លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីគុណសម្បត្តិសំខាន់ៗចំនួន៣របស់បុរីវិមានសំណាង

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ផ្តើមចេញពីគ្រូបង្រៀនអអក្សរសាស្រ្តអង់គ្លេស បន្ទាប់មកក្លាយជាភ្នាក់ងារអចលនទ្រព្យម្នាក់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានក្លាយជាអ្នកអភិវឌ្ឍន៍គំរោងអភិវឌ្ឈន៍បុរីដ៏ធំ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។

បុរីវិមានសំណាង បាននិងកំពុងអភិវឌ្ឍន៍ លើផ្ទៃដីទំហំ២៥ហិកតា បាននិងកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿន តាមផែនការនិងទិសដៅរបស់ខ្លួន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះថា មានលុយ អ្នកអាចទិញផ្ទះនៅណាក៏បាន បែបណាក៏បាន តែអ្វីដែល វីឡា ឃីង (King Villa) នៅបុរី វិមានសំណាង ផ្តល់អោយអ្នកលើសពីផ្ទះដូចជា  ទី១ ឃីង វីឡា (King Villa) សុទ្ធតែបែរមុខទៅព្រែកធម្មជាតិ ហើយមានចរន្តទឹក ទៅដល់ទន្លេរសាប និងទន្លេរមេគង្គ។

ទី២ បរិយាកាសរស់នៅ បែបអភិជន ដោយផ្ទៃដីទំហំ២៥ហត គឺយើងសង់តែ វីឡាព្រីន វីឡាឃ្វីន វីឡាឃីង និង រ៉ូយ៉ាល់វីឡា ហើយអត់មានផ្ទះតូចៗទេ។

ទី៣ អ្នករស់នៅទល់មុខគ្នា ទល់ខ្នងគ្នា នៅខាងឆ្វេងដៃ និងនៅខាងស្តាំដៃសុទ្ធតែវីឡាទោល ដោយមិនមានការលក់ដូរ ឬរកស៊ីទេ។

បុរីវិមានសំណាង មានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលព័ទ្ឋជុំវិញដោយផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន សម្រូលដល់ការរស់នៅ និងការលំហែរផងដែរ៕

តើទីផ្សារអចលនទ្រព្យនៅបណ្តាខេត្តណាខ្លះកំពុងចាប់ផ្តើម កំរើកឡើងវិញ

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អ្នកជំនាញបានបង្ហើបឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តាខេត្ត មានសក្តានុពលមួយចំនួន បានចាប់ផ្តើមមានសកម្មភាពបណ្តើរៗឡើងវិញហើយ។

       អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៧ ឧសភាថា បណ្តាខេត្តមួយចំនួន បានចាប់ផ្តើមមានសកម្មភាពលើការវិនិយោគលើវិស័យនេះបណ្តើរៗ ដូចជា ខេត្តកំពង់ស្ពឺ កណ្តាល ខេត្តព្រះសីហនុ កែប កំពត និងខេត្តសៀមរាប។

លោកស៊ា ឆៃលីន

       លោកបន្តថា “ខេត្តទាំងនេះ ស្ថិតក្នុងចំណុចស្នូល ដែលមានការទិញ លក់ច្រើនជាងខេត្តដទៃ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានអាចធៀបនឹងស្ថានភាព អចលនទ្រព្យមុនវិបត្តិនៅឡើយទេ”។

លោកស៊ា ឆៃលីន បានបន្តទៀតថា យ៉ាងណាក៏ដោយ ក៏តម្លៃអចលនទ្រព្យ នៅតាមបណ្តាខេត្តទាំងនេះ មិនទាន់មានការកើនឡើងនៅឡើយទេ បើទោះបីជាមានសកម្មភាពទិញ លក់ខ្លះៗក្តី។

       ជាមួយគ្នានេះ លោកគឹម សង្រ្គាម នាយកប្រតិបត្តិក្រុមហ៊ុនHIPPO PROJECT SALESប្រចាំខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថា ការត្រៀមបើកសម្ភោធកំពង់ផែពហុបំណង ខេត្តកំពតនៅដើម​ខែមិថុនាខាងមុខ កំពុងផ្តល់សញ្ញាវិជ្ជមាន ដល់ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះ។

       លោកបន្តថា “មានអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍មួយចំនួនបាន​ស្វែងរកដី និងទីតាំងសម្រាប់ការវិនិយោគ គំរោងរបស់ពួកគេកាន់តែច្រើន”។ លោកបន្តថា “សញ្ញាវិជ្ជមានបាន និងកំពុងចាប់ផ្តើមនៅខេត្តកំពតកាន់តែច្រើន និងសកម្មជាងមុន”៕

