លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងកំពុងជ្រើសរើសCEOថ្មីសម្រាប់ក្រុមហ៊ុនKW Cambodia

0

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងកំពុងជ្រើសរើសCEOថ្មីសម្រាប់ក្រុមហ៊ុនKW Cambodia

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានប្រកាសជ្រសរើស CEO ថ្មីសម្រាប់ក្រុមហ៊ុននេះ ដែលជាអ្នកធ្លាប់សិក្សានៅប្រទេសជឿនលឿន។

លក្ខខ័ណ្ឌនៃការជ្រើសរើស គឺសម្រាប់បេក្ខជនមានចំណុ​ចសំខាន់ៗដូចជា ទី១ មានសញ្ជាតិខ្មែរ និងធ្លាប់ទទួលការអប់រំនៅប្រទេសជឿនលឿន។ ទី២ អាយុពី៣០ ដល់៤០ឆ្នាំ ចេះភាសាខ្មែរ អង់គ្លេស និងចិន ទី៣ មានចំណេះដឹងផ្នែកផ្សារហ៊ុន សេដ្ខកិច្ច និងពាណិជ្ជកម្មអាស៊ាន

លោកឧកញ៉ាបានបញ្ជាក់ថា CEO របស់ KW Cambodia គឺជាតំណែងធំទីពីរ បន្ទាប់លោក ដោយត្រូវធ្វើការងារច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ហើយអត់មានប្រាក់ខែទេ តែអាចទទួលបានភាគហ៊ុនផ្លូវការ របស់ KW Cambodia និងផលប្រយោជន៌ជាច្រើនទៀត

ក្រុមហ៊ុនKW Cambodia មានប្រភពមកពីទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដែលលោកឧកញ៉ា បាននាំចូលមកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងផ្នែកអចលនទ្រព្យ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា

ក្រុមហ៊ុនអន្តរជាតិមួយវាយតម្លៃ និងផ្តល់អនុសាសន៍ទាក់ទងគំរោងព្រែកជីកហ្វូណនតេជោ

0

​ក្រុមហ៊ុនអន្តរជាតិមួយវាយតម្លៃ និងផ្តល់អនុសាសន៍ទាក់ទងគំរោងព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឯករាជ្យCBRE Cambodia បានធ្វើការវាយតម្លៃ ពីផលប្រយោជន៍សេដ្ឋកិច្ច និងអត្ថប្រយោជន៍ដទៃទៀត កើ់តចេញពីគំរោងព្រែកជីកហ្វូណនតេជោ។

យោងតាមរបាយការណ៍វាយតម្លៃរបស់CBRE ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ សីហាបានបង្ហាញថា ព្រែកជីកហ្វូណនតេជោ ជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា ដោយតភ្ជាប់ពីកំពង់ផែស្វយ័តក្រុងភ្នំពេញតាមដងទន្លេមេគង្គ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងនៅឈូងសមុទ្រថៃ។

ផ្លូវទឹកនេះ​នឹង​ហូរឆ្លងកាត់​ខេត្ត​ចំនួន​៤ រួមមាន ខេត្ត​កណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្តកែប។ នៅក្នុងគម្រោង​នេះ​ រួម​មាន​ការ​សាង​សង់​ទំនប់​ចំនួន៣ និង​ស្ពានចំនួន១១ខ្សែ។ ព្រែកជីកនេះ មានទទឹងប្រវែង១០០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ និងមានសមត្ថភាពផ្ទុកនាវាធំៗ។

ការវាយតម្លៃដដែលបានបង្ហាញថា ព្រែកជីកនេះ កំពុងត្រូវបានអភិវឌ្ឍន៍ឡើង ក្រោមកិច្ចសន្យា​ទម្រង់BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ)។ កំណាត់ផ្លូវទឹកប្រវែង២១គីឡូម៉ែត្រដំបូង នឹងគ្រប់គ្រង ដោយកំពង់ផែស្វយ័តភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងក្រុមហ៊ុនក្នុងស្រុក Oversea Cambodian Investment Corporation (OCIC)

កំណាត់ផ្លូវទឹកបន្ទាប់ ប្រវែង១៥៩គីឡូ​ម៉ែត្រនឹងជាការវិនិយោគរួមគ្នា ដោយកំពង់ផែស្វយ័តទាំង២ និងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)

