អបអរសាទរៈ ក្រុងកែបទទួលបានពានរង្វាន់ទីក្រុងស្អាតរបស់ អាស៊ានលើកទី៤

ដោយៈ គង់ សូរិយា

        ខេត្តកែបៈ ជាដំណឹងរីករាយសារជាថ្មី ដោយក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។

ពិធីប្រកាសជ័យលាភីនេះ ធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ “អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)” ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេ​ស និងអង្គការដៃគូមួយចំនួន។អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឱ្យដឹងថា លទ្ធផល​នេះ​កើតចេញពី​ការខិតខំប្រឹង​ប្រែងរបស់​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​រូប អាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់​ថ្នាក់​​ ពិសេ​សការ​ចូលរួម​របស់​ប្រជាពលរដ្ឋទូទាំងខេត្តកែប​ ដែលនេះជា​មោទនភាព​សម្រាប់​ខេត្តកែប​ និង​ព្រះរាជាណាចក្រ​កម្ពុជាទាំងមូល​ ក្រោម​ការដឹកនាំ​​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​។ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរ ចំពោះការទទួលបានជ័យលាភី ទីក្រុងទេសច​រណ៍ស្អាតអាស៊ាននេះដែរ។

ភាពអស្ចារ្យរបស់ទីក្រុងនេះ គឺមានឧទ្យានជាតិកណ្តាលទីក្រុង និងជាទីក្រុងតែមួយគត់នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ដែលមានឧទ្យានជាតិនៅចំកណ្តាលក្រុងបែបនេះ។ក្រុងកែប ជាប់ជាទីក្រុង ដែលមានទឹកស្អាត ដីស្អាត និងខ្យល់ស្អាត៕

default

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ពីជំហមេដឹកនាំលើការកសាងសហគមន៍និងវាសនាជាមួយកម្ពុជា និងបណ្តាប្រទេសជាមិត្តដើម្បីវិបុលភាពរួម

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ជំហររបស់រដ្ឋាភិបាលចិន គឺការកសាងសហគមន៍ និងវាសនារួមជាមួយបណ្តាប្រទេសជាមិត្តនានានៅលើពិភពលោក។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកWang Wentian បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ 2023 មហាសន្និបាតការងារកិច្ចការបរទេសមជ្ឈិម ត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំងប្រទេសចិន។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ជាប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ។

មហាសន្និបាតខាងលើបានបូកសរុបសមិទ្ធផល និងបទពិសោ​ធន៍របស់ចិនក្នុងការជំរុញកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ចាប់ដំណើរការពីការពង្រឹងរចនាកម្រិតកំពូល សម្រាប់យុទ្ធសាស្ដ្រការទូតចិនលើដំណើរថ្មី បានបញ្ជាក់យ៉ាងច្បាស់ អំពីក្របខណ្ឌប្រព័ន្ធវិទ្យាសាស្ត្រ សម្រាប់ការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។មេដឹកនាំចិន បានចាត់ទុកការកសាងពិភពលោក ប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខពេញលេញ វិបុលភាពរួម ការបើកចំហយោគយល់គ្នា និងភាពស្រស់ស្អាតជាគោលដៅ នៃការខិតខំ ចាត់ទុកការជំរុញអភិបាលកិច្ចសកល ដែលមានលក្ខណៈពិភាក្សាគ្នារួម កសាងរួម និងចែករំលែករួមជាមាគ៌ាសម្រេច ចាត់ទុកការអនុវត្តគុណតម្លៃរួមមនុស្សជាតិទាំងអស់ ជាគោលការណ៍អនុវត្តន៍ ចាត់ទុកការជំរុញកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ជាការទ្រទ្រង់មូលដ្ឋាន ចាត់ទុកការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ជាការណែនាំយុទ្ធសាស្ត្រ ចាត់ទុកការកសាងរួមគ្នា នូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដោយមានគុណភាពខ្ពស់ជាវេទិកាអនុវត្តន៍ ដើម្បីជំរុញបណ្ដាប្រទេសរួមគ្នាតបទល់បញ្ហាប្រឈម និងសម្រេចបាននូវវិបុលភាពរួម។

