ដោយៈ គង់ ហ្វីអូណា
កំពតៈ ខេត្តកំពត ជាមូលដ្ឋានសំខាន់មួយ ដែលបណ្តុំដោយសក្តានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដ៏គួរឲ្យស្ញប់ស្ញែង និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិនបានមានប្រសាសន៍ ក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំការផ្សព្វផ្សាយអំពីសក្តានុពល ទេសចរណ៍ក្នុងខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ជាផ្នែកមួយសម្រាប់ឱ្យភ្ញៀវទេសចរបានដឹង ពីរមណីយដ្ឋាននានាក្នុងខេត្ត ក៏ដូចជាទាក់ទាញទេសចរឱ្យមកកម្សាន្ត ក្នុងខេត្តកាន់តែច្រើន។
លោកបន្តថា ខេត្តកំពត មានរមណីយដ្ឋាន និងមណ្ឌលកម្សាន្តដែលទាក់ទាញចំនួន៣៩កន្លែង ព្រែកចំនួន១៣កន្លែង ហើយតំបន់ទេចរណ៍ក្នុងខេត្តបានចែកចេញជាបីផ្នែក ដែលផ្នែកទី១ គឺតំបន់ភ្នំ ចង្កេះភ្នំ។ ផ្នែកទី២គឺ តំបន់បឹង ព្រែក និងផ្នែកទី៣គឺ តំបន់ឆ្នេរ និងមាត់សមុទ្រ។ កំពត គឺជាខេត្តមួយដែលមានសំណង់ បេតិកភណ្ឌជាច្រើន ដែលបានបន្សល់ទុក ពីជំនាន់សង្គមនិយមបារាំង ដែលសំណង់ខ្លះមានអាយុកាលជាង១០០ឆ្នាំ ដែលនេះជាផ្នែកមួយដែលបានទាក់ទាញទេសចរបរទេស ឱ្យមកសម្រាកកម្សាន្តក្នុងខេត្ត។
មួយវិញទៀត ប្រសិនបើវិស័យទេសចរណ៍នេះ ដំណើរការល្អ នឹងធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើឡើង។
លោកអភិបាលខេត្តម៉ៅ ធនិនបានបន្តថា ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ជាផ្នែកមួយ ដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្ត ហើយបានដឹងអំពីប្រវត្តិកាល នៃរមណីយដ្ឋាន និងតំបន់ទេសចរណ៍នីមួយៗ ព្រមទាំងអាចនាំចំណូលចូលដល់ដៃប្រជាពលរដ្ឋក្នុងខេត្ត ដែលរស់នៅក្បែរតំបន់ទេសចរណ៍ ក៏ដូចជាពលរដ្ឋដែលប្រកបរបរលើវិស័យនេះ។
ខេត្តកំពត វិស័យទេសចរណ៍ ជាវិស័យមួយដែលបានជួយសម្រួល និងធ្វើឱ្យជីវភាពពលរដ្ឋ ក្នុងខេត្តមានភាពល្អប្រសើ ហើយក៏ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ។ ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសក្តានុពលទេសចរណ៍ក្នុងខេត្តមួយនេះ។
លោក ម៉ៅ ធនិន ក៏បានបង្ហាញអំពីចក្ខុវិស័យ ទៅលើការអភិវឌ្ឍវិស័យទេសចរណ៍ ដែលផ្តោតសំខាន់លើការអភិវឌ្ឍផង និងអភិរក្សផង ហើយអ្វីដែលនឹងធ្វើបន្តទៅមុខទៀតនោះគឺ ការកែច្នៃព្រែកទាំង ១៣ ឱ្យក្លាយទៅជាកន្លែងកម្សាន្តដ៏ទាក់ទាញ រួមនឹងការបង្កើតឱ្យមានឆ្នេរសមុទ្រមួយ ក្នុងខេត្តដែលស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរលេងកម្សាន្ត ព្រមទាំងបង្កើនសោភណ្ឌភាព នៅតាមតំបន់ទេសចរណ៍ដែលមានស្រាប់ផងដែរ។
លោកបានបញ្ជាក់ថា “ចក្ខុវិស័យរបស់លោក ក្នុងការដឹកនាំខេត្តនេះ សំដៅទៅលើផលប្រយោជន៍ជាតិ និងប្រជាជន ហើយរាល់ការអភិវឌ្ឍផ្សេងៗ សំដៅធ្វើយ៉ាងណាឱ្យចំណូលរបស់ពលរដ្ឋ ក្នុងខេត្តមានកំណើន GDP កើនឡើងខ្ពស់ ជីវភាពពលរដ្ឋធូរធារ”។លោកបន្តថា “ការអភិវឌ្ឍទាំងនោះមិនមែន ដើម្បីតែផលប្រយោជន៍សម្រាប់ពលរដ្ឋក្នុងខេត្តកំពតនោះទេ ដើម្បីផលប្រយោជន៍ពលរដ្ឋទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរបរទេសទូទាំងពិភពលោក”៕






