អគារខ្ពស់ជាងគេបំផុតទី២របស់ទីក្រុងឌូបៃ តម្លៃ១,៥ពាន់លានដុល្លារគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារពាណិជ្ជកម្មខ្ពស់កប់ពពកថ្មីមួយ ដែលមានឈ្មោះថា Burj Azizi  នឹងក្លាយទៅជាសំណង់ខ្ពស់ជាងគេទី២ នៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅពេលដែលការស្ថាបនាត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ។

អគារ Burj Azizi ត្រូវបានចាប់ផ្តើមសាងសង់ឡើង កាលពីពេលថ្មីៗនេះ ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកដ៏ល្បីឈ្មោះ Azizi Developments ដោយគ្រោងចំណាយទុនវិនិយោគ ប្រមាណ១,៥ពាន់លានដុល្លារ។

អគារ Burj Azizi គ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់ជាស្ថាពរ នៅត្រឹមដំណាច់ឆ្នាំ២០២៨ខាងមុខ។ នេះបើយោងតាមសារពត៌មាន Archinect។
ទោះជាយ៉ាងនេះក្តី ប៉មនេះមិនទាន់ដាក់ឈ្មោះស្ថាបត្យករ ឬបញ្ជាក់កម្ពស់របស់វា ឱ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែអគារនេះត្រូវបានគេរាយការណ៍មកថា នឹងរួមមានផ្សារទំនើប លំនៅដ្ឋានប្រណីត និងកន្លែងមើលទេសភាពពីលើកំពូលអគារ។

អគារ Burj Azizi នេះនឹងមានកំពស់១២២ជាន់ ដែលប្រជែងជាមួយអគារ Lotte World Tower និងអគារ China 117 Tower និងក្លាយជាសំណង់មួយ ក្នុងចំណោមសំណង់ទាំង៥ នៅលើពិភពលោក ដែលសុទ្ធតែមានកម្ពស់ខ្ពស់ជាង១២០ជាន់។
ទីតាំងសាងសង់អគារថ្មីនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអគារ Burj Khalifa នៅលើផ្លូវ Sheikh Zayed នោះទេ។ អគារ Burj Khalifa គឺជាអគារខ្ពស់ជាងបំផុតទី១ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍ Azizi Developments បានលើកឡើងថា គម្រោងសាងសង់អគារ Burj Azizi ថ្មីនេះគឺជាអំណោយដល់ទីក្រុងឌូបៃ ដែលបានធ្វើឱ្យអាជីវកម្មរបស់ពួកគេ ទទួលបានភាពជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍នៅតែបន្តស្វែង រកការអនុម័តលើសំណើកំណត់កម្ពស់របស់អគារនេះ ដែលត្រូវមានកំពស់យ៉ាងហោចណាស់១.៤៧៦ហ្វីត  ដើម្បីនៅពេលការសាងសង់ បញ្ចប់រួចរាល់ Burj Azizi អាចកាន់កាប់តំណែង ជាអគារខ្ពស់ជាងគេទីពីរនៅក្នុងទីក្រុងឌូបៃ។

យោងតាមរបាយការណ៍មួយចំនួនបានទម្លាយឱ្យដឹងថា អគារ Burj Azizi អាចមានកំពស់លើស ពីអគារMerdeka 118 នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាអគារខ្ពស់ជាងគេទី២ របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕

Boeing to boost manufacturing in Vietnam as supplier builds plant

HANOI: South Korean aero parts supplier KP Aero Industries said on Wednesday (Jan 24) it plans to invest US$20 million in a Vietnam factory to assemble components for Boeing planes, a move that would expand the US aviation firm’s manufacturing network in the Southeast Asian country.

The US aviation giant already has seven “sub-tier” suppliers – companies that sell components to its direct suppliers – in Vietnam.

In September, Boeing also reached a preliminary deal with flag carrier Vietnam Airlines for the sale of 50 Boeing 737 Max 8 jets.