ដំណឹងល្អៈ ចិនគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្ថែម ទៀតនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ប៉េកាំងៈ មន្រ្តីជាន់ខ្ពស់ចិន ​បាន​ឯកភាព​សិក្សា​លទ្ធភាព​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា តាម​សំណើ​របស់​កម្ពុជា និង​សន្យា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់​ខ្លួន ​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ពង្រីក​ការ​នាំចូល​ផលិតផល ​កសិកម្ម​ពី​កម្ពុជា​ទៅ​កាន់​ប្រទេសរបស់ខ្លួន។

ព័ត៌មាននេះ បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោក សុខ ចិន្តាសោភា  រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក្នុង​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា  តប​តាម​ការ​អញ្ជើញ​ពី​សមភាគី​របស់​លោក។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា “ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ច្រើនលោក វ៉ាង យី ស្វាគមន៍​សំណើ​របស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា  ឱ្យ​ភាគី​ចិន​សិក្សា​លទ្ធភាព​ពង្រីក ឬ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា។

លោកវ៉ាង យី ក៏​បាន​សន្យា​លើកទឹកចិត្ត​ក្រុមហ៊ុន និង​សហគ្រាស ចិន​ឱ្យ​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា  និង​ពង្រីក​ការ​នាំចូល​ផលិត​ផល​កសិកម្ម​ពី​កម្ពុជា​ថែមទៀត។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​ដែល​ផ្សព្វផ្សាយ​នាថ្ងៃទី២៧ ខែ​ឧសភា ថា ភាគី​ចិន​ក៏​បាន​បញ្ជាក់ ​ពី​ការ​បន្ត​គាំទ្រ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ សំដៅ​បង្កើន​ចំនួន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា  និង​បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​នៅ​កម្ពុជា រួមមាន​ផ្នែក​ដឹកជញ្ជូន ភស្តុភារ​កម្ម ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ធារាសាស្ត្រ  ព្រមទាំង​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក ​ចម្រុះ​ហ្វូណន​តេជោ។

ក្រសួង​ចាត់​ទុក​វិស័យ​ទាំងនេះ ​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ ដោយ​ចិន​មាន​បទពិសោធន៍​ជោគជ័យ ​ជា​យូរ​មក​ហើយ​លើ​វិស័យ​ទាំងនេះ។

ភាគី​ទាំងពីរ​បាន​ឯកភាព​ផង​ដែរ ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ និង​មាន​សក្ដានុពល​ ដូចជា អប់រំ ទេសចរណ៍ កសិកម្ម​ទំនើប ការ​តភ្ជាប់ សេដ្ឋកិច្ច​ឌីជីថល (Digital) និង បញ្ញា​សិប្បនិម្មិត (AI)៕

India to Have Second Largest Metro System by 2026..

India is set to become home to the world’s second largest metro system by 2026, according to Union Minister Hardeep Singh Puri. Speaking at the third edition of the India Metro Rail Conference, Puri highlighted the nation’s rapid metro rail expansion, with a current network of 860 km across 20 cities expected to grow to 1,000 km by 2024 and further to 1,700 km by 2026. This development reflects India’s commitment to modernising urban transportation, aimed at enhancing connectivity and reducing congestion in urban areas.

Puri emphasised the government’s role in accelerating metro projects, driven by Prime Minister Narendra Modi’s vision of sustainable and integrated urban transport. He also noted the significant investment in metro rail infrastructure, contributing to economic growth and job creation. The minister mentioned ongoing projects in cities like Delhi, Mumbai, and Bangalore, showcasing India’s capability in executing large-scale infrastructure projects.

The conference also served as a platform for discussing innovations in metro rail technology, including automation and green energy solutions, to further improve efficiency and environmental sustainability. As India’s metro rail network expands, it is expected to play a crucial role in the nation’s urban development, offering a reliable and efficient mode of transport for millions of commuters.

