ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឡាវ និងកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនពាណិជ្ជកម្មថាមពល រវាងប្រទេសទាំងពីរ បន្ទាប់ពីបង្កើតខ្សែបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល នៅខេត្តចំប៉ាសាក់ភាគខាងត្បូងនៃប្រទេសឡាវ ទៅកាន់ព្រំដែនជាមួយកម្ពុជា។
បច្ចុប្បន្ន ប្រទេសឡាវ ផ្គត់ផ្គង់ថាមពលដល់កម្ពុជា តាមរយៈខ្សែបញ្ជូនអគ្គិសនី១១៥ គីឡូវ៉ុល រវាងខេត្តចំប៉ាសាក់ ប្រទេសឡាវ និងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែស្របពេលមានការអនុវត្តខ្សែបញ្ជូនអគ្គិសនីថ្មី៥០០គីឡូវ៉ុល ការផ្ទេរថាមពលត្រូវបានគេរំពឹងថា នឹងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលថាមពលអគ្គិសនី ពីប្រទេសឡាវប្រមាណ៤៤៥មេហ្គាវ៉ាត់ និងគ្រោងនាំចូលរហូតដល់ទៅ៦.០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កម្ពុជានាំចូលអគ្គិសនីចំនួន២៥ភាគរយ ពីប្រទេសឡាវ វៀតណាម និងថៃ។
ការជំរុញពាណិជ្ជកម្មអគ្គិសនីបន្ថែមទៀត រវាងប្រទេសទាំង២ បានលេចចេញជារូបរាងឡើង ស្របពេលដែលប្រទេសឡាវដាក់មហិច្ឆិតាប្រែក្លាយខ្លួនជា “ថ្មអាគុយរបស់តំបន់អាស៊ាន” ខណៈដែលកម្ពុជា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការអគ្គិសនី ដោយសារសេដ្ឋកិច្ច កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
គិតត្រឹមឆ្នាំ២០២២ ប្រទេសឡាវមានរោងចក្រថាមពលចំនួន៩៤ ដែលក្នុងនោះទំនប់វារីអគ្គីសនីចំនួន៨១ ដែលមានសមត្ថភាពដំឡើងសរុបជាង១១.៦០០មេហ្គាវ៉ាត់។
នៅឆ្នាំ២០២៩ ប្រទេសឡាវរំពឹងថា នឹងបង្កើតថាមពលអគ្គិសនីបន្ថែមចំនួន៥.៥៥៩មេហ្គាវ៉ាត់ ដោយ៧៧,៥៩ភាគរយនៃសមត្ថភាពផលិតបានប្រភពមកពីទំនប់វារីអគ្គិសនី។
ទោះបីជាប្រទេសឡាវពឹងផ្អែកខ្លាំង លើអគ្គិសនីពីទំនប់វារីអគ្គីសនីយ៉ាងណាក្តី ប៉ុន្តែប្រទេសនេះ ក៏កំពុងរួមបញ្ចូលទម្រង់ថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ៕ប្រភព៖Laotian Times៕


គេហទំព័រទេសចរណ៍ Tuniu បានបង្ហាញថា គោលដៅទេសចរណ៍ក្រៅប្រទេសដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរចិន រួមមាន ប្រទេសថៃ សិង្ហបុរី ម៉ាល់ឌីវ រុស្ស៊ី នូវែលសេឡង់ អារ៉ាប់រួម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស Nordic ។
The Aeternitas Tower នឹងក្លាយជាអគារប៉មលំនៅដ្ឋាន ដែលមានបំពាក់នាឡិកា ដ៏ខ្ពស់បំផុតនៅលើពិភពលោក។ អគារ The Aeternitas Tower មួយនេះ មានកម្ពស់រហូតដល់ទៅ១.៤៧៦ហ្វីត ឬស្មើនឹង៤៥០ម៉ែត្រឯណោះ។
ក្រោយបើកសម្ពោធនៅឆ្នាំ២០២៧ អគារ The Aeternitas Tower នេះនឹងក្លាយទៅជាប៉មនាឡិកាខ្ពស់ជាងគេបំផុតទី២ របស់ពិភពលោក បន្ទាប់ពីអគារនាឡិកា Makkah Clock Royal Tower នៅក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។





ព្រឹត្តិការណ៍ពិពណ៌ប្រចាំឆ្នាំនេះ នឹងមានការរៀបចំកម្មវិធីសំខាន់ៗ ភ្ជាប់ជាមួយជាច្រើនដូចជា សិក្ខាសាលា ជំនួបពិភាក្សា លើការងារគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កម្មវិធីកំសាន្ត និងសម្មភាពសហប្រតិបត្តិការ រួមទាំងការជំរុញធុរកិច្ចផ្សេងៗទៀត៕ 





