ការវិនិយោគអចលនទ្រព្យក្នុងទំហំតូចៗពីសំណាក់ជមបរទេស កើនឡើងបណ្តើរៗ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្របពេលទំហំលំហូរFDIធំៗ នៅតែមានសភាពស្ងប់ស្ងាត់ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា គេសង្កេតឃើញជនបរទេសបានចាប់ផ្តើមទិញខុនដូ នៅកម្ពុជាបណ្តើរៗឡើងវិញផងដែរ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ នៅតែមានសភាពស្ងប់ស្ងាត់ សម្រាប់លំហូរទុនវិនិយោគពីក្រៅប្រទេស ប៉ុន្តែសកម្មភាពទិញខុនដូក្នុងយូនីតតូចៗ បានកើនឡើ​ងវិញខ្លះៗ ដោយជនជាតិម៉ាឡេស៊ី កូរ៉េ សឹង្ហបុរីបានមកទិញបណ្តើរៗនៅរាជធានីភ្នំពេញ។

អ្នកស្រីបន្តថា “សម្រាប់ការវិនិយោគដីធំៗ នៅតែស្ងប់ស្ងាត់ផងដែរ ហើយការលក់ភាគច្រើនគឺដាក់ក្រោមតម្លៃទីផ្សារ”។ អ្នកស្រីបន្តទៀតថា “ការលក់ផ្ទះ ការសាងសង់ឃ្លាំងសម្រាប់ជួល នៅតែមានសភាពស្ងប់ស្ងាត់ ខណៈម្ចាស់បុរីធំៗបានបង្អង់ល្បឿន លើផែនការអភិវឌ្ឍន៍របស់ពួកគេផងដែរ”។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញ លក់ខុនដូ ពិតជាមានសភាពកំរើកឡើងវិញ ប៉ុន្តែមិនពុះកញ្រ្ជោលដូចបណ្តាឆ្នាំមុននោះទេ។ លោកបន្តថា ការជួលខុនដូ បានកើនឡើងនៅ ខេត្តព្រះសីហនុ ដោយសារកំនើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។  លោកបន្តថា“បើពិនិត្យជារួម អ្វីៗពិតជាមានសភាពប្រសើរឡើង ធៀបនឹងរយៈពេលមុនការបោះឆ្នោត និងការរៀបចំរដ្ឋាភិបាលថ្មី”៕

Exclusive-China’s Trina Solar plans $400 million Vietnam plant after US sanctions – sources

HANOI : Chinese solar panel maker Trina Solar is planning to build its third factory in Vietnam, three people familiar with the matter told Reuters, a move that would boost exports to the United States following punitive duties to be imposed on products it makes in Thailand.

Trina, one of the world’s biggest solar panel makers by sales, would invest $400 million in the plant that would span 25 hectares of industrial land. Production is set to begin in 2025, one of the sources with direct knowledge of the plan said.

Another person who was involved in discussions with the company said Trina had flagged $600 million in possible investment in Vietnam.The sources declined to be named because the project details remained confidential. Trina did not reply to requests for comment.

Trina’s Vietnam investment follows an investigation by the U.S. Department of Commerce which concluded last month that Trina was among five Chinese solar firms who used their plants in Thailand and other Southeast Asian countries to dodge punitive tariffs on Chinese-made panels, which the U.S. says benefit from unfair state subsidies.

The top producing countries in the region account for about 80 per cent of U.S. panel supplies, with Vietnam providing about one third of all U.S. imports of solar panels in the first quarter of this year, according to S&P Global Market Intelligence. Source: Reuters

ប្រទេសថៃរំពឹងទទួលបានភ្ញៀវទេសចរចិន៥លាននាក់នៅឆ្នាំនេះ ក្រោយរដ្ឋាភិបាលប្រកាសលើកលែងទិដ្ឋាការ