នៅពេលសាងសង់បញ្ចប់រួចរាល់ ព្រែកជីកហ្វូណនតេជោនឹងបង្កើនសមត្ថភាព នៃការដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកខ្លាំង នាពេលបច្ចុប្បន្នលើកំពង់ផែរបស់ប្រទេសវៀតណាម។

រដ្ឋាភិបាលកម្ពុជាបានគូស ​បញ្ជាក់ពីការព្យាករណ៍ថា ព្រែ​កជីកនេះ នឹងរកប្រាក់ចំណូលបានចំនួន៨៨លានដុល្លារ ក្នុងឆ្នាំដំបូង ដោយរំពឹងថា នឹងកើនឡើងដល់៥៧០លានដុល្លារ ក្នុងមួយឆ្នាំនៅឆ្នាំ២០៥០។ ការព្យាករណ៍ ក៏បានគូសរំលេចអំពីផលចំណេញសេដ្ឋកិច្ច ត្រឡប់មកវិញពីការវិនិយោគលើព្រែកជីកហ្វូណនតេជោ (IRR) ចាប់ពី២០% ទៅ៣១%។

ចំនួននេះមានកម្រិតខ្ពស់ជាង មធ្យមភាគ១២% ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា បច្ចុប្បន្ន ទំនិញរបស់កម្ពុជាចំនួន៦៧% ត្រូវបានដឹកជញ្ជូនតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈទំនិញចំនួន៣៣% ទៀ​តត្រូវដឹកជញ្ជូនតាមកំពង់ផែ Cai Mep របស់ប្រទេសវៀតណាម តាមដងទន្លេមេគង្គ។  

នៅពេលព្រែកជីកបើកដាក់ឱ្យប្រើប្រាស់ ទំនិញកម្ពុជាត្រូវដឹកជញ្ជូនតាមកំពង់ផែ Cai Mep ត្រូវបានគេរំពឹងថា នឹងថយចុះមកនៅត្រឹម១០%។

គម្រោងព្រែកជីកនេះ ក៏មានគោលបំណងកាត់បន្ថយចម្ងា​យធ្វើដំណើរ និងកាត់បន្ថយថ្លៃដើមពី១.០៨៩ដុល្លារ មកនៅសល់ត្រឹម៩៣៤ដុល្លារអាមេរិក ក្នុងមួយTEU បើធៀបការដឹកជញ្ជូនរវាងកំពង់ផែ Cai Mep និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាមួយគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia ជឿជាក់ថា ព្រែកជីកនឹងផ្តល់ផលចំណេញ ផ្នែកសេដ្ឋ​កិច្ចភ្លាមៗ និងបង្កើនជម្រើស សម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា។

CBRE អះអាងថា គម្រោងនេះចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា ដោយចាក់បញ្ចូលសាច់ប្រាក់ប្រមាណ១,៧ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ឬស្មើនឹងចំណែកចំនួន៤២%នៃលំហូរ FDI របស់កម្ពុជាក្នុងឆ្នាំ២០២៣។

លើសពីនេះ ក្នុងរយៈពេលវែង ព្រែកជីកហ្វូណន-តេជោមានសារៈសំខាន់យ៉ាងធំធេង ក្នុងឯករាជ្យភាពពាណិជ្ជកម្ម បន្ថែម ពីលើផលប្រយោជន៍សេដ្ឋកិច្ច។ ព្រែកជីកនេះ ក៏ផ្តល់ឱ្យកម្ពុជា នូវច្រកចូលដោយផ្ទាល់ និងចម្ងាយខ្លីជាងមុនទៅកាន់កំពង់ផែសមុទ្រ ក្នុងខេត្តកំពត និងកំពង់ផែក្រុងព្រះសីហនុ និងជួយពង្រឹងតួនាទី យុទ្ធសាស្ត្ររបស់កម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូន បង្កើនភ័ស្តុភារ និងការប្រកួតប្រជែងពាណិជ្ជកម្ម ក្នុងតំបន់ និងផ្តល់អត្ថប្រយោជន៍ដល់វិស័យឧស្សាហកម្ម។

