កម្ពុជានឹងប្រតិបត្តិការទូទាត់តាមប្រព័ន្ឋបាគងជាមួយឥណ្ឌានៅ ដើមខែមិថុនាខាងមុខនេះ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC)លោកជំទាវជា សិរីបានថ្លែងថា នៅដើមខែមិថុនាខាងមុខ កម្ពុជាទូទាត់សាច់ប្រាក់តាមប្រព័ន្ឋQR Codeនៅដើមខែមិថុនាខាងមុខនេះ។

លោកជំទាវជា សិរី បានថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានKikkei Asia ក្នុងសប្តាហ៍នេះ។លោកជំទាវបានបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជាក៏កំពុងធ្វើការ ជាមួយប្រទេសជប៉ុនជុំវិញរឿងនេះផងដែរ”។

លោកជំទាវបានលើកឡើងជាឧទាហរណ៍ថា “ប្រជាពលរដ្ឋកម្ពុជាត្រូវបង្កើតគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅក្នុងប្រ​ទេសថៃ ខណៈភ្ញៀវទេសចរណ៍ថៃ អាចធ្វើប្រតិបត្តិការកូដ QR នៅកម្ពុជាបាន លុះត្រាតែហាង ដែលពួកគេទិញទំនិញ ព្រមទទួលយកប្រាក់រៀល”។

លោកជំទាវបន្តថា ការទូទាត់ឆ្លងដែនគឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក តាមរយៈការលើកទឹកចិត្តឱ្យឈ្មួញ ឬអាជីវករបើកគណនី និងទទួលយកការទូទា​ត់ជាប្រាក់រៀល។ លោកស្រី​បាន​បន្ថែម​ថា “លោកស្រី​នឹង​មិន​បង្ខំ​ប្រជាពលរដ្ឋ ​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​ តាម​រយៈ​វិធានការ​រដ្ឋបាល​ឡើយ”៕

The close up of the Khmer 50,000 riels notes.

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃពុធនេះ បន្ទាប់ពីបានស្ថិតក្នុងភាពមិនច្បាស់លាស់កាលពីព្រឹកមិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃពុធនេះ បើធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ មុនពេលមានការចេញផ្សាយទិន្នន័យអតិផរណាសំខាន់ៗពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅក្នុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨២%ដល់២៣៤១,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៤៩ភាគរយដល់២.៣៤៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:១៤នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៦០,៩៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៥៦,៥០ដុល្លារ ក្នុងមួយអោន។

កំណត់សម្គាល់: តម្លៃមាសបានធ្លាក់ថ្លៃចុះ នៅល្ងាចថ្ងៃពុធនេះ បើយកទៅប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ៕

តើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីចិន-កូរ៉េ-ជប៉ុនមានលទ្ឋផលបែបណាបើគ្មានវត្តមានលោកស៊ី ជីនពីង?

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន បានបើកកិច្ចប្រជុំកំពូលរួមគ្នាលើកដំបូង ក្នុងរយៈពេលជាង៤ឆ្នាំ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងបង្កើនវឌ្ឍនភាព ក្នុងការចរចារលើការបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ទាប់ពីជាប់គាំងនាពេលកន្លងមក។

យ៉ាងណាមិញ ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូក៏បានឆ្លៀតយកឱកាសនៃកិច្ចប្រជុំកំពូលត្រីភាគីនេះ ដើម្បីសម្តែងការរិះគន់ទៅលើប្រទេសកូរ៉េខាងជើង ជុំវិញផែនការបាញ់បង្ហោះផ្កាយរណបផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងសេអ៊ូល ខណៈកិច្ចប្រជុំត្រីភាគីលើកចុងក្រោយក្នុងឆ្នាំ២០១៩ បានធ្វើឡើងនៅទីក្រុងChengdu ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំទាំង៣ បានប្តេជ្ញាបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគី ដោយរៀបចំកិច្ចប្រជុំកំពូលត្រីភាគី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាទៀងទាត់ ខណៈប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកក្រោយ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំង៣ក៏បានអះអាងផងដែរថា ពួកគេនឹងបន្តការពិភាក្សា ដើម្បីពន្លឿនការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានភាពសេរី មានយុត្តិធម៌ គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ប្រទេសទាំង៣ បានប្រកាសចាប់ផ្តើមការចរចានេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែកិច្ចចរចាបានជាប់គាំង បន្ទាប់ពីឈានដល់ជុំទី១៦ ដែលបានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេសចិនបានអំពាវនាវ ឱ្យចាប់ផ្តើមការចរចាឡើងវិញ ដោយ​សារតែកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ។ ការផ្អាកកិច្ចពិភាក្សានេះបានកើតឡើង ស្របពេលមានជម្លោះផ្នែកពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន គួបផ្សំនឹងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតផងដែរ។