ដោយ: គង់ លាងហួរ

បាងកក: យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ភ្ញៀវទេសចរចិនយ៉ាងតិចណាស់៥លាននាក់ នឹងទៅទស្សនាប្រទេសថៃនៅចុងឆ្នាំនេះ បន្ទាប់ពីគោលនយោបាយ លើកលែងទិដ្ឋា​ការរបស់រដ្ឋាភិបាលសម្រាប់ប្រទេសចិន និងកាហ្សាក់ស្ថានបានចូលជាធរមានកាលពីថ្ងៃចន្ទដើមសប្តាហ៍។

ការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងកាហ្សាក់ស្ថាន គឺជាផ្នែកមួយនៃវិធានការ Quick Win ដែលនឹងបន្តអូសបន្លាយរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែកញ្ញា។

លោកនាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីន បានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន៣៤១នាក់ នៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាថ្ងៃដំបូងនៃការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ។លោក ស្រេតថា បានមានប្រសាសន៍ថា “ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស គឺជាគោលនយោបាយបន្ទាន់របស់រដ្ឋាភិបាល ដោយបន្ថែមថា វិស័យទេសចរណ៍នឹងជួយជំរុញសេដ្ឋកិច្ច និងបង្កើ​តការងារបន្ថែមទៀត”។

លោកបានបន្ថែមថា “យើងត្រូវតែលើកទឹកចិត្ត ភ្ញៀវទេសចរចិនឱ្យមកប្រទេសថៃ ហើយមកទស្សនាមិនត្រឹមតែទីក្រុងធំៗដូចជា ទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទីក្រុងបន្ទាប់បន្សំផងដែរ ដើម្បីឱ្យពួកគេស្នាក់នៅក្នុងប្រទេសថៃ បានយូរ និងចំណាយកាន់តែច្រើន”។

លោកស្រី Thapanee Kiatphaibool អភិបាលអាជ្ញាធរ TAT ដែលបានអញ្ជើញ ទៅស្វាគមន៍ភ្ញៀវទេសចរចិនផងដែរនោះ បានលើកឡើងថា យើងរំពឹងថា វិធានការលើកលែងទិដ្ឋាការ នឹងជួយធានាថា ភ្ញៀវទេសចរចិនចំនួន៥លាននាក់ នឹងមកលេងប្រទេសថៃនៅឆ្នាំនេះ។

លោកស្រី Thapanee បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរចិនទាំងនេះត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់សរុបប្រហែល៣០០ពាន់លានបាត(៨,២៥ពាន់លានដុល្លារ) ក្នុងអំឡុងពេលដំណើរកំសាន្តរបស់ពួកគេនៅក្នុងប្រទេសថៃ៕

លោកប្រធានាធិបតីចិនសង្កត់ធ្ងន់លើការសាងសង់តំបន់ពាណិជ្ជកម្មសេរីសាកល្បងកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈម

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងតំបន់ពាណិជ្ជកម្ម សេរីសាកល្បងកម្រិតខ្ពស់ជាងមុន (FTZs) ដោយជំរុញឱ្យ FTZs នាំមុខគេក្នុងការរកឃើញអ្វីដែលថ្មី និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក។

លោកស៊ី ជីនពីង ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការណែនាំមួយនាពេលថ្មីៗនេះស្តីពី ការជំរុញការសាងសង់តំបន់ FTZs សាកល្បង។

លោកបានបញ្ជាក់បន្តថា “ការសាងសង់តំបន់ពាណិជ្ជកម្មសេរី FTZ គឺជាចំណាត់ការយុទ្ធសាស្ត្រដ៏សំខាន់ របស់គណៈកម្មាធិការកណ្តាល CPC ដើម្បីជំរុញកំណែទម្រង់ និងការបើកចំហនៅក្នុងយុគសម័យថ្មីនេះ”។លោក ស៊ី ជីនពីងបានអះអាងថា ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ តំបន់FTZs បានបម្រើជាមូលដ្ឋានសាកល្បង ដ៏ទូលំទូលាយសម្រាប់កំណែទម្រង់ និងការបើកចំហ ដោយដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធសំខាន់ៗ និងជាមូលដ្ឋានមួយចំនួនធំ និងសម្រេ​ចបាននូវលទ្ធផលសំខាន់ៗជាច្រើន។

