កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលប្រជាជនមានកម្រិតIQ លំដាប់ទី៦ក្នុងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: កម្ពុជាបាន​ជាប់ចំណាត់ថ្នាក់​ ជា​ប្រទេស​មាន​កម្រិត IQ ឬ​ភាព​ឆ្លាត​វៃ​ជា​មធ្យម​ខ្ពស់បំផុត​លំដាប់​ទី៦ ក្នុងចំណោមបណ្តាប្រទេស​សមាជិកអាស៊ានចំនួន៩ ដោយមិនរាប់បញ្ចូលប្រទេសប្រ៊ុយណេ។

យោងតាម​វេ​ប​សាយ International IQ Test បាន​បង្ហាញថា ប្រចាំឆ្នាំ២០២៤ កម្ពុ​ជាមាន​ពិន្ទុ IQ ចំនួន៩៥,៤៤ពិន្ទុ ខណៈដែល​ចំណាត់ថ្នាក់លេខ​១ ​ក្នុងតំបន់អាស៊ាន បានទៅលើប្រទេស​សិង្ហបុរី ដែលទទួលបានពិន្ទុចំនួន១០៤,៧៥ពិន្ទុ។

ចំណែកឯ ប្រទេសដែលមានកម្រិត IQ ទាបជាងកម្ពុជា រួមមានដូចជាប្រទេសហ្វីលីពីន ប្រទេសឡាវ និងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ Asean Skyline។

ជាធម្មតា កម្រិត​ពិន្ទុ​ IQ ​ឆ្លុះបញ្ចាំង​ពី​គុណភាព​នៃ​ការអប់រំ និង​ធនធាន​មនុស្ស​ នៅក្នុង​តំបន់​ភូមិសាស្ត្រ​មូលដ្ឋាន​របស់​ពួកគេ​។ តំបន់ ឬ​ប្រទេស​នានា ​នៅលើពិភពលោក​ដែលមាន​ពិន្ទុIQ ទាប ជាទូទៅជា​ប្រទេស​ក្រីក្រ និង​មិនសូវមាន​ការអភិវឌ្ឍ ជាពិសេសផ្នែក​អប់រំ បើ​ ធៀប​ទៅនឹង​ប្រទេស​ដែលមាន​ពិន្ទុ IQ ខ្ពស់ជាង​។

យោងតាម​ការបង្ហាញ​ទិន្នន័យ​នេះ អ្នកស្រាវជ្រាវ​មួយចំនួន​បាន​បែងចែក​ប្រទេស ​ទៅតាម​លំដាប់ថ្នាក់​នៃ​ប្រភេទ​នីមួយៗ​ អាស្រ័យ​លើ​ពិន្ទុ​នៃ​កម្រិត IQ ជា​មធ្យម​របស់​ពួកគេ​។

ចំពោះ​វិធីសាស្ត្រ​ក្នុងការ​វាស់វែង ​កម្រិត​នៃ​ភាព​ឆ្លាត​វៃ មិនត្រូវ​បានធ្វើ​ឡើង ​ដោយ​ពឹងផ្អែក​ទាំងស្រុង​លើ IQ មួយ​មុខ​នោះទេ​។

អ្នកស្រាវជ្រាវនៅមាន​វិធីសាស្ដ្រ​មួយចំនួនទៀត ​ដែល​អាច​ស្វែងរក​ប្រទេស​ ដែលមាន​ប្រជាជន​ឆ្លាត​បំផុត​ក្នុង​ពិភពលោក ដោយ​ភាគច្រើន​មិន​ពាក់ព័ន្ធ​កម្រិត​IQ នោះទេ​។​

ជាក់ស្តែង អ្នកស្រាវជ្រាវក៏ធ្វើការប្រៀបធៀប ​លើ​ពិន្ទុ​តេស្ដ​ផ្នែក​អប់រំ​របស់​ប្រទេស​នីមួយៗ​ ឬក៏​សម្លឹងមើល​លើ​ពានរង្វាន់​ណូបែល​ដែល​ប្រទេស​ទាំងនោះ​ទទួលបាន​ផងដែរ​។ ជារួម អ្នកស្រាវជ្រាវ​អាច​ប្រើប្រាស់​មធ្យោបាយ​ទាំង​៣ ​ប្រភេទ​​ខាងលើ​ដើម្បី​ស្វែងរក​ប្រទេស​ដែលមាន​កម្រិត IQ មធ្យម និងខ្ពស់បំផុត​៕

