អ្នកអភិវឌ្ឍន៍គំរោងតារាសាគរស្វាគមន៍ការវិនិយោគពីដៃគូនានា ខណៈរយៈពេល១៥ឆ្នាំក្រុមហ៊ុនសម្រេចបានសមិទ្ឋផលជាច្រើន

ដោយៈ គង់ សូរិយា
កោះកុងៈ គំរោងអភិវឌ្ឍន៍ដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីរាប់ម៉ឺនហិកតា ស្ថិតក្នុងស្រុកតារាសាគរ បាននិងកំពុងអភិវឌ្ឍន៍ទីក្រុងចម្រុះ និងទំនើបមួយនៅខេត្តកោះកុង។

គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ធំនេះ បាននិងកំពុងអភិវឌ្ឍន៍គំរោងជាច្រើនរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោល កំពង់ផែទឹកជ្រៅ លំនៅដ្ឋានបែបលំហែរកាយ និងគំរោងព្រលានយន្តហោះតារាសាគរ ដែលព្រលានយន្តហោះនេះ គ្របដណ្តប់លើផ្ទៃដីទំហំជាង១០០០ហិកតា ផ្សារជាប់មាត់សមុទ្រជាដើម។

លោកLi Meng Chenអគ្គនាយកក្រុមហ៊ុនខូស្ទល ឌីវេឡុបម៉ិន ខូ អ៊ិលធីឌីបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកកាលពីចុងសប្តាហ៍មុនថា យើងបានមកកាន់កម្ពុជា នៅឆ្នាំ២០0៧ ហើយទទួលបានសិទ្ឋអភិវឌ្ឍន៍ឯករាជ្យ នៅក្នុងខេត្តកោះកុង។ នៅខែវិច្ឆិកា ឆ្នាំ២០០៨ យើងបានចុះហត្ថលេខាក្រោមអធិបតីពីលោកស្រីហ្សាង កៅលី រដ្ឋលេខានៃគណបក្សកុំម្មុយនីស្តចិន នៃក្រុងធានជីង សាធារណៈរដ្ឋប្រជាមានិតចិន ជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ក្រុមហ៊ុនខូស្ទលឌីវេឡុបមិន ខូអ៊ិលធីឌី បានចុះហត្ថលេខាផ្ទេរដីជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ក្នុងខែកញ្ញា ឆ្នាំ២០១៥គំរោងផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន ត្រូវបានជម្រុញសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចូលគំរោងនេះ ក្នុងកិច្ចសហប្រតិបត្តិការសំខាន់ៗ នៃយុទ្ឋសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរវាងកម្ពុជា និងចិនដែលបានដាក់ឈ្មោះគំរោងនេះថា “ជាតំបន់ពិសោធន៍ការអភិវឌ្ឍន៍ចម្រុះកម្ពុជា ចិន”។

មកដល់បច្ចុប្បន្នក្រុមហ៊ុន បានវិនិយោគទឹកប្រាក់មានរាប់លានដុល្លារ លើការកសាងផ្លូវថ្នល់ ការសាងសង់គំរោងផ្លូវអាកាស ការសសាងសង់កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ឋចម្រុះ និងគំរោងជាច្រើនទៀត។
លោកLi Meng Chinបានបន្តថា គំរោងសាងសង់ផ្លូវថ្នល់គ្រប់ប្រភេទ មានប្រវែងប្រមាណ៣០០គីឡូម៉ែត្រ ដែលនៅឆ្នាំ២០១៨ ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់តំបន់តារាសាគរ ដែលមានប្រវែង៦៨គីឡូម៉ែត្រ បានបើកដំណើរការជាផ្លូវការ ដោយតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជួយសម្រួលការដឹកជញ្ជូនដ៏សំខាន់។ ដោយឡែកអាកាសយានដ្ឋានខ្នាត4F បានបញ្ចប់ការហោះហើរសាកល្បងកាលពីខែមេសា ឆ្នាំ២០២៣ផងដែរ។

លោកបន្តថា ចំណែកការដឹកជញ្ជូនតាមផ្លូវទឹក យើងមានកំពង់ផែដឹកជញ្ជូនសរុប៣ទីតាំង ដែលបានដាក់ដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ ដែលយើងអាចស្វាគមន៍ ការវិនិយោគពីគ្រប់វិស័យ ស្របពេលប្រព័ន្ឋទូរគមនាគមន៍ ទឹកស្អាត អ៊ីនធើណេតបានបញ្ចប់ និងដាក់ឲ្យដំណើរការផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនបាននិងកំពុងអិវឌ្ឈន៍បឹង “សុបិនតារា”ដែលជាគំរោងអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលអភិវឌ្ឍន៍លើផ្ទៃដី៤៥០០ហិកតា ដោយអភិវឌ្ឍន៍ទៅជាគំរោងអភិវឌ្ឍន៍បែបវប្បធ៌ម ទេសចរណ៍អន្តរជាតិដ៏ធំ ដែលគ្រោងចំណាយពេល៥ឆ្នាំ និងគំរោងវិស្សមកាលទេសចរណ៍កោះស្តេច ដែលអភិវឌ្ឍន៍លើផ្ទៃដី១៨ម៉ឺនម៉ែត្រការ៉េ និងចំណាយពេលត្រឹម៥នាទីដល់កោះស្តេច។ ចំណែកការអភិវឌ្ឈគំរោងនាពេលអនាគត នឹងមានផ្សារសម្រាប់កំសាន្ត សណ្ឋាគារ និងបង្កើតឲ្យមានតំបន់ទេសចរណ៍មាត់សមុទ្រ ដែលបណ្តុះទៅដោយការញាំ ទិញទំនិញ និងការលេងកំសាន្តផងដែរ។

ក្រៅពីគំរោងអភិវឌ្ឍន៍រមណីយដ្ឋាន លំនៅដ្ឋាន ក្រុមហ៊ុនក៏មានគំរោងអភិវឌ្ឍន៍គៀងកាយ ដែលគ្របដណ្តប់លើផ្ទៃដី១គីឡូម៉ែត្រម៉ែត្រ ដែលអភិវឌ្ឍន៍ទៅជាតំបន់ភស្តុភារកម្មកែច្នៃ តំបន់អភិវឌ្ឍន៍សណ្ឋាគារ ពាណិជ្ជកម្មចម្រុះ និងបង្កើតជាតំបន់ពាណិជ្ជកម្មផងដែរ។

លោកLi Meng Chinបានបន្តថា “គំរោងអភិវឌ្ឍន៍ដ៏ធំនេះ មិនអាចសម្រេចបានជោគជ័យទេ តែយើងផ្តោតលើការលក់ ជួល អចលនទ្រព្យ និងកិច្ចសហការវិនិយោគពីក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ ដើម្បីសម្រេចនូវគោលដៅរួម”។ លោកបញ្ជាក់ថា “យើងនឹងបន្តស្វែងរកដៃគូវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍គំរោងនេះ ហើយយើងនឹងអភិវឌ្ឍន៍សេវាកម្មចាំបាច់ទាំងអស់ សមស្របនឹងតម្រូវការទីក្រុង១នាពេលអនាគត”៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ លំហូរFDI គឺជាគន្លឹះដោះស្រាយបញ្ហាសំណង់អគារជាប់គាំងក្នុងខេត្តព្រះសីហនុ

ដោយ: គង់ លាងហួរ

ភ្នំពេញ: សំណង់អគារប្រមាណ១ពាន់កន្លែង ក្នុងខេត្តព្រះសីហនុ កំពុងស្ថិតក្នុងភាពជាប់គាំងនៅឡើយ ខណៈសំណង់អគារភាគច្រើន ពុំមានច្បាប់សាងសង់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធនោះទេ។

ទាក់ទិននឹងបញ្ហានេះ លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធាន KW Cambodia បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសំណង់អគារនីមួយៗឱ្យបានល្អិតល្អន់ និងបន្ទាប់មកគួរ ដាក់ដេញថ្លៃ ដើម្បីឱ្យអ្នកវិនិយោគិនផ្សេងៗ ដែលមានចំណាប់អារម្មណ៍ អាចធ្វើការយកមកវិនិយោគបន្ត។លោកឧកញ៉ា គឹម ហ៊ាង បន្តថា ចំពោះសំណង់អគារណា ដែលមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលខេត្តគួរវាយកម្ទេចចោល ដើម្បីយកដីទៅអភិវឌ្ឍន៍ជាសំណង់ថ្មី។ ជាមួយគ្នានេះ លោកបណ្ឌិតស្នើឱ្យរដ្ឋបាលខេត្ត មិនគួរពន្យារពេលដោះស្រាយបញ្ហាអគារជាប់គាំងឡើយ ពីព្រោះអាចធ្វើប៉ះពាល់ដល់ការវិនិយោគនៅក្នុងខេត្ត។

