ការកាន់កាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិកកើនឡើង ខណៈចិនបានដាំក្បាលចុះ

ដោយៈ តែម សុខុម

ញូវយ៉ក: ទិន្នន័យពីក្រសួងរតនាគារអាមេរិក បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ថា ការកាន់កាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើងក្នុងខែកក្កដា ដោយកើនឡើងពីរខែជាប់ៗគ្នា ទោះបីជាទស្សនវិស័យអត្រាការប្រាក់ មានភាពមិនប្រាកដប្រជាយ៉ាងណាក្ដី។

ការកាន់កាប់សរុបនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើងពីជាង៧,៥៦ទ្រីលានដុល្លារ ក្នុងខែមិថុនា ឈានដល់ជាង៧,៦៥ទ្រីលានដុល្លារ ក្នុងខែកក្កដា។ បើធៀបទៅនឹងឆ្នាំមុន ការកាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើង២,២%។ទិន្នន័យបានបង្ហាញថា ការកាន់កាប់របស់ចិន នូវប័ណ្ណរតនាគារអាមេរិក បានធ្លាក់ចុះមកនៅត្រឹម៨២១,៨ពាន់លានដុល្លារ ដែលជាចំនួនតិចបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែឧសភា ឆ្នាំ២០០៩ ដែលពេលនោះចិន កាន់កាប់ប័ណ្ណរតនាគារអាមេរិក ចំនួន៧៧៦,៤ពាន់លានដុល្លារ។

ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសចិនបានទទួលរងសម្ពាធយ៉ាងខ្លាំង នៅក្នុងការការពាររូបិយប័ណ្ណយ័ន ដែលកំពុងដាំក្បាលចុះរបស់ខ្លួន ហើយការចេញនូវប័ណ្ណរតនាគារ ឬ ប័ណ្ណបំណុលអាមេរិក ប្រហែលជាធ្វើឡើង ក្នុងគោលបំណងជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យប្រាក់យ័នហក់ឡើងថ្លៃវិញ។

ផលបត្ររតនាគារគោលរយៈពេល១០ឆ្នាំ បានចាប់ផ្តើមខែកក្កដាក្នុងអត្រា៣,៨៥៨% ដោយកើនឡើង៩,៩ពិន្ទុឈានដល់៣,៩៥៧%​ត្រឹមដំណាច់ខែនេះ៕ Reuters៕

វិទ្យាស្ថានCEO ផ្តល់ឱកាសអាហារូបករណ៍រហូតដល់១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣ ២០២៤

👨‍🎓ឱកាសអាហារូបករណ៍រហូតដល់ ១០០កន្លែង👩‍🎓

វិទ្យាស្ថានស៊ីអ៊ីអូ CEO Institute ផ្ដល់ជូនអាហារូបករណ៍រហូតដល់ ១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំពោះប្អូនៗសិស្សានុសិស្សមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ បានមកដល់ហើយ🔔❤️

តើប្អូនៗចង់ជួយសម្រាលបន្ទុកឳពុកម្តាយដែរឬទេ?
តើប្អូនៗចង់ក្លាយជាសហគ្រិនដែរឬទេ?
តើប្អូនៗចង់ទទួលបានឳកាសក្លាយជាបុគ្គលិកឆ្នើម អ្នកដឹកនាំឆ្នើម សហគ្រិនឆ្នើម និងក្លាយជាអ្នកមានចំណូលខ្ពស់ក្នុងវ័យ៣០ ឆ្នាំដែរឬទេ?

