ដោយៈ ជេស៊ីកា
ភ្នំពេញៈ គម្រោងសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែ ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក ត្រៀមរៀបចំសម្ពោធបើកការដ្ឋាសាងសង់នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះហើយ។
អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹម បានមានប្រសាសន៍ឲ្យដឹងថា ស្ពានព្រែកប្រា-ចាក់អង្រែអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច សង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ។
ជាពិសេសស្ពាននេះ នឹងធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជ ធានីភ្នំពេញ ក៏ដូចជា កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់។
គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី ព្រែកប្រា-ចាក់អង្រែប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពាននេះស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង២៧ម៉ែត្រ មានផ្លូវរថយន្តចំនួន៤គន្លងទៅមក និង២គន្លងសម្រាប់ថ្មើជើង៕


The satellite will cover the whole of the Vietnamese land mass and help reduce the damage caused by natural disasters by 10%.
យោងតាមក្រុមហ៊ុនសំណង់កូរ៉េខាងត្បូង Daewoo E&C បានបញ្ជាក់ឱ្យដឹងថា Mumbai Trans Harbor Link គឺជាស្ពានដែលវែងបំផុតនៅក្នុងប្រទេសឥណ្ឌា គិតរហូតមកទល់ពេលបច្ចុប្បន្ននេះ។
គម្រោងនេះចំណាយថវិកាសរុប ប្រមាណ២,២ពាន់លានដុល្លារអាមេរិក។ ស្ពាននេះមានសមត្ថភាព ផ្ទុកយានជំនិះបាន៧០.០០០គ្រឿងក្នុងមួយថ្ងៃ ហើយត្រូវបានបើកសម្ពោធ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ចំពោះតំបន់មួយចំនួន ដែលមានការថយចុះនៃចំនួនប្រជាជនយ៉ាងគំហុក អាចប្រឈមមុខនឹងការលំបាក ក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋបាលក្នុងតំបន់ ដោយសារតែការថយចុះនៃប្រាក់ចំណូលពន្ធ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈការដោះស្រាយការថយចុះនៃអត្រាកំណើត និងការប្រមូលផ្តុំប្រជាជន នៅទីក្រុងតូក្យូបានក្លាយជាបញ្ហាបន្ទាន់។


សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា “ក្នុងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៥៣ ក៏បានកំណត់យ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនមានមូលដ្ឋាន នៅលើទឹកដីប្រទេសផ្សេងនោះទេ”។ សម្តេចបន្ថែមថា “ការងារនេះខ្ញុំសូមបញ្ជាក់ម្ដងទៀត ការលើកឡើងនៅក្នុងកាសែតជាញឹកញយ រឿងសមុទ្ររាម”។












