ដោយ: គង់ លាងហួរ
ភ្នំពេញ: ដោយលាតសន្ធឹងពីផ្លូវជាតិលេខ១ ដល់ផ្លូវជាតិលេខ៤ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលផ្តល់មូលនិធិដោយប្រទេសចិន បានប្រែក្លាយតំបន់ជាយក្រុងភាគខាងត្បូងនៃរាជធានីភ្នំពេញ ទៅជាតំបន់ជាយក្រុងដ៏អ៊ូអរ។
ផ្លូវដែលមានប្រវែង៥៣គីឡូម៉ែត្រនេះ រួមជាមួយនឹងស្ពានឆ្លងកាត់ទន្លេចំនួន២ខ្សែ និងស្ពានអាកាសចំនួន២ខ្សែ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ។
ការអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣នេះបានប្រែក្លាយតំបន់ដែលធ្លាប់តែជាដីស្រែចំការ វាលស្រែ និងព្រៃរិចរិល ទៅជាតំបន់ជាយក្រុងដ៏អ៊ូអរ។ ជាមួយគ្នានេះ ហាង និងអាជីវកម្មជាច្រើនត្រូវបានបង្កើតឡើងនៅតាមដងផ្លូវ។
មុនពេលសាងសង់ផ្លូវនេះ ប្រជាជនរស់នៅតំបន់នោះត្រូវធ្វើដំណើរតាមផ្លូវវាងទៅកាន់ផ្លូវមួយទៀតដែលពោរពេញទៅដោយភក់ នៅពេលរដូវវស្សា។ប៉ុន្តែ នៅពេលផ្លូវនេះសាងសង់ឡើង មធ្យោបាយធ្វើដំណើរមានភាពងាយស្រួល និងផ្តល់ឱកាសឱ្យប្រជាជនអាចប្រកបមុខរបរផ្សេងៗ។
កាលពីមុន ប្រជាជនដែលរស់នៅតំបន់ខាងលើ ត្រូវចំណាយពេលយូរណាស់ ក្នុងការធ្វើដំណើរមកកាន់តំបន់កណ្តាលរាជធានីភ្នំពេញ ដោយសារស្ថានភាពផ្លូវមិនសូវអំណោយផល។ ប៉ុន្តែ បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងនេះត្រូវបានសាងសង់ វាបានជួយកាត់បន្ថយពេលវេលាធ្វើដំណើរប្រមាណ៥០ភាគរយ។
លោក ថោង ម៉េងដាវីដ សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លែផ្កាមួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “ផ្លូវនេះមិនត្រឹមតែបានបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតំបន់កណ្តាលទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការលើកកម្ពស់អាជីវកម្ម ពាណិជ្ជកម្ម ការវិនិយោគ ភស្តុភារ និងវិស័យទេសចរណ៍។ ដូច្នេះប្រជាជនដែលរស់នៅក្នុងតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន”។
លោកបានបន្តថា ក្រោមគំនិតផ្តួចផ្តើម BRI ប្រទេសចិនបានជួយអភិវឌ្ឍគម្រោងធំៗជាច្រើននៅកម្ពុជា ដូចជា ផ្លូវថ្នល់ ស្ពាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម។
លោកបានបន្ថែមថា គម្រោងសំខាន់ៗទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា តាមរយៈការបង្កើតការងាររាប់សែនកន្លែង៕ប្រភព: Xinhua៕







Julapun said the global tax issue was discussed during the Economic Ministers Council meeting on May 27 and the Board of Investment had aired concerns about the bill’s enactment being delayed.


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយខ្ញុំសុំបងប្អូន ដែលមិនរស់នៅតំបន់ ជាពិសេសអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ខ្ញុំសុំ ព្រោះឥលូវខ្ញុំឮល្ហៀងៗថាប្រមូលគ្នាទិញដី។ កុំ! សូមកុំប៉ះអាកន្លែង ដែលយើងធ្វើ បើយើងធ្វើព្រែកជីកមិនកើត ឬយឺត ក៏យើងខាតដែរ»។


លោកស្រី Yap Hui Yee នាយកនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានលើកឡើងថា “ផ្ទះអាជីវកម្មគឺជាប្រភេទទ្រព្យសកម្មតែមួយគត់ ដែលតម្លៃផ្ទះប្រភេទនេះ នៅតែបន្តកើនឡើងទោះបីជាស្ថិតនៅក្នុងអំឡុងពេលជំងឺរាតត្បាតយ៉ាងណាក្តី”។