Hattha top Banner

សិក្សាពីប្រព័ន្ឋដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាថាតើមានសក្តានុពលបែបណា?

0

ដោយៈ ហ្វីអូណាា

        ភ្នំពេញៈ កម្ពុជាមានអូរ ព្រែក ស្ទឹង ទន្លេរ ហូរកាត់ខ្វាត់ខ្វែង​ដែលជាប្រភព​នៃការដឹកជញ្ជូនផ្លូវទឹក និងសម្រួលដល់ជីវភាពរបស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងសំខាន់ និងមិនអាចខ្វះ​បាន។

យោងតាមឯកសារបានបង្ហាញថា ផ្លូវទឹកដែលអាច​ធ្វើនាវាចរ​បាន​មានប្រវែង១៧៥០គីឡូម៉ែត្រ ក្នុងនោះ​ទន្លេមេគង្គមានចំណែក ៣០% ទន្លេរសាប និងបឹងទន្លេសាបប្រហែល១៥% ទន្លេរបាសាក់៥% និងផ្លូវទឹកផ្សេងទៀត​ប្រហែល៥០%។ ប៉ុន្តែ​នារដូវប្រាំងផ្លូវនាវាចរណ៍ មានប្រវែងសរុបត្រឹមតែ៥៨០គីឡូម៉ែត្រ ដែលនេះ​បង្ហាញនូវ​ភាព​ប្រែប្រួល​ដ៏គួរឱ្យកត់សម្គាល់។

រដ្ឋាភិបាល​បាន​កំពុង​ជំរុញ ​ការ​អភិវឌ្ឍ​កំពង់ផែ​តាម​ដង​ទន្លេរ ខណៈ​ដែល​ការដឹកជញ្ជូន​តាមផ្លូវទឹក មានសារសំខាន់ណាស់ ដោយមានភាពចំណេញច្រើន តាមរយៈការ​ដឹក​បាន​ច្រើន កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ ចូលរួម​ជំរុញកំណើនសេដ្ឋកិច្ច។យោងតាមឯកសារ​ផែនការមេគ្រប់ជ្រុងជ្រោយ​ស្តី​ពី ​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ​ និង​ភស្តុភារកម្ម​កម្ពុជា​បាន​បង្ហាញ​ថា កម្ពុជាមានកំពង់ផែទន្លេសំខាន់ៗចំនួន១៩ រួមមាន៖ (១) ផែរណប​ពហុបំណងទន្លេបិទ (UM2), (២) ផែ​ក្រចេះ, (៣) ផែ​ស្ទឹងត្រែង, (៤) ផែសៀមរាប, (៥) ផែ​បាត់ដំបង, (៦) ផែ​ពោធិ៍សាត់, (៧) ផែ​កំពង់ឆ្នាំង, (៨) ផែ​ពហុបំណង (TS3), (៩) ផែ​អ្នកដំណើរ និង​ទេសចរណ៍ (TS1), (១០) ផែ​រណបពហុបំណង (TS11) ស្ថិតនៅរាជធានីភ្នំពេញ, (១១) ផែកុងតឺន័រថ្មី LM17, (១២) ។

ផែ​ព្រែកអញ្ចាញ (UM1) នៅ​ខេត្តកណ្តាល, (១៣) ផៃ​កោះរកា (LM26) នៅ​ខេត្តព្រៃវែង, (១៤) ផែ​ព្រែកក្ដាម, (១៥) ផែ​បឹងកេត, (១៦) ផៃ​អូស្មាច់, (១៧) ផែ​កំពង់លែង, (១៨) ផែ​មេគង្គ, និង (១៩) ផែ​សុវណ្ណភូមិ ព្រមទាំងចំណតផែទេសចរណ៍ និង​ចំណត​ផែ​​ប្រេងឧស្ម័ន​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត។

យ៉ាងណាមិញ ដោយសារ​ការប្រែប្រួល​នៃកម្ពស់ទឹក ​តាមរដូវ និង​គន្លង​ផ្លូវខ្លះ ​មិនអាចឱ្យ​នាវាចរាចរណ៍​បានដោយរលូន ផ្លូវ​នាវាចរណ៍​មួយភាគធំ ​មិន​អាច​ឱ្យនាវា​ចំណុះ១០០០តោន ឆ្លងកាត់​ពេញ​មួយឆ្នាំ​បាន​ឡើយ។

ជាក់ស្ដែង គន្លងផ្លូវខ្លះនៃតំបន់បឹងទន្លេសាប និងទីតាំងភ្ជាប់ជាមួយ​ទន្លេសាប (ចំណុចប្រសព្វ​រវាង​ខេត្តក្រចេះ និងស្ទឹងត្រែង) ព្រមទាំងគន្លងនៃទន្លេរមេគង្គ ភ្ជាប់ទៅប្រទេស វៀតណាម ដែល​ជម្រៅ​ទឹក​មិន​ជ្រៅ​គ្រប់គ្រាន់ និងបង្កផលលំបាក​ដល់នាវាចំណុះធ្ងន់ឆ្លងកាត់។ បន្ថែមលើសពី​នេះទៀត លក្ខខណ្ឌ​នាវាចរ​តាម​ព្រំដែន​កម្ពុជា-ឡាវ មិន​អំណោយ​ផល​​ដោយសារ​កម្ពស់ទឹក មាន​ភាព​ខុស​គ្នា​ខ្លាំង ដែល​រារាំងដល់ការអភិវឌ្ឍ​ការដឹកជញ្ជូន ​តាមផ្លូវទឹក​រវាងប្រទេសទាំងពីរ។

ប្រឈមនឹងកត្តាធម្មជាតិ បូករួមទាំង​ថ្លៃដឹកជញ្ជូនខ្ពស់​ និងសកម្ម​ភាព​ដឹកជញ្ជូន​នៅតិច ការទាញ​យក​អត្ថប្រយោជន៍​ពីការដឹកជញ្ជូន​តាម​ផ្លូវទឹកទន្ល​របស់​កម្ពុជា ឱ្យអស់​សក្តានុពល ​តម្រូវ​ឱ្យមានការ​វិយោគ​បន្ថែម​ឱ្យ​បាន​ច្រើន និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ រដ្ឋាភិបាលកម្ពុជា ​ក៏​ទើប​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់ស្តីពី “ការដឹកជញ្ជូនតាមផ្លូវទឹក”។

ច្បាប់នេះកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូ​នតាមផ្លូវទឹក និងកំពង់ផែ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការ​ដឹកជញ្ជូនតាមផ្លូវទឹក​ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួម​ចំណែក​ការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង​ប្រកប​ដោយ​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here