ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។នេះបើតាមសេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការសម្រួលនីតិវិធីនិងបែបបទ និងកាត់បន្ថយរយៈពេលនៃការស្នើសុំ និងផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬវិញ្ញាបនបត្រ ប្រើប្រាស់សំណង់ ជូនម្ចាស់សំណង់នៅខេត្តព្រះសីហនុ។
ដើម្បីចូលរួមអនុវត្តន៍កម្មវិធីពិសេសខាងលើ ឲ្យមានប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម គម្រោងប្លង់គ្រឿង ផ្គុំសំណង់ ការងារសាងសង់ និងការងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ក្នុងករណីម្ចាស់សំណង់មិនមានលិខិត ឬរបាយការណ៍បញ្ជាក់ពីក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់តាំងក្រុមការងារបច្ចេកទេស ដើម្បីប្រចាំការ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ និងនៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ផ្តល់ព័ត៌មាន និងសេវាតាមការចាំបាច់៕





លោកស្រី Sasa-On បានលើកឡើងថា ផូស៊ីលដែលមានអាយុកាលយ៉ាងតិច១០០លាន ទៅ១១០លានឆ្នាំមួយនេះ ត្រូវបានគេប្រទះឃើញនៅលើថ្មភក់ Khok Kruat។
លោកស្រី Yellen បានថ្លែងប្រាប់គណៈកម្មាធិការធនាគារព្រឹទ្ធសភាអាមេរិកថា ក្រុមនិយតករកំពុងធ្វើការ ជាមួយធនាគារនានា ដើម្បីដោះស្រាយហានិភ័យ ដែលបណ្តាលមកពីអត្រាការិយាល័យទំនេរនៅក្នុងទីក្រុងធំៗ និងអត្រាការប្រាក់ខ្ពស់។
សមាសភាពគណៈកម្មការនេះ រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង៥ អស់លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរព័ត៌មាន មន្ត្រីជំនាញ រួមទាំងទីប្រឹក្សាក្រសួងព័ត៌មាន ជាច្រើនរូប។






ជាមួយគ្នានេះ ប្រាក់ចំណូលដែលរដ្ឋាភិបាលចិន ទទួលបានពីការលក់ដីបានកើនឡើង១,៨ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ហើយនេះជាលើកដំបូងដែលការលក់ដី បានកើនឡើងក្នុងរយៈពេល២៣ខែ។