លោកស្រីថ្លែងថា ចំនួនភ្ញៀវបរទេសមកកម្ពុជា បានបង្ហាញពីការងើបឡើងវិញជាបណ្តើរៗហើយ ខណៈបច្ចុប្បន្នទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងផ្នែកឯកជនកំពុងខិតខំយ៉ាងខ្លាំង ក្នុងទាក់ទាញឱ្យភ្ញៀវទេសចរបរទេស ឱ្យមកកម្ពុជាកាន់តែច្រើនៗ។
ទិន្នន័យរូបភាពពីផ្កាយរណបនេះ នឹងជួយឱ្យប្រទេសវៀតណាមទទួលបានព័ត៌មានត្រឹមត្រូវ ដើម្បីឆ្លើយតបនិងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ក៏ដូចជា បម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធានធម្មជាតិ និងតាមដានបរិស្ថាន ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
លោក Huy បានបញ្ជាក់ឱ្យដឹងថា “ផ្កាយរណបនេះ នឹងបំពេញបេសកកម្ម នៅក្នុងគន្លងគោចររយៈពេល៥ឆ្នា”។


អាគារអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នឹងសាងសង់ឡើងនៅបឹងតាមោឃ ឬបឹងកប់ស្រូវ ជាទីតាំងដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយគំរោងបុរីធំៗជាច្រើន។
ក្រសួងសាធារណការ បានពិភាក្សាជាមួយក្រុមហ៊ុនពីរបៀបសាងសង់ ដោយកាយដីស្អុយចេញ និងប្រើបច្ចេកទេសបុកគ្រឹះរៀបធ្នឹម និងមានភាពរលាស់ ដើម្បីធានាគុណភាពផ្លូវ និងការធ្វើចរាចរណ៍។
កន្លងមក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមការងារគម្រោង សហការជាមួយក្រុមហ៊ុនទទួលសិទ្ធិសាងសង់ រៀបចំការងារជួសជុលថែទាំបន្ទាន់ ដើម្បីធានាការធ្វើចរាចរណ៍បណ្តោះអាសន្ន។
ជាមួយគ្នានេះ លោកបូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានជួយជួសជុលកំណាត់ផ្លូវនេះ នៅត្រង់ចំណុចត្រពាំងល្ពៅ ឆ្ពោះទៅវាលរេញ ដោយប្រើប្រាស់ថ្មធំ ថ្ម៤x៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។


សណ្ឋាគារ Nagasaki Marriott គឺជាសណ្ឋាគារម៉ាកយីហោ Marriott ទី៩នៅក្នុងប្រទេសជប៉ុន។ សណ្ឋាគារនេះផ្តល់ជូនភោជ នីយដ្ឋាន និងបន្ទប់ អមជាមួយទិដ្ឋភាពគួរឱ្យទាក់ទាញ ក្នុងតំបន់ដូចជាកំពង់ផែ Nagasaki និងទេសភាពភ្នំ Inasa ។
សណ្ឋាគារNagasaki Marriott ផ្តល់ជូនបន្ទប់ចំនួន២០៧បន្ទប់ នៅជាន់ទី៧ ដល់ជាន់ទី១៣នៃអគារនេះ។ បន្ទប់មួយចំនួន អាចផ្តល់នូវទិដ្ឋភាពនៃខ្សែរថភ្លើងល្បឿនលឿន Kamome shinkansen ដែលធ្វើដំណើរទៅមកពីស្ថានីយ។
ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP ។
ទី២ ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្ម នៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP។ ទី៣ ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និងទី៤ ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែក សម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ។