ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី កំពុងបង្ហាញសញ្ញាល្អប្រសើរឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារព័ត៌មាន CNA បានចុះផ្សាយថា ការលក់ផ្ទះឯកជនថ្មី នៅប្រទេសសិង្ហបុរី បានកើនឡើងជាង២ដង កាលពីខែមករា ឆ្នាំ២០២៤នេះ បើធៀបនឹងការលក់កាលពីខែធ្នូ ឆ្នាំមុន។

ការលក់ផ្ទះមានការកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលទីផ្សារអចលនទ្រព្យ របស់ប្រទេសខ្លាសេដ្ឋកិច្ចមួយនេះ កំពុងចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរឡើងវិញ។

យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហា ញថា ដោយមិនរាប់បញ្ចូលទាំងខុនដូ អ្នកអភិវឌ្ឍន៍បានលក់ផ្ទះឯកជនដាច់សរុបចំនួន២៨១យូនីត កាលពីខែមករា។ Singapore most expensive Asia-Pacific city to own or rent private home,  says study - Leading Real Estate News in Cambodiaចំនួននៃការលក់ផ្ទះនៅក្នុងខែមករា បង្ហាញពីសញ្ញានៃការកើនឡើងចំនួន១០៨,១% បើធៀបនឹងផ្ទះចំនួន១៣៥យូនីត ដែលត្រូវបានលក់ចេញកាលពីខែធ្នូ ឆ្នាំមុន ខណៈដែលនៅពេលនោះ ការលក់បានដាំក្បាលចុះ ដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយ:ពេល១៥ឆ្នាំចុងក្រោយ។

ទោះជាយ៉ាងនេះក្តី ការលក់ផ្ទះរបស់ប្រទេសបានធ្លាក់ចុះ បើគិតផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ។ តួយ៉ាង  ការលក់ផ្ទះឯកជនថ្មីនៅខែមករា ឆ្នាំ២០២៤ បានធ្លាក់ចុះ ២៨,៧% បើធៀបនឹងផ្ទះចំនួន៣៩៤យូនីត ដែលត្រូវបានលក់ កាលពីខែមករា ឆ្នាំ២០២៣។

លោក Lee Sze Teck នាយកផ្នែកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Huttons Asia  បានលើកឡើងថា“ទោះបីជាការលក់បានស្ទុះងើបឡើងវិញយ៉ាងណាក្តី ប៉ុន្តែចំនួនខាងលើនេះ នៅតែជាអត្រាទាបបំផុត គិតចាប់តាំងពីឆ្នាំ២០០៩មក ដែលការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមិនច្បាស់លាស់ ក្នុងចំណោមអតិថិជន” ៕

Singapore new private home sales more than double in January after resumption of launches

SINGAPORE: New private home sales in Singapore more than doubled in January from a month earlier after the resumption of property launches.

Excluding executive condominiums (ECs), developers sold 281 units last month, data released by the Urban Redevelopment Authority (URA) on Thursday (Feb 15) showed.

This was 108.1 per cent more than the 135 units sold in December, when sales sank to a near-15-year low.
On a year-on-year basis, however, new private home sales fell 28.7 per cent from the 394 units sold in January 2023.

Property analysts said that the sales volume was in fact the lowest seen in January in 15 years.

“Despite the rebound in sales volume, this is the lowest January sales since 2009, reflecting the tentative sentiments among buyers,” said Huttons Asia’s senior director for research Lee Sze Teck.

Just 108 units were sold in January 2009 amid the global financial crisis.
Of the units sold last month, 25 were in the Core Central Region (CCR), 112 were in the Rest of Central Region (RCR) and 144 were in the Outside Central Region (OCR).

A total of 417 units were launched for sale last month excluding ECs, with five in the CCR, 172 in the RCR and 240 in the OCR. Source: CNA

សម្តេចធិបតីដាក់Black List លើជនជាតិតៃវ៉ាន់ដែលថតវីដេអូផ្សព្វផ្សាយអាក្រក់ពីកម្ពុជាតាមTik Tok

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងពីករណីយុវជន ជនជាតិតៃវ៉ាន់ពីរនាក់ដែលថតវីដេអូ ប្រឌិតនិងផ្សព្វផ្សាយចាប់ជំរិតនៅកម្ពុជា និងករណីការផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយពីកម្ពុជា។

សម្តេចបានថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានតភ្ជាប់តំបន់ចក្រអង្រែក្រោម ព្រែកប្រានាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា ជនជាតិតៃវ៉ាន់២ឆ្នាំ ដែលបានថតវីដេអូប្រឌិត ធ្វើជាមានការចាប់ជំរិតនៅកម្ពុជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ឋនាគារចំនួន២ឆ្នាំ និងអាចសិក្សាដាក់ឲ្យជាប់ទោសយូរជាងនេះ។

សម្តេចបានបន្តថា “ករណីនេះមានការសុំឲ្យដោះលែងពីម្តាយរបស់គាត់ ដោយថាម្តាយគាត់ឈឺ និងជាកូនកត្តញូ តែកត្តញូអី គឺមកបំផ្លាញស្រុកគេ”។ សម្តេចបន្ថែមថា “នៅកម្ពុជាមានករណីប្រឌិតជាច្រើន ដែលមានការរៀបចំឡើងដោយមនុស្សមានចេតនាអាក្រក់ និងការផ្សព្វផ្សាយព័ត៌មាន មិនគ្រប់ជ្រុងជ្រោយ ទើបធ្វើឲ្យគេមានការភ័ន្តច្រឡំពីកម្ពុជា”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា ករណីជនជាតិតៃវ៉ាន់២នាក់ខាងលើនេះ ពួកគេមានចេតនា និងមានគោលបំណងច្បាស់​លាស់ ដោយពួកគេរៀបចំផែនការធ្វើនៅក្រុងភ្នំពេញ តែរកកន្លែងធ្វើមិនបាន បានផ្លាស់ទៅកាន់ខេត្តព្រះសីហនុ សៀមរាប និងគ្រោងចេញទៅកាន់ប្រទេសឡាវ។

សម្តេចបន្តថា “យើងនឹងដាក់ជនជាតិតៃវ៉ាន់២នាក់នេះ ក្នុងblack List មិនឲ្យចូលមកកម្ពុជា និងសិក្សាពីការដាក់ទោសអាចពន្យាយូរជាងនេះ តាមការជាក់ស្តែង”។ សម្តេចបន្ថែមថា “យើងបទទួល​បានសុខសន្តិភាពពេញលេញ មានសន្តិសុខល្អប្រសើរ មិនដូចអ្វីដែលសារព័ត៌មាន និងក្រុមមនុស្សមួយចំនួនបានលើកឡើងនោះទេ”។

ធនាគារហត្ថាប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួនជាមួយវឌ្ឍនភាព និងវិបុលភាព

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ធនាគារហត្ថា បានប្រារព្ធអបអរខួប៣០ឆ្នាំ នៃវឌ្ឍនភាព និងវិបុលភាព ជាមួយនឹងពិធីលៀងសាយភោជន៍ ដ៏មនោរម្យកាលពីចុងសប្តាហ៍មុន។

កម្មវិធីនេះ មានការចូលរួមតំណាងដ៏ខ្ពង់ខ្ពស់ ពីធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងធនាគារក្រុងស្រ៊ី អតិថិជនដ៏មានតម្លៃ ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសទាំងឡាយ  ដើម្បីបង្ហាញអំពីការដឹងគុណ ព្រមទាំងអបអរនូវសមិទ្ធផលរបស់ធនាគារ កន្លងមក។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិMUFG។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដ៏មានតម្លៃ សាធារណជន ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ភាគទុនិក វិនិយោគិន និងបុគ្គលិកទាំងអស់ ចំពោះបន្តការគាំទ្រជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ហត្ថា ដែលជាកត្តាដ៏សំខាន់ ក្នុងការជំរុញការរីកលូតលាស់ ភាពជោគជ័យ និង រឹងមាំរបស់ធនាគារ រហូតមកដល់សព្វថ្ងៃនេះ។

ក្នុងឱកាសខួបលើកទី៣០ឆ្នាំរបស់ខ្លួន ធនាគារហត្ថាបានផ្តល់ការឧបត្ថម្ភទឹកប្រាក់៤០លានរៀល ដល់អង្គការរក្សាកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។

ការឧបត្ថម្ភកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់ធនាគារហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាព និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។

លោកឧកញ៉ា ហួត អៀងតុងបានបន្តថា “យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមគាំទ្រសកម្មភាព និងបេស​កកម្ម របស់អង្គការរក្សាកុមារ ដែលត្រូវបានបង្កើតឡើងដោយលោកជំទាវបណ្ឌិត ជាសិរី លោកជំទាវបណ្ឌិតអ៊ឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិតសុក ស៊ីផាន់ណា ដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជា ពីគ្រប់ស្រទាប់ ​​​វណ្ណៈ។​

លោកឧកញ៉ាបានបញ្ជាក់ថា “យើងជឿជាក់ថា ការលើកកម្ពស់សុខុមាលភាព ការផ្តល់ការអប់រំល្អដល់កុមារ នឹងផ្តល់នូវលទ្ធផលយូរអង្វែងដល់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ ក្លាយជាទំពាំងស្នងឬស្សីប្រកបដោយសក្តានុពល និងមានទំនុកចិត្តខ្ពស់”៕

លោកឧកញ៉ាលឹម ប៊ុនសេងដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករថៃចុះសិក្សាក្រុមហ៊ុនចំនួន២នៅខេត្តបាត់ដំបង

        ដោយៈ គង់ សូរិយា

        បាត់ដំបងៈ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃចំនួន២២រូប ដឹកនាំដោយឧកញ៉ាលីម ប៊ុនសេង តំណា​ងអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទស្សនកិច្ចសិក្សា ក្រុមហ៊ុនមិសុតាហ៊្វូដ ឯ.ក កាលពីចុងសប្តាហ៍មុន។

ទស្សនកិច្ចពាណិជ្ជកម្មនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពសហគ្រិន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ ពីដំណើរការនៃការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសង្វាក់ផលិតកម្ម ការពង្រីកអាជីវកម្ម ការពង្រីកទីផ្សារ និងការបណ្តាក់ទុននានា ដើម្បីបំពេញនូវតម្រូវការរបស់សង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្មនាថ្ងៃអនាគត តាមរយៈដំណើរទស្សនកិច្ច ប្រកបដោយសក្កានុពលនេះ។

កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារ វីង (ខេមបូឌា) ម.ក។

កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារ វីង (ខេមបូឌា) ម.ក

ជាមួយគ្នានេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ ក៏បានអញ្ជើញទស្សនកិច្ចសិក្សា សហគ្រាសកែច្នៃអាហារ ហេង ច័ន្ទនីអង្គរមាស ឯ.ក នៅខេត្តបាត់ដំបងផងដែរ៕

 

Vietnam leads Southeast Asia in study abroad

Vietnam currently tops the Southeast Asian region in the number of students studying abroad, according to the Southeast Asia Key Trends Report 2024 by Acumen, an international education consulting organisation.

Demographics, income growth, supply-side constraints, as well as relentless demand from parents for high-quality education are all factors meaning that Southeast Asia will continue to loom large as an important diversification market for international institutions, it wrote.

Acumen cited UNESCO statistics saying during the 2021 – 2022 period, Vietnam saw more than 132,000 students head abroad, followed by Malaysia and Indonesia (over 56,000 each) and Thailand (32,000).

The top two destinations for Vietnamese students were Japan with 44,100 students and the Republic of Korea with nearly 25,000. Meanwhile, Indonesians, Malaysians, and Thais travelled most to either the UK and Australia.

In the United States market alone, the number of Vietnamese students topped Southeast Asia with more than 23,100 students.

According to Nikkei Asia, Vietnam has been among the top 10 sources of international students for more than a decade in the US. In 2022 alone, Vietnamese students constituted the fifth largest group of foreign students in this market.

Meanwhile, ICEF Monitor, the leading institution in international education, reported that Vietnam is one of the top 10 markets in the world in terms of students heading abroad. Indeed, it is placed among the top five in the US, second in Japan, sixth in Australia, and first in Taiwan (China).Source: Voice Of Vietnam

អាកាសយានដ្ឋានអន្តរជាតិតេជោគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥ ខណៈការចំណាយកើនជិតដល់១០០០លានដុល្លារ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានបង្ហើបថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។

ការ​បញ្ជាក់ឲ្យដឹងបែបនេះ កាលពីចុងសប្តាហ៍មុន ក្នុងឱកាសដែលចុះទស្សនកិច្ចវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន (ដំណាក់កាលទី១) គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន៦៤.១%នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន៩៣២លានដុល្លារ។

