អ្នកជំនាញអន្តរជាតិអះអាងថា សេដ្ឋកិច្ចកម្ពុជាកំពុងឈានចូលយុគសម័យថ្មីជាមួយនឹងសន្ទុះលឿនបំផុត

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកជំនាញអន្តរជាតិមួយរូបលើកឡើងថា ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាសវៃរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលបច្ចុប្បន្ន កម្ពុជា​កំពុង​ឈាន​ចូលដល់​យុគសម័យ​ថ្មី​ ដែលសេដ្ឋកិច្ច​រីកចម្រើន​យ៉ាងឆាប់រហ័ស។

អ្នកជំនាញបញ្ជាក់ថា អនាគតរបស់ប្រទេសនេះ ហាក់មានពន្លឺត្រចះត្រចង់ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនលើសពី៦,១ភាគរយ នៅឆ្នាំ២០២៤នេះ។

ក្នុងនាមជាអ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អាជីវកម្ម និងជាទីប្រឹក្សាយុទ្ធសាស្ត្រ លោកបណ្ឌិត Alexander Evengroen បង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ។ម្យ៉ាងទៀត បើយោងតាមការព្យាករណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាលំដាប់ និងកើនលើសពីឆ្នាំមុនៗទៅទៀត។ លើសពីនេះ IMF ក៏ដាក់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេមួយនៅក្នុងតំបន់អាស៊ានផងដែរ។

យោងតាមលោកបណ្ឌិត Alexander Evengroen ដើម្បីទាញយកប្រយោជន៍ ពីទស្សនវិស័យវិជ្ជមាននេះ កម្ពុជាត្រូវតែផ្តោតលើការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស។ លោកបណ្ឌិតបន្តថា “ភាពជាដៃគូរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានាដូចជា អារ៉ាប់រួម  ម៉ាឡេស៊ី ជប៉ុន ចិន អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាវិជ្ជមាន និងការអភិវឌ្ឍន៍”។លោកបន្តឲ្យដឹងថា ដើម្បីទ្រទ្រង់កំណើននេះ វិស័យឯកជន និងរដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នា ដើម្បីកំណត់ឱកាសវិនិយោគសំខាន់ៗ ហើយឧស្សាហកម្មអចលនទ្រព្យ ទេសចរណ៍ កសិកម្ម ការថែទាំសុខភាព ការផលិត និងការអប់រំ គួរតែត្រូវបានផ្តល់អាទិភាពដើម្បីធានាបាននូវភាពជោគជ័យរយៈពេលវែង។

លោកបញ្ជាក់ទៀតថា “ជាពិសេស ការអប់រំនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអនាគតរបស់កម្ពុជា ហើយតាមរយៈការបណ្តាក់ទុន ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ប្រទេសកម្ពុជានឹងអាចប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត និងការរីកចម្រើននៅក្នុងតំបន់”។

លោកបណ្ឌិត Alexander Evengroen បានសង្កត់ធ្ងន់ថា តាមរយៈការធ្វើការរួមគ្នា យើងអាចនឹងបង្កើតអនាគត កាន់តែរីកចម្រើន និងប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាជនកម្ពុជាទាំងអស់។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ទីបំផុតកម្ពុជានឹងសម្រេ​ចបាននូវគោលដៅសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈកិច្ចសហការ ការច្នៃប្រឌិត និងការរៀបចំផែនការយុទ្ធសាស្រ្ត៕

