ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ផ្តើមចេញពីគ្រូបង្រៀនអអក្សរសាស្រ្តអង់គ្លេស បន្ទាប់មកក្លាយជាភ្នាក់ងារអចលនទ្រព្យម្នាក់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានក្លាយជាអ្នកអភិវឌ្ឍន៍គំរោងអភិវឌ្ឈន៍បុរីដ៏ធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បុរីវិមានសំណាង បាននិងកំពុងអភិវឌ្ឍន៍ លើផ្ទៃដីទំហំ២៥ហិកតា បាននិងកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿន តាមផែនការនិងទិសដៅរបស់ខ្លួន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះថា មានលុយ អ្នកអាចទិញផ្ទះនៅណាក៏បាន បែបណាក៏បាន តែអ្វីដែល វីឡា ឃីង (King Villa) នៅបុរី វិមានសំណាង ផ្តល់អោយអ្នកលើសពីផ្ទះដូចជា ទី១ ឃីង វីឡា (King Villa) សុទ្ធតែបែរមុខទៅព្រែកធម្មជាតិ ហើយមានចរន្តទឹក ទៅដល់ទន្លេរសាប និងទន្លេរមេគង្គ។
ទី២ បរិយាកាសរស់នៅ បែបអភិជន ដោយផ្ទៃដីទំហំ២៥ហត គឺយើងសង់តែ វីឡាព្រីន វីឡាឃ្វីន វីឡាឃីង និង រ៉ូយ៉ាល់វីឡា ហើយអត់មានផ្ទះតូចៗទេ។
ទី៣ អ្នករស់នៅទល់មុខគ្នា ទល់ខ្នងគ្នា នៅខាងឆ្វេងដៃ និងនៅខាងស្តាំដៃសុទ្ធតែវីឡាទោល ដោយមិនមានការលក់ដូរ ឬរកស៊ីទេ។
បុរីវិមានសំណាង មានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលព័ទ្ឋជុំវិញដោយផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន សម្រូលដល់ការរស់នៅ និងការលំហែរផងដែរ៕