លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ត្រៀមពង្រីកKw Cambodia ចំនួន១០០ទីតាំង

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង នឹងបង្រៀនប្រធានផ្នែកលក់ដោយផ្ទាល់ អោយបានជាង ១០០នាក់ ដើម្បីអោយពួកគាត់ត្រៀមបើក KW Cambodia អោយបាន ១០០ទីតាំង ជួយគ្រប់គ្រង និងបង្រៀនបន្តដល់ភ្នាក់ងារលក់អោយបានជាង ៧០០០នាក់! ជួបគ្នានៅថ្ងៃសៅរ៌ ២៧ កក្កដា ២០២៤ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃ នៅ CJCC ក្នុង RUPP ជិតក្រសួងការងារ លើមហាវិថីសហពន្ធ័រុស្សី!
ស្ថាបនិកបុរី វិមានសំណាង និង KW Cambodia
បណ្ឌិត គីម ហ៊ាង

កំពង់ផែខ្នាតយក្សរបស់ប្រទេសម៉ាឡេស៊ីកំពុងកកស្ទះ ក្រោយកប៉ាល់ជាច្រើនរង់ចាំយូរនៅសិង្ហបុរី

អន្តរជាតិ: ការកកស្ទះចរាចរណ៍កំពង់ផែ នៅក្នុងប្រទេសសិង្ហបុរី ដែលជាកំពង់ផែដ៏មមាញឹកបំផុតមួយ នៅទ្វីបអាស៊ី កំពុងរីករាលដាលដល់ប្រទេសម៉ាឡេស៊ី ដែលការណ៍នេះបានធ្វើឱ្យស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចេញទំនិញ។

កប៉ាល់កុងតឺន័រប្រមាណ២០គ្រឿង ត្រូវបានចូលចតនៅក្បែរកំពង់ផែ Port Klang ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសម៉ាឡេស៊ី ដែលមានទីតាំងនៅជិតទីក្រុងគូឡាឡាំពួ។ កំពង់របស់ប្រទេសជិតខាងទាំង២នេះ ស្ថិតនៅលើច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវទឹកដ៏សំខាន់ ដែលតភ្ជាប់ការដឹកជញ្ជូនរវាងទ្វីបអឺរ៉ុប និងទ្វីបមជ្ឈិមបូព៌ាឆ្ពោះមកកាន់តំបន់អាស៊ីបូព៌ា។

ការកកស្ទះចរាចរណ៍កប៉ាល់ដឹកទំនិញ នៅកំពង់ផែម៉ាឡេស៊ី និងសិង្ហបុរី បណ្តាលមកពីកប៉ាល់ជាច្រើន ដែលកំពុងបន្តផ្លាស់ប្តូរទិសដៅ ធ្វើដំណើរចេញពីព្រែកជីកស៊ុយអេ និងសមុទ្រក្រហម ដោយសារតែការវាយប្រហារ របស់ក្រុមឧទ្ទាម Houthi ដែលគាំទ្រក្រុមហាម៉ាស់ នៅក្នុងសង្គ្រាមជាមួយប្រទេ​សអ៊ីស្រាអែល។ កប៉ាល់ជាច្រើន ដែលត្រូវធ្វើដំណើរឆ្ពោះមកកាន់តំបន់អាស៊ី កំពុងបើកបរវាងតាមភាគខាងត្បូង នៃទ្វីបអាហ្រ្វិក។

កំពង់ផែ Port Klang គឺជាចំណតដ៏សំខាន់មួយ ព្រោះកំពង់ផែនេះ មានទីតាំងនៅជិតទីក្រុងគូឡាឡាំពួរ។

