Minimal impact from Australia’s ban on foreigners buying homes

The Australian government has announced a two-year ban on foreigners buying homes on the secondary market, starting this April until March 31, 2027. The ban, part of efforts to tackle surging house prices, is expected to free up around 1,800 homes per year for local buyers.

Overseas investors will still be able to acquire houses in Australia, but only those off-the-plan or those still under planning.

Australian home prices have been on a steady increase over the past 10 years. Knight Frank Property Hub executive director for international projects Adrian Yeoh says, “Brisbane’s median house price went up from A$451,000 (RM1.3 million) to A$885,500 — a 96% increase in 10 years.
Likewise, Melbourne’s median house price rose from A$634,921 to A$1,261,070.

“There are several reasons behind this increase. Low interest rates before 2022 made it easier to borrow money, which led to more property purchases. Also, Australia’s population has grown, mostly because of migration, which has raised the need for houses.

“Furthermore, the limited number of houses, construction costs and delays in building [completions] have added to the rising prices. Foreign investment is another factor, especially in big cities where overseas buyers often look for luxury homes, even though they are just a small part of the total market,” he adds.

Yeoh points out that since this ban only targets the purchase of existing homes, Malaysians who already own property in Australia will not be impacted. However, he advises them to keep an eye on market shifts due to the ban.

“One effect might be that property prices in some locations could hold steady or drop slightly due to less foreign competition.

Meanwhile, demand for rentals could rise,” he says, explaining that individuals may choose to rent rather than purchase a property. “This could be a good chance for property owners to rent out their assets.”

Source: The Edge Malaysia

Over 100 factories shut down monthly for 2nd year: KResearch

Kasikorn Research Centre reports that factories remain at risk of closure in 2025. In 2024, despite more openings than closures, an average of more than 100 factories per month shut down for the second consecutive year.

The overall outlook remains
negative, as seen in the past two years (2023-2024). The net increase in new factories, after deducting closures, has dropped to 52 per month, down from 127 per month in 2022-2023.

Industries most affected by closures in 2024 include those facing structural production issues, declining demand, and intense competition, such as furniture, electronics, apparel, automotive, and steel. Both small and large factories in these sectors have shut down, aligning with a continued decline in their production indices.

Small and medium-sized enterprises (SMEs) have been hit hardest, with total registered capital of closed factories in 2024 standing at 47.83 billion baht, 3.8 times lower than in 2023, reflecting persistent challenges for small manufacturers.

On the positive side, newly opened factories continue to absorb labour, preventing a severe employment crisis. However, working hours in manufacturing are declining, impacting workers’ incomes.

In 2024, new factories hired an average of 36 workers per facility, higher than the 28 workers per factory affected by closures. However, the impact varies by industry, business size, and location.
Thailand’s Industrial Production Index (IPI) has been in decline for nine consecutive quarters, with Q4 2024 contracting by 2.0% year over year. Rebuilding competitiveness will require structural adjustments, which won’t be easy.

Source: The Nation

តើការហាមឃាត់មិនឱ្យជនបរទេសទិញផ្ទះដែលមានស្រាប់នឹងអាចធ្វើឱ្យតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីធ្លាក់ចុះឬទេ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank បានគូសបញ្ជាក់ឱ្យដឹងថា តម្លៃ​ផ្ទះ​នៅ​ក្នុងប្រទេសអូស្ត្រាលី​បាន​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ ដោយសារកត្តានានា ដូចជាកំណើនប្រជាជន និងការផ្គត់ផ្គង់នៅមានកម្រិត។

តួយ៉ាង តម្លៃផ្ទះជាមធ្យមនៅទីក្រុង Melbourne បានកើនឡើងពី៦៣៤.៩២១ដុល្លារអូស្ត្រាលី(ប្រហែល៤០០.៨២៥ដុល្លារអាមេរិក) ដល់ចំនួន១.២៦១.០៧០ដុល្លារអូស្ត្រាលី(ប្រហែល៧៩៦.១១៣ដុល្លារអាមេរិក)ក្នុងមួយយូនីត។

