ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Westports ដែលជាប្រតិបត្តិករកំពង់ផែខ្នាតយក្សរបស់ប្រទេសម៉ាឡេស៊ី គ្រោងរៃអង្គាសប្រាក់ចំនួន៣៩,៦ពាន់លានរីងហ្គីត (ប្រហែល៨,៣ពាន់លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងពង្រីកកំពង់ផែរបស់ខ្លួន។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Westports គឺជាប្រតិបត្តិកររបស់កំពង់ផែ Port Klang ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់ របស់ប្រទេសម៉ាឡេស៊ី។
យោងតាមរបាយការណ៍ពីសារពត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងពង្រីកសមត្ថភាព ចំណតផែកុងតឺន័ររបស់កំពង់ផែ Port Klang ពី១៤លាន TEUទៅដល់២៧លាន TEU។
ទន្ទឹមនឹងនេះដែរ ប្រទេសសិង្ហបុរីកំពុងសាងសង់កំពង់ផែ Tuas ដែលមានតម្លៃ១៩,៩ពាន់លានដុល្លារ។ កំពង់ផែនេះ កំពុងត្រូវបានសាងសង់ឡើងជា៤ដំណាក់កាល ខណៈការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០។ ដំណាក់កាលទាំង៤នេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅត្រឹមឆ្នាំ២០៤០។
ដំណាក់កាលទី១ នៃកំពង់ផែTuas របស់ប្រទេសសិង្ហបុរី គ្រោងនឹងសាងសង់បញ្ចប់រួចរាល់ និងបើកដាក់ឱ្យដំណើរការយ៉ាងពេញលេញ នៅឆ្នាំ២០២៧ខាងមុខ ដែលនឹងមានសមត្ថភាពចំណតផែកុងតឺន័រចំនួន២០លាន TEUs។
បើក្រឡេកមកមើលប្រទេសថៃវិញ គេសង្កេតឃើញថា ចាប់តាំងពីឡើងកាន់អំណាចមក លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិងកំពុងទាក់ទាញ ការវិនិយោគពីវិស័យឯកជនសម្រាប់គម្រោង Landbridge ដែលនឹងតភ្ជាប់កំពង់ផែទឹកជ្រៅ នៅខេត្តចំនួនពីរគឺ ខេត្ត Ranong នៅម្ខាង និងខេត្តChumphon នៅម្ខាងទៀត។
គម្រោង Land Bridge នេះនឹងអនុញ្ញាតឱ្យកប៉ាល់អាចបើកជៀសពីច្រកសមុទ្រម៉ាឡាកា បានទាំងស្រុង ខណៈថវិកាដែលត្រូវចំណាយដើម្បីសាងសង់គម្រោង មានទំហំទឹកប្រាក់ប្រហែល២៨ពាន់លានដុល្លារអាមេរិក៕


លោកបានបញ្ជាក់ថា “តាមទស្សនៈរបស់ស្ថាបត្យករ នេះគឺជាឱកាសដ៏ល្អមួយ ក្នុងការចាក់បញ្ចូលការអភិវឌ្ឍន៍ និងការច្នៃប្រឌិតផ្សេងៗទៅក្នុងវិស័យនេះ ជាពិសេសតាមរយៈការដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ពហុមុខងារ ដែលសមស្របទៅតាមទីផ្សារ”។
ទោះជាយ៉ាងណាក្តី លោកស្រីលើកឡើងថា ចំពោះប្រទេសកម្ពុជា យើងកំពុងមើលឃើញនិន្នាការជាច្រើន ឆ្ពោះទៅរកអចលនទ្រព្យពាណិជ្ជកម្ម ដោយគិតពីនិរន្តរភាព និងប្រសិទ្ធភាពនៃការចំណាយ។លោកស្រីបន្ថែមថា លើសពីនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តសម្រេចបាន ក្នុងរង្វង់ប្រហែល៥ភាគរយ ដែលបង្ហាញពីគន្លងឆ្ពោះទៅរកការស្ទុះងើបឡើងវិញ។
លោកបន្តថា “មូលហេតុគឺដោយសារ តែប្រទេសកម្ពុជាបានប្រើប្រាក់ដុល្លារអាមេរិក ជាមធ្យោបាយសម្រាប់កំណត់តម្លៃ សម្រាប់ទូទាត់និងសម្រាប់សន្សំ ខណៈប្រាក់ដុល្លារមានឥទ្ធិពលខ្លាំង បើធៀបនឹងរូបិយប័ណ្ណ របស់បណ្តាប្រទេសអាស៊ានផ្សេងទៀត”។
លោកបានបន្តថា “នគរូបនីយកម្មបានជួយកម្ពុជា ក្នុងការបង្កើតបរិយាកាស ហេដ្ឋារចនាសម្ព័ន្ធសមស្រប ដែលរួមចំណែកដល់តម្លៃអចលនទ្រព្យ និងទាក់ទាញការវិនិយោគពីបរទេស កាន់តែច្រើន។ ទោះបីជាស្ថិតក្នុងនិន្នាការទីផ្សារបច្ចុប្បន្ន វិស័យនេះកំពុងមានការរីកចម្រើន និងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអតិថិជនពេញចិត្ត អចលនទ្រព្យពាណិជ្ជកម្ម ដែលមានបំពាក់ឧបករណ៍ល្អ និងមានមុខងារចម្រុះ ដើម្បីអាចផ្គត់ផ្គង់ដល់សកម្មភាពអាជីវកម្មទូទៅ”។

