ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនកំពុងហក់ឡើងខ្លាំង

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ការជួលអចលនទ្រព្យឧស្សាហកម្ម នៅទីក្រុងម៉ានីល នឹងបន្តកើនឡើងនៅឆ្នាំ២០២៤នេះ ស្របពេលដែលប្រជាជនហ្វីលីពីនកាន់តែច្រើន បានងាកមកចូលចិត្តទិញទំនិញតាមអនឡាញ។
ការជួលបានកើនឡើងជិត៤០ភាគរយ កាលពីឆ្នាំ២០២៣ ដោយបានជំរុញឱ្យរដ្ឋធានី របស់ប្រទេសហ្វីលីពីនមួយនេះ វ៉ាដាច់ទីក្រុងស៊ីដនី របស់ប្រទេសអូស្ត្រាលី ក្នុងឋានៈជាទីក្រុង ដែលដំណើរការល្អបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់អចលនទ្រព្យប្រភេទឧស្សាហកម្ម។

ការជួលអចលនទ្រព្យឧស្សាហកម្ម នៅទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងកើនឡើងពី៣ ទៅ៥ភាគរយទៀតនៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារប្រឹក្សាអចលនទ្រព្យ Knight Frank ដដែល។
លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Knight Frank បានលើកឡើងថា “ការកើនឡើងនៃចំនួនពាណិជ្ជករ ឬអ្នកលក់តាមអនឡាញ នៅក្នុងប្រទេសហ្វីលីពីន បានបង្កើនតម្រូវការអចលនទ្រព្យភស្តុភារ នៅក្នុងទីក្រុងម៉ានីល”។
ការលក់រាយតាមអ៊ីនធឺណិត នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងចំនួន៥ដង គិតចាប់តាំងពីឆ្នាំ២០១៩ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាទីផ្សាររីកចម្រើនលឿនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទិន្នន័យ ដែលដកស្រង់ដោយក្រុមហ៊ុន Knight Frank។

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលដកស្រង់ការស្រាវជ្រាវ ពីក្រុមហ៊ុនផ្តល់ទិន្នន័យ និងវិភាគ GlobalData បង្ហាញថា ការលក់ទំនិញអនឡាញ E-commerce នៅក្នុងប្រទេសហ្វីលីពីនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទំហំទឹកប្រាក់១៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ ដែលកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន១៧,៩ភាគរយចាប់ពីឆ្នាំ២០២២។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានបញ្ជាក់បន្ថែមថា កំណើននៃការជួលនៅក្នុងទីក្រុងម៉ានីល បានជួយលើកកំពស់ ផ្នែកអចលនទ្រព្យឧស្សាហកម្មទាំងមូល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ប្រភព៖SCMP៕

អគារខ្ពស់កប់ពពកចំនួន៥ នៅក្នុងប្រទេសចិនគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទោះបីជាជួបបញ្ហាសេដ្ឋកិច្ច មួយចំនួនយ៉ាងណាក្តី ប្រទេសចិន នៅតែបន្តឈរលើកំពូលតារាង ក្នុងចំណោមប្រទេសដែលមានគម្រោងអគារខ្ពស់ៗបំផុត ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤នេះ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះអគារខ្ពស់ៗបំផុតចំនួន៥ នៅក្នុងប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ រួចរាល់ជាស្ថាពរ នៅឆ្នាំនេះ។

ទី១: អគារ International Land-Sea Center
អគារខ្ពស់កប់ពពកមួយនេះ មានកម្ពស់១.៥០៣ហ្វីត និងមាន៩៨ជាន់។  អគារ International Land-Sea Center គឺជាអគារពហុមុខងារ ដែលរួមមានទាំង សណ្ឋាគារ ការិយាល័យ លំនៅដ្ឋាន កន្លែងលក់រាយ និងកន្លែងកម្សាន្ត។GLOBALink | Chongqing's International Land-Sea Center topped out-XinhuaInternational Land-Sea Center - The Skyscraper Centerអគារនេះមានទីតាំងនៅទីក្រុង Chongqing ប្រទេសចិន និងគ្រប់គ្រងដោយក្រុមហ៊ុន China Vanke។ ការសាងសង់អគារនេះត្រូវបានចាប់ផ្តើមឡើង កាលពី៥ឆ្នាំមុន ប៉ុន្តែគម្រោងបានពន្យារពេលជាច្រើនដង ហើយនៅទីបំផុតការសាងសង់ គ្រោងឆ្អឹងអគារបានបញ្ចប់រួចរាល់នៅឆ្នាំ២០២២ ។