ក្រុមហ៊ុនធំមួយបោះទុនវិនិយោគលើការកសាងផែចំណតទូក និងសាងសង់ផ្លូវបេតុងនៅក្រុងកោះរ៉ុង

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនU Property Management CO., LTD លោកយឹម លក្ខ​ណ៍បានអញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ចូលរួមជាអធិបតីក្នុងពិធីនោះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបើកការដ្ឋាន គឺជាផ្លែផ្កាដែលកម្ពុជារបស់យើង មានសុខសន្តិភាព បានផ្តល់ឱកាស ឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល និងសម្រេចចិត្តធ្វើការបោះទុនវិនិយោគ នៅលើកោះរ៉ុងសន្លឹមរបស់យើង ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ ពីការជឿជាក់របស់អ្នកវិនិយោគគិន បានសម្រេចចិត្តបើកការ​ដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបន្តថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុង ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពិសេសប្រជាពលរដ្ឋក្រុងកោះរ៉ុងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគ ឱ្យទៅក្រុមហ៊ុនអេម៉ារីយូធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុនU Property Management CO., LTD បានសហការជាមួយក្រុមហ៊ុនអេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍនឹងដោះស្រាយបញ្ហា ដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។

ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិ យោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ក្រោមការសម្របសម្រួល របស់រាជរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់ជូន បងប្អូនរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍ នៃការដោះស្រាយបញ្ហាប្រឈមនានា។ ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ។

លោកបញ្ជាក់ថា “ថ្ងៃនេះសូមអបអរសាទរក្រុមហ៊ុន សម្រេចបើកការដ្ឋានអភិវឌ្ឍ ជាក់ស្តែងនៅចំណតទូក និងសាងសង់ផ្លូវបេតុង ក្រុមហ៊ុនទាំងពីរចាប់ផ្តើម ក៏សាងសមិទ្ធផល ដែលមានបណ្តាញផ្លូវបណ្តោះអាសន្ន ប្រទាក់ក្រឡាគ្នារួចហើយ”។លោកបន្តថា “ការបើកការដ្ឋានសាងសង់ផែ សម្រាប់ការដឹកជញ្ជូនមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអភិវឌ្ឍនៅពេលខាងមុខ”។

ស្ថានភាពចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង៦០គីឡូម៉ែត្រ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បំរើឱ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជា ការជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដែលរស់នៅលើកោះ កាន់តែមានជីវភាពល្អប្រសើឡើងនៅពេលខាងមុខ។

ទន្ទឹមនោះក៏ត្រូវគិតគូរ ពីបញ្ហាទឹកស្អាតសម្រាប់ពេលអនាគត បំរើដល់អ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅទីនេះជាចំបងផងដែរ។

លោកគួច ចំរើនបានបញ្ជាក់ថា នៅលើកោះរ៉ុងសន្លឹម មិនទាន់មានមណ្ឌលសុខភាព និងសាលារៀន ហើយលោកយឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនU Property Management CO., LTD ក៏បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសិក្សាសម្រាប់ថ្នាក់សិក្សា ចំណេះទូទៅទាំងបីកម្រិតនៅទីនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងបន្ទប់ទឹក និងអាហារដ្ឋាន នៅក្នុងបរិវេណសាលារៀន និងកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ឱ្យមានសោភ័ណភាពក្នុងបរិវេណសាលាផងដែរ៕

Japan’s economy unexpectedly slips into recession, hurt by weak domestic demand

Japan’s economy dipped into a technical recession, after unexpectedly contracting again in the October-December period, provisional government data showed Thursday. High inflation crimped domestic demand and private consumption in what’s now the world’s fourth-largest
economy.

The latest gross domestic product print complicates the case for interest rate normalization for Bank of Japan Governor Kazuo Ueda and fiscal policy support for Japanese Prime Minister Fumio Kishida. It also means Germany took Japan’s place as the third-largest economy in the world last year in dollar
terms.

Provisional gross domestic product contracted 0.4% in the fourth quarter compared with a year ago, after a revised 3.3% slump in the July-September period. This was way below the median estimate for 1.4% growth in a Reuters poll among economists. The GDP deflator in the fourth quarter stood at 3.8% on an annualized basis.Japan Overtaken as World's Third-Largest Economy by Germany, Enters  Recession - BloombergThe Japanese economy also contracted 0.1% in the fourth quarter from the previous quarter, after shrinking a revised 0.8% in the third quarter from the second. This was also weaker than expectations for 0.3% expansion.