លោកឧកញ៉ា គឹម ហ៊ាង បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំង នៅខេត្តព្រះសីហនុ គឺកម្ពុជាត្រូវការទុនវិនិយោគពីបរទេស ហើយទាំងរាជរដ្ឋាភិបាល និងឯកជន ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីទាក់ទាញទុនវិនិយោគមកពីគ្រប់ប្រទេស ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។លោកបន្តថា “ការទាក់ទាញវិនិយោគ ដោយមិនរំពឹងតែពីប្រទេ​សចិននោះទេ ប្រទេសសំខាន់មួយទៀត ដែលកម្ពុជាគួរសម្លឹងមក គឺវិនិយោគិន មកពីបណ្តាប្រទេសអារ៉ាប់ ដែលស្ថិតនៅប៉ែកមជ្ឈឹមប្រ​ទេស”។ លោកបន្តថដា “អារ៉ាប់ជាប្រទេសដែលចាយលុយខ្លាំងជាងគេ ក្នុងអំឡុងឆ្នាំ២០២៣ គឺប្រទេ​សក្នុងតំបន់អារ៉ាប់ ដែលជាប្រទេសមានលុយច្រើនមហាសាល”។

លោកបានបញ្ជាក់ថា បើសិនជាយើងអាចទាក់ទាញវិនិយោគិនចិនផង កូរ៉េផង ជប៉ុន អាស៊ាន តែកុំភ្លេចប្រទេសនៅតំបន់មជ្ឈឹមបូព៌ា គឺអារ៉ាប់ ហើយប្រសិនបើអារ៉ាប់ចាក់បញ្ចូលទុន តែ២០ពាន់លានដុល្លារនៅកម្ពុជា នោះសេដ្ឋកិច្ចរបស់យើង នឹងមានដំណើរការល្អឡើងវិញដូចឆ្នាំ២០១៩”។

ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” រួមទាំង​ដាក់​ចេញ​នូវ​វិធាន​ការ​មួយ​ចំនួន ដើម្បី​ដោះស្រា​យ​គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុផងដែរ។ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​នេះ​ លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង  បាន​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង។លោក​ឧកញ៉ា​បណ្ឌិត បាន​លើក​ឡើង​​ថា ​ក្នុងនាម​លោក​ជា​អ្នក​រកស៊ី លោក​សូមគាំទ្រ​ទាំង​ស្រុង ចំពោះ​វិធានការ​ដែល​ដាក់ចេញ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា ក្នុង​ការ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ជំរុញ​ដល់ការ​អភិវឌ្ឍ​ ខេត្ត​ព្រះសីហនុ ​​ឱ្យ​​អាច​ដំណើរ​ការ​ឡើង​វិញ​ នូវ​អ្វី​ដែល​បាន​ជាប់គាំង​នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក​ឧកញ៉ា បាន​បន្ថែម​ថា ផែនការ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​ធិបតី គឺជាផែនការ​ពង្រឹង​អ្វី​ដែល​មាន​ក្នុង​ស្រុក។ ជាក់ស្តែង ផែនការ​នេះ​ល្អ​ហើយ​ ប៉ុន្តែ​បើ​​​ចង់​បាន​ល្អ​ជាង​នេះ​ទៀត ​គឺ​ត្រូវ​​ជំរុញ​ការងារ​ខាង​ក្រៅ​ប្រទេស​ទៀត ជាពិសេសទំនាក់ទំនងនយោបាយការទូត ការផ្សព្វផ្សាយ និងការរៀបចំកម្មវិធីពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសគោលដៅឱ្យបានញឹកញាប់ ដើម្បីជំរុញឱ្យជនបរទេសគេបានស្គាល់អំពីសក្តានុពលរបស់យើង។

លោកអះអាងថា “ការ​រកស៊ី​បច្ចុប្បន្ន​នេះ​ យើង​មិន​អាច​ចាំ​ឱ្យ​គេ​មក​នោះ​ទេ គួរ​តែ​យើង​ទៅ​គោះ​ទ្វារ​គេ​តែ​ម្តង។ ក្នុង​រយៈពេល​ជិត ៦​ខែ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា អ្វី​ដែល​សម្តេច​ធិបតី​​បាន​ធ្វើ​គឺ ធ្វើ​ទាំង​ក្នុង​ធ្វើ​ទាំង​ក្រៅមានន័យ​ថា​ ទៅ​ស្រុក​ក្រៅ​ហៅ​គេ​មក​រកស៊ី​ ហើ​យ​ពង្រឹង​ការងារ​ក្នុង​ស្រុក ​គ្រាន់​តែ​ថា​យើង​​ត្រូវការ​ពេលវេលាតែប៉ុណ្ណោះ”។