ជាមួយគ្នានេះ តម្លៃផ្ទះជាមធ្យមនៅទីក្រុង Brisbane បានកើនឡើងពី៤៥១.០០០ដុល្លារអូស្ត្រាលី(ប្រហែល២៨៤.៦៨២ដុល្លារអាមេរិក)ដល់ចំនួន៨៨៥.៥០០ដុល្លារអូស្ត្រាលី(ប្រហែល៥៥៩.០៦០ដុល្លារអាមេរិក)ក្នុងមួយយូនីត។

លោក Adrian Yeoh អ្នកជំនាញនៅក្រុមហ៊ុន Knight Frank Property Hub បានអះអាងថា កម្រិតអត្រាការប្រាក់ទាបមុនឆ្នាំ២០២២ បានធ្វើឱ្យអតិថិជនងាយស្រួលក្នុងការខ្ចីប្រាក់ ដែលនាំឱ្យការទិញផ្ទះកើនឡើង។

ម្យ៉ាងវិញទៀត ចំនួនប្រជាជននៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ដោយសារលំហូរជនបរទេស។ការណ៍នេះបានបង្កើនតម្រូវការទិញផ្ទះសម្រាប់ការស្នាក់នៅ និងការវិនិយោគ។

លើសពីនោះ ការកើនឡើងនៃតម្លៃសម្ភារៈសំណង់ ការផ្គត់ផ្គង់ចំនួនលំនៅដ្ឋានថ្មីនៅមានកម្រិត និងការពន្យារពេលក្នុងការបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍ ក៏ជាមូលហេតុជំរុញឱ្យតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីកើនឡើងផងដែរ។

ការវិនិយោគពីបរទេសជាកត្តាមួយផ្សេងទៀត ដែលជំរុញឱ្យតម្លៃផ្ទះកើនឡើង។ជាពិសេស អតិថិជនបរទេសតែងតែស្វែងរកទិញផ្ទះប្រណីតនៅក្នុងបណ្តាទីក្រុងធំៗរបស់ប្រទេសអូស្ត្រាលី។

ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសហាមប្រាមមិនឱ្យជនបរទេសទិញផ្ទះដែលមានស្រាប់នៅក្នុងប្រទេសរបស់ខ្លួនសម្រាប់រយៈពេល២ឆ្នាំ ដោយគ្រោងចាប់ផ្តើមចូលជាធរមានចាប់ពីខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។

លោក Adrian Yeoh បានលើកឡើងថា “ការហាមប្រាមនេះនឹងធ្វើឱ្យតម្លៃ​ផ្ទះ​នៅ​ទីតាំង​មួយចំនួនស្ថិតក្នុងសភាពទ្រឹង ឬ​អាចធ្លាក់​ចុះ​បន្តិច​ ដោយសារ​ការ​ប្រកួតប្រជែង​ពី​ជនបរទេស​នឹងថមថយចុះ”។ ទន្ទឹមនឹងនេះ តម្រូវការជួលផ្ទះអាចនឹងកើនឡើង។

លោក Adrian Yeoh បានបញ្ជាក់បន្ថែមថា“បុគ្គលជាច្រើនអាចជ្រើសរើសការជួលជាជាងការទិញ។នេះអាចក្លាយជាឱកាសដ៏ល្អសម្រាប់ម្ចាស់អចលនទ្រព្យក្នុងការជួលផ្ទះរបស់ពួកគេទៅឱ្យអតិថិជន”៕ប្រភព: The Edge Malaysia៕

គំរោងសាងសង់ស្ពានដ៏វែងនៃគំរោងផ្កូវល្បឿនលឿនភ្នំពេញ បាវិតបាននិងកំពុងដំណើរការសាងសង់

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលប៉ះពាល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ -ថ្មគរ)។

សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង លោកស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង រួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អាជ្ញាធរអគ្គិសនី អគ្គិសនីកម្ពុជា ក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសWACC  បានចុះពិនិត្យរួមគ្នា ដើម្បីជំរុញដោះស្រាយផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាបណ្តាញបង្គោលខ្សែអគ្គិសនី ប្រព័ន្ធទឹកស្អា​ត បណ្តាញខ្សែកាបអុបទិកជាដើម  ដែលរងផលប៉ះពាល់ដោយសារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)។

ការដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋស្ទើតែបញ្ចប់ទាំងស្រុង ដែលផ្តល់លទ្ធភាពឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធអាចដំណើរការរុះរើ កែសម្រួលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងរៀបចំឡើងវិញរួចរាល់មុនចូលឆ្នាំប្រពៃណីជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើការអនុវត្តគម្រោងទាំងមូលបានរលូន និងបញ្ចប់ទាន់ពេលវេលា។

បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹក ក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ទាំងផ្នែកខាងលិច និងខាងកើត ដើម្បីបំពាក់សម្ភារគ្រឿងចក្រ ខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងសរុប៣៧០០ម៉ែត្រ ក្នុងនោះ តួស្ពានប្រវែងសរុប១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង២១០០ ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ចំនួន៤៨ខែ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ)ជាផ្នែកមួយនៃគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគិតត្រឹមដើមខែមីនា ឆ្នាំ២០២៥នេះ សម្រេចបាន៧%ហើយ៕

ទីផ្សារ​អចលនទ្រព្យ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុងគូឡាឡាំពួររបស់ម៉ាឡេសុីអាចរក្សាបានកំណើនវិជ្ជមាននៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារ​អចលនទ្រព្យ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុងគូឡាឡាំពួរ និងរដ្ឋ Selangor របស់ប្រទេសម៉ាឡេសុីត្រូវបានគេព្យាករណ៍ថា នឹងមាន​ស្ថិរភាព​នៅក្នុង​ឆ្នាំ២០២៥នេះ។

ក្រុមហ៊ុនភ្នាក់ងារប្រឹក្សាអចលនទ្រព្យ Henry Butcher ក្នុងប្រទេសម៉ាឡេសុីបានអះអាងថា“ទីផ្សារលំនៅដ្ឋាននឹងបន្តសម្រេចបានកំណើនជាវិជ្ជមានទាំងការលក់ និងតម្លៃ។ប៉ុន្តែ កំណើននោះនឹងស្ថិតក្រោមអត្រា១០ភាគរយ ដោយសារអតិថិជននៅតែរក្សាការប្រុងប្រយ័ត្ន”។

ការបន្តរក្សាបាននូវស្ថិរភាព និងកំណើននៃទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរ និងរដ្ឋ Selangor នឹងចូលរួមចំណែកដល់ការកាត់បន្ថយបន្ថែមទៀតនូវការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ ខណៈតម្លៃ​ផ្ទះ​ក៏អាច​នឹង​កើន​ឡើង​ផង​ដែរ។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នឹងអាចផ្តោតលើការសាងសង់ផ្ទះមានតម្លៃចន្លោះពី៥០មុឺនរីងហ្គីតទៅ១លានរីងហ្គីត(ប្រហែល១១១.៨៧៥ដុល្លារទៅ២២៣.៧៥១ដុល្លារ)នៅទីក្រុងគូឡាឡាំពួរ និងសាងសង់ផ្ទះមានតម្លៃសមរម្យចាប់ពី៥០មុឺនរីងហ្គីតចុះក្រោមនៅក្នុងរដ្ឋ Selangor ។

ទីភ្នាក់ងារ Henry Butcher បានលើកឡើងថា កត្តាស្ថិរភាពនយោបាយ ក៏ដូចជាកំណើនសេដ្ឋកិច្ចដ៏រឹងមាំនឹងផ្តល់បរិយាកាសអំណោយផលសម្រាប់ប្រជាជនម៉ាឡេសុី និងជនបរទេសក្នុងការពិចារណាទិញផ្ទះ ឬការបណ្តាក់ទុនវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋាន។

ម៉្យាងវិញទៀត បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវបានគេរំពឹងទុកថា នឹងអាចដំឡើងតម្លៃផ្ទះរបស់ខ្លួននៅក្នុងឆ្នាំ២០២៥នេះ ស្របពេលថ្លៃដើមនៃសម្ភារៈសំណង់កើនឡើងខ្ពស់។

ទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ខាងក្រៅដូចជា ការបន្តអូសបន្លាយនៃសង្រ្គាមនៅតំបន់ហ្គាហ្សា និងសង្គ្រាមបញ្ឆេះដោយរុស្សុីនៅប្រទេសអ៊ុយក្រែន ជាកត្តាដែលអាចជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។