“Whether Japan has now entered a recession is debatable, though,” Marcel Thieliant, Capital Economics’ head of Asia-Pacific, wrote in a client note.

“While job vacancies have weakened, the unemployment rate dropped to an eleven-month low of 2.4% in December. What’s more, the Bank of Japan’s Tankan survey showed that business conditions across all industries and firm sizes were the strongest they’ve been since 2018 in Q4,” he added.
“Either way, growth is set to remain sluggish this year as the household savings rate has turned negative,” Thieliant said.

High inflation, weak domestic demand
Private consumption declined 0.2% in the fourth quarter from the previous quarter, in contrast to the median estimate for a 0.1% expansion.

While inflation has been gradually slowing, the so-called “core core inflation” — inflation minus food and energy prices — has exceeded BOJ’s 2% target for 15 straight months now. Still, the BOJ has “patiently continued” with the last negative-rate regime in the world.

The weaker-than-expected GDP print Thursday though will throw into question the BOJ’s preference for inflation in Japan to be driven by domestic demand, which is more sustainable and stable. The bank believes wage increments would translate into a more meaningful spiral, encouraging consumers to spend.

Many in the market are expecting the BOJ to move away from its negative rates regime at its April policy meeting, once the annual spring wage negotiations confirm a trend of meaningful wage increases.

Yet, the weaker-than-expected growth print on Thursday suggests high inflation is hurting domestic consumption in spite of the prospect of higher wages — and perhaps strengthening the case for looser monetary policy for much longer. Source: CNBC

តើលោក Prabowo Subianto ដែលនឹងឡើងមកកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីមានជីវប្រវត្តិបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: អតីតឧត្តមសេនីយ និងជាបេក្ខភាពប្រធានាធិបតីចំនួន៣អាណត្តិ លោក Prabowo Subianto បានប្រកាសជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីជុំទី១ និងបានហៅការឈ្នះនេះថា ជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។

លោក Subiantoបានថ្លែងនៅឯ កីឡាដ្ឋានIstora Senayan ក្នុងទីក្រុងហ្សាការតា ថា “នេះជា​ជ័យ​ជម្នះ​សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី​ទាំង​អស់”។ លោកបន្ថែមថា “ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា ទោះ​យើង​ឈ្នះ យើង​មិន​គួរ​ក្រអឺតក្រទម​ទេ យើង​ត្រូវ​តែ​បន្ទាប​ខ្លួន ហើយខ្ញុំនឹងឱបក្រសោបគ្រប់គណបក្សទាំងអស់”។យោងតាមលទ្ធផលក្រៅផ្លូវការ ពីការរាប់សន្លឹកឆ្នោតសរុបជាង៩០% គិតត្រឹមល្ងាចថ្ងៃពុធ ទី១៤ ខែកុម្ភៈ បានបង្ហាញថា លោក Subianto ទទួលបានសំឡេងគាំទ្រប្រហែល៥៨% ខណៈដែលគូប្រជែងរបស់លោក គឺលោកAnies Baswedan និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ២៥% និង១៦% រៀងៗគ្នា។

ដោយសារតែលោកSubianto ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ដូច្នេះប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅអាស៊ាននេះ មិនចាំបាច់មានការបោះឆ្នោតជុំទី២ទៀតនោះទេ។

លោក Subianto បានថ្លែងថា “ទោះជាកុលសម្ព័ន្ធណាក៏ដោយ ក្រុមជនជាតិអ្វីក៏ដោយ ពូជសាសន៍ សាសនា ប្រវត្តិសង្គម ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ នឹងក្លាយជាទទួលខុសត្រូវរបស់យើង និងទទួលបានការការពារដូចៗគ្នា”។

ទោះជាយ៉ាងនេះក្តី លោកនៅតែលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យរង់ចាំ និងគោរពលទ្ធផលផ្លូវការ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេស ដែលនឹងចេញផ្សាយនៅពាក់កណ្តាលខែមីនា។