យោងតាមរូបភាពដែលថតបាន បង្ហាញថា កប៉ាល់ជាច្រើន កំពុងតម្រង់ជួរចូលចតនៅចំណតនេះ។ ចំណែកកំពង់ផែ Tanjong Pelepasដែលមានទីតាំងក្បែរ ព្រំដែនជាមួយសិង្ហបុរី ក៏កំពុងកកស្ទះផងដែរ។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានលើកឡើងថា ការកកស្ទះ​នៅកំពង់ផែដឹកជញ្ជូន របស់សិង្ហបុរី អាចបន្តអូសបន្លាយរហូតដល់ខែសីហាខាងមុខ។  ចំនួនកប៉ាល់កុងតឺន័រ បានកើនឡើងជាលំដាប់ ដែលនាំឱ្យការដឹកជញ្ជូនទំនិញ ជួបប្រទះការយឺតយ៉ាវ និងខកខានពេលវេលា៕ប្រភព: The economic times៕

India’s China loophole concerns fuel Asean free trade deal rethink

India faces a delicate balancing act as it prepares to review zero-duty imports under its free-trade agreement with Southeast Asian nations.
On one hand, domestic businesses are anxious about cheap imports flooding the market. On the other, New Delhi must safeguard its strategic interests in maintaining ties with Asean.

Economists like Biswajit Dhar, a professor at the Council for Social Development in Delhi, warn that the FTA has provided a back door for China to route duty-free supplies into the Indian market, eroding the competitiveness of local companies.

“While there is a case [to raise import duties], we will have to tread carefully,” Dhar said. “Any talk of increasing duty will be like jarring notes,” he added, noting that FTAs also signify strategic partnerships that extend beyond just economic ties.

India’s coming talks with the Association of Southeast Asian Nations, scheduled for July 29-31 in Jakarta, will test its ability to strike this balance.

The Asean bloc, which includes some of the region’s fastest-growing economies, presents a formidable challenge for India. Chinese firms have a strong presence across the 10 nations – Indonesia, Malaysia, Singapore and Thailand among them.

In the broader context of maintaining strategic partnerships, Delhi should avoid taking drastic measures to avoid pushing the bloc deeper into Beijing’s rival sphere of influence, Dhar warned.

Bilateral trade under the Asean-India Trade in Goods Agreement reached US$122.67 billion last financial year. The pact, signed in 2009 after six years of negotiations, aims to achieve a free flow of goods and deeper economic integration.

But Delhi is concerned that this trade is skewed in favour of Asean, which is a formidable manufacturing powerhouse. Much of India’s trade under the agreement is directed towards Singapore, Malaysia, and Thailand.

Source: SCMP

ឥណ្ឌាកំពុងវាយតម្លៃឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន

អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌា ​កំពុង​ត្រៀមរៀបចំ​ពិនិត្យ​មើលឡើងវិញ លើការ​នាំចូល​ទំនិញមួយចំនួន ដែលគ្មាន​កាតព្វកិច្ចតម្រូវឱ្យបង់ពន្ធ​ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA) រវាងឥណ្ឌាជាមួយ​បណ្តាប្រទេស​សមាជិកអាស៊ាន។

ការពិនិត្យនេះគ្រោងធ្វើឡើង ស្របពេលដែលក្រុមហ៊ុនអាជីវកម្មក្នុងស្រុក របស់ឥណ្ឌាបង្ហាញការព្រួយបារម្ភ លើការនាំចូលទំនិញថោកៗមកពីតំបន់អាស៊ាន ដែលកំពុងជន់ជោរទីផ្សារឥណ្ឌា។ ម្យ៉ាងវិញទៀត ទីក្រុងញូវដែលី ត្រូវតែការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការរក្សាទំនាក់ទំនងជាមួយតំបន់អាស៊ាន។

លោក Biswajit Dhar សាស្ត្រាចារ្យនៅក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមនៅទីក្រុងដេលី បានព្រមានថា “កិច្ចព្រមព្រៀង FTA រវាងឥណ្ឌា និងអាស៊ាន បានបន្សល់ទុកផ្លូវក្រោយ សម្រាប់ក្រុមហ៊ុនចិន ក្នុងការផ្គត់ផ្គង់ទំនិញថោកៗ ដោយមិនចាំបាច់បង់ពន្ធចូលទៅក្នុងទីផ្សារឥណ្ឌា ដែលការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកពិបាកប្រកួតប្រជែង”។