ដើម្បីអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យភស្តុភារក្នុងតំបន់ ក្រុមហ៊ុន CBRE  បានផ្តល់អនុសាន៍ថា កម្ពុជាចាំបាច់ត្រូវបន្តអភិវឌ្ឍន៍ បណ្តាញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ការស្ថាបនាព្រែកជីកហ្វូណនតេជោបង្ហាញ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវសន្ទស្សន៍នៃការអនុវត្តន៍ភ័ស្តុភារ (LPI) ដោយសារបច្ចុប្បន្ន ការដឹកជញ្ជូនរបស់កម្ពុជា នៅមានសភាពយឺតយ៉ាវបើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់។

កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនចំនួន៣ខ្សែ ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប- ប៉ោយប៉ែត។

រដ្ឋាភិបាលក៏កំពុងរៀបចំផែនការមេ គ្រប់ជ្រុងជ្រោយលើប្រព័ន្ធដឹកជញ្ជូន និងភស្តុភារអន្តរកម្មកម្ពុជាឆ្នាំ ២០២៣-២០៣៣ ដោយត្រូវការទុនវិនិយោគជាង៣៦ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ គម្រោងខ្នាតយក្សក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន និងគម្រោង Land Bridge តម្លៃរាប់ពាន់់លានដុល្លារ របស់ប្រទេសថៃ ក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការដឹកជញ្ជូនរបស់កម្ពុជាផងដែរ៕

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៦៦ភាគរយហើយ

0

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៦៦ភាគរយហើយ

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress)ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។

យោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី២៣ សីហាបានឲ្យដឹងថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តន៍គម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB) ចំនួន១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តន៍ ចំនួន៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ហិរញ្ញប្បទាននេះ មានគោលបំណង សម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។

ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធគ្រប់គ្រ​ងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេស ដល់ស្ថាប័ន  រដ្ឋ។

កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម នៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។

លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្ររួមមាន ទីកំណាត់ទី១ គិតចាប់ពីគីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូ​ម៉ែត្រ ។

កំណាត់ទី២ គិតចាប់ពីគីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។

កំណាត់ទី៣ គិតចាប់ពីគីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។  ផ្លូវ៤គន្លងមានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ។

កំណាត់ទី៤ គិតចាប់ពីគីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។

កំណាត់ទី៥ គិតចាប់ពីគីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។

 

កំណាត់ទី៦ គិតចាប់ពីគីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូ​ម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។

កំណាត់ទី៧ គិតចាប់ពីគីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕

សម្តេចធិបតីបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ឋនៅតាមព្រំដែននិងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួ​ម

0

សម្តេចធិបតីបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ឋនៅតាមព្រំដែននិងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួ​ម

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមដោយផ្ទាល់ទាំងអស់គ្នា។

តាមរយៈសេចក្ដីថ្លែងការណ៍ បង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការកសាងផ្លូវនៅតាមបណ្ដោយព្រំដែន ជាមួយមូលនិធិនេះផងដែរ។

សម្ដេចធិបតីបានបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចនៅពេលនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួម ដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។

សម្ដេចធិបតីបានបញ្ជាក់ថា ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដែលមានគោលដៅពីរ”។

ទី១ កៀរគរថវិកាបន្ថែម និងទី២ ផ្ដល់ឱកាសឲ្យប្រជាពល​រដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ នៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ ទៅលើផ្លូវក្រវាត់ព្រំដែន។

សម្តេចបញ្ជាក់ថា “ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នា កសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពា​របូរណភាពទឹកដីរបស់យើង”

ជាមួយគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវតាមបណ្តោយព្រំដេន ជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន៦៨៦.៩៦គីឡូម៉ែត្រ លើផែនការសរុប១០៦៦គីឡូម៉ែត្រ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បន្ដឆ្លើយតបជាមួយក្ដីកង្វល់ របស់ប្រជាពលរដ្ឋអំពី ការអភិវឌ្ឍខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដោយចាត់ទុកថា ការផ្ដួចផ្ដើមគំនិត បង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដោតសំខាន់លើការកសាង ផ្លូវក្រវាត់ព្រំដែន និងផ្ដល់ដីឲ្យប្រជាពលរដ្ឋ ទៅរស់នៅកាន់តែច្រើន ក៏ដូចជាការពង្រាយ មន្ដ្រីបច្ចេកទេសកសិកម្ម គឺជួយបង្កើតជាសហថាមពល ក្នុងការអភិវឌ្ឍខេត្តទាំង៤នេះតែម្ដង។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំកម្មវិធីចំនួន២បន្ថែមទៀត គឺកម្មវិធីដំណើរកម្សាន្ដដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ផ្ដើមអនុវត្តនៅខែកញ្ញា រហូតចុងឆ្នាំ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជនបានឃើញជាក់ស្ដែង នូវផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍ។