ទន្ទឹមនឹងនេះ ប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវស្បថ ចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤។

ខាងក្រោមនេះ ជាប្រវត្តិលំអិតរបស់លោក Prabowo Subianto ដែលនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី។

លោក Prabowo Subianto ជាសហស្ថាបនិកគណបក្ស Gerindra Party កាលពីឆ្នាំ២០០៨ និងបានចូលកាន់តំណែងជាប្រធានគណបក្សមួយនេះ ចាប់ពីឆ្នាំ២០១៤ មកទល់នឹងពេលបច្ចុប្បន្ន។ លោក Prabowo ត្រូវបានជ្រើសតាំងជា បេក្ខជនប្រធានាធិបតីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និងបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោក Prabowo បានប្រសូត្រនៅក្នុងទីក្រុងហ្សាការតា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១ ដោយលោកជាកូនទី៣ ក្នុងចំណោមកូន៤នាក់ ក្នុងត្រកូលគ្រួសារអ្នកមាន និងមានឥទ្ធិពលបំផុតមួយក្នុងប្រទេសឥណ្ឌូនេស៊ី។​

ឪពុករបស់លោកមានឈ្មោះថា Soemitro Djojohadikusumo ធ្លាប់ធ្វើជាអ្នកនយោបាយ និងសេដ្ឋវិទូដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់បានកាន់តំណែងជាច្រើន ក្នុងជួរគណៈរដ្ឋមន្ត្រីឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោកSukarno និងលោក Soeharto​។

ចំណែកឯ ម្ដាយរបស់លោកវិញ មានឈ្មោះថា Dora Marie Siregar បានបញ្ចប់ការសិក្សាមុខជំនាញ គិលានុបដ្ឋាយិកាជំនួយការវះកាត់ ក្នុងប្រទេសហូឡង់។

លោក Prabowo ក៏ត្រូវជាចៅប្រុសរបស់លោក Margono Djojohadikusumo ដែលជាអតីតស្ថាបនិកធនាគារ Bank Negara Indonesia (BNI)។ លោក Prabowo បានចំណាយពេលភាគច្រើនក្នុងកុមារភាពរបស់លោកនៅឯបរទេស ដោយសារតែឪពុករបស់លោ​កមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ដែលត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Sukarno។

ដោយសារតែលោកបានចំណាយពេលវេលា ភាគច្រើនរស់នៅបរទេស ដូច្នេះ លោក Prabowo ក៏អាចនិយាយភាសាបារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់បានយ៉ាងស្ទាត់ជំនាញផងដែរ។

លោក Prabowo បានចូលបម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ី (ABRI) មួយរយៈពេលខ្លី បន្ទាន់ពីបញ្ចប់ការសិក្សាពីសាលាយោធា Armed Forces Academy (AKABRI) ក្នុងឆ្នាំ១៩៧៤។ លោកបានកាន់តំណែងជាមេបញ្ជាការ នៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូនេស៊ី កាលពីឆ្នាំ១៩៩៨ និងជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។

លោកបានបម្រើការក្នុងជួរកងកម្លាំង ABRI អស់រយៈពេល២៨ឆ្នាំ ប៉ុន្តែក្រោយមក រូបលោកត្រូវបានបណ្ដេញចេញពីយោធា បន្ទាប់ពីរបបដឹកនាំរបស់លោក Soeharto បានដួលរលំ កាលពីឆ្នាំ១៩៩៨។