លោកបណ្ឌិតបន្តថា “បើសិនជាយើងមានអគារ១០០០កន្លែងជាប់គាំង យើងគួរយកជ្រើសយក៣០០អគារ មកដោះស្រាយសិន ហើយក្នុងចំណោម៣០០អគារនោះ មាន៣០អគារត្រូវចាប់ផ្តើមដោ​យអ្នកវិនិយោគក្នុងស្រុក។ ដូច្នេះ នៅពេលដែលអ្នកវិនិយោគបរទេសបានមើលឃើញគម្រោងដំណើរការ នោះគេនឹងចូលមករកស៊ីនៅកម្ពុជាច្រើនឡើងវិញ ហើយបញ្ហាសំណង់អគារជាប់គាំង ដែលបន្សល់ទុកទាំងនេះ ក៏នឹងត្រូវបានបញ្ចប់ផងដែរ”។

លោកឧកញ៉ាបណ្ឌិត បានទទួលស្គាល់ថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចពិតជាលំបាកណា​ស់ អ្នកមានលុយជាច្រើនបានផុងខ្លួន ប៉ុន្តែបើយើងអាចរកបានអ្នកមានពិតប្រាក​ដក្នុងស្រុកចំនួន៣០នាក់ កាន់៣០អគារដើម្បីដោះស្រាយ នោះបរទេសគេនឹងចូលមកតាមក្រោយ។

លោកបន្ថែមថា “អ្នកវិនិយោគបរទេស នឹងចូលមកកម្ពុជាឡើងវិញកាន់តែច្រើន កាលណាអ្នកវិនិយោគ ក្នុងស្រុកហ៊ានបញ្ចេញលុយរកស៊ី តែបើអ្នកវិនិយោគក្នុងស្រុកសម្ងំ ទុកលុយតែក្នុងធនាគារ ដើម្បីយកអត្រាការប្រាក់ ដូច្នេះម៉ាស៊ីនសេដ្ឋកិច្ចរបស់យើង នឹងជាប់គាំងមិនខានឡើយ”៕

សម្តេចធិបតីអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេរបាសាក់ ព្រែកប្រា ចក្រអង្រែក្រោមនៅថ្ងៃនេះ

ដោយៈ និស្ស័យ

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានឹងអញ្ជើ​ញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រានាព្រឹកថ្ងៃទី១៩ កុម្ភៈនេះ។

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង២៧ម៉ែត្រ ៤គន្លងរថយន្ត ២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។

ស្ពានដ៏សំខាន់ដែលកើតឡើង ដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូ​នជាសេនាធិការ បានដំណើរការការដ្ឋានមុន ពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង២ភាគរយហើយ។

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប១.៦៥០ម៉ែត្រ (ប្រវែងស្ពាន៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។

ពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

Long An seeks private funding for mega-urban area development

LONG AN — Long An Province is seeking at least VNĐ11.1 trillion (US$457 million) of private funding for a large urban area project through a public-private partnership (PPP).

Costing over $3 billion to build, the Tân Mỹ ecological urban area will cover over 930ha and have a population of 81,000, according to the provincial Department of Planning and Investment.

The development includes around 7,300 apartment units, over 13,000 townhouses and villas, and 7,000 social housing units. There will also be nearly 400 resettlement houses.

An implementation schedule of seven years has been set for the project, and the deadline for submitting project registration applications is no latter than March 15.The Cửu Long (Mekong) Delta province’s People’s Committee has approved the planning for the urban area, dividing it into three main functional zones.

Zone A, located at the southern gateway, will focus on high-density urban areas and will house modern service and public infrastructure complexes, green parks, and residential areas.
Zone B, in the central area, will concentrate on a low-density ecological urban model, primarily consisting of villas and garden houses.
Zone C, located in the southeast area, will be an important economic area, due to its strategic position within Việt Nam’s southern key economic region.