សម្ដេចបានសង្កត់ធ្ងន់ទៀតថា “រាជរដ្ឋាភិបាលសូមធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល”៕

 

Border pass application simplified for Thai-Cambodia crossings

0

Border pass application simplified for Thai-Cambodia crossings

After a trial implementation earlier this year, the automatic extension of the Cambodia-Thailand border pass initiative at city and district administrations in provinces bordering Thailand is simplifying the process for tens of thousands of residents to cross the border.

More than 10,000 residents are using the passes daily to cross into Thailand through the Poipet International Border Checkpoint, following the continuation of the service at the city, according to an August 20 social media post by Banteay Meanchey provincial governor Um Reatrey.

“It’s much more convenient now, as we can use QR codes for border passes. In the past, we didn’t have that. We had to verify [the passes] on the computer manually and stamp them. Now, we just scan the QR code, and the data pops up immediately,” he said.
Reatrey added that previously, border passes were issued at the provincial level, but in 2024, the provincial administration allowed all cities and districts to issue border passes to residents.
He said these passes can now be used at local crossing points within the provinces following adjustments made in cooperation with the Thai side.

“Previously, people had to gather in one place, but now they are spread out across all districts. So residents don’t need to go to the provincial hall anymore. Before, the passes could only be used at the [Poipet checkpoint], but now, with adjustments between Cambodia and
Thailand, residents can also cross at local checkpoints.

It’s very convenient for people, significantly reducing the time needed. The process is running smoothly now,” Reatrey said.

The government implemented
a six-month trial period for the Cambodia-Thailand border pass service at city and district administrations in provinces bordering Thailand starting from January 1. During this time, city and district governors were delegated the authority to review, approve and sign passes for residents with permanent addresses within their jurisdiction.

“The trial implementation will be automatically extended unless a different decision is made by the government,” stated the original order, signed by Prime Minister Hun Manet.

However, when applying, residents must pay the government-set price of 20,000 riels ($4.91) per pass.
Chea Piseth, director of the Oddar Meanchey provincial administration, also stated that residents can apply for border passes at city and district levels through One Window Service Offices or at the provincial level.

“After the six-month trial, we have now fully implemented the process. The trial was successful, so we are continuing to provide the service,” he said.

Piseth added that although government regulations state that producing a pass takes five days, in practice, it takes no more than two days to complete and provide the pass to residents in the province. However, he did not have exact figures on the number issued so far.

Source: The Nation

Indonesia to grant 80 years of land use rights for investors in new capital

0

Indonesia to grant 80 years of land use rights for investors in new capital

The Indonesian government announced on Wednesday that it would grant investors in its new capital city of Nusantara building use rights (HGB) or land concession and business use rights (HGU) for up to 80 years, aiming to attract more business players to invest in the new capital on
Borneo Island.

According to the newly issued regulation, investors can obtain HGB and HGU for 80 years in a single cycle, with the option to renew for another 80 years.

“We are rolling out the red carpet for investors. We don’t want them to face a lengthy process to invest here. We are streamlining the administrative process to attract more investors,” Indonesian Minister of Public Works and Public Housing Basuki Hadimuljono told reporters in Jakarta.

Indonesia is planning to move its capital to Nusantara, a newly built city relying on foreign investments for the nearly 30-billion-U.S. dollar project. The central government has issued various incentives to attract investments, including income tax holidays, import tax exemptions, and long-term land use permits.