លើសពីនេះ ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចបណ្តាលឱ្យក្រុមវិនិយោគិនប្រកាន់យកជម្រើសប្រុងប្រយ័ត្នជាជាងការប្រថុយប្រថានដើម្បីរង់ចាំមើលសភាពការណ៍កាន់តែច្បាស់៕ប្រភព: New Strait Times៕

ការបិទរោងចក្រនៅក្នុងប្រទេស​ថៃអាច​នឹង​មានស្ថានភាព​កាន់តែធ្ងន់ធ្ងរនៅឆ្នាំ២០២៥នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានឱ្យដឹងថា ការបិទរោងចក្រនៅក្នុងប្រទេស​ថៃអាច​នឹង​មានស្ថានភាព​កាន់តែធ្ងន់ធ្ងរនៅឆ្នាំ២០២៥នេះ ដោយសារ​តែការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។

មជ្ឈមណ្ឌល​​ Kasikorn បន្តថា ការបិទរោងចក្រកាលពីឆ្នាំ២០២៤ មានចំនួនជាង១០០រោងចក្រក្នុងមួយខែ​​។ ក្នុងនោះ ​ការបិទសហគ្រាសធុនតូច និងមធ្យម (SMEs) ​មាន​ចំនួនច្រើន​ជាង​គេ​ ដោយសារ​តែ​ការធ្លាក់ចុះនៃលំហូរមូលធន។

ជាមធ្យម បណ្តាក្រុមហ៊ុន ដែលបានបិទរោងចក្រនៅក្នុងប្រទេសថៃកាលពីឆ្នាំ២០២៤មានទំហំដើមទុនវិនិយោគតិចជាងរោងចក្រដែលបានបិទទ្វារនៅឆ្នាំ២០២៣ ចំនួន៣,៨ដង​។

គិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២២ គេបានសង្កេតឃើញមានការបិទរោងចក្រចំនួន៤.៨៥៥កន្លែង និងការបើករោងចក្រថ្មីចំនួន១.៨១៨កន្លែង។ តួលេខនេះ​បង្ហាញថា រោងចក្រប្រមាណ១២៧កន្លែងបាន​បិទទ្វារជាមធ្យមក្នុងមួយខែ។ ​​

ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ គេសង្កេតឃើញមានការបិទរោងចក្រចំនួន៤.៣០២កន្លែង និងការបើករោងចក្រថ្មីចំនួន៣.០៣៤កន្លែង។ តួលេខនេះ​បង្ហាញថា ជាមធ្យម មានរោងចក្រចំនួន៥៣កន្លែងបិទទ្វារក្នុងមួយខែ។

ស្ថាប័ន K-Research បានកត់សម្គាល់ថា រោងចក្រឧស្សាហកម្មគ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច កាត់ដេរ យានយន្ត និងដែកថែប បានបិទ​ទ្វារច្រើនជាងគេ។

កត្តាសំខាន់ៗ ដែលនាំឱ្យរោងចក្រទាំងនោះសម្រេចចិត្ដបិទទ្វារ រួមមាន​ ​​ការធ្លាក់ចុះនៃកំណើន​សេដ្ឋកិច្ច​ថៃ​​​​ និងតម្រូវការក្នុងស្រុក រួមទាំងបញ្ហា​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​ផលិតកម្ម​ ដែល​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​
បន្តធ្លាក់ចុះ។

ទន្ទឹមនឹង​នោះ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន និងការប្រកួតប្រជែងកាន់តែខ្លាំង​​ឡើងទាំង​ក្នុង​ស្រុក និងទំនិញនាំចូលក៏បានជះផលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសថៃផងដែរ៕ប្រភព: Bangkok Post៕

រដ្ឋមន្រ្តីទេសចរណ៍ជួបពិភាក្សាជាមួយភាគីអាល្លឺម៉ង់ ដើម្បីជម្រុញការតភ្ជាប់ជើងហោះហើរត្រង់

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និង​អាល្លឺម៉ង់ បាន​ពិភាក្សា​គ្នា​អំពី​គម្រោង​នៃ​ការ​​តភ្ជាប់ ជើងហោះហើរត្រង់រវាង​ប្រទេស​ទាំង២ នៅ​ពេល​អាកាសយាន្តដ្ឋាន​អន្តរជាតិតេជោ​បើក​​ដំណើរ​ការ​។