ប្រទេសចិនបំបែកឯតទគ្គកម្ម ដោយផលិតរថភ្លើងរត់បានក្នុងល្បឿន៦២៣គីឡូម៉ែត្រក្នុងមួយម៉ោង

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនកំពុងធ្វើការសាងសង់ ប្រព័ន្ធរថភ្លើងមួយ ដើម្បីប្រជែងនឹងគម្រោង ផលិតរថភ្លើងល្បឿនលឿន Hyperloop របស់កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk។

រថភ្លើង​ល្បឿន​លឿន​ប្រភេទ Maglev របស់ប្រទេសចិន មាន​សមត្ថភាព​ធ្វើដំណើរ ក្នុងល្បឿន​លឿន​បំផុត​មិន​គួរ​ឱ្យ​ជឿ​ គឺ៣៨៧ម៉ាយ​ក្នុង​មួយ​ម៉ោង ឬ៦២៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថភ្លើងនេះ គឺជាប្រព័ន្ធរថភ្លើង ដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើងអាចអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ឬនិយាយឱ្យងាយយល់ រថភ្លើងនេះហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់នៅលើផ្លូវនោះទេ។Hyperloopគម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទាន និងដំណើរការដោយក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន (CASIC) របស់រដ្ឋចិន ដែលផលិតគ្រាប់រ៉ុក្កែត ផ្កាយរណប និងយានអវកាស។

សម្រាប់ការធ្វើតេស្តនេះ រថភ្លើងល្បឿនលឿនរបស់ប្រទេសចិន ដែលចូលមកប្រជែង ជាមួយគម្រោងរថភ្លើងអគ្គិសនី Hyperloop របស់លោក Elon Musk បានចេញដំណើរពីទីក្រុង Datong ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន ក្នុងវគ្គសាកល្បងចម្ងាយ១,២ម៉ាយ(ប្រហែល១៩៣១ម៉ែត្រ)។

យោងតាមទ្រឹស្ដីរថភ្លើង Hyperloop ដែលកំពុងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boring Company របស់លោក Elon Musk នឹងមានសមត្ថភាពធ្វើដំណើរ ក្នុងល្បឿនលើសពី៧០០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែក្រុមហ៊ុនមិនទាន់បានដាក់ ឱ្យសាកល្បងនៅឡើយទេ។

ទោះជាយ៉ាងណាក្តី បញ្ហាដ៏ធំបំផុតនោះគឺថា ការផលិតរថភ្លើងទាំងនេះ ត្រូវចំណាយថ្លៃដើមច្រើនពេក ដូច្នេះសំបុត្រធ្វើដំណើរក៏នឹងមានតម្លៃថ្លៃមិនគួរឱ្យជឿផងដែរ៕

រដ្ឋាភិបាលគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូនកាត់កម្ពុជា ជប៉ុន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូនកាត់កម្ពុជា ជប៉ុននាពេលខាងមុខនេះ។

លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយ ក្នុងការរៀបចំការបង្កើតតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុនកាលពីព្រឹកថ្ងៃទី១២ កុម្ភៈ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំ ឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. និងមន្រ្តីពាក់ព័ន្ឋជា​ច្រើន។

លោកស៊ុន ចាន់ថុលបានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននាឱកាសនេះ គឺអនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

 

វិភាគៈតើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងអាចជះផលប៉ះពាល់យ៉ាងដូចម្តេចមកលើសេដ្ឋកិច្ចរបស់កម្ពុជា?

ដោយ: គង់ លាងហួរ

ភ្នំពេញ: សេដ្ឋកិច្ចរបស់ប្រទេសចិនបាន និងកំពុងកំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលការណ៍នេះ បានបង្កឱ្យមានក្តីព្រួយបារម្ភ ជាទូទៅសម្រាប់កម្ពុជា ដែលជាប្រទេសពឹងផ្អែកខ្លាំងទៅលើចិន មិនថាវិស័យពាណិជ្ជកម្ម ឬការវិនិ​យោគ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ពុំមែនជារឿងធម្មតាឡើយ ខណៈចិនគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោក ដែលប្រ​ទេសជាច្រើននៅលើពិភពលោក មានទំនាក់ទំនងពាណិជ្ជកម្មជាមួយ។ ដូច្នេះការថយចុះកំណើនសេដ្ឋកិច្ចចិន ច្បាស់ជាមានផលប៉ះពាល់ទៅលើប្រទេសផ្សេងជាក់ជាមិនខាន។សេដ្ឋកិច្ចចិនបានរងគ្រោះខ្លាំង ដោយសារជំងឺកូវីដ-១៩ ជាពិសេស គោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល ភាពតានតឹងភូមិសាស្ត្រនយោបាយ ការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ បំណុ​លរបស់រដ្ឋបាលមូលដ្ឋាន ការនាំចេញ និងទំនុកចិត្តថយចុះ ភាពអត់ការងារធ្វើកើនឡើង និងកំណើនមនុស្សចាស់ជរាជាដើម។ល។