Source: Xinhua

ការពិនិត្យលិខិតឆ្លងដែនរវាងថៃ និងកម្ពុជាកាន់តែមានភាពងាយស្រួលតាមរយៈប្រព័ន្ធ QR កូដ

0

ការពិនិត្យលិខិតឆ្លងដែនរវាងថៃ និងកម្ពុជាកាន់តែមានភាពងាយស្រួលតាមរយៈប្រព័ន្ធ QR កូដ
ដោយ: គង់ លាងហួរ
អន្តរជាតិ: បន្ទាប់ពីបើកដំណើរការសាកល្បង អនុវត្តន៍នៅដើមឆ្នាំនេះ ការពង្រីកដោយស្វ័យប្រវត្តិ នូវគំនិតផ្តួចផ្តើមលិខិ តឆ្លងដែនកម្ពុជា -ថៃនៅរដ្ឋបាលក្រុង និងស្រុកក្នុងបណ្តាខេត្តជាប់ព្រំដែន កំពុងបង្កការងាយស្រួល សម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។
ប្រជាពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់ កំពុងប្រើប្រាស់លិខិត ឆ្លងដែនជារៀងរាល់ថ្ងៃ ដើម្បីឆ្លងចូលទៅកាន់ប្រទេសថៃ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ ក្រុងប៉ោយប៉ែត បន្ទាប់ពីបន្តសេវានៅទីក្រុង។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អះអាងថា បច្ចុប្បន្ន យើងកាន់តែងាយស្រួលជាងមុន ដោយសារយើងអាចប្រើកូដ QR សម្រាប់ច្រកទ្វារព្រំដែន។ កាលពីមុន យើងត្រូវផ្ទៀងផ្ទាត់លិខិតឆ្លងដែន នៅលើកុំព្យូទ័រដោយដៃ និងបោះត្រា។ ប៉ុន្តែពេលនេះ យើងគ្រាន់តែស្កែនលើQRកូដ នោះទិន្នន័ យនឹងលេចឡើងភ្លាមៗ”។
លោកបន្ថែមថា កន្លងមក លិខិតឆ្លងដែនត្រូវបានចេញនៅថ្នាក់ខេត្ត។ ប៉ុន្តែនៅឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានអនុញ្ញាតឲ្យក្រុង-ស្រុកទាំងអស់ អាចចេញលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។
បច្ចុប្បន្ននេះ លិខិតឆ្លងដែនទាំងនោះ អាចប្រើប្រាស់បាននៅតាមចំណុចឆ្លងកាត់ ក្នុងបណ្តាខេត្តនានា បន្ទាប់ពីមានការកែសម្រួលដោយសហការជាមួយភាគីថៃ។ រដ្ឋាភិបាលបានសាកល្បងអនុវត្តន៍ សេវាឆ្លងកាត់ព្រំដែនកម្ពុជា -ថៃនៅរដ្ឋបាលក្រុង និងស្រុកក្នុងខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃចំនួន៦ខែចាប់តាំងពីថ្ងៃទី១ ខែមករា។
ក្នុងអំឡុងពេលនេះ បណ្តាអភិបាលក្រុង និងអភិបាលស្រុក ត្រូវបានផ្ទេរសិទ្ធិឱ្យត្រួតពិនិត្យ អនុម័ត និងចុះហត្ថលេខាលើលិខិតឆ្លងដែន សម្រាប់ប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍ នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។
លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចស្នើសុំលិខិតឆ្លងដែន នៅថ្នាក់ក្រុង និងស្រុក តាមរយៈការិយាល័យ ច្រកចេញចូលតែមួយ ឬនៅថ្នាក់ខេត្ត។
ប៉ុន្តែនៅពេលដាក់ពាក្យ ប្រជាពលរដ្ឋត្រូវបង់ថ្លៃសេវាដែលកំណត់ ដោយរដ្ឋាភិបាលចំនួន២០.០០០រៀល ឬគិតជាប្រាក់ដុល្លារចំនួន៤,៩១ដុល្លារអាមេរិក។
លោក ជា ពិសិដ្ឋ បានមានប្រសាសន៍ឱ្យដឹងបន្តថា“បន្ទាប់ពីការសាកល្បងរយៈពេល៦ខែ ឥឡូវនេះយើងបានអនុវត្តន៍ដំណើរការនេះទាំងស្រុង។ ការសាកល្បងបានទទួលជោគ ជ័យ ដូច្នេះយើងកំពុងបន្តផ្តល់សេវាកម្មនេះ”។
លោកបន្ថែមថា ថ្វីត្បិតតែបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចែងថា ការផលិតលិខិតឆ្លងដែន ត្រូវចំណាយពេល៥ថ្ងៃ ក៏ប៉ុន្តែក្នុងការអនុវត្តន៍ជាក់ស្ដែង យើងចំណាយពេលមិនលើសពី២ថ្ងៃទេដើម្បីបញ្ចប់ និងផ្តល់លិខិតឆ្លងដែន ដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ទោះយ៉ាងណា លោកមិនទាន់ទទួលបានតួលេខច្បាស់លាស់លើចំនួនលិខិត ដែលបានចេញគិតមកទល់ពេលនេះនោះទេ៕ប្រភព: The Nation៕

ប្រជាជនវៀតណាមកំពុងជ្រើសរើសដំណើរកម្សាន្តខ្លីមកកាន់កម្ពុជាក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ

0

ប្រជាជនវៀតណាមកំពុងជ្រើសរើសដំណើរកម្សាន្តខ្លីមកកាន់កម្ពុជាក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មធ្យោបាយធ្វើដំណើរងាយស្រួល និងជម្រើសតម្លៃសមរម្យទៅកាន់គោលដៅនានា ដូចជា ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិរយៈពេល៤ថ្ងៃ របស់វៀតណាមត្រូវបានកក់ទុកអស់។

លោកស្រី Vu Bich Hue អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Flamingo Redtours លើកឡើងថា “ដំណើរកម្សាន្តរបស់ក្រុមហ៊ុន ត្រូវបានកក់ទុកទាំងស្រុង ហើយយើងសម្រេចបាន១០០% នៃគោលដៅលក់”។

សំបុត្រដំណើរកម្សាន្តទៅកាន់ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងចិនក្នុងតម្លៃចាប់ពី៨,៨លានដុង (៣៥៣ដុល្លារអាមេរិក) បានលក់ដាច់អស់មុនកាលកំណត់។ អាកាសធាតុនៅរដូវស្លឹកឈើជ្រុះ ការដឹកជញ្ជូនងាយស្រួល និងតម្លៃប្រកួតប្រជែងបានបង្កើនចំណាប់អារម្មណ៍ ក្នុងដំណើរទេសចរណ៍ក្រៅប្រទេ សក្នុងរដូវវិស្សមកាលនេះ។

ប្រទេសវៀតណាម គ្រោងប្រារព្ធទិវាថ្ងៃបុណ្យឯករាជ្យជាតិ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ នេះជាឱកាសឈប់សម្រាករបស់ពលរដ្ឋវៀតណាម និងក្លាយជាពេលវេលាធ្វើដំណើរកំសាន្ត។

ប្រជាជនវៀតណាមជាច្រើន កំពុងជ្រើសរើសដំណើរកម្សាន្តខ្លី ទៅកាន់បណ្តាប្រទេសអាស៊ាន ដូចជា ប្រទេសថៃ សិង្ហបុរី កម្ពុជា និងឥណ្ឌូនេស៊ីក្នុងតម្លៃចាប់ពី៨,៩លានដុង និងគោលដៅទេសចរណ៍ល្បីៗរបស់ចិន ក្នុងតម្លៃចាប់ពី៩,៩លានដុង។

ក្នុងករណីជើងហោះហើររយៈពេលវែង ដូចជា ការធ្វើដំណើរការកំសាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន អ្នកដំណើរចូលចិត្ត ធ្វើដំណើរនៅពេលយប់ ដើម្បីបង្កើនរយៈពេលនៃដំណើរទេសចរណ៍។

បន្ទាប់​ពី​ពិនិត្យ​មើល​កាលបរិច្ឆេទ​ ​នៅ​ចន្លោះ​ថ្ងៃ​ទី៣១ ខែ​សីហា ដល់​ថ្ងៃ​ទី៣ ខែ​កញ្ញា​ ក្រុមហ៊ុន​កក់ដំណើរកំសាន្ត Booking.com  បញ្ជាក់ថា គោលដៅ​ទេសចរណ៍ នៅតំបន់អាស៊ី​មាន​ប្រជាប្រិយភាព​បំផុត​ ក្នុង​ចំណោម​ប្រជាជនវៀតណាម៕ប្រភព: Vnexpress៕