លោក Prabowo បានរៀបការជាមួយកូនស្រីម្នាក់របស់លោក Soeharto គឺលោកស្រី Siti Hediati Hariyadi ក្នុងឆ្នាំ១៩៨៣។ ប៉ុន្តែរៀបការបានមិនយូរប៉ុន្មាន អ្នកទាំង២បានចែកផ្លូវគ្នា បន្ទាប់ពីលោក Soeharto លាលែងចេញពីតំណែង។ អ្នកទាំង២ មានកូនប្រុសម្នាក់ឈ្មោះ Didit Hediprasetyo ដែលជាអ្នករចនាម៉ូតម្នាក់ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោក Prabowo បានធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសឥណ្ឌូនេស៊ីវិញ ក្នុងឆ្នាំ២០០១ បន្ទាប់ពីរស់នៅនិរទេសខ្លួន ក្នុងប្រទេ​សហ្ស៊កដានី។

ក្រោយពីបានវិលត្រឡប់ចូល មកកាន់មាតុប្រទេសវិញ លោក Prabowo បានសម្រេចបង្កើតក្រុមហ៊ុន Nusantara Energy និងបង្កើតក្រុមហ៊ុនសម្ព័ន្ធ Nusantara Group ដែលរកស៊ីខាងប្រេងដូង ធ្យូងថ្ម ឧស្ម័ន រ៉ែ កសិកម្ម និងនេសាទ។

លោក Prabowo ធ្លាប់បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើករួចមកហើយ មួយលើកគឺក្នុងឆ្នាំ២០១៤ និងមួយលើកទៀតក្នុងឆ្នាំ២០១៩ ប៉ុន្តែចាញ់ទាំង២លើក ហើយលោកបានក្លាយជា រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីចាំផ្ទះ លោក Joko widodo កាលពីឆ្នាំ២០១៩៕

Malaysia’s Westports eyes expansion despite Thailand’s land bridge project

Malaysia’s biggest port operator, Westports Malaysia, is looking to raise 39.6 billion ringgit (299.17 billion baht) to fund its expansion scheme. Westports currently operates Port Klang, Malaysia’s main sea gateway.

The proposed expansion would almost double Port Klang’s capacity from 14 million TEUs (twenty-foot equivalent unit) to 27 million TEU, reports from Bloomberg said.

Meanwhile, Singapore is building Tuas Port, a 720-billion baht, fully automated port that aims to be the largest in the world.

The port is being developed in four phases, with construction having kicked off in 2020. All four phases are expected to be completed by 2040.The first phase of the port will be fully operational by 2027 and be able to handle up to 20 million TEUs.

However, Thailand’s Commerce Ministry expects shipping lanes in the Malacca Strait to exceed their capacity by 2030, and is seeking alternative routes.

Since taking over, Prime Minister Srettha Thavisin has been seeking private sector investment for a land bridge project that would link two deep-sea ports – Ranong on one side and Chumphon on the other. This would allow ships to bypass the strait entirely and is expected to cost about 101 billion baht. Source: The Nation

ឥណ្ឌូនេស៊ីនឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប និងតំបន់ឆ្នេរកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជាមួយគោលដៅ​ផ្សព្វផ្សាយ​ពី”​គោលដៅ​ទេសចរណ៍​របស់​ប្រទេស​ទាំង​២” កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​យល់ព្រម​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ការតភ្ជាប់​ជើងហោះហើរ ដោយ​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ឥណ្ឌូនេស៊ី មកកាន់​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា​។

គោលដៅទាំងនោះរួមមាន ដូចជា ខេត្តសៀមរាប និង​តំបន់ឆ្នេរ ស្របពេល​ដែល​ការ​មកដល់​ នៃ​ភ្ញៀវទេសចរ​ឥណ្ឌូ​​នេ​ស៊ី ​កំពុង​កើនឡើង​។​