ជាមួយគ្នានេះ គេបានលើកឡើងជាសំណួរមួយថា  “តើការ​ធ្លាក់​ចុះ​នៃសេដ្ឋកិច្ចរបស់​ប្រទេស​ចិន​ នឹង​អាចជះផល​ប៉ះពាល់​យ៉ាងដូចម្តេច និងកម្រិតណាមកលើ​សេដ្ឋកិច្ច​របស់​កម្ពុជា​”?។ឆ្លើយតបចំពោះសំណួរនេះ អ្នកជំនាញក្នុងស្រុក បានច្រានចោលការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចធំៗ និងអ្នកវិភាគមួយចំនួន ដោយបញ្ជាក់ថា ទីក្រុងប៉េកាំង កំពុងជួបប្រទះបញ្ហាប្រឈមបណ្តោះអាសន្នមួយចំនួន ដែលអាចយកឈ្នះបាន តាមរយៈការដាក់ចេញយន្តការគោលនយោបាយសមស្រប។

ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងស្រុក ក៏បានយល់ឃើញដែរថា សេដ្ឋ​កិច្ចកម្ពុជា នឹងជួបប្រទះបញ្ហាប្រឈមខ្លះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ។  ប៉ុន្តែទោះជាយ៉ាងណាក្តី អ្នកជំនាញមានជំនឿថា “ការធ្វើពិពិធកម្មលើសេដ្ឋកិច្ច ការនាំចេញ និងការវិនិយោគរបស់រដ្ឋាភិបាលថ្មីនឹងជួយជំរុញកំណើន និងការអភិវឌ្ឍន៍របស់កម្ពុជា”។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសចិននឹងបន្តជំរុញម៉ាស៊ីនកំណើ​នសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹងសហរដ្ឋអាមេរិក និងប្រទេស ដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀតនាថ្ងៃខាងមុខ។លោកបានបន្តថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្កឱ្យមានការជជែកវែកញែក ក្នុងចំណោមអ្នកបង្កើតគោលនយោបា​យក្នុងតំបន់ អំពីរបៀបដោះស្រាយ ឱ្យបានកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ មកលើទីផ្សារប្រទេសពួកគេ”។

លោក ឡោ វិចិត្រ គូសបញ្ជាក់ថា អ្នកបង្កើតគោលនយោបាយក្នុងតំបន់មិនអាចព្យាករ ឬដឹងជាមុនអំពីវិធានការជាក់ស្តែង ឬឧបករ​ណ៍ហិរញ្ញវត្ថុរបស់ប្រទេសចិន ដែលនឹងត្រូវដាក់ឱ្យដំណើរការ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនោះទេ។

លោក​បាន​អះអាងថា “បញ្ហា​ប្រឈម​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ធានា​ឱ្យ​​សេដ្ឋកិច្ច ​អាចធ្លាក់​ចុះប្រកបដោយ​ភាពរលូន​ បន្ទាប់​ពី​សម្រេចបានកំណើន​យ៉ាង​ខ្លាំង”។ លោកបន្ថែមថា “មានវិធានការជាច្រើន ដែលអាចត្រូវបានដាក់ឱ្យអនុវត្តន៍ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្តល់នូវការលើកទឹកចិត្តពន្ធបន្ថែម និងការផ្អាកយកពន្ធ សម្រាប់ការវិនិយោគក្នុងប្រទេសចិន ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើការពង្រីកខ្លួន”។

លោកឡោ វិចិត្រ បានចង្អុលបង្ហាញថា រដ្ឋាភិបាលចិនអាចបោះជំហានឈានមុខគេ ឆ្ពោះទៅរកការបង្កើនការនាំចេញ  ដោយបញ្ជូនតំណាងពាណិជ្ជកម្មរបស់ខ្លួន ទៅចរចាជាមួយតួអង្គទីផ្សារក្នុងតំបន់ជាមួយនឹងការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្របដណ្ត​ប់លើកូតានៃការផ្លាស់ប្តូរទំនិញ និងសេវាកម្មទៅវិញទៅមកជាមួយប្រទេសនីមួយៗក្នុងតំបន់។លោកបន្ថែមថា “របៀបដែលប្រទេសចិន នឹងដោះស្រាយតម្រូវការទីផ្សារក្នុងស្រុករបស់ខ្លួន គឺជាអ្វីដែលយើងគួរព្រួយបារម្ភ ជាជាងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន”។