បណ្តាប្រទេសសមាជិកអាស៊ាន ដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ជាបញ្ហាប្រឈមដ៏ខ្លាំងមួយសម្រាប់ប្រទេសឥណ្ឌា ព្រោះបច្ចុប្បន្ន ក្រុមហ៊ុន​ចិន​បានពង្រីកវត្តមាន​របស់ខ្លួនយ៉ាង​ឆាប់រហ័ស នៅ​ក្នុងប្រទេស​សមាជិកអាស៊ានទាំង​១០។

ប៉ុន្តែលោកសាស្ត្រាចារ្យ Biswajit Dhar បានផ្តល់ជាអនុសាសន៍ថា “ដើម្បីរក្សាភាពជាដៃគូយុទ្ធសាស្ត្រ ទីក្រុងញូវដែលលី គួរតែជៀសវាងការចាត់វិធានការជ្រុលហួសហេតុ ដើម្បីទប់ស្កាត់កុំឱ្យប្លុកអាស៊ាន ធ្លាក់ចូលទៅក្នុងដែនឥទ្ធិពល របស់ទីក្រុងប៉េកាំងកាន់តែជ្រៅ”។

ស្របពេលឥណ្ឌា កំពុងវាយតម្លៃឡើងវិញ នូវទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្លុកអាស៊ាន គេសង្កេតឃើញមានដំណោះស្រាយមួយ គឺការកែសម្រួលពន្ធគយជាយុទ្ធសាស្រ្តក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា។

ជាមួយគ្នានេះ លោក Soumya Bhowmick អ្នកជំនាញផ្នែកសកលភាវូបនីយកម្មសេដ្ឋកិច្ចនៅអង្គការ Observer Research Foundation បានលើកឡើងថា “ឥណ្ឌាអាចនឹងពិចារណាលើការកែសម្រួលពន្ធនាំចូល លើទំនិញមួយចំនួន ពីតំបន់អាស៊ាន ដូចជាទូរសព្ទដៃ និងគ្រឿងបន្លាស់រថយន្តជាដើម”៕ប្រភព: SCMP៕

ប្រធានCEMEA ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត

លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌​មាន​សេដ្ឋកិច្ចកម្ពុជា(CEMEA) ថ្នាក់ដឹកនាំ និងសមាជិក សមាជិ​កាទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា -ឡាវ -វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យបាត់បង់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-ឡាវ -វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញ សមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវ ការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងកាត់បន្ថយភាពក្រីក្រ តាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតប ទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ មិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន៕

How the climate crisis will affect the U.S. economy: Top economists Jeffrey Sachs, Nouriel Roubini and Mark Zandi discuss

As the climate crisis continues to pose a global threat, top economists are debating its effect on the U.S. economy.

Mark Zandi, chief economist at Moody’s Analytics, projects “physical risks” will be the biggest economic cost over the next 10 to 20 years. These are damages caused by natural disasters, which are now occurring at greater frequencies. Zandi also projects transition costs associated with moving from a fossil fuel-dominated economy to one driven by green energy will put a weight on the U.S. economy.

Jeffrey Sachs, an economics professor at Columbia University, says he is more focused on how the clean energy transition will be possible worldwide within the next 25 years.

“How can the whole world get a clean energy system?” asked Sachs. “Because if the U.S. does it and the others don’t do it, forget it. It doesn’t stop the world crisis.”

But former U.S. Secretary of Labor Robert Reich laments that not all countries have the wealth to invest in a transition to green energy. “It’s the poorest countries that are having the most difficulty adjusting,” according to Reich.

Nouriel Roubini, an economics and international business professor at New York University, says there will be pressure from stakeholders and society to make a green transition.

“We need to bring communities, workers, public and private institutions together to create value in a more collective, better way that’s purpose-oriented,” said Mariana Mazzucato, a professor at University College London.