លោកបានគូសបញ្ជាក់ពីយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវតំបន់ FTZs នៅលើដំណើរថ្មីរបស់ប្រទេសចិន ដោយផ្អែកលើបទពិសោធន៍មួយទសវត្សរ៍។លោកស៊ីលើកឡើងថា “តំបន់ទាំងនេះ គួរតែនាំមុខក្នុងការរកឃើញ ឬធ្វើអ្វីដែលថ្មី និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក”។លោកបានបន្ថែមថា FTZs អាចដើរតួនាទីជាគំរូបន្ថែមទៀត តាមរយៈការប្តេជ្ញាចិត្ត ចំពោះការបើកចំហកម្រិតខ្ពស់ ដោយផ្តោតលើការបង្កើតថ្មី ការសម្របសម្រួលការអភិវឌ្ឍ និងសន្តិសុខ ការអនុ​លោមតាមច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ការលើកកម្ពស់ការបើកចំហ និងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយភាពច្នៃប្រឌិតនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល៕

ក្រុមហ៊ុនSRI ដែលមានបទពិសោធជាង២៥ឆ្នាំ កំពុងអភិវឌ្ឍន៍ គម្រោងប្រើប្រាស់ចម្រុះខ្នាតធំមួយនៅខេត្តសៀមរាប

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន Strategic Realty Investment (SRI) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំមកហើយ លើការវិនិយោគ រៀប​ចំ​យុទ្ធសាស្ត្រ និងឧស្សាហកម្មអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ។ក្រុមហ៊ុនStrategic Realty Investment មានតម្លៃស្នូលក្នុងការរក្សាការវិនិយោគ និងគម្រោងអភិវឌ្ឍជាមួយ នឹងកម្រិតខ្ពស់បំផុតនៃនិរន្តរភាព ការគោរព និងសុចរិតភាព។ក្រុមហ៊ុនផ្តល់នូវសេវាកម្មចំនួន៥ ដូចជា ការអភិវឌ្ឍអចលនទ្រព្យ ដំណោះស្រាយក្នុងការវិនិយោគ ភាពជាដៃគូលើគម្រោង ការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងការសាងសង់។បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងអភិវឌ្ឍគម្រោងដ៏ធំមួយ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ស្រុកបន្ទាយស្រីបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើន រួមទាំងគម្រោង Banteay Srei Eco City របស់ក្រុមហ៊ុនStrategic Realty Investment ដែលកំពុងអភិវឌ្ឍលើផ្ទៃដីជាង៣០០ហិកតាផងដែរ។គម្រោង Banteay Srei Eco City បានចាប់ផ្តើមឡើងកាលពីឆ្នាំ២០២២ ដែលមានអ្នកឯកទេសចូលរួមជាង១៥០នាក់ និងកំពុងត្រូវបានអភិវឌ្ឍឡើង ស្របតាមស្តង់ដារអន្តរជាតិISO 9001។គម្រោង Banteay Srei Eco City នឹងនាំមកជូននូវសាកលវិទ្យាល័យលំដាប់ពិភពលោក អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណិត ផ្ទះអាជីវកម្ម  សួនសម្រាប់ក្មេងលេង ផ្សារទំនើប វីឡាបែបខ្មែរ ទីលានកីឡា មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្ម​ភាពជិះទូកកម្សាន្ត  កោះឋានសួគ៌ ផ្លូវ៣០ម៉ែត្រ និងរបស់ជាច្រើនផ្សេងទៀត។