Puri concluded by expressing confidence in India’s ability to achieve this ambitious target, positioning the country as a global leader in urban transit systems.
Source: Financial Express

អ្នកជំនាញអន្តរជាតិលើកឡើងពីបរិបទព្រែកជីកហ្វូណនតេជោ និងឱកាសដែលចិនមិនអាចដឹកអាវុធតាមព្រែកមួយនេះ

ដោយៈ គង់ សូរិយា

        អន្តរជាតិៈ ការវិភាគគ្រប់ជ្រុងជ្រោយ និងមានភាពស៊ីជម្រៅមួយទាក់ទងនឹងផលប្រយោជន៍របស់កម្ពុជា និងចិនអាចដឹកអាវុធឆ្លងកាត់ព្រែកជីកហ្វូណនតេជោ ត្រូវបានលើកឡើងដោយអ្នកជំនាញអន្តរជាតិមួយរូប។

សារព័ត៌មាន The Diplomatបានពន្យល់បកស្រាយអំពីរឿងដ៏រសើបនេះ និងបានសម្ភាសន៍ជាមួយអ្នកជំនាញអន្តរជាតិ ដែលបានពន្យល់បកស្រាយអំពីរឿងនេះ ប្រកបដោយមូលដ្ឋានចំណេះដឹង និងមានលក្ខណៈវិទ្យាសាស្រ្ត។និយាយពីសេដ្ឋកិច្ច ព្រែកជីកនេះនឹងជួយកាត់ប​ន្ថយបានមួយផ្នែកធំ នៃការពឹងផ្អែករបស់កម្ពុជាលើកំពង់ផែវៀតណាម។

ព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់ពីកំពង់ផែស្វយ័តភ្នំពេញ ទៅកាន់កំពង់ផែទឹកជ្រៅដែលកំពុង ស្ថិតក្រោមគម្រោងសាងសង់នៅក្នុងខេត្តកែប និងកំពង់ផែទឹកជ្រៅ ដែលត្រូវបានសាងសង់រួចរាល់ នៅក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្នពាណិជ្ជកម្មមួយភាគធំរបស់កម្ពុជា ជាពិសេស ចេញនិងចូលទីក្រុងភ្នំពេញ គឺត្រូវធ្វើឡើងកាត់តាមកំពង់ផែភាគខាងត្បូងរបស់វៀតណាម តួយ៉ាងដូចជាកំពង់ផែ Cai Mep។រដ្ឋាភិបាលកម្ពុជា បានគណនាយ៉ាងលម្អិតថា ព្រែកជីកហ្វូណនតេជោនឹងជួយកាត់បន្ថយ ការពឹងផ្អែកលើកំពង់ផែវៀតណាម បានរហូតដល់ទៅ៧០ភាគរយ។ នាពេលបច្ចុប្បន្នកំពង់ផែរបស់កម្ពុជា មិនសូវទទួលបាន ការធ្វើពាណិជ្ជកម្មច្រើននោះទេ ហើយក៏មិនសូវប្រមូលពន្ធបានច្រើននោះដែរ។

ដូច្នេះហើយវាជាប្រយោជន៍ សេដ្ឋកិច្ចមួយសម្រាប់កម្ពុជា ដែលត្រូវជំរុញឱ្យពាណិជ្ជកម្ម ហូរកាត់តាមកំពង់ផែរបស់ខ្លួនដោយផ្ទាល់។ លើសពីនេះទៅទៀត វាក៏អាចទប់ស្កាត់ផងដែរនូវហានិភ័យ នៃការបិទខ្ទប់កំពង់ផែ ដោយប្រការណាមួយពីសំណាក់វៀតណាម ដោយមិនឱ្យទំនិញកម្ពុជា ឆ្លងកាត់កំពង់ផែរបស់ពួកគេ។ រឿងបែបនេះធ្លាប់កើតឡើងរយៈពេលខ្លីរួចហើយ កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០។

ម្យ៉ាងវិញទៀត បើគិតលើប្រយោជន៍ យុទ្ធសាស្ត្រវិញកម្ពុជាយល់យ៉ាងច្បាស់ថា គ្មានឡើយការធានាថា សន្តិភាពនៅក្នុងតំបន់ទន្លេមេគង្គនឹងមានជាអចិន្ត្រៃយ៍រហូតទេ ហើយកម្ពុជាខ្លួនឯងត្រូវតែធានាឱ្យបានថា “ពាណិជ្ជកម្មរបស់ខ្លួន នឹងមិនពឹងផ្អែកលើប្រទេសដទៃណាមួយនោះទេ”។បើពិនិត្យលើផលប្រយោជន៍ទាំងនេះ វាជារឿងចម្លែកដែលលោក សម រង្ស៉ី ដែលតែងតែអះអាងប្រាប់ប្រជាជនខ្មែរថា លោកចង់បិទបញ្ចប់ ឥទ្ធិពលវៀតណាមលើកម្ពុជានោះ បែរជាមើលរំលងផលប្រយោជន៍បែបនេះទៅវិញ។

តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ វាបានបង្ហាញពីភាពផ្ទុយទាំងស្រុង ទៅនឹងការអះអាងរបស់មនុស្សមួយចំនួន ដែលនៅតែយល់ថា គ្រួសារត្រកូលហ៊ុន គឺជាអាយ៉ងរបស់យួន។ការសាងសង់កំពង់ផែ ឬព្រែកជីកមិនមែនរឿងចម្លែកអ្វីនោះទេ នៅក្នុងតំបន់។

ជាឧទាហរណ៍ នៅម៉ាឡេស៊ី ពួកគេក៏កំពុងប្រឹងប្រែងទ្វេរដង ក្នុងការពង្រីកសមត្ថភាពកំពង់ផែKlang ដែលជាកំពង់ផែធំទី២ នៅក្នុងតំបន់។

ចំណែក កំពង់ផែ Sapangar Bay Container Port នៅក្នុងរដ្ឋ Sabah ក៏នឹងត្រូវបានពង្រីកឱ្យធំជាងមុនដែរ។ នៅឯថៃវិញក៏មិនខុសគ្នាដែរ ដោយពួកគេកំពុងជំរុញការអភិវឌ្ឍ កំពង់ផែដ៏ធំមួយ ក្រោមក្របខណ្ឌ នៃច្រករបៀងភាគខាងត្បូងរបស់ខ្លួន ខណៈគំនិតជីកព្រែកជីកKra មិនបានរលាយបាត់ពីគំនិត របស់ថ្នាក់ដឹកនាំថៃនោះទេ។

ដូច្នេះមិនមែនមានតែ កម្ពុជាម្នាក់ឯងនោះទេ ដែលមានមហិច្ឆតាអភិវឌ្ឍព្រែកជីក ឬពង្រីកសមត្ថភាពកំពង់ផែរបស់ខ្លួន នៅក្នុងបរិបទនៃការប្រកួតប្រជែងគ្នា កាន់តែខ្លាំងនៅក្នុងចំណោមកំពង់ផែនានានៃ តំបន់អាស៊ីអាគ្នេយ៍។

លោក សម រង្ស៉ី បាននិយាយថា ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ឱ្យចិន នូវផ្លូវទឹកដែលតភ្ជាប់ ពីភាគខាងត្បូងប្រទេសចិន ទៅកាន់ឈូងសមុទ្រថៃ ឆ្លងកាត់តាម ប្រទេសឡាវ និងប្រទេសកម្ពុជា…ហើយផ្លូវទឹកនេះ គឺស័ក្តិសមសម្រាប់ការដឹកជញ្ជូនទំនិញ ក្នុងនោះរួមមានអាវុធ និងគ្រាប់រំសេវ ពីចិនឆ្ពោះទៅកាន់ឈូងសមុទ្រថៃ។

ប៉ុន្តែសម្រាប់អ្នកជំនាញដូចជាលោក David Hutt មកពី Central European Institute of Asian Studies (CEIAS)បានលើកជាសំណួរថា ប្រសិនបើគេអាចស្រមៃបានថា កម្ពុជាអាចនឹងអនុញ្ញាតឱ្យចិន ប្រើប្រាស់ព្រែកជីកហ្វូណនតេជោ ចុះហេតុអ្វីគេមិនស្រមៃដែរទៅថា កម្ពុជានឹងអនុញ្ញាតឱ្យចិន ប្រើប្រាស់ផ្លូវល្បឿនលឿន និងស្ពាន ឬផ្លូវដែកដែលចិនជាអ្នកជួយសាងសង់ ដើម្បីឈ្លានពានវៀតណាម?។

 លោក David Hutt បន្ថែមថា “ប្រសិនបើអ្នកមានផ្នត់គំនិតបែបនេះ នោះផ្លូវដែក ផ្លូវថ្នល់ រួមទាំង មូលដ្ឋានទ័ពជើងទឹក ឬក៏ព្រែកជីករបស់កម្ពុជាសុទ្ធតែជាគំរាមកំហែងទាំងអស់”។

បើតាមលោក David Hutt ក្នុងករណីជម្លោះផ្ទុះឡើងរវាងចិន និងវៀតណាម ទីក្រុងប៉េកាំងមិនអាចដឹកជញ្ជូនអាវុធ ឬគ្រាប់រំសេវឆ្លងកាត់តាមសមុទ្រចិនខាងត្បូង បញ្ជូនទៅឱ្យកងទ័ពរបស់ខ្លួន ដែលត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវដាក់ឱ្យឈរជើងនៅមូលដ្ឋានទ័ពជើងទឹករាមបាននោះទេ។