Source: CNBC

តើអ្វីជាផែនលការអាទិភាពទាំង៥ចំណុចរបស់ធនាគារជាតិដើម្បីស្រាយបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ?

ភ្នំពេញៈ ផែនការអាទិភាពចំនួន៥ ត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហា ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា។

កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់ទៅលើវិស័យមួយនេះ ក្រោយការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វា។

ធនាគារជាតិ នៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសកម្ពុជា បានកំណត់នូវសកម្មភាពអាទិភាពចំនួន៥ ដែលចាំបាច់ ដើម្បីដោះស្រាយបញ្ហា ក្នុងពេលដែល វិស័យមីក្រូហិរញ្ញវត្ថុ របស់កម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្សារភ្ជាប់សក្តានុពលរបស់វា ទៅនឹងបញ្ហាបំណុលជាដើម។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ NBC និង UN កាលពីថ្ងៃទី ២៤ ខែកក្កដា ចំណុចអាទិភាពចំនួន៥ ត្រូវបានកំណត់សម្រាប់សកម្មភាព ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង បន្ទាប់ពីកិច្ចសន្ទនាពហុភាគី កម្រិតខ្ពស់កាលពីថ្ងៃទី ១២ ខែកក្កដា។

អាទិភាពទាំង៥នោះ គឺបទប្បញ្ញត្តិ និងការត្រួតពិនិត្យ ការគាំទ្រអ្នកខ្ចីប្រាក់ ការពង្រឹងបច្ចេកទេស ការផ្តោតលើការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ អាជ្ញាធរមូលដ្ឋាន និងការធានារ៉ាប់រង។

សេចក្តីថ្លែងការណ៍ដដែលបានថ្លែងថា “ដំណើរការនេះនៅតែបន្ត មិនទាន់បានបញ្ចប់ទេ” ដោយបន្ថែមថា កិច្ចប្រជុំពហុភាគី ដែលបានគ្រោងទុកបន្ទាប់ នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ ២០២៥។ នេះនឹងមានការវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃសកម្មភាពទាំងនេះ ដោយភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការធានាថា ប្រព័​ន្ធ​អេកូឡូស៊ីធនាគារ និងហិរញ្ញវត្ថុ ផ្តល់សិទ្ធអំណាចដល់បុគ្គល ជាពិសេសក្រុម ដែលងាយរងគ្រោះបំផុត ដោយគាំទ្ររបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចទាំងមូលនៃប្រទេសកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីដំណើរការ ពិគ្រោះយោបល់រវាង NBC និង UN នៅកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីមីក្រូហិរញ្ញវត្ថុ។ នេះបានឆ្លើយតប ទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទងនឹងការរីកចម្រើន យ៉ាងឆាប់រហ័សនៃវិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងការផ្សារភ្ជាប់សក្តានុពលទៅនឹងបញ្ហាផ្សេងទៀត ដូចជាបំណុលជាដើម។

យោងតាមសេចក្តីថ្លែងការណ៍ ដំណើរការពិគ្រោះយោ​បល់ក្នុងន័យស្ថាបនានេះ មានគោលបំណងជួយសម្រួលដល់ការចូលរួមរបស់ភាគីពាក់ព័ន្ធ អភិវឌ្ឍការយល់ដឹងរួមគ្នាអំពីបញ្ហាប្រឈម និងកំណត់សកម្មភាព និងការប្តេជ្ញាចិត្តជាក់លាក់មួយ។

នេះអាចជាការគាំទ្រ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសដើម្បីពង្រឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សកម្មភាពអាទិភាពដែលបានណែនាំ និងអនុម័ត

សេចក្តីថ្លែងបានថ្លែងថា ការពង្រឹងការអនុវត្តក្រមសីលធម៌ និងគោលការណ៍ណែនាំស្តីពី ការផ្តល់ប្រាក់កម្ចី បង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ក្នុងចំណោមស្ថាប័ននិយតកម្មផ្សេងៗ នឹងធានានូវយន្តការគ្រប់គ្រង ដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាព និងស្វែងរកជម្រើសផ្សេងៗសម្រាប់ការកំណត់អត្រាការប្រាក់។