លោកបានឲ្យដឹងទៀតថា ការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥គីឡូម៉ែត្រ ក៏សម្រេចបាន៨៥%ហើយ។

លោកស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់ នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ) បើគ្មានអ្វីប្រែប្រួលទេនោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះខ្នាតយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕

ប្រទេសវៀតណាមគ្រោងបង្កើតទីក្រុងអេកូឡូស៊ីខ្នាតយក្សជាមួយទុនវិនិយោគជាង៣ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ខេត្តឡុងអាន ប្រទេសវៀតណាម កំពុងស្វែងរកមូលនិធិឯកជនយ៉ាងតិចចំនួន១១,១ទ្រីលានដុង (ប្រហែល៤៥៧លានដុល្លារអាមេរិក) សម្រាប់សាងសង់គម្រោងទីក្រុងដ៏ធំមួយ តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន (PPP)។

គម្រោងតំបន់ទីក្រុងអេកូឡូស៊ី Tân Mỹ នឹងគ្របដណ្តប់លើផ្ទៃដីជាង៩៣០ហិកតា និងមានប្រជាជនរស់នៅចំនួន៨១.០០០នាក់។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរផែនការ និងវិនិយោគខេត្តឡុងអាន។

គម្រោងមួយនេះ គ្រោងនឹងចំណាយថវិកាជាង៣ពាន់លានដុល្លារអាមេរិក។ ការអភិវឌ្ឍ​ន៍នៅក្នុងគម្រោងនេះ រួម​មាន​ អាផាតម៉ិនប្រហែល៧.៣០០យូនីត ផ្ទះ​Townhouse និង​វីឡា​ជាង១៣.០០០យូនីត និង​លំនៅដ្ឋានសម្រាប់អ្នកមាន ប្រាក់ចំណូលទាបចំនួន៧.០០០យូនីត។គម្រោងតំបន់ទីក្រុងអេកូឡូស៊ី Tân Mỹ ត្រូវបានចែកចេញជា៣តំបន់។ ក្នុងនោះ តំបន់ A ឬ ZoneA មានទីតាំងនៅច្រកផ្លូវខាងត្បូង នឹងផ្តោតលើតំបន់ទីក្រុង ដែលមានដង់ស៊ីតេខ្ពស់ ហើយនឹងផ្តល់សេវាកម្មទំនើប និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សួនច្បារបៃតង និងតំបន់លំនៅដ្ឋាន។

តំបន់ B ឬ ZoneB ស្ថិតនៅតំបន់កណ្តាល នឹងផ្តោតលើគំរូទីក្រុងអេកូឡូស៊ី ដែលមានដង់ស៊ីតេទាប ដែលភាគច្រើនរួមមានដូចជា វីឡា និងផ្ទះតូចៗដែលលម្អដោយសួនច្បារ។

តំបន់ C ឬ ZoneC ដែល​មាន​ទីតាំង​នៅ​តំបន់ភាគ​អាគ្នេយ៍ នឹង​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់ ដោយសារ​តែតំបន់នេះមានទីតាំង​យុទ្ធសាស្ត្រ​​ នៅក្នុង​មជ្ឈមណ្ឌលសេដ្ឋកិច្ច​ ភាគ​ខាង​ត្បូង​របស់​ប្រទេ​សវៀតណាម។

ការអភិវឌ្ឍន៍ទីក្រុង និងអចលនទ្រព្យនៅក្នុងខេត្តឡុងអាន បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រមទាំងបានទាក់ទាញ អ្នកវិនិយោគធំៗជាច្រើនផងដែរ។ តួយ៉ាង កាលពីឆ្នាំមុនខេត្តមួយនេះ បានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង១.២០០គម្រោង ដែលមានទំហំទឹកប្រាក់ចំនួន១១ពាន់លានដុល្លារ៕

អ្នកអភិវឌ្ឍន៍ៈកម្ពុជាមានគោលនយោបាយល្អ ប៉ុន្តែគួរបង្កើនការផ្សព្វផ្សាយសក្តានុពលរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិឲ្យបានសកម្ម

ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អន្តរជាតិបានយល់ស្របគ្នាថា កម្ពុជាមានគោលនយោបាយល្អ ប៉ុន្តែការផ្សព្វផ្សាយពីសក្តានុពលរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិនៅមានកម្រិត។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កម្ពុជាមានគោលនយោបាយពន្ឋ គោលនយោបាយលើកទឹកចិត្តការវិនិយោគ ដោយឲ្យជបរទេសអាចបើកក្រុមហ៊ុនដែលមានភាគហ៊ុន១០០ភាគរយដោយខ្លួនឯងបាន មានច្បាប់វិនិយោគថ្មីលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើន ប៉ុន្តែអ្វីដែលនៅខ្វះខាតគឺការផ្សព្វផ្សាយ។
លោកបណ្ឌិតបានបន្តថា “រាជរដ្ឋាភិបាលគួរដាក់ទុន ដើម្បីបង្កើនការផ្សព្វផ្សាយកេរ្ត៍ឈ្មោះល្អរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិឲ្យបានច្រើន ដើម្បីឲ្យអ្នកវិនិយោគបរទេសបានដឹង និងចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន។ លោកបន្តថា “ក្រដាសល្អ ឬគោលនយោបាយល្អ តែអ្វីដែលយើងត្រូវការពិតប្រាកដ គឺការផ្សព្វផ្សាយទៅកាន់ពិភពលោក”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “វាជាការងារចាំបាច់ដែលត្រូវវិនិយោគបង្កើន ការផ្សព្វផ្សាយទៅកាន់ពិភពលោក ដែលជាក់ស្តែងក្រុមហ៊ុន សហគ្រាសធំៗបានចំណាយប្រាក់រហូតដល់៣០ភាគរយ ដើម្បីផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ខ្លួន ដូចជាអ្នកជំនាញផ្នែកទីផ្សារលើពិភពលោក ដែលបាននិយាយថា “បើយើងរកស៊ី តែមិនផ្សព្វផ្សាយ គឺដូចយើងស៊ីញ៉ូនារីម្នាក់ចេញពីទីងងឹត”។

អ្នកជំនាញអន្តរជាតិបានមើលឃើញកម្ពុជា ត្រូវបានសារព័ត៌មាននៅបរទេសមួយចំនួននិយាយមិនល្អ ទាក់ទងនឹងបញ្ហាជាច្រើន ខុសពីការពិត។

លោក Liang Tingyuan ទីប្រឹក្សាអន្តរជាតិនៃសមាគមអាស៊ីប៉ាស៊ីហ្វិក ដែលមានជំនាញក្នុងមូលដ្ឋានបានមានប្រសាសន៍ថា ទោះបីជាមានបញ្ហាខ្លះ និងការផ្សព្វផ្សាយមិនពិត និងអវិជ្ជមានពីកម្ពុជាយ៉ាងណាក៏ដោយ សម្រាប់អ្នកវិនិយោគអន្តរជាតិជាច្រើន “កម្ពុជាគឺជាឋានសួគ៌” នៃការវិនិយោគថ្មី ជាមួយនឹងស្ថានការណ៍នយោបាយស្ថិរភាព តម្លៃផ្ទះថោក និងតម្លៃទាប។ អត្រាពន្ធទាបបានទាក់ទាញ ក្រុមហ៊ុនផលិតពិភពលោកជាច្រើន ឱ្យមកតាំងទីលំនៅដោយស្ងប់ស្ងាត់ ហើយ70% នៃក្រុមហ៊ុនកំពូល500 របស់ពិភពលោក បានបង្កើតវត្តមានក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះលោកបណ្ឌិតLi Junji ប្រធានកិត្តិយសនៃសមាគមសហគ្រិនចិនកម្ពុជា បាននិយាយជាភាសាចិនកុកងឺ តាមបែបហុងកុង ដោយពន្យល់ពីស្ថានភាពកម្ពុជានៅឯវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិថា “ព្រឹត្តិការណ៍ដែលឃើញ នៅលើកញ្ចក់ទូរទស្សន៍ អាចជាព្រឹត្តិការណ៍ពិត ប៉ុន្តែព៌តមានជាច្រើន ត្រូវបានបំផ្លើសដោយប្រព័ន្ធផ្សព្វផ្សាយ”។

