ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលប្រទេសនានា នៅជុំវិញពិភពលោកបានជួបការលំបាក ក្នុងការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតនោះ ស្រាប់តែសហរដ្ឋអាមេរិកបានលេចត្រដែតឡើងជាពិសេស។
ដោយសារសម្រេចបាននូវ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទីផ្សារការងារដ៏រឹងមាំ និងការធ្លាក់ចុះនៃអតិផរណា សហរដ្ឋអាមេរិកបានវ៉ាដាច់សមភាគីរបស់ខ្លួន នៅតំបន់ប៉ែកខាងអឺរ៉ុប និងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។
ជាក់ស្តែង សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សម្រេចបានកំណើនក្នុងរង្វង់៣,៣% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលលើសពីការរំពឹងទុករបស់សេដ្ឋវិទូក្នុងរង្វង់២% ។
កំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅត្រីមាសទី៤ បានជំរុញឱ្យសេដ្ឋកិច្ចអាមេរិក នៅក្នុងឆ្នាំ២០២៣ទាំងមូលកើនឡើង ក្នុងអត្រាប្រចាំឆ្នាំចំនួន២,៥% ដោយវ៉ាដាច់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀតទាំងអស់ ហើយនឹងបន្តនិន្នាការនេះ នៅឆ្នាំ២០២៤ថែមទៀត។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលជំរុញឱ្យសេដ្ឋកិច្ចអាមេរិក មានប្រៀបជាងបណ្តាប្រទេសនៅតំបន់អឺរ៉ុប។
ទី១: ការចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ចូលទៅក្នុងចរន្តសេដ្ឋកិច្ច
នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារមកលើទីផ្សារការងារ និងជីវិតសង្គម បណ្តាប្រទេសនានា បានដាក់ចេញវិធីជួយដល់ពលរដ្ឋ ដែលជាប់គាំងនៅផ្ទះ រួមទាំងមនុស្សជាច្រើនដែលបាត់បង់ការងារ ឬមិនអាចធ្វើការបាន។
នៅខែមីនា ឆ្នាំ២០២០ សភាអាមេរិកបានប្រញាប់ប្រញាល់អនុម័តកញ្ចប់ថវិកា ជំរុញសេដ្ឋកិច្ចចំនួន២,២ទ្រីលានដុល្លារ ដែលបានផ្តល់លំហូរសាច់ប្រាក់ ចូលទៅក្នុងចរន្តសេដ្ឋកិច្ច របស់កម្មករអាមេរិក គ្រួសារ និងអាជីវកម្ម។ នេះគឺជាការចាក់បញ្ចូលសាច់ប្រាក់ ដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
ទី២: ភាពរឹងមាំក្នុងទីផ្សារការងារ
ការហក់ឡើងនៃអត្រាអតិផរណា គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយ សម្រាប់ជនជាតិអាមេរិកជាច្រើន។ ប៉ុន្តែភាពរឹងមាំនៃទីផ្សារការងារ បានជួយដល់ការរកប្រាក់ចំណូល ដែលជាម៉ាស៊ីនជំរុញការចំណាយរបស់អ្នកប្រើប្រាស់។
អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះក្រោម៤% ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលប្រាក់ឈ្នួលពិតប្រាកដ ក៏បានកើនឡើងផងដែរ។
ទី៣: ឯករាជ្យភាពលើវិស័យថាមពល
សហរដ្ឋអាមេរិក គឺជាប្រភពនាំចេញថាមពលដ៏ធំបំផុតមួយនៅលើពិភពលោក ដែលអ្នកជំនាញបានអះអាងថា ការនាំចេញនេះបានជួយដល់ភាពរឹងមាំរបស់សេដ្ឋកិច្ចអាមេរិក។
អ្នកវិភាគលើកឡើងថា នៅពេលដែលប្រទេសរុស្ស៊ី បានបើកការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ តម្លៃថាមពលបានកើនឡើងយ៉ាងគំហុក ហើយតំបន់អឺរ៉ុបបានរងឥទ្ធិពលពីការហក់ឡើងថ្លៃ ថាមពលខ្លាំងជាងអាមេរិកឆ្ងាយណាស់។
តួយ៉ាង ប្រទេសអាល្លឺម៉ង់ ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំរបស់អឺរ៉ុប បានជួបប្រទះវិបត្តិអតិផរណា លើតម្លៃថាមពលដោយសារប្រទេសនេះ ធ្លាប់ពឹងផ្អែកខ្លាំងលើឧស្ម័នធម្មជាតិ ដែលនាំចូលពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរ Nord Stream 2៕ប្រភព៖BBC៕


The initial survey started on Jan 31 after Chaowalit Boonchai, a villager, posted about one of the fossils on his Facebook account. He also notified the authorities.
អ្នកឧកញ៉ាបានបញ្ជាក់ថា “ទិសដៅរបស់យើងក្នុងឆ្នាំ២០២៤ នេះ យើងនឹងពង្រីកការិយាល័យតំណាងសភាពាណិជ្ជកម្មឱ្យបាន២៥ រាជធានី ខេត្ត”។ លោកបន្តថា “ជាមួយគ្នានេះដែរ យើងក៏នឹងពង្រីកការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសនានាផងដែរ”។
GEA Consulting Engineers is the MEP engineer and CM & Associates Construction Management is the general contractor for the project, which rises from a 5,000-square-foot plot at the southwest corner of Fifth Avenue and West 29th Street.
Recent photos show the building structurally topped out, with crews erecting the steel framework for the rectangular canopy that will cover the communal roof terrace.


ចំណែក ការិយាល័យលំដាប់B នៅក្នុងរាជធានីបាងកក មានតម្លៃជួលប្រចាំខែ ជាមធ្យមចំនួន២៣,៤២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែល ការិយាល័យលំដាប់C មានតម្លៃជួលប្រចាំខែជាមធ្យមចំនួន១៤,២៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។


លោកបន្តថា តាមរយៈការជួបជុំ ក្នុងកម្មវិធីLand Matchingរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលមានថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើន ដែលមានបទពិសោធន៍ និងក្រមសីលធ៌មវិជ្ជាជីវៈជារៀងរាល់សប្តាហ៍ ហើយតាមរយៈការជួបជុំនេះ យើងទទួលបានសកម្មភាពនៃការទិញ លក់ជាហូរហែរក្នុងទីផ្សារនេះ។