Long An has seen rapid urban and real estate development over the years and has attracted large investors.
With 18 industrial parks currently operational, the province is striving to maintain its leading position in the delta region’s economic development.Last year, it attracted more than 1,200 foreign direct investment (FDI) projects worth $11 billion, making it among the top FDI attractors in Việt Nam

Real estate giants such as Vinhomes, Nam Long, and Becamex have recently set their eyes on the province. Source: VNS

មន្រ្តីជាន់ខ្ពស់រៀបចំផែនការលើការបើកច្រកព្រំដែនអន្តរជាតិចំនួន៣

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកសុខុម ភគវន្តមុនី បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការបង្កើតគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលលើការសិក្សា គម្រោងរៀប​ចំច្រកទ្វារព្រំដែនអន្តរជាតិ។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សាពីគម្រោងផែនការ និងការត្រៀមលក្ខណៈសហការ សម្របសម្រួលជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសថៃ ក្នុងការអនុវត្តការសិក្សា គម្រោងរៀបចំ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ជំហានទី២ គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ និងផ្លូវជាតិលេខ៦៨ និងគម្រោងរៀបចំ ច្រកទ្វារព្រំដែនអន្តរជាតិផ្សារព្រំ និងផ្លូវជាតិលេខ៥៧ នាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើនរូបផងដែរ៕

 

India, UAE sign pact on trans-continental trade corridor

India and the United Arab Emirates on Tuesday signed an agreement on a trade corridor that aims to connect Europe with India through parts of the Middle East by sea and rail, an ambitious plan backed by the U.S. and the European Union.

The announcement of the framework agreement, reached during a visit by Prime Minister Narendra Modi to the Gulf state, was released in a statement by the Indian foreign ministry, although few details on what the sides had agreed on were made public.

The corridor, announced last September on the sidelines of the G20 summit in New Delhi, aims to extend from India across the Arabian Sea to the United Arab Emirates and through Saudi Arabia before connecting through Jordan and Israel to Europe.

The ministry’s statement, however, made no mention of any country apart from India and the UAE, a regional Gulf Arab power, whose ties are built on over a century of trade links.

The agreement on the India-Middle East Economic Corridor comes amid the more than four-month war in Gaza that has derailed U.S.-backed plans to further integrate Israel with its Arab neighbours. Saudi Arabia has halted normalisation plans.

The UAE foreign ministry did not immediately respond to an emailed request for comment on details of the agreement. Modi met with UAE President Sheikh Mohamed bin Zayed al Nahyan, who the Indian leader often refers to as his brother. Source: Reuters

តើកម្ពុជានឹងអាចទាញយកសក្តានុពលអ្វីខ្លះ ពីការជំរុញទំនាក់ទំនងទ្វេរភាគីជាមួយប្រទេសឥណ្ឌូនេស៊ី

ដោយ: គង់ លាងហួរ

ភ្នំពេញ: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ​និង​​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី​ប្រចាំនៅកម្ពុជា​បានចូលរួម ​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយស្តីពី​“​ការ​តស៊ូ​ ដើម្បី​ចក្ខុវិស័យ​សហគមន៍​អា​ស៊ាន​ឆ្នាំ​២​០​៤​៥”។​ ​

កិច្ចពិភាក្សានេះបានរៀបចំឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ នៅមជ្ឈមណ្ឌល​កម្ពុជា ​សម្រាប់​ការសិក្សា​កិច្ចការ ​ក្នុងតំបន់(CCRS) ក្នុងគោលបំណងពិភាក្សា ​អំពី​ផ្លូវ​ឆ្ពោះទៅ​មុខ​សម្រាប់​បណ្តាប្រទេស​នៅក្នុងតំបន់​អា​ស៊ាន។

ក្នុងកិច្ចពិភាក្សានោះ ឯកអគ្គរដ្ឋទូត​នៃប្រទេសទាំងពីរ ​បាន​ធ្វើ​បទ​បង្ហាញ ​អំពី​អាទិភាព​របស់​ប្រទេស​រៀងៗខ្លួន ​សម្រាប់​តំបន់​អាស៊ាន ​និង​មាគ៌ា​នា​ពេល​អនាគត​។​