ទី២: អគារ Greenland Shandong International Financial Center
អគារនេះ រួមមាន សណ្ឋាគារ លំនៅដ្ឋាន និងអគារការិយាល័យ ដែលមានកម្ពស់១៤០៤ហ្វីត និងមាន៨៨ជាន់។ អគារខ្ពស់កប់ពពកនេះមានទីតាំងនៅទីក្រុង Jinan ប្រទេសចិន ដែលធ្វើឱ្យវាក្លាយជាអគារខ្ពស់ជាងគេបំផុត នៅក្នុងខេត្តShandong ដោយត្រូវបានអភិវ ឌ្ឍន៍ឡើងដោយក្រុមហ៊ុន Greenland Group។Greenland Jinmao International Financial Center - The Skyscraper Centerទី៣: អគារ Ningbo Central Plaza Tower1
អគារនេះមានកំពស់១.៣៤២ហ្វីត និងមាន៨០ជាន់។ អគារពហុមុខងារ Ningbo Central Plaza Tower 1 រួមមានទាំងសណ្ឋាគារ លំនៅដ្ឋាន និងការិយាល័យ។NINGBO | Ningbo Central Plaza | 409m | 1342ft | 80 fl | T/O | Page 4 |  SkyscraperCity Forumអគារនេះ មានទីតាំងនៅទីក្រុងNingbo ប្រទេសចិន ដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុនGreentown China Holdings Limited និងក្រុមហ៊ុន Shanshan Group ខណៈការសាងសង់បានពន្យារពេលយ៉ាងយូរ ហើយទើបគ្រោងបញ្ចប់នៅឆ្នាំនេះ។

ទី៤: អគារ Greenland Group Suzhou Center
អគារ Greenland Group Suzhou ដែលមានកម្ពស់១.១៧៥ហ្វីត និងមាន៧៧ជាន់ ត្រូវបានចាប់ផ្តើមសាងសង់ឡើង កាលពីជិត១០ឆ្នាំមុន។  នៅពេលការងារសាងសង់បញ្ចប់រួចរាល់ អគារនេះនឹងជាប់ចំណាត់ថ្នាក់ ជាអគារខ្ពស់ជាងគេលំដាប់ទី៣៤ នៅក្នុងប្រទេសចិន។Greenland Group Suzhou Center | Skidmore, Owings & Merrill SOM | Archelloទី៥: អគារ Junkang Center
ការសាងសង់អគារ Junkang Center បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៩។ អគារនេះមានកំពស់១.១១២ហ្វីត មាន៧២ជាន់ និងមានទីតាំងនៅទីក្រុង Wenzhou ប្រទេសចិន។ Fengaluminum curtain wall helps the construction of the tallest building in  Wenzhou, Zhejiang Provinceនៅ​ពេល​សាងសង់​រួចរាល់ អគារ​ការិយាល័យ​នេះ នឹង​ក្លាយជាអគារខ្ពស់​ជាង​គេ​នៅ​ក្រុង Wenzhou ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Shanghai Construction Group ៕

ការនាំចូលទំនិញថោកៗពីប្រទេសចិន កំពុងវាយលុកខ្លាំងនៅ ក្នុងទីផ្សាររបស់ប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KResearch) បានបញ្ជាក់ឱ្យដឹង កាលពីពេលថ្មីៗនេះថា លំហូរ នៃការនាំចូលទំនិញថោកៗ មកពីប្រទេសចិន កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុករបស់ប្រទេសថៃ។