ការប្តេជ្ញាចិត្ត​លើ​ការលើក​កម្ពស់ “ប្រទេស​២ ​គោលដៅ​តែ​១”​ បានធ្វើ​ឡើង​ក្នុងជំនួប​ រវាង​លោក Santo Darmosumarto ឯកអគ្គរដ្ឋទូត​​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា និង​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាល​​ពីថ្ងៃ​ទី ​១៣ ខែកុម្ភៈ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​
នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ ២​ បាន​ពិភាក្សា​ពី​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ ​ក្នុងការ​ពង្រឹង​វិស័យ​ទេសចរណ៍ ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ​ក្នុង​វិស័យ​ទេសចរណ៍ ការតភ្ជាប់ និង​ស្តង់ដា​ទេស​ចរណ៍ ដើម្បី​ជំរុញ​ទេសចរ​ទៅ​​វិញ​ទៅមក​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ក្រសួង​បាន​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​ លោក​រដ្ឋមន្ត្រី និង​ឯក​​អគ្គរដ្ឋទូត​បានបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​ លើកកម្ពស់​ការយល់ដឹង​ ពី​គោល​ដៅ​ទេសចរ​ណ៍​​នៃ​ប្រទេស​ទាំង​២ ​តាម​រយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ឥណ្ឌូនេស៊ី មក​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដូចជា​ខេត្ត​សៀម​​រាប និង​តំបន់ឆ្នេរ​ជាដើម​​។​
កិច្ចព្រមព្រៀង​សេវាកម្ម ​ដឹកជញ្ជូន​ផ្លូវ​អាកាស​ទ្វេរភាគី​កម្ពុជា និង​ឥណ្ឌូនេស៊ី​ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​ ១៩៦៩ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) កាលពី​ឆ្នាំ​ ២០០៦។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបានឱ្យដឹងថា ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ទ្វីបអាស៊ី សម្រាប់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ប្រជាជន ដែល​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ ជុំវិញ​ការពង្រីក​ជើង​ហោះ​ហើរ​ត្រង់នេះ​។​

លោកស្រី​ថ្លែងថា​ “​ការហោះហើរ​ត្រង់​កាន់តែច្រើន ​រវាង​ប្រទេស​ទាំង​២ ​នឹង​ផ្តល់ឱកាស​កាន់តែច្រើន ​ដល់​ប្រទេស​យើង​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ឥណ្ឌូនេស៊ី ក៏ដូចជា​ធុរជន​កាន់តែច្រើន​”។ លោកស្រីបន្តថា “ដូច​យើង​អាច​មើលឃើញថា ​ប្រទេស​ឥណ្ឌូនេស៊ី​អាចជា​ទីផ្សារ​ទេសចរណ៍​ឈានមុខ​គេ​នៅ​អាស៊ី ​បើ​និយាយ​ពី​ចំនួន​ប្រជាជន”​​។

​លោកស្រី​បានផ្តល់​អនុសាសន៍​ថា កម្ពុជា​បានរៀបចំ​កញ្ចប់​ទេសច​រណ៍​ណាមួយ​ឱ្យ​បានល្អ ​ទាក់ទង​នឹង​ការ​ស្នាក់នៅ ហើយ​ជាពិសេស​អាហារ​ដូចជា​អាហារ​ហា​ឡា​ល ដើម្បី​បម្រើ​ដល់​ពួកគេ​។​លោកស្រីឆាយ ស៊ីវលីនបានបន្តថា យើង​យល់ថា កន្លងមក​ដោយសារ​យើង​ខ្វះ​អាហារ​​ហា​ឡា​ល​។ ភ្ញៀវទេសចរ​ភាគច្រើន​មានតែ​នៅតាម​តំបន់​ទេសចរណ៍​សំខាន់ៗ​ ដូចជា ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែលជា​កន្លែង​បម្រើ​អាហារ​ហា​ឡា​ល​។ ដូច្នេះហើយ នៅពេលនេះ គោលដៅ​ជាច្រើន​ផ្សេងទៀត ​ត្រូវ​រៀបចំ​ឱ្យបាន​ល្អ ដើម្បី​បម្រើ​ពួកគេ​។​

