ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិងកំពុងរួមគ្នា ដើម្បីជម្រុញកិច្ចសហការ និងជួយដល់អ្នកអភិវឌ្ឍន៍នៅកម្ពុជា។
ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងសមា ជិក-សមាជិកក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ និងគណៈកម្មការវាយតម្លៃអចលនវត្ថុ បានជួបប្រជុំគ្នាប្រចាំសប្តាហ៍ ដើម្បីរួមគ្នាពង្រឹងគុណភាពផ្នែកវាយតម្លៃ និងជម្រុញការផ្តល់សេវាកម្មអចលនវត្ថុ និងបង្កើនការលក់នៅកម្ពុជា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកសន សៀប បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការជួបជុំគ្នានេះ ដើម្បីជំរុញរួបរួមគ្នាពង្រឹងសមត្ថភាពបុគ្គលិក ភាពជាអ្នកដឹកនាំម្ចាស់ក្រុមហ៊ុន ចែករំលែកចំណេះដឹង ពាក់ព័ន្ធទៅនឹងការលក់, យុទ្ធសាស្ត្រការគ្រប់គ្រងបុគ្គលិក និងថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្ដល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ នៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា “ការជួបជុំគ្នានេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានចាប់ដៃគូសហការជាមួយសមាជិក សមាគម ដែលផ្ដល់សេវាកម្មវាយតម្លៃអចលនវត្ថុ ប្រមាណ៣០ក្រុមហ៊ុន”។ លោកបន្តថា បន្ថែមពីនោះទៀត សេវាកម្មវាយតម្លៃអចលនវត្ថុ គឺផ្ដោតទៅលើគុណភាពជាចម្បង ជៀសវាងការប្រកួតប្រជែង ទៅលើសេវាកម្មវាយតម្លៃអចលនវត្ថុ ហើយស្របជាមួយនឹងការគោរពច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកសន សៀបបានបន្តថា សមាគម និងសមាជិក សមាជិកាបាននិងកំពុងធ្វើការងារនេះ ជាមួយម្ចាស់គំរោងនានាទាំងបុរី ខុនដូ ដើម្បីលក់ ប៉ុន្តែយើងក៏ផ្តោតលើគំរោងស្របច្បាប់ ដែលមានទាំងអាជ្ញាប័ណ្ណលក់ អាជ្ញាប័ណ្ណសាងសង់ និងច្បាប់បទដ្ឋានគតិយុត្តិនានាដែលច្បាប់តម្រូវផងដែរ។
ជាមួយគ្នានេះ លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ការជួបជុំគ្នានេះវាគឺជាពេលវេលាដ៏ល្អបំផុត បើទោះបីជា ស្ថានភាពនៅឆ្នាំ ២០២៣កន្លងមកនេះ វិស័យអចលនទ្រព្យមានផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែការជួបជុំរបស់យើង គឺជួបដើម្បីរកដំណោះស្រាយផ្សេងៗ ដែលត្រូវរៀនសូត្រ និងចែករំលែកពីគ្នាទៅវិញទៅមក ទាំងផ្នែកជំនាញ ,ផ្នែកផ្លូវច្បាប់ និងបង្ហាញទីតាំងដីធ្លីកន្លែងល្អៗ។
លោកបន្តថា “ការជួបជុំនេះ មិនមែនទាល់តែស្ថានភាពលំបាកបានជួបជុំគ្នានោះទេ ប៉ុន្តែទោះបីជាស្ថានភាពល្អ ក៏យើងនៅតែបន្តសកម្មភាពបែបនេះទៀត ដើម្បីជំរុញឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ”។
លើសពីនេះ លោកស្រីតាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លាំ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងស្ថានភាពនេះ ការរួបរួមពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបាននូវលទ្ឋផលឈ្នះ ឈ្នះទាំងអស់គ្នា ដោយយើងផ្តល់ឲ្យអ្នកអភិវឌ្ឍន៍ឈ្នះ ហើយយើងក្នុងនាមជាក្រុមហ៊ុនលក់ និងប្រឹក្សាយោបល់ ក៏ទទួលបានជោគជ័យផងដែរ។
លោកស្រីបន្តថា “ហេតុនេះ ទើបយើងរៀបចំកម្មវិធីជួបគ្នារៀងរាល់សប្តាហ៍ ដើម្បីពិភាក្សានិងដាក់ចេញយុទ្ឋសាស្រ្តនានា ក្នុងការជម្រុញលើកស្ទួយវិស៧យនេះ”៕