តួយ៉ាង ​លោក S​ant​o ​Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេសុីប្រចាំនៅកម្ពុជា បាន​មានប្រសាសន៍ថា​ “​ក្នុង​ឱកាសប្រារព្ធ​ខួប​លើក​ទី​៦​៥​ ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​ ​វា​ក៏មាន​សារៈសំខាន់​ផង​ដែរ​ ក្នុង​ការ​សម្លឹងមើល​ឱ្យ​លើស អំ​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេរភាគី​របស់យើង​”។លោកបន្តថា “​ឥណ្ឌូ​នេ​ស៊ីមានឆន្ទៈ ក្នុង​ការ​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ ដើម្បីជំរុញ​ឱ្យ​មាន​អង្គការតំបន់​និយម​កាន់តែ​ខ្លាំង​ ​ជាពិសេស​នៅ​ក្នុង​បរិ​បទ​នៃ​ការ​កសាង​សហគមន៍​អា​ស៊ាន​”។​ ​​

លោក​ ​ឡោ​ ​វិចិត្រ​ ​អនុប្រធានសមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ ​បាន​មានប្រសាសន៍ឱ្យដឹងថា​ “​វា​ជា​ព័ត៌មាន​ និងដំណឹងល្អ​ ដែល​ឯកអគ្គរដ្ឋទូត​ទាំង២ បាន​ចែករំលែក​បទពិសោធន៍​ការទូត​ ​និង​ចំនេះ​ដឹង​ស្តីពី​តំបន់អាស៊ី​អាគ្នេយ៍​ ​និង​ទ​ស្សនៈ​ ដើម្បីលើក​ក​ម្ពស់​ចក្ខុវិស័យ​សហគមន៍​អា​ស៊ាន​ឆ្នាំ​២​០​៤​៥​”​។​

​ឥណ្ឌូនេស៊ី​​គឺជា​ឈ្នាន់ដ៏សំខាន់​ សម្រាប់​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅក្លាយជា​ប្រទេស​ ដែលមាន​ចំណូល​ខ្ពស់ ​នៅ​ត្រឹមឆ្នាំ​២​០​៥​០​ខាងមុខ។​

កម្ពុជា​ ​និង​ឥណ្ឌូនេស៊ី​ ​មាន​ប្រវត្តិ​ទំនាក់ទំនង​ទ្វេរភាគី​ ​តាំងពី​យូរយារណាស់មកហើយ​ ​គិតចាប់តាំងពី​សម័យ​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​២​ ​នៃ​អាណាចក្រ​ខ្មែរ​ ​ដែល​គង់នៅ​កោះ​ជ្វា​ ​ក្នុង​សតវត្ស​ទី​៨​។​

កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​បានពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ​តាមរយៈការផ្លាស់ប្តូរ​ដំណើរទស្សនកិច្ច ​ក​ម្រិ​ត​ខ្ពស់​រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ និងគម្រោង​បង្កើត​គណៈកម្មការ​ចម្រុះ​​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេរភាគី​ នៅ​ក​ម្រិ​ត​ថ្នាក់រដ្ឋមន្ត្រីការបរទេស​ ​សម្រាប់​ឆ្នាំនេះ​។​

ឥណ្ឌូនេស៊ី​ ​គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ ​នៅ​តំបន់អាស៊ាន​ ​ហើយ​ត្រូវ​បាន​ចាត់ទុកថា​ជាទី​ផ្សារ ​​​ដែល​កំពុង​រីក​ចម្រើន​មួយ​នៅ​ទូទាំង​ពិភពលោក​ ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ ​និង​នយោ​បាយការទូត​ មាន​ភាព​លេចធ្លោ​ទាំងនៅ​លើ​ឆាក​តំបន់​ ​និង​ពិភពលោក​។​ ​

ឥណ្ឌូនេស៊ី​ ​បានបង្ហាញឆន្ទៈចង់ពង្រីក ​សក្តានុពល​អាជីវកម្ម​បច្ចុប្បន្ន​នៅ​កម្ពុជា​ ​និង​បង្កើតកិច្ច​សហប្រតិបត្តិការ ​វិនិយោគ​លើ​វិ​ស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ថាមពល​ ​និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​សកល​ ​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម ​រវាងប្រទេសទាំង២កាន់តែ​រីកធំ​ ​និង​កាន់​តែ​មាន​តុល្យភាព​។​

លើសពីនេះ ​ឥណ្ឌូនេស៊ី​ក៏​មានបំណងប្រែក្លាយ​ប្រទេសរបស់ខ្លួនទៅជាគោល​ដៅ​ថ្មី​សម្រាប់​និស្សិត​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​បរទេ​ស​ផងដែរ។​ ​ការណ៍នេះ​នឹង​ជួយ​ផ្សារភ្ជាប់​ទំនាក់ទំនង​ ​និងជំរុញ​កិច្ច​សហប្រតិបត្តិការ​យុវជន​រវាងប្រទេស​ទាំងពីរ​។​