លើសពីនេះ ក្រុមហ៊ុនStrategic Realty Investment កំពុងសាងសង់ផ្ទះវីឡាលំដាប់ខ្ពស់ប្រណីត សួនច្បារ សួនផ្កា  ផ្ទះលំហែរកាយ កន្លែងញុំាអាហារ  សួនឧទ្យានលេងទឹក មន្ទីរពេទ្យ កីឡដ្ឋានបាល់ទាត់ សាលារៀន តំបន់កសិកម្ម ធនាគារ រួមទាំង Clubhouse ផ្សារ តំបន់សហគ្រាសធុនតូច និងមធ្យម(SME) និងទីធ្លាវាយកូនហ្គោល៕

Cambodia Studies Skytrain Feasibility for Increasing Population

Cambodia’s Prime Minister, Hun Manet, said that the country is conducting feasibility studies on sky trains and subway systems in Phnom Penh to improve public transportation for a growing population.

Hun Manet made this statement during an interactive session held with 2,500 Cambodians living in the US and Canada.

The Prime Minister believes that land trains are “ no longer possible,” and that “studying sky and subway train systems in the city” is a rather positive alternative as the country aims to increase connectivity.“If you want to see all borders and provinces, you can see as now we have connected bridges and roads in all places. We will have more bridges and roads and we are studying sky and subway train systems in the city as land trains are no longer possible for these infrastructures on the land because it is full of houses and the population is rising,” Hun Manet said.

Former PM Hun Sen had also said earlier that Phnom Penh is prioritizing a subway train development as its main transport system, with the aim to facilitate commuters traveling within Phnom Penh, as well as to the outskirts of the city to Kandal Province.

To that effect, a study by the Japan International Cooperation Agency (JICA) has projected an estimated cost of USD 1.8 billion for the construction of a sky train. Source: Laotian Times

ក្រុមហ៊ុនមេ Meta គ្រោងពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស Meta គ្រោងពង្រីកការវិនិយោគរបស់ខ្លួន ក្នុងប្រទេសវៀតណាម រួមទាំងការផលិតឧបករណ៍ metaverse ផងដែរ។

លោក Joel Kaplan អនុប្រធានក្រុមហ៊ុនMeta ទទួលបន្ទុកគោលនយោបាយសាធារណៈសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ផលិតកម្មរបស់យើងនៅវៀតណាម បានចាប់ផ្តើមកាលពី៤ឆ្នាំមុន ប៉ុន្តែវាត្រូវបានផ្អាក ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

លោក Joel Kaplan បានបញ្ជាក់នៅក្នុងឱកាសជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Meta ថា ឥឡូវនេះក្រុមហ៊ុនរបស់យើង គ្រោងនឹងបន្តផលិតឧបករណ៍ metaverse នៅប្រទេសវៀតណាម។

លោក Kaplan ក៏បានអះអាងផងដែរថា Meta មានដៃគូមួយចំនួននៅក្នុងប្រទេសវៀតណាម ដូចជា ភាពជាដៃគូជាមួយមជ្ឈមណ្ឌ​លជាតិច្នៃប្រឌិត ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល និងភាពជាដៃគូជាមួ​យវិបផតថលរដ្ឋាភិបាលវៀតណាម ដើម្បីធ្វើឱ្យ Facebook ក្លាយជាគេហទំព័ររដ្ឋាភិបាល ដ៏ជោគជ័យបំផុតនៅក្នុងតំបន់ ដែលមានអ្នកតាមដានចំនួន៤,២លាននាក់។លើសពីនេះ ក្រុមហ៊ុន Meta នឹងបន្តគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសវៀតណាម ដើម្បីឈានទៅដល់អតិថិជនថ្មី។លោក Pham Minh Chinh បានលើកឡើងថា ក្នុងកិច្ចសន្ទនានាពេលថ្មីៗនេះ មេដឹកនាំវៀតណាម និងសហរដ្ឋអាមេរិកបានគូសបញ្ជាក់ឡើងវិញ នូវភាពជាដៃគូជាមួយគ្នា នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកបានបន្ថែមថា ការរួមចំណែករបស់ក្រុមហ៊ុនអាមេរិក ជាពិសេសក្រុមហ៊ុន Meta ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តសក្តានុពល នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូត ដែលប្រទេសទាំងពីរបានបង្កើត ក្នុងខែកញ្ញានេះ។