នាខែមីនា ឆ្នាំ២០១៣ ប្រឈមមុខនឹងសំណួរពិភពលោក សំណួ​រប្រវត្តិសាស្រ្ត និងសំណួរសម័យកាលថា “តើមនុស្សជាតិគួរទៅទីណា?” លោកXi Jinping អគ្គលេខាធិការបក្ស បានយល់យ៉ាងច្បាស់អំពីនិន្នាការអភិវឌ្ឍន៍ និងច្បាប់បម្រែបម្រួលសង្គមមនុស្សជាតិ បានផ្តួចផ្តើមកសាងសហគមន៍វាសនារួម ប្រកបដោយភាពច្នៃប្រឌិត បានចង្អុលបង្ហាញទិសដៅយ៉ាងត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍន៍ពិភពលោក ដែលកំពុងតែស្ថិតក្នុងចំណុចរបត់ប្រវត្តិសាស្រ្ត។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ បានវិវត្តិខ្លួនពីគំនិតផ្តួចផ្តើមរបស់ចិន ទៅជា កុងសុងស៊ីសអន្តរជាតិ ពីចក្ខុវិស័យដ៏ល្អប្រសើរ ទៅជាការអនុវត្តដ៏សម្បូរបែប បានក្លាយជាទ្រឹស្តីស្នូល នៃគំនិតការទូតរបស់ឯកឧត្តម Xi Jinping ហើយក៏បានក្លាយជាគំនិតពុះពារដ៏លេចធ្លោ និងគោលដៅដ៏ខ្ពង់ខ្ពស់ សម្រាប់ការទូតប្រទេសធំ ដែលមានលក្ខណៈពិសេសនៃចិននៅក្នុងយុគសម័យថ្មី។

ក្រោយការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិត្រូវបានផ្តួចផ្តើម ទទួលបានការកោតសរសើរកម្រិតខ្ពស់ និងការឆ្លើយតបយ៉ាងសកម្មពីសហគមន៍អន្តរជាតិ។ ប្រទេសចិនបានកសាងទម្រង់ផ្សេងៗនៃសហគមន៍វាសនារួម ជាមួយរាប់សិបប្រទេសនិងតំបន់ បានអនុវត្តការកសាងសហគមន៍វាសនារួម ក្នុងវិស័យជាច្រើនដូចជា សុខាភិបាលសុខភាព មនុស្សនិងធម្មជាតិ បណ្តាញអ៊ីនធើណែត និងមហាសមុទ្រជាដើម។

នៅតំបន់អាស៊ីអាគ្នេយ៍ ចិននិងប្រទេសសមាជិកអាស៊ាន និងប្រទេសឡានឆាង-មេគង្គបានរួមគ្នាកសាងសហគមវាសនារួម ដែលមានលក្ខណៈក្នុងតំបន់ ហើយបានកសាងសហគមន៍វាសនារួមទ្វេភាគី ជាមួយប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ីជាដើម យើង “ដកដង្ហើមដូចគ្នា និងមានវាសនារួមគ្នា” ជាមួយប្រទេសក្នុងតំបន់និងពាក់ព័ន្ធ ចែករំលែកឱកាសចិន។

ក្នុងកិច្ចការដ៏មហិមា ក្នុងការកសាងសហគមន៍ វាសនារួម សម្រាប់មនុស្សជាតិ សហគមន៍វាសនារួមរវាងចិន-កម្ពុជាតែងតែបោះជំហានឈានមុខ ជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ប្រមូលផ្តុំនូវបទពិសោធន៍ដ៏មានតម្លៃ ក្នុងការកសាងសហគមន៍វាស​នារួម សម្រាប់ប្រទេសជិតខាងនិងមនុស្សជាតិ បានដើរតួនាទីក្នុងការត្រួសត្រាយនិងជាគំរូ។

នាខែវិច្ឆិកា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណ​ត់កុងសុងស៊ីសដ៏សំខាន់ ក្នុងការបង្កើតសហគមន៍វាសនារួម ដែលជួយគ្នា ទៅវិញទៅមករវាងចិននិងកម្ពុជា។ នាខែមេសា ឆ្នាំ២០១៩ កម្ពុជា បានក្លាយជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខាលើ ផែនការសកម្មភាពកសាង សហគមន៍វាសនារួមជាមួយប្រទេសចិន។

នាខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមស្តីពី ការកសាងសហគមន៍វាសនារួមរវាងចិន -កម្ពុជាក្នុងយុគសម័យថ្មី។

នាខែកញ្ញា ឆ្នាំដដែល ប្រទេសទាំងពីរបានចុះហត្ថលេខាលើទម្រង់ថ្មី នៃផែនការសកម្មភាពកសាង សហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា បានឈានចូលដល់យុគសម័យថ្មី ដែលមានការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក្តី ចិន និងកម្ពុជាតែងតែជាមិត្តដែកថែប និងជាដៃគូស្គាល់ចិត្តគ្នា ដែលរួមសុខរួមទុក្ខជាមួយគ្នា និងចាប់ដៃគ្នាសហការ។ សហគមន៍វាសនារួម រវាងចិន-កម្ពុជា ត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅ ក្នុងប្រវត្តិសាស្រ្តចំណងមិត្តភាព ជាពិសេសដែលមានអាយុកាលរាប់ពាន់ឆ្នាំ អរិយធម៌ចិននិងអរិយធម៌ខ្មែរបានសិក្សា លាយបញ្ចូលគ្នា និងផ្លាស់ប្ដូររវាងគ្នានិងគ្នា អស់រយៈពេលជិតពីរពាន់ឆ្នាំមកហើយ។

ទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាង លោកម៉ៅ សេទុង អតីតប្រធានាធិបតីចិន និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងព្រមទាំងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានជួយជំរុញការអភិវឌ្ឍន៍ឥតឈប់ឈរ នៃទំនាក់ទំនងប្រទេសទាំងពីរ បង្កើតបានជាគំរូទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដែលសង្កត់ធ្ងន់លើចំណងមិត្តភាពនិងគុណធម៌។

សហគមន៍វាសនារួមរវាងចិន-កម្ពុជា ទទួលបានអត្ថប្រយោជន៍ដោយសារការបន្ស៊ីគ្នា កម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ នៃប្រ​ទេសរៀងៗខ្លួន ហើយក៏បានបញ្ចូលជាកម្លាំងចលករដ៏រឹងមាំ ទៅក្នុង ​ការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅ រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” របស់ចិន និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា។

ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិននិងកម្ពុជា។ ការពង្រឹងកិច្ចការផ្លាស់ប្ដូរប្រជាជននិងប្រជាជន មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការ និងជាកត្តាចាំបាច់ដើម្បីជំរុញការកសាង សហគមន៍វាសនារួមរវាងចិន-កម្ពុជា។

កាលពីថ្ងៃទី១៣ ខែមករា ពិធីបើក “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនចិន-កម្ពុជា” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅទីលានជល់ដំរីទឹកដីអង្គរ។

លោកLi Qiang នាយករដ្ឋមន្ត្រីចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរ។លោកLi Shulei សមាជិកនាយកដ្ឋាននយោបាយមជ្ឈិម បក្សកុម្មុយនីស្តចិន ជាលេខាធិការបក្សនៃលេខាធិការដ្ឋាន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការកណ្តាលចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកខាងលើ និងថ្លែងសុន្ទរកថា ដោយបានបង្ហាញពាក្យពេចន៍ ជូនពរបវរប្រសើរ និងក្តីរំពឹងខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃចិននិងកម្ពុជា។

បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល រៀបចំយ៉ាងសកម្ម នូវកម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជនតាមគ្រប់ទម្រង់ លើកកម្ពស់ការផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន ទំនាក់ទំនងវប្បធម៌ និងការសិក្សាពីគ្នាទៅវិញទៅមក បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា និងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដែលវិស័យអាទិភាពទាំង៦។

ចិនមានសុភាសិតមួយតែងពោលថា “ឱកាសពុះពារយ៉ាងអង់អាច គង់តែមកដល់ បង្ហូតក្ដោងសំពៅ បោះជំហានទៅមុខ”។