តោះនៅចាំដល់ណាទៀត រួសរាន់ឡើងដាក់ពាក្យប្រឡងឥឡូវនេះ ព្រោះចំនួនមានកំណត់👇https://forms.gle/aoZQ3G169wY2icpk7
កាលបរិច្ឆេទប្រឡង៖
លើកទី១ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣
លើកទី២ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
ព័ត៌មានបន្ថែម៖
Cellcard: 099565662/011864688
Smart: 015243121/069663787
Metfone: 0978030625/0889985656
👉ស្គាល់ផ្លូវឆ្ពោះទៅកាន់ភាពជាអ្នកមានចំណូលខ្ពស់

👉បើប្អូនៗមិនចង់ជ្រើសរើសជំនាញខុស វីដេអូមួយនេះជាជំនួយ

👉ថ្នាលបណ្តុះគ្រាប់ពូជសហគ្រិនស្តង់ដារ

គំរោងក្រវ៉ាត់ក្រុងទី៣បានដាក់អោយដំណើរការហើយ ចុះគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤?

ភ្នំពេញៈ មានចម្ងាយត្រឹមប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជាង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺតាកែវ ព្រៃវែង គំរោងផ្លូវនេះត្រូវបានដាក់ឲ្យសិក្សាដោយរដ្ឋាភិបាលហើយ និងបានបញ្ចប់រួចរាល់ផងដែរ។ស្របពេលជាមួយគ្នានេះ មានតម្រុយផ្លូវមួយចំនួននៃអ័ក្សផ្លូវក្រវ៉ាត់ក្រុងទី៤ ត្រូវបានបោះបង្គោលបណ្តើរៗហើយផងដែរ។សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានចុះទៅកាន់តំបន់នេះ កាលពីថ្ងៃទី២០ កញ្ញា បានឲ្យដឹងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ មានចម្ងាយមិនឆ្ងាយឡើយ ពីរាជធានីភ្នំពេញ ដែលនេះជាមូលហេតុធ្វើឲ្យ ដីតំបន់នេះបន្តឡើងថ្លៃ និងមានតម្រូវកើនឡើងបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីបានចូលកាន់ដំណែង។
លោកបន្តថា “ជាក់ស្តែងទោះបីផ្លូវនេះ មិនទាន់សាងសង់ក្តី ប៉ុន្តែតម្លៃដីបានហក់ឡើងចន្លោះពី២៥ ទៅ៤០ដុល្លារ រួចទៅហើយក្នុងមួយម៉ែត្រការ៉េ” ។ លោកបន្តទៀតថា “ភាពអំណោយផលនៃដី ទីតាំងភូមិសាស្រ្ត នឹងប្រែក្លាយតំបន់នេះ ក្លាយជាតំបន់វិនិយោគដីធ្លី សង់ជាឃ្លាំង រោងចក្រ បុរី និងជាផ្ទះលំហែរកាយ ដ៏ពេញនិយមនាពេលអនាគត”។លោកយិន លាងគង់ បានបន្តថា លោកមានការចាប់អារម្មណ៍និងពេញចិត្ត ផ្លូវក្រវ៉ាត់ក្រុងទី៤ តំបន់ស្រុកកណ្តាលស្ទឹង បានអង្កេតឃើញថា មានសណ្ឋានដីខ្ពស់ មិនលិចទឹក ដីមានរាងសមរូបសមរាង អាចធ្វើដំណើរ ដោយឡានចូលទៅដល់ទីតាំងដីផ្ទាល់បាន ។
សូមទស្សនាទេសភាពផ្លូវក្រវ៉ាត់ក្រុងទី៤ ថតដោយ លោក ហេង ស្ថាបនិកក្រុមហ៊ុន Percentage Realty CO., LTD

លោកបានបន្តថា ទោះបីជាផ្លូវនេះ ទើបបានបោះបង្គោលកំណត់ព្រំខ្លះៗក្តី ប៉ុន្តែបច្ចុប្បន្ន ឃ្លាំង រោងចក្រ បុរី និងជាផ្ទះលំហែរកាយ បានលេចឡើងបណ្តើរៗហើយ ជាមួយនឹងអ្នកវិនិយោគជាច្រើនបាន និងកំពុងត្រៀម ធ្វើការវិនិយោគដីសង់ជាឃ្លាំង រោងចក្រ បុរីខ្លះៗ ផងដែរ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន បានសិក្សាចប់សព្វគ្រប់តាំងពីឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីន ធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនា សម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ ព្រលានយន្តហោះថ្មី ផ្លូវជាតិធំៗផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”៕