    កាលពី​ឆ្នាំ​២០២៤ មាន​ជន​ជាតិ​អាល្លឺម៉ង់ប្រមាណ៧,៥ ​ម៉ឺន​នាក់​បាន​​ធ្វើ​ដំណើរ​មក​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ហួត ហាក់ កាល​ពី​ដើម​សប្តាហ៍​នេះបាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ ក្រសួង​ទេសចរណ៍​កម្ពុជា ​ទៅ​ចូល​រួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin ក្នុង​ទីក្រុងប៊ែរឡាំង សាធា​រណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

នៅ​ក្នុង​​​​ជំនួប​​​នៅ​ទីក្រុង​ប៊ែរឡាំង កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា រវាង​លោក ហួត ហាក់ ជាមួយនឹង ​​លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ភាគី​ទាំង​២ បាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ពី​លទ្ធភាព ​ក្នុង​ការ​សិក្សា​ពី​គម្រោងការតភ្ជាប់ ជើងហោះហើរត្រង់រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ។

ភាគី​ទាំង ២ បាន​យល់​ស្របគ្នា​ថា ការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនភ្ញៀវ​ទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយា​យភាសាអាល្លឺម៉ង់ មកកាន់​ប្រទេស​កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប៦,៧លាន​នាក់ កើន​ឡើង២២,៩​​ភាគ​រយ​បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ដែល​មាន​ចំនួន ៥,៤៥ លាន​នាក់​។​

ក្នុង​ចំណោមភ្ញៀវអន្តរជាតិទាំង​នោះ ​​ជន​ជាតិ​អាល្លឺម៉ង់ មាន​ចំនួន៧៤,៨៦១នាក់ កើន​ឡើង១៨,៨​ភាគរយ ដោយ​ក្នុង​នោះភ្ញៀវ​ទេសចរ មាន​ចំនួន៦៩,៥២២​នាក់ ក្រៅ​ពី​នោះគឺ​ជា​ធុរកិច្ច​ជន​។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​លើកឡើងថា ស្ថាន​ភាព​ចំនួន​​ភ្ញៀវ​ទេសចរ​​បរទេស ​ដែល​មក​ទស្សនា​ប្រាសាទបុរាណ ​ក្នុង​ខេត្ត​សៀម​រាប​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ចាប់​​ពី​ចុង​ឆ្នាំ​២០២៤មក។

លោកបញ្ជាក់ថា “កំណើន​នេះ​ អាច​មក​ពី​កត្តា​រួម​ផ្សំមួយ​ចំនួន​ដូច​ជា ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​សកល ព្រម​ជា​មួយ​នឹង​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល​ និង​ផ្នែក​ឯកជន​កម្ពុជាលើ​ការ​​ផ្សព្វផ្សាយ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អាកាសយានដ្ឋាន និង​កំពង់ផែ​ជាដើម”។​

លោក​បន្ថែម​ទៀត​ថា ​​កំណើន​ជើងហោះហើរ​ត្រង់​ ពីក្រៅ​ប្រទេស​មក​កម្ពុជា ក៏​ជា​ចំណែក​សំខាន់​ធ្វើ​ឱ្យ​កម្ពុជា ​ទទួល​បាន​ភ្ញៀវ​ច្រើន​ផងដែរ។

លោកខៀវ ធីបានបញ្ជាក់ទៀតថា ​ជាការ​ល្អ​ណាស់​​ប្រសិន​បើ​មាន​ជើងហោះហើរ​អន្តរជាតិ​ កាន់​តែ​ច្រើន​ចូល​មក​កម្ពុជា​។ ​វា​នឹង​កាន់​តែ​ពិសេស​បន្ថែម​ទៀត​ ប្រសិន​បើ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ធំៗ អាច​មក​ចុះ​ចត​ផ្ទាល់​ នៅ​អាកាសយាន្ត​ដ្ឋាន​អន្តរជាតិ ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ប្រាសាទបុរាណ​ដ៏ល្បីល្បាញ​លើ​ពិភពលោក”៕

ទូរទស្សន៍ដ៏ល្បីCNNចុះផ្សាយដោយលើកឡើងពីកិត្យានុភាពព្រលានយន្តហោះអន្តរជាតិតេជោ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ  លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាប់ជាស្ថាបត្យកម្ម ដ៏មានឥទ្ធិពលរបស់ពិភពលោក ដែ​លផ្សព្វផ្សាយដោយCNN ដោយរចនាបទឡើងពីក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬។