មជ្ឈមណ្ឌល KResearch បានលើកឡើងថា ការនាំចូលពីប្រទេសចិន បានបង្កើនការប្រកួតប្រជែង ជាមួយនឹងផលិតផលក្នុងស្រុក ជាពិសេសផលិតផលចិន មានតម្លៃថោកជាង ដោយសារតែថ្លៃចំណាយផលិតកម្មទាប រួមមានដូចជាស្បែកជើង កាបូប បន្លែ និងផ្លែឈើ។Red flag raised on Chinese products in Thai e-commerce មជ្ឈមណ្ឌលនេះ ក៏បានរកឃើញផងដែរថា ក្រុមហ៊ុនផលិតកម្មថៃបានកាត់បន្ថយបន្តិចម្តងៗ នូវសមត្ថភាពផលិតរបស់ខ្លួន នៅក្នុងវិស័យមិនមែនម្ហូបអាហារ ដែលកំពុងប្រកួតប្រជែងខ្លាំងជាមួយចិន ដូចជាសម្លៀកបំពាក់ និងគ្រឿងសង្ហារិមជាដើម។ល។

ស្ថាប័នស្រាវជ្រាវខាងលើបានព្យាករណ៍ថា ឧស្សាហកម្មលក់រាយរបស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៤នេះ នឹងកើនឡើងក្នុងអត្រាត្រឹមតែ៣%ប៉ុណ្ណោះ ដល់ទំហំទឹកប្រាក់ប្រមាណ១១៣,៧៤ពាន់លានដុល្លារ។How to import from China to UK - Small Business UKកំណើនក្នុងរង្វង់៣%នេះ នឹងត្រូវបានជំរុញជាចម្បង ដោយការចំណាយរបស់ភ្ញៀវទេសចរបរទេស។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានថៃThe Nation។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសថៃ បានប្រកាសឱ្យដឹងកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងពិចារណាចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំង នឹងលំហូរនៃការនាំចូលផលិតផល ដែលមានតម្លៃថោកៗមកពីបរទេស។

វិធានការទាំងនោះរួមមាន ការពង្រីកបញ្ជីផលិតផល ដែលតម្រូវឱ្យស្របទៅតាមច្បាប់ ដើម្បីទទួលបានវិញ្ញាបនបត្រ បញ្ជាក់ស្តង់ដារឧស្សាហកម្មថៃ និងត្រួតពិនិត្យឡើងវិញ លើការលើកលែងពន្ធចំពោះផលិតផលនាំចូល ដែលមានតម្លៃក្រោម១.៥០០បាត និងបានលក់នៅលើវេទិកាអនឡាញ៕

ផ្លូវក្រវ៉ាត់ក្រុងទី៤ មានដំណឹងល្អហើយ!!អាចនឹងលេចរូបរាងនាពេលឆាប់ៗ ខណៈសម្តេចធិបតីជម្រុញឲ្យមានការគិតគូរពីបញ្ហានេះ

ដោយៈ គង់ សូរិយា

        កណ្តាលៈ ជាមួយនឹងផែនការកសាងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ ស្ពានកាន់តែច្រើននាពេលខាងមុខ ដើម្បីឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពធន់ ជាមួយនឹងផែនការចក្ខុវិស័យច្បាស់លាស់។

ក្នុងពេលអញ្ជើញចូលរួមបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេរសាសាក់ ព្រែកប្រា ជក្រអង្រែក្រោម សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវមហិច្ឆតា វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលសម្តេចបានចាត់ទុកជាការបង្រួមទឹកដី តាមរយៈ​ការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដោយសម្តេចបញ្ជាក់ថា កម្ពុជាមិនដកថយឡើយ ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ។

សម្តេចបានបញ្ជាក់ថា “រាជធានីភ្នំពេញ នឹងមិនមានការថយចុះចំនួនមនុស្សនោះទេ តែចំនួនមនុស្សនឹងកើនឡើងដល់៣ទៅ៤លាននាក់នៅ១០ទៅ១៥ឆ្នាំខាងមុខ”។ សម្តេចបានលើកទឹកចិត្តឲ្យគ្រួសារ​និមួយៗនៅរាជធានីភ្នំពេញ មានកូនឲ្យបាន៥នាក់ នៅក្នុងគ្រួសារ។

លើសពីនេះ ផែ​នការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សារួចដោយក្រុមហ៊ុនចិន សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានលើកឡើងពីការជម្រុញឲ្យគិតគូ​ដល់ការក្សាងផ្លូវក្រវ៉ាត់ក្រុងផងដែរ។សម្តេចបានបញ្ជាក់ថា“មធ្យោបាយដឹកជញ្ជូន គឺត្រូវគិតគូផ្លូវក្រវ៉ាត់ក្រុង ”។

ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានធ្វើឡើងដោយក្រុមហ៊ុនCRBC កន្លងមក និងត្រូវបានធ្វើបទបង្ហាញជាមួយមន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូ​ន លោកលឹម ស៊ីដេនីនរួចហើយកាលពីឆ្នាំ​២០២៣។

អតីតអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន និងបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់ក្រសួងនេះ លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នាពេលអនាគត ជាផ្នែកមួយនៃការដឹកជញ្ជូនផង ការធ្វើសមាហរណកម្មតំបន់ជាយក្រុង ខិតកាន់តែជិតមកកាន់ទីក្រុង ពិសេសផ្លូវនេះនឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការតភក្ជាប់ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនមកកាន់ព្រលានយន្តហោះ តេជោក្រុងតាខ្មៅ និងការតភ្ជាប់ពីភាគពាយ័ព្យប្រទេស មកកាន់តំបន់ភូមិភាគកណ្តាល មានខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រៃវែងផងដែរ។

លោកបន្តថា “វាជាផ្លូវយុទ្ឋសាស្រ្ត ដែលតភ្ជាប់ពីភាគខាងលិច ផ្លូវជាតិលេខ២ លេខ៣ លេខ៤ តភ្ជាប់មកកាន់ផ្លូវជាតិលេខ១ និងសម្រួលឲ្យមានលំហូរទំនិញ តភ្ជាប់ជាមួយតំបន់អាស៊ាន ដែលនៅជិតខាងកម្ពុជាផងដែរ”។

មានចម្ងាយត្រឹមប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជាង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺតាកែវ ព្រៃវែង គំរោងផ្លូវនេះត្រូវបានដាក់ឲ្យសិក្សាដោយដ្ឋាភិបាលហើយ និងបានបញ្ចប់រួចរាល់ផងដែរ។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីន ធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនា សម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់៣៣៤០លានដុល្លារ ដែលបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជាកាលពីថ្ងៃទី៧ វិច្ឆិកាកន្លងមក ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៤ (ផ្លូវពង្រាង) កំពុងដាក់ក្តីសង្ឃឹមថា ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ការសាងសង់ផ្លូវនេះ នឹងជួយលើកកំពស់សេដ្ឋកិច្ច និងជីវភាព​ប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើន រួមមាន ទី១ ជួយសម្រួលលំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ទី២ ជួយលើកកំពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការឡើងថ្លៃដីធ្លី និងអចលនទ្រព្យក្នុងតំបន់ ទី៣ ទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ខណៈបច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍មួយចំនួន បានសាងសង់ផ្ទះលំហែរ និងរីហ្សតនៅតំបន់នេះបណ្តើរៗរួចហើយ។

ទី៤ ជាការចំណេញដល់គោលនយោ​បាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងតំបន់ជនបទ និងទី៥ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

អ្នកជំនាញអចលនទ្រព្យ​មើលឃើញថា វាកំពុងផ្តល់នូវការលើកកំពស់ ការរីកចម្រើននៅតំបន់ជុំវិញនោះ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាការចូលរួមចំណែកមួយផ្នែ​ក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងអច​លនទ្រព្យផងដែរ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានគាំទ្រដល់វិស័យអចលនទ្រព្យយ៉ាងច្រើន ជាក់ស្តែងតំបន់ភាគខាងត្បូងរាជធានី ពិសេសនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ បាននិងកំពុងមានសកម្មភាពទិញ លក់ជាប្រចាំផងដែរ ប៉ុន្តែមិនទាន់មានសភាពពុះកញ្រ្ជោល ដូចមុនវិបត្តិនៅឡើយទេ។

អ្នកស្រីបន្តថា “ដោយសារជាតំបន់មានផ្ទៃដីនៅធំទូលាយ តម្លៃដីធ្លីមិនទាន់មានសញ្ញាកើនឡើងនៅឡើយទេ ប៉ុន្តែអ្វីៗនឹងប្រសើរឡើងនាពេលអនាគត”៕

សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការលើកទីក្រុងភ្នំពេញ ទៅទីណានោះទេ ប៉ុន្តែនឹងបន្តផ្តោតលើការគិតគូអភិវឌ្ឍន៍ និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីបំរើឲ្យការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ៕

អារ៉ាប៊ីសាអូឌីតជាប់ចំណាត់ថ្នាក់លេខ៤ ជាប្រទេសដែលមានគុណភាពផ្លូវថ្នល់ល្អបំផុតក្នុងចំណោមប្រទេសG20

ដោយ: គង់ លាងហួរ

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានចំណាត់ថ្នាក់ទី៤ ក្នុងចំណោមក្រុមប្រទេសG20 ក្នុងសន្ទស្សន៍គុណភាពផ្លូវថ្នល់(RQI) ។នេះបើយោងតាមរបាយការណ៍ វេទិកាសេដ្ឋកិច្ចពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា សន្ទស្សន៍គុណភាពផ្លូវថ្នល់ (RQI) នៅប្រទេសមួយនេះ បានកើនឡើងជាង១០ភាគរយ ដល់៥,៧ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមក្រុមប្រទេសសមភាគី G20 របស់ខ្លួន។សន្ទស្សន៍ RQI ធ្វើការវាយតម្លៃទៅលើគុណភាព នៃបណ្តាញផ្លូវថ្នល់ ដោយហេតុនេះ វាអាចជួយធានាសុវត្ថិភាពរបស់អ្នកបើកបរ។ ការកើនឡើងនៃសន្ទស្សន៍RQI កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អារ៉ាប៊ីសាអូឌីត ដើម្បីបោះជំហានឈានមុខគេជាសកល ក្នុងការតភ្ជាប់បណ្តាញផ្លូវថ្នល់ លើកកំពស់គុណភាពផ្លូវថ្នល់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

សន្ទស្សន៍នេះក៏បង្ហាញឱ្យឃើញផងដែរ ពីផ្លែផ្កា ដែលកើតចេញពីការខិតខំ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធានាសុវត្ថិភាព ក៏ដូចជា បំពេញតាមគោលដៅ ប្រកបដោយមហិច្ឆតារបស់ខ្លួន ដែលមានចែងក្នុងយុទ្ធសាស្រ្តដឹកជញ្ជូន និងសេវាភស្តុភារជាតិ នៅក្នុងចក្ខុវិស័យឆ្នាំ២០៣០។

លោក Saleh Al-Jasser រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងភស្តុភារអារ៉ាប៊ីសាអូឌីត បានលើកឡើងថា “វឌ្ឍនភាពនេះអាចសម្រេចទៅបាន ក៏ដោយសារតែមានការគាំទ្រដ៏អស្ចារ្យ និងគ្មានដែនកំណត់ ពីសំណាក់ថ្នាក់ដឹកនាំដ៏ឈ្លាសវៃ របស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ”។

ចំណែក លោក Badr bin Abdullah Al-Dulami នាយកប្រតិ បត្តិស្តីទីរបស់អាជ្ញាធរផ្លូវថ្នល់ទូទៅ  បានលើកឡើងថា សន្ទុះដ៏គួរឱ្យកត់សម្គាល់ នៅក្នុងវិស័យផ្លូវថ្នល់ក្នុងឆ្នាំ២០២៣ បានរួមចំណែកដល់សមិទ្ធិផលនេះ៕

តើស្ពានចំនួន១៦ដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិន ស្ថិតនៅរាជធានី ខេត្តណាខ្លះ?

        ដោយៈ ហ្វូអូណា

        ភ្នំពេញៈ ប្រទេសចិនបានចូលរួមផ្តល់ហិរញ្ញប្បទានសាងសង់ហេដ្ឋារចនាសម្ព័ន្ឋច្រើនជាងគេនៅកម្ពុជា ក្នុងនោះក៏មានស្ពានធំៗចំនួន១៦ផងដែរ។

ការសម្ភោធបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី១៦ហើយ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទាន សម្បទានពី សាធា​រណរដ្ឋប្រជាមានិតចិន រួមមាន៖

1. ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)
2. ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម)
3. ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់)
4. ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២)
5. ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)
6. ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ)
7. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)
8. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)
9. ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)
10. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)
11. ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ)
12-15. ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣
16.ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប១៦៥០ម៉ែត្រ ទទឹង២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន២គន្លង ទៅមកសម្រាប់ទោចក្រយានយន្តចំនួន១គន្លងទៅមក និងសម្រាប់ថ្មើរជើង១គន្លងទៅមក។ គម្រោ​ងស្ពាននេះ សាងសង់ក្នុងរយៈពេល៤២ខែ៕

AK avenue នៅប៉ែកខាងកើតរាជធានីបានបើកដំណើរការ បណ្តើរៗហើយ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នៅទីបំផុតផ្សារទំនើបបែបសហគមន៍AK Avenue ដែលមានទីតាំង ស្ថិតនៅក្នុងបុរីវីឡាទួលសង្កែ អរិយក្សត្របានបើកដំណើរការបណ្តើរៗហើយនៅពេលនេះ។

ហាងកាហ្វេ Vista Coffee and bakery បានបើកដំណើរការមុនគេ នៅផ្សារបែបសហគមន៍នេះ។ លើសពីនេះ បើលោក អ្នកចង់ដើរ ឬរត់ ចង់លើកដុំដែក ឬធាក់កង់ ចង់យកសាច់ដុំ   ឬសម្រកកន្លែងណាក៏បានលើរាងកាយ ជាមួយឧបករណ៍ និងម៉ាស៊ីនហាត់ប្រាណ ជាច្រើនប្រភេទ និងជម្រើស កំពុងត្រូវបានតម្លើងនៅ VISTA Fitness ត្រៀមទទួលស្វាគមន៍  អតិថជនដែលស្រលាញ់សុខភាព និងចង់បានរាងស្អាត មានវត្តមាននៅក្នុងផ្សារនេះផងដែរ។ នេះបើតាមកញ្ញាលឹម ហ៊ងប្រធានផ្នែកផ្សារនៃAK Avenue។

ផ្សារAK avenue មានជាទីតាំងPlay ground Vista Kids Play ground សម្រាប់កុមារតូចធំ​ អាចមកកម្សាន្តផងដែរ។

លើសពីនេះ សម្រាប់គម្រោងបន្ទាប់ ដែលក្រុមហ៊ុនអភិវឌ្ឍន៍បុរីបាននិងកំពុងរៀបចំនៅក្នុងទីតាំងផ្សារAK avenue នឹងមានគំរោងជាច្រើនទៀត ជាមួយនឹងហាងលក់ស​ម្លៀកបំពាក់ និងសេវាកម្មចាំបាច់ជាច្រើន ដែលបាននិងកំពុងត្រៀមបើកដំណើរការ ជាប​ន្ត​បន្ទាប់នាពេលឆាប់ៗខាងមុខនេះ៕

ក្រុមហ៊ុនដ៏ធំរបស់ឥណ្ឌូនេស៊ីLippo Groupបង្ហាញចំណាប់អារ្មណ៍វិនិយោគលើវិស័យចំនួន៥នៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកនាយក​ប្រតិបត្តិក្រុមហ៊ុនLippo Group របស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើវិស័យ មួយចំនួននៅកម្ពុជារួមមាន វិស័យអចលនទ្រព្យ ផ្សារទំនើប វិស័យសុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

ការបង្ហើបនេះ បានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលលោក Jonh Riady នាយក​ប្រតិបត្តិក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក Jonh Riady បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយក្នុងនោះលោកបានបង្ហាញចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គា​ល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ។

ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ៦០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម៕

កម្ពុជាទទួលបានទុនវិនិយោគជាង៦០០លានដុល្លារក្នុង រយៈពេលត្រឹម៤៥ថ្ងៃ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ​គម្រោង​វិនិយោគ​ចំនួន​៥៤​ ជាមួយទំហំ​ទឹកប្រាក់​សរុប​ជាង៦៣០​លាន​ដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃនៃឆ្នាំនេះ។គំរោងភាគច្រើន ជា​គម្រោង​វិនិយោគ​បើក​រោងចក្រ​ដំឡើង កែច្នៃ​សម្ភារ​ប្រើប្រាស់ និង​រោងចក្រ​សម្លៀកបំពាក់​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា កាលពី​ខែមករា គម្រោង​វិនិយោគ​ចំនួន ៣២ ដែលមាន​ទុនវិនិយោគ ​សរុប​ប្រមាណ​១៨៧​លាន​ដុល្លារ​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