លោកសង្ឃឹមថា Meta នឹងដើរតួកាន់តែសំខាន់ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវៀតណាម ជាពិសេសលើវិស័យសំខាន់ៗ ដូចជា សេដ្ឋកិច្ចឌីជីថល AI មាតិកាឌីជីថល ការច្នៃប្រឌិត និងការផ្លាស់ប្តូរ៕

Biden, US officials warn of hunger for millions in a government shutdown

WASHINGTON: US President Joe Biden and one of his top aides warned on Monday (Sep 25) that a federal government shutdown could cause widespread suffering, including a rapid loss of food benefits for nearly 7 million low-income women and children.

Biden told a meeting on Historically Black Colleges and Universities that failure by Congress to fund the federal government would have dire consequences for the Black community, including by reducing nutritional benefits, inspections of hazardous waste sites and enforcement of fair housing laws.
He said he and House Speaker Kevin McCarthy had agreed a few months ago on spending levels for the government.

“We made a deal, we shook hands,” he said. “Now a small group of extreme House Republicans … don’t want to live up to that deal, and everyone in America could be faced with paying the price for it.”

Asked if he had spoken with McCarthy, Biden said, “I haven’t.” He shook his head when asked when they would speak.

US Agriculture Secretary Tom Vilsack told reporters earlier that the “vast majority” of the 7 million participants in the Special Supplemental Nutrition Program for Women, Infants, and Children (WIC) program would see an immediate reduction in benefits in the days and weeks after a shutdown starts.

Nearly half of US newborns rely on WIC, the USDA says. A separate benefits program, Supplemental Nutrition Assistance Program (SNAP), will continue as normal for the month of October but could be affected afterward, he said.Source: Reuters

សំណង់ជាប់គាំងនៅក្រុងព្រះសីហនុត្រូវការថរិកា១០០០លានដុល្លារដើម្បីបញ្ចប់ការសាងសង់

        ដោយៈ គង់ ហ្វីអូណា

       ព្រះសីហនុៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​ បាន​និយាយ​ថា​ ​យ៉ាងហោចណាស់​ថវិកា​ចំនួន​១​០០០​លាន​ដុល្លារ ​នឹងត្រូវ​ដើម្បី​វិនិយោគ​លើ​ការ​បញ្ចប់​អគារ ​ដែល​សាង​សា​ង់​មិនទាន់រួច​ ​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​។​

វិ​ស័​យ​អចលនទ្រព្យ​ ​និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ នឹង​វិ​ស័យ​សំណង់​បាន​ឈរ​នឹងថ្កល់​ ​ដោយសារតែ​ការ​រីក​រាលដាល ​នៃ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​ក្នុង​ឆ្នាំ​ ​២​០​១​៩​។​