ប៉ុន្តែហេតុអ្វីបានជាគេថា ត្រូវដឹកជញ្ជូនតាមទន្លេរទៅវិញ? បើគិតពីព្រំដែន ចិនជាប់ជាមួយឡាវ ទៅកាន់កម្ពុជា ទន្លេរមេគង្គមានប្រវែងប្រហែល១០០០គីឡូម៉ែត្រ។ តើវាឆ្ងាយពេក ឬក៏ជិតពេក។ ដូច្នេះតើកប៉ាល់មួយ ត្រូវចំណាយពេលប៉ុន្មាន ដើម្បីធ្វើដំណើរតាមផ្លូវនេះ? តើត្រូវចំណាយពេលមួយសប្ដាហ៍ ឬក៏ច្រើនជាងនេះ? ជាការពិតណាស់ វាមិនមែនចំណាយពេលខ្លីនោះទេ។

ប្រសិនបើអ្នកសម្រេចចិត្ត ធ្វើដំណើរតាមផ្លូវនេះ នោះកប៉ាល់របស់អ្នកនឹងត្រូវធ្វើដំណើរកាត់តាមច្រក ទន្លេមេគង្គរបស់ប្រទេសឡាវទាំងស្រុង ដែលនេះអាចនឹងបង្កជាជម្លោះការទូត រវាងឡាវ និងវៀតណាម។

ប្រទេសថៃវិញក៏ប្រហែលជា មានរឿងត្រូវនិយាយដែរ។ ម្យ៉ាងបើក្បួននាវាចិន ធ្វើដំណើរកាត់តាមទន្លេនោះវៀតណាម ក៏អាចដឹង និងត្រៀមខ្លួនទុកជាមុនដែរ។

ចុងក្រោយគេ តើអាវុធប្រភេទដែលគេកំពុងនិយាយ? នៅត្រង់ចំណុចនេះ គំនិតដែលថាចិនអាចនឹងដឹកបរិក្ខារយោធា តាមបណ្ដោយទន្លេមេគង្គ ទៅកាន់ភ្នំពេញ រួចកាត់តាមព្រែកជីក ហ្វូណនតេជោ ទៅកាន់មូលដ្ឋានទ័ពជើងទឹករាមនោះ អ្វីដែលគេត្រូវនិយាយគឺអាវុធ និងគ្រាប់រំសេវសម្រាប់កងទ័ពជើងទឹក។

ប៉ុន្តែអាវុធទាំងនេះមិនមែនស្រាលនោះទេ ហើយការដឹកជញ្ជូនតាមទន្លេរក៏មិនអាចធ្វើទៅកើតដែរ។ ទន្លេរមេគង្គ គឺមានទំហំតូចពេកសម្រាប់នាវា ដែលដឹកអាវុធប្រភេទនេះ ហើយបើដូច្នេះការដឹកតាមព្រែកជីក ក៏មិនអាចធ្វើទៅកើត នោះដែរ។

តាមកាសែត Financial Times វៀតណាម បានគណនាថាទីក្រុងហាណូយ នៅតែមានប្រៀបលើកម្ពុជា ពីព្រោះនាវាដែលអាចដឹកទម្ងន់លើស១០០០តោន មិនអាចធ្វើដំណើរឆ្លងកាត់តាមព្រែកជីកបានទេ ដែលនេះមានន័យថា នាវាធ្ងន់ៗនឹងនៅតែត្រូវពឹងផ្អែកលើកំពង់ផែវៀតណាមដដែល៕

តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃនៅល្ងាចថ្ងៃច័ន្ទនេះ ធៀបនឹងថ្ងៃសុក្រសប្តាហ៍មុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃ នៅល្ងាចថ្ងៃច័ន្ទនេះ បើធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលអ្នកវិនិយោគកំពុងផ្តោតចំណាប់អារម្មណ៍ទៅលើទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក តំបន់អឺរ៉ុប និងប្រទេសជប៉ុន ដើម្បីស្ទាបស្ទង់ទស្សនវិស័យអត្រាការប្រាក់សកល។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៧%ដល់២៣៤៤,៦២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៥ភាគរយដល់២៣៤៥,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:២១នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៣៣,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៣៤,៥០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានបន្តងើបឡើងថ្លៃ នៅល្ងាចថ្ងៃច័ន្ទនេះ បើយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

សិក្សាពីប្រព័ន្ឋដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាថាតើមានសក្តានុពលបែបណា?

ដោយៈ ហ្វីអូណាា

        ភ្នំពេញៈ កម្ពុជាមានអូរ ព្រែក ស្ទឹង ទន្លេរ ហូរកាត់ខ្វាត់ខ្វែង​ដែលជាប្រភព​នៃការដឹកជញ្ជូនផ្លូវទឹក និងសម្រួលដល់ជីវភាពរបស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងសំខាន់ និងមិនអាចខ្វះ​បាន។

យោងតាមឯកសារបានបង្ហាញថា ផ្លូវទឹកដែលអាច​ធ្វើនាវាចរ​បាន​មានប្រវែង១៧៥០គីឡូម៉ែត្រ ក្នុងនោះ​ទន្លេមេគង្គមានចំណែក ៣០% ទន្លេរសាប និងបឹងទន្លេសាបប្រហែល១៥% ទន្លេរបាសាក់៥% និងផ្លូវទឹកផ្សេងទៀត​ប្រហែល៥០%។ ប៉ុន្តែ​នារដូវប្រាំងផ្លូវនាវាចរណ៍ មានប្រវែងសរុបត្រឹមតែ៥៨០គីឡូម៉ែត្រ ដែលនេះ​បង្ហាញនូវ​ភាព​ប្រែប្រួល​ដ៏គួរឱ្យកត់សម្គាល់។

រដ្ឋាភិបាល​បាន​កំពុង​ជំរុញ ​ការ​អភិវឌ្ឍ​កំពង់ផែ​តាម​ដង​ទន្លេរ ខណៈ​ដែល​ការដឹកជញ្ជូន​តាមផ្លូវទឹក មានសារសំខាន់ណាស់ ដោយមានភាពចំណេញច្រើន តាមរយៈការ​ដឹក​បាន​ច្រើន កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ ចូលរួម​ជំរុញកំណើនសេដ្ឋកិច្ច។យោងតាមឯកសារ​ផែនការមេគ្រប់ជ្រុងជ្រោយ​ស្តី​ពី ​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ​ និង​ភស្តុភារកម្ម​កម្ពុជា​បាន​បង្ហាញ​ថា កម្ពុជាមានកំពង់ផែទន្លេសំខាន់ៗចំនួន១៩ រួមមាន៖ (១) ផែរណប​ពហុបំណងទន្លេបិទ (UM2), (២) ផែ​ក្រចេះ, (៣) ផែ​ស្ទឹងត្រែង, (៤) ផែសៀមរាប, (៥) ផែ​បាត់ដំបង, (៦) ផែ​ពោធិ៍សាត់, (៧) ផែ​កំពង់ឆ្នាំង, (៨) ផែ​ពហុបំណង (TS3), (៩) ផែ​អ្នកដំណើរ និង​ទេសចរណ៍ (TS1), (១០) ផែ​រណបពហុបំណង (TS11) ស្ថិតនៅរាជធានីភ្នំពេញ, (១១) ផែកុងតឺន័រថ្មី LM17, (១២) ។

ផែ​ព្រែកអញ្ចាញ (UM1) នៅ​ខេត្តកណ្តាល, (១៣) ផៃ​កោះរកា (LM26) នៅ​ខេត្តព្រៃវែង, (១៤) ផែ​ព្រែកក្ដាម, (១៥) ផែ​បឹងកេត, (១៦) ផៃ​អូស្មាច់, (១៧) ផែ​កំពង់លែង, (១៨) ផែ​មេគង្គ, និង (១៩) ផែ​សុវណ្ណភូមិ ព្រមទាំងចំណតផែទេសចរណ៍ និង​ចំណត​ផែ​​ប្រេងឧស្ម័ន​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត។

យ៉ាងណាមិញ ដោយសារ​ការប្រែប្រួល​នៃកម្ពស់ទឹក ​តាមរដូវ និង​គន្លង​ផ្លូវខ្លះ ​មិនអាចឱ្យ​នាវាចរាចរណ៍​បានដោយរលូន ផ្លូវ​នាវាចរណ៍​មួយភាគធំ ​មិន​អាច​ឱ្យនាវា​ចំណុះ១០០០តោន ឆ្លងកាត់​ពេញ​មួយឆ្នាំ​បាន​ឡើយ។

ជាក់ស្ដែង គន្លងផ្លូវខ្លះនៃតំបន់បឹងទន្លេសាប និងទីតាំងភ្ជាប់ជាមួយ​ទន្លេសាប (ចំណុចប្រសព្វ​រវាង​ខេត្តក្រចេះ និងស្ទឹងត្រែង) ព្រមទាំងគន្លងនៃទន្លេរមេគង្គ ភ្ជាប់ទៅប្រទេស វៀតណាម ដែល​ជម្រៅ​ទឹក​មិន​ជ្រៅ​គ្រប់គ្រាន់ និងបង្កផលលំបាក​ដល់នាវាចំណុះធ្ងន់ឆ្លងកាត់។ បន្ថែមលើសពី​នេះទៀត លក្ខខណ្ឌ​នាវាចរ​តាម​ព្រំដែន​កម្ពុជា-ឡាវ មិន​អំណោយ​ផល​​ដោយសារ​កម្ពស់ទឹក មាន​ភាព​ខុស​គ្នា​ខ្លាំង ដែល​រារាំងដល់ការអភិវឌ្ឍ​ការដឹកជញ្ជូន ​តាមផ្លូវទឹក​រវាងប្រទេសទាំងពីរ។