ក្រុមហ៊ុន Air Asia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតអាជីវកម្មថែទាំ ជួសជុល និងប្តូរគ្រឿងបន្លាស់យន្តហោះ នៅក្នុងប្រទេសកម្ពុជា

ដោយ: ហ្វីអូណា

ក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ Capital A Bhd Asia Digital Engineering Bhd (ADE) បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Sivilai Asia Co Ltd ដើម្បីបង្កើតអាជីវកម្មថែទាំ ជួសជុល និងប្តូរគ្រឿងបន្លាស់ (MRO) នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Capital A បាននិយាយថា ADE នឹងវិនិយោគ ៦០% នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់កម្ពុជា ADE Cambodia Co Ltd (ADE Cambodia) រីឯក្រុមហ៊ុន Sivilai Asia នឹងវិនិយោគ៤០% ដែលមានដើម្បីធ្វើអាជីវកម្មថែទាំ ជួសជុល និងប្តូរគ្រឿងបន្លាស់។

ក្រុមហ៊ុនបន្ថែមថា ADE ក៏នឹងបោះទុនរហូតដល់ ១,២ លានដុល្លារអាមេរិក (៥,៦លានរីងហ្គីត) ជាពីរផ្នែក (ផ្នែកទីមួយកំឡុងពេលដាក់បញ្ចូលមុន (pre-incorporation) និងសមតុល្យក្រោយការបញ្ចូល (balance post-incorporation))។ ជាមួយគ្នានេះ ADE នឹងប្រើប្រាស់មូលនិធិផ្ទៃក្នុងសម្រាប់ភាគហ៊ុនរបស់ខ្លួននៃការវិនិយោគភាគហ៊ុន។

យោងតាមគ្រុបបានឱ្យដឹងថា Sivilai Asia ជាក្រុមហ៊ុនគ្រប់គ្រងការប្រឹក្សា ដែលមានគោលបំណងធ្វើអាជីវកម្ម បដិសណ្ឋារកិច្ចនៅកម្ពុជា។“Capital A បានដាក់បញ្ចូលក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា AirAsia (Cambodia) Co Ltd ដើម្បីចាប់ផ្តើមក្រុមហ៊ុនអាកាសចរណ៍ដែលមានយីហោ AirAsia នៅកម្ពុជា ហើយនឹងចាប់ផ្តើមប្រតិបត្តិការនៅខែវិច្ឆិកា ឆ្នាំ ២០២៣។

នេះនឹងបង្កើតឱកាសមួយសម្រាប់ ADE ដើម្បីបង្កើតប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយផ្តល់សេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia និងក្រុមហ៊ុនអាកាសចរណ៍ភាគីទីបីផ្សេងទៀតដែលកំពុងប្រតិបត្តិការនៅក្នុងអាកាសយានដ្ឋានសំខាន់ៗរបស់កម្ពុជា។ក្រុមហ៊ុនបានបន្ថែមថាការអនុវត្តការជាវនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។
ភាគហ៊ុននៅក្នុង Capital A បានទូទាត់បីsen ឬ ២,៩១% ទាបជាង RM1 ដោយផ្តល់ឱ្យវានូវមូលធនប័ត្រទីផ្សារចំនួន ៤,២១ប៊ីលាន RM1 ។ បញ្ជរបានកើនឡើង ៦០% នៅឆ្នាំនេះ៕

លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាមានកំណើនខ្ពស់ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ ក្នុងអត្រាប្រមាណ៤១,៦% សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងណាក្តី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក។
ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿន ក្នុងអត្រា៤១,៥%។ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរ នៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា១៧២%។

សូមជម្រាបថា របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅ គោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការ និង ដំណើរវិវត្តជារួម នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋាន ដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ របស់រាជរដ្ឋាភិបាល៕

អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិថៃបានជាប់គាំង ពេលភ្ញៀវទេសចរចិន កំពុងសម្រុកចូលប្រទេសនេះយ៉ាងគំហុក

ដោយៈ តែម សុខុម

បាងកក: ការិយាល័យអន្តោប្រវេសន៍ (IB) របស់ថៃ នឹងបង្កើនចំនួនមន្រ្តីជាច្រើន នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ខណៈភ្ញៀវទេសចរមកពីប្រទេសចិន និងប្រទេសកាហ្សាក់ស្ថាន កំពុងបុកចូលប្រទេសថៃយ៉ាងគំហុក នៅពេលគោលនយោបាយគ្មានទិដ្ឋាការថ្មី នឹងត្រូវបានអនុវត្តជផ្លូវការនៅសប្តាហ៍ក្រោយ។

ដោយត្រូវបានអនុម័តនៅថ្ងៃទី១៣ ខែកញ្ញា ហើយប្រកាសតាមកាសែត Royal Gazette កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ការចូលប្រទេសថៃ កាន់ងាយស្រួលសម្រាប់ប្រជាជន នៃប្រទេសទាំងពីរខាងលើ នឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃច័ន្ទ សប្ដាហ៍ក្រោយរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ ភ្ញៀវទេសចរដែលមានចំនួនកើនឡើង ស្នងការរងនគរបាលលោកឧត្តមសេនីយ៍ទោ Thatchai Pitaneelaboot កាលពីថ្ងៃអង្គារ សប្ដាហ៍នេះបានជួបជាមួយមន្ត្រី មកពីផ្នែកអន្តោប្រវេសន៍ទី២ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដើម្បីពិភាក្សា និងត្រួតពិនិត្យការត្រៀមលក្ខណៈរបស់មន្ត្រី សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងរដូវដែលមានភ្ញៀវច្រើន (High season)។

លោក Thatchai Pitaneelabootបានថ្លែងថា អាកាសយានដ្ឋាននេះ នឹងទទួលបានភ្ញៀវកាន់តែច្រើនឡើង បន្ទាប់ពីគម្រោងគ្មានទិដ្ឋាការចាប់ផ្តើមដំណើរការ។ លោកបន្តថា ចំនួនភ្ញៀវទេសចរចិន ត្រូវបានរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងពី៣០០.០០០ ទៅ៥០០.០០០នាក់ក្នុងមួយខែ។

នគរបាលអន្តោប្រវេសន៍ប្រមាណ១៥០នាក់ ត្រូវបានត្រៀមសម្រាប់ត្រួតពិតិត្យ នៅតាមបញ្ជរអន្តោប្រវេសន៍ទាំង១១៩ អំឡុងម៉ោងមានភ្ញៀវច្រើន នៅអាកាសយានដ្ឋាននេះ នៅពេលគោលនយោបាយគ្មានទិដ្ឋាការ ត្រូវបានអនុវត្តន៍ ដើម្បីផ្តល់សេវាកម្មឱ្យបានរហ័សទាន់ចិត្ត។ម៉ោងមានភ្ញៀវច្រើនជាងគេ សម្រាប់ជើងហោះហើរពីប្រទេសចិន និងប្រទេសកាហ្សាក់ស្ថាន គឺមុនថ្ងៃរះ និងពេលថ្ងៃត្រង់។

លោកបានបន្ថែមថា ភ្ញៀវម្នាក់ៗត្រូវចំណាយពេលតិចជាង២០នាទី នៅក្នុងការតម្រង់ជួរនៅបញ្ជរទិដ្ឋាការ។លោកបានបញ្ជាក់ថា ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ ជាក្រុមក៏នឹងត្រូវបើកដំណើរផងដែរ ខណៈក្រុមមន្រ្តី ដែលមានជំនាញភាសាបរទេស នឹងត្រូវបានចាត់តាំងទៅកាន់តំបន់អន្តោប្រវេសន៍ ដើម្បីជួយក្នុងករណីភ្ញៀវត្រូវការជំនួយ៕ Bangkok Post៕

