ចំណេះដឹងថ្មី! តើរដ្ឋបានប្រមូលពន្ឋនិងសេវាអ្វីខ្លះ ពីវិស័យអចលនទ្រព្យ?

0

ដោយៈ សហការី

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ឋដា បាននិងកំពុងបង្កើនការប្រមូលពន្ឋ ពិសេសនឹងយកពន្ឋមូលធន២០ភាគរយនៅឆ្នាំ២០២៤ខាងមុខ។

ក្រៅពីពន្ឋមូលធន ដែលគ្រោងយកនៅឆ្នាំ២០២៤ តើពន្ឋក្នុងវិស័យអចលនទ្រព្យមានអ្វីខ្លះ? និងមានកម្រិតពន្ឋបែបណា?។

យោងតាមឯកសារ និងក្រុមអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះនបានបង្ហើបឲ្យដដឹងថា អគ្គនាយកដ្ឋានពន្ឋដា បានប្រមូលពន្ឋលើផ្នែកសំខាន់ៗ នៃវិស័យអចលនទ្រព្យដូចជា ទី១ ពន្ឋប្រថាប់ត្រា៤% (ជំហានដំបូងនៃការទិញលក់)។ ទី២ បង់សេវាធ្វើប្លង់រឹង បង់ចូលច្រកចេញចូលតែមួយខេត្ត/ក្រុង និងមន្ទីរ/ក្រសួងរៀបចំដែនដី (បង់គិតតាមទំហំដី) ទី៣ បង់សេវាអោយក្រុមហ៊ុនឯកជន (៣ក្រុមហ៊ុននៅជាន់ទី៣នៃក្រសួងរៀបចំដែនដី) តម្រូវអោយឆ្លងក្រុមហ៊ុនឯកជននេះជាមុន មុនចូលដល់នាយកដ្ឋានជំនាញៗរបស់ក្រសួងរៀបចំដែនដី។ទី៤ បង់សេវាលើគម្រោងស្នើសុំច្បាប់សាងសង់ /លក់ដីឡូតិ ច្បា​ប់​អនុញាតិបើកបិទការដ្ឋាន តាមរយះខេត្ត/ ក្រសួងរៀបចំដែនដី (សម្រាប់គម្រោងលក់អចនទ្រព្យ) តំលៃសេវាផ្អែកលើទំហំគម្រោង/ប្រភេទគម្រោង ទី៥ បង់លើសេវាមូលនិធិសង្គម និងបរិស្ថានទៅក្រសួងបរិស្ថាន នៃគម្រោងវាយតំលៃផលប៉ះពាល់បរិស្ថាន សម្រាប់គម្រោងវិនិយោគបុរី ដីឡូត៍ និងគម្រោងរោងចក្រ សណ្ឋាគារ រឺអាផាតមេន ។ល។

ត្រូវចំណាយលើសេវាសិក្សាគម្រោង មានចន្លោះពី៣ម៉ឺនរហូតដល់៥ម៉ឺនដុល្លារ អោយក្រុមហ៊ុនកុងស៊ុលតង់ រួមទាំងសេវាប្រចាំឆ្នាំទៅខាងក្រសួងបរិស្ថានចន្លោះពី២ម៉ឺន រហូតដល់៥ម៉ឺនដុល្លារ ទី៦ ត្រូវដំកល់៣% នៃតំលៃគម្រោងសរុប ដែលបានស្នើសុំច្បាប់សាងសង់គម្រោង នៅអគ្គនាយកដ្ឋាននិយ័តករ។ទី៧ ពន្ឋអាករណ៏លើតំលៃបន្ថែម (សម្រាប់គម្រោងលក់ផ្ទះបង់១០%) ទី៨ ពន្ឋលើផលចំណេញមូលធន២០% (បើចំណេញពីការលក់គម្រោង បូកទូទាត់ជាប្រចាំឆ្នាំម្តង។ បើប្រកាសខាតរដ្ឋមិនយកទេ)។ ទី៩ ពន្ឋ២%លើអចនះទ្រព្យ/ផ្ទះដែលបានប្រើប្រាស់ ទី១០ ពន្ឋ២%លើដីធ្លីមិនបានប្រើ ទី១១ បង់សេវាលើការកាត់ប្លង់ រឺ បំបែកប្លង់ (បង់ចូលច្រកខេត្ត/ក្រុង និងមន្ទីរ/ក្រសួងរៀបចំដែនដី)។

ទី១២ ពន្ឋលើប្រាក់បៀវត្តន៍បុគ្គលិក យកពី៥% រហូតដល់២០% (១,៥លានរៀល រហូតដល់១២,៥លានរៀល) ទី១៣- បង់សេវាប្រចាំខែ លើការធានារ៉ាប់រងសម្រាប់បុគ្គលឹក បង់លើ៣ចំណុច ប្រាក់សោធន ប្រាក់គ្រោះថ្នាក់ និងប្រាក់សុខភាព។

ក្រុមហ៊ុនអចនទ្រព្យ អាចដំណើការទៅបានត្រូវត្រៀមបង់ពន្ឋនិងសេវាអោយរដ្ឋគ្រប់ច្រក សរុបមិនក្រោម៤៥%ទេ ។ សរុបបើក្រុមហ៊ុនអចនទ្រព្យចង់លក់គម្រោងផ្ទះរីដី តំលៃ១០ម៉ឺនដុល្លា (១០០%) ត្រូវត្រៀមចំណាយអស់៤.៥ម៉ឺន(៤៥%)។ នេះនៅមិនទាន់គិតបូកបញ្ចូលលុយចំណាយក្រៅផ្លូវការ និងបំណុលការប្រាក់ធនាគារនៅឡើយទេ។ចំណែកការស្នើសុំចុះបញ្ជីដីធ្លី សុំប្លង់L-MAP, សុំច្បាប់អភិវឌ្ឍដី ច្បាប់សាងសង់ កាត់ប្លង់ ផ្ទេរកម្មសិទ្ឋ ។ល។ ត្រូវចំណាយពេលរាប់ខែ និងចាយលុយអស់ជាច្រើន ជាហេតុធ្វើអោយអ្នកវិនិយោគ សឹងអស់អារម្មណ៍ចង់បន្តធ្វើតទៅទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here