កាលពី​ខែមេសា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប Air Asia បានចាប់ផ្តើម​ការហោះហើ​រ​ត្រង់​ រវាង​ទីក្រុង​ហ្សា​ការ​តា និង​រាជធានី​ភ្នំពេញ ជា​វិធាន​ការ​មួយ​ដែល​ត្រូវបានគេ​រំពឹងថា ​នឹង​ពង្រឹង​ឧស្សា​​ហកម្ម​ទេសចរណ៍ និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​។​

ការបង្កើតឱ្យមាន​ជើងហោះហើរ​ត្រង់នេះ​ ធ្វើឡើង​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU)​ ស្តីពី​កិច្ច​សហ​​ប្រតិបត្តិការ​ទេសចរ​ណ៍ ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ស្ថានទូត​ឥណ្ឌូនេស៊ី ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​ ១០ មេសា​។

យោងតាម​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ ​២០២៣ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ការមកដល់ ​របស់​ភ្ញៀវ​បរទេស​ចំនួន​ជាង៥,៤៥​ លាន​នាក់ កើនឡើង១៣៩,៥​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ឥណ្ឌូនេស៊ី ​មាន​ចំនួន១២៧,១៧៨​ នាក់ កើនឡើង​ជាង៦៨​ ភាគរយ​៕

Housing prices force 1.74 mil. residents to leave Seoul since 2014

Seoul’s net population has dropped by 861,000 over the past decade, due mostly to factors related to the metropolitan city’s skyrocketing housing prices.

According to data compiled by Statistics Korea, the number of people that moved out of Seoul over the past 10 years to other cities or provinces, including Busan, Incheon and Gyeonggi Province, stood at approximately 5.47 million.

As the number of people moving into the capital amounted to 4.61 million during the same period, Seoul witnessed a net outflow of some 861,000 people during the last decade.

The main reason behind the migration turns out to be housing, with about 1.74 million people citing it as their primary reason for leaving Seoul according to Statistics Korea. Specifically, this means that they decided to move out of the city after purchasing housing elsewhere, or their lease contracts expired and they found a new place of residence outside of the city.

According to the Korea Real Estate Board (REB), the average transactional price for an apartment in Seoul from January to November last year stood at 13.98 million won ($10,493) per square meter, meaning that about 1.15 billion won is necessary to get a 82-square-meter apartment. The average price is more than double what it costs to purchase a place of the same size in Gyeonggi Province or Incheon.

Data from the real estate portal R114 showed that Seoul’s apartment prices soared by 144 percent during the past 10 years on average. When compared to the national average increase of 107 percent during the same period, Seoul’s increase is 37 percentage points higher.

The majority of people leaving Seoul relocated to surrounding areas, such as Gyeonggi Province and Incheon. Out of the 1.74 million people who left Seoul due to housing, 86.8 percent, or 1.51 million, moved to Gyeonggi Province or
Incheon.

At the same time, the top two reasons for people moving to Seoul were cited as employment and education.Source: Korea Times

ជោគវាសនាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្ស Country Garden កំពុងមានពន្លឺឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជោគវាសនានៃក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន  Country Garden ហាក់មានពន្លឺឡើងវិញ ក្រោយពីរដ្ឋាភិបាលចិនប្តេជ្ញាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ។

យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា រដ្ឋាភិបាលចិន គ្រោងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ មកកាន់ក្រុមហ៊ុនខ្នាតយក្សមួយនេះ សម្រាប់ស្ថាបនាគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យជាង៣០គម្រោង ដែលបានចុះបញ្ជីជាមួយ​រដ្ឋាភិបាល។ទន្ទឹមគ្នានេះ ក្រុមហ៊ុនCountry Garden ក៏បានបង្ហាញការសាទរផងដែរ ដោយបញ្ជាក់ថា គម្រោង ដែលនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងនោះ សុទ្ធតែបានជាប់នៅក្នុងបញ្ជីស នៅក្នុងខេត្តធំៗដូចជា ខេត្តHenan ខេត្ត Hebei ខេត្តស៊ីឈ័ន ខេត្តសានទុង និងទីក្រុងឆុងឈីងជាដើម។