អ្នកឧកញ៉ាលឹម ហេងៈអ្នកធុរកិច្ចចិននឹងមកកាន់កម្ពុជាច្រើនក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានថ្លែងថា អ្នកធុរកិច្ចចិននឹងវិលមកកាន់កម្ពុជា កាន់តែច្រើន បន្ទាប់ពីដំណើរទស្សនកិច្ច របស់សម្តេបធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ាបានបន្តថា ក្នុងពេលអមដំណើរសម្តេចធិបតីរបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងការអះអាងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតបានធ្វើឲ្យពាណិជ្ជករ​ និងភ្ញៀវទេសចរណ៍ចិន ចាប់អារម្មណ៍ប្រទេសកម្ពុជាកាន់តែខ្លាំង ហើយក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា យើងបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគចិន អាស៊ានផងដែរ។  សភាពាណិជ្ជកម្ម ដែលដឹកនាំដោយអ្នកឧកញ៉ាគិត ម៉េងជាប្រធា​នសភានោះ ក៏បានទទួលពានរង្វាន់ឆ្នើម ពីកិច្ចប្រជុំកំពូលវិនិយោគ និងធុរកិច្ចអាស៊ាន ចិន ។

អ្នកឧកញ៉ាបានបន្តថា “ក្រោយកិច្ចប្រជុំនេះ អ្នកវិនិយោគចិនមានការចាប់អធារម្មណ៍មកកាន់កម្ពុជា”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំជឿថា ក្រោយដំណើរទស្សនកិច្ច និងការចូលរួមការតាំងពិព័ណរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នឹងធ្វើឲ្យអ្នកធុរកិច្ចចិនមកកាន់កម្ពុជាកាន់តែច្រើន ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យ​ទេសចរណ៍”។

អ្នកឧកញ៉ាលឹម ហេងបានបន្ថែមថា ប្រសិនជាវិស័យទាំងនេះដើរ វិស័យដឹកជញ្ជូន សេវាកម្ម ក៏ដូចជា វិស័យអចលនទ្រព្យនឹងដំណើរការប្រសើរឡើង ព្រោះនឹងមានតម្រូវការដី សម្រាប់សាងសង់រោងចក្រ សហគ្រាសនានាផងដែរ៕

វិភាគៈ តើពេលណាវិស័យអចលនទ្រព្យងើបឡើងវិញ?

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ អ្នកជោគជ័យមិនបោះបង់ អ្នកបោះបង់មិនដែលជោគ​ជ័យ នៅតែជាពាក្យដែលត្រូវប្រើ ដើម្បីលើកទឹកចិត្តខ្លួនឯង សម្រាប់អ្នកវិនិយោគ អ្នកអភិវឌ្ឈន៍ក្នុងវិស័យអចលនទ្រព្យ។

ស្របពេលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មានភាពប្រសើរឡើង សម្រាប់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែបើគិតពីមីក្រូសេដ្ឋកិច្ច ម្ចាស់អាជីវកម្មនានា ពិតជាកំពុងរងផលប៉ះពាល់ពីស្ថានភាព និងហានិភ័យសេដ្ឋកិច្ច ដែលកំពុងមានភាពមិនច្បាស់លាស់នេះ។ សំណួរមានភាពរសើបជាច្រើន ត្រូវបានលើកឡើងដោយប្រជាពលរដ្ឋ ទាក់ទងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈម្ចាស់អាជីវកម្មនានាកំពុងរងផលប៉ះពាល់ និងកំពុងខាតបង់។

តើស្ថានភាពអចលនទ្រព្យកំពុងស្ថិតក្នុងសភាពបែបណា?