លោកបានបន្តថា វេទិកាដែលធ្វើឡើងនៅ Kaohsiung ស្ថានភាពបច្ចុប្បន្នរំលឹកអ្នកគ្រប់គ្នាថា យើងគួរតែមើលឃើញពីផ្នែកផ្សេង។ព័ត៌មានអវិជ្ជមានជាច្រើន ត្រូវបានបំផ្លើស ហើយទិដ្ឋភាពផ្សេងទៀតមិនត្រូវបានអើពើ។
លោកLi Junji ដែលកើតនៅហុងកុង ហើយបច្ចុប្បន្នមានតួនាទីជា CFO នៃសហគ្រាស Jinkeng បានចាប់ផ្តើមអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2017 ។
លោកបានបង្ហាញជំនឿជឿជាក់ថា រយៈពេល10ឆ្នាំក្រោយការរាតត្បាតជំងឺកូវីដ១៩ វាត្រូវតែជាពិភពលោកនៃអាស៊ាន ព្រោះផ្ទៃដីសរុបនៃប្រទេសអាស៊ានទាំង១០ មានទំហំលើសពី៤,៤៦លានគីឡូម៉ែត្រការ៉េ មានប្រជាជនជាង៦៥០លាននាក់ ត្រូវតែជាទីផ្សារដ៏ធំដែលមានសក្ដានុពលខ្លាំង ហើយក្នុងចំណោមប្រទេសទាំងនោះ កម្ពុជា គឺជាទីតាំងវិនិយោគដែលលោកណែនាំ។

លោក Li Junji បានចង្អុលបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង500 របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ លោកLi Junji បានគូសបញ្ជាក់ថា “កុំគ្រាន់តែជឿលើព័ត៌មានតាមទូរទស្សន៍ មើលព័ត៌មាន ដែលមានតម្លៃថោក និងថោក។ លោកបានបញ្ជាក់បន្តថា “ចំនួន៧០ភាគរយ នៃក្រុមហ៊ុនទាំងនោះ មានមូលដ្ឋានក្នុងស្រុកខ្មែរ”។
ដោយចេញចូលក្រៅប្រទេសញឹកញាប់ និងចូលរួមផ្សព្វផ្សាយភាពវិជ្ជមានរបស់កម្ពុជា លោកបណ្ឌិតLi Junji បានផ្តល់អនុសាសន៍ជាច្រើន ដល់ជនបរទេសដែលបានលោកជួប ក្នុងកម្មវិធីផ្សព្វផ្សាយរបស់លោក រួមមានដូចជា ទី១ ប្រទេសកម្ពុជាមានស្ថានភាព នយោបាយស្ថិរភាពបំផុតក្នុងអាស៊ាន។ បើប្រៀបធៀបជាមួយកងទ័ពអាវលឿង កងទ័ពអាវក្រហម និងចលាចលនយោបាយរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ធៀបកម្ពុជា គឺកម្ពុជាមានស្ថិរភាពដ៏ល្អបំផុត ។ អ្នកវិនិយោគជាច្រើន បានបង្កើតរោងចក្រនៅក្នុងតំបន់ ប៉ុន្តែរោងចក្រយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាព ហើយស្ថានភាពនយោបាយ មានស្ថិរភាព អាចឱ្យរោងចក្រផលិត និងអភិវឌ្ឍន៍បានយ៉ាងរលូន។ ក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក មានរោងចក្រនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាមានគោលនយោបាយគាំទ្រ ដល់ភាគលាភប្រជាសាស្ត្រ ហើយកម្ពុជាមានអត្ថប្រយោជន៍យ៉ាងច្រើន ពីកាលានុវត្តន៍ភាពនេះ។ ស្ថានការណ៍នយោបាយស្ថិរភាពនៅកម្ពុជា ក៏ឆ្លុះបញ្ចាំងពីការអនុវត្តផលិតផលក្នុងស្រុកសរុបដែរ ដោយចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៩ បានកើនឡើងជាង៧% ជារៀងរាល់ឆ្នាំ កំនើនសេដ្ឋកិច្ចនៅតែល្អប្រសើរ រហូតដល់មានការរាតត្បាតមកដល់។