នៅក្នុង​នោះ​ គម្រោង​វិនិយោគ​ ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​រួមមាន​៖ គម្រោង​បង្កើត រោងចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូ​និក​​នៅ​ស្រុក​សំរោង ខេត្តតាកែវ​,​គម្រោង​បង្កើត​រោងចក្រ​ផ្ដុំ​ដំឡើង​ម៉ូតូ​, កង់​, រ៉ឺម៉ក (​អគ្គិសនី​) និង​ឧបករណ៍​បញ្ចូល ឬ​សាក​ថ្ម នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ គម្រោង​បង្កើត​រោងចក្រ កែច្នៃ​អាលុយមីញ៉ូម​, ដែក​, និង​ទង់ដែង នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង គម្រោង​បង្កើត​រោងចក្រ​តម្បាញ ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

បើ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ខែមករា ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​គម្រោងច្រើនជាង​២​ដង បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២៣​កន្លងទៅ​។​

របាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុង​ខែមករា ឆ្នាំ​២០២៤ ទុនវិនិយោគ​ប្រមាណ​៧៨​ភាគរយ មាន​ប្រភព​មកពីប្រទេស​ចិន។ចំនួន៩,៦៥​ភាគរយ មកពី​ប្រទេស​សិង្ហ​បុរី​។ ចំនួន៥,៣៤​ភាគរយ មកពី​សហរដ្ឋអាមេរិក​។ ចំនួន៣,៥៥​ភាគរយ មកពី​សាធារណរដ្ឋ​កូ​រ៉​, និងចំនួន​២,៧៣​ភាគរយ មកពី​ប្រភព​ក្នុងស្រុក​។​

​នៅក្នុង​នោះ​វិស័យ​ឧស្សាហកម្ម មានការ​វិនិយោគ​ច្រើនជាងគេ បន្ទាប់មក​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ រួមទាំង​វិស័យ​កសិ​កម្ម​ផងដែរ​។​

នា​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Justin Kevin Whyatt​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ ដើម្បី​ទាក់ទាញ​វិនិយោគិន ដើម្បី​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។​

លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា “​កម្ពុជា​រំពឹងថា​គម្រោង​វិនិយោគ ​នឹងមាន​ការកើនឡើង​បន្ថែមទៀត ទោះបីជា​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន កំពុង​ជួប​បញ្ហា​ប្រឈម​ក្ដី​”។លោកបន្ថែមថា “​បន្ថែម​ពីនេះ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង កម្ពុ​ជាមាន​គោលបំណង​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត ឱ្យបាន​៧០​ភាគរយ​នៃ​ថាមពល​សរុបត្រឹម​ឆ្នាំ​២០៣០”។​

​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាលពី​ឆ្នាំ​២០២៣​កន្លងទៅ កម្ពុជា​ទទួល​គម្រោង​វិនិយោគ​ចំនួន​២៦៨ ដែលមាន​ទុនវិនិយោគ ​ប្រមាណ​ជិត៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​៥០​ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ​២០២២ ដែល​ទទួលបាន​ត្រឹម ៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕

BRICS will overtake G7 in economic might by 2028 – Dilma Rousseff

The group will account for 40% of global GDP within four years, the head of the New Development Bank has said The BRICS member states will overtake the G7 in terms of share in global GDP within the next four years, the head of the New Development Bank (NDB), Dilma Rousseff, said on Tuesday.

Speaking at the World Governments Summit in Dubai, the chair of the multinational lender said that with the addition of the new members, the group’s share in global economic output will rise from the current 35% to 40% by 2028, while that of the G7 group of developed nations will decline to 27.8%.

Rousseff also noted that the share of BRICS in global trade grew from 37% in 2016 to 41% in 2022, whereas the G7 saw its position erode with its share decreasing from 62% to
58%.

The BRICS group of emerging economies, which previously comprised Brazil, Russia, India, China, and South Africa, underwent a major expansion after Saudi Arabia, Iran, Ethiopia, Egypt, and the United Arab Emirates joined in January of this year.  Source: RT