លោក ឡោ វិចិត្រ លើកឡើងថា យើងបានសង្កេតឃើញច្រើនដងហើយ ដែលប្រទេសចិនបានរះត្រដែតឡើង លើសពីការរំពឹងទុក ចាប់តាំងពីការបើកសេដ្ឋកិច្ច របស់ខ្លួននៅឆ្នាំ១៩៧៨ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនបន្ថែម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១។

លោក ឡោ វិចិត្រ បានសង្កត់ធ្ងន់ថា “ការដួលរលំនៃរឿងសេដ្ឋកិច្ចចិន គ្រាន់តែជាការប្រឌិតតែម្ខាងប៉ុណ្ណោះ ដែលបង្កើតឡើងដោយអ្នកដែលមិនមានការយល់ដឹង អំពីសមត្ថភាពបង្កើតគោលនយោបា​យរបស់ទីក្រុងប៉េកាំង”។លោក​បន្ត​ថា “ការ​ធ្លាក់​ចុះ​បណ្ដោះ​អាសន្ន​នេះ នឹង​ជះផល​ប៉ះ​ពាល់​តិចតួចប៉ុណ្ណោះ ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈគោលដៅនាំចេញលេខ១របស់កម្ពុជា គឺសហរដ្ឋអាមេរិក មិនមែនចិនទេ”។ កម្ពុជាកំពុងស្វែងរកទីផ្សារថ្មីៗ និងកំពុង​ចាប់​ផ្តើម​ងាកចេញពី​វិស័យឧស្សាហកម្ម​ ដែល​ប្រើ​កម្លាំង​ពលកម្ម ​ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​ខ្ពស់។

លោក ឡោ វិចិត្របាន​បញ្ជាក់បន្ថែមថា ទំនាក់ទំនង​ទ្វេរភាគី​រវាង​កម្ពុជា​ និង​ចិន​កំពុង​ឈានឡើងដល់កម្រិត​ខ្ពស់​ថ្មី ខណៈថ្នាក់ដឹកនាំនៃប្រទេសទាំង២ បាន​ប្តេជ្ញាអនុវត្ត​គំនិត​ផ្តួចផ្តើម​ថ្មី​ ដូចជាច្រករបៀង​អង្ករ​ត្រី​កម្ពុជា​-ចិន និង​ច្រករបៀង​ឧស្សាហកម្ម​កម្ពុជា​-ចិន ហើយប្រទេសចិន នឹងបន្តជំរុញការវិនិយោគផ្ទាល់ ពីបរទេសចូលមកកម្ពុជា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ”។

ជាមួយគ្នានេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក បានលើកឡើងថា “វាច្បាស់ណាស់ថា កម្ពុជានឹងរងផលប៉ះពាល់  ប៉ុន្តែយើងត្រូវយល់ថា ប្រទេសចិនគឺជាប្រទេសពាណិជ្ជកម្មលេខ១ សម្រា​ប់ប្រទេសជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។លោកបន្តថា “កម្ពុជាមានទំនាក់ទំនងពហុ សមាសភាគជាមួយប្រទេសចិន។  ទោះជាយ៉ាងណាក្តី ផលប៉ះពាល់ពាណិជ្ជកម្ម ដែលបានឆ្លុះបញ្ចាំង នៅក្នុងផលទុនជាតិសរុបរបស់កម្ពុជា(GDP) គឺមានត្រឹមតែ៤ភាគរយប៉ុណ្ណោះ”។ លោកមានសុទិដ្ឋិនិយមថា អ្នកបង្កើតគោលនយោបាយចិន នឹងធ្វើការសម្រេចចិត្តសមស្រប ដែលនឹងជំរុញការចំណាយក្នុងស្រុក និងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងវិបត្តិអចលនទ្រព្យផងដែរ។