        ប្រសិនជានិយាយពាក្យសាមញ្ញ ទីផ្សារនេះហាក់បានកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែស្ថានភាពនៅតែមានភាពប្រសើរ សម្រា​ប់អ្នកអភិវឌ្ឍន៍ ដែលមានមូលដ្ឋានទុនរឹងមាំ និងរៀបចំបែបផែនអភិវឌ្ឍន៍ក្នុងខនសឹប​ថ្មី ស្របតាមបរិបទរបស់សេដ្ឋកិច្ច និងសង្គម និងសមស្របនឹងអំណាចទីផ្សារដែលមានបច្ចុប្បន្ននេះ។

ឧទាហរណ៍ អ្នកសាងសង់បុរីសម្រាប់លក់ ពួកគេគួរសាងសង់បុរី ដែលមានគុណភាព ប្រណីតភាពជាងមុន ជាមួយតម្លៃសមរម្យជាងមុន។ អ្នកវិនិយោគដីលំហែរកាយ គួរវិនិយោគ និងអភិវឌ្ឍន៍ឡើងស្របតាមរសនិយម និងមូលដ្ឋាននៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រោះមនុស្សជាច្រើន កំពុងមានបញ្ហាសុខភាពផ្លូវចិត្ត ហើយត្រូវការទីតាំងមួយ ដែលមានការលំហែរពិតប្រាកដ។

អ្វីជាពិសេស អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ គួរបង្វែរការគិតចេញពីការសាងសង់ខុនដូ ពីសាងសង់បុរី ទៅវិនិយោគលើរមណីយដ្ឋានលំហែរកាយបែបទេសចរណ៍ តាមស្តង់ដាអន្តរជាតិ ដែលអាចចូលរួមទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាកាន់តែច្រើន។ វិនិយោគលើវារីវប្បកម្ម កសិឧស្សាហកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលផលិតផលទាំងនោះ គួរជាតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទៅជាដើម។

តើលំហូរFDIសំខាន់បែបណាក្នុងវិស័យនេះ?

        ប្រទេសមួយ មិនអាចរីកចម្រើន ដោយពឹងតែលើមូលធនក្នុងស្រុកនោះទេ គឺលំហូរទុនវិនិយោគពីបរទេស ពិតជាដើរតួនាទីសំខាន់ខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់  បណ្តាប្រទេសនានា។

ជាក់ស្តែង ក្រុងព្រះសីហនុ បានទទួលទុនវិនិយោគពីបរទេស ពិសេសពីប្រទេសចិន ប្រមាណ៨០០០លានដុល្លារអាមេរិក ក្នុងចន្លោះ​ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដែលមូលធនទាំងនេះបានធ្វើឲ្យមុខមាត់របស់ខេត្តផ្លាស់ប្តូរទាំងស្រុង។ ការរីកចម្រើនដ៏លឿនស្លេវនេះ ពិតជាមិនអាចវាស់វែងបានឡើយ ប៉ុន្តែប្រសិនជាពឹងលើមូលធនឬអ្នកវិនិយោគក្នុងស្រុក ខេត្តមួយនេះទំនងជាចំណាយពេលមិនតិចជាង១០០ឆ្នាំនោះឡើយ ទើបមានការរីកចម្រើនបែបនេះ។

លំហូរទុនវិនិយោគពីបរទេស មកលើវិស័យអចលនទ្រព្យហាក់ជាប់គាំង នៅពេលទីផ្សារនេះ ហាក់កំពុងមានសភាពការផ្គត់ផ្គង់លើសតម្រូវការ ហើយប្រទេសដែលមានប្រភពទុនវិនិយោគ មកកាន់កម្ពុជាច្រើនជាងគេ ក៏បាននិងកំពុងរងវិបត្តិអចលនទ្រព្យផងដែរ។

តើទីផ្សារនេះត្រូវការពេលយូរប៉ុណ្ណាទៀត ដើម្បីងើបឡើងវិញ?