យើងជឿជាក់ដោយមានហេតុផលពេញលេញថា ក្រោមការណែនាំកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ ការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជា ប្រាកដជានឹងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ប្រាកដជាត្រូវបានអភិវឌ្ឍបន្ថែមទៀត ហើយការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មី ប្រាកដជានឹងឈានដល់កម្រិតថ្មីមួយទៀត ហើយប្រទេសនិងប្រជាជនទាំងពីរ នឹងឈានទៅអនាគតដ៏ត្រចះត្រចង់៕

សហគ្រិន កំពុងរង់ចាំដំណឹងល្អពីសម្តេចធិបតីហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ មករាខាងមុខ

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ បណ្តាសហគ្រិន ឬអ្នកធុរកិច្ចជាតិ អន្តរជាតិជាច្រើនកំពុងរង់ចាំដំណឹងល្អ ដែលនឹងប្រកាសដាក់ចេញដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ មករាខាងមុខនេះ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកពេលប្រកាសគោលនយោ​បាយថ្មី ក្នុងការចាប់ផ្តើមគោលនយោបាយថ្មី ដើម្បីជម្រុញនិងលើកកំពស់សេដ្ឋកិច្ចខេត្តព្រះសីហនុឡើងវិញ តាមរយៈការធ្វើយ៉ាងណាឲ្យអាគារ ដែលសាងសង់ចប់ជាង២០០អាគារ មានសកម្មភាពរសរវើកឡើងវិញ ហើយអាគារមិនទាន់បញ្ចប់ ការសាងសង់ជាង៣០០នឹងដំណើរការសាងសង់បញ្ចប់នាពេលខាងមុខ។សហគ្រិន និងម្ចាស់អាគារជាប់គាំងជាច្រើន បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា នឹងមានដំណឹងល្អ ជាពិសេសម្រាប់​ខេត្តព្រះសីហនុ តាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ឋ រវាងរដ្ឋាភិបាលកម្ពុជា ចិន ដែលបានដាក់ចេញគោលនយោបាយថ្មី ក្នុងការលើកកំពស់ការវិ​និយោគនៅក្រុងព្រះសីហនុ ក៏ដូចជាកម្ពុជាទាំងមូល។
ប្រភពដដែលបានបញ្ជាក់ថា “អ្នកវិនិយោគចិនជាច្រើន នឹងត្រ​លប់មកកម្ពុជាវិញ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិននាពេលខាងមុខ”។ព័ត៌មាននេះ កើតមានស្របគ្នា នឹងការលើកឡើងរបស់លោកហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគចិន ក៏ដូចជា អ្នកវិនិយោគមកពីប្រទេសជាច្រើនទៀត នឹងចូលមកវិនិយោគនៅកម្ពុជាច្រើន នាក្រោយពិធីបុណ្យចូលឆ្នាំចិនងដែរ។

បន្ថែមពីលើនេះ កាលពីឆ្នាំមុន លោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជាធ្លាប់បានប្រកាសថា រដ្ឋាភិបាលចិន នឹងជួយលើកកំពស់សេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជារយៈពេល១០ឆ្នាំបន្ថែមទៀត។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបដិសេធមិនអត្ថាធិប្បាយ ទាក់ទងនឹងគោលនយោបាយ នឹងត្រូវប្រកាសឡើងដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាពេលខាងមុខ ព្រោះវាជាកិច្ចការ របស់សម្តេច លោកមិនអាចនិយាយជាមុនបានឡើយ៕

ក្រុងប៉ោយប៉ែត កង្វះបន្ទប់សណ្ឋាគារលំដាប់ផ្កាយកាន់តែច្រើន ដែលទាមទារឲ្យមានការវិនិយោគបន្ថែម

 ដោយៈ គង់ សូរិយា

បន្ទាយមានជ័យៈ ទីផ្សារផ្នែកបដិសណ្ឋារកិច្ច នៅក្រុងប៉ោយប៉ែត​កំពុងជួបបញ្ហាប្រឈម ដោយសារទីក្រុងនេះ កំពុងខ្វះខាតបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៣ ទៅផ្កាយ៥កាន់តែច្រើន។