ប្រឈមនឹងកត្តាធម្មជាតិ បូករួមទាំង​ថ្លៃដឹកជញ្ជូនខ្ពស់​ និងសកម្ម​ភាព​ដឹកជញ្ជូន​នៅតិច ការទាញ​យក​អត្ថប្រយោជន៍​ពីការដឹកជញ្ជូន​តាម​ផ្លូវទឹកទន្ល​របស់​កម្ពុជា ឱ្យអស់​សក្តានុពល ​តម្រូវ​ឱ្យមានការ​វិយោគ​បន្ថែម​ឱ្យ​បាន​ច្រើន និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ រដ្ឋាភិបាលកម្ពុជា ​ក៏​ទើប​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់ស្តីពី “ការដឹកជញ្ជូនតាមផ្លូវទឹក”។

ច្បាប់នេះកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូ​នតាមផ្លូវទឹក និងកំពង់ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការ​ដឹកជញ្ជូនតាមផ្លូវទឹក​ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួម​ចំណែក​ការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង​ប្រកប​ដោយ​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៕

Hong Kong and Singapore retail fortunes pick up, but Lion City could win in the long-term

Hong Kong and Singapore face extensive retail leakage, with residents in Asia’s top financial hubs preferring to shop and dine across their borders – Shenzhen for Hongkongers and Johor Bahru for Singaporeans – where they get more bang for their buck.

Analysts expect the trend to persist, calling it a “new normal” in the case of Hong Kong, and one that is going to become increasingly significant in Singapore.

In the long-run, Hongkongers’ spending on the mainland is likely to pose more challenges to the city’s retail sector, they added, as Hong Kong’s tourism has yet to fully recover.Besides, Singapore has become a bigger market for Asia, thanks to the rising affluence of Southeast Asian countries, he added.

But so far that has not affected retail rents in both cities. First-quarter rents in Singapore’s prime areas inched up 0.6 per cent, compared with the preceding three months, according to JLL.

Hong Kong fared slightly better, with rents for high street shops rising 1.7 per cent and prime shopping centres by 0.7 per cent in the same period, according to the property consultancy. It was, however, the slowest growth in the last four quarters, JLL data showed.

Before the pandemic, tourist spending in Hong Kong made up at least 30 per cent of the overall retail segment, according to data cited by Jain. And not only have mainland tourists to the city declined, but their spending has also decreased, he noted. Source: SCMP

រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍នេះ

ដោយៈ គង់ សូរិយា

        អាមេរិកៈ  ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​ឧសភា​ថា​លោក​​L​l​o​y​d​ ​A​us​tin​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី​ ​កម្ពុជា​ ​និង​បារាំង​នៅ​ស​ប្តាហ៍​ក្រោយ​។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែម​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ ​A​us​tin​ ​ទៅកាន់​កិច្ច​សន្ទនា​សាំង​គ្រីឡា(S​hang​r​i​-​L​a​ ​Dialogue​) ​នៅ​ប្រទេស​សិង្ហបុរី​ ​ដែល​ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១០​របស់​លោក ​ទៅកាន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​ធ្វើឡើង​ក្នុង​គោលបំណង​ថ្លែងសុន្ទរកថា​ពេញអង្គ​ ​ដោយ​បញ្ជាក់​ពី​សារៈសំខា​ន់​របស់​តំបន់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ពិភពលោក​។​

ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​សិង្ហបុរី​ ​លោក​រដ្ឋមន្ត្រី​A​us​tin​ ​គ្រោង​នឹង​ជួប ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​សិង្ហបុរី​ ​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត​ ​ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ​ឱ្យ​កាន់តែ​រឹង​មាំ​។​ ​