        ក្តីសង្ឃឹមសម្រាប់ឆ្នាំ២០២៤ ហាក់មានសញ្ញាច្បាស់លាស់បណ្តើរៗ ប្រសិនជាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបិទបញ្ចប់ ប៉ុន្តែសំណួរសំខាន់នៅទីនេះ គឺត្រូវសួរថា តើសង្រ្គាមនេះនឹងបញ្ចប់នៅឆ្នាំក្រោយឬទេ? ខណៈមហាអំណាចធំៗចំនួន៣ កំពុងប្រជែងគ្នា ដើម្បីឥទ្ឋិពលសេដ្ឋកិច្ច នយោ​បាយ និងយោធានៅលើពិភពលោក?។

តើអាមេរិក នឹងបន្ថយកំដៅជាមួយប្រទេសចិន និងរុស្ស៊ីឬទេ? ស្របពេលមហាអំណាចលេខ១ និងសម្ព័ន្ឋមិត្តរបស់ខ្លួន កំពុងបន្ថយឥទ្ឋិពលរុស្ស៊ី និងមហាអំណាចចិន? ខណៈពេលនេះ ឥទ្ឋិពលនយោ​បាយ និងការរៀបចំប្រព័ន្ឋហិរញ្ញវត្ថុយ៉ាងចាក់ស្រេះ បាននិងកំពុងធ្វើឲ្យប្រទេ​សចិនជួបវិបត្តិបណ្តើរៗ។

ទន្ទឹមនឹងនេះ ការដាក់ចេញគោលនយោបាយ សេដ្ឋកិច្ចខុស របស់​មេដឹកនាំចិន បាននិងកំពុងរុញប្រទេសរបស់ខ្លួន ឲ្យដើរថយក្រោយ និងធ្វើឲ្យការឈានឡើង ជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់។សំណួរ ចម្លើយទាំងនេះ យើងអាចវិភាគបានលើមូលដ្ឋាននៃការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យរបស់ប្រទេសចិន រុស្ស៊ី តំបន់ ក៏ដូចជាកម្ពុជាផងដែរ។

ប៉ុន្តែសញ្ញាច្បាស់លាស់មួយ គឺប្រជាពលរដ្ឋកម្ពុជា ដែលមាន វ័យ​ចន្លោះពី១៥ ដល់៣៥ឆ្នាំ មានចំនួនជាង៥លាននាក់នៅកម្ពុជា ពួកគេគឺជាប្រភពអំណាចនៃការទិញនៅទីនេះ ស្របពេលរដ្ឋាភិបាលបានព្យាករណ៍ថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ នឹងកើនឡើងដល់ជិត២០០០ដុល្លារនៅឆ្នាំ២០២៣នេះ។ ហេតុនេះ ការងើបឡើងវិញរបស់វិស័យនេះ ត្រូវការពឹងផ្អែកលើមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេស អំណាចប្រជាសាស្រ្ត និងលំហូរទុនវិនិយោគពីបរទេស ដើម្បីឲ្យទីផ្សារនេះងើបឡើងពីសុបិនមួយ ដែលកំពុងមានសភាពរវើរវាយ៕

ពុទ្ឋបដិមាតូចៗចំនួន៨៤,០០០អង្គនឹងត្រូវសាងសង់និងដាក់តាំងនៅជាមួយបដិមាកំពស់១០៨ម៉ែត្រលើភ្នំបូកគោ

        ដោយៈ គង់ សូរិយា

        កំពតៈ ក្រុមហ៊ុនសុខាគ្រុប បាននិងកំពុងអនុញ្ញាត្តឲ្យពុទ្ឋបរិស័ទទាំងក្នុង និងក្រៅប្រទេសជាវបដិមាតូចៗ ចំនួន៨៤,០០០អង្គ ដើម្បីដាក់តាំង នៅខឿនខាងក្រោមបល្ល័ង នៃរូបសំណាកពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ ដែលបាននិងកំពុងសាងសង់នៅលើកំពូលភ្នំបូកគោ។
ការសាងសង់ពុទ្ឋបដិមាតូចៗ៨៤,០០០អង្គនេះ ធ្វើឡើងដើម្បីឲ្យស្របនឹងព្រះធ៌ម ដែលមានចំនួន៨៤,០០០ព្រះធម្ម ខ័ណ្ឌរបស់ព្រះពុទ្ឋ។

