រយៈពេលជាង៣០ឆ្នាំKOICA ផ្តល់ជំនួយជាង៣៦០លានដុល្លារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ  ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកូរ៉េ (KOICA) បានផ្តល់ជំនួយប្រមាណ៣៦០លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់អភិវឌ្ឍលើវិស័យស្នូលចំនួន៤។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ក្រុមប្រឹ​ក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥មករា លោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យKOICA ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតការិយាល័យកម្ពុជា នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៣ កយកា-KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើវិស័យស្នូលចំនួន៤។ វិស័យទាំងនោអ រួមមាន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗ ដែលគម្រោង និងកម្មវិធីទាំងអស់ មានតម្លៃប្រហែល៣៦៦,៥ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២៣ ។

លោកស្រីបានបន្តថា នៅក្នុងជំនួបនោះ បានពិភាក្សាអំពីគម្រោ​ងសម្រាប់ឆ្នាំ២០២៥ ផែនការសម្រាប់គម្រោងថ្មី ឆ្នាំ២០២៦ និងការធ្វើបច្ចុប្បន្នភាព លើកម្មវិធីដែលកំពុងដំណើរការ។ ភាគីទាំងសងខាងក៏បានពិភាក្សាអំពីការរៀបចំ ពិធីសម្ពោធអគារថ្មីសម្រាប់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ផងដែរ។

លោកស្រីChoi Moon Jung បានកោតសរសើរចំពោះ​ការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួន ជាពិសេសគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា (CDCB/CDC)  សម្រាប់កិច្ចសហការដ៏ល្អ ក្នុងការធានាឲ្យទទួលបានជោគជ័យនៃគម្រោង និងកម្មវិធីរបស់KOICA នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ក៏បានថ្លែងអំណរគុណចំពោះ-KOICA រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។

លោកបានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធិផលដែលបានធ្វើដោយKOICA ។ភាគីទាំងពីរក៏បានពិភាក្សា បន្តអំពីកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)រវាងកម្ពុជា និងកូរ៉េក៏ដូចជាបានផ្តោតសំខាន់ ទៅលើជំហានបន្ទាប់នៃការងាររវាងKOICA ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦៕

តើគេកំណត់តម្លៃនៃទុនបម្រុងអន្តរជាតិបែបណា ទើបប្រទេស នីមួយៗបានយកចិត្តទុកដាក់លើបញ្ហានេះ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទុនបម្រុងអន្តរជាតិ មានសារៈសំខាន់ណាស់សម្រាប់កំណត់ និងរក្សាបាននូវស្ថេភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសមួយ។

តើអ្វីជាទុនបម្រុងអន្តរជាតិ? យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិន​បើមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមានៃទនបម្រុងអន្តរជាតិ ដែលគួរមាន៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។ មូលហេតុដែលIMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូលដោយសារតែការនាំចូល ជាតម្រូវការលើទំនិញ និងសេវាបរទេស ដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។

កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ធៀបនឹងការនាំចូលបង្ហាញពីលទ្ធភាពខ្ពស់ ដែលប្រទេសមួយអាចនាំចូលបាន និងធានាបាននូវដំណើរការល្អនៃសេដ្ឋកិច្ច។ ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិ បានកើនឡើងជាលំដាប់។ ជាក់ស្តែង ទុនបម្រុងអន្តរជាតិរបស់កម្ពុជា នៅពេលបច្ចុប្បន្នធានា បានការនាំចូលទំនិញប្រើប្រាស់ ប្រមាណ៧ខែ លើសពីកម្រិតតម្រូវរបស់IMF រហូតដល់៥ខែឯណោះ៕

 

ការសិក្សាៈតម្លៃអាផាតម៉ិនថ្មីៗនៅទីក្រុងតូក្យូ ខ្ពស់ជាងប្រាក់ខែរបស់ប្រជាជនទូទៅចំនួន២៥ដង

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា អាផាតម៉ិនថ្មីនៅទីក្រុងតូក្យូ មានតម្លៃជាមធ្យមលើសពី១០០លានយ៉េនក្នុងឆ្នាំ២០២៣ ជាលើកដំបូងដែលមិនធ្លាប់មាន។

តម្លៃអាផាតម៉ិនថ្មីៗនៅទីក្រុងតូក្យូ ត្រូវបានជំរុញ ដោយការកើនឡើងនៃថ្លៃពលកម្ម និងសំណង់ ព្រមទាំងលំហូរនៃអ្នកវិនិយោគបរទេស ស្របពេលដែលប្រាក់យ៉េនកំពុងដាំក្បាលចុះ។