លោក Choo Jae-woo អ្នកជំនាញខាងគោលនយោបាយការបរទេសចិន នៅសកលវិទ្យាល័យ Kyunghee ក្នុងទីក្រុងសេអ៊ូល បានលើកឡើងថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះ មិនបង្ហាញថា ប្រទេសទាំង៣បានខិតទៅជិត សម្រេចបានកិច្ចព្រមព្រៀង FTA នោះទេ។

លោក Choo បានបន្ថែមថា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ប្រទេសចិនត្រូវតែតំណាងដោយឥស្សរជន ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅក្នុងកិច្ចចរចាត្រីភាគី ដោយមានលោកប្រធានាធិបតី ស៊ី ជីនពីង ជាអ្នកចូលរួមជំនួសឱ្យលោក Li Qiang។

លោក Choo បាន​បញ្ជាក់ប្រាប់សារពត៌មានជប៉ុន Nikkei Asia ថា​ “ប្រសិនបើ​គ្មាន​អំណាច​ចរចា​របស់​លោកស៊ី ជីនពីង ទេ នោះការចរចាគ្នា នឹង​ពុំមាន​ការ​រីកចម្រើន​ណាមួយ​ឡើយ”៕ប្រភព: Nikkei Asia៕

Vietnam invests $136M abroad in 5 months

Vietnamese enterprises pumped more than US$136 million of total investment into new projects and to supplement capital in ventures abroad in the first five months, equivalent to 43% of the figure seen in the same period last year.

From January to May, Vietnamese enterprises made outbound investments in 16 sectors, mostly focusing on mining, accounting for 43.1% of the total capital, followed by manufacturing and processing industry (23.9%); and trading and retail (8.3%).

Sixteen countries and territories received Vietnamese investment during the period. Of them, the Netherlands took the lead, accounting for 40.1%. Laos came second, holding 36.8%, followed by the U.S. and New Zealand.

As of May 20, Vietnam had 1,733 operational projects abroad with a total investment of over $22.25 billion.

The majority of its overseas investments came towards to mining sector, 31.6%, and the agro-forestry-fishery sector, 15.6%.

Countries with the largest investment from Vietnam were Laos (24.8%), Cambodia (13.1%) and Venezuela (8.2%). Source: Vnexpress

Viettel’s overseas investment project has brought in substantial profits.

តម្លៃលំនៅដ្ឋាននៅទីក្រុងបាងកករំពឹងបន្តកើនឡើងនៅឆមាសទី២

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយ បានឱ្យដឹងថា តម្លៃលំនៅដ្ឋានថ្មីនៅទីក្រុងបាងកក នឹងបន្តកើនឡើងនៅក្នុងឆមាសទីពីរ ដោយសារតែលំនៅដ្ឋាន ដែលមានស្រាប់ត្រូវបានលក់ចេញយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលថៃ បានដាក់ចេញវិធានការជំរុញទីផ្សារអចលនទ្រព្យនៅដើមខែមេសា។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌ មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ឱ្យដឹងថា វិធានការជំរុញថ្មី របស់រដ្ឋាភិបាលសម្រាប់លំនៅដ្ឋាន ដែលមានតម្លៃ៧លានបាត ឬទាបជាងនេះ នឹងជំរុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង។