សហស្ថាបនិកក្រុមហ៊ុន Stars Gold លោកសួង សុខហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កង្វះបន្ទប់សណ្ឋាគារកំពុងក្លាយជាចំណោទមួយសម្រាប់ទីក្រុងនេះ ដែលបច្ចុប្បន្នមានភ្ញៀវអន្តរជាតិកាន់តែច្រើន បានមកវិនិយោគនៅទីក្រុងនេះ។លោកបន្តថា “មានអាផាតម៉ិន កាស៊ីណូមួយចំនួនមានបន្ទប់ផងដែរ ប៉ុន្តែមិនអាចបំពេញតម្រូវការបាននៅឡើយ ខណៈតម្រូវការកំពុងកើនឡើង”។ លោកបន្តថា “អ្នកវិនិយោគជាតិ អន្តរជាតិគួរតែមកវិនិយោគផ្នែកបដិសណ្ឋារកិច្ចឲ្យបានច្រើន ដើម្បីបំពេញតម្រូវការភ្ញៀវ ដែលកំពុងបន្តកើនឡើង”។

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីក្រុងមួយកំពុងមានភាពរសរវើក និងកំពុងមានការរីកចម្រើនខ្លាំង លើឧស្សាហកម្មកាស៊ីណូ និងតំបន់ឧស្សាហកម្ម ដោយបច្ចុប្បន្នអ្នកជនជាតិចិន ឥណ្ឌូនេស៊ី ថៃ ​និងជាតិសាសន៍ជាច្រើនទៀតកំពុងវិនិយោគ និងធ្វើការងារនៅក្នុងទីក្រុងនេះ។

លោកសួង សុខហ៊ាងបានបន្តថា ការរីកចម្រើនរបស់ទីក្រុងនេះ កំពុងធ្វើឲ្យអ្នកវិនិយោគអន្តរជាតិ មានការចាប់អារម្មណ៍ ប៉ុន្តែការផ្គត់ផ្គង់សណ្ឋាគារ នៅតែមានចំនួនតិច មិនគ្រប់តម្រូវការនៅឡើយ។

ក្រុមហ៊ុនStars Gold អាចចាត់ទុកជាក្រុមហ៊ុនលំដាប់យក្សមួយ កំពុងឈរជើងនៅទីក្រុងប៉ោយប៉ែត។ Stars Gold ជាក្រុមហ៊ុនបង្កើតឡើង ដោយសហគ្រិនវ័យក្មេងមួយក្រុម ដែលបាននិងកំពុងវិនិយោគលើផ្នែកចម្រុះ ដូចជា អាផាតម៉ិន បុរី ដីឡូត៍ សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ជាដើម។

តើអ្នកបង់ពន្ឋអចលនទ្រព្យត្រូវភ្ជាប់ឯកសារអ្វីខ្លះមកជាមួយ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកសារជាច្រើន ត្រូវតម្រូវឲ្យអ្នកជាប់ពន្ឋអចលនទ្រព្យភ្ជាប់មកជាមួយ ដើម្បីអាចបង់ពន្ឋអចលនទ្រព្យរបស់ខ្លួនបាន។

យោងតាមអគ្គនាយកដ្ឋានពន្ឋដាបានឲ្យដឹងថា អ្នកជាប់ពន្ធដែ​លជាម្ចាស់អចលនទ្រព្យ ត្រូវរួសរាន់មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។

អ្នកជាប់ពន្ឋ ឬអ្នកត្រូវបង់ពន្ឋលើអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយ នូវឯកសារសំខាន់ៗមួយចំនួនដូចជា ទី១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)។ទី២ ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង) ទី៣ ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្ដោយ) ទី៤ រូបថតអចលនទ្រព្យ ទី៥ បំពេញទម្រង់ PT01 ទី៦ វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន) ទី៧ ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មាន ជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ខាងលើនេះ រួមជាមួយបង្កាន់ដៃ បញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់។

ការបង់ពន្ធ លើអចលនទ្រព្យចំពោះអចលនទ្រព្យដែលមានដូចជា មូលដ្ឋានគិតពន្ធត្រូវ បានប្រែប្រួលដូចជា ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល និងអចលនទ្រព្យត្រូវបានផ្លាស់ប្ដូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ៕