KP Aero is a supplier of parts to Korean Air’s engineering division, which is in turn a direct supplier to Boeing.Boeing deferred to KP Aero for comment. Source: Reuters/ga

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះធំមួយគ្រោងបោះទុន២០លានដុល្លារ សាងសង់រោងចក្រនៅវៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ KP Aero Industries របស់កូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគ២០លានដុល្លារអាមេរិក សាងសង់រោងចក្រនៅប្រទេសវៀតណាម ដើម្បីផ្គុំគ្រឿងបន្លាស់សម្រាប់យន្តហោះម៉ាក Boeing។

ការបណ្តាក់ទុនដោយក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងបន្លាស់របស់កូរ៉េខាងត្បូង នឹងនាំឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ពង្រីកបណ្តាញផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។កាល​ពី​ខែ​កញ្ញា ក្រុមហ៊ុន Boeing ក៏​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​បឋម​ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines សម្រាប់​ការ​លក់​យន្តហោះម៉ាក Boeing 737 Max 8 ចំនួន៥០គ្រឿងផងដែរ។

លោក Lee Young-su មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន KP Aero បានប្រាប់សារពត៌មាន Reuters ថា ក្រុមហ៊ុននឹងបោះទុនវិនិយោគដំបូងចំនួន២០លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០២៨ ដើម្បីផ្គុំគ្រឿងបន្លាស់ សម្រាប់យន្តហោះម៉ាក Boeing 787 និង Boeing 737។អាជ្ញាធរទីក្រុងដាណាងបានបញ្ជាក់​ឱ្យដឹង តាមរយៈប្រព័ន្ធ​ផ្សព្វ ផ្សាយ​កាលពី​ថ្ងៃ​ពុធទី២៤ ខែមករា ថា រដ្ឋាភិបាលនឹងអនុម័តឱ្យក្រុមហ៊ុន KP Aero បណ្តាក់​ទុន​ចំនួន២០លាន​ដុល្លារ​ ក្នុង​ប្រទេស​វៀតណាមជា​ផ្លូវ​ការ​នៅ​ចុង​សប្តាហ៍​នេះ​។

មន្ត្រីវៀតណាមមួយរូបបានទម្លាយឱ្យដឹងថា ទីតាំងវិនិយោគរបស់ក្រុមហ៊ុននេះ នឹងស្ថិតនៅក្នុងសួនឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់ទីក្រុងដាណាង។ក្រុមហ៊ុន KP Aero គឺជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ ដល់ផ្នែកវិស្វកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលជាអ្នកផ្គត់ផ្គង់ដោយផ្ទាល់ទៅដល់ក្រុមហ៊ុន Boeing ៕

ប្រទេសឥណ្ឌាឡើងគ្រប់គ្រងតំណែងទីក្រុងហុងកុង ជាទីផ្សារភាគហ៊ុនធំជាងគេបំផុតទី៤នៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារព័ត៌មាន Khaleej Times បានចុះផ្សាយថា ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងហុងកុងជាលើកដំបូង ដោយក្លាយជាទីផ្សារភាគហ៊ុនធំជាងគេបំផុតទី៤ នៅលើពិភពលោក។

ជាក់ស្តែង មូលប័ត្រទីផ្សាររបស់ប្រទេសឥណ្ឌា មានទំហំទឹកប្រាក់ចំនួន៤,៣៣ទ្រីលានដុល្លារ បើធៀបនឹងទីក្រុងហុងកុង ដែលមានមូលប័ត្រទីផ្សារ ត្រឹមតែ៤,២៩ទ្រីលានដុល្លារប៉ុណ្ណោះ។

លោក Siddharth Balachandran នាយកប្រតិបត្តិក្រុមហ៊ុន Buimerc Corporation Ltd និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ផ្សារហ៊ុន BSE Ltd បានអះអាងថា កាលពីឆ្នាំ២០១០ ផ្សារហ៊ុនរបស់ប្រទេសឥណ្ឌា មានចំនួននៃការចុះបញ្ជី ត្រឹម១៨លាននាក់ប៉ុណ្ណោះ ខណៈបច្ចុប្បន្ន ចំនួនអ្នកវិនិយោគ ដែលបានចុះឈ្មោះនៅលើទីផ្សារឥណ្ឌាបានកើនដល់១៦០លាននាក់់។India overtakes Hong Kong to become fourth-largest stock market globally – India TVជាមួយគ្នានេះ ការវិនិយោគដោយប្រើប្រាស់វេទិកា ដែលមានការគ្រប់គ្រង ដូចជាផ្សារហ៊ុន កំពុងក្លាយជាចំណុចទាក់ទាញកាន់តែខ្លាំងឡើង ពោលគឺមិនត្រឹមតែវិនិយោគិនឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់វិនិយោគិនបរទេសធំៗផងដែរ។

ដោយឡែក បើក្រឡេកទៅមើលតម្លៃទីផ្សារសរុប នៃភាគហ៊ុនចិន​ និងហុងកុងវិញ បានដាំក្បាលចុះជាង​៦ទ្រីលានដុល្លារ ចាប់តាំងពីឆ្នាំ២០២១ ខណៈការចុះបញ្ជីថ្មីនៅទីក្រុងហុងកុង ហាក់មិនមានការកើនឡើងឡើយ ដែលជាហេតុធ្វើឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅតំបន់អាស៊ីមួយនេះ បាត់បង់តំណែងជាទីផ្សារភាគហ៊ុន ធំជាងគេបំផុតទី៤ នៅលើពិភពលោក។

បច្ចុបន្ននេះ សហរដ្ឋអាមេរិក គឺជាទីផ្សារភាគហ៊ុនដ៏ធំបំផុតទី១ របស់ពិភពលោក ដែលមានទីផ្សារមូលបត្រ ចំនួន៥០,៨៦ទ្រីលានដុល្លារ បន្ទាប់មកគឺប្រទេសចិន ដែលមានទីផ្សារមូលបត្រចំនួន៨,៤៤ទ្រីលានដុល្លារ និងទីផ្សារមូលបត្ររបស់ប្រទេសជប៉ុន មានចំនួន៦,៣៦ទ្រីលានដុល្លារ៕

មន្រ្តីជាន់ខ្ពស់អះអាងថា អ្នកវិនិយោគិនចិន-អាមេរិកយ៉ាងច្រើននឹងចូលមកកម្ពុជាក្រោយពិធីបុណ្យចូលឆ្នាំចិន

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា អ្នកទេសចរចិន វិនិយោគិន រួមទាំងក្រុមហ៊ុនអាមេរិក ដែលវិនិយោគនៅប្រទេសចិនកាន់តែច្រើន នឹងចូលមកកម្ពុជាក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីចិនបញ្ចប់នាពេលខាងមុខ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកហេង សុខគង់បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាច្រើនថ្ងៃ ដូចនៅអាមេរិក បារាំង ចិន ស្វីសជាដើម លោកបានជួបជាមួយក្រុមអ្នកវិនិយោគជាច្រើននៅក្នុងវេទិកានានា ហើយអ្នកវិនិយោគទាំងអស់នោះ សម្តែងការចាប់អារម្មណ៍ចំពោះការបណ្តាក់ទុននៅកម្ពុជា។លោកបញ្ជាក់ថា “អ្នកវិនិយោគភាគច្រើន ចាប់អារម្មណ៍លើវិស័យមួយចំនួនមានជាអាទិ៍ វិស័យកម្មន្តសាល វាយនភ័ណ្ឌ និង ឧស្សា​ហកម្មមិនមែនកាត់ដេរ បូករួមទាំងប្រភេទឧស្សាហកម្ម បច្ចេកវិទ្យាមួយចំនួន។ ក្រៅពីនេះក៏អាចនឹងមានការបណ្តាក់ទុន វិនិយោគលើផ្នែកភស្តុភារកម្ម ក៏ដូចជា វិស័យទេសចរណ៍។ ក្រៅពីនេះ ក៏មានឧស្សាហកម្មយានយន្ត បូករួមទាំងរថយន្តអគ្គិសនី ដែលជាឱកាសវិនិយោគថ្មី សម្រាប់វិនិយោគិនដែលកំពុងសម្លឹង មើលទីផ្សារនៅកម្ពុជា ក៏ដូចជាទីផ្សារនៅRCEPទាំងមូល។

លោកហេង សុខគង់បានបញ្ជាក់ទៀតថា នៅកម្ពុជាកាន់តែមាននិរន្តរភាពនិងប្រសិទ្ធភាព ហើយតម្លៃកាន់តែសមរម្យ ដោយឡែកកម្លាំងពលកម្ម ជំនាញរបស់កម្ពុជាក៏​បានត្រៀមរៀបចំ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងចំណុចអាទិភាពនានា សម្រាប់ទាក់ទាញវិនិយោគិនមកកម្ពុជា។

ច្បាប់វិនិយោគថ្មីកំណត់ត្រឹម២០ថ្ងៃ អាជ្ញាធរត្រូវចេញវិញ្ញាបនបត្រផ្តល់ភ្លើងខៀវសំណើវិនិយោគ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ច្បាប់​វិនិយោគ​ថ្មី​ដែល​រដ្ឋាភិបាល ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០២១ បាន​កំណត់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជូន ​ដល់​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ ​គម្រោង​វិនិយោគ​មិន​ឲ្យ​លើស​ពី២០​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ។

មាត្រា១២ នៃ​ច្បាប់​វិនិយោគ​នេះបាន​កំណត់​ថា “ប្រសិន​បើ​គម្រោង​វិនិយោគ​ស្នើសុំ​មិន​ស្ថិត ​ក្នុង​បញ្ជី​អវិជ្ជមាន​ដែល​ត្រូវ​កំណត់​ដោយឡែក​ក្នុង​អនុក្រឹត្យ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​ត្រូវ​ចេញ​វិញ្ញាប​នបត្រ​ចុះបញ្ជី​ ជូន​អ្នក​ដាក់ពាក្យស្នើ​​សុំ ​ក្នុង​អំឡុង​ពេល​មិន​លើស​ពី ២០ ​(ម្ភៃ)​ថ្ងៃ​នៃ​ថ្ងៃធ្វើការ។

វិញ្ញាបនបត្រចុះបញ្ជី​ មានភ្ជាប់នូវបារកូដ​ដែលមានលេខសម្គាល់ ឬឃ្យូអរ​កូដ ឬ​ប្រព័ន្ធបច្ចេកវិទ្យាដទៃ​ទៀត ដែលផ្ទុកទិន្នន័យ​បឋមមួយចំនួន​ពាក់ព័ន្ធ ​នឹងគម្រោង​វិនិយោគ​ដែលចុះបញ្ជី​ ដើម្បីជា​ប្រ​យោជន៍​ ដល់ការចុះបញ្ជី​ពាក់ព័ន្ធនានា និងសម្រាប់ការអនុវត្តគម្រោងវិនិយោគ។

ក្រោយ​គម្រោង​ស្នើ​សុំ​វិនិយោគ ​ទទួលបានវិ​ញ្ញាបនបត្រ​ចុះបញ្ជី ​អាច​ចាប់ផ្តើម​អនុវត្ត​ដោយ​ស្វ័យប្រវត្តិ​។ នេះបើតាម​មាត្រា ១៣ នៃ​ច្បាប់​វិនិយោគ​ថ្មី។

យ៉ាងណា​ម៉ិញ ទោះបី​ជា​ផុត​រយៈពេល ២០ (ម្ភៃ) ថ្ងៃ​នៃ​ថ្ងៃធ្វើការ​ ​ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព​មាន​សមត្ថកិច្ច ត្រូវតែ​ផ្ដល់ការ​យល់ព្រមការអនុញ្ញាត អាជ្ញាបណ្ណ តាមការកំណត់ដោយច្បាប់​និងលិខិតបទដ្ឋាន​គតិយុត្តជា​ធរមាន។

ការយឺតយ៉ាវ ក្នុង​ការចេញលិខិតអនុញ្ញាតនានាពីក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ និង​អង្គភាព​មាន​សមត្ថកិច្ចដោយគ្មាន​មូលហេតុសមរម្យ មិនត្រូវជាកម្មវត្ថុនៃ​ការរាំងស្ទះ ដល់​ដំណើរការ​អនុវត្តគម្រោងវិនិយោគនោះឡើយ។

កាលបរិច្ឆេទ​នៃការចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជីជូន​អ្នកដាក់ពាក្យ​សុំគឺជា​កាលបរិច្ឆេទ ​នៃការ​ចាប់ផ្តើម​អនុវត្ត​គម្រោង។ អនុលោមទៅតាមលក្ខខណ្ឌ​ជាក់ស្ដែង ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬអនុគណៈកម្មការធិការ​វិនិយោគ​រាជធានី ​ខេត្ត ​មាន​សិទិ្ធ​ពន្យារពេល ឬ​បដិសេធ​ការចុះបញ្ជី​ដល់​អ្នក​ដាក់​ពាក្យសុំ ចំពោះគ្រប់សំណើ​សុំចុះបញ្ជី​គម្រោង​វិនិយោគ ដោយ​មាន​ការ​ជូនដំណឹង​ ដល់​អ្នកដាក់​ពាក្យ​សុំជា​លាយ​លក្ខណ៍អក្សរ ដោយ​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់ ក្រោម​ហេតុផល​ណាមួយ​ដូចជា ទី១- សំណើសុំចុះបញ្ជីគម្រោងវិនិយោគ​មិនអនុលោម​តាម​នីតិវិធីនៃ​ការចុះបញ្ជី ព្រមទាំងច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តជាធរមាន។

ទី២- អ្នកដាក់ពាក្យសុំ​មិនបានផ្តល់ ជូននូវ​ព័ត៌មាន​គ្រប់គ្រាន់ ដែល​តម្រូវដោយ​ច្បាប់ឬអនុក្រឹត្យ។ ទី៣- គម្រោងដែលបានស្នើសុំមាន​វេទយិតភាព​ខ្ពស់ ដែលតម្រូវឱ្យមាន​ការសុំ​យោបល់ ​សម្រេច​ជាមុន​ពី​កិច្ច​ប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាល។

ការជូនដំណឹងអំពីការពន្យាពេល ការចុះបញ្ជី​ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់នូវចំណុចឬអំពី​លក្ខខណ្ឌ និង​អំពី​ថេរវេលា​សម្រាប់អ្នកដាក់ពាក្យ​សុំត្រូវកែ​តម្រូវ​ឬ​បំពេញ។

ការ​ទទួល​បានវិញ្ញាបនបត្រ​ចុះបញ្ជី​ ក៏​មិនមែន​ជា​ការ​លើក​លែង​ឱ្យ​គម្រោង​វិនិយោគ​ រួច​ផុត​ពី​ការ​ទទួល​​​លិខិត​អនុញ្ញាត​ អាជ្ញាបណ្ណ ឬ​បញ្ចិកា​នានា ដែល​តម្រូវ​ដោយ​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ និង​អង្គភាព ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាននោះដែរ។

ជាមួយគ្នានេះ ដើម្បីធានា​នូវអនុលោមភាព​គតិយុត្ត ​និង​លក្ខ​ខណ្ឌ​នានា​ ដែល​ជា​មូលហេតុ​នៃការទទួល ​បានវិញ្ញាបនបត្រចុះបញ្ជី រាល់​គម្រោង​វិនិយោគ​ ត្រូវជា​កម្មវត្ថុ​នៃ​ការ​តាមដានជាប្រចាំ។

អ្នកអនុវត្ត​ន៍តម្រោងវិនិយោគ ត្រូវផ្តល់​របាយការណ៍​ស្តីពីការអនុវត្តគម្រោង​វិនិយោគ ទៅតាម​កាលវិភាគ​ជាក់លាក់​។ ការផ្តល់​របាយការណ៍​ស្តីពីការ​អនុវត្តគម្រោង​វិនិយោគ ពុំ​មែន​ជាមូលដ្ឋាន​នៃ​ការ​រួចផុតពី​ការពិនិត្យ អនុលោម​ភាព​ក្នុងការ​អនុវត្ត​គម្រោង ​នៅនឹង​កន្លែង​អនុវត្តគម្រោងទេ ប្រសិន​បើ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​សន្មត​ថា ​មាន​ភាព​ចាំបាច់ ​ឬ​ប្រសិនបើមាន​ការតវ៉ា​ណាមួយ​ ពីបុគ្គល​ដែលអះអាងថា​បាន​ទទួលរងនូវ​ផលប៉ះពាល់​ ពី​ការ​អនុវត្ត​គម្រោង​វិនិយោគ។

ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​អនុគណៈកម្មការធិការ​វិនិយោគ​រាជធានី​ខេត្ត ​មានកាតព្វកិច្ច​ចុះពិនិត្យ ​ការអនុវត្ត​គម្រោង​វិនិយោគ ដើម្បីពិនិត្យ​អនុលោមភាព​គតិយុត្ត និង​ការអនុវត្ត​កាតព្វកិច្ចនានា ដែល​ជា​លក្ខខណ្ឌ នៃ​ការទទួលបានវិញ្ញាបនបត្រ​ចុះបញ្ជី។

ការចុះពិនិត្យការអនុវត្ត គម្រោងវិនិយោគជាក់ស្ដែង ត្រូវធ្វើឡើង​ជាទៀងទាត់ឬ​តាមការចាំបាច់ ដោយ​មាន​ការជូនដំណឹង​ជាមុន​ទៅបុគ្គលពាក់ព័ន្ធ​ នឹងការអនុវត្តគម្រោងវិនិយោគ លើកលែង​តែក្នុង​ករណី​សង្ស័យ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព​ពាក់ព័ន្ធ​អាចចុះត្រួតពិនិត្យ ​ដោយ​មិន​ចាំបាច់​ជូនដំណឹងជាមុន។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (ក.អ.ក.) ជា​ស្ថាប័ន​ប្រតិបត្តិ​បំពេញ​មុខងារ​ជា​សេនាធិការ ​និង​ជា​ច្រកចេញ​ចូល​តែមួយ ​លើ​បេសកកម្ម​ដឹកនាំ​ និង​គ្រប់គ្រង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ការវិនិយោគ​ឯកជន និង​តំបន់​សេដ្ឋកិច្ចពិសេស។

ដើម្បី​បង្កើន​ប្រសិទ្ធភាព ​ក្នុង​ការ​ផ្តល់​សេវា​ជូន​វិនិយោគិន​លើ​សំណើ​វិនិយោគ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ប្រតិភូកម្ម ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី​ ខេត្ត ​តាម​រយៈ​អនុ​គណៈកម្មាធិការ​វិនិយោគ ​រាជធានី ​ខេត្ត​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ លើ​​ការ​សម្រេចអនុញ្ញាតិ​​ គម្រោង​វិនិយោគ​​ជាក់លាក់​ណាមួយ ​ដែល​ត្រូវ​កំណត់​តាម​អនុក្រឹត្យ​ដាច់​ដោយ​ឡែក​។

ក្រៅ​ពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និង​អនុគណៈកម្មាធិការ​វិនិយោគរាជធានី​ខេត្ត សំណើ​សុំចុះបញ្ជី​គម្រោង​វិនិយោគ ​ក៏​អាច​ធ្វើឡើង​តាម​រយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (CAM DX)​៕

ស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោផល កំពុងជំរុញឱ្យប្រជាជនថៃងាកមកទិញផ្ទះដែលគេប្រើប្រាស់រួចដើម្បីរស់នៅ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC​) បានឱ្យដឹងថា ការកើនឡើងតម្លៃផ្ទះ និងអត្រាការប្រាក់ គួបផ្សំនឹងការថយចុះនៃកម្លាំងទិញ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យតម្រូវការផ្ទះទី២ ឬផ្ទះដែលគេរស់នៅរួច មានការកើនឡើង។

លោក Vichai Viratkapan អគ្គនាយកស្តីទីរបស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានលើកឡើងថា ទីផ្សារផ្ទះជជុះកំពុងមើលឃើញពីកំណើនទាំងការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែស្ថានភាពសេដ្ឋកិច្ច។

លោក​បន្ត​ថា “ផ្នែក​ផ្គត់ផ្គង់​កំពុង​ត្រូវ​បាន​ជំរុញ​ ដោយ​សារការ​កើនឡើង​ នៃ​ចំនួន​អចលនទ្រព្យ​លំនៅដ្ឋាន​ទី២ ដែលបន្សល់ទុកពីបណ្តាស្ថាប័ន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​នានា”។

កំណើននៃការផ្គត់ផ្គង់ នៅក្នុងទីផ្សារអចលនទ្រព្យ ដែលប្រើប្រាស់រួចឬផ្ទះទី២ ក៏កើតចេញពីខុនដូ ដែលប្រើប្រាស់រួចដោយអ្នកទិញដើម្បីវិនិយោគ ដែលពេលនេះពួកគេមានបំណងបង្វែរ ទៅធ្វើពិពិធកម្ម ក្នុងប្រភេទទ្រព្យសកម្មផ្សេងទៀត។

ជាមួយគ្នានេះ ការកើនឡើងនៃអត្រាការប្រាក់ និងតម្លៃសំណង់សម្រាប់សាងសង់ផ្ទះថ្មី បានកាត់បន្ថយតម្រូវការ និងអំណាចនៃការទិញលំនៅដ្ឋានថ្មីៗ។

លោក Vichai បានបញ្ជាក់ថា “ជាលទ្ធផល អចលនទ្រព្យប្រើប្រាស់រួច គឺជាជម្រើសដ៏ល្អបំផុត”។លោក Vichai បានបន្ថែមថា “ផ្ទះប្រើប្រាស់រួច គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នកទិញ ដែលចង់បានតម្លៃសមរម្យ នៅក្នុងទីតាំងងាយស្រួល ជាពិសេស ស្របពេលដែលការផ្គត់ផ្គង់ថ្មី ត្រូវបានផ្តល់ជូនក្នុងតម្លៃកាន់តែខ្ពស់ជាងមុន”។

ក្នុងអំឡុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៣ សមាមាត្រនៃខុនដូជជុះ ដែលត្រូវបានផ្ទេរទៅឱ្យអតិថិជនបរទេស បានកើនឡើងដល់៤០% បើធៀបនឹង៣៧% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២៕

ផ្លូវជាតិលេខ៣១ ចាប់ពីតំបន់បែកគុស តភ្ជាប់ទៅកាន់ស្រុកកំពង់ត្រាចនឹងបញ្ចប់នៅដើមឆមាសទី២ឆ្នាំនេះ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច នឹងបញ្ចប់នៅកំឡុងខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

លោកហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា ផ្លូវជាតិលេខ៣១ គិតមកដល់ពេលនេះ សម្រេចការសាសងសង់បានប្រមាណ៤០%ហើយ ក្នុងនោះការចាក់អ៊ុតបេតុងកៅស៊ូ (AC) នឹងរួចរាល់នាខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការបំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ និងកិច្ចការផ្សេងៗជាច្រើនទៀត នឹងរួចរាល់ទាំងស្រុងនៅចុងឆ្នាំ២០២៤។ បច្ចុប្បន្នផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត៥៤គីឡូ​ម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បានបើកការដ្ឋានស្ថាបនា កាលពីខែធ្នូ ឆ្នាំ២០២២។ ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន។

ផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

អចលនទ្រព្យផ្នែកណាខ្លះដែលមានឱកាសរីកចម្រើននៅឆ្នាំនេះ?

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្របពេលស្ថានភាពទីផ្សារ ហាក់នៅតែមានភាពអ៊ួរអ័ព្ទ ការទស្សន៍ទាយអំពីស្ថានភាពវិស័យនេះ នឹងវិវត្តន៍យ៉ាងណាហាក់ដូចជាលឿនពេក។

ប៉ុន្តែតាមរយៈការសង្កេត និងនិន្នាការសេដ្ឋកិច្ច និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស បានបង្ហាញនូវសញ្ញាមួយចំនួន ដែលអ្នកជំនា​ញនៅក្នុងវិស័យនេះ មានសុទិដ្ឋិនិយមថា ផ្នែកខ្លះក្នុងវិស័យនេះនឹងមានឱកាសរីកចម្រើនឡើងវិញ។