យោងតាមវិទ្យាស្ថានសេដ្ឋកិច្ច អចលនទ្រព្យបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃអាផាតម៉ិនជាមធ្យម ដែលទើបសាងសង់ថ្មី នៅក្នុងរដ្ឋធានីតូក្យូ បានកើនឡើង៣៩,៤ភាគរយ ធៀបនឹងឆ្នាំ២០២២ ដល់១១៤,៨លានយ៉េន (៧៧៨.០៤១ដុល្លារ) ក្នុងឆ្នាំ២០២៣។តម្លៃអាផាតម៉ិនចំនួន១១៤,៨លានយ៉េន មានន័យថា អាផាត  ម៉ិ​ននៅទីក្រុងតូក្យូឥឡូវនេះ មានតម្លៃប្រហែល២៥ដងនៃប្រាក់ខែទូទាំងប្រទេស ជាមធ្យមចំនួន៤,៦លានយ៉េន (៣១.១៧៥,៨៧ដុល្លារ)។

បន្ទាប់​ពី​ជួប​ប្រទះបញ្ហា​បរិត្តផរណា​រាប់​ទសវត្សរ៍ និង​កំណើន​សេដ្ឋកិច្ចនៅ​ទ្រឹង នៅពេលនេះប្រទេសជប៉ុន​ កំពុង​ស្គាល់នូវការ​រីក​ចម្រើន​នៃ​ការ​វិនិយោគ​ ទាំង​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទីផ្សារ​ភាគហ៊ុន។

បន្ថែមពីលើកត្តាអត្រាការប្រាក់ទាប ការកើនឡើងនៃតម្លៃអាផាតម៉ិននៅតូក្យូ កំពុងត្រូវបានជំរុញកត្តាផ្សេងទៀត ដូចជា អតិថិជនបរទេស ដែលឆ្លៀតទាញយកអត្ថប្រយោជន៍ ពីការដាំក្បាលចុះនៃប្រាក់យ៉េន និងក្រុមហ៊ុនបរទេស ដែលចង់ផ្លាស់ប្តូរការវិនិយោគចេញពីប្រទេសចិន ចូលមកកាន់ប្រទេសជប៉ុន។

ក្នុងឆ្នាំ២០២៣ អាផាតម៉ិន ដែលមានតម្លៃជាង១០០លានយ៉េនចំនួន៤.០០០យូនីត នៅតំបន់ទីក្រុងតូក្យូត្រូវបានផ្តល់ជូន ដែលក្នុងនោះ អគារអាផាតម៉ិន Mita Garden Hills នៅកណ្តាលទីក្រុងតូក្យូ ត្រូវបានដាក់លក់ ក្នុងតម្លៃ៤,៥ពាន់លានយ៉េនក្នុង១យូនីត ដែលមានទំហំ៣៧៦,៥ម៉ែត្រការ៉េ៕

សម្តេចធិបតីហ៊ុន ម៉ាណែតផ្តល់ចំណងដៃ១០០លានដុល្លារដល់ ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិសាត់

        ដោយៈ គង់ សូរិយា

        ពោធិសាត់ៈ គម្រោងសាងសង់ទំនប់ស្តុបទឹក ស្ទឹងពោធិ៍សាត់២ ដែលមានទីតាំងម្តុំចំណុចអូរដេកា ឋិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ អាចនឹងចាប់ស្ថាបនាក្នុងអំឡុងឆ្នាំ២០២៤នេះ។

ទំហំទំនប់អាងស្តុកទឹកនេះ អាចស្តុបទឹកបានប្រមាណពី៦០០ទៅ៨០០លានម៉ែត្រគីប។ នេះបើតាមប្រសាសន៍លោកខូយ រីដា អភិបាលខេត្ត នៃគណ:អភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤។

លោកអភិបាលខេត្តបានឲ្យដឹងថា សព្វថ្ងៃខេត្តមានទំនប់អាងស្តុបទឹកចំនួន២ គឺទំនប់ទី៣ និងទី៥ ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ មានសមត្ថភាពស្តុកទឹក បានជាង៥០លានម៉ែត្រគីបប៉ុណ្ណោះ គឺមិនអាចផ្គត់ផ្គង់ស្រោចស្រពបានទាំងស្រុង លើដំណាំស្រូវប្រាំងប្រជាកសិករបានតាមសំណូមពរនោះឡើយ។ជាមោទភាពក្រៃលែង ដែលសម្តេចមហាវបរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គម្រោងសាងសង់ទំនប់ស្តុបទឹកស្ទឹងពោធិ៍សាត់២ ក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លាអាមេរិក ដែលជាចំណងដៃដ៏ថ្លៃថ្លា ជូនចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលតែងបោះឆ្នោតគាំទ្រ នូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលទទូលបានលេខ១ នៅទូទាំងប្រទេសគ្រប់ៗអាណត្តិ។

ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងសិក្សាគម្រោងស្ថាបនា ប្រព័ន្ធធារាសាស្ត្រក្បាលហុង នៅខាងក្រោមបូរីវប្បធម៌កោះមាស ដែលអាចស្រោចស្រពលើផ្ទៃ ដីស្រែកសិករប្រមាណ១ម៉ឺនហិកតា។ប្រសិនបើយើងមានទឹក សមតាមសេចក្តីត្រូវការប្រមាណ៣០០ទៅ៥០០លានម៉ែត្រគីបនោះ យើងបើកឲ្យប្រជាកសិករធ្វើស្រែប្រាំងពេញទំហឹង។លោកខូយ រីដាបានសុទិដ្ឋិនិយមថា នៅបណ្តាឆ្នាំខាងមុខប្រជាកសិករខេត្តពោធិ៍សាត់ លែងព្រួយបារម្មណ៍អំពីបញ្ហាទឹក សម្រាប់បង្ករបង្កើនផលស្រូវទៀតហើយ។ ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានកោតសរសើរផងដែរដល់មន្ទីរជំនាញ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុកនិងក្រុមការងាររដ្ឋបាលខេត្ត ដែលខិតខំដោះស្រាយបញ្ហាទឹក សង្គ្រោះដំណាំស្រូវ ជូនប្រជាកសិករតាមស្រុកចំនួនមួយ ដែលពួកគាត់ធ្វើស្រែប្រាំងលើសផែនការ។

លោកអភិបាលខេត្តបានសំណូមពរដល់លោកមេឃុំ ចៅសង្កាត់ លោកអភិបាលក្រុង ស្រុក ត្រូវខិតខំធ្វើការដោះស្រាយឆ្លើយបតចំពោះទុក្ខលំបាក និងសំណូមពរប្រជាពលរដ្ឋ បើមានបញ្ហាត្រូវចុះអន្តរាគមដោះស្រាយភ្លាមៗ។ ខិតខំរក្សាការពារដីសាធារណ:របស់រដ្ឋនិងធនធានធម្មជាតិ សម្រាប់ត្រៀមធ្វើការអភិវឌ្ឍន៍ ពិសេសស្រុកក្រគរនិងស្រុកវែងវាល។ គ្រប់សមត្ថកិច្ចត្រូវខិតខំទប់ស្តាត់និងបង្ក្រាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លូន។ ពិសេសអំពើចោរកម្មនិងគ្រឿងញៀន។

សមត្ថកិច្ចណាទទួលយកផលប្រយោជន៍ ពីគ្រឿងញៀននិងអ្នកដើរជំរិតយកប្រាក់ ប្រើប្រាស់តួនាទីភារកិច្ចរបស់ខ្លូន គឺស្មើនិងអំពើក្បត់ជាតិ ក្បត់រាជរដ្ឋាភិបាល គឺត្រូវប្រើអភិក្រមទី៥របស់រាជរដ្ឋាភិបាល៕

កម្ពុជា និងអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រែក្លាយតំបន់នេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: វេទិកាទេសចរណ៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ឆ្នាំ២០២៤ បានបើកចាប់ផ្តើមជាផ្លូវការ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែមករា។

វេទិកាដ៏មានសារៈសំខាន់មួយនេះ មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អផលិតផលទេសចរណ៍ របស់តំបន់អាស៊ានបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានកាន់​តែច្រើន។

ក្នុងវេទិកានេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រីឡាវ Kikeo Khaikhamphithoun លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍មកពីបណ្តាប្រទេសអាស៊ាន ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ប្រចាំប្រទេ​សឡាវ និងដៃគូសន្ទនា។

ថ្លែងក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លោកឧបនាយករដ្ឋមន្ត្រី Kikeo Khaikhamphithoun បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស រឹងមាំ បរិយាប័ន្ន និងនិរន្តរភាព។

លោកបានគូសបញ្ជាក់ថា “ការជំរុញវិស័យទេសចរណ៍អាស៊ាន ស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ នឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនទូទាំងតំបន់អាស៊ាន”។