ចំណែក ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាន​សាទរ​ចំពោះ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ ​និង​ជា​ប្រធាន​អា​ស៊ាន​ប្តូរវេន របស់កម្ពុជានៅឆ្នាំ​២​០​២​២​។​ ​លោកបានថ្លែងថា សហរដ្ឋអាមេរិក បានផ្តោតសារៈសំខាន់យ៉ាង​ខ្លាំង ចំពោះតំបន់អាស៊ាន ​ដែល​មាន​ប្រជាជន​ចំនួន​៦​០​០​លាន​នាក់​។

ជាមួយគ្នានេះ កម្ពុជា​អាច​នឹងទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ពី​ការ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេរភាគី ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ខណៈ​ដែល​ឥណ្ឌូ​នេ​ស៊ី ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី​៤របស់​ពិភពលោក​ ​នៅ​ត្រឹមឆ្នាំ​២​០​៤​៥​ខាងមុខ៕

ទំហំសេដ្ឋកិច្ចរបស់ក្រុមប្រទេសBricsនឹងវ៉ាដាច់ក្រុមប្រទេសG7 ក្នុងរយៈពេល៤ឆ្នាំខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី  (NDB) បានមានប្រសាសន៍ឱ្យដឹងថា ក្រុមប្រទេសជាសមាជិក BRICS នឹងវ៉ាដាច់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ដោយឆ្ពោះទៅគ្របគ្រងចំណែកGDP របស់ពិភពលោកចំនួន៤០% ក្នុងរយៈពេល៤ឆ្នាំខាងមុខ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាល ពិភពលោកនៅទីក្រុងឌូបៃ (World Government Summit) ប្រធានធនាគារNDB រូបនេះ បានគូសបញ្ជាក់ថា ស្របពេលដែលមានការបន្ថែមសមាជិកថ្មី ចំណែ ករបស់ក្រុមប្រទេសBRICS នៅក្នុងទំហំសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងពី៣៥ភាគរយ នាពេលបច្ចុប្បន្នដល់៤០ភាគរយ នៅឆ្នាំ២០២៨ ខណៈដែលចំណែករបស់ក្រុមប្រទេស G7  នឹង​ធ្លាក់​ចុះ​មក​នៅត្រឹម២៧,៨ភាគរយ ។
លោកស្រី Rousseff បានកត់សម្គាល់ថា ចំណែករបស់ក្រុមប្រទេស BRICS នៅក្នុងទំហំពាណិជ្ជកម្មពិភពលោក បានកើនឡើងពី៣៧ភាគរយ ក្នុងឆ្នាំ២០១៦ ដល់៤១ភាគរយ ក្នុងឆ្នាំ២០២២ ខណៈចំណែករបស់ក្រុមប្រទេសG7 នៅក្នុងទំហំពាណិជ្ជកម្មពិភពលោក បានធ្លាក់ចុះពី៦២ភាគរយ មកនៅត្រឹម៥៨ភាគរយ។

ក្រុមប្រទេសBRICS ដែលពីមុនរួមមាន សមាជិកមួយចំនួន ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមពង្រីកខ្លួនកាន់តែធំ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសចូលរួមជាសមាជិក នៅក្នុងខែមករា ឆ្នាំ២០២៤នេះ។

គំនិត​រួម​មួយ​ ដែល​ប្រទេស​ទាំង​នេះ​មាន​ដូចគ្នា​ គឺ​ការ​មិន​យល់ស្រប​ទៅ​នឹង​សណ្តាប់ធ្នាប់ពិភពលោក​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ នា​ពេល​បច្ចុប្បន្ន ហើយពួកគេ មានបំណង​បង្កើត​ជា​សណ្តាប់ធ្នាប់ថ្មីមួយផ្សេង​​ទៀត ដែល​នៅ​ក្នុង​នោះ​ បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក ​ត្រូវតែមាន​អំណាច​ធំជាង​ពេលបច្ចុប្បន្ននេះ៕ប្រភព៖RT៕

ធនាគារហត្ថាចូលរួមប្រាក់ឧបត្ថម្ភប្រចាំឆ្នាំចំនួន៤០លានរៀល ដល់អង្គការរក្សាកុមារ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។ ធនាគារហត្ថា បានឧបត្ថម្ភថវិកាចំ​នួន៤០លានរៀល ដល់អង្គការថែរក្សាកុមារ។