លោក​ក៏​នឹង​បើក​កិច្ចប្រជុំ​ពហុភាគី​ នៃ​សម​ភាគី​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ (​T​M​M​) ​ជាមួយ​សម​ភាគី​ជប៉ុន​ ​និង​សាធារណរដ្ឋ​កូរ៉េ​ ​ដោយមាន​គោលដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់​។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ​L​l​o​y​d​ J. ​A​us​tin​ ​ក៏​គ្រោង​នឹង​ជួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​សម​ភាគី​ផ្សេងទៀត​ មកពី​ទូទាំង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​និង​ជាមួយ​ឧត្តមនាវីឯក​ ​Don​g​ Jun ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​បន្ទាប់ពី​កិច្ចពិភាក្សា​ចំនួន​១​៦​ ​កាលពី​ខែ​មេសា​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​ ​ នៅ​កម្ពុជា​ ​លោក​រដ្ឋមន្ត្រី​ ​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នានា​ ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​មក​ទី​ក្រុងភ្នំពេញ​ សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិ​អា​ស៊ាន​បូក​ (​A​D​M​M​-​Plus​)​។​

ដំណើរ​ទស្សនកិច្ច​លើក​ទី​១​០​ ​របស់​លោក​រដ្ឋមន្ត្រី​ ​A​us​tin​ ​ទៅកាន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​ធ្វើឡើង​ខណៈ​ក្រសួង​ការពារ​ជាតិ ​ពង្រឹង​ទំនាក់ទំនង​អាមេរិក​ ជាមួយ​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​ក្នុង​ការ​គាំទ្រ​ដល់​ចក្ខុវិស័យ​រួម​ក្នុង​តំបន់​សម្រាប់​សន្តិភាព​ ​ស្ថិរភាព​ ​និង​ការ​ទប់​ស្កាត់​។​

លោក​រដ្ឋមន្ត្រី​A​us​tin​ ​នឹង​បញ្ចប់​ដំណើរ​របស់​លោក​នៅ​ប្រទេស​បារាំង​ ​ជា​កន្លែង​ដែល​គាត់​នឹង​ចូលរួម​ ក្នុង​ព្រឹត្តិការណ៍​រំលឹក​មួយ​ចំនួន​ ​ដើម្បី​ប្រារព្ធ​ទិវា​រំលឹក​ខួប​លើក​ទី​៨​០​នៃ​ ​D​-​Day​ ៕

មន្រ្តីជាន់ខ្ពស់ចិនប្រកាសជួយកម្ពុជាលើការជីកព្រែកជីក ហ្វូណនតេជោ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ចិនបានប្រកាសជាចំហ ក្នុងការជួយនិងគាំទ្រដល់គំរោងព្រែកជីកហ្វូណនតេជោ នាពេលខាងមុខឆាប់ៗនេះ។

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី២៤ ឧសភាកន្លងមកនេះ។

លោក Wang Yi បានប្រាប់សមភាគីកម្ពុជាថា ក្នុងនាមជាមិត្តដែកថែប ចិនរីករាយពង្រឹងការប្រាស្រ័យទាក់ទងគ្នា នៃថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយភាគីកម្ពុជា បន្តជំរុញការសាងសង់ “ច្រករបៀងត្រីនិងស្រូវ” និង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” រៀបចំផែនការ ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ មានដូចជាផ្លូវដែក ផ្លូវថ្នល់ ប្រភពថាមពល និងកសិកម្មជាដើម ជួយកម្ពុជាក្នុងការរៀបចំយ៉ាងសកម្មនូវគម្រោងធារាសាស្រ្តចម្រុះ។

លោក Wang Yi បានបញ្ជាក់ថា “ភាគីចិនរីករាយលើកទឹកចិត្តសហគ្រាសចិនកាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា ចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេស ជួយកម្ពុជាពន្លឿន ដំណើរការឧស្សាហូបនីយកម្ម គាំទ្រកម្ពុជាក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍បៃតងកាបូនទាប ពង្រីកការនាំចូលផលិ​តផលកសិកម្មកម្ពុជា”។

លោកបន្តថា ភាគីទាំងពីរគួរតែចាប់យក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិន និង កម្ពុជា”ជាឱកាស ពង្រឹងសម្រេចបាននូវមូលដ្ឋានគ្រឹះនៃមតិសាធារណៈ និងសង្គមក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។

លោក Wang Yi បានបញ្ជាក់ទៀតថា ភាគីចិនសង្ឃឹមអាចពង្រឹងការសម្របសម្រួល សហការជាមួយកម្ពុជា ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួម សម្រាប់ប្រទេសឡានឆាង-មេគង្គ និងសហការជាមួយប្រទេស ក្នុងតំបន់រួមទាំងកម្ពុជាផងដែរ ដើម្បីចាប់យកឱកាសដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ និងលុបបំបាត់ការជ្រៀតជ្រែក បំបែកបំបាក់ពីកម្លាំងខាងក្រៅ រួមគ្នាការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ការពារផលប្រយោជន៍រួមនិងស្របច្បាប់របស់បណ្ដាប្រទេស ការពារក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ៕