កម្ពុជា ឥណ្ឌូនេស៊ីគ្រោងចុះMOUជម្រុញជើងហោះហើរបន្ថែម

0

កម្ពុជា ឥណ្ឌូនេស៊ីគ្រោងចុះMOUជម្រុញជើងហោះហើរបន្ថែម

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​ឯកភាព​គ្នា​ពន្លឿន​ ការ​ចុះ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា (MoU) ស្ដីពី​ពាណិជ្ជកម្ម​អង្ករ ព្រមទាំង​ឯកភាព​គ្នា​ជំរុញ​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​បន្ថែម​ទៀត ​រវាង​ទីក្រុង​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។

ការ​ឯកភាព​គ្នា​នេះ​ធ្វើឡើង​ ក្នុង​កិច្ច​ប្រជុំ​លើក​ទី៥​នៃ​គណៈកម្មការ​ចម្រុះ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី(JCBC) កម្ពុជា-ឥណ្ឌូណេស៊ី នា​ថ្ងៃទី២១ សីហា នៅ​រាជធានី​ភ្នំពេញ។

លោក សុខ ចិន្តាសោភា ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ធ្វើជា​សហ​ប្រធាន​កិច្ចប្រជុំ​នេះ ​ជាមួយ​លោកស្រី Retno Marsudi រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី។

ក្រសួង​ការបរទេស​បញ្ជាក់ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២២ សីហា ថា “រដ្ឋមន្ត្រី​ទាំងពីរ​កត់សម្គាល់ ​ដោយ​ការ​ពេញចិត្ត​ ចំពោះ​ការ​បន្ត​កើន​ឡើង ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេរភាគី ​ដែល​បាន​កើន​ឡើង​ ដល់​លើស១ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០២៣ និង​បាន​ឯកភាព​ពន្លឿន​ការ​ពិភាក្សា​លើ MoU ស្ដីពី​ពាណិជ្ជកម្ម​អង្ករ”។

ក្រសួង​បន្ត​ថា ក្នុង​គោលបំណង​ពង្រឹង​ការ​តភ្ជាប់ និង​សម្រួ​ល​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច និង​វប្បធម៌ ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​ឱ្យ​មាន​ជើង​ហោះហើរ​ ត្រង់​បន្ថែម​ទៀត​រវាង​ទីក្រុង​ទេស​ចរណ៍​នៃ​ប្រទេស​ទាំងពីរ»។

លោក សុខ ចិន្តាសោភា និង​លោកស្រី Marsudi ​ក៏​បាន​ឯកភាព​ជំរុញ​ឱ្យ​បញ្ចប់​ការ​ពិភាក្សា MoU ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វប្បធម៌, បន្ត​ឡើង​វិញ​ នូវ​កិច្ច​សហប្រតិបត្តិការ ​សម្ព័ន្ធ​មេត្រីភាព​រវាង​ខេត្ត​សៀមរាប និង​ខេត្ត​ជ្វា​កណ្ដាល និង​បង្កើត​ទំនាក់ទំនង​ខេត្ត-ក្រុង​សម្ព័ន្ធ​មេត្រីភាព ​រវាង​រាជធានី​ភ្នំពេញ និង​កោះ​សូម៉ាត្រា​ខាង​លិច។

រដ្ឋមន្ត្រី​ទាំងពីរ បាន​លើកឡើង​អំពី​សារៈសំខាន់ ​នៃ​សន្តិសុខ​ស្បៀង និង​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ​ក្នុង​ការ​ពន្លឿន​ការ​អនុវត្ត MoU ស្ដីពី​កិច្ច​សហប្រតិបត្តិការ​កសិកម្ម ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២៣ និង​ការ​ចុះ​ហត្ថលេខា​លើ MoU ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ សហគ្រាស​ធុន​តូច និង​មធ្យម។

ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិ​បត្តិការ ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​វិនិយោគ​ឥណ្ឌូណេស៊ី និង​បាន​ប្រកាស​ស្វាគមន៍ ​គោលបំណង​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ីPerum BULOG ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម ដូចជា​ម៉ាស៊ីន​កិនស្រូវ និង​ឃ្លាំង។

ក្នុង​រយៈ​ពេល​៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ ពី​ខែ​មករា ដល់​ខែ​កក្កដា ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ​មានទឹកប្រាក់​ជាង​៦៦៤លាន​ដុល្លារ ធ្លាក់ចុះ១​ភាគរយ។ ក្នុង​នោះ​ ការ​នាំចេញ​ មាន​ជាង​៦២​លាន​ដុល្លារ កើន​១៥៥ភាគរយ ខណៈ​ការ​នាំចូល​​មាន​ជាង​៦០១​លាន​ដុល្លារ ធ្លាក់ចុះ៦,៩​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របា​យ​ការណ៍​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕

 

តើដីធ្លីនៅតំបន់អគាររដ្ឋាភិបាលក្នុងទីក្រុងគូឡាឡាំពួរមានតម្លៃបែបណា?

