ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន Bloomberg បានចុះផ្សាយអត្ថបទវិភាគថា សហរដ្ឋអាមេរិក បាននាំមុខប្រទេសចិនបន្ថែមទៀត ក្នុងការប្រជែង រក្សាតំណែងជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី១របស់ពិភពលោក។
កាលពីឆ្នាំមុន ផលទុនជាតិសរុបរបស់សហរដ្ឋអាមេរិក (nominal GDP) បានកើនឡើង៦,៣ភាគរយ ខណៈដែលផលទុនជាតិសរុបរបស់ប្រទេសចិន(nominal GDP)បានកើនឡើង៤,៦%ប៉ុណ្ណោះ។លោក Eswar Prasad សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Cornell University លើកឡើងថា “ដំណើរការសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ បូករួមជាមួយនឹងបញ្ហារយៈពេលខ្លី និងបញ្ហារយៈពេលវែង ដែលសេដ្ឋកិច្ចចិនកំពុងប្រឈមមុខ បានបង្ហាញភាពមិនសូវច្បាស់លាស់ថា តើ GDP របស់ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅថ្ងៃណាឡើយ”។
លទ្ធផល និងដំណើរការនៃសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈទីផ្សារភាគហ៊ុន។ ជាក់ស្តែង ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅសប្តាហ៍នេះ ខណៈដែលផ្សារហ៊ុនរបស់ប្រទេសចិនកំពុងតែដាំក្បាលចុះ។
កាលពីដើមឆ្នាំ២០២៣ សហរដ្ឋអាមេរិកត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលធនាគារកណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់យ៉ាងខ្ពស់ ដើម្បីទប់ទល់នឹងវិបត្តិអតិផរណា។ ប៉ុន្តែ ផ្ទុយទៅវិញ សេដ្ឋកិច្ចអាមេរិកបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន។
យោងតាមទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើង៣,៣ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បន្ទាប់ពីបានកើនឡើង៤,៩ភាគរយនៅក្នុងត្រីមាសទី៣។
ចំណែក អតិផរណារបស់សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់គោលដៅ២ភាគរយរបស់ធនាគារ Fed ហើយការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចកំពុងថយចុះ។
ផ្ទុយទៅវិញ ប្រទេសចិនកំពុងជួបស្ថានភាពត្រដាបត្រដួស ដោយសារវិបត្តិអចលនទ្រព្យ និងបញ្ហាបរិត្តផរណា។ រីឯ ការនាំចេញ ដែលធ្លាប់ជាសសរស្តម្ភដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិន បានធ្លាក់ចុះ នៅឆ្នាំ២០២៣ ខណៈភាពអត់ការងារធ្វើក្នុងចំណោមយុវជនវ័យក្មេងបានកើនឡើង ហើយបំណុលរបស់រដ្ឋបាលក្នុងតំបន់ក៏ប៉ោងឡើងថែមទៀត។
យោងតាមតួលេខរបស់រដ្ឋាភិបាលចិនបង្ហាញថា សេដ្ឋកិច្ចចិនបានបំពេញតាមគោលដៅកំណើនប្រចាំឆ្នាំរបស់អាជ្ញាធរ ដោយកើនឡើង៥,២ភាគរយនៅឆ្នាំ២០២៣ ប៉ុន្តែ គេមានការសង្ស័យថា តួលេខនេះមិនឆ្លុះបញ្ចាំងរូបភាពពិតនៃអ្វី ដែលកំពុងកើតឡើងនៅប្រទេសចិននោះឡើយ។
លោក Josh Lipsky អតីតទីប្រឹក្សាមូលនិធិ IMF ដែលបច្ចុប្បន្នជានាយកមជ្ឈមណ្ឌល GeoEconomics របស់ក្រុមប្រឹក្សាអាត្លង់ទិកបានលើកឡើងថា “ជំងឺរាតត្បាតបានបិទបាំងភាពទន់ខ្សោយជាច្រើនរបស់ប្រទេសចិនដែលមានភាពស៊ីជម្រៅ និងជារចនាសម្ព័ន្ធ ហើយវានឹងបន្តអូសបន្លាយអស់រយៈពេលពេញមួយទសវត្សរ៍នេះ និងអាស្រ័យលើសមត្ថភាពរបស់ចិន ក្នុងការធ្វើកំណែទម្រង់”។
លោក Lipsky បានបន្ថែមថា “រាល់ការពិភាក្សាអំពីលទ្ធភាព ដែលប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ត្រូវ បាន គេផាត់ចោល និងមិនគិតគូរនៅ ពេល នេះ ទេ”។
លោក Adam Posen ប្រធានវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ លើកឡើងថា “ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើឱ្យការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនកាន់តែមានសភាពធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់អំណាចតាមអំពើចិត្តទៅលើសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាត”។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបានធ្វើឱ្យសេដ្ឋវិទូ មានការភ្ញាក់ផ្អើល ជាមួយនឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ងើបចេញពីជំងឺរាតត្បាត។ ទោះជាយ៉ាងនេះក្តី សហរដ្ឋ អាមេរិក ក៏ មាន ក្តីព្រួយ បារម្ភ រយៈពេល វែង ផង ដែរ ពោលគឺកម្រិតឱនភាព ថវិកា ដ៏ខ្ពស់ ជា ប្រវត្តិសាស្ត្រ៕


ទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនសាងសង់លំនៅដ្ឋាននៅសហរដ្ឋអាមេរិកបានកើនឡើង ស្របពេល ដែល អត្រា ការប្រាក់លើកម្ចី ទិញ ផ្ទះ បន្តធ្លាក់ចុះ ហើយក្រុមហ៊ុនសំណង់មានសុទិដ្ឋិនិយមកាន់ខ្ពស់លើទិន្នន័យសេដ្ឋកិច្ចអាមេរិករហូតដល់ឆ្នាំ២០២៤នេះ។
ប៉ុន្តែ នៅពេលដែលការសាងសង់បញ្ចប់រួចរាល់ ប្រជាជនដែលរស់នៅក្នុងតំបន់ Greater Seoul នឹងចំណាយរយៈពេលធ្វើដំណើរត្រឹមតែ៣០នាទីប៉ុណ្ណោះ តាមរយៈបណ្តាញខ្សែរថភ្លើងថ្មីនេះ។តំបន់ Greater Seoul សំដៅលើរដ្ឋធានីសេអ៊ូល បូករួមជាមួយនឹងខេត្ត Incheon និងខេត្ត Gyeonggi។

លោក Li បានគូសបញ្ជាក់ថា “ទិសដៅនៃការផ្តល់បរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង សម្រាប់ការវិនិយោគបរទេស នឹងមិនផ្លាស់ប្តូរទេ”។លោកបន្ថែមថា “ប្រទេសចិនកំពុងសិក្សាលទ្ធភាព ពីការកាត់បន្ថយការរឹតបន្តឹង សម្រាប់ស្ថាប័នហិរញ្ញវត្ថុហុងកុង និងម៉ាកាវ ដើម្បីអនុញ្ញាតឱ្យពួកគេ អាចចូលហ៊ុនក្នុងក្រុមហ៊ុនធានារ៉ាប់រង របស់តំបន់ចិនដីគោក”។


លោកស្រីបណ្ឌិតបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ កម្ពុជាពិតជាមានមោទនភាព ដែលប្រព័ន្ធធនាគារកម្ពុជាបន្តមាន ស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារដូចជា នៅសហរដ្ឋអាមេរិក និង ស្វីស ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល។
លោកស្រីបណ្ឌិតជា សិរី បានវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែក ក្នុងការគោរពតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា និងបន្តខិតខំរក្សាស្ថិរភាពអត្រាការប្រាក់ឥណទាន ក្នុងនោះស្ថានភាពការរៀបចំ ឥណទានឡើងវិញ ត្រូវបានបញ្ចប់ក្រោយវិបត្តិកូវីដ-១៩ ហើយសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ជាមួយនឹងការកើនឡើងអត្រាការប្រាក់កម្ចីក្រៅប្រទេស កំណើនឥណទានបានថយចុះមកត្រឹម៤,៨% ដែលជាអត្រាទាបបំផុត ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។

ចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោង ដឹស្តា មេរាហ្កាដិន គឺជាសហគមន៍រស់នៅទំនើបចម្រុះ ដែលមានលំនៅឋានច្រើនជម្រើស រាប់ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន។ បើតាមការឱ្យដឹង ផ្ទះនៅក្នុងគម្រោង ដឹស្តា មេរាហ្កាដិន កំពុងសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដែលអតិថិជនអាចទិញភ្លាម ចូលនៅបានឆាប់ៗ មិនរង់ចាំយូរឡើយ។ អ្វីដែលសំខាន់មួយទៀត គឺមានអ្នករើចូលទៅរស់នៅជាច្រើនជាបន្តបន្ទាប់រួចហើយដែរ។
ក្រៅពីជម្រើសលំនៅឋានដ៏សម្បូរបែបនេះហើយ គម្រោងស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) មួយនេះបានបង្កើតផ្សារទំនើបក្នុងគម្រោងផ្ទាល់ គឺ ផ្សារទំនើប ភីអេច មេរាម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ ហើយក៏បានរៀបចំសកម្មភាពកម្សាន្ដជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ ជាពិសេសធ្វើឱ្យអ្នករស់នៅក្នុងគម្រោងបុរីប៉េង ហួតផ្ទាល់ កាន់តែងាយស្រួលជាងមុន មួយជំហានទៅដល់ផ្សារទំនើប មួយជំហានទៅសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក និងជិតទីប្រជុំជនផ្សេងៗទៀត កៀកបង្កើយតែម្ដង។
មិនតែប៉ុណ្ណោះ គម្រោងមួយនេះមានក្លឹបហោស៍ដ៏ធំនិងទំនើបជាងគេមួយក្នុងតំបន់ ដែលផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងទៅដល់អតិថិជនដែលរស់នៅក្នុងគម្រោង មានសន្តិសុខការពារសុវត្ថិភាព 24ម៉ោង ព្រមទាំងសេវាថែទាំក្នុងគម្រោងយ៉ាងសកម្ម ផ្ដល់ជូននូវការរស់នៅដ៏មានផាសុកភាព និងសុភមង្គលគ្រប់ពេលវេលា។