តាមព័ត៌មាន ដែលបានបង្ហើបឲ្យដឹង ពីថ្នាក់ដឹកនាំក្រុមហ៊ុនសុខាគ្រុបបានឲ្យដឹងថា ពុទ្ឋបដិមានេះមានចំនួន៤ប្រភេទ ដែលសាងសង់ពីថ្មបូកគោ ដែលមានភាពធន់ជាប់បានយូរ និងមានតម្លៃជាវខុសៗគ្នា និងទំហំ កំពស់ពុទ្ឋបដិមាខុសៗគ្នាផងដែរ អាស្រ័យទៅតាមទំហំទឹកប្រាក់នៃការជាវ និងដាក់តាំងដម្កល់នៅទីតាំងខុសៗគ្នា ក្នុងខឿនខាងក្នុង នៃរូបសំណាកពុទ្ឋបដិមា ដែលបាននិងកំពុងសាងសង់នៅចំណុ​ចវាលស្រែ៥០០ លើកំពូលភ្នំបូកគោ។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសុខាគ្រុបបានទទួលដីសប្បទាន ពីរាជរដ្ឋាភិបាលជាង៣០,០០០ហិកតា ដែលគ្របដណ្តប់ លើតំបន់ឧទ្សានជាតិបូកគោមួយចំនួន ដើម្បីសាងសង់ទីក្រុងបូកគោ ជាទីក្រុងឆ្លាតវៃមួយនៅលើកំពូលភ្នំនេះ។

អ្នកឧកញ៉ាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេ​ល​នេះ ក្រុមហ៊ុនបានចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លារអាមេរិករួចហើយ នៅលើកំពូលភ្នំដ៏ស្រស់ស្អាតមួយនេះ៕

 

OECD slashes China’s growth outlooks in 2023, 2024

The Organization for Economic Cooperation and Development (OECD) slashed its 2023 economic growth outlook for China to 5.1 percent, Tuesday, down from 5.4 percent in its previous forecast made in June.

The Paris-headquartered organization also lowered next year’s growth forecast for the world’s second-largest economy from 5.1 percent to 4.6 percent.

It cited China’s structural changes led by the housing market crisis following four decades of development as the reasons for the downward revisions for 2023 and 2024.

The OECD’s forecast for China, according to Seoul analysts, adds to concerns over the less-than-expected spillover effect from China’s reopening on Korea’s path for revitalization.

The OECD on Tuesday kept the 2023 economic growth outlook for Korea steady at 1.5 percent, after making its fifth consecutive downward revision ― from 2.7 percent in December 2021 to 2.5 percent in June 2022, 2.2 percent in September 2022, 1.8 percent in November 2022, 1.6 percent in March 2023 and 1.5 percent in June 2023.

The organization’s forecast is slightly higher than the 1.4 percent projected by the Ministry of Economy and Finance as well as the Bank of Korea (BOK) and the International Monetary Fund (IMF).

The OECD’s outlook for Korea next year remains unchanged at 2.1 percent.The organization did not give reasons behind its economic outlook for Korea in this month’s update.

Korea and China joined several major economies whose 2023 growth forecast was not revised up as the OECD anticipated this year’s global economy will grow 3 percent, up from 2.7 percent in its June forecast.

For instance, the United States saw its 2023 growth outlook raised by 0.6 percentage points to 2.2 percent. Japan also saw an increase of 0.5 percentage points to 1.8 percent, while France increased by 0.2 percentage points to 1 percent, Spain went up by 0.2 percentage points to 2.3 percent, India rose by 0.3 percentage points to 6.3 percent and Brazil went up by 1.5 percentage points to 3.2 percent.Source: Korea Times