លោក​បាន​បន្ត​ថា​ “ផ្លែផ្កានឹង​បង្ហាញ​ឱ្យ​យើងឃើញ​នៅ​ឆមាស​ទី​ពីរ ឆ្នាំ២០២៤ ដោយសារ​វិធានការ​នេះ​ នឹង​ជួយ​ឱ្យអ្នកអភិវឌ្ឍន៍អាចលក់លំនៅដ្ឋានចាស់ ដែលមានស្រាប់នៅក្នុងស្តុកចេញ យ៉ាងឆាប់រហ័ស”។
លោក Vichai បានបញ្ជាក់ថា “ក្រោយពីលំនៅដ្ឋានដែលមានស្រាប់ត្រូវបានលក់ចេញអស់ នោះអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមផ្គត់ផ្គង់លំនៅដ្ឋានថ្មី ដែលការណ៍នេះនាំទៅរកការកើនឡើង នៃសន្ទស្សន៍តម្លៃលំនៅដ្ឋាននៅក្នុងឆមាសទីពីរ”។

វិធានការទាំងនោះ រួមមាន ការកាត់បន្ថយថ្លៃផ្ទេរ និងថ្លៃកម្ចីទិញផ្ទះមកនៅត្រឹម០,០១% ពី២% និង១% រៀងៗគ្នា សម្រាប់ផ្ទះដែលមានតម្លៃ៧លានបាត ឬទាបជាងនេះ។

យោងតាមមជ្ឈមណ្ឌល REIC បានឱ្យដឹងទៀតថា សន្ទស្សន៍តម្លៃផ្ទះ និងខុនដូថ្មី ដែលមានកម្ពស់ទាបៗ នៅតំបន់Greater Bangkok ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បានកើនឡើង២,៥% និង០,២% ដល់១៣១,៥ពិន្ទុ និង១៥៥ពិន្ទុរៀងៗគ្នា។

លោក Vichai បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “ស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ក៏អាចជួយលើកកម្ពស់លទ្ធភាពទិញផ្ទះ និងបង្កើនលទ្ធភាព ទទួលបានប្រាក់កម្ចីទិញផ្ទះ ស្របពេលដែលតម្លៃផ្ទះកើនឡើង”៕ប្រភព: Bangkok Post៕

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៤នៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក បានកោតសរសើរការីកចម្រើនយ៉ាងឆាប់រហ័ស និងបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងឱកាសទទួលបានការអនុញ្ញាត្តពី ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចូលជួុបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៨ ឧសភាកន្លងមកនេះ។

ក្នុងឱកាសនៃជំនួប លោក Tan Sri Dato Lim Soon Peng បានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។

បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជា ក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។

ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកប្រមាណ១០០០ ទៅ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិ​យោគ នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់​គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយ ដែលអាចប៉ាន់ប្រមាណបាននៅកម្ពុជា។

 (២)ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែ​លមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយ ក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។

 (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)៕

ក្រុមហ៊ុនអចលនទ្រព្យចិនធំមួយទៀតសម្រុកលក់ដីធ្លីនិងទ្រព្យសកម្មជាច្រើនដើម្បីកៀរគរសាច់ប្រាក់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Vanke បញ្ជាក់ថា ខ្លួនបានលក់ដីមួយកន្លែង នៅក្នុងទីក្រុង Shenzhen ក្នុងតម្លៃប្រមាណ៣០៩,២៣លានដុល្លារ ដោយខាតបង់ជាង២៧% បើធៀបនឹងតម្លៃដែលខ្លួនបានទិញកាលពីជិត៧ឆ្នាំមុន។

ក្រុមហ៊ុននេះ កំពុងខិតខំប្រមូលកៀរគរសាច់ប្រាក់ បន្ទាប់ពីប្រកាសកាលពីខែមុនថា ខ្លួនកំពុងប្រឈមមុខ នឹងសម្ពាធសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី។ Vanke គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើន ដែលជាប់ផុងនៅក្នុងវិបត្តិសាច់ប្រាក់ ខណៈវិស័យអចលនទ្រព្យចិនកំពុងបន្តដាំក្បាលចុះ។