 

ដំណឹងល្អៈស្ពានអាកាសព្រះមុនីវង្សថ្មី ប្តូរជា”ស្ពានអាកាសមរតកតេជោ”នឹងតភ្ជាប់ដំណាក់កាលទី១នៅថ្ងៃនេះ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកឃួង ស្រេង អភិបាល​​រាជធានី​ភ្នំពេញនឹង​អញ្ជើញ​ជា​គណៈអធិបតី ​ក្នុង​ពិធី​ភ្ជាប់​ស្ពាន​អាកាស​ ស្ថិត​នៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១)​។

ក្នុងដំណាក់កាលភ្ជាប់នេះ ស្ពានអាកាសព្រះមុនីវង្សថ្មី ត្រូវបាន​ប្តូរឈ្មោះជា “ស្ពានអាកាសមរតកតេជោ”។ ក្នុង​ដំណាក់កាល​ទី​១ ការ​សាងសង់​ស្ពាន​អាកាសតេជោ (​ស្ពាន​អាកាស​ជាន់​ទី​២) នៅចំណុច​ច្រមុះជ្រូកក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ មកដល់ពេលនេះ ​សាងសង់​បាន​សម្រេច​ប្រមាណ៨០% ហើយ​តាម​ផែនការ​ គ្រោង​នឹង​ត្រូវ​បញ្ចប់ ​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ ចំណែក​ដំណាក់កាល​ទី​២ គ្រោង​នឹង​បញ្ចប់​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ឆ្នាំ​២០២៥​។

ស្ពានអាកាសតេជោ ជាស្ពានអាកាសទី៨ នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា(OCIC) នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន ( ផ្លូវ ៦០ម៉ែត្រ បឹងទំពុន ) មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។

ស្ពានអាកាសនេះ គ្រោងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។គម្រោងស្ពានអាកាសតេជោ នៅច្រមុះជ្រូកក្បាលថ្នល់នេះ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

បន្ទាប់មក សាងសង់ស្ពានអាកាសចំនួនពីរជាន់ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។

ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមករវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ​គិតមកដល់ខែមករា ឆ្នាំ២០២៤នេះ កម្ពុជាមានស្ពានអាកាសចំនួន៧រួចហើយ រួមមាន ១-ស្ពានអាកាសក្បាលថ្នល់ ២-ស្ពានអាកាស៧មករា ៣-ស្ពានអាកាសស្ទឹងមានជ័យ ៤​-ស្ពានអាកាស ៥មករា ៥-ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ៦-ស្ពានអាកាសចោមចៅ និង៧-ស្ពានអាកាសឫស្សីកែវ លើផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំង​៕

ក្រុមហ៊ុន CRBC ចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ក្រសួងសាធារណការ: ថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC ។

បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ – សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោង ពីក្រុមហ៊ុន។ ប្រតិភូបានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញចំណុចច្រកចូលភ្នំពេញ ពីផ្លូវជាតិ៦ A ធ្វើយ៉ាងណាកំណត់ទីតាំងដែលមានផលប៉ះពាល់តិច និងមិនកកស្ទះចរាចរណ៍។ ប្រតិភូបានចុះពិនិត្យនៅចំណុចទីតាំងសាងសង់ចំណុចប្តូរទិសចរាចណ៍ ផងដែរ។

ដោយឡែកដំណាក់កាលទី២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីពិនិ្យផ្តល់យោបល់លើកំណាត់ផ្លូវវាងក្រុង។ ប្រតិភូបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត បន្តផ្តល់ទិន្នន័យព័ត៏មានជាក់លាក់បន្ថែមទៀតដល់ក្រុមហ៊ុន ដើម្បីបំពញបន្ថែមការសិក្សា។

សូមជម្រាបជូនថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោង(FS ) អាច នឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។
សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន ខែមីនា ២០២៤ និង បញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួង ពិនិត្យ កែសម្រួល ឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ៕

US extends lead over China in race for world’s biggest economy

THE United States has pulled further ahead of China in the race for the world’s biggest economy, thanks in part to a vibrant American consumer.