លោកបានបន្ថែមថា ប្រទេសឡាវ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូសន្ទនានានា ដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍ ប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់ ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកកាន់ប្លុកនេះ។

ទន្ទឹមនឹងនោះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ លើសារៈសំខាន់របស់អាស៊ាន ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍របស់ខ្លួន។

លោក កៅ គឹមហួន បានបន្ថែមថា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព មានសារៈសំខាន់ណាស់ ក្នុងការថែរក្សាបរិស្ថាន វប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានទទួលជួបជាមួយលោក កៅ គឹមហួន ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការអាស៊ាន បានយល់ស្របលើយន្តការ និងចក្ខុវិស័យរួម សម្រាប់បង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ក្រោយឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនមួយ ប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ានទាំងមូល។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ កំពុងប្រព្រឹត្តទៅ ស្របពេលដែលវិស័យទេសចរណ៍ នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងស្ទុះងើបឡើងវិញជាបណ្តើរៗ ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។

វេទិកានេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុត ដែលរៀបចំឡើងក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់តំបន់អាស៊ាន ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយនៅទូទាំងពិភពលោក៕ប្រភព៖Vietnam Plus៕

រដ្ឋាភិបាលត្រៀមស្នើបញ្ចូលប្រសាទចំនួន៣ទៀត ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងវប្បធ៌ម ដែលសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំសំណើរដាក់បញ្ចូល ប្រាសាទចំនួនបីទៀត ចូលក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ កាលពពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងវប្បធម៌ បានត្រៀមបញ្ចូលប្រសាទបន្ទាយឆ្មារ ប្រាសាទភ្នំជីសូរ និងប្រាសាទភ្នំដា និងបេតិកភណ្ឌដែលបានដាក់បម្រុង សម្រាប់ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។

លោកជំទាវរដ្ឋមន្រី្តបន្តថា ទន្ទឹមនឹងការស្នើសុំចុះបញ្ជីនេះ អង្គភាពពាក់ព័ន្ធ ត្រូវប្រឹងប្រែងរៀបចំឯកសារគតិយុតិ្ត កំណត់តំបន់ការពារ ដែលអាចជាអនុក្រឹត្យ ឬព្រះរាជក្រឹត្យឲ្យបានរួសរាន់។ ក្នុងរយៈពេលវែង និងទៅតាមលទ្ធភាពដែលមាន ការរៀបចំឲ្យមានព្រឹតិ្តការណ៍ជាសិល្បៈ ការតាំងពិព័រណ៌ ឬសកម្មភាពទស្សនកិច្ចសិក្សា ឬសកម្មភាពផ្សេងៗទៀត នៅតាមបុរាណដ្ឋានសំខាន់ៗ នៅតាមបណ្តាខេត្ត ក៏ដូចជា សកម្មភពតម្លៃសម្រាប់រំលឹក និងជំរុញលើកទឹកចិត្តប្រជាជន ក្នុងតំបន់ឲ្យចូលរួមការពារបុរាណដ្ឋានទាំងនោះផងដែរ។

ជាមួយគ្នានេះ លោកហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅក្នុងតម្រូវការរបស់អង្គការយូណេស្កូ គឺរាល់រមណីយដ្ឋានទាំងអស់ មានបញ្ជីត្រៀមទាំងអស់ ដូចជាចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ បានចូលជាសម្បតិ្តបេតិកភណ្ឌពិភពលោករួចហើយ។ ប៉ុន្ដែកម្ពុជានៅមានរមណីយដ្ឋានប្រាសាទមួយចំនួនទៀត ដែលឋិតក្នុងបញ្ជីត្រៀមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនោះមានប្រសាទបន្ទាយឆ្មារ និងបញ្ជីត្រៀមនៅប្រាសាទជីសូរ និងប្រាសាទភ្នំដា និងរមណីយដ្ឋានមួយចំនួនទៀតដែលកំពុងធ្វើ។

លោកជំទាវ បណ្ឌិតសភាចារ្យភឿង សកុណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ស្របតាមទិសស្លោក-កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌៕

ប្រធានNBCអះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤នឹងបន្តងើបឡើងជាមួយកម្រិតទាបនៃអតិផរណា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃក​ម្ពុជា(NBC) លោកស្រី ជា សិរីបានអះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤នេះ នឹងបន្តងើបឡើងជាមួយអត្រាអតិផរណាទាប។