ទីផ្សារដីធ្លីជាយក្រុង
អ្នកវិភាគឯករាជ្យ និងតាមដានដំណើរវិវត្តន៍នៅក្នុងវិស័យនេះ លោកយិន លាងគង់ អគ្គនាយកគេហទំព័រPropertyarea.asia បានផ្តល់ការវិភាគមួយចំនួនថា ដោយសារតំបន់ជាយក្រុង មានស្ថានភាពភូមិ​សាស្រ្តកៀកនឹងរាជធានី មានលំហូរចរាចរណ៍ច្រើន និងកំនើនប្រជាសាស្រ្ត ចរន្តនៃការទិញ លក់ដី និងលំនៅដ្ឋាននឹងមានភាពកំរើកឡើងវិញខ្លះ ដោយ​សារសកម្មភាពសេដ្ឋកិច្ច នៅតែមានសម្រាប់តំបន់ ដែ​លមានមនុស្សរស់នៅច្រើន ប៉ុន្តែតម្លៃដីធ្លីទំនងមិនទាន់កើនឡើងនៅឡើយទេ។

ជាមួយគ្នានេះ ការរើរោងចក្រ សហគ្រាស ចេញពីរាជធានីភ្នំពេ​ញ និងកំណើនវិនិយោគក្នុងវិស័យឧស្សាហកម្ម និងអនុវិស័យកម្មន្តសាល ក៏នឹងជម្រុញការទិញ លក់កំរើកឡើងវិញខ្លះៗផងដែរ។

តម្រូវការដីកសិកម្ម
ក្រុមហ៊ុនពហុជាតិសាសន៍ ចិន កូរ៉េ វៀតណាមជាដើម បាននិងកំពុងសម្លឹងរកឱកាសវិ​និយោគនៅកម្ពុជា លើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយសារវិស័យនេះ នៅតែជាអាទិភាពចម្បងនៃការបំពេញតមម្រូវការ របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ជប៉ុន កូរ៉េជាដើមកាន់តែមានភាពទូលំទូលាយ។ ហេតុនេះតម្រូវការដីក្នុងវិស័យកសិកម្ម នឹងមានសភាពកំរើកឡើងបណ្តើរៗនាពេលខាងមុខ។

ដីឧស្សាហកម្ម
វិស័យឧស្សាហកម្ម និងអនុវិស័យកម្មន្តសាល បាននិងកំពុងមានសញ្ញានៃការងើបឡើងវិញឆាប់រហ័ស ស្របពេលការវិនិយោគពី​បរទេសបាននិងកំពុងកើនឡើង ដោយសារអ្នកធុរកិច្ចឬអ្នកវិនិយោគនានានៅតែសម្លឹងឃើញកម្ពុជា មានប្រជាជនវ័យក្មេងច្រើន កំលាំងពលកម្មថោក ស្របពេលរាជរដ្ឋាភិបាលបាន និងកំពុងចាប់ផ្តើមបណ្តុះបណ្តាលយុវជនក្រីក្រ និងងាយរងគ្រោះប្រមាណ១,៥នាក់ ដើ​ម្បីបំពេញតម្រូវការកំលាំងពលកម្ម ដែលមានជំនាញជាងមុន និងអាច​ទាញយកតម្លៃបន្ថែមពីការរីកចម្រើនក្នុងវិស័យនេះ៕

ដំណឹងល្អៈ ស្ពានព្រែកប្រា-ចាក់អង្រែក្រោម នឹងបើកការដ្ឋាសាងសង់ផ្លូវការនៅអំឡុងសប្តាហ៍ទី៣ក្នុងខែកុម្ភៈ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ គម្រោងសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែ ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក ត្រៀមរៀបចំសម្ពោធបើកការដ្ឋាសាងសង់នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះហើយ។

អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹម បានមានប្រសាសន៍ឲ្យដឹងថា ស្ពានព្រែកប្រា-ចាក់អង្រែអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច សង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ។គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ»តម្លៃប្រមាណ៦០លានដុល្លារកំពុងដំណើរការសាងសង់  - សុីសុីថាមស៍ ជាពិសេសស្ពាននេះ នឹងធ្វើឱ្យប្រសើ​រ​ឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជ ធានីភ្នំពេញ ក៏ដូចជា កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់។Slika može predstavljati 1 osoba, govornik, rasvjeta i tekstSlika može predstavljati 1 osoba i tekstគម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី ព្រែកប្រា-ចាក់អង្រែប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពាននេះស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង២៧ម៉ែត្រ មានផ្លូវរថយន្តចំនួន៤គន្លងទៅមក និង២គន្លងសម្រាប់ថ្មើជើង៕​Slika može predstavljati karta i tekst