ក្រុមហ៊ុនរដ្ឋចិនចំនួន២ គឺក្រុមហ៊ុន Shenzhen Metro និងក្រុមហ៊ុន Baishuo Yinghai Investment ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Vanke បានរួមគ្នាទិញយកដីឡូតិ៍នេះ ក្នុងតម្លៃថោកបំផុត។ នេះបើយោងតាមឯកសារ ដែលបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅទីក្រុង Shenzhen។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់សារពត៌មាន Reuters ក្រុមហ៊ុនVanke បានគូសបញ្ជាក់ថា “កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងឱ្យឃើញថា ម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួន បានគាំទ្រក្រុមហ៊ុន Vanke ជាមួយនឹងវិធានការស្របច្បាប់ ផ្អែកលើទីផ្សារ និងសាច់ប្រាក់ពិតប្រាកដ”។

កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ជួយ​ឱ្យក្រុម​ហ៊ុន​Vanke អាចបង្កើន​ដើម​ទុន​ ពី​ការលក់ទ្រព្យ​សកម្ម​ដីធ្លី ដែល​មិន​សំខាន់ចាំបាច់ ឬលែងប្រើប្រាស់ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន Vanke បានទិញយកដីទំហំ១៩.០០០ម៉ែត្រការ៉េនេះ កាលពីចុងឆ្នាំ២០១៧ ក្នុងតម្លៃ៣,១ពាន់លានយ័ន។ នេះបើយោងតាមឯកសារបញ្ជាក់ពីមុន។

ជាមួយគ្នានេះ ក្រុមហ៊ុនបានអះអាងថា ខ្លួនមានគោលបំណងជំរុញលំហូរសាច់ប្រាក់នៅឆ្នាំនេះ តាមរយៈការខ្ចីហិរញ្ញប្បទានពីធនាគារ និងការលក់ទ្រព្យសកម្មជាច្រើនទៀត ដែលមានតម្លៃជាង៣០ពាន់លានយ័ន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Vanke បានទម្លាយឱ្យដឹងថា ខ្លួនបានទទួលប្រាក់កម្ចី ប្រមាណ២០ពាន់លានយ័ន ពីធនាគាររបស់រដ្ឋចិន ហើយ Vanke នឹងជំរុញការផ្តល់ហិរញ្ញប្បទានផ្សេងទៀត ដើម្បីបង្កើនលំហូរសាច់ប្រាក់ងាយស្រួលរបស់ខ្លួន៕ប្រភព: Reuters៕

តើអ្វីជាចំណុចពិសេសរបស់បុរីDE ELEMENTS?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បុរីDE ELEMENTS បានសាងសង់ឡើងក្រោមរចនាសបទបែបសហសម័យ ដែលផ្តល់ជូននូវបរិកាសរសនៅ និងការកំសាន្តប្រកបដោយភាពយូនីក។

       បុរីនេះអាចអនុញ្ញាត្តឲ្យជនបរទេសទិញផ្ទះបាន ជាមួយប្លង់កម្មសិទ្ឋ(Strata Title)១០០ភាគរយ មានជណ្តើតរយន្ត និងចំណតយានយន្ត ជាលក្ខណៈឯកជន មានសួនកំសាន្តលើដំបូលលក្ខណៈឯកជន បំពាក់ពេញដោយគ្រឿងសង្ហារឹមប្រណីតបំផុត ជាមួយប្រព័ន្ឋបញ្ជាក្នុងលំនៅដ្ឋានបែបSmart Home បំពាក់ទៅដោយ Alkaline Water System នាំចូលពីប្រទេសអាល្លឺម៉ង់។

លើសពីនេះ បុរីDE ELEMENTS ក៏មានក្លឹបហោស៍ ជីម សូណា មានអាងហែលទឹក កន្លែងក្មេងលេងកំសាន្ត ប្រព័ន្ឋខ្សែកាប និងប្រព័ន្ឋសុវត្ថិភាពផងដែរ។

លោកWee Keigo នាយកគ្រប់គ្រងទូទៅបុរីDE ELEMENTS បានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងមិនមែនជាបុរីលេខ១នៅកម្ពុជាទេ ប៉ុន្តែក្រុមហ៊ុនបានបំពេញលក្ខខ័ណ្ឌ នៃការរស់នៅ និងស្តង់ដាលំនៅដ្ឋានដំបូងគេនៅរាជធានីភ្នំពេញ ដែលផ្តល់ឲ្យជនបរទេសអាចមានសិទ្ឋទិញបុរីនេះបាន ដោយសារលំនៅដ្ឋានយើងបានសាងសង់ឡើង តាមស្តង់ដាពាក់កណ្តាលខុនដូ ដើម្បីឲ្យអ្នករស់នៅមានអារម្មណ៍ផុតពីដី ជាមួយនឹងបរិយាកាសអំណោយផល និងស្តង់ដានៃការឌីសាញលំដាប់អន្តរជាតិ។