លោកស្រីបានបន្តដោយរំលឹកថា កាលពីឆ្នាំ២០២៣កន្លងទៅនេះ ទោះជាសេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេសភាពតានតឹង នៃភូមិសាស្ត្រនយោបាយ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប។ ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយពិលាសក្នុងការបន្តដំណើរលើមាគ៌ា ឈានទៅសម្រេចបាន តាមគោលដៅអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចជាតិប្រកប​ដោយចីរភាព បរិយាបន្ន និងសមធម៌។លោកស្រីបញ្ជាក់ថា កំនើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ បានកើនឡើងក្នុងអត្រា៥,៥% ដែលគាំទ្រដោយការបន្តងើបឡើងនៃវិស័យទេសចរណ៍ សន្ទុះកំណើនថ្មីនៃវិស័យកម្មន្តសាល មិនមែនកាត់ដេរសម្រាប់នាំចេញ កំណើនតម្រូវការក្នុងស្រុក ជាមួយនឹងការគាំទ្រក្នុងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចជា កំណើនចំណាយរាជរដ្ឋាភិបាល ការអនុគ្រោះផ្នែកសារពើពន្ធ និងការគាំទ្រពីប្រព័ន្ធធនា​គារជាដើម។

លោកស្រីបានបន្តថា ការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោ​បាយ សណ្តាប់ធ្នាប់ សង្គមយ៉ាងល្អប្រសើរ របស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងជំនឿទុកចិត្តវិនិយោគិន ព្រមទាំងទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក្នុងការបន្តបេសកកម្មជំរុញការងើបឡើង នៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ជាមួយគ្នានេះ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែ​កយ៉ាងសំខាន់ ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពា​ធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ។

យោងតាមការព្យាករណ៍បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងសម្រេច​បានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស)ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ប្រមាណ៣៥,១៦៨ លានដុល្លារអាមេរិក។

ជាមួយគ្នានោះ ផលទុនសម្រាប់មនុស្សម្នាក់​ត្រូវបានរំពឹងថា នឹងកើនឡើងដល់២០៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤៕

Burj Azizi, Dubai’s future second-tallest tower, begins construction in the UAE

The imminent start of construction of the Burj Azizi, a $1.5 billion new commercial high-rise in Dubai that’s billed to become the city’s second-tallest construction upon completion, has been announced in the United Arab Emirates by a prominent local developer named Azizi Developments.

The tower, which has yet to name an architect or specify its final height at topping out, will reportedly host a vertical mall, luxury residences, and an observation deck. Planned for 122 stories, it will rival the Lotte World Tower and China 117 Tower as one of just five structures in the world to be completed at over 120 stories in height. Its construction will take place not far from the record-holding Burj Khalifa on Sheikh Zayed Road, culminating in a new icon backers say is a gift to the city that has nurtured their business success over many
years.

“This tower will be our legacy,” said the Chairman of the Azizi company, Mr.Mirwais Azizi. “With Dubai having given my family and I so much — safety and abundance of opportunities — this tower, which will be its second tallest, is our way of giving back to this emirate and its remarkably hospitable and welcoming people.”

The developer is still seeking approvals for the secretive final height, which would have to be at least 1,476 feet (the height of the Aeternitas Tower) to take over the second place spot in the city.

Some reports have suggested that it could surpass the Merdeka 118 in Malaysia and become the world’s second-largest skyscraper. No information about the size of the retail component or other programmatic details for the design were made available at press time.

Another supertall construction in the region, the approximately 3,280 feet-foot Jeddah Tower from Adrian Smith + Gordon Gill Architecture is also back on track for its own record-setting completion in Saudi Arabia. The Burj Azizi is due for completion by the end of 2028. Source: Archinect

កម្ពុជាឡើងមកឈរនៅលេខរៀងទី៨ ក្នុងនាមប្រទេសនាំចេញ សម្លៀកបំពាក់ធំជាងគេនៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម​ទិន្នន័យ​របស់​អង្គការ ​ពាណិជ្ជកម្ម​ពិភពលោក(WTO)បានឱ្យដឹងថា កម្ពុជា​បានក្លាយ​ជា​មជ្ឈមណ្ឌល​នាំ​ចេញ​សម្លៀក​បំពាក់ដ៏ធំ ដោយ​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​នាំ​ចេញ​ធំ​ជាង​គេ​ទី៨ របស់​ពិភពលោក​។​

ចំណាត់ថ្នាក់នេះ គឺជាសញ្ញាល្អគួរឱ្យកត់សម្គាល់ គិតចាប់តាំងពីឆ្នាំ២០២១ ដែលនៅឆ្នាំនោះ របាយការណ៍របស់អង្គការ WTO បានដាក់ប្រទេសកម្ពុជានៅចំណាត់ថ្នាក់ទី១១ ទាក់ទងនឹងទំហំនៃការនាំចេញសម្លៀកបំពាក់។