លោកបណ្ឌិត Masamu Kamaga នាយកគ្រប់គ្រងថ្មីនៃវិទ្យាស្ថាន បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមបន្ទាប់ពីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ កុម្ភៈថា “ក្នុងឋានៈរបស់ខ្ញុំជាប្រធានថ្មី ខ្ញុំនឹងនាំយកបទពិសោធន៍របស់ខ្ញុំ ក្នុងនាមជាសហគ្រិនម្នាក់ ដែលបានចាប់ផ្តើមជាមួយក្រុមហ៊ុនJP telecommunication និងបង្កើតក្រុមហ៊ុន ដែលទាក់ទងនឹងបច្ចេកវិទ្យាបញ្ជូនសញ្ញា (broadband) ជាច្រើននៅក្នុងប្រទេសជប៉ុន”។
លោកបញ្ជាក់ថា “ដោយធ្លាប់បានធ្វើការបង្រៀនទាំងនៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខ្ញុំប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាស នៃភាពជាសហគ្រិនបៃតងនៅក្នុងពិភពលោក”។
លោកបញ្ជាក់ថា “យើងសង្កេតឃើញមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីឧស្សាហកម្មប្រេង ទៅកាន់ឧស្សាហកម្ម semiconductor ហើយកោះតៃវ៉ាន់ គឺជាអ្នកនាំមុខគេក្នុងវិស័យនេះ”។លោកបន្ថែមថា“តាមរយៈដំណើរទស្សនៈកិច្ចនេះ ខ្ញុំបានរកឃើញថា សាកលវិទ្យាល័យនៅតៃវ៉ាន់បង្រៀនកម្មវិធី semiconductor ល្អប្រសើរជាងសាកលវិទ្យាល័យ Stanford ក្នុងសហរដ្ឋអាមេរិកទៅទៀត”។
លោកបន្តថា ក្នុងឆមាសនីមួយៗ យើងផ្តល់ជូនប្រហែល5 ទៅ10មុខវិជ្ជា ក្នុងមួយកម្មវិធីសិក្សា។ យើងមានមុខជំនាញចំនួន3 ដែលរួមមាន ផ្នែកវិស្វកម្មសូហ្វវែរ ការគ្រប់គ្រងទេសចរណ៍ និងការរៀបចំផែនការ និងការរចនាឌីហ្សាញ។




But that is not the only reason Wu made the purchase. “I bought gold jewellery mainly for its value preservation, viewing it as a form of investment.” Wu said. “The designs are getting much fancier now, with collaborations featuring animated [characters] or ‘guochao’ elements. It’s changing the stereotyped impressions associated with gold accessories.”
ទន្ទឹមនឹងនេះ អត្រាការប្រាក់លើប្រាក់កម្ចី ជាមធ្យមបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ប្រហែល១១%ប៉ុណ្ណោះ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតពីមុន ក្នុងរង្វង់ពី១៣% ទៅ១៤% ។