លោកបន្តថា “យើងស្វាគមន៍អតិថិជនខ្មែរ និងជនបរទេស មកសិក្សា និងវិនិយោគបុរីនេះ ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានពោធ៍ចិនតុង ដែលបណ្តុំដោយផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងកាហ្វេល្បីៗ និងសេវាកម្មបំរើឲ្យការរស់នៅមានភាពងាយស្រួល”។

បុរីDE ELEMENTS មានទីតាំងនៅខាងក្រោយខុនដូBodaiju ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕

 

អ្នកជំនាញៈ ចរន្តទីផ្សារ ទិញ លក់ជួលអចលនទ្រព្យនៅរាជធានីភ្នំពេញមានសភាពប្រសើរឡើង

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញដែលបាន និងកំពុងធ្វើការងារផ្ទាល់នៅក្នុងវិស័យនេះ បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ មានភាពកាន់តែប្រសើរ ប៉ុន្តែមិនទាន់ដល់កម្រិតដូចមុនវិបត្តិនៅឡើយទេ។

       លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បើគិតចាប់ពីក្រោយការរៀបចំរដ្ឋាភិបាលថ្មី អាណត្តិទី៧ ស្ថានភាពរបស់វិស័យនេះ បានចាប់ផ្តើមដំណើរការបណ្តើរៗឡើងវិញ ប៉ុន្តែនៅតែមិនអាចធៀបនឹងស្ថានភាពមុនវិបត្តិកូវីដ១៩នៅឡើយទេ។

       លោកបន្តថា “ការទិញ លក់ ជួលនៅតែមាន និងមានសកម្មភាព​បណ្តើរៗឡើងវិញ ប៉ុន្តែមិនទាន់មានសភាពពុះកញ្រ្ជោលនៅឡើយទេ”។

       លោកស៊ា ឆៃលីនបានសម្តែងសុទិដ្ឋិនិយមថា ស្ថានភាពនឹងប្រសើរឡើងបណ្តើរៗ នៅត្រីមាសខាងមុខ ស្របពេលបរិយាកាសវិនិយោគកាន់តែប្រសើរ ពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជម្រុញ និងទាក់ទាញការវិនិយោគមកកម្ពុជា។

       ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ស្ថានភាពទីផ្សារ បានដំណើរការទៅមុខសន្សឹមៗ ដែលទាមទារឲ្យឲ្យអ្នកនៅក្នុងវិស័យនេះ មានភាពអត់ធ្មត់កាន់តែច្រើន។

       លោកបន្តថា “ស្ថានភាពក្នុងវិស័យនេះ យើងកំពុងមើលឃើញថា អ្នកលក់អចលនទ្រព្យកាន់តែច្រើន បានដាក់លក់លើទីផ្សារ និងបានបញ្ចេញតាមរយៈធនាគារ និងមីក្រូហិរញ្ញវត្ថុដែលពួកគេបានប្រើប្រាស់”៕

រដ្ឋាភិបាលកម្ពុជាប្រសិទ្ឋនាមផ្លូវក្រវ៉ាត់ក្រុងទី៣ជា “មហាវិថីស៊ី ជីនពីង”

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រសិទ្ឋនាមផ្លូវក្រវ៉ាត់ក្រុងទី៣ ជាមហាវិថីស៊ី ជីនពីង។

មហាវិថី ស៊ី ជីនពីង តភ្ជាប់ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។

កម្ពុជានឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន រវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ថា “ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយ ដែលមិនអាចបំបែកបាន”។ សម្តេចបានបន្តថា “ទំនា​ក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ”។

សម្តេចធិបតីបានបន្តទៀតថា ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។ ក្នុងនោះកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើង រួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា “មហាវិថី ស៊ី ជីនពីង”។ការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” មានអត្ថន័យធំធេង សម្រា​ប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