ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោក ចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះគម្រោង “ព្រែកជីកហ្វូណន-តេជោ” ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹក រវាងទន្លេ និងសមុទ្រ ដ៏មានគុណប្រយោជន៍របស់កម្ពុជា។
ចំណាប់អារម្មណ៍របស់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី លើគម្រោងព្រែកជីករបស់កម្ពុជានេះ បានស្តែងឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត បានសាកសួរព័ត៌មានមួយចំនួនលើគម្រោងព្រែកជីកនេះ ដូចជាការសិក្សាពីបរិស្ថាន និងបញ្ហាផ្លូវច្បាប់។
ឆ្លើយតបនឹងសំណួរនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ច្បាស់ ពីការសិក្សាលំអិតលើផលប៉ះពាល់នានា ព្រមទាំងលើកបង្ហាញទិដ្ឋភាពច្បាប់ផងដែរ។
ក្នុងជំនួបនេះក្រៅពីបង្ហាញការចាប់អារម្មណ៍ លើគម្រោងព្រែកជីកដ៏ធំដំបូងនៅកម្ពុជាហើយនោះ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបានកាន់តែប្រសើរ។
ក្នុងឱកាសនៃជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបលោកឯកអគ្គរដ្ឋទូតអូស្ត្រាលី អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិន។ ក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគជិត៥ពាន់លានដុល្លារអាមេរិក មានការកើនឡើងខ្ពស់ បើធៀបទៅនឹងឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត៤ពាន់លានដុល្លារអាមេរិក។
សម្រាប់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគ ៣២គម្រោង។ បើធៀបនឹងខែមករា ឆ្នាំ២០២៣ មានចំនួនច្រើនជាង២ដង។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការរំពឹងថា គម្រោងវិនិយោគ នឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាល បានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណង ក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០ភាគរយ នៃថាមពលសរុបត្រឹមឆ្នាំ២០៣០៕



កំណើននិន្នាការ guochao ឬ “China chic” ដែលតំណាងឱ្យអត្តសញ្ញាណវប្បធម៌ចិន គួបផ្សំនឹងការកើនឡើងនៃតម្លៃមាស បានបង្កើតឱកាសទីផ្សារដ៏ធំ នៅក្នុងទីផ្សារគ្រឿងអលង្ការមាសរបស់ប្រទេសចិន ដែលមានតម្លៃ៥៧ពាន់លានដុល្លារនៅឆ្នាំ២០២២។ នេះបើយោងតាមសមាគមពាណិជ្ជកម្មត្បូង និងគ្រឿងអលង្ការនៃប្រទេសចិន។
លោក Kent Wong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនគ្រឿងអលង្ការ Chow Tai Fook បានលើកឡើងថា “យុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំង ទៅនឹងវប្បធម៌ចិន ហើយយុវជនកំពុងស្វែងរកបទពិសោធន៍ ពីទិដ្ឋភាពវប្បធម៌ផ្សេងៗគ្នា ដោយសារពួកគេកាន់តែមានទំនុកចិត្តលើវប្បធម៌ចិន” ។






អាគារពាណិជ្ជកម្មភ្លោះ លំដាប់ពិភពលោកនេះ គ្រោងចំណាយទុនសាងសង់ប្រមាណ៣០០០លានដុល្លារអាមេរិក ដែលមានកំពស់១៣៣ជាន់ ស្មើនឹងកំពស់៥៦៨ម៉ែត្រ។
ម្ចាស់ក្រុមហ៊ុនNaga Corp បានក្លាយជាមហាសេដ្ឋីលំដាប់កំពូលម្នាក់ ដោយសារមួយផ្នែកទទួលបានអាជ្ញាប័ណ្ណ កាស៊ីណូផ្តាច់មុខតែមួយនៅរាជធានីភ្នំពេញ។
នៅពេលសាងសង់បញ្ចប់ Mesong Tower គឺជាគម្រោងសាងសង់អគារខ្ពស់ ក្នុងចំណោមអាគារខ្ពស់ៗនៅកម្ពុជា ដែលមានកម្ពស់២៥២ម៉ែត្រ ដោយស្មើនឹង៧១ជាន់។


លោកបន្តថា “ការផ្តល់មូលដ្ឋានច្បាប់ បទដ្ឋានគតិយុត្តិនានា ដូចជាការកាត់បន្ថយការិយាធិបតេយ្យ ការបណ្តុះបណ្តាលធនធានមនុស្ស ដល់យុវជន១,៥នាក់ ច្បាប់វិនិយោគថ្មី និងយន្តការលើកទឹកចិត្តជាច្រើន នឹងជួយឲ្យសេដ្ឋកិច្ចមានភាពរ៉ឹងមាំ”។
កម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មឋសេរីជាមួយចិន ជាមួយប្រទេសកូរ៉េ និងបានចូលជាសមាជិកដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលត្រូវបានអ្នកជំនាញ និងអ្នកវិភាគនានាបានមើលឃើញភាពវិជ្ជមាន និងកម្ពុជាអាចក្តោបបាននូវកាលានុវត្តន៍ភាពទាំងនោះ។
លោកបញ្ជាក់ថា សមិទ្ធផលនៃដំណាក់កាលទី៣ និងរួមបញ្ចូននូវយុទ្ធសាស្រ្តកែទម្រង់សំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះនៃការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មរួមាន៖ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ, យុទ្ធសាស្រ្តនៃការកែទម្រង់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ យុទ្ធសាស្រ្តគៀគរចំណូលរយៈពេលមធ្យម យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ យុទ្ធសាស្រ្តស្តីពីការការកែទម្រង់ប្រព័ន្ធគ្រប់គ្រង់វិនិយោគសារធារណៈ និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធគណនេយ្យជាដើម។

ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញ អំពីគម្រោងសិក្សាមួយចំនួន លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ។