ដោយៈ គង់ សូរិយា
ភ្នំពេញៈ កំណើននៃការតភ្ជាប់ជើងហោះហើរ បាននិងកំពុងកើនឡើង ដែលធ្វើឲ្យកម្ពុជាមានសុទិដ្ឋិនិយម ពីកំណើនភ្ញៀវទេសចរណ៍ និងប្រាក់ចំណូលក្នុងវិស័យនេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ជាពិសេសមួយរយៈចុងក្រោយនេះ។ ការបើកដំណើរកាន់តែច្រើន នៃជើងហោះហើរអន្តរជាតិត្រង់មកកម្ពុជា និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងស្រុក គឺជាចំណែកដែលនាំមក នូវភាពវិជ្ជមានទាំងនេះ។
លោកស្រីបន្តថា “សម្រាប់ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជាភាគច្រើន គឺមកពីប្រទេសជិតខាង និងក្នុងតំបន់អាស៊ី”។លោកស្រីបន្ថែមថា “ការកសាងព្រលានយន្តហោះថ្មី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អ ក៏ជាចំណែកសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យធ្វើដំណើរ មកកម្ពុជាកាន់តែច្រើនផងដែរ”។
លោកស្រីថ្លែងថា ចំនួនភ្ញៀវបរទេសមកកម្ពុជា បានបង្ហាញពីការងើបឡើងវិញជាបណ្តើរៗហើយ ខណៈបច្ចុប្បន្នទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងផ្នែកឯកជនកំពុងខិតខំយ៉ាងខ្លាំង ក្នុងទាក់ទាញឱ្យភ្ញៀវទេសចរបរទេស ឱ្យមកកម្ពុជាកាន់តែច្រើនៗ។
សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មានភ្ញៀវបរទេស៧៩៨,០៦៩នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយកើនឡើង១៧៧,៦៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២។ ចំណែកទឹកប្រាក់ ប្រមូលបានពីការលក់សំបុត្រ មានសរុប៣៧,២លានដុល្លារ កើនឡើង២២២ភាគរយ។
ក្រៅពីចំណូលខាងលើគ្រឹះស្ថានអង្គរ ក៏ទទួលបានភ្ញៀវចំនួន ១៤,៨០៦នាក់ ស្មើនឹងប្រាក់២២២,០៩០ដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា តំបន់ប្រាសាទកោះកេរ និងប្រាក់ចំនួន ៥៦៤,៦៧១ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
លោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ពិតជាមានកំណើននៃការហោះហើរ មកកម្ពុជា ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដោយក្រុមហ៊ុនទាំងនោះបានពង្រីក ចំនួនជើងហោះហើរទៅមករវាងកម្ពុជា ចិន និងប្រទេសមួយចំនួនទៀត៕


ទិន្នន័យរូបភាពពីផ្កាយរណបនេះ នឹងជួយឱ្យប្រទេសវៀតណាមទទួលបានព័ត៌មានត្រឹមត្រូវ ដើម្បីឆ្លើយតបនិងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ក៏ដូចជា បម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធានធម្មជាតិ និងតាមដានបរិស្ថាន ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
លោក Huy បានបញ្ជាក់ឱ្យដឹងថា “ផ្កាយរណបនេះ នឹងបំពេញបេសកកម្ម នៅក្នុងគន្លងគោចររយៈពេល៥ឆ្នា”។


អាគារអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នឹងសាងសង់ឡើងនៅបឹងតាមោឃ ឬបឹងកប់ស្រូវ ជាទីតាំងដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយគំរោងបុរីធំៗជាច្រើន។
ក្រសួងសាធារណការ បានពិភាក្សាជាមួយក្រុមហ៊ុនពីរបៀបសាងសង់ ដោយកាយដីស្អុយចេញ និងប្រើបច្ចេកទេសបុកគ្រឹះរៀបធ្នឹម និងមានភាពរលាស់ ដើម្បីធានាគុណភាពផ្លូវ និងការធ្វើចរាចរណ៍។
កន្លងមក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមការងារគម្រោង សហការជាមួយក្រុមហ៊ុនទទួលសិទ្ធិសាងសង់ រៀបចំការងារជួសជុលថែទាំបន្ទាន់ ដើម្បីធានាការធ្វើចរាចរណ៍បណ្តោះអាសន្ន។
ជាមួយគ្នានេះ លោកបូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានជួយជួសជុលកំណាត់ផ្លូវនេះ នៅត្រង់ចំណុចត្រពាំងល្ពៅ ឆ្ពោះទៅវាលរេញ ដោយប្រើប្រាស់ថ្មធំ ថ្ម៤x៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។


សណ្ឋាគារ Nagasaki Marriott គឺជាសណ្ឋាគារម៉ាកយីហោ Marriott ទី៩នៅក្នុងប្រទេសជប៉ុន។ សណ្ឋាគារនេះផ្តល់ជូនភោជ នីយដ្ឋាន និងបន្ទប់ អមជាមួយទិដ្ឋភាពគួរឱ្យទាក់ទាញ ក្នុងតំបន់ដូចជាកំពង់ផែ Nagasaki និងទេសភាពភ្នំ Inasa ។
សណ្ឋាគារNagasaki Marriott ផ្តល់ជូនបន្ទប់ចំនួន២០៧បន្ទប់ នៅជាន់ទី៧ ដល់ជាន់ទី១៣នៃអគារនេះ។ បន្ទប់មួយចំនួន អាចផ្តល់នូវទិដ្ឋភាពនៃខ្សែរថភ្លើងល្បឿនលឿន Kamome shinkansen ដែលធ្វើដំណើរទៅមកពីស្ថានីយ។
ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP ។
ទី២ ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្ម នៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP។ ទី៣ ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និងទី៤ ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែក សម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ។
Covering project details and an environmental impact assessment (EIA), the study is due to be completed this year.