៉ុន្នោះ។
បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដែរធ្លាប់មានកេរ្តិ៍ឈ្មោះ រយៈពេលមួយឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រ យ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែល វិស័យអចលទ្រព្យមួយនេះ កាន់តែរីកចម្រើន ខ្លាំង ក៏ដូចជាតំរូវការ កាន់តែមានច្រើនឡើងៗផងដែរ។ ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ផ្ទះគំរូរ​បស់ បុរី ឌឹ ផ្លរ៉ា (The Flora) ដែលសាងសង់ តាមស្ដង់ដារ គុណភាពខ្ពស់ រចនាយ៉ាងប្រណិត គ្រប់ប្រភេទ ទីតាំងល្អ បរិយាកាសស្រស់ស្រាយបរិសុទ្ធ ត្រូវបានសាងសង់រួចជាស្ថានពរហើយ ជាមួយនឹងការប្រកាសអញ្ជើញអតិថិជនមកទស្សនា ស្វែងយល់ពីលក្ខណៈពិសេសទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា បុរី The Flora ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសំណង់គេហដ្ឋានរឹងមាំ ទីតាំងល្អ មិនឆ្ងាយពីទីក្រុង និងមានម៉ូតទាន់សម័យនៃសតវត្សទី21ដែរជាម៉ូតផ្ទះថ្មីប្លែកដាច់ពីគេ ហើយថែមទាំងមានគេហដ្ឋានច្រើនសម្បូរបែបទៅតាមតម្រូវការអតិថិជន ៕

កម្ពុជារៀបចំវេទិកាធុរកិច្ចកម្ពុជាសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ២០១៧

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-សិង្ហបុរីនៃសហព័ន្ធរុស្ស៊ី បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។
វេទិកាធុរកិច្ចនេះ ត្រូវបានធ្វើឡើងក្រោមសហប្រធានលោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Tatiana VALOVAYA សមាជិកក្រុមប្រឹក្សាភិបាល សម្រាប់សមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ច នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯក​អគ្គរដ្ឋទូតរបស់ប្រទេសសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងតំណាងមកពីវិស័យឯកជននៃភាគីទាំងពីរ ដែលគ្របដណ្តប់វិស័យសំខាន់ៗ រួមមាន ទេសចរ​ណ៍ កសិកម្ម សុខាភិបាល ព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងផ្លូវអាកាស សំណង់ កាត់ដេរនិងវាយនភ័ណ្ឌ និងតំបន់សេដ្ឋកិច្ចពិសេស សរុបប្រមាណ ១៥០នាក់។ យោងតាមសេចក្តីប្រកាសព៌តមានពីវេទិកានេះ ដែលបានរៀបចំធ្វើនៅថ្ងៃទី១៦ ធ្នូនេះបានឲ្យដឹងថា វេទិកានេះរៀបចំឡើងមានគោលដៅ បើកផ្លូវឲ្យអាជីវករ និងវិនិយោគិនរបស់ភាគីទាំងពីរ ដើម្បីស្វែងរកឱកាស និងបង្កើតសម្ព័ន្ធភាពថ្មី ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃភាគីទាំងពីរ។ ការចូលរួមរបស់វិស័យឯកជននៃភាគីទាំងពីរមានសារៈសំខាន់ណាស់ ដោយវិស័យឯកជនជាអ្នកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគឲ្យកាន់តែទូលំទូលាយ និងជាពិសេសគាំទ្រក្នុងការបើកទីផ្សារថ្មី តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(Cambodia-EAEUFTA) ដែលនឹងបង្កើតនូវឱកាសដ៏សម្បូរបែបសម្រា​ប់វិស័យឯកជនពីកម្ពុជា និងប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។ លើសពីនេះទៀត គណៈប្រតិភូសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ីក៏បានទៅបំពេញ ទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីរោងចក្រនិងសហគ្រាសនានា ដែលកំពុងមានប្រតិបត្តិការនៅទីនោះ ក៏ដូចជាសក្តា​នុពល និងអត្ថប្រយោជន៍ផ្សេងៗដែលតំបន់សេដ្ឋកិច្ចនេះផ្តល់ជូន៕