Hattha top Banner

អគារខ្ពស់កប់ពពកជាច្រើនកំពុងបង្ហាញសម្រស់ទីក្រុងហុងកុង ទៅកាន់ឆាកពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងហុងកុង គឺជាទីក្រុងដែលមានអគារខ្ពស់កប់ពពកច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយមានអគារជាង៥៥០ ដែលសុទ្ធតែមានកម្ពស់ ចាប់ពី១៥០ម៉ែត្រឡើងទៅ។ នេះបើយោងតាមក្រុមប្រឹក្សាស្តីពីអគារខ្ពស់ និងមូលដ្ឋានទិន្នន័យអគារកប់ពពក Urban Habitat។

សំណង់អគារខ្ពស់កប់ពពក នៅទីក្រុងហុងកុង បានរីកដុះដាលក្នុងអំឡុងរយៈពេល៥០ឆ្នាំចុងក្រោយ នៃសតវត្សរ៍ទី២០ ស្របពេលដែលចំនួនប្រជាជន ក្នុងទីក្រុងមួយនេះ បានកើនឡើងយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍន៍បានបន្តរីកចម្រើន បន្ទាប់ពីទីក្រុងហុងកុងទទួលបានឯករាជ្យ ពីអាណានិគមអង់គ្លេសក្នុងឆ្នាំ១៩៩៧។

អគារខ្ពស់ជាងគេចំនួន២នៅទីក្រុងហុងកុង គឺអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Commerce Centre)  មានកំពស់៤៨៤ម៉ែត្រ និងអគារTwo International Financial Centre មានកំពស់៤១២ម៉ែត្រ បានផុសត្រដែតឡើង និងចែងចាំងពន្លឺនៅសងខាងនៃកំពង់ផែ Victoria Harbour ហើយបញ្ចេញស្រមោលទៅលើផ្លូវចរាចរណ៍ទឹកដ៏មមាញឹកក្នុងទីក្រុងហុងកុង។

ទន្ទឹមនឹងនេះ ប្រជាជនរបស់ទីក្រុងហុងកុងចំនួន៧,៥លាននាក់រស់នៅក្នុងផ្ទះល្វែងដ៏តូចចង្អៀត ដោយក្នុងនោះ ទំហំលំនៅដ្ឋានជាមធ្យមសម្រាប់មនុស្សម្នាក់ៗ នៅទីក្រុងហុងកុង មានទំហំត្រឹមតែ១៦ម៉ែត្រការ៉េប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១។

បណ្តុំអគារលំនៅដ្ឋាន នៅក្នុងសង្កាត់  Quarry Bay ដែលមានរហស្សនាមថា “អគារបិសាច ឬMonster Building”មានភាពល្បីល្បាញនៅលើពិភពលោក បន្ទាប់ពីអគារទាំងនេះ ត្រូវបានដាក់បង្ហា ញនៅក្នុងខ្សែភាពយន្ត “Transformers: Age of Extinction” ក្នុងឆ្នាំ២០១៤។

លើសពីនេះ អគារលំនៅដ្ឋានសាធារណៈចាស់ៗ ដូចជា អគារ Ping Shek Estate និងអគារ Lai Tak Tsuen មានទីធ្លាកណ្តាលដ៏គួរឱ្យទាក់ទាញសម្រាប់មនុស្សជាច្រើន និងជាទីតាំងដ៏ពេញនិយមរបស់អ្នកចូលចិត្តថតរូប៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here