ក្រុមអ្នកជំនាញយល់ឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យឈានឡើងដល់កម្រិតមួយដ៏ធំ។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងចិន នឹងកើនដល់ទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ នៅចុងឆ្នាំនេះ ហើយភាគីទាំងពីរកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅប្រចាំឆ្នាំមួយនេះ។បើក្រឡេកមកមើលកត្តាទីតាំងយុទ្ធសាស្ត្រវិញ កម្ពុជាមានទីតាំ​ងអំណោយផល ស្ថិតនៅលើដងទន្លេមេគង្គ ភាគខាងត្បូងនៃប្រទេសឡាវ និងរវាងប្រទេសថៃ និងប្រទេសវៀតណាម នៅលើឈូងសមុទ្រថៃ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ ការ​វិនិយោគ​របស់​ប្រទេសចិន​​ បាន​ជំរុញ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធនៅ​កម្ពុជា មាន​ការ​ផ្លាស់​ប្តូរ​ និងការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរ​ឱ្យ​កត់​សម្គាល់​។

ជាក់ស្តែង ផ្លូវល្បឿនលឿនថ្មី ផ្លូវរថភ្លើង កំពង់ផែសមុទ្រ និងអាកាសយានដ្ឋាន ត្រូវបានសាងសង់ឡើង។ រីឯផ្លូវចាស់ៗត្រូវបានជួសជុលកែលម្អ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព។

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវបានតភ្ជាប់ទៅកាន់តំបន់ពាណិជ្ជកម្មសេរី (FTZs) និងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការតភ្ជាប់ក្នុងតំបន់ សម្រួលដល់ពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ក៏បានជំរុញដល់វិស័យសំណង់ និងអចលនវត្ថុ ដែលនាំទៅដល់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យបែបទំនើបនៅទូទាំងប្រទេស។ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ៥,៤៣លាន​នាក់ ​ដែល​បាន​មក​កម្ពុជា​កាល​ពី​ឆ្នាំ​មុន មានជិត១០ភាគរយ​មក​ពី​ប្រទេស​ចិន។  ជនជាតិចិនគឺជាប្រភពភ្ញៀវទេសចរច្រើនជាងគេទី៣ នៅក្នុងប្រទេសកម្ពុជា ខណៈដែលជនជាតិវៀតណាម និងថៃកាន់កាប់តំណែងទីមួយ និងទីពីរ។ ទន្ទឹមនឹងវិស័យអចលនទ្រព្យ វិស័យទេសចរណ៍គឺជាផ្នែកមួយទៀត ដែលអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រទេសចិនធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ឬការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះ MoU ជាប្រវត្តិសាស្ត្រ ដើម្បីត្រួសត្រាយឱ្យមានការបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន រវាងប្រទេសទាំង២។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា អនុស្សរណៈយោគយល់ចំនួន២នោះរួមមាន ដូចជា ទី១កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និងទី២ ការបង្កើតកិច្ចសម្របសម្រួល ក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា។

គំនិតផ្តួចផ្តើមទាំងអស់នេះ មានគោលបំណងជំរុញឱ្យភ្ញៀវទេសចរចិនចូលមកទស្សនាកម្ពុជា ព្រមទាំងមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ផងដែរ ក្នុងការជំរុញការហោះហើរត្រង់ រវាងទីក្រុងរបស់ប្រទេសចិនបន្ថែមទៀត ជាមួយរាជធានីភ្នំពេញ និងខេត្តសៀមរាប។

​អ្នក​ជំនាញ​បានអះអាងថា វិស័យ​អចលន​ទ្រព្យ ​គឺ​ជា​ផ្នែក​មួយ​ដែល​ទាមទារ​ឲ្យការ​យក​ចិត្ត​ទុក​ដាក់ជា​ពិសេស ​ប្រសិន​បើ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចូល​ក្នុង​វិបត្តិ។

លោក Paul Adair មកពីក្រុមហ៊ុនហិរញ្ញវត្ថុ និងគ្រប់គ្រងឈានមុខគេមួយ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានលើកឡើងថា គ្មាននរណាម្នាក់ អាចបដិសេធការពិតដែលថា ការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់កម្ពុជា ក្នុងយុគសម័យមុនជំងឺរាតត្បាត ត្រូវបានជំរុញដោយការវិនិយោគរបស់ចិន។

លោក​បន្ត​ថា​ “គិត​ត្រឹម​ពេល​នេះ ​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​អចលន​ទ្រព្យ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ប៉ុន្តែវាពុំមែនមានន័យថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងដួលរលំជាដាច់ខាត ប្រសិនបើមិនមានកំណើននៃការវិនិយោគរបស់ចិននោះទេ”។