ប្រកាសលេខ B7-011-243 របស់ធនាគារជាតិ នៃកម្ពុជា ស្តីពីតម្លាភាព ក្នុងការផ្តល់សេវាឥណទាន ដើម្បីបង្កើនការយល់ដឹងរបស់អតិថិជន អំពីអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាព និងផ្តល់ការណែនាំតាមរចនាសម្ព័ន្ធថ្លៃដើម នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ (BFI) ថា តើថ្លៃសេវារបស់ពួកគេដែលត្រូវបានគិតថ្លៃពីលើ​ នៃអត្រាការប្រាក់១៨ភាគរយនោះ ចាត់ទុកថាសមហេតុផលឬអត់។

លើសពីនេះទៀត ក្នុងសេចក្ដីថ្លែងដដែលបានណែនាំឱ្យពង្រឹងយន្តការបណ្តឹង បង្កើតក្រុមការងារមួយ ដើម្បីបង្កើតយន្តការប្រឹក្សា និងសម្របសម្រួលបំណុលឯករាជ្យ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកខ្ចីប្រាក់។​

បង្កើតគោលការណ៍ណែនាំ អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ BFIs ដើម្បីអនុវត្ត ដែលរួមមានការប្រឹក្សាបំណុល និងការសម្រុះសម្រួល ដើម្បីកំណត់អត្តសញ្ញាណ ជូនដំណឹង និងជួយសម្រួលដល់អតិថិជន ដែលជំពាក់បំណុល ដែលត្រូវការការគាំទ្រ។

លើសពីនេះ សេចក្តីថ្លែងការណ៍បានថ្លែងថា ការពង្រឹងបច្ចេកទេស ដោយការប្រមូល និងចែករំលែកទិន្នន័យរួម ការបង្កើតបទប្បញ្ញត្តិស្តីពី ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី និង/ឬការផ្តល់ហិរញ្ញប្បទានឡើងវិញ និងការកំណត់ស្តង់ដារនិយមន័យនៃមីក្រូប្រាក់កម្ចីគឺជាកត្តាសំខាន់។

ក្នុងសេចក្ដីថ្លែងការបានបន្តទៀតថា “ការកំណត់ការស្ទង់មតិគំរូឯករាជ្យ ដើម្បីកំណត់ការជាប់ទាក់ទងគ្នា រវាងការជំពាក់បំណុលខ្នាតតូច ជាមួយនឹងការកើនឡើង នៃការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ដោយផ្ទាល់ និងដោយប្រយោល ការលក់ដីដើម្បីចិញ្ចឹមជីវិត (និងផលប៉ះពាល់សង្គមផ្សេងទៀត) ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ”។

ចំណែកអនុសាសន៍ផ្សេងទៀត រួមមានការអនុវត្តបទប្បញ្ញត្តិស្តីពី ការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និងការអនុវត្តតួនាទីរបស់អាជ្ញាធរមូលដ្ឋាន។

ធានាបានការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីមានការចេញសេចក្តី ថ្លែងការណ៍រួមរបស់ក្រសួងមហាផ្ទៃ និង NBC ដើម្បីបង្រ្កាបការអនុវត្ត ការខ្ចីប្រាក់ដោយខុសច្បាប់ រួមទាំងការផ្តល់ប្រាក់កម្ចីតាមអ៊ីនធឺណិត និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្រីក្រ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬឯកសារផ្សេងៗទៀត ដើម្បីធ្វើជាវត្ថុបញ្ចាំ។