ការប៉ះទង្គិចគ្នាដោយយោធា ដែលបានកើតឡើង ក្នុងឆ្នាំ២០១១ ត្រូវបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន៣៤នាក់ ។ ពីរឆ្នាំក្រោយមក តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ដីដែលនៅជាប់នឹងប្រាសាទនៅខាងកើត និងខាងលិចជារបស់កម្ពុជា។
លោកបណ្ឌិត ភូមីន បានថ្លែងថា ការបើកឡើងវិញដែលរង់ចាំអស់រយៈពេលជាយូរ គឺអាស្រ័យលើការចរចា រវាងនាយករដ្ឋមន្ត្រីទាំងពីរ។

យុទ្ធសាស្ត្រសំខាន់ៗ ដែលរដ្ឋាភិបាលថៃបានដាក់ចេញរួមមានដូចខាងក្រោម៖


កាលពីឆ្នាំ២០២៣ ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើង៤៦,៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ និងកើនឡើង៦៤,២ភាគរយ បើធៀបនឹងឆ្នាំ២០២១ ខណៈការនាំចូលរបស់ប្រទេសចិនពីប្រទេសរុស្ស៊ី បានកើនឡើងដល់១៣ភាគរយ ក្នុងឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីបានថ្លែង ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន RIA ថា រដ្ឋាភិបាលទីក្រុងប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យថាមពលជាមួយទីក្រុងមូស្គូ៕
ហិរញ្ញប្បទានសម្បទានទាំងបីខាងលើ បង្ហាញឱ្យឃើញពីការបង្កើនហិរញ្ញប្បទាន ប្រចាំឆ្នាំរបស់ទីភ្នាក់ងារ AFD ដល់ប្រទេសកម្ពុជា ហើយឆ្លុះបញ្ចាំងពីគុណភាព នៃចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ហិរញ្ញប្បទានទាំងនេះ នឹងជួយទ្រទ្រង់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច ដែលមានលក្ខណៈលូតលាស់ ប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងវិស័យអាទិភាពចំនួនបី ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់ទីភ្នាក់ងារAFD ដែលមានចំនួន៨០លានអឺរ៉ូ គ្រោងធ្វើឡើងសម្រាប់ឆ្នាំ២០២៤ ដើម្បីបង្កើន ជួសជុល និងពង្រីកបណ្តាញបញ្ជូន និងចែកចាយទឹកស្អាត។ ជាងនេះទៅទៀត ជំនួយឥតសំណងរបស់គណៈកម្មការអឺរ៉ុប កំពុងត្រូវបានពិនិត្យ និងអនុម័តនៅឆ្នាំ២០២៤ ក្នុងគោលដៅបំពេញបន្ថែមហិរញ្ញប្បទាននេះ ដោយពង្រឹងការគិតគូរ ដល់ផលប៉ះពាល់លើសង្គម និងបរិស្ថាន រួមទាំងនិរន្តភាពនៃការវិនិយោគផងដែរ។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្នុងចំណោមផ្នែកធំៗចំនួន៤ ក្នុងវិស័យអចលនទ្រព្យនេះ យើងឃើញថា ផ្នែកកសិកម្ម និងឧស្សាហកម្មនៅមានដំណើរល្អ ជាពិសេសកសិកម្ម ដោយដីសម្រាប់កសិកម្មមានតម្រូវការខ្ពស់ តែយ៉ាងណាក្ដី ដីធ្លីក្នុងផ្នែកនេះមិនមានការប្រែប្រួលខ្លាំងណាស់ណាទេ។
លោកឧញ៉ាបន្ថែមថា នៅក្នុងដំណាក់កាលនៃវិបត្តិនេះ លំនៅឋានតម្លៃសមរម្យ ក៏នៅតែអាចលក់ចេញបានជាហូរហែរ ដោយសារអ្នកអភិវឌ្ឍន៍លំនៅឋានប្រភេទនេះ ផ្ដល់លក្ខខណ្ឌបង់ប្រាក់ដោយរំលស់ជាប្រចាំខែ ហើយអ្នកដែលមានលុយសុទ្ធ សម្រាប់ទិញបង់ផ្ដាច់ក៏មានចំនួនច្រើន ទើបធ្វើឱ្យទីផ្សារនៃប្រភេទនេះ នៅតែមានភាពរលូន ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានបង្ហាញថា ចំនួនវិនិយោគិនចិន ដែលជាវិនិយោគិនធ្លាប់ជាប់លំដាប់ថ្នាក់ទី១នៅកម្ពុជា នៅមិនទាន់បានចូលមកកាន់កម្ពុជា ក្នុងចំនួនច្រើននោះទេ ក្នុងឆ្នាំ២០២៤នេះ ឬអាចនិយាយថាកុំទាន់រំពឹងលើការវិលត្រលប់របស់វិនិយោគិនចិន ចូលមកកម្ពុជាវិញក្នុងឆ្នាំ២០២៤នេះ ។ 