ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តងើបឡើងថ្លៃ នៅល្ងាចថ្ងៃច័ន្ទនេះ បើធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលអ្នកវិនិយោគកំពុងផ្តោតចំណាប់អារម្មណ៍ទៅលើទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក តំបន់អឺរ៉ុប និងប្រទេសជប៉ុន ដើម្បីស្ទាបស្ទង់ទស្សនវិស័យអត្រាការប្រាក់សកល។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៧%ដល់២៣៤៤,៦២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៥ភាគរយដល់២៣៤៥,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:២១នាទីល្ងាច។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៣៣,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៣៤,៥០ដុល្លារ ក្នុងមួយអោន។
កំណត់សម្គាល់: តម្លៃមាសបានបន្តងើបឡើងថ្លៃ នៅល្ងាចថ្ងៃច័ន្ទនេះ បើយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន៕