0

តើដីធ្លីនៅតំបន់អគាររដ្ឋាភិបាលក្នុងទីក្រុងគូឡាឡាំពួរមានតម្លៃបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមអ្នកជំនាញ អចលនទ្រព្យបានឱ្យដឹងថា ដីនៅតំបន់ Duta enclaveនៅក្នុងទីក្រុងគូឡាឡាំពួរ ទំហំ១០៦,៧២ហិកតា មានតម្លៃមិនលើសពី៦ពាន់លានរីងហ្គីត(ប្រហែល១,៣៧ពាន់លានដុល្លារ)។

អ្នកវិភាគអចលនទ្រព្យជើងចាស់ លោក Sr. Samuel Tan បានប៉ាន់ប្រមាណដី នៅតំបន់ខាងលើ មានតម្លៃចន្លោះពី៥ពាន់លានរីងហ្គីត ទៅ៦ពាន់លានរីងហ្គីត ឬមានតម្លៃជាមធ្យមប្រហែល៥០០រីងហ្គីតមួយហ្វីតការ៉េ (psf) ។

អ្នកជំនាញបញ្ជាក់ថា “ការវាយតម្លៃនេះ បានគិតគូរពីទីតាំ​ង និងតម្លៃដីដែលអាចប្រៀបធៀបបាន នៅជិតគម្រោងអភិវឌ្ឍន៍ខុនដូ KL Metropolis ។ ដីទំហំជាង៩ហិកតានៅក្នុង និងជុំវិញគម្រោងនេះ មានតម្លៃជាមធ្យមចំនួន១៧៦,៦៣ដុល្លារ ក្នុងមួយហ្វីតការ៉េ។

បច្ចុប្បន្ន តំបន់ Duta enclave មានអគាររដ្ឋាភិបាលជាច្រើន រួមមាន វិទ្យាស្ថានសុចរិតភាពម៉ាឡេស៊ី(IIM) បណ្ណសារជាតិ តុលាការ ច្បាប់សាសនាអ៊ីស្លាម(Kuala Lumpur Syariah Court) អគារក្រុមប្រឹក្សាភិបាលចំណូលក្នុងស្រុក បណ្ឌិតសភាគណៈកម្មការ ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACA) និងពហុកីឡ​ដ្ឋានជាតិជាដើម។

ដើមឡើយ រដ្ឋាភិបាលម៉ាឡេស៊ី បានទិញដីនៅទីនោះជាលើកដំបូងក្នុងឆ្នាំ១៩៥៦ ក្នុងទំហំទឹកប្រាក់ចំនួន១,៣លានរីងហ្គីត ក្រោមអនុក្រឹត្យស្តីពី ការទិញដីនៅពេលនោះ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់Duta enclave ជាតំបន់ការទូត។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន Semantan Estate ជាម្ចាស់ដើមរបស់ដីនេះ ក្នុងឆ្នាំ១៩៥២បានជំទាស់ នឹងការទិញយកនេះ។ ក្នុងឆ្នាំ២០០៩ តុលាការជាន់ខ្ពស់ បានកាត់ក្តីថារដ្ឋាភិបាល បានរំលោភបំពានលើដី ហើយការសម្រេចនេះ ត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ និងតុលាការសហព័ន្ធក្នុងឆ្នាំ២០១២។

ទោះជាយ៉ាងណាក្តី នៅថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ រដ្ឋាភិបាលបានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការសម្រេចចិត្តរបស់តុលាកា​រជាន់ខ្ពស់ ដែលបញ្ជាឱ្យផ្ទេរដីនៅតំបន់នោះ ត្រឡប់ទៅឱ្យក្រុមហ៊ុន Semantan Estateវិញ៕ប្រភព:NST Online៕