ទី២ គោលនយោបាយជាតិរបស់កម្ពុជា មានភាពអំណោយផលសម្រាប់អ្នកវិនិយោគ។ នៅប្រទេសថៃ ឬវៀតណាម ក្រុមហ៊ុនបរទេស ត្រូវតែបង្កើតការបណ្តាក់ទុនរួមគ្នា ជាមួយអ្នកក្នុងស្រុក ប៉ុន្តែនៅកម្ពុជា ជនបរទេសអាចកាន់កាប់ភាគហ៊ុន100% ។លើសពីនេះ អត្រាពន្ធក្នុងស្រុកមានភាពអំណោយផល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តវិក័យប័ត្រមួយ កាលពី10 ឆ្នាំមុន ដើម្បីអនុញ្ញាតឱ្យសហគ្រាស ដែលផ្តល់មូលនិធិពីបរទេសអាចទទួលបានការ លើកលែងពន្ធរហូតដល់ប្រាំបួនឆ្នាំ។ ទី៣ គឺពន្ធលើការទិញលក់អចលនទ្រព្យ ក៏មានភាពអំណោយផលផងដែរ។

លោកLi Junji បានចង្អុលបង្ហាញថា ចាប់តាំងពីឆ្នាំ2010 ប្រទេសកម្ពុជាបានអនុម័ត “ច្បាប់ស្តីពីកម្មសិទ្ធិសម្រាប់ជនបរទេស” ដែលអនុញ្ញាតឱ្យជនបរទេស អាចទិញនិងលក់ផ្ទះ និងអាផាតម៉ិនបានដោយសេរី។ អគារចាប់ពីជាន់ទី១ មិនដូចប្រទេសអាស៊ានដទៃទៀតទេ សិទ្ធិអចលនទ្រព្យ អាចមានសិទ្ធិប្រើប្រាស់រយៈពេល៥០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅកម្ពុជាពួកជនបរទេសមានសិទ្ធិជាអចិន្ត្រៃយ៍។

ប្រសិនបើអ្នកចង់ធ្វើប្រតិបត្តិការលក់ផ្ទះ ពន្ធប្រតិបត្តិការគឺត្រឹមតែ4% នៃតម្លៃអចលនទ្រព្យ ហើយពន្ធលើអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ0.1% ប៉ុណ្ណោះ ហើយបើអ្នកបង្កើតរោងចក្រក្នុងស្រុក អ្នកត្រូវតែគិតគូរពីបញ្ហាពន្ធលើទំនិញ។ ក្នុងដំណាក់កាលនេះ កម្ពុជានៅតែទទួលបានអត្ថប្រយោជន៍ គ្មានពន្ធនៅពេលនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

សម្តេចធិបតីស្នើឲ្យអភិបាលក្រុងសិក្សាផ្លូវតភ្ជាប់ស្ពានពីព្រែកប្រា ទៅកាន់ផ្លូវជាតិលេខ១

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យអភិបាលរាជធានីភ្នំពេញ សិក្សាលទ្ឋភាពសាងសង់ផ្លូវតភ្ជាប់ពីស្ពានព្រែកប្រា ចក្រអង្រែក្រោម ទៅកាន់ផ្លូវជាតិលេខ១។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានព្រែកប្រា ចក្រអង្រែក្រោម នាព្រឹកថ្ងៃទី១៩ កុម្ភៈនេះ។

សម្តេចបានបន្តថា អភិបាលក្រុងត្រូវសិក្សា និងពិភាក្សាជាមួយម្ចាស់ដីឯកជន ដើម្បីរៀបចំកសាងផ្លូវតភ្ជាប់តំបន់ព្រែកប្រា ទៅកាន់ផ្លូវជាតិលេខ១ ដែលការសាងសង់ផ្លូវនេះ នឹងជួយដល់ការលើកកំពស់តម្លៃដីធ្លី និងការអភិវឌ្ឍនៅតំបន់នោះផងដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្ថែមថា រាជរដ្ឋាភិបាលគ្មាន    គំរោងលើករាជធានីភ្នំពេញ ទៅកាន់តំបន់ណានោះទេ គឺយើងបានរើរាជធានីភ្នំពេញជាច្រើនដងរួចហើយ ប៉ុន្តែសម្តេចស្នើឲ្យមានការសិក្សា​លើគំរោងសាងសង់ផ្លូវរថភ្លើងMono Rail នៅផ្លូវក្រវ៉ាត់ក្រុង សិក្សាលទ្ឋភាពកសាងផ្លូវរថភ្លើងក្រោមដី សិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត៕