​ចំនួន​ប៉ាន់ស្មាន​សម្រាប់​ គម្រោង​វិនិយោគ​ឡើងវិញ​ត្រូវ​បាន​បង្ហាញឲ្យដឹងថា ​បន្ទាប់ពី​មន្ត្រី​នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​ការងារ​ពិសេស​ លើ​គម្រោង​ដែល​មិន​ទាន់​បាន​បញ្ចប់​ ​ ជា​កិច្ចប្រជុំ​លើក​ដំបូង ​ នៅ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃពុធ​មុន​។​លោក​ ​ឡុង​ ​ឌី​ម៉ង់ ​អភិបាល​រងខេត្ត​ព្រះ​សី​ហ​នុបានមានប្រសាសន៍ឲ្យដឹងងា ​គេ​ត្រូវការ​ថវិកា​ចំនួន​១​ពាន់​លាន​ដុល្លារ​ ​ដើម្បី​អភិវឌ្ឍ​ការ​វិនិយោគ​ ​និង​ផែនការ​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដើម្បី​បញ្ចប់​គម្រោង​ជាង​៣​៦​០​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​រដ្ឋាភិបាល​គ្រោង​អភិវឌ្ឍ​ន៍ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​គម្រោង​ ​ដូច​មាន​ចែង​ក្នុង​គោល​នយោបាយ ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ​២​០​១​៥​-​២​០​២​៥​។​លោក​ថ្លែង​ថា​ “​ខ្ញុំ​មិន​គិតថា​ ​រដ្ឋាភិបាល​មាន​ថវិកា​សម្រាប់​រឿង​នេះ​ទេ​ ​ព្រោះ​មាន​អាទិភាព​ជាច្រើន​ទៀត ​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​”។​លោកបន្តថា “​ទោះជាយ៉ាងណាក៏ដោយ​ ​ក្រុម​ការងារ​មាន​កាតព្វកិច្ច​រៃ​អង្គាស​ថវិកា​ ក្នុង​ក្របខណ្ឌ​នៃ​បរ​ធន​បាល​កិច្ច​ (​Trust​) ​និង​មួយ​ទៀត ​ដើម្បី​តម្រង់​ទិស​វិនិ​យោគិន​ ​ដែល​មានន័យ​ថា​ ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​ ​ដើម្បី​លើក​ក​ម្ពស់​សក្តានុពល ​ជាមួយនឹង​ទំនាក់ទំនង​ដែល​យើង​បាន​ពង្រឹង”​។​

លោក​ ​ឡុង​ ​ឌី​ម៉ង់ ​បាន​ចង្អុលបង្ហាញ​ថា​ ​ក្រុម​ការងារ​បាន​ និង​កំពុង​ធ្វើការ​លើ​ការ​បែងចែក​គម្រោង​ ដែល​មិនទាន់​បាន​បញ្ចប់​ទៅជា​ប្រភេទ​ផ្សេងៗ​គ្នា​ ​ដូចជា​ គម្រោង​ដែល​មាន​បណ្តឹង​រដ្ឋប្បវេណី​ ​ឬ​ព្រហ្មទណ្ឌ​ជាដើម។​ ​និង​ច្រើន​ទៀត​មុន​ពេល​វា​អនុវត្តន៍​ផែនការ​បន្ទាប់​ទាក់ទង​នឹង​ការកំណត់​តំបន់​គម្រោង​។​លោក​បន្ត​ថា “​ជា​កិច្ច​បន្ទាប់​ ​យើង​នឹង​ធ្វើ​ការ​កំណត់​តំបន់​ ​ដើម្បី​ណែនាំ​អ្នក​វិនិយោគ​ឲ្យ​មានគំនិត​ សម្រាប់​ការរៀបចំ​ឡើងវិញ​ ​និង​បញ្ហា​បច្ចេកទេស​ផ្សេងទៀត”​។ ​ឧទាហរណ៍​ ​គម្រោង​ណាមួយ​នឹង​ត្រូវ​ដាក់​ចូល ​ទៅ​ក្នុង​ការ​ធ្វើ​តេ​ស្ត​មន្ទីរ​ពិសោធន៍​ ​ដើម្បី​ពិនិត្យមើល​ថាតើគម្រោង​នីមួយៗ​មាន​សុវត្ថិភាព​ក​ម្រិ​តណា​ ​និង​របៀប​ដែល​គម្រោង​ទាំងនេះ ​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ទិដ្ឋភាព​ច្បាប់​ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​រួច​។​

លោក​ ​ឌី​ម៉ង់ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​រដ្ឋាភិបាល​មាន​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​ សម្រាប់​អ្នក​វិនិយោគ​ ដែល​មាន​ស្រាប់​ដែល​អាចប​ន្ត​ការ​សាងសង់​គម្រោង​រៀងៗ​ ខ្លួន​រហូត​ដល់​ការ​បញ្ចប់​ដោយខ្លួន​ឯង​ ​ឬ​ក្នុង​ទម្រង់​នៃ​ភាពជា​ដៃគូ ​នៃ​ការ​វិនិយោគ​ឯកជន​ឡើង​វិញ​។​