យោងតាមសេចក្តី​ប្រកាសរបស់ធនាគារហត្ថាបានឲ្យដឹងថា ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមឧបត្ថម្ភ ប្រាក់ប្រចាំឆ្នាំចំនួន៤០លានរៀល ដល់អង្គការរក្សាកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។ការឧបត្ថម្ភកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាល និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។ ធនាគារ ហត្ថា យល់ច្បាស់អំពីសារៈសំខាន់ នៃការផ្តល់​ចំណេះដឹង និងជំនាញចាំបាច់ផ្សេងៗដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឲ្យបានត្រឹមត្រូវ។លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា មានប្រសាសន៍ថា “យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមគាំទ្រសកម្មភាព និងបេសកម្ម របស់អង្គការរក្សាកុមារ ដែលត្រូវបានបង្កើតឡើងដោយលោកជំទាវបណ្ឌិត ជាសិរី លោកជំទាវបណ្ឌិតអ៊ឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់ ​​​វណ្ណៈ។​លោកបញ្ជាក់ថា “យើងជឿជាក់ថា ការលើកកម្ពស់សុខុមាលភាព ការផ្តល់ការអប់រំល្អដល់កុមារ នឹងផ្តល់នូវលទ្ធផលយូរអង្វែងដល់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសក្តានុពល និងមានទំនុកចិត្តខ្ពស់”។ចំណែកលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ បានសម្តែងនូវមតិអំណរអរគុណដល់ ធនាគារ ហត្ថា ដែលបានចូលរួម ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន៤០លានរៀល នៅចំពេលដែលអង្គការរក្សាកុមារ ទើបតែបានកែសម្រួលឈ្មោះនិងប្រតិបត្តិការ អោយក្លាយទៅជាអង្គការរក្សាកុមារ ដើម្បីធ្វើប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងប្រយោល ក្នុងគោលបំណងបង្កើន និងជម្រុញអំពើសប្បុរសធម៌ក្នុងទម្រង់ជា Philanthropy ដើម្បីជួយកុមារគ្រប់ស្រទាប់វណ្ណះ ដែលត្រូវការតម្ហែទាំសុខភាព និងការអប់រំ ដោយសុទ្ធចិត្ត ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។

អំពីធនាគារហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជ ធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល៧៨ឆ្នាំ។ ធនាគារក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ នៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

អំពីអង្គការមូលនិធិរក្សាកុមារ

អង្គការរក្សាកុមារ ជាអង្គការក្នុងស្រុកផ្តួចផ្តើមឡើង ដោយស្ថាបនិកខ្មែរ រួមមាន លោកជំទាវបណ្ឌិត ជា សិរី លោកជំទាវបណ្ឌិតអ៊ឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិតសុក ស៊ីផាន់ណា។ អង្គការរក្សាកុមារមានបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ៕

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុរៀបចំសម្រួលនិតិវិធីនានាដើម្បីផ្តល់ជូនវិនិយោគិន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំលើកទី១ មានគោលដៅសម្រួលនីតិវិធីអោយកាន់តែមានភាពសាមញ្ញ​​​ ​ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុចំនួន២រូបផងដែរ។លោកឡុង ឌីម៉ង់ និងលោកឯម ភាពអភិបាលរងខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ច ដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងសម្រួលនីតិវិធីអោយមានភាពសាមញ្ញ​​​ ​ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ។នេះជាកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ សមាសភាពទាំងអស់ បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម​ ក្នុងការសម្របសម្រួលបែបបទវិនិយោគ និងការផ្តល់សេវាពិសេស សម្រាប់សកម្មភាពធុរកិច្ច ក្នុងខេត្តព្រះសីហនុ។ជាលទ្ធផល ដើម្បីពន្លឿនដល់ការដោះស្រាយ បញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយា​ល័យចំនួន២ ក្នុងខេត្តព្រះសីហនុ​ និងរាជធានីភ្នំពេញ​ ដែលនឹងបំពេញមុខងារដូចការិយាល័យ ច្រកចេញចូលតែមួយ សម្រាប់វិស័យឯកជនដាក់សំណើ។

ក្នុងន័យនេះ សូមធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ “អត្ថប្រយោជន៍ពិសេស” ខាងលើ អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