លើកឡើងក្នុងកម្មវិធីមួយ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា “កន្លងមកនេះពាក់ព័ន្ធទៅនឹងកិត្ដិនាម និងសក្ដានុពល នៃអាកាសយានដ្ឋានអន្ដរជាតិតេជោថ្មីនេះ យើងដឹងស្រាប់ហើយថា ថ្មីៗនេះគឺទូរទស្សន៍CNN បានផ្សព្វផ្សាយ និងលើកសរសើរ អំពីសមទ្ធិផលនៃការសាងសង់ អាកាសយានដ្ឋាននេះ”។លោកបន្ថែមថា “យើងដឹងហើយថា ស្ថាបត្យកម្មដែលរៀបចំរចនាបទឡើង ដោយក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 មិនមែនជាការចៃដន្យនោះទេ គឺមានការចូលរួមដេញថ្លៃ សម្រាប់ឌីហ្សាញអាកាសយានដ្ឋានថ្មីនេះ”។

លោកស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលក្រុមហ៊ុនភាគច្រើន តែងតែយកលំនាំតាមក្រុមហ៊ុននេះ នៅពេលដែលចេញគម្រោងនីមួយៗ។

នាពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១។

ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកា​សយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥៕

លោកយិន លាងគង់ផ្ញើរសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ក្នុងទិវាអន្តរជាតិនារី៨មិនា

ដោយៈ សហការី

    ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រpropertyarea.asia & Cambodiafinancialtimes.com​ លោកយិន លាងគង់ នៅថ្ងៃទី៧ ឆ្នាំ​២០២៥នេះ​ បានផ្ញើលិខិតគោរពជូនពរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហ​មកម្ពុជា​ ក្នុងឱកាសខួបទី១១៤ ទិវាអន្តរជាតិនារី​៨ មីនា ឆ្នាំ២០២៥។

លោកយិន លាងគង់បានលើកឡើងថា ក្នុងឱកាសដ៏មហោឡារិក​ឧត្តុង្គឧត្តម ដែលនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងសកលលោក ប្រារព្ធខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃគេហទំព័រទាំងពីរ សូមគោរពសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតសូមមានសុខភាពល្អបរិបូរណ៍កម្លាំង កាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុយឺនយូរ បន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌នាំមុខគេនៅកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នានៃគេហទំព័រpropertyarea.asia& Cambodiafinancilatimes.com សូមគោរពកោតស្ញប់ស្ញែង នូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងសូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិមិត្តរូបនៃស្ត្រីគំរូដ៏ឆ្នើម មានឆន្ទៈមោះមុត មនសិការអង់អាចក្លាហាន ធ្វើមហាពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ដែលមានការវិវឌ្ឍជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។

ក្នុងឱកាសដ៍ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅៗ ទាំងអស់ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ថ្នាក់ដឹកនាំក្រុមហ៊ុនកម្ពុជា ថៃជាង១០០បានរៀបចំកម្មវិធី ជំនួបពាណិជ្ជកម្មរួមគ្នា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនកម្ពុជា ថៃជាង១០០ក្រុមហ៊ុន និងសមាគមពាណិជ្ជកម្មចំនួន៣ បានជួបជុំគ្នានៅក្នុងកម្មវិធីជំនួបពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ាបានអញ្ជើ​ញជាអធិបតី ក្នុងកម្មវិធីជំនួបនេះ និងមានការចូលរួមពីលោកស្រី Ek-on Khunacharoeun ភារធារីស្តីទីនៃស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិស័យឯកជនកម្ពុជា និងថៃជិត៣០០រូប។

កម្មវិធីជំនួបពាណិជ្ជកម្មនេះ រៀបចំដោយក្រសួងពាណិជ្ជកម្មថៃ សហការ ជាមួយស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីស្វែងរក និងពង្រីកទីផ្សារជូនផលិតករ និងពាណិជ្ជករពាក់ព័ន្ធនឹងផលិតផលថែរក្សាសុខភាព និងសម្រស់ ជាពិសេសសម្របសម្រួលស្វែងរកដៃគូអាជីវកម្មរវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ៕