ផែនការ​មេ​ ​គឺជា​ត្រីវិស័យ​សម្រាប់​ការ​អភិវឌ្ឍ ខេត្ត​ព្រះ​សី​ហ​នុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ពហុ​គោលបំណង​គំរូ​ ​និង​ជា​បង្គោល​សេដ្ឋកិច្ច​ដ៏​សំខាន់​ ​ដើម្បី​បម្រើ​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​ ក្នុង​តំបន់​ ​ដើម្បី​លើក​ក​ម្ពស់​កំណើន​សេដ្ឋកិច្ច​ ​ការ​អភិវឌ្ឍ​សង្គម​ ​និង​ការ​ការពារ​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​ ​និង​និរន្តរភាព​។​ ​ផែនការ​មេ​នេះ ​គឺជា​ផែនការ​យុទ្ធ​សា​ស្រ្ត ​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​រយៈពេល​វែង​។​

រដ្ឋាភិបាល​គ្រោង​ពង្រីក​ផ្លូវជាតិ​មួយ​ចំនួន​ ដូចជា ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ​ដែល​មាន​តម្លៃ​២​ពាន់​លាន​ដុល្លារ​ ​ដើម្បី​គាំទ្រ​ការ​អនុវត្ត​ផែនការ​មេ​៕​

ដំណឹងល្អៈ កំពង់ផែអន្តរជាតិនៅតំបន់តារាសាគរខេត្តកោះកុងចាប់ផ្តើមដំណើរការដឹកជញ្ជូនទំនិញផ្ទាល់ទៅក្រៅប្រទេស

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនKoh Kong Port Management បាននិងកំពុងដំណើរការដឹកជញ្ជូនទំនិញ ចេញពីកំពង់ផែទឹកជ្រៅ នៅតំបន់តារាសាគរ ទៅកាន់ក្រៅប្រទេស។

ដំណើរការនេះ បន្ទាប់ពីក្រុមហ៊ុនវិនិយោគកំពង់ផែនេះ ទទួល​បានការអនុញ្ញាត្តពីក្រសួង និងស្ថាប័នពាក់ព័ន្ឋរបស់រដ្ឋាភិបាល។

កំពង់ផែនេះ ស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ អភិបាលរងខេត្តកោះកុង លោកស្រីអ៊ី នារីនេតបានមានប្រសា​សន៍ឲ្យដឹង ក្នុងពិធីបើកដំណើរការសាកល្បង កំពង់ផែខាងលើកាលពីថ្ងៃទី២៦ កញ្ញាថា កំពង់ផែថ្មីនេះ នឹងជួយសម្រួលការដឹកជញ្ជូនទំនិញ ផលនេសាទ និងផលកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។កំពង់ផែនេះ នឹងទទួលស្វាគមន៍នាវាទេសចរណ៍ និងកប៉ាល់ដឹកទំនិញ ដែលមានទម្ងនើផ្ទុក៧០,០០០តោន ចាប់ពីថ្ងៃទី២៦ កញ្ញាកន្លងមកនេះ។

លោកស្រីអ៊ី នារីនេតបានបន្តថា នយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងមានភាពរីកចម្រើ​នគ្រប់វិស័យ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោកស្រីបន្តថា ក្រៅពីកំពង់ផែ ខេត្តកោះកុងក៏មានព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលសាងសង់លើផ្ទៃដីជាង២០០ហិកតា និងប្រវែងផ្លូវរត់៣២០០ម៉ែត្រ អាចឲ្យយន្តហោះខ្នាតធំចុះចតបាន នឹងធ្វើឲ្យខេត្តនេះទាក់ទាញភ្ញៀវទេស​ចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត៕