លោកបន្ថែមថា កម្ពុជាអាចមានដំណោះស្រាយដ៏ឈ្លាសវៃ តែត្រូវចំណាយពេលខ្លះ ដើម្បីអនុវត្តន៍។  ឥឡូវនេះ យើងអាចឃើញរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយវិបត្តិ ដែលបណ្តាលមកពីគម្រោងជាប់គាំង ក្នុងខេត្តព្រះសីហនុ។លោកបន្តថា “ប្រសិនបើមាន​ការដាក់ចេញ យុទ្ធសាស្ត្រ​គ្រប់គ្រាន់​នោះ ខ្ញុំ​គិត​ថា​ បញ្ហា​នេះ​អាច​ត្រូវ​បាន ​ដោះស្រាយ​ចេញជា​បណ្តើរៗ”។

ចំណែកលោក ប៊ួយ សុវណ្ណរ៉ា នាយករងនៃក្រុមហ៊ុន Pointer ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏លេចធ្លោមួយនៅក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា វិបត្តិអាចត្រូវបានយកឈ្នះ ដោយការនាំយកអ្នកវិនិយោគមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង វៀតណាម បណ្តាប្រទេសអាស៊ាន និងតំបន់អឺរ៉ុបផ្សេងទៀត។

រាប់ចាប់ពីវិស័យទេសចរណ៍ រហូតដល់ការនាំចេញកសិផល និងការវិនិយោគផ្ទាល់ពីបរទេស វាជាការពិតដែលបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកៀលើប្រទេសចិនយ៉ាងខ្លាំង។ប៉ុន្តែសេដ្ឋកិច្ច​របស់​កម្ពុជា ​មាន​ចំណុច​ពិសេសខ្លាំង​ផ្ទាល់ខ្លួន ​ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធកម្ម​ លើ​គ្រប់​ទិដ្ឋភាព​ដែល​អាច​ធ្វើ​ទៅ​បាន ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានគេរំពឹងថានឹងផ្តល់លទ្ធផលវិជ្ជមាន។

មន្ត្រីមួយរូបមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ក៏អាចជាប្រយោជន៍ដល់កម្ពុជាផងដែរ។  មន្ត្រីរូបនោះបន្តថា “បច្ចុប្បន្នសេដ្ឋកិច្ចចិនកំពុងវិវឌ្ឍ និងឈានចូលដំណាក់កាលថ្មី ដោយផ្តោតលើបច្ចេកវិទ្យាAI ឧស្សាហកម្មកកើតឡើងវិញ និងផ្នែកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់”។

មន្ត្រីCDCបានបញ្ជាក់ថា “ដំណើរការវិវត្តន៍នេះ អាចជំរុញឱ្យក្រុមហ៊ុនឧស្សាហកម្ម មួយចំនួនចាកចេញពីប្រទេសចិន ហើយកម្ពុជាអាចជាអ្នកទទួលផលដ៏ធំមួយ ដោយពិចារណាលើទំនាក់ទំនងទ្វេរភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ”។ លោក​បានបញ្ជាក់ជាមួយសុទិដ្ឋិនិយមថា​ “សេដ្ឋកិច្ច​ចិន​នឹង​ស្ទុះ​ងើប​ឡើង​វិញ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ហើ​យ​វា​នឹង​មាន​ផលល្អ ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់កម្ពុជាផងដែរ”៕

NBC ព្យាករណ៍កំណើនឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនឡើងខ្ពស់ជាង១០ភាគរយ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានបង្កើនការព្យាករណ៍ ថា កំណើនឥណទានលើវិស័យសំណង់ និងអចលនទ្រព្យនឹងសម្រេ​ចបានកំណើនជាង១០ភាគរយនៅឆ្នាំ២០២៤នេះ។

យោងតាមរបាយការណ៍ នៃការព្យាករណ៍របស់ស្ថាប័នខាងលើនេះបានបង្ហាញថា ការ​បែងចែក​ប្រាក់កម្ចី​តាម​វិស័យ ​រួមមាន ​សណ្ឋា​គារ និង​ភោជនីយដ្ឋាន បាន​កើនឡើង០,៦ភាគរយ​ប៉ុណ្ណោះ​ ការ​លក់ដុំ កើនឡើង៤,៨​ភាគរយ​ ការ​ទិញ​លំនៅដ្ឋានកើនឡើង៦,៤ ​ភាគ​រយ​អចលនទ្រព្យកើនឡើង១៦,៩ភាគរយ​ និង​សំណង់កើន១៣,៩​ភាគរយ​។