US gross domestic product rose 6.3 per cent in nominal terms – that is, unadjusted for inflation – last year, outpacing China’s 4.6 per cent gain. While some of the outperformance reflected America’s elevated price increases, the 2023 outturn underscores a broader point: The US economy is emerging from the pandemic period in a better place than China’s.

“It is a striking turn of fortunes,” said Eswar Prasad, who once led the International Monetary Fund’s (IMF) China team and is now at Cornell University. “The strong performance of the US economy, in tandem with all the short-term and long-term headwinds the Chinese economy is facing, renders it a less obvious proposition that China’s GDP will someday overtake that of the US.”

The economic outperformance is reflected in the respective countries’ stock markets. US shares have hit all-time highs this week, while Chinese equities are mired in a US$6 trillion-plus bear-market rout.

It was not expected to be this way. At the start of last year, the US was widely tipped to fall into a recession as the Federal Reserve jacked up interest rates to combat an inflation scourge not seen in decades.

China, on the other hand, was expected to experience a rip-roaring recovery as it reopened its economy fully to commerce after strict lockdowns to combat the spread of Covid-19.

That is not what happened. GDP data released on Thursday (Jan 25) showed the US economy ended the year with a bang, growing 3.3 per cent in real, inflation-adjusted terms in the fourth quarter after expanding 4.9 per cent in the third. Inflation is on its way back down to the Fed’s 2 per cent target and fears of a recession are fading.

Property bust
China, by contrast, is struggling under the weight of a years-long real estate bust and its worst streak of deflation in some 25 years.

Exports – once a critical pillar of growth – declined in 2023, joblessness among young people has soared and local governments are saddled with too much debt.

While government figures show the economy met the authorities’ annual growth target, by expanding 5.2 per cent in 2023, there are suspicions that is not a true picture of what’s going on.

Power issue
“The pandemic covered up a lot of China’s weaknesses that are deep and structural and will last through the decade – depending on their ability to reform,” said Josh Lipsky, a former IMF adviser who is now director of the Atlantic Council’s GeoEconomics Center.

Peterson Institute for International Economics President Adam Posen argues that Chinese President Xi Jinping has greatly compounded the country’s underlying economic weaknesses by his arbitrary and authoritarian exercise of power throughout the economy and society, particularly during the pandemic.

That is spooked households and small businesses into hoarding cash because they just do not know what’s coming next. It is a malady that Posen has called “economic long Covid” – a chronic condition marked by a lack of vitality and extended sluggishness.

The US, meanwhile, has surprised economists with the resiliency of its economy coming out of the pandemic. Some like Posen even suspect the country may be on the cusp of a pickup in productivity growth that will allow the economy to grow faster without generating inflation.

However, the final act in the Fed’s campaign to return US inflation to its 2 per cent target has yet to be written. There’s still a risk it could keep policy too tight for too long, and precipitate a downturn.The jobs market is showing signs of weakening at the edges.

As a result, MacroPolicy Perspectives founder and former Fed economist Julia Coronado told an American Enterprise Institute webinar on Wednesday the risks of a recession are higher now than at the start of 2023, though her base case remains that one will be avoided.

The US has longer-term concerns as well, including a historically high budget deficit.
Still, the story from last year is clear.

“All the talk of China becoming the world’s largest economy by GDP has been put on the back burner and delayed, if not indefinitely postponed,” Lipsky said. Source: BLOOMBERG

Korea unveils W134tr rail plan to cut Seoul commutes to 30 minutes

South Korea on Thursday unveiled a spending package worth 134 trillion won ($100.4 billion) to achieve a 30-minute commute for residents in the Greater Seoul area, mainly through a new suburban rail network called the GTX.

The plan encompasses spending 38.6 trillion won to build GTX routes aimed at shrinking daily commute times to a quarter of what they are currently. The GTX, or Great Train Express, will comprise six lines covering the Greater Seoul area, as well as potentially parts of Gangwon Province and South Chungcheong Province in the event of network extensions. Greater Seoul refers to the capital along with Incheon and Gyeonggi Province.
South Korea also announced measures to move surface-level tracks underground with an investment of 65.2 trillion won.