លើសពីនេះ ក្រុមហ៊ុន Country Garden ក៏បានអះអាងផងដែរថា ផែនការផ្តល់ជំនួយរបស់​រដ្ឋាភិបាល នឹងជួយដល់វិស័យអចលនទ្រព្យដែលកំពុងជាប់គាំង និងជួយពន្លឿនការសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជន។

តួយ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យនៅប្រទេសចិន បានផុងចូលក្នុងវិបត្តិយ៉ាងជ្រៅ និងបានជះផលអាក្រក់លើកំណើនសេដ្ឋកិច្ចចិន ដែលជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការជាច្រើន ដើម្បីស្តារវិស័យនេះឡើងមកវិញ៕

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបន្តផ្តោតលើការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកប្រា ចក្រអង្រែក្រោម

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររៀបចំ ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកសួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗ ដែលនៅសេសសល់។

លោករដ្ឋលេខាធិការ ប្រធានគណៈកម្មការ បានណែនាំឱ្យស​មាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់អា ចប្រព្រឹត្តទៅបានដោយរលូន មានរបៀបរៀបរយ ប្រ​កបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

អាល្លឺម៉ង់ប្រជែងយកដំណែងប្រទេសមានសេដ្ឋកិច្ចធំលំដាប់ ទី៣លើពិភពលោកពីប្រទេសជប៉ុនវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចូលទៅក្នុងវិបត្តិបន្ទាប់ពីបានធ្លាក់ចុះ ដោយមិននឹកស្មានដល់ម្តងទៀតនៅក្នុងត្រីមាសទី៤។

ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ផលទុនជាតិសរុប(GDP)របស់ប្រទេ សជប៉ុន បានធ្លាក់ចុះ០,៤% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះ៣,៣% ក្នុងត្រីមាសទី៣ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា។

ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ០,១% នៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ ខណៈសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ០,៨% នៅក្នុងត្រីមាសទី៣ បើធៀបនឹងត្រីមាសទីពីរ។Germany overtakes Japan to become third-largest economyការប្រើប្រាស់ឯកជននៅប្រទេសមួយនេះ បានធ្លាក់ចុះ០,២ភាគរយ នៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ ដែលខុសផ្ទុយស្រឡះ ទៅនឹងការព្យាករណ៍ជាមធ្យម សម្រាប់កំណើន០,១ភាគរយ។

អតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងតម្លៃថាមពល ស្ថិតក្នុងកម្រិតលើសពីគោលដៅ២% របស់ធនាគារកណ្តាលជប៉ុន (BOJ) អស់រយៈពេល១៥ខែជាប់ៗគ្នា គិតមកទល់ពេលនេះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី ធនាគារBOJ បានរក្សាទុកគោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ក្នុងរង្វង់-០,១ភាគរយដដែលកាលពីខែមករាកន្លងទៅ។

ទិន្នន័យបន្តថា “ការកើនឡើងនៃអត្រាអតិផរណា បានកាត់បន្ថ យតម្រូវការក្នុងស្រុក និងការប្រើប្រាស់ឯកជន នៅក្នុងប្រទេសជប៉ុន”។ ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់បានវ៉ាដាច់ជប៉ុន ដោយក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោក។

ផលទុនជាតិសរុបចារឹក (Nominal GDP) របស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២៣ មានទំហំទឹកប្រាក់ចំនួន៥៩១,៤៨ទ្រីលានយ៉េន (ប្រហែល៤,២១ទ្រីលានដុល្លារអាមេរិក)។

ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដូបានរាយការណ៍ថា តួលេខនេះបានបង្ហាញថា ប្រទេសជប៉ុនបានបាត់បង់ឋានៈ ជាមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោក ទៅឱ្យប្រទេសអាល្លឺម៉ង់ ដែលមានទំហំផលទុនជាតិសរុបចារឹក (Nominal GDP) ប្រហែល៤,៤៦ទ្រីលានដុល្លារ៕