អ្នកអភិវឌ្ឈន៍ជាច្រើនបាន និងកំពុងត្រូវការឥណទាន ពីធនាគារនានា ដើម្បីសម្រេចបាននូវវឌ្ឍនភាពរបស់ខ្លួន នៅពេលទីផ្សារទិញ លក់កំពុងជួបភាពមិនច្បាស់លាស់។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Service លោកស្រីតាំង ហួរបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារក្នុងវិស័យសំណង់ និងអចលនទ្រព្យ កំពុងបង្ហាញសញ្ញាល្អប្រសើរឡើង ដែលច្បាស់ណាស់ តម្រូវការឥណទាននឹងកើនឡើង ហើយនៅពេលឥណទានឬលុះហូរសាច់ប្រាក់ចាក់ចូលទីផ្សារ វានឹងធ្វើឲ្យវិស័យនេះងើបឡើងវិញ។លោកស្រីបន្តថា “វិស័យនេះមិនហក់ឡើងវិញលឿនខ្លាំងនោះទេ តែវាកំពុងបង្ហាញសញ្ញាងើបឡើងវិញសន្សឹមៗ”៕

2,000 real estate businesses In Vietnam stop operating in January

Property buyers from Myanmar shopping in Thailand are seeking residential units in Phuket and Chiang Mai, attracting a developer from the nation to invest in a single detached house project in Chiang Mai province.

Karlo Pobre, deputy managing director of property consultant Colliers Thailand, said interest in Thai property among buyers from Myanmar was expanding from investment purposes to recreational purposes.

“Buyers in Myanmar have been more active every year since the ongoing political unrest,” he said. “The recent wave considers Chiang Mai a retirement destination and Phuket for vacation homes.”

In Chiang Mai, buyers were looking for single detached houses priced between 20-30 million baht per unit, according to Colliers. While freehold property ownership may be challenging, leasehold is acceptable for them.

In Phuket, buyers from Myanmar are interested in villas priced at 40 million baht per unit in locations including Laguna and Bangtao Beach.Source: Bangkok Post

អ្នកស្រីអាន សុធីតាៈ ឆ្នាំ២០២៤ជាពេលចាប់យកឱកាស

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់បានលើកឡើងថា ទីផ្សារអចលនទ្រព្យឆ្នាំ២០២៤ ជាពេលវេលាដែលអ្នកវិនិយោគចាប់យកឱកាស។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ឆ្នាំ២០២៤នេះ វាជាពេលវេលាល្អ ដែលអ្នកវិនិយោគចាប់យកឱកាស សម្រាប់ទីផ្សារអចលនទ្រព្យតម្លៃក្រោមទីផ្សារ មិនថា ដីធ្លី ផ្ទះដែលម្ចាស់លក់ចេញវិញ និងខុនដូជាដើម។អ្នកស្រីបន្តថា “អចលនទ្រព្យទាំងនោះ ត្រូវភ្ជាប់ជាមួយទីតាំងល្អ គុណភាពល្អ និងមិនអាចមានតម្លៃល្អតែម្យ៉ាងនោះទេ”។ អ្នកស្រីបន្តថា “អ្វីសំខាន់ ដែលអ្នកវិនិយោគត្រុវគិតគឺលំហូរសាច់ប្រាក់ល្អ ប៉ុន្តែបើខ្ចីធនាគារយកមកទិញ គឺមានហានិភ័យខ្ពស់”។

ស្ថានភាពអចលនទ្រព្យ និងសំណង់ឆ្នាំ២០២៤នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍កាលពីចុងឆ្នាំមុនថា ស្ថានភាពក្នុងវិស័យនេះ នឹងបន្តងើបឡើងយឺត៕

 

Myanmar buyers look beyond Bangkok

Property buyers from Myanmar shopping in Thailand are seeking residential units in Phuket and Chiang Mai, attracting a developer from the nation to invest in a single detached house project in Chiang Mai province.

Karlo Pobre, deputy managing director of property consultant Colliers Thailand, said interest in Thai property among buyers from Myanmar was expanding from investment purposes to recreational purposes.“Buyers in Myanmar have been more active every year since the ongoing political unrest,” he said. “The recent wave considers Chiang Mai a retirement destination and Phuket for vacation homes.”

In Chiang Mai, buyers were looking for single detached houses priced between 20-30 million baht per unit, according to Colliers. While freehold property ownership may be challenging, leasehold is acceptable for them.