ដោយកិច្ចខិតខំប្រឹងប្រែង ក៏ដូចជា ការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ផ្សារសិនជូរី ផ្លាហ្សាកាលពីថ្ងៃទី២១ មករា បានប្រាព្ធកម្មវិធីសម្ពោធការិយាល័យលក់ និងកម្មវិធីគាំទ្រផ្សារប្រពៃណីខ្មែរ ដោយក្នុងថ្ងៃកម្មវិធីមានកិត្តិយស ចូលរួមដោយលោកឧកញ៉ា លីម លាង បងប្អូនអាជីវករ និងភ្ញៀវកិត្តិយស ដោយកម្មវិធីបានប្រាព្ធយ៉ាងអធិកអធម និងពោពេញទៅដោយសេចក្តីរីករាយ។
កម្មវិធីដ៏មានអត្ថន័យនេះ បានធ្វើឲ្យអាជីវករទាំងអស់មើលឃើញអំពីដំណើរការអភិឌ្បន៍យ៉ាងរលូន និងឆាប់រហ័សរបស់ផ្សារសិនជូរី ផ្លាហ្សា ធ្វើឲ្យបងប្អូនអាជីវករមានភាពកក់ក្តៅ និងទំនុកចិត្តជឿជាក់លើផ្សារសិនជូរី ផ្លាហ្សាកាន់តែខ្លាំង។
លោកឧកញ៉ាលីម លាងបានមានប្រសាសន៍ថា “ខ្ញុំបាទពិតជាមានមោទនភាព ធ្វើតូបផ្សាជូនបងប្អូនអាជីវករទាំងអស់ ផ្សារសិនជូរីផ្លាហ្សាយើង មិនធ្វើឲ្យបងប្អូនអាជីវករខកបំណងជាដាច់ខាត”។ លោកបន្តទៀតថា “ជំហានបន្ទាប់យើងនឹងបន្តដំណើរ ឆ្ពោះទៅកាន់ថ្ងៃប្រគល់តូបជូនបងប្អូនឆាប់ៗនេះ ហើយក្នុងកំទ្បុងខែឧសភា ខាងមុខនេះ យើងនឹងបើកដំណើរការផ្សារ សិនជូរី ផ្លាហ្សាជាផ្លូវការ” ។

ផ្សារសិនជូរី ផ្លាហ្សា ជាផ្សារប្រពៃណីក្នុងស្រុក បោះដុំ លក់រាយមានទីតាំងស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ នៅលើដងមហាវិថីសហព័ន្ធ រុស្ស៊ី មានប្រវត្តិបើកដំណើរការជាង៣០ឆ្នាំមកហើយ។ សាងសង់លើផ្ទៃដី១,១៤០០ម៉ែត្រការ៉េ មានកម្ពស់រហូតដល់៩ជាន់ ដែលប្រែក្លាយទៅជាមជ្ឈមណ្ឌល ពហុពាណិជ្ជកម្មដ៏សម្បូរបែប បំពេញដល់តម្រូវការរបស់ប្រជាជនក្នុងស្រុក។ លើសពីនេះទៀតផ្សារសិនជូរី ផ្លាហ្សា នឹងក្លាយជាទិសដៅទេសចរណ៏ ដ៏ទាក់ទាញសម្រាប់ភ្ញៀវវទេសចណ៍ផងដែរ៕

ចំណែកឯការសិក្សាព័ត៌មានលម្អិតនៃគម្រោង និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) គ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។ ចំណែក ការដេញថ្លៃ សម្រាប់ការសាងសង់ចំណត ស្ថានីយយន្តហោះចុះចតលើផ្ទៃទឹក គ្រោងនឹងរៀបចំធ្វើឡើងនៅដើមឆ្នាំ២០២៥ខាងមុខ។
លោក Visanu បានបន្តថា ខេត្ត Phang-Nga និងកោះ Samui របស់ប្រទេសថៃ ក៏ជាទីតាំងដ៏ស័ក្តិសម សម្រាប់សាងសង់ចំណតយន្តហោះចុះចត នៅលើផ្ទៃសមុទ្រផងដែរ ដោយសារភ្ញៀវទេសចរនិយមចូលចិត្ត ទៅកំសាន្តនៅតំបន់ទាំងនេះច្រើនណាស់។
លោក Xie Luping បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ផ្សារនេះ នឹងជួយជំរុញយ៉ាងខ្លាំង ដល់ពាណិជ្ជកម្មកសិផលរវាងប្រទេសកម្ពុជា ប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាមួយផលិតផលកសិកម្មដ៏សម្បូរបែប ដែលមានគុណភាព និងអនាម័យ។
លោក Xie Zhan ប្រធានសភាពាណិជ្ជកម្មខេត្ត គ័ងស៊ី-កម្ពុជា មានប្រសាសន៍ថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូល និងនាំចេញកសិផល និងស្ថេរភាពនៃខ្សែរសង្វាក់ផ្គត់ផ្គង់ បង្កើនទំហំពាណិជ្ជកម្មកសិផលកម្ពុជា។ ជាពិសេស ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងទំនើប តាមរយៈការរៀបចំផ្សារឱ្យមានស្ដង់ដារ ទំនិញមានគុណភាព និងតម្លៃសមរម្យ ដែលនឹងធ្វើឱ្យកម្រិតពាណិជ្ជកម្ម ទីផ្សារលក់ដុំដ៏ធំនៅភ្នំពេញមានភាពប្រសើរឡើង៕

កម្រិតបំណុលកាន់តែខ្ពស់ តាមរយៈការកាត់បន្ថយពន្ធ ឬការចំណាយរបស់រដ្ឋាភិបាល អាចធ្វើឱ្យអ្នកប្រើប្រាស់មានប្រាក់ច្រើនជាងមុន ដែលជំរុញឱ្យពួកគេចំណាយកាន់តែខ្ពស់ ដែលការណ៍នេះអាចបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។