នៅឆ្នាំ២០២១ បណ្តាប្រទេសនាំចេញសម្លៀកបំពាក់កំពូលទាំង១០របស់ពិភពលោក រួមមាន ប្រទេសចិន សហភាពអឺរ៉ុប បង់ក្លាដែស វៀតណាម តួកគី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហុងកុង និងប៉ាគីស្ថាន។នៅពេលនេះ លេខរៀងចំណាត់ថ្នាក់ មានការប្រែប្រួល ប៉ុន្តែ ប្រទេសចិន នៅតែជាប្រភពនាំចេញធំជាងគេដដែល ដោយគ្របដណ្តប់ ជាងមួយភាគបួននៃការនាំចេញ សម្លៀកបំពាក់របស់ពិភពលោក (៣១,៧ភាគរយ) បន្ទាប់មកគឺសហភាពអឺរ៉ុប (២៧,១ភាគរយ) បង់ក្លាដែស (៧,៩ភាគរយ) វៀតណាម (៦,១ភាគរយ) តួកគី (៣,៥ភាគរយ) ឥណ្ឌា (៣,១ ភាគរយ) ឥណ្ឌូនេស៊ី (១,៧ ភាគរយ) កម្ពុជា (១,៦ ភាគរយ) និងប៉ាគីស្ថាន (១,៥ ភាគរយ)។

បើក្រឡេកទៅមើលអំពីទំហំ នៃការនាំចេញសម្លៀកបំពាក់ កម្ពុជាទទួលបានចំណូល៩,១ពាន់លានដុល្លារ បើធៀបនឹងប្រទេសឥណ្ឌូនេស៊ី ដែលទទួលបានចំណូល១០,១ពាន់លានដុល្លារ និងវៀតណាមទទួលបានចំណូល៣៥,៣ពាន់លានដុល្លារ។

រដ្ឋាភិបាលកម្ពុជា ក៏បានផ្តោតការយកចិត្តទុកដាក់ជាថ្មី ទៅលើវិស័យនេះ ជាមួយនឹងការដាក់ចេញផែនការ ឧស្សាហកម្មរបស់កម្ពុជាសម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងសំលៀកបំពាក់ឆ្នាំ ២០២៣-២០២៧ (T&A ITM)។

ស្របពេលដែលមានការដាក់ចេញ នូវយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលកម្ពុជាមានសុទិដ្ឋិនិយមថា វានឹងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបរិយាកាសវិនិយោគ សម្រាប់វិស័យឧស្សាហកម្មមួយនេះ៕

In India’s Ayodhya, the Ram temple means ‘land is costlier than gold’

Ayodhya, India: Ram Surat Verma regrets his decision to sell his land in 2019.

A farmer in Takpura village in the Ayodhya district of the north Indian state of Uttar Pradesh, about 155km (96 miles) from Lucknow, the state capital, he received 25 million rupees ($300,000) when he sold his 1.55 acre (0.6 hectares) patch of land to a local property dealer four years ago.

The 65-year-old believes that he could have gotten at least 10 times that amount had he delayed his decision to now.In India's Ayodhya, the Ram temple means 'land is costlier ...“Land is costlier than the gold here, with prices surging since the verdict for building a Ram temple was announced by the Supreme Court in 2019.

I made the mistake of selling my land before the judgement. Had I delayed the land deal, it could have fetched me a far better price than what I had received then,” Verma told Al Jazeera.

Verma, whose land holding is 7km (4.3 miles) from the temple, is yet to decide on selling his remaining 4.65 acres (1.88 hectares) of land.

“The property brokers and customers are making a beeline outside my house every day, offering me lucrative prices for the land but I will not repeat the same mistake again. A delay would certainly fetch me a higher price,” he said.

Verma is not alone in adopting a wait-and-watch policy on selling his land. Several thousand farmers and landholders in the Ayodhya district and its neighbouring areas are doing the same, expecting exponential prices for their land which is in massive demand mainly to build commercial properties there.

The boom in real estate began after India’s apex court in its verdict on November 9, 2019, ruled in favour of the construction of a temple to the Hindu god Ram at the 2.77-acre (1.12-hectare) disputed site in Ayodhya. The court also allocated a separate 5 acres (2 hectares) of land to Muslims near Ayodhya to build a mosque. Source: Al Jazeera