In Phuket, buyers from Myanmar are interested in villas priced at 40 million baht per unit in locations including Laguna and Bangtao Beach. Source: Bangkok Post

India to invest 67 bln USD in energy sector in next 5-6 years: PM

Indian Prime Minister Narendra Modi Tuesday said the country will see an investment of 67 billion U.S. dollars in the energy sector in the next five to six years.

Modi made the comments while inaugurating the second edition of the India Energy Week in Goa.

The prime minister noted the production of domestic gas is rising due to the government’s reforms and the country is making efforts to take the percentage of gas in the primary energy mix from 6 to 15 percent.
“This will see an investment of about 67 billion dollars in the next 5-6 years,” he said.

Modi highlighted India’s progress in the biofuel sector and said that ethanol blending witnessed a significant rise from 1.5 percent in 2014 to 12 percent in 2023, leading to a reduction in carbon emissions by about 42 million metric tons.
“Government has set a target of 20 percent ethanol blending in petrol by 2025,” he said.

Recalling the initiation of 20 percent ethanol blending in more than 80 retail outlets during India Energy Week last year, Modi said the number of these outlets has now increased to 9,000.

India Energy Week 2024 is expected to witness the participation of around 17 energy ministers from different countries, over 35,000 attendees and more than 900 exhibitors. Source: Xinhua

តើមានមូលហេតុអ្វីរដ្ឋាភិបាលសិង្ហបុរីច្រានចោលការដេញថ្លៃដីរបស់អ្នកអភិវឌ្ឍន៍នៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម?

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Bloomberg បានរាយការណ៍ថា ប្រទេ​សសិង្ហបុរី បានច្រានចោលការដេញថ្លៃទិញក្បាលដីរដ្ឋ ជាលើកដំបូងបង្អស់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយបានវិនិច្ឆ័យថា ទំហំទឹកប្រាក់ នៃការដេញថ្លៃនោះមានតម្លៃទាបពេក។

យោងតាមសេចក្តីថ្លែងការណ៍មួយបានបង្ហាញឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈថា អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានច្រាលចោលការដេញថ្លៃតែមួយគត់ ដែលមានតម្លៃ៥៧៣លានដុល្លារអាមេរិក។

ការដេញថ្លៃនេះធ្វើឡើង ដោយសមាគមមួយ ដែលដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក ឈ្មោះ GuocoLand Ltd។ អាជ្ញាធរបានអះអាងថា ការដេញថ្លៃ ក្នុងទំហំទឹកប្រាក់៥៧៣លានដុល្លារនេះ គឺមានតម្លៃថោកពេក។ក្បាលដី ដែលត្រូវបានដេញថ្លៃនោះ ស្ថិតនៅតំបន់ Marina Gardens Crescent  ដែលជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល(CBD) ស្ថិតនៅក្បែរតំបន់ទាក់ទាញភ្ញៀវ ទេសចរណ៍ដ៏សំខាន់មួយ។

អាជ្ញាធរបានបញ្ជាក់ថា “ផ្អែកលើខ្នាតក្នុងមួយហ្វីតការ៉េ ទំហំទឹកប្រាក់នៃការដេញថ្លៃ ចំនួន៥៧៣លានដុល្លារនេះ គឺមានតម្លៃថោកជាងមុនជិត៣០% បើធៀបនឹងដីឡូតិ៍ផ្សេងទៀត នៅក្នុងតំបន់ដូចគ្នា ដែលបានលក់កាលពីឆ្នាំមុន”។

ទំហំទឹកប្រាក់នៃការដេញថ្លៃខាងលើបានបង្ហាញថា អ្នកអភិវឌ្ឍន៍កំពុងបង្កើនការប្រុងប្រយ័ត្ន ចំពោះទស្សនវិស័យលើទីផ្សារអចលនទ្រព្យនៅទីក្រុងសិង្ហបុរី ដែលបានបង្ហាញសញ្ញាពីការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Mogul.sg លើកឡើងថា “ទំហំទឹកប្រាក់នៃការដេញថ្លៃខាងលើ កើតចេញពីការគិតបែបឱកាសនិយម និងទុទិដ្ឋិនិយមបន្តិចរបស់អ្នកអភិ​វឌ្ឍន៍ ដែលពួកគេយល់ថា តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលមានទស្សនៈខុសពីនេះ ដោយយល់ថា តម្លៃអចលនទ្រព្យនឹងកើនឡើង”៕ប្រភព៖ Bloomberg៕