To enhance commuting across various cities, a suburban train project worth 18.4 trillion won, codenamed “x-TX,” will extend express train networks possibly in regions including Busan, Daegu, Daejeon and Gwangju.

For example, commuter rails penetrating Daejeon and the administrative capital of Sejong are named the “CTX,” which stands for the Chungcheong Train Express.

Of the total announced spending, 30 trillion won will come from the state budget, while 13.6 trillion won will be spent by local governments. The plan also includes 75.2 trillion won in private-sector spending.

The plan was announced at a public debate presided over by President Yoon Suk Yeol Thursday in Uijeongbu, Gyeonggi Province, which is about 20 kilometers north of the capital city.

“The era of GTX has just begun this year,” Yoon told some 100 participants at the event.
“The quality of the commute has to do with the quality of life. … The commuting time saved can turn into a pastime rewarded to the people.”
Commuters in Greater Seoul spend about two hours on average for their daily commute to Seoul, according to a 2022 estimate by the Land Ministry.

Yoon also attended a groundbreaking ceremony for the construction of the GTX Line C in Uijeongbu later Thursday. The GTX Line C network is an 87-kilometer railway meant to run between Yangju, northern Gyeonggi Province, and Suwon, southern Gyeonggi Province, beginning in 2028.

Travelers would be able to transfer to a subway at any of the 14 stations of the GTX Line C railway, according to Yoon’s office.

South Korea seeks to build a network of six GTX lines, with construction underway for its initial stage. These construction projects will directly create some 500,000 jobs, according to Yoon. Source: The Korea Herald

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសដាក់លក់ដីទំហំជាង ៣០ ហិកតា ក្នុងតម្លៃពិសេស

ឱកាសទិញដីតម្លៃក្រោមទីផ្សារ សម្រាប់អភិវឌ្ឍន៍ជាគម្រោងបុរី នៅលើទឹកដី នៃខណ្ឌកំបូល រាជធានីភ្នំពេញ! ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia នាថ្ងៃទី២៦ ខែមករា នេះបានប្រកាសលក់ដីមួយកន្លែង មានទំហំ ៣០ ហិកតា និង ៤២៧ ម៉ែត្រការ៉េ លក់ក្នុងតម្លៃល្អ និងអាចចរចាបាន ស្ថិតនៅទីតាំងដ៏មានសក្ដានុពល។ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ប្រាប់ ពីព័ត៌មានលម្អិតរបស់ទីតាំងដីនោះថា ទីតាំងដីនោះ គឺ ស័ក្តិសមមែនទែន សម្រាប់អ្នកវិនិយោគណា ដែលពួកគាត់ចង់ទិញ ដើម្បីអភិវឌ្ឍន៍ជាបុរី ហើយលក់ក្នុងតម្លៃធម្យម ព្រោះថាជាទីតាំងប្រជុំជន និងហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង រួចជាស្រេចហើយ។

ប្រធានស្ថាបនិក KW Cambodia រូបនេះ បានរៀបរាប់ពីទីតាំងដីតម្លៃខ្ទង់រាប់សិបលានដុល្លារ នោះថា៖ “ដីល្អជាង ៣០ ហិកតា នៅក្នុងខណ្ឌកំបូល កំពុងរកម្ចាស់ថ្មី ដើម្បីឱ្យរីកចម្រើនទាំងអស់គ្នា”។

សូមជម្រាបជូនថា ទីតាំងដីជាង ៣០ ហិកតាខាងលើនេះ ស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានី ភ្នំពេញ ទល់មុខវត្តភ្នៀត ហើយជាទីតាំងដែលមានសក្ដានុពលប្រជុំជន មានផ្លូវខ្វាត់ខ្វែងល្អបំផុតក្នុងការអភិវឌ្ឍជាពិសេសសាងសង់បុរី។ អ្វីកាន់តែពិសេសដីនេះគឺមានប្លង់រឹង LMAP (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ស្របច្បាប់ ១០០%។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងលេខទូរស័ព្ទ ដោយផ្ទាល់ 012 96 2000 ៕