លើសពីនេះ គម្រោងសាកល្បង ក្នុងការធានារ៉ាប់រងសម្រា​ប់ហានិភ័យកសិកម្ម ដោយសារការប្រែប្រួល អាកាសធាតុក្រោមសហករណ៍កសិកម្មទំនើប ត្រូវបានស្នើ រួមជាមួយនឹងការបង្កើតក្រុមការងារ ដើម្បីគាំទ្រដល់ការបង្កើតសហករណ៍កសិកម្មទំនើប សម្រាប់សហគមន៍ ជនជាតិដើមភាគតិចជាដើម៕

Saudi Arabia gets fund for Jeddah Tower

Dubai: The Saudi Arabian fund responsible for what will become the world’s tallest tower has been acquired in a $1.8 billion (Dh6.6 billion) transaction.

Kingdom Holding Company, Sumuo Holding Company, and Jeddah Economic Company (JEC) have finalised an agreement to acquire the real estate fund Al Inma Jeddah Economic Fund, currently owned by JEC.

Established in 2009, JEC is a collaboration among prominent real estate and development entities including Kingdom Holding Company, Abrar Holding Company, Qila’a Jeddah Company, and Saudi Binladin Group.

The centrepiece of this fund, the Jeddah Tower, is set to surpass 1,000 metres in height. Situated in the Obhur district of northern Jeddah, the development spans approximately 1.7 million square metres and will feature a Four Seasons Hotel, a shopping mall, commercial offices, and luxury residences.

As part of the fund, an adjacent site is earmarked for future development, including towers, residential and commercial complexes, shopping areas, entertainment venues, and international hotels.

Under the terms of the deal, Kingdom Holding Company will hold a 40 per cent stake in the new fund, as disclosed on the Tadawul exchange.

Construction on the tower commenced in 2013.

Source: Gulf news

តម្រូវការដីសម្រាប់សាងសង់រមណីយដ្ឋាននៅតែមាន ក្នុងខេត្តកំពត

កំពតៈ ជាខេត្តមួយមានសក្តានុពល លើធនធានធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធ៌ម ខេត្តកំពតនៅតែរក្សាបានប្រជាប្រិយភាព សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

នាយកក្រុមហ៊ុនHIPPO Project លោកគឹម សង្រ្គាមបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២៥ កក្កដាកន្លង​មកថា តម្រូវការដីសម្រាប់សាងសង់រមណីយដ្ឋាន សណ្ឋាគារមួយចំនួន នៅតែមានពីអ្នកវិនិយោគក្នុងខេត្ត និងមកពីរាជធានីភ្នំពេញ។

លោកបន្តថា “សកម្មភាពទិញ លក់មានមួយៗ ប៉ុន្តែវាជាការទិញ ឬវិនិយោគអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារ និងទីតាំងអំណោយផលប៉ុណ្ណោះ”។

លោកបន្តថា តម្រូវការដី ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារ ជាមូលដ្ឋាននៃភាពរ៉ឹងមាំក្នុងវិស័យនេះ ខណៈខេត្តកំពតកំពុងបន្តទាក់ទាញ ការវិនិយោគរមណីយដ្ឋានទេស​ចរណ៍កាន់តែច្រើន។

ខេត្តកំពត គ្រោងនឹងបើកដំណើរការ កំពង់ផែទេសចរណ៍ នៅខែតុលាខាងមុខ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋជាច្រើនកំពុងសាងសង់ និងមានសក្តានុពល ទាក់ទាញភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិ ពិសេសការសាងសង់ផ្លូវពីភ្នំបូកគោ មកកាន់ផ្លូវជាតិលេខ៤ ការសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើកំពូលភ្នំបូកគោ និងគំរោងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ របស់រដ្ឋបាលខេត្តកំពតផងដែរ។

លោកឧកញ៉ាសាយ សុភ័ក្រ្តា អនុប្រធានក្រុមហ៊ុនSOKIMEX Investment Groupបានមានប្រសាសន៍ថា ខេត្តកំពតមានសក្តានុពលទាក់ទាញ ដោយមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរទាំងព្រម ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស​ព្រោះខេត្តមានទីតាំង ដែលមានចម្ងយប្រមាណ៦០គីឡូម៉ែត្រ ពីព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ។

លោកបន្តថា “សក្តានុពលរបស់ខេត្ត ក៏ដូចជាការអភិវឌ្ឈ​ទីក្រុងបូកគោ និងធ្វើឲ្យខេត្តកំពត កាន់តែមានភាពទាក់ទាញថែមទៀត”៕

តើការជួលទីតាំងលក់រាយនៅទីក្រុងហ្សាការតា បាងកក និងហាណូយ មានតម្លៃបែបណានៅឆមាសទី១?

អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ដូចជា ផ្សារទំនើបជាដើម នៅតំបន់អាស៊ានបានបង្ហាញ សញ្ញាប្លែកពីគ្នាអាស្រ័យទៅលើបរិបទបច្ចុប្បន្ន របស់ប្រទេសនីមួយៗ គួបផ្សំនឹងកត្តាខាងក្រៅ ដូចជា បញ្ហាសេដ្ឋកិច្ចសកល និងការដំឡើងអត្រាការប្រាក់។

ខាងក្រោមនេះ គឺជាស្ថានភាពតម្លៃជួលទីតាំងលក់រាយនៅទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ានរបស់យើង គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤៖

ទី១៖ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

ការផ្គត់ផ្គង់ទីតាំងលក់រាយ នៅទីក្រុងមួយនេះ បានកើនឡើងដល់១៧៥.៩០០ម៉ែត្រការ៉េ គិតត្រឹមត្រីមាសទី២ ខណៈតម្រូវការបានធ្លាក់ចុះ មកនៅត្រឹម៣១.៧២៣ម៉ែត្រការ៉េ។នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ចំណែកអត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោលបានស្ថិតក្នុងរង្វង់២៨,៥ភាគរយ ខណៈតម្លៃជួលជាមធ្យមនៅទូទាំងទីក្រុង បានស្ថិតនៅទ្រឹងត្រឹម៤៧៥.៨៧៤រូពៀ (ប្រហែល២៩,៣២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ទី២៖ ទីក្រុងបាងកក ប្រទេសថៃ

ស្តុកទីតាំងលក់រាយសរុបកម្រិត A នៅតំបន់កណ្តាលទីក្រុងបាងកក បានស្ថិតនៅទ្រឹងត្រឹម៩៨៦.២១៨ម៉ែត្រការ៉េ ក្នុងឆមាសទី១ ឆ្នាំនេះ។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។

តម្លៃជួលជាមធ្យម បន្តមានស្ថិរភាពក្នុងរង្វង់៣.៥៩៦បាត(ប្រហែល៩៩,៥៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែក្នុងឆមាសទី១។ អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោលនៅតំបន់ខាងលើ បានកើនឡើងដល់៣,៣៨%ក្នុងឆមាសទី១ ឆ្នាំនេះ បើធៀបនឹង៣,១១% នៅក្នុងឆមាសទី២ ឆ្នាំមុន។

ទី៣: ទីក្រុងហាណូយ ប្រទេសវៀតណាម

អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោល នៅតំបន់កណ្តាលទីក្រុងហាណូយ បានថយចុះមកនៅត្រឹម៣,៧%នៅត្រីមាសទី២។ ចំនួននេះមានការធ្លាក់ចុះអស់០,២ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែស្ថិរភាពនៃតម្រូវការ ខណៈការផ្គត់ផ្គង់ថ្មីនៅមានកម្រិត។ នេះបើយោងតាមរបាយការណ៍ ពីសមាគមអចលនទ្រព្យវៀតណាម(VAR)។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ តម្លៃជួលទីតាំងលក់រាយ នៅឯតំបន់ពាណិជ្ជកម្មកណ្តាល របស់ទីក្រុងហាណូយ បានស្ថិតនៅទ្រឹង មកនៅត្រឹម៦៥,៤ដុល្លារអាមេរិក នៅក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: Hanoi Times៕